Search

আবাসতাম্বুর অধ্যয়ন

រចនាសម័្ពន្ធរោងឧបោសថ

সম্পর্কিত শিক্ষা

· សេចក្តីសង្រ្គោះ របស់មនុស្សមានបាប ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ (និក្ខមនំ ២៧:៩-២១)

សេចក្តីសង្រ្គោះ របស់មនុស្សមានបាប ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ
(និក្ខមនំ ២៧:៩-២១)
«ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ ហើយត្រូវមានសសរ២០ និងជើងលង្ហិន២០ ឯទំពក់សសរ និងគន្លឹះ នោះត្រូវធ្វើពីប្រាក់  នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ និងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ និងជើង១០  ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣  ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣ដូចគ្នា  ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ  អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ និងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន  ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ និងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ និងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់ ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍ ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។»
 

របងទីលានរាងចតុកោណកែងនៃរោងឧបោសថ មានប្រវែង១០០ហត្ថ។ នៅក្នុងព្រះគម្ពីរ មួយហត្ថគឺជារង្វាស់ប្រវែងពីកែងដៃដល់ចុងម្រាមដៃ ដែលមានប្រវែងប្រហែល ៤៥ សង់ទីម៉ែត្រ នៅក្នុងរង្វាស់ប្រវែងបច្ចុប្បន្ននេះ។ ដូច្នេះ របងទីលាននៃរោងឧបោសថមានបណ្តោយប្រវែង១០០ហត្ថ មានន័យថា វាមានប្រវែងប្រហែល ៤៥ ម៉ែត្រ ហើយថា មានទទឹងប្រវែង ៥០ ហត្ថ មានន័យថា វាមានប្រវែងប្រហែល ២២.៥ ម៉ែត្រ។ ដូច្នេះ នេះគឺជាទំហំនៃតំណាក់ដែលព្រះគង់នៅក្នុងចំណោមជនជាតិ អ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់។
 
 
ទីលានខាងក្រៅនៃរោងឧបោសថមានរបងព័ទ្ធជុំវិញ
 
  ទីលានខាងក្រៅនៃរោងឧបោសថមានរបងព័ទ្ធជុំវិញ
តើអ្នកធ្លាប់បានមើលឃើញគំរូនៃរោងឧបោសថនៅក្នុងរូបភាព ឬគំនូរណាមួយដែរទេ? បើសិននិយាយជាទូទៅ រោងឧបោសថត្រូវបានបែងចែកជាទីលាន និងរោងឧបោសថ ដែលជាតំណាក់របស់ព្រះ។ នៅខាងក្នុងតំណាក់របស់ព្រះនេះ មានកន្លែងតូចមួយ ដែលហៅថា ទីបរិសុទ្ធ។ ទីបរិសុទ្ធមានគម្របបួនផ្សេងៗពីគ្នា៖ គម្របធ្វើពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គម្របធ្វើពីរោមពពែ គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម  និងគម្របធ្វើពីស្បែកផ្សោត។ 
នៅខាងកើតទីលានរោងឧបោសថ មានទ្វាររបស់វា ដែលត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ នៅពេលយើងចូលទៅតាមទ្វារនេះ យើងនឹងបានមើលឃើញអាសនាតង្វាយដុត។ ហើយបើសិនយើងឆ្លងកាត់ចានក្លាំ យើងនឹងបានមើលឃើញរោងឧបោសថផ្ទាល់ហើយ។ រោងឧបោសថត្រូវបានបែងចែកជាទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត ដែលមានហិបសញ្ញារបស់ព្រះនៅទីនោះ។ របងទីលានរោងឧបោសថត្រូវបានសាងសង់ ដោយសសរចំនួន៦០ ដែលមានរនាំងធ្វើពីសំពត់ខ្លូតទេសពណ៌ស។ ម៉្យាងវិញទៀត រោងឧបោសថផ្ទាល់ត្រូវបានសាងសង់ ដោយក្តារចំនួន៤៨និងសសរចំនួន៩។ យ៉ាងហោចណាស់ យើងត្រូវមានគំនិតទូទៅនៃ លក្ខណៈខាងក្រៅនៃរោងឧបោសថ ដើម្បីឲ្យយើងអាចយល់ពីអ្វីដែលព្រះកំពុងតែមានបន្ទូលកាន់យើង តាមរយៈទ្រង់ទ្រាយរបស់វា។ 
ព្រះបានគង់នៅក្នុងរោងឧបោសថ ដែលត្រូវបានសាងសង់ឡើង ដោយក្តារចំនួន៤៨។ ព្រះបានបើកសម្តែងព្រះវត្តមានទ្រង់ទៅកាន់បណ្តាជនអ៊ីស្រាអែល តាមរយៈសសរពពកនៅពេលថ្ងៃ និងដោយសសរភ្លើងនៅពេលយប់ ដែលពួកគេមើលឃើញវានៅពីលើរោងឧបោសថ។ ហើយមានសិរីល្អនៃព្រះពេញនៅខាងក្នុងទីបរិសុទ្ធ ដែលព្រះទ្រង់ផ្ទាល់គង់នៅ។ នៅខាងក្នុងទីបរិសុទ្ធ មានតុតាំងនំប៉័ង ជើងចង្កៀង និងអាសនាគ្រឿងក្រអូប ហើយនៅក្នុងទីបរិសុទ្ធបំផុត មានហិបសញ្ញា និងទីសណ្តោសប្រោស។ យោងតាមព្រះព័ន្ធថ្វាយយញ្ញបូជា បណ្តាជនអ៊ីស្រាអែលធម្មតាត្រូវបានហាមប្រាមមិនឲ្យចូលមកក្នុងកន្លែងទាំងនេះទេ គឺមានតែពួកសង្ឃ និងសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចចូលទៅទីបរិសុទ្ធទាំងនេះបាន។ ហេព្រើរ ៩:៦-៧ សរសេរថា «កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទភ សំរេចការងារក្នុងរោងឧបោសថផ្នែកខាងមុខជានិច្ច តែផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបា ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ»។ នេះប្រាប់យើងថា នៅសម័យបច្ចុប្បន្ន មានតែអ្នកដែលមានសេចក្តីជំនឿនៃមាស ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចរស់នៅជាមួយព្រះ និងបម្រើព្រះបាន។ 
តើអ្វីគឺជាអត្ថន័យនៃនំប៉័ងដែលគេដាក់នៅលើតតាំងនំប៉័ង? វាមានន័យថា ព្រះបន្ទូលព្រះ។ ហើយតើអាសនាគ្រឿងក្រអូបមានន័យយ៉ាងដូចម្តេច? វាប្រាប់យើងអំពីការអធិស្ឋាន។ នៅខាងក្នុងទីបរិសុទ្ធបំផុត មានហិបសញ្ញា ហើយទីសណ្តោសប្រោស ដែលត្រូវបានធ្វើពីមាសសុទ្ធ ត្រូវបានគេដាក់ពីលើហិបសញ្ញា។ ចេរូប៊ីនស្រដាងស្លាបទល់មុខគ្នា គ្របពីលើទីសណ្តោសប្រោស។ នេះគឺជាទីសណ្តោសប្រោស ដែលជាកន្លែងព្រះប្រទានសេចក្តីមេត្តាករុណរបស់ទ្រង់។ នៅខាងក្នុងហិបសញ្ញា មានបន្ទះថ្មពីរ ដែលគេបានឆា្លក់ក្រិត្យវិន័យទាំងដប់ ដំបងដែលប៉ិចឡើងរបស់លោកអើរ៉ុន និងក្រឡមួយដែលមានពេញដោយនំម៉ាន៉ា។ គម្របមាស (ទីសណ្តោសប្រោស) បានគ្របពីលើហិបសញ្ញា ហើយនៅពីលើវា មានចេរ៉ូប៊ីនកំពុងតែសម្លឹងមើលទីសណ្តោសប្រោស។ 
 

តើអ្នកដែលបានទទួលការអត់ទោសអំពើបាប រស់នៅកន្លែងណា?

កន្លែងដែលអ្នកដែលបានទទួលការអត់ទោសបាប រស់នៅ គឺនៅខាងក្នុងទីបរិសុទ្ធ។ ទីបរិសុទ្ធត្រូវបានសាងសង់ឡើង ដោយក្តារចំនួន៤៨ ដែលសុទ្ធតែត្រូវបានស្រោបដោយមាសទាំងអស់។ ចូរគិតអំពីនេះ។ នៅពេលអ្នកកំពុងតែសម្លឹងមើលជញ្ជាំងមាស ដែលមិនតូចទេ ប៉ុន្តែមានទំហំរហូតដល់ក្តារចំនួន៤៨ដែលស្រោបដោយមាស តើវានឹងបញ្ចេញពន្លឺយ៉ាងភ្លឺចិញ្ចែងចិញ្ចាចយ៉ាងដូចម្តេចទៅ? ដោយសារផ្នែកខាងក្នុងនៃទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងអស់របស់វា សុទ្ធតែត្រូវបានធ្វើពីមាសសុទ្ធទាំងអស់ នោះទីបរិសុទ្ធបញ្ចេញពន្លឺភ្លឺយ៉ាងចិញ្ចែងចិញ្ចាច។ 
អាសនាតង្វាយដុត និងចានក្លាំនៅទីលានខាងក្រៅនៃរោងឧបោសថសុទ្ធតែត្រូវបានធ្វើពីលង្ហិនទាំងអស់ ហើយរបងទីលានត្រូវបានធ្វើពីសសរស្រោបប្រាក់ និងសំពត់ខ្លូតទេសពណ៌ស។ ផ្ទុយទៅវិញ ប្រដាប់ប្រដាទាំងអស់នៅខាងក្នុងទីបរិសុទ្ធសុទ្ធតែធ្វើពីមាសទាំងអស់ គឺជើងចង្កៀងត្រូវបានធ្វើពីមាស ហើយតុតាំងនំប៉័ងក៏ត្រូវបានធ្វើពីមាសផងដែរ។ ដោយសារប្រដាប់ប្រដាទាំងអស់នៅក្នុងទីបរិសុទ្ធ សុទ្ធតែត្រូវបានធ្វើពីមាស ហើយជញ្ជាំងបីជ្រុងរបស់វាត្រូវបានធ្វើពីមាសសុទ្ធ នៅខាងក្នុងទីបរិសុទ្ធតែងតែមានពន្លឺមាសដ៏ចែងចាំងជានិច្ច។ 
ការដែលនៅខាងក្នុងទីបរិសុទ្ធបានបញ្ចេញពន្លឺពណ៌មាស យ៉ាងចិញ្ចែងចិញ្ចាចបែបនេះ ប្រាប់យើងថា ពួកបរិសុទ្ធដែលបានសង្រ្គោះរស់នៅក្នុងជីវិតនៃសេចក្តីជំនឿដ៏មានតម្លៃរបស់ខ្លួននៅក្នុងពួកជំនុំរបស់ព្រះ។ ពួកបរិសុទ្ធដែលរស់នៅក្នុងសេចក្តីជំនឿរបស់ខ្លួន តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺដូចជាមាសសុទ្ធដែលមាននៅក្នុងទីបរិសុទ្ធដែរ។ ជីវិតរបស់ពួកបរិសុទ្ធនៅខាងក្នុងទីបរិសុទ្ធ គឺជាជីវិតមានពរនៅក្នុងពួកជំនុំ បរិភោគព្រះបន្ទូលព្រះ អធិស្ឋាន និងសរសើរតម្កើងទ្រង់ ហើយចូលទៅចំពោះបល្ល័ង្ករបស់ព្រះ និងរស់នៅក្នុងព្រះគុណរបស់ទ្រង់ជារៀងរាល់គ្នា តាមរយៈពួកជំនុំ។ នេះហើយគឺជាជីវិតនៃសេចក្តីជំនឿនៅខាងក្នុងទីបរិសុទ្ធ។ អ្នកត្រូវតែទទួលយកទុកនៅក្នុងចិត្តរបស់អ្នកថា មានតែមនុស្សសុចរិតដែលបានសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតនៃសេចក្តីជំនឿនៅក្នុងទីបរិសុទ្ធបាន។ 
 

ព្រះបានបែងចែកផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃ រោងឧបោសថយ៉ាងដាច់ស្រឡះ

ផ្ទះភាគច្រើនមានរបង ហើយទីលានរោងឧបោសថក៏មានរបង ដែលត្រូវបានធ្វើពីសសរចំនួន៦០ ហើយព័ទ្ធជុំវិញដោយរនាំងដែលធ្វើពីសំពត់ខ្លូតទេសពណ៌សផងដែរ។ នៅខាងកើតទីលាន គេបានដាក់ទ្វារផ្ទាំងសំពត់មួយ ដែលត្រូវបានធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលទទឹងប្រវែង ៩ ម៉ែត្រ សម្រាប់គ្រប់គ្នាមើលឃើញ។ 
នៅក្នុងការសិក្សាអំពីរោងឧបោសថ យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ពីសេចក្តីជំនឿត្រឹមត្រូវ ដែលព្រះចង់បានពីយើង សេចក្តីជំនឿរបស់អ្នកដែលបានសង្រ្គោះ ហើយតាមរយៈសម្ភារៈដែលគេបានប្រើសម្រាប់រោងឧបោសថ យើងត្រូវតែយល់ពីរបៀបដែលព្រះអម្ចាស់របស់យើងបានសង្រ្គោះយើង។ ដើម្បីរៀនពីសេចក្តីជំនឿមាស និងភ្លឺចែងចាំងនៅក្នុងទីបរិសុទ្ធ ជាដំបូង យើងត្រូវតែពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើចានក្លាំ អាសនាតង្វាយដុត និងរបងដែលមាននៅទីលានខាងក្រៅនៃរោងឧបោសថ និងសម្ភារៈទាំងអស់ដែលគេប្រើនៅទីនោះ។ ដោយការធ្វើដូច្នេះ យើងអាចដឹងថា សេចក្តីជំនឿប្រភេទណា ដែលយើងត្រូវការ ដើម្បីអាចចូលទៅក្នុងទីបរិសុទ្ធដែលភ្លឺចិញ្ចែងចិញ្ចាចដូចមាសបាន។ 
តើមានអ្វីនៅក្នុងទីលានខាងក្រៅនៃរោងឧបោសថ? មានចានក្លាំ និងអាសនាតង្វាយដុត។ ហើយវាត្រូវបានព័ទ្ធជុំវិញ ដោយសសរឈើចំនួន៦០ ហើយនៅលើសសរទាំងនេះ គេបានព្យួររនាំងដែលធ្វើពីសំពត់ខ្លូតទេសនៅលើសសរទាំងនេះ ដើម្បីធ្វើជារបង។ សសររបងនេះត្រូវបានធ្វើពីឈើនាងនួនដែលរឹងមាំ ប៉ុន្តែស្រាល។ សសរដែលត្រូវបានធ្វើពីឈើនេះមានកម្ពស់ប្រហែល  ២.២៥ ម៉ែត្រ   ដែលធ្វើឲ្យមនុស្សដែលមានកម្ពស់    ធម្មតា មិនអាចសម្លឹងចូលទៅក្នុងរោងឧបោសថ ពីខាងក្រៅរបងទីលានរោងខាងក្រៅនៃរោងឧបោសថបានឡើយ។ ប៉ុន្តែបើសិនគេដាក់អ្វីមួយនៅក្បែរជញ្ជាំងនេះ ដើម្បីឈរពីលើ នោះគេអាចមើលឃើញខាងក្នុងទីលានបាន ប៉ុន្តែបើមិនដូច្នេះទេ គេមិនអាចសម្លឺងចូលទៅខាងក្នុងបានឡើយ។ ការនេះប្រាប់យើងថា តាមរយៈការខិតខំផ្ទាល់ខ្លួនរបស់មនុស្ស យើងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ 
នៅចុងសសរឈើខាងក្រោមនៃទីលានខាងក្រៅ គេបានដាក់ជើងលង្ហិន ហើយនៅចុងខាងលើ គេបានដាក់គន្លឹះប្រាក់។ ដោយសារសសរមិនអាចឈរបានដោយខ្លួនវាបាន គេបានដាក់គន្លឹះប្រាក់ភ្ជាប់ក្បាលសសរ ទៅវិញទៅមកយ៉ាងជាប់។ ហើយដើម្បីទ្រសសរឲ្យរឹងមាំ គេបានចង ទំពក់ប្រាក់ដែលជាប់នឹងសម្បកប្រាក់នៃសសរ ដោយខ្សែ ទៅនឹងចំរ៉ឹងលង្ហិន (និក្ខមនំ ៣៥:១៨)។ 
 


តើគេបានប្រើសម្ភារៈអ្វីខ្លះសម្រាប់ធ្វើទ្វារចូលទីលាន រោងឧបោសថ?

ទ្វារចូលទីលាននៃរោងឧបោសថសម្ភារៈដែលគេប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថគឺ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ទ្វារនេះមានកម្ពស់ ២.២៥ ម៉ែត្រ និងទទឹង ៩ ម៉ែត្រ។ វាគឺជាផ្ទាំងសំពត់ ដែលគេត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយព្យួរនៅលើសសរបួន។ ដូច្នេះ កាលណាមនុស្សម្នាក់បានព្យាយាមចូលទៅទីលានរោងឧបោសថ គាត់អាចមើលឃើញទ្វារបានយ៉ាងងាយស្រួល។ 
អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ បើកសម្តែងថា ព្រះនឹងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព្រះរាជកិច្ចទាំងបួនរបស់ព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់។ គ្រប់ទាំងសសរឈើ៦០ និងសំពត់ខ្លូតទេសសម្រាប់របងទីលានរោងឧបោសថក៏សុទ្ធតែបើកសម្តែងយ៉ាងច្បាស់លាស់ផងដែរ អំពីរបៀបដែលព្រះនឹងសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់។ 
នៅក្នុងន័យផ្សេង តាមរយៈទ្វារចូលទីលានរោងឧបោសថ ព្រះកំពុងតែបើកសម្តែងយ៉ាងច្បាស់លាស់ ពីសេចក្តីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះមកកាន់យើង។ ចូរយើងត្រឡប់ទៅឯសម្ភារៈដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថម្តងទៀត៖ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ អំបោះទាំងបួននេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេចក្តីសង្រ្គោះរបស់យើង តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវ។ បើសិនសម្ភារៈទាំងនេះមិនសំខាន់ទេ ព្រះគម្ពីរក៏មិនបានកត់ត្រាអំពីសម្ភារៈទាំងនេះយ៉ាងលម្អិតបែបនេះដែរ។ 
សម្ភារៈទាំងអស់ ដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ ពិតជាមានភាពចាំបាច់សម្រាប់ព្រះ ក្នុងការសង្រ្គោះអ្នក និងខ្ញុំ។ ទោះបីជាយ៉ាងណា ការពិតថា គេត្រូវតែត្បាញទ្វារចូលទីលានរោងឧបោសថជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ព្រះ ក្នុងការសង្រ្គោះមនុស្សមានបាប ពីព្រោះអំបោះទាំងបួននេះគឺជាការបើកសម្តែងពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះ។ នេះគឺជារបៀបដែលព្រះបានកំណត់វា។ នេះគឺជាមូលហេតុដែលព្រះបានបង្ហាញគំរូនៃរោងឧបោសថទៅដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ ហើយបានបង្គាប់គាត់ឲ្យធ្វើទ្វារចូលទីលានរោងឧបោសថតាមផែនការនេះទាំងស្រុង។ 
 


តើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ មានអត្ថន័យយ៉ាងដូចម្តេច?

ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវទ្វារចូលទៅកាន់ទីបរិសុទ្ធត្រូវបានធ្វើពីវាំងននដែលត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយវាំងនននៅចន្លោះរវាងទីបរិសុទ្ធ និងទីបរិសុទ្ធបំផុតក៏ត្រូវបានត្បាញដោយអំបោះទាំងបួននេះផងដែរ។ លើសពីនេះ អេផូឌ និងប្រដាប់បាំងទ្រូងរបស់សម្តេចសង្ឃក៏ត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងនេះផងដែរ។ ដូច្នេះ តើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងនេះប្រាប់យើងអំពីអ្វី? យើងត្រូវតែធ្វើឲ្យប្រាកដថា យើងនឹងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់។
ជាដំបូង អំបោះពណ៌ផ្ទៃមេឃប្រាប់យើងអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ។ អ្នកដែលមិនស្គាល់ពីសារៈសំខាន់នៃបុណ្យជ្រមុជ មិនដឹងថា អំបោះពណ៌ផ្ទៃមេឃនេះសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ         គ្រីស្ទឡើយ។ ដូច្នេះ ជាទូទៅ អ្នកដែលមិនបានកើតជាថ្មីអះអាងថា អត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃនេះគឺ «ព្រះយេស៊ូវគ្រីស្ទគឺជាព្រះទ្រង់ផ្ទាល់ ហើយទ្រង់បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់»។ ហើយអ្នកមួយចំនួនទៀតអះអាងថា «អំបោះពណ៌ផ្ទៃមេឃគ្រាន់តែមានន័យថា ព្រះបន្ទូលប៉ុណ្ណោះ»។ ទោះបីជាយ៉ាងណា ព្រះគម្ពីរប្រាប់យើងថា អំបោះពណ៌ផ្ទៃមេឃមានន័យថា «បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ បន្ទាប់ពីបានយាងមកផែនដីនេះ»។ បទគម្ពីរបង្ហាញប្រាប់យើងយ៉ាងច្បាស់លាស់ថា អំបោះពណ៌ផ្ទៃមេឃសំដៅទៅលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ នោពេលអានព្រះបន្ទូលអំពីរោងឧបោសថ ខ្ញុំបានយល់ថា «ព្រះចង់បង្ហាញប្រាប់យើងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ»។ 
អាវដែលសម្តេចសង្ឃពាក់នៅពេលថ្វាយតង្វាយ ក៏ត្រូវបានប៉ាក់ដោយអំបោះពណ៌ផ្ទៃមេឃផងដែរ។ ស្លាកមាសុទ្ធដែលសម្តេចសង្ឃពាក់នៅលើក្បាល និងខ្សែចងស្លាកមាសសុទ្ធជាមួយឈ្នួតក៏មានពណ៌ខៀវផងដែរ។ ហើយនៅលើស្លាកមាសសុទ្ធ.មានឆ្លាក់ថា «បរិសុទ្ធដល់ព្រះ យេហូវ៉ា!។ យើងអាចមើលឃើញថា ខ្សែពណ៌ផ្ទៃមេឃ ដែលចងស្លាកមាសនៅលើឈ្នួតរបស់សម្តេចសង្ឃ បើកសម្តែងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលផ្តល់ភាពបរិសុទ្ធដល់ព្រះអម្ចាស់។ 
តាមរបៀបនេះ តាមរយៈខ្សែពណ៌ផ្ទៃមេឃ ដែលចងស្លាកមាសជាមួយនឹងឈ្នួល ព្រះមានបន្ទូលមកកាន់យើងអំពីសេចក្តីសង្រ្គោះដ៏ពិតរបស់យើង។ នៅក្នុងន័យផ្សេង  ខ្សែស្លាកមាសដែលផ្តល់ភាពបរិសុទ្ធដល់យើង មានពណ៌ខៀវ ហើយនេះគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ទោះបីជាទូទៅ ពណ៌ផ្ទៃមេឃរំឮកយើងពីមេឃពណ៌ខៀវក៏ដោយ ក៏ពណ៌ផ្ទៃមេឃនេះមិនគ្រាន់តែសំដៅទៅលើព្រះប៉ុណ្ណោះដែរ។ ក្នុងចំណោមអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ អំបោះផ្ទៃមេឃពិតជាមានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទប្រាកដមែន។ នៅក្នុងន័យផ្សេង អំបោះផ្ទៃមេឃប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់មនុស្សមានបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជ (ម៉ាថាយ ៣:១៥)។ បើសិនព្រះយេស៊ូវមិនបានទទួលយកអំពើបាបរបស់មនុស្សម្នាក់ៗ ដោយការទទួលបុណ្យជ្រមុជទេ នោះយើងដែលជាអ្នកជឿ មិនអាចថ្វាយ «ភាពបរិសុទ្ធដល់ព្រះអម្ចាស់» បានឡើយ។ ហើយបើសិនមិនមានបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលទេ នោះយើងមិនអាចមានភាពបរិសុទ្ធនៅចំពោះព្រះបានឡើយ។ 
តើអ្នកយល់ពីអត្ថន័យខាងវិញ្ញាណនៃសេចក្តីបង្គាប់របស់ព្រះ ដែលឲ្យត្បាញទ្វារចូលទីលានរោងឧបោសថ ជាមួយអំបោះពណ៌ផ្ទៃមេឃ តាមគំរូដែលទ្រង់បានបង្ហាញដល់លោកម៉ូសេដែរទេ? ទ្វារចូលទីលានរោងឧបោសថ ដែលព្រះគង់នៅ សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ។ គ្មានអ្នកណាអាចចូលទៅនគរស្ថានសួគ៌បានឡើយ ក្រៅពីព្រះយេស៊ូវគ្រីស្ទ។ ទ្វារទីលាន ដែលសំដៅទៅលើព្រះយេស៊ូវ ត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ពីព្រោះព្រះចង់បើកសម្តែងសេចក្តីពិត ដែលដឹកនាំយើងទៅដល់សេចក្តីសង្រ្គោះរបស់យើង។ អំបោះពណ៌ស្វាយសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធ ដែលប្រាប់យើងថា «ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច»។ អំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិត ដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង។ ហើយអំបោះពណ៌ផ្ទៃមេឃសំដៅទៅលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ 
ដូច្នេះ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ប្រាប់យើងអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការប្រសូតជាមនុស្សរបស់ព្រះ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅអំបោះទាំងបីនេះ ផ្តល់ឲ្យយើងនូវសេចក្តីជំនឿ ដែលជួយឲ្យយើងអាចចូលទៅចំពោះព្រះយេហូវ៉ានៅភាពបរិសុទ្ធបាន។ ព្រះយេស៊ូវដ៏ជាព្រះអង្គទ្រង់ផ្ទាល់ បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើរំលឹងរបស់មនុស្សមានបាបដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ ហើយបានទទួលយកទោសនៃអំពើបាប និងបណ្តាសាជំនួសយើង ដោយការសម្រក់ព្រះលោហិតរបស់ទ្រង់។ នេះហើយគឺជាសេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ប្រហែលជាកន្លងមក អ្នកគ្រាន់តែបានចាត់ទុកអំបោះពណ៌ផ្ទៃមេឃជាព្រះ ឬព្រះបន្ទូលទ្រង់ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ អ្នកត្រូវតែយល់យ៉ាងច្បាស់លាស់ថា អំបោះពណ៌ផ្ទៃមេឃពិតជាសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទប្រាកដមែន។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ គឺពិតជាមានភាពចាំបាច់ ហើយមិនអាចត្រូវបានដកចេញពីព្រះរាជកិច្ចរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាចេញពីរោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះកំពុងតែប្រាប់យើងអំពីសារៈសំខាន់របស់វា។ 
 

បុណ្យជ្រមុជរបស់ព្រះជាមធ្យោបាយដែលទ្រង់ទទួលយកអំពើបាបរបស់យើង

សសររបងនៃរោងឧបោសថត្រូវបានធ្វើពីឈើនាងនួន។ ជើងសសរត្រូវបានដាក់នៅខាងក្រោមសសរទាំងនេះ ហើយក្បាច់ក្បាលសសរដែលស្រោបដោយប្រាក់ ត្រូវបានគ្របពីលើសសរ។ នេះប្រាប់យើងជាដំបូងថា មនុស្សមានបាបត្រូវតែទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ខ្លួន។ មានតែអ្នកដែលបានទទួលការកាត់ទោស សម្រាប់អំពើបាបរបស់ខ្លួនប៉ុណ្ណោះ ទើបអាចបានសង្រ្គោះបាន។ អ្នកដែលមិនទាន់បានទទួលការកាត់ទោស មិនបានសង្រ្គោះ ហើយត្រូវតែទទួលទណ្ឌកម្មដ៏អស់កល្ ជានិច្ចសម្រាប់អំពើបាបរបស់ខ្លួន នៅពេលពួកគេចូលទៅចំពោះព្រះ។ 
ដោយសារបទគម្ពីរប្រាប់យើងថា «ដ្បិតឈ្នួលនៃអំពើបាប គឺជា សេចក្តីស្លាប់» (រ៉ូម ៦:២៣) មនុស្សមានបាបប្រាកដជាត្រូវទទួលការជំនុំជម្រះដ៏សាហាវរបស់ព្រះសម្រាប់អំពើបាបរបស់ខ្លួន។ ដូច្នេះ មនុស្សមានបាបត្រូវតែទទួលការកាត់ទោសពីព្រះ សម្រាប់អំពើបាបរបស់ខ្លួន ហើយបន្ទាប់មក បានរស់ម្តងទៀតនៅក្នុងព្រះគុណទ្រង់។ នេះហើយគឺជាការបានកើតជាថ្មី។ សេចក្តីជំនឿលើអំបោះពណ៌ផ្ទៃមេឃដែលថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាម             រយៈបុណ្យជ្រមុជ ហើយសេចក្តីជំនឿលើអំបោះពណ៌ក្រហមដែលថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបទាំងអស់ ដោយការទទួលការកាត់ទោសនៅលើឈើឆ្កាង គឺជាសេចក្តីជំនឿដែលធ្វើឲ្យយើងស្លាប់ម្តងខាងអំពើបាបរបស់យើង ហើយបានកើតជាថ្មីវិញ។ អ្នកត្រូវតែដឹងថា មានតែទណ្ឌកម្មដ៏អស់កល្បជានិច្ចប៉ុណ្ណោះ ដែលរង់ចាំអ្នកដែលមិនអាចរួចពីការជំនុំជម្រះនៅក្នុងសេចក្តីជំនឿ ដោយសារតែការមិនជឿរបស់ពួកគេ។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាមធ្យោបាយ ដោយព្រះយេស៊ូវប្រើ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងនេះ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ ព្រះយេស៊ូវគឺជាព្រះអង្គទ្រង់ផ្ទាល់ ហើយដើម្បីសង្រ្គោះយើង ទ្រង់បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលអំពើរំលេងទាំងអស់របស់មនុស្សមានបាប ដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិ ហើយបានទទួលទោសជំនួសមនុស្សមានបាប តាមរយៈការលះបង់រូបអង្គទ្រង់ និងការសម្រក់ព្រះលោហិត និងទឹកនៅលើឈើឆ្កាង។ ទ្វារចូលទីលានរោងឧបោសថកំពុងតែប្រាប់យើងយ៉ាងលម្អិត អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានបំពេញសម្រេច ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង។ តាមរយៈទ្វារចូលទីលាន ព្រះកំពុងតែប្រាប់យើងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាប។ 
សំពត់ខ្លូតទេសសំដៅទៅលើព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដែលទាក់ទងគ្នា និងស៊ីគ្នាយ៉ាងជិតស្និទ្ធបំផុត។ តើខ្សែនីមួយៗត្រូវបានប៉ាក់បញ្ចូលគ្នាយ៉ាងជិតស្និទ្ធយ៉ាងដូចម្តេច ដើម្បីធ្វើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នេះ? តាមរយៈសំពត់ខ្លូតទេសនេះ ព្រះកំពុងតែប្រាប់យើងយ៉ាងលម្អិតអំពីរបៀបដែលទ្រង់បានសង្រ្គោះយើង។ 
.នៅពេលយើងសម្លឹងមើលកម្រាលព្រំ យើងមើលឃើញថា កម្រាលព្រំត្រូវបានប៉ាក់ដោយអំបោះជាច្រើនផ្សេងៗគ្នា។ ដូចគ្នាដែរ ព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលធ្វើទ្វារចូលទីលានរោងឧបោសថ ដោយការត្បាញអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ នេះប្រាប់យើងថា ព្រះយេស៊ូវដែលបានយាងមកផែនដីនេះ តាមរយៈទឹក (បុណ្យជ្រមុជ) ព្រះលោហិត (ឈើឆ្កាង) និងព្រះវិញ្ញាណបរិសុទ្ធ (ព្រះយេស៊ូវគឺជាព្រះ) ដែលត្រូវបានលាក់ទុកនៅក្នុងព្រះបន្ទូលព្រះ គឺជាទ្វារនៃសេចក្តីសង្រ្គោះរបស់យើង។ ដោយសារសេចក្តីជំនឿត្រឹមត្រូវលើព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះបន្ទូលព្រះ និងដោយសារការបានពាក់សេចក្តីស្រឡាញ់របស់ទ្រង់ ឥឡូវនេះ យើងបានសង្រ្គោះយ៉ាងពេញពេញ តាមរយៈសេចក្តីជំនឿហើយ។ 
ព្រះយេស៊ូវគ្រីស្ទមិនបានសង្រ្គោះយើង តាមរបៀបមិនសមហេតុផលនោះឡើយ។ យើងអាចមើលឃើញរបៀបសង្រ្គោះរបស់ទ្រង់បាន នៅពេលយើងពិនិត្យមើលរោងឧបោសថ។ ព្រះយេស៊ូវពិតជាបានសង្រ្គោះមនុស្សមានបាប តាមរបៀបល្អិតល្អន់។ ហើយនៅពេលយើង ពិនិត្យមើលសសររបង យើងអាចមើលឃើញពីរបៀបដ៏ល្អិតល្អន់ ដែលទ្រង់បានសង្រ្គោះយើងហើយ។ ហេតុអ្វីលេខសម្រាប់សសររបងគឺ៦០? ពីព្រោះលេខ៦សំដៅទៅលើមនុស្ស ហើយលេខ៣សំដៅទៅលើព្រះ។ នៅក្នុង វិវរណៈ ១៣ សញ្ញា៦៦៦លេចឡើង ហើយព្រះប្រាប់យើងថា លេខនេះគឺជាលេខរបស់សត្វសាហាវ ហើយមនុស្សមានប្រាជ្ញាយល់ពីសេចក្តីអាថ៌កំបាំងនៃលេខនេះ។ ដូច្នេះ លេខ៦៦៦មានន័យថា មនុស្សប្រព្រឹត្តដូចជាព្រះ។ តើអ្វីដែលជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សជាតិ? តើពួកគេមិនប៉ុនប៉ងក្លាយជាជីវិតដ៏គ្រប់លក្ខណ៍ទេឬ? បើសិនយើងពិតជាចង់ក្លាយជាជីវិតដ៏គ្រប់លក្ខណ៍មែន យើងត្រូវបានបានកើតជាថ្មី ដោយការជឿដល់ព្រះយេស៊ូវ ហើយបានធ្វើជាកូនរបស់ព្រះ។ ដូច្នេះ សសរទាំង៦០សំដៅទៅលើគំនិតយ៉ាងល្អិតល្អន់។
ទោះបីជាយ៉ាងណា ដោយមិនមានសេចក្តីជំនឿ មនុស្សប្រព្រឹត្តអាក្រក់ និងមានអំណួត ដោយព្យាយាមធ្វើជាអ្នករួមចំណែក នៅក្នុង      និស្ស័យគ្រប់លក្ខណ៍នេះ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់។ ហើយនេះគឺជាមូលហេតុដែលមនុស្សកាត់ស្រាយឡើងវិញ នូវព្រះបន្ទូលទាំងអស់ តាមសេចក្តីប៉ងប្រាថ្នារបស់មនុស្ស ហើយជឿយ៉ាងខុសតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ពីព្រោះពួកគេមិនមានសេចក្តីជំនឿទេ ប៉ុន្តែមានតែសេចក្តីប៉ងប្រាថ្នា ដែលទាស់ប្រឆាំងនឹងព្រះប៉ុណ្ណោះ។ ដោយសារតែសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមនេះ ដែលជម្រុញឲ្យពួកគេព្យាយាមធ្វើឲ្យខ្លួនពួកគេបានពេញលេញ ដោយខ្លួនឯង ហើយទទួលបានភាពគ្រប់លក្ខណ៍ខាងសាច់ឈាមរបស់ពួកគេ ពួកគេត្រូវបានដកចេញយ៉ាងឆ្ងាយពីព្រះបន្ទូលព្រះ។
 
 
ព្រះបន្ទូលនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងសមាសភាពទាំងអស់នៃរោងឧបោសថ

