(ម៉ាថាយ ៣:១៣-១៧)
«នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។»
បុណ្យជ្រមុជរបស់លោកយ៉ូហាន-បាទ្ទីស
តើការប្រែចិត្តគឺជាអ្វី?
ការបែរចេញពីជីវិតមានបាប និងការជឿលើព្រះយេស៊ូវ ដើម្បីបានញែកជាបរិសុទ្ធ
មនុស្សជាច្រើននៅក្នុងលោកិយនេះ មិនដឹងពីមូលហេតុដែលព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសឡើយ។ ដូច្នេះ ចូរយើងនិយាយអំពីគោលបំណងនៃបុណ្យជ្រមុជរបស់ព្រះ និងអំពើលោកយ៉ូហាន- បាទ្ទីស ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។
ជាដំបូង យើងគួរតែគិតអំពីអ្វីដែលបាននាំឲ្យលោកយ៉ូហាន-បាទ្ទីសធ្វើបុណ្យជ្រមុជឲ្យបណ្តាជន នៅទន្លេយ័រដាន់។ ម៉ាថាយ ៣:១-១២ បានពន្យល់ថា លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជឲ្យបណ្តាជន ដើម្បីនាំពួកគេបែរចេញពីអំពើបាបរបស់ខ្លួន ហើយត្រឡប់មកឯព្រះវិញ ដោយការសារភាពអំពើបាបរបស់ខ្លួន។
«ឯខ្ញុំពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយទឹក ពីព្រោះមានសេចក្តីប្រែចិត្ត» (ខ.១១) និង «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ» (ខ.៣)។ លោកយ៉ូហាន-បាទ្ទីស ដែលពាក់អាវរោមអូដ្ឋ និងកាន់កណ្តូប បានស្រែកនៅវាលរហោស្ថាន និងប្រកាសពីបុណ្យជ្រមុជនៃការប្រែចិត្តសម្រាប់សេចក្តីអត់ទោសអំពើបាប។
គាត់ បានស្រែកប្រកាសទៅកាន់បណ្តាជនថា «ចូរប្រែចិត្តចុះ ពីព្រោះព្រះអង្គសង្រ្គោះរបស់មនុស្សជាតិកំពុងតែយាងមកហើយ។ ចូររៀបចំផ្លូវថ្វាយទ្រង់ ហើយចូរតម្រង់ផ្លូវនៃសេចក្តីសង្រ្គោះរបស់ទ្រង់។ ហើយឈប់ថ្វាយបង្គំព្រះរបស់សាសន៍ដទៃ ហើយទទួលយកព្រះអម្ចាស់ទុកនៅក្នុងចិត្តចុះ»។
បែរចេញពីអ្វី? បែរចេញពីការថ្វាយបង្គំរូបព្រះ និងអំពើអាក្រក់ទាំងឡាយនៅក្នុងជីវិតមានបាបរបស់ខ្លួន។ ដូច្នេះ តើយើងត្រូវតែធ្វើអ្វី? យើងត្រូវតែទទួលបុណ្យជ្រមុជនៅក្នុងព្រះយេស៊ូវ ដើម្បីបានញែកជាបរិសុទ្ធ។
លោកយ៉ូហាន-បាទ្ទីស បានស្រែកប្រកាសនៅវាលរហោស្ថានថា «ចូរទទួលបុណ្យជ្រមុជពីខ្ញុំ។ ចូរលាងសម្អាតអំពើបាបរបស់ អ្នក។ ព្រះអង្គសង្រ្គោះ ដែលជាព្រះមែស៊ីរបស់អ្នក កំពុងតែយាងមកក្នុងលោកិយនេះហើយ។ ទ្រង់នឹងដោះអំពើបាបទាំងអស់របស់អ្នកចេញ ដូចជាកូនចៀមដែលធ្វើជាយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយលាងសម្អតអំពើបបរបស់អ្នក»។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបប្រចាំថ្ងៃត្រូវបានផ្ទេរទៅលើតង្វាយលោះបាប តាមរយៈការដាក់ដៃលើ។ ហើយអំពើបាបប្រចាំឆ្នំារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ក៏ត្រូវបានផ្ទេរទៅលើពពែ ដោយសម្តេចសង្ឃ នៅថ្ងៃធួននឹងបាប នៅថ្ងៃទីដប់ ខែប្រាំពីរ ជារៀងរាល់ឆ្នាំ (លេវីវិន័យ ១៦:២៩-៣១)។
តាមរបៀបដូចគ្នានេះ អំពើបាបរបស់មនុស្សជាតិត្រូវតែបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ តែម្តងជាសម្រេច ដើម្បីឲ្យអំពើបាបទំាងនោះត្រូវបានដោះចេញ តាមរយៈទ្រង់។ ដូច្នេះ លោកយ៉ូហាន-បាទ្ទីស បានទទូចឲ្យបណ្តាជនត្រឡប់មកឯព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជពីគាត់។
សារៈសំខាន់នៃបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស គឺជាការប្រែចិត្ត ដែលបាននាំប្រជាជនអ៊ីស្រាអែលត្រឡប់មកឯព្រះយេស៊ូវ ដែលនឹងត្រូវយាងមកតាមក្រោយ។ ការប្រែចិត្ត មានន័យថា បែរពីជីវិតមានបាប ហើយជឿលើព្រះមែស៊ី ដើម្បីទទួលបានការអត់ទោសអំពើបាប។
ប្រជាជនអ៊ីស្រាអែល អាចបានសង្រ្គោះ ដោយសង្ឃឹមថា ព្រះមែស៊ីដែលនឹងយាងមកតាមក្រោយ នឹងលាងសម្អាតអំពើបាបទាំងអស់របស់ខ្លួន។ ស្រដៀងគ្នាដែរ យើងបានសង្រ្គោះ ដោយការជឿលើព្រះយេស៊ូវដែលបានយាងចុះពីស្ថានសួគ៌មក តាំងពីជាង២០០០ឆ្នាំមុន ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។ ប៉ុន្តែជនជាតិអ៊ីស្រាអែលបានបោះចង់ក្រិត្យវិន័យរបស់ព្រះចោល បានថ្វាយយញ្ញបូជាមិនត្រឹមត្រូវ ហើយបានភ្លេចពីព្រះមែស៊ី។