ដើម្បីឲ្យព្រះយេស៊ូវសង្រ្គោះមនុស្សមានបាប ហើយទាញពួកគេទៅក្នុងទីបរិសុទ្ធ សម្ភារៈ និងប្រដាប់ប្រដាទាំងអស់នៃរោងឧបោសថសុទ្ធតែមានភាពចាំបាច់។ អាសនាតង្វាយដុតមានភាពចាំបាច់ ចានក្លាំមានភាពចាំបាច់ ហើយសសរ ជើងសសរប្រាក់ ក្បាច់ក្បាលសសរស្រោបដោយប្រាក់ ទំពក់ និងគន្លឹះប្រាក់ ក៏សុទ្ធតែមានភាពចាំបាច់ទាំងអស់ផងដែរ។ របស់ទាំងអស់នេះគឺជាប្រដាប់ប្រដានៅខាងក្រៅរោងឧបោសថ ហើយ សម្ភារៈទាំងអស់សុទ្ធតែមានភាពចាំបាច់ ក្នុងការរាប់មនុស្សមានបាបម្នាក់ជាមនុស្សសុចរិតម្នាក់។ 
របស់ទាំងអស់នេះមានភាពចាំបាច់ ក្នុងការជួយឲ្យមនុស្សមានបាបអាចចូលទៅរស់នៅក្នុងនគរព្រះបាន ប៉ុន្តែសម្ភារៈសំខាន់បំផុតក្នុងចំណោមនោះគឺជាអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ)។ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមត្រូវបានគេប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ។ អំបោះទាំងនេះសំដៅទៅលើព្រះរាជកិច្ចទាំងបីរបស់ព្រះយេស៊ូវ ដែលយើងត្រូវការ នៅពេលយើងជឿដល់ព្រះ។ ទីមួយ ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទីពីរ ព្រះយេស៊ូវគឺជាព្រះ (ព្រះវិញ្ញាណ) និងទីបី ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទោសនៃអំពើបាបទាំងអស់ ដែលទ្រង់បានទទួលយកដាក់លើអង្គទ្រង់ តាមរយៈតាមលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់។ នេះគឺជាលំដាប់លំដោយត្រឹមត្រូវនៃសេចក្តីជំនឿពិត ដែលមនុស្សមានបាបត្រូវការ ដើម្បីបានសង្រ្គោះ និងបានរាប់ជាសុចរិត។ 
នៅពេលយើងអានព្រះគម្ពីរ យើងអាចយល់ពីភាពល្អិតល្អន់របស់ព្រះអម្ចាស់របស់យើង។ យើងងាចយល់យ៉ាងច្បាស់លាស់ថា ព្រះអង្គដែលបានសង្រ្គោះយើងយ៉ាងល្អិតល្អន់ ដូចជាសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ គឺជាព្រះទ្រង់ផ្ទាល់។ លើសពីនេះ ព្រះបានបង្គាប់ឲ្យសាសន៍ អ៊ីស្រាអែលធ្វើទ្វារចូលទីលានរោងឧបោសថ ដោយការត្បាញអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទៅលើសំពត់ខ្លូតទេសពណ៌ស ដែលមានទំហំ ៩ ម៉ែត្រ។ ដូច្នេះ ព្រះបានធ្វើឲ្យប្រាកដថា អ្នកណាដែលសម្លឹងមើលរោងឧបោសថ ទោះបើពីចម្ងាយក្តី អាចមើលឃើញទ្វារចូលទីលានរោងឧបោសថបានយ៉ាងងាយស្រួល។ 
រនាំងសំពត់ខ្លូតទេសពណ៌ស ត្រូវបានព្យួរនៅលើសសរនៃទីលានរោងឧបោសថ បើកសម្តែងពីភាពបរិសុទ្ធរបស់ព្រះ។ ដូច្នេះ យើងអាចយល់បានថា មនុស្សមានបាបមិនហ៊ានចូលទៅក្នុងរោងឧបោសថឡើយ ហើយថា ពួកគេអាចចូលទៅទីលានបាន លុះត្រាតែពួកគេពិតជាបានសង្រ្គោះ ដោយការជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានត្បាញធ្វើជាទ្វារចូលទីលានរោងឧបោសថ។ តាមរបៀបនេះ ព្រះបានជួយឲ្យមនុស្សមានបាបអាចដឹងថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់ពួកគេ ហើយបានសង្រ្គោះពួកគេ តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធរួចហើយ។
លើសពីនេះ សម្ភារៈនៃប្រដាប់ប្រដាទាំងអស់របស់រោងឧបោសថ រួមទាំងទ្វារចូលទីលាន ក៏បង្ហាញប្រាប់យើងពីព្រះបន្ទូលទាក់ទងគ្នាដ៏ជិតស្និទ្ធរបស់ព្រះសម្រាប់រាប់មនុស្សមានបាបជាមនុស្សសុចរិតផងដែរ។ ដោយសារព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែល ធ្វើទ្វារចូលទីលានរោងឧបោសថមានទំហំធំល្មម ដើម្បីឲ្យគ្រប់គ្នាងាយស្រួលស្វែងរក ហើយដោយសារទ្វារនេះត្រូវបានគេយកអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមត្បាញយ៉ាងខ្មាញ់បញ្ចូលគ្នា ជាមួយសំពត់ខ្លូតទេសពណ៌ស ព្រះបានជួយឲ្យគ្រប់គកនាយល់យ៉ាងច្បាស់លាស់ ពីព្រះបន្ទូលសំខាន់ ដែលអាចរាប់មនុស្សមានបាបជាមនុស្សសុចរិត។ 
ទ្វារចូលទីលានរោងឧបោសថប្រាប់យើងថា ព្រះបានសង្រ្គោះយើងយ៉ាងពេញលេញ ដែលដូចជាឈើនាងនួន ចេញពីអំពើបាប តាមរយៈអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ក្រហម (ព្រះលោហិតនៅលើឈើឆ្កាង) និងអំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះ)។ ព្រះបានកំណត់ថា មានតែអ្នកដែលពិតជាជឿតាមសេចក្តីពិតនេះប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីបរិសុទ្ធ ដែលជាតំណាក់នៃព្រះបាន។ 
 

ព្រះយេស៊ូវគ្រីស្ទកំពុងតែប្រាប់យើង តាមរយៈ ការបើកសម្តែងនេះ

ព្រះប្រាប់យើងថា ជាដំបូង យើងត្រូវតែបានសម្អាតពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវសិន ដើម្បីទទួលបានជីវិតនៃសេចក្តីជំនឿដែលភ្លឺចិញ្ចែងចិញ្ចាចដូចមាស។ ដោយហេតុនេះ ព្រះទ្រង់ផ្ទាល់បានបង្ហាញពីគំរូនៃរោងឧបោសថដល់លោកម៉ូសេ ហើយសាងសង់រោងឧបោសថ តាមរយៈលោកម៉ូសេ ហើយធ្វើឲ្យបណ្តាជនអ៊ីស្រាអែលទទួលបានការអត់ទោសអំពើបាបរបស់ពួកគេ តាមរយៈការបង្កើតរោងឧបោសថនេះ។ ចូរយើងត្រឡប់ទៅឯសេចក្តីជំនឿដែលបាននាំយើងឆ្លងកាត់ទីលានរោងឧបោសថ ហើយចូលទៅក្នុងទីបរិសុទ្ធ។ តាមរយៈទីលានរោងឧបោសថ ព្រះបន្តមានបន្ទូលមកកាន់យើងអំពី សេចក្តីជំនឿរបស់យើងតាមសេចក្តីពិតថា ព្រះយេស៊ូវបានសង្រ្គោះយើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធរួចហើយ។ សេចក្តីជំនឿលើទ្វារចូលទីលានរោងឧបោសថ ដែលត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម លើការអធិស្ឋានដាក់ដៃរបស់ សម្តេចសង្ឃលើក្បាលចៀមយញ្ញបូជា និងការសម្រក់ឈាមចៀមយញ្ញបូជានេះ និងសេចក្តីជំនឿដែលសម្តេចសង្ឃលាងដៃជើងរបស់គាត់នៅឯចានក្លាំ សុទ្ធតែអនុញ្ញាតឲ្យយើងដឹងថា មានតែសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបជាសេចក្តីជំនឿនៃមាសសុទ្ធ ដែលជួយឲ្យយើងអាចចូលទៅរស់ដោយសិរីល្អនៅក្នុងទីបរិសុទ្ធបាន។ 
តាមរយៈរោងឧបោសថ ព្រះបានអនុញ្ញាតឲ្យយើងទាំងអស់គ្នាទទួលបានព្រះគុណនៃសេចក្តីសង្រ្គោះ និងព្រះពររបស់ទ្រង់។ តាមរយៈរោងឧបោសថ យើងអាចស្គាល់ព្រះពរ ដែលព្រះបានប្រទានឲ្យយើង។ យើងអាចដឹង និងជឿលើព្រះគុណនៃសេចក្តីសង្រ្គោះ ដែលបានជួយឲ្យយើងចូលទៅចំពោះបល្ល័ង្កនៃព្រះគុណព្រះ ហើយបានសង្រ្គោះតែម្តងជាសម្តេចបាន។ តើអ្នកអាចយល់ពីសេចក្តីពិតបានដែរបានទេ? តាមរយៈរោងឧបោសថ យើងអាចមើលឃើញពីរបៀបដ៏ល្អិតល្អន់ ដែលព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំ ពីផែនការដ៏ល្អិតល្អន់របស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់យើង និងពីរបៀបដ៏ល្អិតល្អន់ដែលទ្រង់បានបំពេញសម្រេចតាមផែនការនេះ ហើយបានរាប់មនុស្សមានបាបជាសុចរិត។ 
តើអ្នកបានជឿដល់ព្រះយេស៊ូវតាមរបៀបខុសដែរទេ? តើអ្នកបានជឿថា ពណ៌ផ្ទៃមេឃមានន័យថា មេឃ ដែរទេ? តើអ្នកបានយល់ពីសេចក្តីជំនឿលើពណ៌ស្វាយ និងពណ៌ក្រហមដែលថា ព្រះយេស៊ូវគ្រីស្ទដ៏ជា ស្តេចលើសអស់ទាំងស្តេចបានយាងមកផែនដីនេះ ហើយបានសង្រ្គោះយើងនៅលើឈើឆ្កាងតែប៉ុណ្ណោះឬ? បើសិនដូច្នេះ ឥឡូវនេះគឺជាពេលដែលត្រូវស្វែងរកសេចក្តីជំនឿពិតហើយ។ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់យ៉ាងច្បាស់លាស់អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាសេចក្តីជំនឿនៃពណ៌ផ្ទៃមេឃ ហើយបានយល់ និងជឿលើព្រះនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ដែលព្រះបានប្រទានឲ្យអ្នក។  
ព្រះមិនបានសង្រ្គោះយើង តាមរយៈព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធទេ។ ហេតុអ្វី? ពីព្រោះព្រះមានបន្ទូលយ៉ាងច្បាស់លាស់មកកាន់យើងអំពីពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយតាមរយៈអំបោះទាំងបីនេះ ទ្រង់កំពុងតែប្រាប់យើងពីរបៀបដែលព្រះយេស៊ូវបានសង្រ្គោះយើង។ តាមរយៈរោងឧបោសថ ព្រះបានបង្ហាញប្រាប់យើងយ៉ាងលម្អិត អំពីព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ បន្ទាប់ពីបានបង្គាប់ឲ្យលោកម៉ូសេសាងសង់រោងឧបោសថ ព្រះបានសន្យាថា ទ្រង់នឹងសង្រ្គោះយើងតាមរបៀបនេះ។ ដូចដែលបានសន្យា ព្រះយេស៊ូវគ្រីស្ទបានយាងមក ក្នុងនាមជាមនុស្សម្នាក់ ហើយបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជនៅក្នុងទឹក (ពណ៌ផ្ទៃមេឃ) ទន្លេយ័រដាន់។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវពិតជាបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់ប្រាកដមែន។ ដូច្នេះ សេចក្តីសង្រ្គោះរបស់យើងពិតជាត្រឹមត្រូវ ល្អិតល្អន់ និងពិតប្រាកដ! 
នៅពេលយើងចូលទៅក្នុងទីបរិសុទ្ធ យើងអាចមើលឃើញជើងចង្កៀង តុតាំងនំប៉័ង និងអាសនាគ្រឿងក្រអូបបាន។ មុនពេលចូលទៅក្នុងទីបរិសុទ្ធបំផុត យើងចូលមករស់នៅមួយរយៈនៅក្នុងទីបរិសុទ្ធនេះ ដែលបញ្ចេញពន្លឺពណ៌មាសយ៉ាងចិញ្ចែងចិញ្ចាច ហើយបរិភោគនំប៉័ងនៃព្រះបន្ទូលយ៉ាងស្កប់ចិត្ត។ នេះគឺពិតជាព្រះពរដ៏អស្ចារ្យ។ មុនពេលចូលទៅក្នុងនគរព្រះ យើងរស់នៅក្នុងពួកជំនុំរបស់ទ្រង់ ក្នុងនាមជាអ្នកដែលបានសង្រ្គោះទាំងស្រុង ដោយការបានកើតជាថ្មី ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកជំនុំរបស់ព្រះដែលផ្តល់នំប៉័ងជីវិតដល់យើង គឺជាទីបរិសុទ្ធ។ 
នៅក្នុងទីបរិសុទ្ធ ដែលជាពួកជំនុំរបស់ព្រះ មានជើងចង្កៀង តុតាំងនំប៉័ង និងអាសនាគ្រឿងក្រអូប។ ជើងចង្កៀង គល់ ដើម កន្សោមគ្រាប់ និងផ្កា ត្រូវបានធ្វើពីមាសសុទ្ធ។ ជើងចង្កៀងដែលត្រូវបានធ្វើពីមាសសុទ្ធបែបនេះ ប្រាប់យើងថា យើងដែលជាមនុស្សសុចរិត ត្រូវតែរួបរួមជាមួយពួកជំនុំរបស់ព្រះ។ 
នៅលើតុតាំងនំប៉័ង មាននំប៉័ងឥតដំបែរ ដែលជានិមិត្តសញ្ញានៃនំប៉័ងនៃព្រះបន្ទូលបរិសុទ្ធរបស់ព្រះ ដែលឥតមានសេចក្តីបង្រៀនអាក្រក់ និងកខ្វក់នៃលោកិយដែលធ្លាក់ចុះនេះឡើយ។ ទីបរិសុទ្ធរបស់ព្រះ ដែលជាពួកជំនុំរបស់ព្រះ អធិប្បាយព្រះបន្ទូលបរិសុទ្ធនៃព្រះនេះ ដែលឥតមានដំបែរ ហើយរស់នៅក្នុងសេចក្តីជំនឿបរិសុទ្ធ ដោយមិនធ្វើការអាក្រក់នៅចំពោះព្រះឡើយ។ 
នៅខាងមុខវាំងននទីបរិសុទ្ធបំផុត មានអាសនាគ្រឿងក្រអូប។  អាសនាគ្រឿងក្រអូបគឺជាកន្លែងដែលមនុស្សសុចរិតថ្វាយការអធិស្ឋានទៅកាន់ព្រះ។ តាមរយៈប្រដាប់ប្រដានៅក្នុងទីបរិសុទ្ធ ព្រះកំពុងតែប្រាប់យើងថា កាលណាយើងចូលទៅចំពោះទ្រង់ យើងត្រូវតែមានការរួបរួម សេចក្តីជំនឿតាមព្រះបន្ទូលបរិសុទ្ធរបស់ទ្រង់ និងការអធិស្ឋាន។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបអធិស្ឋានបាន ពីព្រោះព្រះស្តាប់តែការអធិស្ឋានរបស់មនុស្សសុចរិតប៉ុណ្ណោះ (អេសាយ ៥៩:១-២; យ៉ាកុប ៥:១៦)។ 
ដូច្នេះ ទីបរិសុទ្ធប្រាប់យើងថា យើងពិតជាទទួលបានសិរីល្អ ដែលបានសង្រ្គោះនៅក្នុងពួកជំនុំរបស់ព្រះ។ សម្ភារៈសំខាន់ៗដែលគេបានប្រើសម្រាប់រោងឧបោសថមាន អំបោះពណ៌ផ្ទៃមេឃ (ព្រះយេស៊ូវទទួលបុណ្យជ្រមុជ) អំបោះពណ៌ក្រហម (តាមរយៈការទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ហើយបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង) និងអំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះ) ដែលសំដៅទៅលើសេចក្តីជំនឿដែលយើងចាំបាច់ត្រូវតែមាន។ នៅពេលយើងជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះទ្រង់ផ្ទាល់ ហើយថា ទ្រង់បានសង្រ្គោះយើង យើងអាចចូលទៅក្នុងទីបរិសុទ្ធដ៏បញ្ចេញពន្លឺពណ៌មាស យ៉ាងចិញ្ចែងចិញ្ចាច ដែលព្រះគង់នៅបាន។ បើសិនយើងមិនជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះទាំងបីនេះទេ យើងមិនអាចចូលទៅក្នុងទីបរិសុទ្ធបានឡើយ ទោះបើយើងជឿដល់ព្រះយេស៊ូវយ៉ាងខ្លាំងក៏ដោយ។ មិនមែនគ្រីស្ទបរិស័ទទាំងអស់សុទ្ធតែអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបានឡើយ។ 
 

អ្នកដែលនៅក្នុងទីលានរោងឧបោសថជាមួយជំនឿខុស

នៅសព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទជាច្រើន ដែលមិនអាចចូលទៅក្នុងទីបរិសុទ្ធបានទេ ទោះបើពួកគេប្រកាសសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវក៏ដោយ។ នៅក្នុងន័យផ្សេង មានមនុស្សជាច្រើន ដែលព្យាយាមឲ្យបានសង្រ្គោះ ដោយសេចក្តីជំនឿល្ងិតល្ងង់របស់ពួកគេ។ ពួកគេគឺជាអ្នកដែលគិតថា ពួកគេអាចបានសង្រ្គោះបាន ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ហើយថា ទ្រង់គឺជាព្រះទ្រង់ផ្ទាល់ និងជាស្តេចលើសអស់ទាំងស្តេច។ ពួកគេគ្រាន់តែជឿដល់ព្រះយេស៊ូវ យ៉ាងងាយស្រួល។ ដោយជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ ពួកគេឈរនៅចំពោះអាសនាតង្វាយដុត ហើយអធិស្ឋានយ៉ាងល្ងង់ខ្លៅថា «ឱព្រះអម្ចាស់អើយ នៅថ្ងៃនេះ ទូលបង្គំនៅតែជាមនុស្សមានបាបម្នាក់។ សូមព្រះអម្ចាស់អត់ទោសដល់ទូលបង្គំផង។ ទូលបង្គំសូមថ្វាយការអរព្រះគុណទាំងអស់ដល់ទ្រង់ សម្រាប់ការជាប់ឆ្កាង និងការសុគតជំនួសទូលបង្គំ។ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ទ្រង់!»។ 
បន្ទាប់ពីធ្វើដូច្នេះនៅពេលព្រឹក ពួកគេត្រឡប់ទៅឯជីវិតធម្មតារបស់ពួកគេវិញ ហើយបន្ទាប់មក ពួកគេត្រឡប់ទៅឯអាសនាតង្វាយដុតម្តងទៀតនៅពេលល្ងាច ហើយថ្វាយសេចក្តីអធិស្ឋានដដែលៗ។ អ្នកដែលរំខានអាសនាតង្វាយដុតជារៀងរាល់ព្រឹក ជារៀងរាល់ល្ងាច និងជារៀងរាល់ខែ មិនអាចបានកើតជាថ្មីបានឡើយ ប៉ុន្តែធ្លាក់ទៅក្នុងសេចក្តីជំនឿខុសតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ 
ពួកគេដាក់តង្វាយយញ្ញបូជានៅលើអាសនាតង្វាយដុត ដែលឆេះដោយអណ្តាតភ្លើងក្រហម ហើយថ្វាយតង្វាយរបស់ពួកគេ ដោយភ្លើង។ ដោយសារសាច់ឆេះនៅក្នុងភ្លើង ក៏មានក្លិនសាច់ឆេះភាយឡើង ហើយផ្សែងពណ៌ស និងពណ៌ខ្មៅបន្តហុយឡើង។ អាសនាតង្វាយដុតមិនមែនជាកន្លែងមួយ ដែលយើងស្រែកយំសុំឲ្យព្រះដោះអំពើរបស់យើងចេញនោះឡើយ ប៉ុន្តែវាគឺពិតជាកន្លែងមួយ ដែលរំឮកយើងអំពីភ្លើងនរកដ៏កាចសាហាវវិញ។
ទោះបីជាយ៉ាងណា មនុស្សទៅកន្លែងនេះជារៀងរាល់ព្រឹកល្ងាច ហើយនិយាយថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាប។ សូមអត់ទោសដល់អំពើបាបទាំងអស់របស់ទូលបង្គំផង»។ បន្ទាប់មក ពួកគេ ត្រឡប់មកផ្ទះវិញ ស្កប់ចិត្តចំពោះខ្លួនឯង ទុកដូចជាពួកគេបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ ពួកគេថែមទាំងមានអំណរ ហើយច្រៀងថា «♫ខ្ញុំទទួលបានការអត់ទោសហើយ ♪អ្នកទទួលបានការអត់ទោសហើយ ♫យើងទាំងអស់គ្នាទទួលបានការអត់ទោសហើយ»។ ប៉ុន្តែពួកគេគ្រាន់តែមានអារម្មណ៍បែបនេះជាបណ្តោះអាសន្តតែប៉ុណ្ណោះ។ ហើយភ្លាមៗ ពួកគេធ្វើបាបម្តងទៀត ហើយត្រឡប់ទៅឈរនៅចំពោះអាសនាតង្វាយដុតម្តងទៀត ហើយសារភាពថា «ឱព្រះអម្ចាស់អើយ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់»។ អ្នកដែលធ្វើដំណើរទៅ និងត្រឡប់ពីអាសនាតង្វាយដុតជារៀងរាល់ថ្ងៃ នៅតែជាមនុស្សមានបាប ទោះបើពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ។ មនុស្សបែបនេះមិនអាចចូលទៅក្នុងនគរបរិសុទ្ធរបស់ព្រះបានឡើយ។ 
ដូច្នេះ តើអ្នកអាចទទួលបានការអត់ទោសអំពើបាបទាំងស្រុង ហើយចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះបាន? ពួកគេគឺជាអ្នកដែលយល់ និងជឿលើសេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះបានកំណត់។ អ្នកដែលជឿតាមសេចក្តីពិតនេះ អាចឆ្លងកាត់អាសនាតង្វាយដុត ដោយសេចក្តីជំនឿលើការសុគតរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់របស់ពួកគេ ដែលនៅលើអង្គទ្រង់ លាងសម្អាតដៃជើងរបស់ពួកគេនៅឯចានក្លាំ ហើយរំឮកខ្លួនពួកគេថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ព្រះ ហើយបន្ទាប់មក ចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន អាចចូលទៅក្នុងនគរស្ថានសួគ៌ ដោយសារសេចក្តីជំនឿរបស់ខ្លួន ពីព្រោះព្រះបានទទួលយកសេចក្តីជំនឿរបស់ពួកគេហើយ។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់ និងជឿថា អត្ថន័យតាមព្រះគម្ពីរនៃអំបោះពណ៌ផ្ទៃមេឃគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលប្រកាសជឿដល់ព្រះយេស៊ូវ ប៉ុន្តែមនុស្សមួយចំនួនតូចជឿលើទឹក (អំបោះពណ៌ផ្ទៃមេឃ) ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នេះគឺជាការពិតដ៏គួរឲ្យសោកស្តាយបំផុត។ វាគឺជាមូលហេតុនៃការសោកស្តាយយ៉ាងខ្លាំងមួយ ដែលមនុស្សយ៉ាងច្រើនបានដកសេចក្តីជំនឿសំខាន់បំផុតលើបុណ្យជ្រមុជ ចេញពីសេចក្តីជំនឿគ្រីស្ទ បរិស័ទរបស់ពួកគេ ទោះបើព្រះយេស៊ូវមិនបានយាងមកផែនដីនេះ ក្នុងនាមជាព្រះ ហើយគ្រាន់តែបានសុគតនៅលើឈើឆ្កាងប៉ុណ្ណោះក៏ដោយ។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា ឥឡូវនេះ អ្នកទាំងអស់គ្នានឹងយល់ ហើយជឿលើសេចក្តីជំនឿនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយដូច្នេះ បានធ្វើជាអ្នកដែលអាចចូលទៅក្នុងនគរព្រះបាន។ 
យើងត្រូវតែជឿលើព្រះអម្ចាស់ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងរោងឧបោសថ ដែលជាខ្លឹមសារពិតប្រាកដនៃអំបោះទាំងនេះ ដែលបានសង្រ្គោះយើង
ព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំទាំងស្រុង។ នៅពេលយើងពិនិត្យមើលរោងឧបោសថ យើងអាចយល់យ៉ាងច្បាស់លាស់ ពីរបៀបដែលព្រះអម្ចាស់ពិតជាបានសង្រ្គោះយើង។ យើងមិនអាចអរព្រះគុណដល់ទ្រង់ឲ្យបានគ្រប់គ្រាន់ សម្រាប់របៀបសង្រ្គោះនេះបានឡើយ។ យើងពិតជា អរព្រះគុណយ៉ាងខ្លាំង ដែលព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម  ហើយដែលទ្រង់ក៏បានប្រទានឲ្យយើង នូវសេចក្តីជំនឿដែលជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទាំងនេះផងដែរ!
មនុស្សមានបាបមិនអាចចូលទៅក្នុងទីបរិសុទ្ធ ដោយមិនបានទទួលព្រះគុណរបស់ព្រះ និងដោយមិនឆ្លងកាត់ការជំនុំជម្រះដ៏សាហាវលើអំពើបាបរបស់ពួកគេបានឡើយ។ តើអ្នកណាម្នាក់ដែលមិនទាន់ទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ខ្លួន អាចបើកទ្វារចូលទីលានរោងឧបោសថ ហើយចូលទៅក្នុងទីបរិសុទ្ធបាន? ពួកគេមិនអាចធ្វើដូច្នេះបានឡើយ! នៅពេលពួកគេចូលទៅក្នុងទីបរិសុទ្ធ ពួកគេនឹងត្រូវបានបណ្តសា ហើយប្រែជាខ្វាក់មួយរំពេច។ «នៅក្នុងទីនេះ ពិតជាភ្លឺចិញ្ចែងចិញ្ចាចមែន! ហេតុអ្វីខ្ញុំមិនអាចមើលឃើញអ្វីសោះដូច្នេះ? កាលខ្ញុំនៅខាងក្រៅ ខ្ញុំបានគិតថា ខ្ញុំអាចមើលឃើញគ្រប់យ៉ាងនៅខាងក្នុងទីបរិសុទ្ធ ដោយគ្រាន់តែចូលមកទីនេះ។ ប៉ុន្តែហេតុអ្វីខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ដូច្នេះ? ហើយហេតុអ្វីទីនេះងងឹតសូន្យសុងដូច្នេះ? ខ្ញុំអាចមើលឃើញច្បាស់ កាលខ្ញុំនៅខាងក្រៅទីបរិសុទ្ធ...គេបានប្រាប់ខ្ញុំថា ទីបរិសុទ្ធភ្លឺយ៉ាងចិញ្ចែងចិញ្ចាច ចុះហេតុអ្វីទីនេះងងឹតម្ល៉េះ?» ពួកគេមិនអាចមើលឃើញ ពីព្រោះពួកកេបានប្រែជាខ្វាក់ខាងវិញ្ញាណ ពីព្រោះពួកគេមិនមានសេចក្តីជំនឿនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ មនុស្សមានបាបមិនអាចចូលទៅក្នុងទីបរិសុទ្ធបានឡើយ។ 
ព្រះអម្ចាស់របស់យើងបានជួយមិនឲ្យយើងខ្វាក់មើលមិនឃើញនៅក្នុងទីបរិសុទ្ធទេ ប៉ុន្តែឲ្យយើងអាចទទួលព្រះពរនៃការរស់នៅក្នុងទីបរិសុទ្ធជារៀងរហូតបាន។ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលមាននៅគ្រប់ជ្រុងនៃរោងឧបោសថ ព្រះបានប្រាបយើងយ៉ាងច្បាស់លាស់អំពីវិធីសាស្ត្រនៃសេចក្តីសង្រ្គោះរបស់យើង ហើយទ្រង់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមព្រះបន្ទូលទំនាយនេះប្រាកដមែន។  
ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ (១យ៉ូហាន ៥:៤-៨) ដើម្បីមិនឲ្យយើងត្រឡប់ទៅជាខ្វាក់ ប៉ុន្តែរស់នៅជារៀងរហូតនៅក្នុងព្រះគុណដ៏ភ្លឺចែងចាំងរបស់ទ្រង់វិញ។ ទ្រង់បានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ព្រះអម្ចាស់របស់យើងបានសន្យានឹងយើង តាមរយៈព្រះបន្ទូលដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធរបស់ព្រះ ហើយទ្រង់បានប្រាប់យើថា ទ្រង់បានសង្រ្គោះយើង ដោយការបំពេញតាមសេចក្តីសន្យានេះ។ 
តើអ្នកជឿថា អ្នក និងខ្ញុំបានសង្រ្គោះ តាមរយៈព្រះរាជកិច្ចដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធរបស់ព្រះយេស៊ូវ នៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ដែរទេ? បាទ! តើយើងបានសង្រ្គោះតាមរបៀបឥតសណ្តាប់ធ្នាប់ឬ? ទេ! យើងមិនអាចបានសង្រ្គោះ ដោយមិនជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបានឡើយ។ 
អំបោះពណ៌ផ្ទៃមេឃមិនសំដៅទៅលើព្រះទេ ប៉ុន្តែសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សមានបាបគ្រប់រូបនៅក្នុងលោកិយនេះ។ 
មនុស្សអាចឈរនៅចំពោះអាសនាតង្វាយដុត ដោយមិនជឿលើអំបោះពណ៌ផ្ទៃមេឃ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវបាន។ ហើយពួកគេថែមទាំងអាចចូលទៅឯចានក្លាំ ដែលនៅជិតអាសនាតង្វាយដុតផងដែរ ប៉ុន្តែពួកគេពិតជាមិនអាចចូលទៅក្នុងទីបរិសុទ្ធដែលព្រះគង់នៅបានជាដាច់ខាត។ អ្នកដែលអាចបើកទ្វាររោងឧបោសថ ហើយចូលទៅក្នុងទីបរិសុទ្ធបាន មានតែកូនពិតប្រាកដរបស់ព្រះ ដែលបានទទួលការអត់ទោសបាប ដោយការជឿទាំងស្រុងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែមិនថាពួកគេគឺជាអ្នកណាឡើយ មនុស្សមានបាបមិនអាចចូលទៅក្នុងទីបរិសុទ្ធបានជាដាច់ខាត។ ដូច្នេះ តើឆ្ងាយប៉ុណ្ណា ដែលយើងអាចចូលទៅដល់សេចក្តីសង្រ្គោះរបស់យើងបាន? យើងបានសង្រ្គោះ មិនដោយសារយើងអាចចូលទៅក្នុងទីលានរោងឧបោសថឡើយ ប៉ុន្តែដោយសារយើងអាចចូលទៅក្នុងទីបរិសុទ្ធដែលព្រះគង់នៅបានវិញ។ 
ភាពខុសគ្នារវាងជំនឿនៅខាងក្នុងរោងឧបោសថ និងជំនឿនៅខាងក្រៅរោងឧបោសថ
អាសនាតង្វាយដុត និងចានក្លាំនៅខាងក្រៅទីលានរោងឧបោសថសុទ្ធតែត្រូវបានធ្វើពីល្ងហិន ហើយរបងត្រូវបានធ្វើពីឈើ ប្រាក់ និង លង្ហិន។ ប៉ុន្តែនៅពេលយើងចូលទៅក្នុងរោងឧបោសថ សម្ភារៈខុសៗគ្នាត្រូវបានប្រើប្រាស់។ លក្ខណៈពិសេសរបស់រោងឧបោសថគឺថា វាគឺជា «តំណាក់របស់ព្រះ»។ ជញ្ជាំងដែលមានបីជ្រុង ត្រូវបានធ្វើពីក្តាឈើនាងនួនចំនួន៤៨ ដោយស្រោបដោយមាសទាំងអស់។ ហើយតុតាំងនំប៉័ង និងអាសនាគ្រឿងក្រអូបក៏ត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាសផងដែរ ហើយចំណែកឯជើងចង្កៀងវិញ ត្រូវបានធ្វើ ដោយ...។ ដូច្នេះ ប្រដាប់ប្រដាទាំងអស់នៅខាងក្នុងទីបរិសុទ្ធសុទ្ធតែត្រូវបានធ្វើពីមាស ឬស្រោបដោយមាសទាំងអស់។ 
ម៉្យាងវិញទៀត តើជើងសសរនៅខាងក្រោមក្តារត្រូវបានធ្វើពីអ្វី? វាត្រូវបានធ្វើពីប្រាក់។ ខណៈដែលជើងសម្រាប់សសររបងទីលានរោងឧបោសថត្រូវបានធ្វើពីលង្ហិន ជើងសម្រាប់ក្តាររោងឧបោសថត្រូវបានធ្វើពីប្រាក់។ ហើយខណៈដែលសសររបងទីលានត្រូវបានធ្វើពីឈើ ក្តាររោងឧបោសថត្រូវបានធ្វើពីឈើនាងនួនដែលស្រោបដោយមាស។ ប៉ុន្តែជើងសម្រាប់សសរទាំងប្រាំនៃទ្វាររោងឧបោសថត្រូវបានធ្វើពីលង្ហិន។ 
ទោះបីជាជើងសម្រាប់ក្តាររោងឧបោសថត្រូវបានធ្វើពីប្រាក់ក៏ដោយ ក៏ជើងសម្រាប់សសរទ្វាររោងឧបោសថត្រូវបានស្រោបដោយលង្ហិនដែរ។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា អ្នកណាដែលចូលទៅឯវត្តមានរបស់ព្រះ ត្រូវតែទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ ខ្លួន។ ដូច្នេះ តើយើងអាចចូលទៅចំពោះព្រះបានយ៉ាងដូចម្តេច នៅពេលយើងទទួលការកាត់ទោស ហើយត្រូវស្លាប់? បើសិនយើងស្លាប់ យើងនឹងមិនអាចឈរនៅចំពោះព្រះបានឡើយ។ 
ដូច្នេះ តាមរយៈលង្ហិនដែលគេបានប្រើសម្រាប់ជើងសសរទាំងប្រាំនៃទ្វាររោងឧបោសថ ព្រះកំពុងតែប្រាប់យើងថា ទោះបីជាយើងត្រូវទទួលការកាត់ទោសសម្រាប់អំពើបាបរបស់យើងក៏ដោយ ក៏ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងនេះជំនួសយើងរួចហើយដែរ។ តាមការពិត យើងគឺជាអ្នកដែលត្រូវតែទទួលទោសសម្រាប់អំពើបាបរបស់យើង ប៉ុន្តែម្នាក់ផ្សេងទៀតបានទទួលយកទោសសម្រាប់អំពើបាបទាំងអស់របស់យើង ហើយស្លាប់ជំនួសយើងវិញ។ ហើយអ្នកដែលបានទទួលទោស និងស្លាប់ជំនួសយើងនោះ គឺពិតជាព្រះយេស៊ូវគ្រីស្ទនេះហើយ។ 
សេចក្តីជំនឿដែលត្រូវបានបើកសម្តែង ដោយអំបោះពណ៌ផ្ទៃមេឃ គឺជាសេចក្តីជំនឿដែលជឿថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើង ដែលត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង។ ដោយសារព្រះបានយកព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់ទោសនៃអំពើបាបទាំងអស់របស់យើង ដែលត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ នោះយើងលែងត្រូវប្រឈមនឹងការកាត់ទោសសម្រាប់អំពើបាបរបស់យើងទៀតហើយ។ សេចក្តីជំនឿដែលត្រូវបានបើកសម្តែង ដោយអំបោះពណ៌ក្រហម គឺជាសេចក្តីជំនឿលើព្រះលោហិត ដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង។ សេចក្តីជំនឿនេះជឿថា ព្រះយេស៊ូវគ្រីស្ទបានទទួលទោសនៃអំពើបាបដែលយើងត្រូវប្រឈម ជំនួសយើង។ 
មានតែអ្នកដែលបានផ្ទេរអំពើបាបទាំងអស់របស់ខ្លួន ទៅលើព្រះយេស៊ូវ ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការជឿលើព្រះលោហិតដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង និងការសុគតរបស់ទ្រង់សម្រាប់អំពើបាបទាំងនេះប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីបរិសុទ្ធបាន។ នេះគឺជាមូលហេតុដែលជើងទ្វារោងឧបោសថត្រូវបានធ្វើពីលង្ហិន។ ដូច្នេះ យើងត្រូវតែជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសជំនួសយើង។ 
ព្រះបានកំណត់ថា មានតែអ្នកដែលជឿតាមការពិតថា ព្រះយេស៊ូវ  គ្រីស្ទដែលបានសង្រ្គោះពួកគេ គឺជាព្រះទ្រង់ផ្ទាល់ (អំបោះពណ៌ស្វាយ) បុណ្យជ្រមុជរបស់ព្រះយេស៊ូវ (អំបោះពណ៌ផ្ទៃមេឃ) និងសេចក្តីពិតថា ព្រះយេស៊ូវបានទទួលទោសសម្រាប់អំពើបាបជំនួសពួកគេ (អំបោះពណ៌ក្រហម) ទើបអាចចូលទៅក្នុងទីបរិសុទ្ធបាន។ ព្រះបានអនុញ្ញាតតែអ្នកដែលបានទទួលទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿដល់ព្រះយេស៊ូវ និងអ្នកដែលជឿថា ព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់ប៉ុណ្ណោះ ឲ្យចូលទៅក្នុងទីបរិសុទ្ធ។ 
ជើងសសរទ្វាររោងឧបោសថត្រូវបានស្រោបដោយលង្ហិន។ ជើងលង្ហិនមានអត្ថន័យខាងវិញ្ញាណថា ព្រះអាចអនុញ្ញាតឲ្យអ្នកដែលបានកើតមកជាពូជពង្សរបស់អ័ដាម ចូលទៅក្នុងទីបរិសុទ្ធនៃតំណាក់ទ្រង់បាន លុះត្រាតែពួកគេមានសេចក្តីជំនឿលើអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ក្រហម (ការទទួលការជំនុំជម្រះរបស់ព្រះយេស៊ូវជំនួសមនុស្សមានបាប) និងអំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះ)។ ដែលជើងសសរទាំងប្រាំនៃទ្វារសុទ្ធតែត្រូវបានធ្វើពីលង្ហិន ប្រាប់យើងអំពីដំណឹងល្អរបស់ព្រះ ដែលត្រូវបានកត់ត្រានៅក្នុង រ៉ូម ៦:២៣ ថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ ដូច្នេះ ព្រះយេស៊ូវបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ 
 