មនុស្សជាច្រើន បានមកឯលោកយ៉ូហាន-បាទ្ទីស ហើយបានទទួលបុណ្យជ្រមុជ ដោយការប្រែចិត្តពីការថ្វាយបង្គំរូបព្រះ និងការបោះបង់ក្រិត្យវិន័យរបស់ព្រះចោល។ មានធាតុចាំបាច់បីនៅក្នុងយញ្ញបូជាដែលស្របច្បាប់ គឺសត្វនៅរស់ ការដាក់ដៃលើ និងឈាមរបស់សត្វ។ មនុស្សទាំងអស់នៅក្នុងលោកិយនេះ បានសង្រ្គោះ ដោយការជឿព្រះយេស៊ូវ។
នៅពេលពួកផារ៉ាស៊ី និងពួកសាឌូស៊ីបានមកទទួលបុណ្យជ្រមុជ លោកយ៉ូហាន-បាទ្ទីសបានប្រកាសទៅកាន់ពួកគេថា «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ» (ម៉ាថាយ ៣:៧-៩)។
ពួកផារ៉ាស៊ី និងពួកសាឌូស៊ីទាំងនេះ ដែលជាក្រុមនៃអ្នកនយោបាយ និងអ្នកថ្វាយបង្គំរូបព្រះ បានគិតថា ពួកគេគឺជារាស្ត្ររបស់ព្រះ ទោះបើពួកគេមិនបានជឿតាមព្រះបន្ទូលព្រះក៏ដោយ។ ពួកគេបានជឿលើព្រះដទៃ និងតាមគំនិតរបស់ខ្លួន។
នៅពេលពួកគេបានមកឯលោកយ៉ូហាន-បាទ្ទីស គាត់បានប្រាប់ពួកគេថា «អ្នកមិនគួរថ្វាយយញ្ញបូជាមិនត្រឹមត្រូវសោះ ប៉ុន្តែអ្នកគួរតែបែរចេញពីបាប ហើយជឿយ៉ាងពិតប្រាកដថា ព្រះមែស៊ីនឹងយាងមកលាងសម្អាតអំពើបាបរបស់អ្នក។ អ្នកគួរតែជឿសេចក្តីនេះនៅក្នុងចិត្តរបស់អ្នក»។
ដើម្បីប្រែចិត្ត គឺត្រូវបែរចេញពីផ្លូវខុស។ ការប្រែចិត្តពិត គឺត្រូវបែរចេញពីបាប និងជំនឿខុស ហើយត្រឡប់មកឯព្រះយេស៊ូវវិញ គឺត្រឡប់មកជឿលើសេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជ និងការទទួលរងទណ្ឌកម្មរបស់ទ្រង់នៅលើឈើឆ្កាងវិញ។
ដូច្នេះ លោកយ៉ូហាន-បាទ្ទីសបានប្រកាសទៅកាន់ជនជាតិ អ៊ីស្រាអែល ដែលបានបោះបង់ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជារបស់ព្រះ ដើម្បីដឹកនាំពួកគេឲ្យត្រឡប់មកឯព្រះវិញ។ វាគឺជាតួនាទីរបស់លោកយ៉ូហាន-បាទ្ទីស ក្នុងការនាំមនុស្សត្រឡប់មកព្រះយេស៊ូវវិញ ដើម្បីឲ្យពួកគេនឹងជឿទ្រង់ ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។
តើអ្នកជឿលើសេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ?
តើមនុស្សទាំងអស់ត្រូវតែ ធ្វើអ្វីនៅចំពោះព្រះយេស៊ូវ?
ពួកគេត្រូវតែជឿទ្រង់ ដើម្បីបានសង្រ្គោះចេញពី អំពើបាបទាំងអស់របស់ខ្លួន
កិច្ចការទីមួយ ដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចជា សាធារណៈរបស់ទ្រង់ គឺត្រូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ហើយតាមរយៈបុណ្យជ្រមុជនេះ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។
ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាការចាប់ផ្តើមនៃ សេចក្តីសង្រ្គោះសម្រាប់មនុស្សជាតិ និងជាកិច្ចការសុចរិតរបស់ព្រះយេស៊ូវ ក្នុងការលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។ ព្រះសង្រ្គោះអស់អ្នកដែលជឿសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
នៅពេលទ្រង់បានយាងមកលោកិយនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដំណឹងល្អរបស់នគរស្ថានសួគ៌បានចាប់ផ្តើម។ ស្ថានសួគ៌បានបើកចំហ ដោយបុណ្យជ្រមុជរបស់ទ្រង់ ដែលមាននៅក្នុង ម៉ាថាយ ៣:១៥ ដូចគ្នានឹងយញ្ញបូជាធួននឹងបាប ដែលត្រូវបានបរិយាយនៅក្នុងលេវីវិន័យ ១:១-៥; ៤:២៧-៣១ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ សុទ្ធតែមានដៃគូនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ «ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនឹងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ» (អេសាយ ៣៤:១៦)។
ទំាងព្រះគម្ពីរសញ្ញាចាស់ និងទាំងសញ្ញាថ្មីសុទ្ធតែនិយាយអំពី ការធួននឹងបាបរបស់មនុស្សទាំងអស់
តើយើងត្រូវតែលន់តួ អំពើបាបប្រចាំថ្ងៃរបស់យើង ជារៀងរាល់ថ្ងៃដែរទេ?