យើងមិនត្រូវព្រងើយកន្តើយទេ ប៉ុន្តែត្រូវតែជឿតាម ព្រះបន្ទូល និងព្រះ

ការជឿដល់ព្រះយេស៊ូវមិនមានន័យថា អ្នកបានសង្រ្គោះដោយឥតលក្ខខណ្ឌនោះឡើយ។ ហើយការចូលរួមនៅក្នុងពួកជំនុំរបស់អ្នកក៏មិនមានន័យថា អ្នកបានកើតជាថ្មី ដោយឥតលក្ខខណ្ឌដែរ។ ព្រះអម្ចាស់របស់យើងមានបន្ទូលនៅក្នុង យ៉ូហាន ៣ ថា មានតែអ្នកដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចមើលឃើញ និងចូលទៅក្នុងនគរព្រះបាន។ ព្រះយេស៊ូវបានប្រាប់យ៉ាងដាច់ដោយឡែក ដល់លោក នីកូដេមដែលជាអ្នកដឹកនាំសាសន៍យូដាម្នាក់ និងជាអ្នកជឿដ៏ស្មោះត្រង់របស់ព្រះថា «អ្នកគឺជាគ្រូបង្រៀនរបស់សាសន៍យូដា ប៉ុន្តែអ្នកមិនដឹងពីរបៀបបានកើតជាថ្មីឬ? មានតែអ្នកដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចមើលឃើញ និងចូលទៅក្នុងនគរព្រះបាន»។ មនុស្សដែលជឿដល់ព្រះយេស៊ូវ អាចបានកើតជាថ្មីបាន លុះត្រាតែពួកគេមានសេចក្តីជំនឿនៃអំបោះពណ៌ផ្ទៃមេឃ (ព្រះយេស៊ូវបានទទួលយកអំពើបាបទាំអអស់របស់យើងដាក់លើអង្គទ្រង់តែម្តងជាសម្រេច នៅពេលទ្រង់ទទួលបុណ្យជ្រមុជ) អំបោះពណ៌ក្រហម (ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបរបស់យើង) និងអំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ព្រះទ្រង់ផ្ទាល់ និងព្រះរាជបុត្រានៃព្រះ)។ ដូច្នេះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅគ្រប់ជ្រុងនៃរោងឧបោសថមនុស្សមានបាបទាំអអស់ត្រូវតែជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។ 
ដោយសារមនុស្សជាច្រើនជឿដល់ព្រះយេស៊ូវ ដោយមិនជឿតាមសេចក្តីពិតនេះ ទើបពួកគេមិនអាចបានកើតជាថ្មី ហើយមិនអាចស្គាល់ព្រះបន្ទូលនៃការបានកើតជាថ្មីបានឡើយ។ ព្រះអម្ចាស់បានប្រាប់យើងយ៉ាងច្បាស់លាស់ថា ទោះបីជាយើងប្រកាសជឿដល់ព្រះយេស៊ូវក៏ដោយ បើសិនយើងមិនបានកើតជាថ្មីទេ នោះក៏យើងមិនអាចចូលទៅក្នុងទីបរិសុទ្ធ នគររបស់ព្រះវរបិតា ឬមានជីវិតនៃសេចក្តីជំនឿត្រឹមត្រូវបានដែរ។ 
នៅក្នុងគំនិតរបស់មនុស្ស យើងអាចគិតថា វាពិតជាអស្ចារ្យខ្លាំងណាស់ បើសិនគ្រីស្ទបរិស័ទអាចបានកើតជាថ្មី ទោះបើពួកគេជឿតាមរបៀបណាក៏ដោយចុះ។ បើសិនយើងអាចបានសង្រ្គោះ ដោយគ្រាន់តែហៅព្រះនាមរបស់ព្រះយេស៊ូ ហើយប្រកាសសេចក្តីជំនឿរបស់យើងលើទ្រង់ ដោយពាក្យសម្តី ដោយមិនទាំងយល់ពិតសេចក្តីលម្អិតនៃអ្វីដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះមនុស្សជាតិផង មនុស្សនឹងចាត់ទុកថា ការជឿដល់ព្រះយេស៊ូវគឺជារឿងងាយស្រួលបំផុតហើយ។ កាលណាយើងជួបជាមួយគ្រីស្ទបរិស័ទថ្មីម្នាក់ យើងអាចអរព្រះគុណដល់ទ្រង់ ដោយច្រៀងថា «♫ខ្ញុំបានទទួលការអត់ទោសហើយ ♫អ្នកបានទទួលការអត់ទោសហើយ ♫យើងទាំងអស់គ្នាបានទទូលការអត់ទោសហើយ»។ ដោយសារមានអ្នកជឿយ៉ាងច្រើន តើការធ្វើបន្ទាល់មានប្រយោជន៍អ្វី? គ្រប់យ៉ាងដំណើរការទៅ តាមធម្មតា។ តើវាមិនអស្ចារ្យអ្វីនោះទេឬ? បើសិនដូច្នេះមែន មនុស្សនឹងគិតអំពីសេចក្តីសង្រ្គោះយ៉ាងងាយស្រួលពេកហើយ ពីព្រោះអ្នកណាដែលហៅព្រះនាមព្រះអម្ចាស់ អាចបានសង្រ្គោះនោះ ហើយពួកគេនៅតែបានសង្រ្គោះ ទោះបើពួកគេរស់នៅតាមរបៀបណាក៏ដោយ។ ប៉ុន្តែព្រះបានប្រាប់យើងថា យើងមិនអាចបានកើតជាថ្មី ដោយសេចក្តីជំនឿដ៏ល្ងិតល្ងង់បែបនេះបានឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រាប់យើងថា អ្នកដែលអះអាងថាបានសង្រ្គោះ ដោយមិនទាំងស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សុទ្ធតែកំពុងអនុវត្តអំពើល្មើសច្បាប់ហើយ។
 

អ្វីដែលបានកើតជាថ្មី គឺជាវិញ្ញាណរបស់អ្នក មិនមែនជាសាច់ឈាមរបស់អ្នកទេ

ព្រះយេស៊ូវបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ហើយបានសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ លោកយ៉ូសែបដែលជាឪពុកខាងសាច់ឈាមរបស់ព្រះយេស៊ូវ គឺជាជាងឈើ (ម៉ាថាយ ១៣:៥៥) ហើយព្រះយេស៊ូវបានបម្រើគ្រួសារបស់ទ្រង់ ក្រោមការដឹកនាំរបស់ឪពុកដែលជាជាងឈើនេះ ហើយទ្រង់ផ្ទាល់បានធ្វើជាជាងឈើអស់រយៈពេល២៩ឆ្នាំដំបូងនៃព្រះជន្មរបស់ទ្រង់។ ប៉ុន្តែកាលទ្រង់មានព្រះជន្ម៣០ព្រះវស្សា ទ្រង់បានចាប់ផ្តើមព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់ គឺអនុវត្តព័ន្ធកិច្ចសាធារណៈរបស់ទ្រង់។ 
ដូច្នេះ ដោយសារព្រះយេស៊ូវមានទាំងនិស្ស័យជាមនុស្ស និងទាំងនិស្ស័យជាព្រះ យើងដែលជាមនុស្សសុចរិតដែលបានកើតជាថ្មី ក៏មាននិស្ស័យពីរដែរ គឺយើងមានទាំងសាច់ឈាម និងទាំងវិញ្ញាណ។ ប៉ុន្តែនៅពេលមនុស្សម្នាក់ប្រកាសជឿដល់ព្រះយេស៊ូវ ទោះបើវិញ្ញាណរបស់ខ្លួនមិនបានកើតជាថ្មីក៏ដោយ នោះគាត់មិនបានកើតជាថ្មីឡើង ពីព្រោះគាត់ពួកគេមិនវិញ្ញាណដែលបានកើតជាថ្មី។ បើសិនគាត់ព្យាយាមជឿដល់ព្រះយេស៊ុវ ដោយមិនបានកើតជាថ្មី នោះគាត់គ្រាន់តែជាម្នាក់ដែលកំពុងតែព្យាយាមបានកើតជាថ្មីខាងសាច់ឈាម ដូចជាលោកនីកូដេមដែរ ហើយគាត់នឹងមិនបានធ្វើជាមនុស្សដែលបានកើតជាថ្មីឡើយ។ ទោះបីជាព្រះយេស៊ូវគឺជាព្រះទ្រង់ផ្ទាល់ក៏ដោយ ក៏ទ្រង់មានសាច់ឈាមដូចជាមនុស្សម្នាក់ដែលពេញដោយភាពខ្សោយផងដែរ។ ដូច្នេះ នៅពេលយើងនិយាយថា យើងបានកើតជាថ្មីហើយ វាមានន័យថា វិញ្ញាណរបស់យើងបានកើតជាថ្មី មិនមែនសាច់ឈាមរបស់យើងឡើយ។ 
បើសិនអស់អ្នកដែលប្រកាសជឿដល់ព្រះយេស៊ូវ ពិតជាបានកើតជាថ្មីមែន ខ្ញុំនឹងព្យាយាមធ្វើជាគ្រូគង្វាលសប្បុរសម្នាក់ហើយ។ ហេតុអ្វី? ពីព្រោះខ្ញុំនឹងមិនត្រូវបានមាក់ងាយ ដោយអ្នកដែលមិនជឿតាមសេចក្តីពិតទេ ហើយខ្ញុំនឹងមិនមានភាពម៉ឺងម៉ាត់នៅក្នុងសេចក្តីអធិប្បាយរបស់ខ្ញុំ ដោយសង្ឃឹមថា មនុស្សនឹងបានជឿតាមសេចក្តីពិតទេ។ គេនឹងចាត់ទុកខ្ញុំជាគ្រូគង្វាលដែលមានចរិតល្អ ថ្លៃថ្នូរ សប្បុរស សុភាព និងកំប្លែង ដែលពន្យល់មនុស្សពីរបៀប ដែលពួកគេអាចបានបរិសុទ្ធខាងសាច់ឈាម។ តាមពិតទៅ ខ្ញុំអាចធ្វើឲ្យខ្លួនខ្ញុំបានដូច្នេះ ប៉ុន្តែខ្ញុំនឹងមិនធ្វើដូច្នេះឡើយ។ នេះមិនមានន័យថា ខ្ញុំគ្មានសមត្ថភាពដាំនៅក្នុងគំនិតរបស់អ្នកនូវការចាប់អារម្មណ៍ថា «លោកគ្រូគង្វាលនេះពិតជាមានគុណតម្លៃបរិសុទ្ធ និងមានពេញដោយសេចក្តីមេត្តាករុណរបស់ព្រះយេស៊ូវប្រាកដមែន» ទេ។ ប៉ុន្តែខ្ញុំមិនធ្វើដូច្នេះ ពីព្រោះសាច់ឈាមរបស់មនុស្សមិនអាចផ្លាស់ប្តូរបានឡើយ ហើយពីព្រោះភាពសប្បុរស ភាពថ្លៃថ្នូរ និងសេចក្តីមេត្តាករុណានៅក្នុងសាច់ឈាមមិនមានន័យថា មនុស្សម្នាក់នេះគឺជាមនុស្សសុចរិតដែលបានកើតជាថ្មីឡើយ។ គ្មានអ្នកណាម្នាក់ ដែលអាចបានកើតជាថ្មីខាងសាច់ឈាមបានឡើយ។ ប៉ុន្តែវិញ្ញាណបានកើតជាថ្មីវិញ ដោយការជឿតាមព្រះបន្ទូលព្រះ។ 
នៅពេលអ្នកជឿដល់ព្រះយេស៊ូវ អ្នកត្រូវតែស្គាល់សេចក្តីពិត។ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ មានតែសេចក្តីពិតរបស់ព្រះប៉ុណ្ណោះ ដែលធ្វើឲ្យយើងបានកើតជាថ្មី ដោះព្រលឹងរបស់យើងចេញពីចំណងបាប ហើយធ្វើឲ្យយើងបានកើតជាថ្មី ក្នុងនាមជាមនុស្សសុចរិត។ លុះត្រាតែយើងយល់ ជឿ និងប្រកាសពីព្រះគម្ពីរយ៉ាងត្រឹមត្រូវ ទើបយើងអាចចូលទៅក្នុងទីបរិសុទ្ធ ហើយមានជីវិតនៃសេចក្តីជំនឿពិតប្រាកដ ហើយចូលទៅឯទី  សណ្តោសប្រោសនៅក្នុងទីបរិសុទ្ធបំផុត។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលធ្វើឲ្យព្រលឹងរបស់យើងបានកើតជាថ្មី គឺជាសេចក្តីពិត ហើយសេចក្តីជំនឿរបស់យើងតាមសេចក្តីពិតនេះបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង ហើយអនុញ្ញាតឲ្យយើងរស់នៅក្នុងជីវិតនៃ សេចក្តីជំនឿជាមួយព្រះ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនៅក្នុងចិត្តរបស់យើង ជួយឲ្យយើងអាចរស់នៅដោយសុភមង្គល ក្នុងនាមជាកូនដែលបានកើតជាថ្មីរបស់ព្រះនៅក្នុងពិភពខាងវិញ្ញាណដែលភ្លឺចែងចាំង ជាមួយព្រះអម្ចាស់។
ការជឿដល់ព្រះយេស៊ូវយ៉ាងល្ងិតល្ងង់ មិនមែនជាសេចក្តីជំនឿត្រឹមត្រូវឡើយ។ បើសិនមើលពីទស្សនៈរបស់មនុស្សវិញ ខ្ញុំមានភាពខ្សោយជាច្រើន។ ខ្ញុំមិនគ្រាន់តែនិយាយដូច្នេះ ដោយបបូរមាត់របស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែកាលណាខ្ញុំធ្វើអ្វីមួយ ខ្ញុំពិតជាដឹងថា ខ្ញុំមានភាពខ្សោយជាច្រើន។ ជាក់ស្តែង នៅពេលខ្ញុំកំពុងតែរៀបចំការបោះជំរុំព្រះគម្ពីរមួយ ដើម្បីឲ្យពួកបរិសុទ្ធ និងអ្នកថ្មីៗដែលចូលរួម អាចស្តាប់ឮព្រះបន្ទូលដោយអំណរ ទទួលបានការលើកទឹកចិត្ត ដោយព្រះគុណនៃព្រះ ទទួលបានព្រះពរនៃការបានកើតជាថ្មី ហើយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានសម្រាកនៅក្នុងរូបកាយ និងចិត្តរបស់ពួកគេ ខ្ញុំបានស្វែងយល់ថា មានការយ៉ាងច្រើន ដែលខ្ញុំមិនបានគិត និងរៀបចំជាមុន។ ការដែលយើងអាចធ្វើបានយ៉ាងងាយស្រួល បើសិនយើងគ្រាន់តែបានយកចិត្តទុកដាក់ខ្លាំងជាងបន្តិច តែងតែលេចមកជានិច្ច នៅពេលការត្រៀមរៀបចំបានបញ្ចប់ ហើយការបោះជំរុំហៀបនឹងចាប់ផ្តើម។ ខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអ្វីខ្ញុំមិនបានគិតអំពីការទាំងនេះ ហើយត្រៀមខ្លួនជាមុន។ បើសិនខ្ញុំគ្រាន់តែបានយកចិត្តទុកដាក់ខ្លាំងជាងនេះតែបន្តិច នៅក្នុងរៀបចំផែនការបោះជំរុំ  ពួកបរិសុទ្ធ និងព្រលឹងថ្មីៗនឹងបានស្តាប់ឮព្រះបន្ទូលយ៉ាងច្បាស់លាស់ បានសង្រ្គោះ និងបានមានពេលវេលាល្អហើយ។ ហើយទោះបីជាខ្ញុំធ្វើការពេញមួយថ្ងៃ ដោយសារតែកង្វះសមត្ថភាពរបស់ខ្ញុំក៏ដោយ ក៏ដមានពេលវេលជាច្រើន ដែលលទ្ធផលមិនស៊ីគ្នានឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំដែរ។ ដូច្នេះ ខ្ញុំបានដឹងពីការពិតថា ខ្ញុំមានភាពខ្សោយយ៉ាងច្រើន។ 
«ហេតុអ្វីខ្ញុំមិនអាចធ្វើដូច្នេះបាន? ហេតុអ្វីខ្ញុំមិនបានគិតពីការនេះ? អ្វីដែលខ្ញុំត្រូវធ្វើ គឺគ្រាន់តែយកចិត្តទុកដាក់ខ្លាំងជាងនេះបន្តិចប៉ុណ្ណោះ ហើយហេតុអ្វីខ្ញុំមិនអាចធ្វើដូច្នេះបាន?» នៅពេលខ្ញុំកំពុងតែបម្រើដំណឹងល្អ ខ្ញុំដឹងពីភាពខ្សោយរបស់ខ្ញុំយ៉ាងញឹកញាប់។ ដូច្នេះ ខ្ញុំស្គាល់ខ្លួនខ្ញុំ ហើយទទួលស្គាល់ថា «នេះគឺជាខ្ញុំហើយ។ នេះគឺជាភាពមិនពេញលេញរបស់ខ្ញុំ»។ ខ្ញុំមិនគ្រាន់តែនិយាយដូច្នេះ ដោយបបូរមាត់របស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនកំពុងតែធ្វើពុតជារម្យទមដែរ ប៉ុន្តែខ្ញុំពិតជាមនុស្សម្នាក់ដែលមិនអាចដោះស្រាយបញ្ហាដ៏តូចមួយបានយ៉ាងត្រឹមត្រូវផង។ បើសិន ពិនិត្យមើលខ្លួនឯង ខ្ញុំពិតជាមើលឃើញភាពខ្សោយជាច្រើនរបស់ខ្ញុំមែន។ 
 