ទេ។ ការលន់តួពិតប្រាកដ គឺត្រូវទទួលស្គាល់ អំពើបាបទាំងអស់របស់ខ្លួន ហើយបែរគំនិតមកឯ បុណ្យជ្រមុជរបស់ព្រះយេស៊ូវវិញ ដើម្បីទទួលបានសេចក្តីប្រោសលោះ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបរយៈពេលមួយថ្ងៃត្រូវបានផ្ទេរទៅលើតង្វាយលោះបាបមួយ ដោយការដាក់ដៃលើ។ បន្ទាប់មក តង្វាយនោះនឹងបង្ហូរឈាម និងទទួលរងការកាត់ទោសជំនួសឲ្យមនុស្សមានបាប។ ហើយអំពើបាបរយៈពេលមួយឆ្នាំពេញ ក៏ត្រូវបានផ្ទេរទៅលើតង្វាយលោះបាបផងដែរ ដោយការដាក់ដៃលើ ដើម្បីឲ្យមនុស្សអាចទទួលបានការអត់ទោសអំពើបាបរយៈពេលមួយឆ្នាំរបស់ខ្លួន។
តាមរបៀបដូចគ្នានេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវ គ្រីស្ទបានយាងមក ហើយបានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដូច្នេះ ព្រះបន្ទូលព្រះដែលបានទាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានបំពេញសម្រេច។
លោកយ៉ូហាន-បាទ្ទីស ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺជាអ្នកបម្រើម្នាក់របស់ព្រះ ដែលត្រូវបានបញ្ជូនមកមុនព្រះយេស៊ូវរយៈពេល៦ខែ។ ហើយគាត់បានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយនិយាយនៅក្នុង យ៉ូហាន ១:២៩ ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។
លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ ដោយការធ្វើបុណ្យជ្រមុជថ្វាយទ្រង់នៅទន្លេយ័រដាន់។ តាមរបៀបនេះ ព្រះអម្ចាស់បានធួនអំពើបាបទាំងអស់របស់មនុស្សជាតិ។ ហើយឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺត្រូវជឿ។
អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ពួកសិស្សរបស់ព្រះយេស៊ូវ បាននិយាយនៅក្នុងកិច្ចការ ៣:១៩ ថា «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់»។
ពួកគេ បានទទូចឲ្យយើងបានយល់ពីមូលហេតុដែលលោក យ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ និងមូលហេតុដែលគាត់បានប្រាប់ឲ្យបណ្តាជនដើរតាមទ្រង់។ គាត់បាននិយាយថា «ចូរប្រែចិត្ត ហើយវិលមកវិញចុះ។ ចូរជឿលើសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបានស្អាតពីបាបរបស់អ្នកចុះ»។
ព្រះមែស៊ី បានយាងមក ហើយលាងសម្អាតអំពើបាបទាំងអស់ តែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជ។ តាមរបៀបនេះ អំពើបាបទាំងអស់របស់លោកិយ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ដូច្នេះ សម័្ពន្ធមេត្រីរបស់ព្រះត្រូវបានបំពេញសម្រេចដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដូចដែលបានកត់ទុកនៅក្នុង ម៉ាថាយ ៣:១៣-១៧។
«នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។»
ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះរបស់ព្រះ ព្រះយេស៊ូវបានយាងមកឯលោកយ៉ួហាន ដើម្បីទទួលបុណ្យជ្រមុជពីគត់។ លោកយ៉ូហាន គឺជាអ្នកបម្រើពិសេសរបស់ព្រះ។ ហើយ លូកា ១ និយាយថា គាត់គឺជាពូជពង្សរបស់អើរ៉ុន ដែលជាសម្តេចសង្ឃទី មួយ។ ព្រះបានជ្រើសរើសលោកយ៉ូហាន ដែលជាពូជពង្សរបស់ អើរ៉ុន ពីព្រោះទ្រង់ចង់ឲ្យអ្នកតំណាងនៃមនុស្សជាតិទាំងមូលបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។
ដូច្នេះ ព្រះបានអនុញ្ញាតឲ្យលោកយ៉ូហាន-បាទ្ទីសបានកើតមកមុនកំណើតរបស់ព្រះយេស៊ូវរយៈពេលប្រាំមួយខែ។ លោក យ៉ូហាន បានរៀបចំផ្លូវសម្រាប់ព្រះយេស៊ូវ ដោយការស្រែកប្រកាសនៅវាលរហោស្ថានថា «ចូរប្រែចិត្តចុះ ពូជនៃពស់វែក! ចូរប្រែចិត្ត ហើយវិលមកវិញចុះ ពីព្រោះព្រះមែស៊ីនឹងយាងមក ហើយ។ ចូរវិលមកឯទ្រង់វិញ ឬទ្រង់នឹងបោះអ្នកនៅក្នុងភ្លើង។ ចូរជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងចុះ។ ហើយចូរប្រែចិត្ត និងទទួលបុណ្យជ្រមុជចុះ នោះអ្នកនឹងបានសង្រ្គោះ»។
ដំណឹងល្អអំពីសេចក្តីប្រោសលោះ ត្រូវបានបរិយាយយ៉ាងច្បាស់លាស់នៅក្នុង កិច្ចការ ៣:១៩។ ពេលលោកយ៉ូហានបានស្រែកប្រកាសពីបាបរបស់មនុស្សជាតិ មនុស្សជាច្រើនបានជឿ។
ដោយសារលោកយ៉ូហាន បានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ អំពើបាបទំាងអស់របស់លោកិយនេះត្រូវបានលុបចេញ តែម្តងជាសម្រេច។ ហើយដោយសារលោក យ៉ូហានបានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ យើងដឹងថា យើងអាចបានសង្រ្គោះ ដោយការជឿលើដំណឹងល្អអំពីសេចក្តីប្រោសលោះដោយសារទឹក និងព្រះ លោហិត។
មូលហេតុដែលលោកយ៉ូហាន-បាទ្ទីសត្រូវតែមកមុនព្រះយេស៊ូវ
តើ «ត្បិតគួរឲ្យ» មានន័យយ៉ាងដូចម្តេច?
១. ត្រឹមត្រូវបំផុត ២. សាកសមបំផុត ៣. តាមរបៀបនេះតែមួយគត់ (គ្មានរបៀបណាផ្សេងឡើយ)
អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត ដោយការជឿលើព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ អាចបញ្ជក់ពីសេចក្តីសង្រ្គោះរបស់ខ្លួន ជាមួយសេចក្តីបន្ទាល់របស់លោកម៉ាថាយពីដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវបាន។ នៅក្នុង ម៉ាថាយ ៣:១៥-១៦ ព្រះយេស៊ូវបានយាងមកឯលោកយ៉ូហាន-បាទ្ទីស ហើយមានបន្ទូលថា «សូមធ្វើបុណ្យជ្រមុជឲ្យខ្ញុំ»។ ហើយលោក យ៉ូហានបានឆ្លើយថា «ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ?»។
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយបានស្គាល់ទ្រង់ជាអ្នកណា។ លោក យ៉ូហាន គឺជាអ្នកបម្រើរបស់ព្រះ ដែលទ្រង់បានបញ្ជូនមក ដើម្បីផ្ទេរអំពើបាបទាំងអស់របស់មនុស្សជាតិទៅលើព្រះយេស៊ូវ។ ដោយសារព្រះយេស៊ូវបានយាងមកជាព្រះអង្គសង្រ្គោះ ដើម្បីបំពេញសម្រេចទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់បានបង្គាប់ឲ្យលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើព្រះសិរសារបស់ទ្រង់។
ហេតុអ្វី? ពីព្រោះព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដ៏មានអំណាចព្រះចេស្តា ព្រះអាទិករ និងព្រះអង្គសង្រ្គោះ។ ទ្រង់បានយាងមកឯយើង ដើម្បីលាងសម្អាតអំពើបាបរបស់យើង។ ដូច្នេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជ។
«ដ្បិតគួរឲ្យ» ព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយលាងសម្អាតអំពើបាបទាំងអស់របស់ យើង។ ទ្រង់បានទទួលការកាត់ទោសនៅលើឈើឆ្កាង ជំនួសយើង ហើយបុណ្យជ្រមុជរបស់ទ្រង់គឺជាសេចក្តីបន្ទាល់ ពីសេចក្តីសង្រ្គោះរបស់យើង។ ដោយសារព្រះបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា អំពើបាបទាំងអស់ នឹងត្រូវបានផ្ទេរទៅលើកូនចៀមសម្រាប់ធ្វើជាយញ្ញបូជា ព្រះរាជបុត្រានៃព្រះបានធ្វើជាកូនចៀម ហើយបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។
ដូច្នេះ ទាំងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាការផ្ទេរអំពើបាបទាំងអស់ និងជាសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ចដល់អស់អ្នកណាដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបទាំងអស់របស់យើង
តើអាចយើងប្រដាប់ខ្លួន ដោយព្រះគ្រីស្ទបានយ៉ាងដូចម្តេច?
ដោយការទទួលបុណ្យជ្រមុជ ក្នុងព្រះគ្រីស្ទ
នៅពេលព្រះយេស៊ូវចង់ទទួលបុណ្យជ្រមុជ លោកយ៉ូហាន- បាទ្ទីសបានព្យាយាមរារាំងទ្រង់ ដោយនិយាយថា «ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ?»។
ប៉ុន្តែព្រះយេស៊ូវបានតបថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ ចូរធ្វើម្តងនេះចុះ។ ចូរធ្វើម្តងនេះចុះ។ ទ្រង់បានប្រាប់លោក យ៉ូហានថា «អ្នកត្រូវតែផ្ទេរអំពើបាបរបស់មនុស្សទំាងអស់មកលើខ្ញុំ ដើម្បីឲ្យខ្ញុំនាំឲ្យឯខ្ញុំវិញនូវអស់អ្នកដែលជឿលើដំណឹងល្អអំពី ទឹកនៃសេចក្តីប្រោសលោះ។ បន្ទាប់មក ខ្ញុំនឹងទទួលរងការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ ដើម្បីឲ្យអស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ខ្ញុំ នឹងបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ ដូច្នេះ ចូរផ្ទេរអំពើបាបរបស់លោកិយនេះមកលើខ្ញុំ តាមរយៈបុណ្យជ្រមុជនេះ ដើម្បីឲ្យអស់អ្នកដែលនឹងមកតាមក្រោយ នឹងបានសង្រ្គោះចេញពីអំពើបាប តែម្តងជាសម្រេច។ ដូច្នេះ ចូរធ្វើម្តងនេះចុះ»។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវសមស្របតាមច្បាប់សុចរិតនៃសេចក្តីប្រោសលោះរបស់ព្រះ។ ដោយសារអំពើបាបទាំងអស់ត្រូវតែផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ យើងអាចបានសង្រ្គោះ តែម្តងជាសម្រេច នៅពេលយើងជឿព្រះយេស៊ូវ និងទទួលបុណ្យជ្រមុជ។ ហើយដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈការដាក់ដៃលើ បានសុគតនៅលើឈើឆ្កាងជំនួសយើង ហើយឥឡូវនេះ គង់នៅខាងស្តាំនៃព្រះវរបិតា យើងអាចបានសង្រ្គោះ ដោយការជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ។
ទ្រង់ គឺជាព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយយើងបានសង្រ្គោះ ដោយការជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានបង់ថ្លៃឈ្នួលនៃអំពើបាបទាំងអស់នៅលើឈើឆ្កាង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការចាប់ផ្តើមនៃដំណឹងល្អអំពីសេចក្តីប្រោសលោះ។