យើងទទួលបានភាពបរិសុទ្ធ តាមរយៈជំនឿលើ អំបោះពណ៌ផ្ទៃមេឃ


នៅពេលមនុស្សគិតអំពីខ្លួនឯង ពួកគេមានអារម្មណ៍ថា ពួកគេអាចធ្វើគ្រប់យ៉ាងបានយ៉ាងល្អ ដោយមិនមានកំហុស។ ប៉ុន្តែនៅពេលពួកគេពិតជាត្រូវបំពេញកាតព្វកិច្ចមួយ សមត្ថភាពពិតប្រាកដ និងភាពខ្សោយរបស់ពួកគេត្រូវបានសម្តែងចេញយ៉ាងច្បាស់លាស់។ ពួកគេបានដឹងថា ពួកគេពិតជាមិនគ្រប់គ្រាន់ ហើយថា ពួកគេតែងតែធ្វើបាប និងធ្វើកំហុសជានិច្ច។ ហើយនៅពេលពួកគេគិតថា ពួកគេកំពុងតែមិនមានបញ្ហាអ្វីទេ ពួកគេបញ្ឆោតខ្លួនឯងទៅក្នុងការគិតថា ពួកគេនឹងចូលទៅក្នុងនគរព្រះ ដោយសារភាពល្អនៃសេចក្តីជំនឿរបស់ពួកគេហើយ។ 
ប៉ុន្តែសាច់ឈាមមិនផ្លាស់ប្រែឡើយ។ គ្មានសាច់ឈាមណា ដែលគ្មានកំហុសឡើយ ហើយវាតែងតែធ្វើខុស និងសម្តែងចេញនូវភាពខ្សោយរបស់ខ្លួនជានិច្ច។ បើសិនអ្នកគិតថា អ្នកអាចចូលទៅនគរព្រះអម្ចាស់ ដោយសារការល្អមួយចំនួនដែលសាច់ឈាមរបស់អ្នកបានធ្វើ អ្នកត្រូវតែដឹងថា ទោះបីជាសាច់ឈាមរបស់អ្នកបានធ្វើការល្អយ៉ាងណាក៏ដោយ ក៏វាពិតជាឥតប្រយោជន៍នៅចំពោះព្រះដែរ។ អ្វីដែលជួយឲ្យយើងចូលទៅក្នុងនគររបស់ព្រះអម្ចាស់បាន គឺជាសេចក្តីជំនឿរបស់យើងតាមព្រះបន្ទូលនៃសេចក្តីពិតអំពីបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែលថា ព្រះអម្ចាស់បានសង្រ្គោះយើង។ ដោយសារព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ទើបយើងអាចចូលទៅក្នុងទីបរិសុទ្ធ ដោយការជឿតាមសេចក្តីពិតនេះបាន។ 
បើសិនព្រះមិនបានសង្រ្គោះយើង តាមរយៈបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ នោះយើងទាំងអស់គ្នានឹងមិនអាចចូលទៅក្នុងទីបរិសុទ្ធបានឡើយ។ ទោះបីជាសេចក្តីជំនឿរបស់យើងខ្លាំងយ៉ាងណាក៏ដោយ ក៏យើងមិនអាចចូលទៅទីនោះបានដែរ។ ហេតុអ្វី? ពីព្រោះបើដូច្នេះមែន វាមានន័យថា សេចក្តីជំនឿខាងសាច់ឈាមរបស់យើងត្រូវតែល្អជារៀងរាល់ថ្ងៃ ដើម្បីឲ្យយើងអាចចូលទៅក្នុងទីបរិសុទ្ធបានហើយ។ បើសិនយើងអាចចូលទៅក្នុងនគរព្រះ ដោយគ្រាន់តែសេចក្តីជំនឿរបស់យើង តើយើងដែលមានសាច់ឈាមខ្សោយបែបនេះ អាចធ្វើឲ្យសេចក្តីជំនឿរបស់យើងបានល្អជារៀងរាល់ថ្ងៃ ដើម្បីឲ្យយើងអាចចូលទៅក្នុងនគរព្រះបានយ៉ាងដូចម្តេច? ខណៈដែលគ្មានផ្លូវឲ្យយើងទទួលបានការអត់ទោសបាប ដោយខ្លួនឯងបាន ហើយខណៈដែលយើងគ្មានសេចក្តីជំនឿ ដើម្បីងាកក្រោយជារៀងរាល់ថ្ងៃ នៅពេលយើងធ្វើបាប តើយើងអាចធ្វើឲ្យ សេចក្តីជំនឿរបស់យើងល្អគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរព្រះបានយ៉ាងដូចម្តេច? បើដូច្នេះមែន រូបកាយរបស់យើងនឹងត្រូវតែជារូបកាយបរិសុទ្ធ ដែលមិនធ្វើបាបអ្វីទាំងអស់ ហើយយើងនឹងត្រូវតែថ្វាយការអធិស្ឋានលន់តួអំពើបាប និងការតមជារៀងរាល់ថ្ងៃហើយ ប៉ុន្តែតើរូបកាយរបស់អ្នកណាដែលអាចបានបរិសុទ្ធ ហើយអ្នកណាដែលអាចធ្វើដូច្នេះបាន?
បើសិនព្រះមិនបានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ គ្មានអ្នកណាម្នាក់ក្នុងចំណោមយើងអាចចូលទៅនគរស្ថានសួគ៌បានឡើយ។ យើងគឺជាមនុស្សដែលមានសេចក្តីជំនឿល្អមួយភ្លែត ហើយប្រែជាអាក្រក់ក្នុងពេលបន្ទាប់មកទៀត។ នៅពេលសេចក្តីជំនឿរបស់យើងល្អ ហើយបន្តបាត់បង់ទៅវិញដូច្នេះ យើងមានភាពច្របូកច្របល់ ហើយមិនដឹងថា យើងពិតជាមានសេចក្តីជំនឿ ឬអត់ ហើយត្រូវបាត់បង់សេចក្តីជំនឿដែលយើងបានមានពិដំបូង។ ទីបំផុត យើងកាន់តែមានបាប កាលណាយើងបានជឿដល់ព្រះយេស៊ូវកាន់តែយូរ។ ប៉ុន្តែព្រះយេស៊ូវបានសង្រ្គោះយើងដែលជាមនុស្សមានបាប យ៉ាងគ្រប់លក្ខណ៍ ស្របតាមផែនការសង្រ្គោះរបស់ទ្រង់ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ទ្រង់បានប្រទានការអត់ទោសអំពើបាបដល់យើង។ 
លុះត្រាតែយើងមានភស្តុតាងនេះ ទើបយើងអាចពាក់ស្លាកមាសសុទ្ធ «បរិសុទ្ធដល់ព្រះយេហូវ៉ា» នេះនៅលើឈ្នួតរបស់យើង ដូចសម្តេចសង្ឃបាន (និក្ខមនំ ២៨:២៦-៣៨)។ ដូច្នេះ យើងអាចអនុវត្តការងារជាសង្ឃរបស់យើងបាន។ អ្នកដែលអាចធ្វើបន្ទាល់ «បរិសុទ្ធដល់ព្រះ យេហូវ៉ា» របស់ខ្លួនដល់អ្នកដទៃបាន ខណៈដែលពួកគេបម្រើទ្រង់ក្នុងនាមជាពួកសង្ឃរបស់ទ្រង់ គឺជាអ្នកដែលមានភស្តុតាងនៅក្នុងចិត្តថា ពួកគេបានទទួលការអត់ទោសបាបអំពើបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ។ 
ស្លាកមាសសុទ្ធមួយត្រូវបានចងនឹងឈ្នួតរបស់សម្តេចសង្ឃ ដោយខ្សែពណ៌ខៀវ។ ដូច្នេះ ហេតុអ្វីព្រះបានមានបន្ទូលថា ត្រូវចងឈ្នួតនឹងខ្សែពណ៌ខៀវ? អំបោះពណ៌ផ្ទៃមេឃនេះមានភាពចាំបាច់សម្រាប់ព្រះអម្ចាស់ ក្នុងការសង្រ្គោះយើង ហើយអំបោះពណ៌ផ្ទៃមេឃនេះសំដៅទៅលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ បើសិនព្រះអម្ចាស់មិនបានដោះអំពើបាបរបស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលជារបៀបតែមួយនឹងការអធិស្ឋានដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នោះយើងមិនអាចទទួលបានភាពបរិសុទ្ធពីព្រះយេហូវ៉ាបានឡើយ ទោះបើយើងជឿដល់ព្រះយេស៊ូវខ្លាំងយ៉ាងណាក៏ដោយ។ ដូច្នេះហើយបានជាស្លាកមាសសុទ្ធត្រូវបានចងនឹងឈ្នួត ដោយខ្សែពណ៌ខៀវមួយ។ ហើយគ្រប់គ្នាដែលមើលឃើញសម្តេចសង្ឃ ដែលមានស្លាកមាសសុទ្ធដែលត្រូវបានឆ្លាក់ថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» អាចរំឮកខ្លួនឯងថា ពួកគេត្រូវតែបរិសុទ្ធនៅចំពោះព្រះ ដោយការទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន។ ហើយវាធ្វើឲ្យមនុស្សគិតអំពីរបៀបដែលពួកគេអាចបានបរិសុទ្ធនៅចំពោះព្រះបាន។ 
ដូច្នេះ យើងក៏ត្រូវតែរំឮកពីរបៀបដែលយើងបានក្លាយជាមនុស្សសុចរិតផងដែរ។ តើយើងបានក្លាយជាមនុស្សសុចរិតដោយរបៀបណា? ចូរយើងអាន ម៉ាថាយ ៣:១៥។ «ព្រះយេស៊ូវមានបន្ទូលថា [ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ] រួចគាត់ក៏ព្រមធ្វើ»។ ព្រះយេស៊ូវបានសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាប ដោយការទទួលបុណ្យជ្រមុជ។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ អ្នកដែលជឿតាមសេចក្តីពិតនេះ គឺឥតមានបាបឡើយ។ បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជ តើយើងអាចហ៊ាននិយាយថា យើងឥតមានបាបបានយ៉ាងដូចម្តេច? តើអ្នកបានទទួលការអត់ទោសបាប ដោយគ្រាន់តែប្រកាសសេចក្តីជំនឿរបស់អ្នកលើការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ជាមួយទឹកភ្នែកស្មោះត្រង់របស់អ្នកឬ? មានមនុស្សយ៉ាងច្រើន ដែលពិបាកមានទុក្ខសោកចំពោះការសុគតរបស់ព្រះយេស៊ូវ ដែលជាម្នាក់ដែលពួកគេគ្មានទំនាក់ទំនងជាមួយ ព្យាយាមសម្រក់ទឹកភ្នែក ដោយគិតអំពីការស្លាប់របស់ឪពុកម្តាយរបស់ពួកគេ ទុក្ខលំបាកទាំងឡាយ នៅពេលពួកគេបានឈឺ ឬទុក្ខលំបាក និងការរងទុក្ខទាំងឡាយពីអតីតកាលរបស់ពួកគេ។ មិនថាអ្នកធ្វើពុតជាយំដូច្នេះ ឬអ្នកពិតជាមានទុក្ខសោកចំពោះការសុគតរបស់ព្រះយេស៊ូវក៏ដោយ ក៏អំពើបាបរបស់អ្នកមិនអាចត្រូវបានដោះចេញតាមរបៀបនេះបានឡើយ។ 
ដោយសរស្លាកមាសសុទ្ធដែលមានឆ្លាក់ថា «បរិសុទ្ធដល់ព្រះ យេហូវ៉ា» ត្រូវបានចងនឹងឈ្នួតរបស់សម្តេចសង្ឃ ដោយខ្សែពណ៌ខៀវមួយ អ្វីដែលដោះអំពើបាបរបស់យើងចេញ ហើយធ្វើឲ្យយើងបានបរិសុទ្ធ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវនេះហើយ។ ចិត្តរបស់យើងបានទទួលការអត់ទោសបាប ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដោយសារព្រះយេហូវ៉ាបានដាក់អំពើបាបទាំងអស់របស់យើង នៅលើអង្គទ្រង់ និងដោយសារអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទោះបីជាចិត្តរបស់យើងមានអារម្មណ៍ទទេយ៉ាងណាទេ ហើយទោះបីជាយើងមិនពេញលេញនៅក្នុងការប្រព្រឹត្តរបស់យើងក៏ដោយ ក៏យើងបានក្លាយជាមនុស្សសុចរិត និងបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលនៃអំបោះពណ៌ផ្ទៃមេឃនៅក្នុងព្រះគម្ពីរដែរ។ 
នៅពេលយើងពិនិត្យមើលសាច់ឈាមរបស់យើង យើងមិនអាចមានសេចក្តីថ្លៃថ្នូរបានឡើយ ប៉ុន្តែដោយសារសេចក្តីជំនឿនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះស្ថិតនៅក្នុងចិត្តរបស់យើង គឺដោយសារយើងមានដំណឹងល្អដ៏គ្រប់លក្ខណ៍អំពីទឹក និងព្រះវិញ្ញាណ ដែលប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកទោសនៅលើឈើឆ្កាង នោះយើងអាចនិយាយយ៉ាងក្លាហាន អំពីដំណឹងល្អដ៏គ្រប់លក្ខណ៍នេះបាន។ ដោយសារយើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបយើងអាចរស់នៅជាមនុស្សសុចរិត ដោយសារសេចក្តីជំនឿរបស់យើងបាន ហើយប្រកាសពីសេចក្តីជំនឿនេះទៅកាន់អ្នកដទៃទៀតផងដែរ។ 
យើងមិនអាចអរព្រះឲ្យបានគ្រប់គ្រាន់ សម្រាប់ព្រះគុណរបស់ព្រះអម្ចាស់បានឡើយ។ ដោយសារសេចក្តីសង្រ្គោះរបស់យើងមិនមកឯយើងដោយព្រាវៗ នោះយើងអរព្រះគុណកាន់តែខ្លាំងដល់ទ្រង់។ សេចក្តីសង្រ្គោះដែលយើងបានទទួល មិនមែនជាសេចក្តីសង្រ្គោះដែលមិនសំខាន់ ដែលគ្រប់គ្នាអាចទទួលបាន ទោះបើពួកគេជឿមិនត្រឹមត្រូវនោះឡើយ។ ការហៅព្រះអម្ចាស់ថា «ព្រះអម្ចាស់ៗ»មិនមានន័យថា គ្រប់គ្នាដែលធ្វើដូច្នេះ អាចបានសង្រ្គោះឡើយ។ ដោយសារយើងមានភស្តុតាងនៅចិត្តរបស់យើងបញ្ជាក់ថា អំពើបាបរបស់យើងត្រូវបានដោះចេញ តាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ថា ព្រះអម្ចាស់បានសង្រ្គោះយើងទាំងស្រុង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ យើងអរព្រះគុណដល់ទ្រង់យ៉ាងខ្លាំងក្រៃលែង សម្រាប់សេចក្តីសង្រ្គោះដ៏អស្ចារ្យនេះ។ 
ព្រះគម្ពីរប្រាប់យើងថា គ្រប់គ្នាដែលជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ មានសេចក្តីបន្ទាល់នេះនៅក្នុងចិត្តរបស់ខ្លួន (១យ៉ូហាន ៥:១០)។ បើសិនគ្មានសេចក្តីបន្ទាល់នៅក្នុងចិត្តរបស់យើងទេ យើងនឹងធ្វើឲ្យព្រះក្លាយជាអ្នកកហុកហើយ ហើយដូច្នេះ យើងទាំងអស់គ្នាត្រូវតែមានភស្តុតាងនេះនៅក្នុងចិត្តរបស់យើង។ ដូច្នេះ គ្មានហេតុផលដែលយើងត្រូវតបតនឹងអ្នកដែលប្រកែក និងបង្គាប់អ្នកថា «ចូរបង្ហាញខ្ញុំនូវភស្តុតាងបញ្ជាក់ថា អ្នកបានសង្រ្គោះហើយ។ អ្នកនិយាយថា នៅពេលមនុស្សទទួលបានការអត់ទោសបាប ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធទុកជាអំណោយទាន ហើយថា មានភស្តុតាងច្បាស់លាស់បញ្ជាក់ពី សេចក្តីសង្រ្គោះនេះ។ ដូច្នេះ ចូរបង្ហាញភស្តុតាងនេះដល់ខ្ញុំមក»។ អ្នកអាចបង្ហាញភស្តុតាងយ៉ាងក្លាហានថា «នៅក្នុងខ្ញុំ មានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលប្រាប់ថា ព្រះយេស៊ូវបានសង្រ្គោះខ្ញុំយ៉ាងពេញលេញរួចហើយ។ ហើយដោយសារទ្រង់បានសង្រ្គោះខ្ញុំយ៉ាងគ្រប់លក្ខណ៍ នោះខ្ញុំឥតមានបាបឡើយ»។ 
បើសិនអ្នកមិនមានភស្តុតាងបញ្ជាក់ពីសេចក្តីសង្រ្គោះ នៅក្នុងចិត្តរបស់អ្នកទេ នោះអ្នកមិនបានសង្រ្គោះឡើយ។ ទោះបីជាមនុស្សជឿដល់ព្រះយេស៊ូវយ៉ាងឧស្សាហ៍ក៏ដោយ ក៏វាមិនបង្កើតសេចក្តីសង្រ្គោះសម្រាប់ពួកគេដែរ។ នេះគ្រាន់តែជាសេចក្តីស្រឡាញ់ពីភាគីតែម្ខាងប៉ុណ្ណោះ គឺមិនទាក់ទង្វីនឹងអារម្មណ៍របស់ភាគីម្ខាងទៀតឡើយ។ នៅពេលមនុស្សម្នាក់ដែលយើងមិនអាចស្រឡាញ់បាន មានបេះដូងញាប់ញ័រ ចង់បានអ្វីមួយពីយើង មានអារម្មណ៍ស្នេហាចំពោះយើង ហើយសម្លឹងមើលយើង ទុកដូចជាគាត់នឹងស្លាប់ ដើម្បីឲ្យបានយើងស្រឡាញ់គាត់ វាមិនមានន័យថា យើងត្រូវតែស្រឡាញ់គាត់វិញឡើយ។ ដូចគ្នាដែរ ព្រះមិនទទួលយកអ្នកដែលមិនបានទទួលការអត់ទោសបាប ដោយព្រោះចិត្តរបស់ពួកគេចង់បានទ្រង់នោះឡើយ។ នេះហើយគឺជាសេចក្តីស្រឡាញ់ពីភាគីតែម្ខាងរបស់មនុស្សមានបាបចំពោះព្រះ។
កាលណាយើងស្រឡាញ់ព្រះ យើងត្រូវតែស្រឡាញ់ទ្រង់ ដោយការជឿតាមព្រះបន្ទូលនៅក្នុងសេចក្តីពិតរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ មិនត្រូវជាសេចក្តីស្រឡាញ់តែម្ខាងឡើយ។ យើងត្រូវតែទូលប្រាប់ទ្រង់អំពីសេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ ហើយជាដំបូង យើងត្រូវតែស្វែងយល់ថា ទ្រង់ពិតជាស្រឡាញ់យើង ឬអត់ មុនពេលយើងស្រឡាញ់ទ្រង់។ បើសិនយើងផ្តល់សេចក្តីស្រឡាញ់ទាំងអស់របស់យើងទៅចំពោះអ្នកណាម្នាក់ដែលពិតជាមិនស្រឡាញ់យើង អ្វីដែលយើងនឹងទទួលបាននៅទីបំផុត គឺជាការខកចិត្ត។ 
ព្រះអម្ចាស់របស់យើង បានដាក់យើងនៅក្នុងសិរីល្អនៃសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់យើង ដើម្បីមិនឲ្យយើងត្រូវទទួលទោសសម្រាប់អំពើបាបទាំងនោះ។ ទ្រង់បានអនុញ្ញាតឲ្យយើងចូលទៅក្នុងនគរព្រះ និងរស់នៅជាមួយព្រះ ហើយទ្រង់បានប្រទានឲ្យយើងនូវអំណោយទានដែលជួយឲ្យយើងអាចទទួលបានការអត់ទោសបាប ដោយសារព្រះគុណនៃព្រះបាន។ សេចក្តីសង្រ្គោះរបស់ព្រះបានផ្តល់ឲ្យយើងនូវព្រះពរស្ថានសួគ៌ខាងវិញ្ញាណយ៉ាងច្រើនរាប់មិនអស់។ នៅក្នុងន័យផ្សេង សេចក្តីសង្រ្គោះដែលព្រះបានប្រទានឲ្យយើងតែមួយគត់ ដែលបានជួយឲ្យយើងទទួលបានព្រះពរទាំងអស់នេះពីព្រះ។ 
 