បុណ្យជ្រមុជនៃសេចក្តីប្រោសលោះ ត្រូវបាននិយាយអំពីជារឿយៗ នៅក្នុងព្រះគម្ពីរ ហើយសាវកប៉ុលក៏និយាយនៅក្នុងកណ្ឌកាឡាទីផងដែរថា គាត់បានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ពីព្រោះគាត់បានទទួលបុណ្យជ្រមុជនៅក្នុងព្រះគ្រីស្ទ ហើយប្រដាប់កាយដោយព្រះគ្រីស្ទ។ សាវកប៉ុល និយាយអំពីជំនឿរបស់គាត់លើសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ និងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។
«ចូរធ្វើម្តងនេះចុះ»
តើលោកយ៉ូហាន-បាទ្ទីស មានតួនាទីអ្វី?
ជាសម្តេចសង្ឃនៃមនុស្សជាតិ តួនាទីរបស់គាត់ គឺដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយ
ទៅលើព្រះយេស៊ូវ
ព្រះយេស៊ូវ បាននិយាយថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ គ្រប់ទាំងសេចក្តីសុចរិត មានន័យថា លុបអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយធ្វើឲ្យមនុស្សទាំងអស់លែងមានបាបនៅក្នុងចិត្តរបស់ ខ្លួន។ «រួចគាត់ក៏ព្រមធ្វើ។» ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់។
ដូចដែលសម្តេចសង្ឃបានដាក់ដៃរបស់ខ្លួន នៅលើក្បាលសត្វពពែ លោកយ៉ូហាន-បាទ្ទីសបានដាក់ដៃរបស់ខ្លួននៅលើព្រះ សិរសារបស់ព្រះយេស៊ូវ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ គាត់គឺជាសម្តេចសង្ឃ និងតំណាងនៃមនុស្សជាតិ ដែលមានតួនាទីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ។ «ឱព្រះជាម្ចាស់ ទូលបង្គំផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើកូនចៀមរបស់ទ្រង់ ដែលជាព្រះ យេស៊ូវហើយ»។ ដូច្នេះ អំពើបាបទំាងអស់របស់មនុស្សជាតិត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។
លោកយ៉ូហាន-បាទ្ទីស បានដាក់ដៃរបស់ខ្លួននៅលើព្រះ សិរសារបស់ព្រះយេស៊ូវ ជ្រមុជទ្រង់ចុះទៅក្នុងទឹក ហើយដកដៃរបស់គាត់ចេញ នៅពេលទ្រង់ងើបពីទឹកឡើងមកវិញ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺសម្រាប់សេចក្តីសង្រ្គោះ។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សទាំងអស់ ដែលជឿលើបុណ្យជ្រមុជនេះ។
ស្រាប់តែមេឃក៏របើកឡើង ហើយមានឮសំឡេង ចេញពីមេឃ
តើនគរស្ថានសួគ៌ របើកឡើងនៅពេលណា?
ចាប់ពីពេលវេលារបស់លោកយ៉ូហាន-បាទ្ទីស (ម៉ាថាយ ១១:១២)
«កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់» (ម៉ាថាយ ៣:១៦-១៧)។
នៅពេលព្រះយេស៊ូវដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ ស្រាប់តែមេឃក៏របើកឡើងថ្វាយទ្រង់។ ដូច្នេះ សម័្ពន្ធមេត្រីរបស់ព្រះ ដែលបានត្រូវបានបង្កើតឡើង តាំងពីបីបួនពាន់ឆ្នាំមុន ត្រូវបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅទន្លេយ័រដាន់។
ដូច្នេះ ព្រះយេស៊ូវដែលជាកូនចៀមនៃព្រះ បានសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះចេញពីអំពើបាបរបស់ពួកគេ។ អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះ យេស៊ូវ ហើយទ្រង់បានសម្រេចតាមបំណងព្រះហឫទ័យព្រះ។
គាត់ បានធ្វើបន្ទាល់នៅក្នុង យ៉ូហាន ១:២៩ ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ដោយសារអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ដែលជាកូនចៀមនៃព្រះ ទ្រង់បានយាងទៅកាន់ឈើឆ្កាងនៅកន្លែងដែលហៅថា គាល់កូថា បន្ទាប់ពីរយៈពេលបីឆ្នាំ ជាមួយនឹងបន្ទុកនោះនៅលើស្មារបស់ ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលយកអំពើបាបទាំងអស់ដោយបុណ្យជ្រមុជរបស់ទ្រង់ គ្រប់ទីកន្លែងដែលទ្រង់បានយាងទៅ ទ្រង់បានប្រាប់អស់អ្នកដែលបានទទួលយកទ្រង់ដោយជំនឿថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោសឲ្យហើយ។
នៅក្នុង យ៉ូហាន ៨:១១ ទ្រង់បានប្រាប់ស្ត្រីដែលគេចាប់បាននៅពេលប្រព្រឹត្តសេចក្តីកំផិត ថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»។ ទ្រង់មិនអាចកាត់ទោសនាងឡើយ ពីព្រោះអ្នកដែលត្រូវតែទទួលការកាត់ទោស គឺជាព្រះយេស៊ូវទ្រង់ផ្ទាល់ ដែលបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់។ ដូច្នេះ ទ្រង់បានប្រាប់មនុស្សថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។
ដោយសារទ្រង់ដែលជាព្រះរាជបុត្រានៃព្រះ បានដោះអំពើបាបទាំងអស់របស់យើងចេញ អ្នកជឿម្នាក់ៗនៅក្នុងលោកិយនេះអាចបានញែកជាបរិសុទ្ធ។ មេឃក៏បានរបើកឡើង នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ គឺទ្វារចូលទៅនគរស្ថានសួគ៌បានបើក ហើយអស់អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវអាចចូលទៅដោយសេរី។
ព្រះយេស៊ូវបានជាប់ឆ្កាង បន្ទាប់ពីទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់
តើព្រះយេស៊ូវបានជាន់ ក្បាលរបស់សាតាំងយ៉ាងដូចម្តេច?
ដោយការមានព្រះជន្មរស់ពីសុគតឡើងវិញ បន្ទាប់ពីបានទទួលរងការកាត់ទោស សម្រាប់អំពើបាបទាំងអស់
ដោយសារអំពើបាបទាំងអស់ ត្រូវបានផ្ទេរទៅលើព្រះសិរសារបស់ទ្រង់ ព្រះយេស៊ូវត្រូវតែទទួលយកការកាត់ទោនៅលើឈើ ឆ្កាង។ ទ្រង់បានពិបាកព្រះទ័យយ៉ាងខ្លាំង នៅពេលទ្រង់គិតអំពីការឈឺចាប់ ដែលទ្រង់នឹងត្រូវទទួលនៅលើឈើឆ្កាង។ ហើយទ្រង់បានអធិស្ឋាន រហូតដល់ញើសរបស់ទ្រង់បានក្លាយជាដំណក់ ឈាម។ នៅពេលទ្រង់បានយាងទៅឯពួកសិស្សរបស់ទ្រង់ នៅកន្លែងដែលហៅថា សួនច្បារកេតសេម៉ានី ទ្រង់បានអធិស្ឋានថា «ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ» (ម៉ាថាយ ២៦:៣៩)។ «ទូលបង្គំបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ប៉ុន្តែសូមកុំឲ្យទូលបង្គំសុគតសម្រាប់អំពើបាបទាំងនេះអី។» ប៉ុន្តែព្រះមិនបានឆ្លើយតបទ្រង់ឡើយ។
នៅថ្ងៃធួននឹងនៅក្នុងព្រះគម្ពីរសញ្ញាសញ្ញាចាស់ គេត្រូវតែ សំឡាប់តង្វាយលោះបាប ដើម្បីឲ្យសម្តេចសង្ឃប្រោសឈាមរបស់វានៅមុខទីសណ្តោសប្រោស។ តាមរបៀបដូចគ្នានេះ ព្រះយេស៊ូវត្រូវតែជាប់ឆ្កាង ហើយព្រះបានសម្រេចព្រះទ័យថា ទ្រង់មិនអាចធ្វើវាតាមរបៀបផ្សេងណាបានឡើយ។
អាសនា គឺជាការវិនិច្ឆ័យរបស់ព្រះ ហើយឈាមរបស់តង្វាយលោះបាបគឺជាជីវិត។ ប្រោសឈាមចំនួនប្រាំពីរដងនៅមុខទី សណ្តោសប្រោស មានន័យថា ការវិនិច្ឆ័យទាំងអស់ត្រូវបានផ្ទេរចេញទៅ (លេវីវិន័យ ១៦:១-២២)។
ព្រះយេស៊ូវ បានអធិស្ឋានទៅកាន់ព្រះវរបិតាឲ្យពែងនោះបានរំលងពីទ្រង់ទៅ ប៉ុន្តែព្រះវរបិតានៃទ្រង់មិនបានឆ្លើយតបទ្រង់ឡើយ ហើយជាចុងក្រោយ ព្រះយេស៊ូវបានមានបន្ទូលថា «ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៩)។ ទ្រង់បានអធិស្ឋានទៅកាន់ព្រះវរបិតា ឲ្យធ្វើតាមដែលព្រះវរបិតាគិតថា ត្រឹមត្រូវ។ ដូច្នេះ ទ្រង់បានបញ្ចប់ការអធិស្ឋាន ហើយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតារបស់ទ្រង់។
ព្រះយេស៊ូវ បានបោះបង់បំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ ហើយធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាទ្រង់វិញ។ ហេតុអ្វី? ពីព្រោះបើសិនទ្រង់មិនបានទទួលយកការកាត់ទោស បន្ទាប់ពីបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញទេ នោះសេចក្តីសង្រ្គោះនឹងមិនពេញលេញទេ។ ដូច្នេះ ទ្រង់បានជាប់ឆ្កាង ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជទ្រង់។ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:២៣)។
ព្រះ បានបំពេញសម្រេចសម័្ពន្ធមេត្រី ដែលបាននិយាយថា ទ្រង់នឹងបញ្ជូនព្រះអង្គសង្រ្គោះ ហើយសង្រ្គោះមនុស្សជាតិ តាម រយៈការដាក់ដៃលើ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូច្នេះ ព្រះយេស៊ូវបានធ្វើតាមបំណងព្រះហឫទ័យព្រះ ហើយបានទទួលយកការកាត់ទោសជំនួសយើង។
វាក៏ជាការបំពេញសម្រេចទំនាយនៅក្នុង លោកុប្បត្តិ ៣:១៥ ផងដែរ ដែលនិយាយថា «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ ព្រះបានសន្យាជាមួយអ័ដាមថា ទ្រង់នឹងបញ្ជូនព្រះមែស៊ី ដែលជាពូវរបស់អេវ៉ា ហើយទ្រង់នឹងបំបាក់អំណាចរបស់សាតាំង ដែលបានធ្វើឲ្យមនុស្សជាតិក្លាយជាមនុស្សមានបាប និងត្រូវវិនាសនៅក្នុងស្ថាននរក។
ពេលយើងដឹង និងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អត ហើយយើងបានសង្រ្គោះចេញពីការវិនិច្ឆ័យ។
យើង ត្រូវតែមានជំនឿត្រឹមត្រូវនៅក្នុងចិត្តរបស់យើង នៅពេលយើងគិតពិចារណាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ចូរជឿសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នក ហើយបានសង្រ្គោះចុះ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការចាប់ផ្តើមនៃដំណឹងល្អពីស្ថានសួគ៌
តើអ្វីគឺជាសេចក្តីបង្គាប់ចុងក្រោយ របស់ព្រះអម្ចាស់ មុនពេលទ្រង់ បានយាងត្រឡប់ទៅស្ថានសួគ៌វិញ?