សេចក្តីសង្រ្គោះដែលព្រះយេស៊ូវទ្រង់ផ្ទាល់ បាននាំមកឲ្យយើង

ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ទ្រង់បានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះ ដែលត្រូវបានធ្វើពីអំបោះបីផ្សេងៗគ្នា។ សេចក្តីសង្រ្គោះនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺពិតជាអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង។ វាគឺជាអំណោយទាននៃសេចក្តីសង្រ្គោះ ដែលបានជួយឲ្យយើងអាចចូលទៅរស់នៅក្នុងទីបរិសុទ្ធបាន។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានប្រែក្លាយអ្នក និងខ្ញុំទៅជាមនុស្សសុចរិត។ វាបានអនុញ្ញាតឲ្យយើងចូលទៅក្នុងពួកជំនុំរបស់ព្រះ ហើយមានជីវិតបរិសុទ្ធមួយ។ ហើយដំណឹងល្អពិតនេះក៏បានជួយឲ្យយើងអាចបរិភោគព្រះបន្ទូលខាងវិញ្ញាណរបស់ព្រះ ហើយទទួលបានព្រះគុណរបស់ទ្រង់បានផងដែរ។ វាក៏បានអនុញ្ញាតឲ្យយើងចូលទៅចំពោះបល្ល័ង្កនៃព្រះគុណព្រះ ហើយអធិស្ឋាន ហើយបានផ្តល់សេចក្តីជំនឿ ដែលយើងអាចទទួលបានព្រះគុណដ៏បរិបូរពីព្រះ។ តាមរយៈសេចក្តីសង្រ្គោះរបស់យើងតែមួយ ដែលព្រះបានប្រទានព្រះពរដ៏អស្ចារ្យទាំងនេះដល់យើង។ ដោយហេតុនេះ សេចក្តីសង្រ្គោះរបស់យើងពិតជាមានតម្លៃខ្លាំងណាស់។ 
ព្រះយេស៊ូវបានប្រាប់យើងឲ្យសង់ផ្ទះនៃជំនឿរបស់យើងនៅលើថ្មដា (ម៉ាថាយ ៧:២៤)។ ថ្មដានេះគឺជាសេចក្តីសង្រ្គោះរបស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែមានជីវិតនៃជំនឿរបស់យើង ដោយការបានសង្រ្គោះ បានរាប់ជាសុចរិត ដោយការបានសង្រ្គោះ ទទួលបានជីវិតអស់កល្បជានិច្ច ដោយការបានសង្រ្គោះ និងចូលទៅស្ថានសួគ៌ ដោយការបានសង្រ្គោះ។ 
ថ្ងៃចុងក្រោយនៃលោកិយនេះជិតមកដល់យើងហើយ។ ដូច្នេះ នៅសម័យនេះ មនុស្សមានហេតុផលកាន់តែច្រើន ដើម្បីបានសង្រ្គោះ ដោយសារព្រះបន្ទូលត្រឹមត្រូវ។ 
ទោះបីយ៉ាងណា មូលហេតុដែលខ្ញុំបន្តនិយាយអំពីសេចក្តីពិតនេះម្តងហើយម្តងទៀតគឺថា មានតែអ្នកដែលបានទទួលការអត់ទោសបាបនៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតនៃសេចក្តីជំនឿ ដែលព្រះទទួលយកបាន។ ដោយសារចិត្តរបស់មនុស្សបរិសុទ្ធម្នាក់ៗ ដែលបានទទួលការអត់ទោសបាប គឺជាវិហារបរិសុទ្ធ ដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅ ពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវតែរស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ខ្លួន ដើម្បីមិនធ្វើឲ្យកខ្វក់ដល់ភាពបរិសុទ្ធនេះ។
មនុស្សសុចរិតរស់នៅក្នុងជីវិតរបស់ខ្លួនយ៉ាងខុសគ្នាស្រឡះ ពីរបៀបដែលមនុស្សមានបាបរស់នៅ។ បើតាមទស្សនៈរបស់ព្រះ របៀបដែលមនុស្សមានបាបរស់នៅ គឺមិនត្រឹមត្រូវតាមខ្នាតគំរូរបស់ទ្រង់។ ជីវិតរបស់ពួកគេមានពេញដោយសេចក្តីកំពុត ហើយព្យាយាមខ្លាំង ដើម្បីរស់នៅតាមក្រិត្យវិន័យ។ ពួកគេបង្កើតខ្នាតគំរូផ្ទាល់ខ្លួននៃរបៀបដែលពួកគេគួរតែដើរ របៀបដែលពួកគេគួរតែរស់នៅ របៀបដែលពួកគេគួរតែនិយាយ និងរបៀបដែលពួកគេគួរតែសើច។ 
ប៉ុន្តែខ្នាតគំរូរបស់ពួកគេត្រូវបានដកចេញពីជីវិតនៃសេចក្តីជំនឿរបស់មនុស្សសុចរិត។ ព្រះប្រាប់យើងមនុស្សសុចរិតយ៉ាងលម្អិតថា «ចូរស្រឡាញ់ព្រះអម្ចាស់របស់ឯង ដោយអស់អំពីចិត្ត និងកម្លាំង ហើយចូរស្រឡាញ់អ្នកជិតខាងរបស់ឯង ឲ្យដូចជាឯងស្រឡាញ់ខ្លួនឯងដែរ»។ នេះគឺជារបៀបរស់នៅ ដែលព្រះបានប្រទានឲ្យមនុស្សសុចរិត។ មនុស្សសុចរិតសមនឹងរស់នៅ ដោយស្រឡាញ់ព្រះ ដោយអស់ពីចិត្ត និងដោយដើរតាមបំណងព្រះហឫទ័យទ្រង់ ដោយអស់ពីឆន្ទះ និងកម្លាំង។ ហើយដើម្បីសង្រ្គោះអ្នកជិតខាងរបស់យើង យើងត្រូវខិតខំបំពេញតាមព្រះរាជកិច្ចរបស់ទ្រង់។ នេះហើយគឺជាជីវិតរបស់គ្រីស្ទបរិស័ទ។ 
បើសិនយើងនៅតែស្ថិតនៅក្នុងកម្រិតមួយ ដែលយើងគិតថា អ្វីដែលសំខាន់បំផុតនោះគឺថា យើងខ្លួនឯងមិនធ្វើបាប នោះយើងមិនអាចដើរតាមជីវិតស្មោះត្រង់របស់គ្រីស្ទបរិស័ទដែលបានកើតជាថ្មីបានឡើយ។ មុនពេលខ្ញុំបានកើតជាថ្មី ខ្ញុំបានរស់នៅក្នុងជីវិតបែបក្រិត្យវិន័យនៅក្នុងនិកាយព្រេសបេធើរៀនអភរិក្សនិមយមមួយ ហើយបើសិននិយាយពីក្រិត្យវិន័យវិញ ខ្ញុំបានគោរពតាមបានយ៉ាងល្អ។ នៅសព្វថ្ងៃនេះ មនុស្សលែងចូលចិត្តធ្វើដូច្នេះទៀតហើយ ប៉ុន្តែដោយសារជាយូរមកហើយ ខ្ញុំបានមានជីវិតបែបសាសនា ខ្ញុំពូកែខាងការគោរពតាមក្រិត្យវិន័យនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំបានគោរពតាមក្រិត្យវិន័យបានយ៉ាងល្អ រហូតដល់ខ្ញុំមិនដែលធ្វើការ និងសូម្បីតែជិះឡាននៅថ្ងៃនៃព្រះអម្ចាស់ឡើយ ពីព្រោះក្រិត្យវិន័យបង្គាប់ថា យើងគួរតែនឹកចាំពីថ្ងៃសាប្ប័ទ ហើយរក្សាវាឲ្យបាន បរិសុទ្ធ។ បើសិនខ្ញុំបង្គាប់ឲ្យអ្នករស់នៅដូចជាខ្ញុំ នោះនឹងគ្មានអ្នកណានឹងអាចមានជីវិតបែបក្រិត្យវិន័យដូច្នេះបានឡើយ។ នេះហើយគឺជារបៀបរស់នៅតាមក្រិត្យវិន័យរបស់ខ្ញុំ នៅមុនពេលខ្ញុំបានកើតជាថ្មី។ ទោះបីជាយ៉ាងណា ទោះបើជាខ្ញុំបានមានជីវិតបែបសាសនាយ៉ាងឧស្សាហ៍យ៉ាងណាក៏ដោយ ក៏ជីវិតបែបនេះគ្មានអ្វីទាក់ទងនឹងបំណងព្រះហឫទ័យព្រះ និងគ្មានប្រយោជន៍អ្វីដែរ។  
ឱអ្នកអានទាំងឡាយអើយ តើអ្នកមានសេចក្តីជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរទេ? ដោយសារសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវមាននៅក្នុងអំបោះទាំងបីនេះ យើងអាចចូលទៅក្នុងទីបរិសុទ្ធ ដោយសារសេចក្តីជំនឿរបស់យើងបាន។ សេចក្តីសង្រ្គោះរបស់យើងត្រូវបានបំពេញសម្រេច កាលពីជាង២០០០ឆ្នាំមុនរួចហើយ។ នៅមុនយើងស្គាល់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ ហើយបានទទួលយកទោសនៃអំពើបាបរបស់យើង តាមរយៈការសុគតនៅលើឈើឆ្កាងរួចទៅហើយ។ 
 

សេចក្តីសង្រ្គោះចេញពីបាបត្រូវបានកំណត់ទុកនៅក្នុង ព្រះយេស៊ូវ

នៅពេលអ្នកដែលមិនបានកើតជាថ្មី ចូលទៅក្នុងរោងឧបោសថ ពួកគេមិនចូលតាមទ្វារទីលានទេ ប៉ុន្តែពួកគេឡើងតាមរបង ដោយខុស ច្បាប់។ ពួកគេនិយាយថា «ហេតុអ្វីសំពត់ខ្លូតទេសនៃរបងមានពណ៌សខ្លាំងម៉្លេះ? វារំខានខ្លាំងណាស់។ គេគួរតែបានលាបពណ៌ក្រហម និងពណ៌ផ្ទៃមេឃខ្លះនៅលើសំពត់ខ្លូតទេសទាំងនេះ ពីព្រោះនៅសព្វថ្ងៃនេះ គេនិយមពណ៌បែបនេះ។ ប៉ុន្តែរបងនេះមានពណ៌សខ្លាំងណាស់! វាលាតត្រដាងឲ្យឃើញខ្លាំងណាស់។ ហើយហេតុអ្វីវាខ្ពស់ម៉្លេះ? វាមានកម្ពស់ជាង ២.២៥ ម៉ែត្រ ហើយកម្ពស់របស់ខ្ញុំមិនទាំងបាន ២ ម៉ែត្រផង តើខ្ញុំអាចចូលទៅក្នុងខាងក្នុងបានដោយរបៀបណា បើរបងនេះខ្ពស់យ៉ាងនេះ? អូ វាមិនជាបញ្ហាអ្វីទេ ពីព្រោះខ្ញុំអាចឡើង ដោយប្រើជណ្តើរបាន!»។
មនុស្សបែបនេះកំពុងតែព្យាយាមចូលទៅក្នុងទីបរិសុទ្ធ ដោយការប្រព្រឹត្តល្អរបស់ខ្លួន។ ពួកគេឡើងតាមរបងទីលានរោងឧបោសថ ដោយតង្វាយ ការងារសប្បុរសធម៌ និងភាពអត់ធ្មត់របស់ពួកគេ ហើយពួកគេលោតចុះពីរបង ដោយនិយាយថា «ខ្ញុំពិតជាអាចលោតចុះពីរបងដែលមានកម្ពស់ ២.២៥ ម៉ែត្រនេះបាន»។ ដូច្នេះ ដែលបានឡើងតាមរបងចូលទៅក្នុងរោងឧបោសថ ពួកគេសម្លឹងក្រោយ ហើយមើលឃើញអាសនាតង្វាយដុត។ បន្ទាប់មក ពួកគេបែរពីអាសនាតង្វាយដុត ទៅមើលទីបរិសុទ្ធ ហើយអ្វីដែលពួកគេមើលឃើញជាដំបូងគឺ ចានក្លាំដែលនៅពីមុខទីបរិសុទ្ធ។ 
កម្ពស់សសររបងទីលាននៃរោងឧបោសថគឺ ២.២៥ ម៉ែត្រ ប៉ុន្តែកម្ពស់សសរ និងផ្ទាំងសំពត់នៃទ្វារទីបរិសុទ្ធគឺ ៤.៥ ម៉ែត្រ។ មនុស្សអាចចូលទៅក្នុងទីលានរោងឧបោសថតាមចិត្តរបស់ពួកគេបាន បើសិនពួកគេចង់។ ប៉ុន្តែទោះបីជាពួកគេឡើងតាមរបងដែលមានកម្ពស់ ២.២៥ ម៉ែត្រ ហើយចូលទៅក្នុងទីលានរោងឧបោសថបានក៏ដោយ នៅពេលពួកគេព្យាយាមចូលទៅទីដែលព្រះគង់នៅ ក៏ពួកគេនឹងប្រទះនឹងសសរ និងផ្ទាំងសំពត់ដែលមានកម្ពស់ ៤.៥ ម៉ែត្រនៃទ្វារទីបរិសុទ្ធដែរ។ ដូច្នេះ មនុស្សអាចលោងរំលងកម្ពស់ ២.៥ ម៉ែត្រ ដោយការកម្លាំងខ្លួនឯងបាន ប៉ុន្តែពួកគេមិនអាចលោតរំលងកម្ពស់ ៤.៥ ម៉ែត្រ ដែលព្រះបានកំណត់បាន ឡើយ។ នេះគឺជាដែនកំណត់របស់ពួកគេ។ 
នេះមានន័យថា កាលយើងជឿដល់ព្រះយេស៊ូវពីដំបូង យើងគ្រាន់តែចាត់ទុកទ្រង់ជាសាសនាមួយប៉ុណ្ណោះ។ ហើយមនុស្សមួយចំនួនក៏អាចជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ តាមឆន្ទះផ្ទាល់ខ្លួនរបស់ពួកគេបានផងដែរ ហើយជឿថា ព្រះអង្គសង្រ្គោះគឺគ្រាន់តែជាម្នាក់នៅក្នុងចំណោមអ្នកប្រាជ្ញដ៏អស្ចារ្យទាំងបួនប៉ុណ្ណោះ។ ដោយមិនគិតពីរបៀបដែលមនុស្សជឿ ពួកគេអាចមានសេចក្តីជំនឿផ្ទាល់ខ្លួនរបស់ពួកគេ តាមរបៀបដែលពួកគេជ្រើសរើសបាន ប៉ុន្តែតាមរយៈសេចក្តីជំនឿបែបនេះ ពួកគេពិតជាមិនអាចបានកើតជាថ្មីបានឡើយ។ 
ដើម្បីបានកើតជាថ្មី ពួកគេត្រូវឆ្លងកាត់ទ្វារនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដោយសេចក្តីជំនឿ។ យើងបានកើតជាថ្មីនៅចំពោះព្រះ ដោយការជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងទ្វារនៃសេចក្តីពីតរបស់យើង ហើយថា ទ្រង់បានសង្រ្គោះយើង តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ សេចក្តីជំនឿដែលជឿលើព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះទាំងបី គឺពិតជាសេចក្តីជំនឿលើទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ មនុស្សមានសេរីភាពក្នុងការជឿលើអ្វីផ្សេង ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ថា ពួកគេអាចបានសង្រ្គោះ និងទទួលបានព្រះពរ ដោយការជឿបែបនេះឡើយ។ លុះត្រាតែមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបយើងទទួលបានការទទួលយកពីព្រះ និងព្រះគុណ និងព្រះពរនៃសេចក្តីសង្រ្គោះដ៏ អស្ចារ្យរបស់ព្រះ។ គោលបំណងនៃសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ គឺត្រូវរស់នៅក្នុងព្រះគុណរបស់ព្រះ។ 
តើអ្នកចាត់ទុករោងឧបោសថជាទីលានចតុកោណមួយ ដែលមានផ្ទះមួយនៅក្នុងឬ? គំនិតបែបនេះមិនផ្តល់ផលប្រយោជន៍អ្វីដល់សេចក្តីជំនឿរបស់អ្នកឡើយ។ រោងឧបោសថកំពុងតែប្រាប់យើងអំពីសេចក្តីជំនឿពេញលេញមួយ ហើយយើងត្រូវស្គាល់យ៉ាងច្បាស់ថា សេចក្តីជំនឿនេះគឺជាអ្វី។
បើសិនមិនយល់ពីរោងឧបោសថបានច្បាស់លាស់ទេ អ្នកអាចគិតថា កម្ពស់រោងឧបោសថគឺប្រហែលកម្ពស់របងរបស់វា ២.២៥ ម៉ែត្រ។ ប៉ុន្តែវាមិនដូច្នេះឡើយ។ ទោះបីជាយើងមិនចូលទៅទីលាន ប៉ុន្តែសម្លឺងមើលរោងឧបោសថពីខាងក្រៅរបងក៏ដោយ ក៏យើងអាចមើលឃើញថា រោងឧបោសថមានកម្ពស់ពីរដងនៃរបងរបស់វា។ ហើយទោះបីជាយើងមិនអាចមើលឃើញទីកណ្តាលនៃរោងឧបោសថក៏ដោយ ក៏យើងនៅតែមើលឃើញទ្វាររបស់វាយ៉ាងច្បាស់លាស់ដែរ ដែលប្រាប់យើងថា រោងឧបោសថមានកម្ពស់ពីរដងនៃរបងទីលានរបស់វា។ 
អ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿយ៉ាងត្រឹមត្រូវដល់ព្រះយេស៊ូវ និងបានចូលទៅតាមទ្វារទីលានរោងឧបោសថ ត្រូវតែបញ្ជាក់ពីសេចក្តីជំនឿត្រឹមត្រូវរបស់ខ្លួននៅឯអាសនាតង្វាយដុត និងចានក្លាំ ទើបអាចចូលទៅក្នុងបរិសុទ្ធបាន។ ដើម្បីចូលទៅក្នុងទីបរិសុទ្ធ ត្រូវតែមានការបដិសេធខ្លួនឯងជានិច្ច។ ប្រដាប់ប្រដានៅខាងក្នុងទីបរិសុទ្ធត្រូវតែមានការបែងចែកឲ្យដាច់ស្រឡះពីប្រដាប់ប្រដានៅខាងក្រៅទីបរិសុទ្ធ។ 
តើអ្នកដឹងថា សាតាំងស្អប់អ្វីយ៉ាងខ្លាំងបំផុតដែរទេ? វាស្អប់ថា បន្ទាត់ព្រំដែនរវាងខាងក្នុង និងខាងក្រៅទីបរិសុទ្ធត្រូវបានគូស។ ដោយសារព្រះធ្វើការក្នុងចំណោមអ្នកដែលបែងចែកខាងក្នុង និងខាងក្រៅនៃទីបរិសុទ្ធ សាតាំងស្អប់ថា ខ្សែបន្ទាត់ព្រំដែននេះត្រូវបានគូស ហើយព្យាយាមរារាំងមនុស្សមិនឲ្យគូសបន្ទាត់នេះ។ ប៉ុន្តែចូរចងចាំការនេះ៖ ព្រះពិតជាធ្វើការ តាមរយៈអ្នកដែលគូសបន្ទាត់ព្រំដែននៃសេចក្តីជំនឿ។ ព្រះសព្វព្រះទ័យចំពោះមនុស្សបែបនេះ ដែលគូសបន្ទាត់បែងចែកព្រំដែន ហើយទ្រង់ប្រទានព្រះពរដល់ពួកគេ ដើម្បីឲ្យពួកគេអាចរស់នៅខាងក្នុងទីបរិសុទ្ធ ជាមួយសេចក្តីជំនឿដ៏ភ្លឺចែងចាំងរបស់ពួកគេបាន។ 
ចូរជឿថា គ្រប់ទាំងប្រដាប់ប្រដានៅក្នុងទីលានខាងក្រៅនៃរោងឧបោសថ និងគ្រប់ទាំងសម្ភារៈដែលគេបានប្រើសម្រាប់ទីនោះ ត្រូវបានព្រះរៀបចំចាត់ចែងទុកជាមុន ដើម្បីឲ្យមនុស្សអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេបាន។ ហើយកាលណាអ្នកចូលទៅក្នុងទីបរិសុទ្ធ ដោយការជឿដូច្នេះ ព្រះនឹងប្រទានព្រះគុណ និងព្រះពរកាន់តែច្រើនដល់អ្នក។ 
 