ទ្រង់បានបង្គាប់ពួកសិស្សរបស់ទ្រង់ ឲ្យបង្កើតសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការចាប់ផ្តើមនៃដំណឹងល្អ ហើយទ្រង់បានសង្រ្គោះមនុស្សមានបាបទាំងអស់ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ នៅក្នុង ម៉ាថាយ ២៨:១៩ សរសេរថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ»។ ព្រះយេស៊ូវ បានប្រាប់ពួកសិស្សរបស់ទ្រង់ឲ្យធ្វើបន្ទាល់ថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បានសង្រ្គោះមនុស្សជាតិចេញពីអំពើបាប ហើយបានលាងសម្អាតអំពើបាបទាំងនោះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ព្រះយេស៊ូវ បានប្រទានអំណាចដល់ពួកគេ ដើម្បីបង្កើតសិស្សនៅគ្រប់ទាំងសាសន៍ ហើយបង្រៀនពួកគេអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាបុណ្យជ្រមុជនៃសេចក្តីប្រោសលោះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ។
ជាង២០០០ឆ្នាំកន្លងទៅ ព្រះយេស៊ូវបានយាងមកផែនដីនេះជាសាច់ឈាម និងទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបទាំងអស់របស់យើងផង ត្រូវបានផ្ទេរទៅលើទ្រង់។
តើអំពើបាបប៉ុន្មានត្រូវបានផ្ទេរទៅលើទ្រង់? ហើយតើអំពើបាបនៅស្អែកយ៉ាងដូចម្តេចដែរ? ទ្រង់បានប្រាប់យើងថា សូម្បីតែអំពើបានៅថ្ងៃស្ងែកក៏ត្រូវបានផ្ទេរទៅលើទ្រង់ដែរ។ អំពើបាបរបស់កូនចៅគ្រប់ជំនាន់របស់យើង ទាំងនៅអតីតកាល នៅបច្ចុប្បន្ន និងនៅអនាគត រួមទាំងអំពើបាបរបស់អ័ដាមផង ត្រូវបានផ្ទេរទៅលើទ្រង់ទាំងអស់។
តើអាចលែងមានបាបបានយ៉ាងដូចម្តេច? ហើយតើយើងអាចលែងមនបាបទៀតបានយ៉ាងដូចម្តេច? ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើង និងអំពើបាបទាំងអស់របស់លោកិយចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីឲ្យអ្នកជឿទាំងអស់អាចបាបរួចពីបាប ហើយអាចចូលទៅស្ថានសួគ៌បាន។
«តែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ» (យ៉ូហាន ៣:២១)។
ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ ព្រះលោហិតនៅលើឈើឆ្កាង ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ដូច្នេះ បើសិនយើងជឿលើបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង យើងនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់។ នេះហើយគឺជាជំនឿលើសេចក្តីប្រោសលោះ។
នៅពេលយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទ យើងបានសង្រ្គោះ។ ហើយនៅពេលយើងជឿព្រះយេស៊ូវបានត្រឹមត្រូវហើយ តើយើងគឺជាមនុស្សសុចរិត ឬមនុស្សមានបាប? យើងគឺជាមនុស្សសុចរិត។ បើសិនយើងគឺជាមនុស្សមិនពេញលេញ តើយើងឥតមានបាបឬ? បាទ យើងឥតមានបាបទៀតទេ។ ដូច្នេះ ដើម្បីបានជំនឿត្រឹមត្រូវ និងពេញលេញ យើងត្រូវតែជឿបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការវិនិច្ឆ័យនៅលើឈើឆ្កាង។
ធ្វើបុណ្យជ្រមុជ និងទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះយេស៊ូវ
តើអ្វីគឺជាការចាប់ផ្តើម នៃដំណឹងល្អពីស្ថានសួគ៌?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
ដោយសារមនុស្សជាតមិនពេញលេញ គ្រូគង្វាលធ្វើបុណ្យជ្រមុជឲ្យអស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដើម្បីឲ្យពួកគេបញ្ជាក់ពីជំនឿរបស់ខ្លួន។ ហើយអ្នកដែលបានកើតជាថ្មី ត្រូវតែប្រាកដថា ការបានសង្រ្គោះរបស់ខ្លួនដោយការទទួលបុណ្យជ្រមុជ តាមរបៀបដូចគ្នានឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ជាភស្តុតាងនៃជំនឿ។