ទីសណ្តោសប្រោសគឺជាកន្លែងដែលមនុស្សទទួលបាន ព្រះគុណនៃសេចក្តីសង្រ្គោះ
 
ហិបសញ្ញា
នៅក្នុងទីបរិសុទ្ធបំផុត ចេរូប៊ីនពីតដែលត្រដាបស្លាប បានសម្លឹងចុះពីលើគម្របហិបសញ្ញា។ ទីទំនេររវាងចេរូប៊ីនទាំងពីរត្រូវបានហៅថា ទី សណ្តោសប្រោស។ ទីសណ្តោសប្រោសគឺជាកន្លែងដែលព្រះប្រទានព្រះគុណរបស់ទ្រង់ដល់យើង។ គម្របហិបសញ្ញាណបានប្រឡាក់ឈាម ពីព្រោះសម្តេចសង្ឃបានប្រោសឈាមតង្វាយយញ្ញបូជា ទៅលើទី សណ្តោសប្រោសនេះប្រាំពីរដងសម្រាប់បណ្តាជនអ៊ីស្រាអែល។ ដូច្នេះ ព្រះបានយាងចុះមកលើទីសណ្តោសប្រោសនេះ ហើយបានប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ដល់បណ្តាជនអ៊ីស្រាអែល។ អ្នកដែលជឿតាមការពិតនេះ នឹងទទួលបានព្រះពរ ការការពារ និងការដឹកនាំរបស់ព្រះ។ ចាប់ពីពេលនោះតទៅ ពួកគេបានធ្វើជារាស្ត្រពិតប្រាកដរបស់ព្រះ ហើយមានសិទ្ធិចូលទៅក្នុងទីបរិសុទ្ធ។ 
ក្នុងចំណោមគ្រីស្ទបរិស័ទជាច្រើននៅក្នុងលោកិយនេះ មនុស្សមួយចំនួនមានសេចក្តីជំនឿ ដែលបានអនុញ្ញាតឲ្យពួកគេចូលទៅក្នុងទីបរិសុទ្ធ ប៉ុន្តែមនុស្សមួយចំនួនទៀតមិនមានសេចក្តីជំនឿ ដែលនាំពួកគេចូលទៅក្នុងទីបរិសុទ្ធឡើង។ តើអ្នកមានសេចក្តីជំនឿប្រភេទណា? យើងត្រូវការសេចក្តីជំនឿ ដែលអាចគូសបន្ទាត់នៃសេចក្តីសង្រ្គោះនេះ ហើយចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះបាន ពីព្រោះមានតែតាមរបៀបនេះប៉ុណ្ណោះ ដែលយើងអាចទទួលបានព្រះពរយ៉ាងអស្ចារ្យពីព្រះបាន។ 
ប៉ុន្តែយើងមិនងាយនឹងមានសេចក្តីជំនឿបែបនេះទេ។ ដោយសារសាតាំងស្អប់ នៅពេលមនុស្សគូសបន្ទាត់បែងចែកសេចក្តីសង្រ្គោះ វាតែងតែប៉ុនប៉ងលុបបន្ទាត់នេះចោល។ «អ្នកមិនចាំបាច់ជឿតាមរបៀបនេះ ឡើយ។ មិនមែនគ្រប់គ្នា សុទ្ធតែជឿតាមរបៀបនេះឡើយ។ ហេតុអ្វីអ្នក ផ្តល់សារៈសំខាន់ដល់វាខ្លាំងយ៉ាងនេះ? ចូរជឿតាមសម្រួលចុះ»។ តាម រយៈពាក្យសម្តីទាំងនេះ សាតាំងព្យាយាមលុបបន្ទាត់បែងចែកសេចក្តីសង្រ្គោះនេះចោល។ ហើយសាតាំងបើកបង្ហាញពីភាពខ្សោយខាងសាច់ឈាមរបស់យើង ហើយព្យាយាមប្រែក្លាយវាទៅជាបញ្ហា។ តើអ្នកនឹងជាអ្នកដែលស្តាប់តាមពាក្យសម្តីបោកបញ្ឆោតរបស់សាតាំង ដែលព្យាយាមបំបែកយើងចេញពីព្រះឬ? តើអ្នកនឹងរស់នៅក្នុងជីវិត ដោយរំឮកខ្លួនអ្នកពីសេចក្តីសង្រ្គោះរបស់អ្នកជារៀងរាល់ថ្ងៃ រួបរួមជាមួយពួកជំនុំ ដើតាមព្រះបន្ទូលព្រះ មានជីវិតដែលអធិស្ឋាន និងទទួលបានព្រះគុណដែលព្រះប្រទានឲ្យអ្នកដែរទេ?
តាមពិតទៅ អ្នកដែលបានទទួលការអត់ទោសបាប ចូលចិត្តសញ្ជឹងគិតអំពីសេចក្តីសង្រ្គោះរបស់ពួកគេជារឿយៗ។ ពួកគេចូលចិត្តសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណម្តងហើយម្តងទៀត។ ការសញ្ជឹងគិតអំពីដំណឹងល្អគឺល្អ និងចាំបាច់សម្រាប់អ្នក។ តើអ្នកមិនធ្វើដូច្នេះទេឬ? «តើនេះមិនមែនជារឿងដដែលទៀតហើយទេឬ នៅពេលយើងបានសង្រ្គោះ? សម្ភារៈរឿង និងដំណើររឿងអាចខុសគ្នាបាន ប៉ុន្តែវានៅតែជារឿងតែមួយដដែល។ ខ្ញុំធុញទ្រាន់នឹងរឿងនេះហើយ។»
តើមានអ្នកណាម្នាក់ ដែលអាចនិយាយដូច្នេះដែរទេ? ខ្ញុំសូមទោស បើសិនខ្ញុំប្រាប់ពីរឿងផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលព្រះគម្ពីរប្រាប់យើងថា យើងគួរតែសញ្ជឹងគិតលើសេចក្តីសង្រ្គោះរបស់យើងជារៀងរាល់ថ្ងៃ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ? នៅពេលទាំងព្រះគម្ពីរសញ្ញាចាស់ និងទាំងសញ្ញាថ្មីនិយាយមកកាន់យើងអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះអ្វីដែលអាក្រក់នៅចំពោះព្រះគឺថា មនុស្សប្រកាសអ្វីផ្សេងក្រៅពីដំណឹងល្អនេះ។ ព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរ សុទ្ធតែនិយាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ «សេចក្តីសង្រ្គោះ ជីវិតនៃសេចក្តីជំនឿ សេចក្តីជំនឿ ការរស់នៅខាងវិញ្ញាណ ការតយុទ្ធជាមួយសាតាំង ស្ថានសួគ៌ សិរីល្អ ព្រះគុណ ព្រះពរ ការរស់ពីស្លាប់ឡើងវិញ និងព្រះវិញ្ញាណបរិសុទ្ធ»។ ទាំងនេះគឺជាគំនិតគន្លឹះរបស់ពួកបរិសុទ្ធ ដែលមានទំនាក់ទំនងជាមួយដំណឹងល្អពិតនេះ។ ការនិយាយអំពីអ្វីមួយផ្សេងពីគំនិតទាំងនេះគឺពិតជាជំនឿខុសឆ្គង និងសេចក្តីបង្រៀនខុសឆ្គងទាំងអស់។ អ្វីដែលស្រដៀងគ្នា ប៉ុន្តែមានខ្លឹមសារខុសគ្មា គឺជាសេចក្តីបង្រៀនខុសឆ្គង។ ដំណឹងល្អទាំងឡាយដែលស្រដៀងគ្នាផ្នែកខាងក្រៅ ប៉ុន្តែខុសគ្នាផ្នែកខាងក្នុងពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺគ្រាន់តែដំណឹងល្អរបស់នៃសាសនាក្លែងក្លាយប៉ុណ្ណោះ។ 
វាគឺជាការអស្ចារ្យខ្លាំងណាស់ បើសិនពួកជំនុំរបស់ព្រះប្រកាសព្រះបន្ទូលព្រះជារៀងរាល់ថ្ងៃ មិនមែនពាក្យបោកបញ្ឆោតរបស់សាសនាក្លែងក្លាយ។ ហើយវាគឺជាព្រះពរមួយ ដែលយើងបានរួបរួមជាមួយពួកជំនុំរបស់ព្រះ ស្តាប់ឮ និងជឿតាមព្រះបន្ទូលបរិសុទ្ធរបស់ព្រះ។ ដោយតែងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជានិច្ច ពួកជំនុំរបស់ព្រះជួយឲ្យពួកបរិសុទ្ធអាចគិតអំពីព្រះគុណរបស់ព្រះជារៀងរាល់ថ្ងៃ អធិស្ឋានទៅកាន់ទ្រង់ ហើយកោតខ្លាចទ្រង់ ហើយរស់នៅក្នុងជីវិតដែលមិនដើរតាមការអាក្រក់។ តើអ្នកមិនសប្បាយចិត្តទេឬ ដែលអ្នកបានស្តាប់ឮម្តងទៀត ហើយបានជឿតាមព្រះបន្ទូលនៃសេចក្តីពិត ដែលអនុញ្ញាតឲ្យអ្នកទទួលបានការអត់ទោសបាប? ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ 
បើសិនគេបង្ខំឲ្យខ្ញុំអធិប្បាយអ្វីផ្សេងក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ខ្ញុំសុខចិត្តរងទុក្ខយ៉ាងខ្លាំងវិញ។ ហើយបើសិនគេបង្ខំឲ្យខ្ញុំប្រកាសព្រះបន្ទូលនៃសេចក្តីសង្រ្គោះ ប៉ុន្តែសេចក្តីបង្រៀនដែលមនុស្សបង្កើតឡើងវិញ ខ្ញុំសុខចិត្តគេចចេញ។ តាមការពិត វាមិនដោយសារខ្ញុំគ្មានអ្វីផ្សេងដែលត្រូវនិយាយនោះទេ។ មានបញ្ហារបស់មនុស្សយ៉ាងច្រើន ដែលខ្ញុំអាចនិយាយបាន ប៉ុន្តែវាសុទ្ធតែគ្មានភាពចាំបាច់ និងគ្រាន់តែជាសេចក្តីបង្រៀនពីដំបែរស្អុយប៉ុណ្ណោះ សម្រាប់យើងដែលបានកើតជាថ្មី។ 
មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវដ៏ជាព្រះបានសង្រ្គោះយើងប៉ុណ្ណោះ ទើបជាព្រះបន្ទូលដ៏មានតម្លៃរបស់ព្រះ ដែល ផ្តល់រសជាតិផ្អែម នៅពេលយើងស្តាប់ឮម្តងហើយទៀត។ មានរឿងជាច្រើនទៀត ដែលខ្ញុំអាចប្រាប់ថា ប៉ុន្តែខ្ញុំពេញចិត្តបំផុត នៅពេលខ្ញុំកំពុងតែនិយាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះយើង។ ដូច្នេះ ខ្ញុំមានអំណរយ៉ាងខ្លាំង។ ខ្ញុំគឺជាមនុស្សដែលមានអំណរបំផុត នៅពេលខ្ញុំកំពុងតែនិយាយអំពីសេចក្តីសង្រ្គោះនេះ ពីព្រោះវាគឺជាពេលដែលខ្ញុំអាចរំឮកពីអនុស្សាវរីយ៍ចាស់ៗ របៀបដែលព្រះអម្ចាស់បានសង្រ្គោះខ្ញុំ អរព្រះគុណដល់ទ្រង់ម្តងទៀត និងបរិភោគនំប៉័ងនៃសេចក្តីសង្រ្គោះម្តងទៀតបាន។ 
ខ្ញុំប្រាកដច្បាស់ថា អ្នកក៏ចូលចិត្តបំផុតផងដែរ នៅពេលអ្នកស្តាប់ឮព្រះបន្ទូលនៃសេចក្តីសង្រ្គោះនេះ។ ប្រហែលជាអ្នកអាចត្អូញត្អែរថា វាគឺជារឿងដដែលៗជារៀងរាល់ថ្ងៃ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់អ្នក អ្នកគិតថា «ឥឡូវនេះ ខ្ញុំបានស្តាប់ឮព្រះបន្ទូលនេះម្តងទៀត ហើយវាមានអំណាចព្រះចេ្តសាជាងមុន។ ពីដំបូង វាមិនសូវអស្ចារ្យដូច្នេះទេ ប៉ុន្តែនៅពេលខ្ញុំបន្តស្តាប់ ខ្ញុំអាចដឹងថា គ្មានរឿងអ្វីផ្សេងក្រៅពីរឿងនេះ ដែលគួរឲ្យចង់ ស្តាប់ឡើយ។ ខ្ញុំបានគិតថា រឿងនៅថ្ងៃនេះមានលក្ខណៈពិសេស ប៉ុន្តែការសន្និដ្ឋានប្រាប់ខ្ញុំថា វាគឺជារឿងដដែល។ ប៉ុន្តែខ្ញុំនៅតែមានអំណរ»។ ខ្ញុំប្រាកដច្បាស់ថា នេះគឺជាអារម្មណ៍ចេញពីចិត្តរបស់អ្នក។ 
ឱបងប្អូនប្រុសស្រីអើយ អ្វីដែលខ្ញុំកំពុងតែអធិប្បាយនៅទីនេះ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ។ គ្រូអធិប្បាយត្រូវតែអធិប្បាយព្រះបន្ទូលរបស់ព្រះយេស៊ូវ។ អ្វីដែលពួកជំនុំរបស់ព្រះត្រូវធ្វើ គឺអធិប្បាយអ្វីដែលព្រះយេស៊ូវបានធ្វើ តាមរយៈព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះ គម្ពីរ។ ឥឡូវនេះ យើងកំពុងតែមានជីវិតនៃសេចក្តីជំនឿរបស់យើងនៅក្នុងពួកជំនុំ។ ការចូលទៅក្នុងទីបរិសុទ្ធ ការទទួលពន្លឺនៅក្រោមជើងចង្កៀងដែលមានមែកចំនួនប្រាំពីរ ការបរិភោគនំប៉័ងនៅក្នុងតំណាក់មាសសុទ្ធ ការអធិស្ឋាននៅឯអាសនាគ្រឿងក្រអូប ការទៅវិហារនៃព្រះ ការថ្វាយបង្គំទ្រង់ និងការរស់នៅក្នុង តំណាក់មាសនេះ គឺពិតជាជីវិតនៃសេចក្តីជំនឿរបស់យើងហើយ។ 
ឥឡូវនេះ អ្នក និងខ្ញុំកំពុងតែមានជីវិតនៃជំនឿ ដែលព្រះបានប្រទានឲ្យហើយ។ ការទទួលបានការអត់ទោសបាប និងការមានជីវិតនៃជំនឿត្រឹមត្រូវគឺជាជីវិតនៅក្នុងតំណាក់មាសរបស់ព្រះហើយ។ «ទោះបើមនុស្សខាងក្រៅរបស់យើង កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ» (កូរិនថូស ៤:១៦)។ តាមរយៈជំនឿរបស់យើងលើអំបោះ និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងរោងឧបោសថ ព្រលឹងរបស់យើងកំពុងតែរស់នៅក្នុងតំណាក់នៃព្រះ ដែលបញ្ចេញពន្លឺពណ៌មាស។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះជារៀងរហូត សម្រាប់ការសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងទោស។ ហាលេលូយ៉ា!