ជាដំបូង គ្រូគង្វាលអធិស្ឋាន ដោយដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់អ្នកដែលបានកើតជាថ្មី ហើយទួលសូមព្រះពររបស់ព្រះ ដើម្បីឲ្យមនុស្សម្នាក់នឹងថ្វាយបង្គំទ្រង់បានយ៉ាងល្អ រហូតដល់ថ្ងៃដែលគាត់ស្លាប់ទៅ។ បន្ទាប់មក គាត់ធ្វើបុណ្យជ្រមុជឲ្យគាត់ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
យើង ទទួលបុណ្យជ្រមុជ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិត ទ្រង់។ ហើយបុណ្យជ្រមុជនេះ គឺត្រូវបង្ហាញថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយអ្នកដែលទទួលបុណ្យជ្រមុជបានស្លាប់ជាមួយព្រះយេស៊ូវ និងបានរស់ឡើងវិញជាមួយទ្រង់។
ទទួលបុណ្យជ្រមុជ គឺត្រូវប្រកាសអំពីជំនឿរបស់ខ្លួនលើការផ្ទេរអំពើបាបទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ លើការទទួលរងទណ្ឌកម្មសម្រាប់អំពើបាបរបស់យើងជាមួយព្រះយេស៊ូវ និងការរស់ឡើងវិញជាមួយទ្រង់។ វាជាការប្រកាសជំនឿនៅចំពោះព្រះវរបិតា សាតាំង និងបងប្អូនប្រុសស្រីទំាងឡាយ។ ហើយវាក៏ជាការប្រកាសជំនឿផងដែរថា ខ្លួនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
អស់អ្នកដែលជឿព្រះយេស៊ូវ ដោយដឹងពីអត្ថន័យពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានសង្រ្គោះចេញពីអំពើបាបទំាងអស់របស់លោកិយនេះ។ ដូច្នេះ ពួកគេទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
«អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បាន ត្រឡប់ជាថ្មីវិញ» (២កូរិនថូស ៥:១៧)។ សេចក្តីចាស់របស់យើង បានកន្លងបាត់ទៅ ហើយយើងបានកើតជាថ្មី ជាមនុស្សនៃជំនឿ។ ដើម្បីបញ្ជាក់សេចក្តីនេះថ្មី យើងទទួលបុណ្យជ្រមុជ។ ដូច្នេះ យើងទទួលបុណ្យជ្រមុជនៅក្នុងព្រះយេស៊ូប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
ជីវិតបន្ទាប់ពីបានកើតជាថ្មីដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង
តើអ្នកដែលបានកើតជាថ្មី រស់នៅសម្រាប់អ្វី?
នគរព្រះ សេចក្តីសុចរិតរបសទ្រង់ និងការអធិប្បាយដំណឹងល្អ ទៅកាន់លោកិយទាំងមូល
ជីវិតបន្ទាប់ពីបានសង្រ្គោះ និងបានកើតជាថ្មី ត្រូវតែទាក់ទងនឹងជំនឿលើព្រះបន្ទូលព្រះ។ វាមិនគួរជាជីវិតតាមអារម្មណ៍ ដែលយើងត្រូវតែអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃទេ។ ប៉ុន្តែវាត្រូវតែជាជីវិតដែលស្មោះត្រង់ ដែលយើងប្រាកដនៅក្នុងចិត្តជារៀងរាល់ថ្ងៃថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ ដោយបុណ្យជ្រមុជរបស់ទ្រង់ហើយ។
អំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ បន្ទាប់មក ទ្រង់បានគង់នៅក្លោកិយនេះ រយៈពេលបីឆ្នំា ជាមួយបន្ទុកនេះ រហូតដល់ទ្រង់ទទួលយកការវិនិច្ឆ័យសម្រាប់អំពើបាបរបស់យើង ហើយត្រូវគេឆ្កាង។
ដូច្នេះ យើងដែលជាអ្នកជឿ គួរតែជឿតាមព្រះបន្ទូលដែលមាននៅក្នុងព្រះគម្ពីរ មិនមែនតាមអារម្មណ៍ទេ។ បើសិនយើងមិនធ្វើដូច្នោះទេ យើងនឹងគិតតែបារម្ភអំពីអំពើបាបប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះ បន្ទាប់ពីយើងបានសង្រ្គោះ និងបានកើតជាថ្មីហើយ។
តើលោកយ៉ូហាន-បាទ្ទីសបាននិយាយយ៉ាងដូចម្តេច អំពីព្រះយេស៊ូវ? គាត់បាននិយាថា «នុះន៍! កូនចៀមនៃព្រះ ដែលបានដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ គាត់បានធ្វើបន្ទាល់ថា ព្រះយេស៊ូវដោះអំពើបាបនៅថ្ងៃនេះ ថ្ងៃស្អែក និងម្សិលមិញ រហូតដល់បាបតាំងពីកំណើតផង។
តើទ្រង់មិនបានដោះអំពើបាបទាំងនោះចេញទេឬ? ហើយតើអំពើបាបទាំងអស់នោះ មិនត្រូវបានផ្ទេរទៅលើទ្រង់ទេឬ? អំពើបាបរបស់លោកិយនេះ រួមទាំងអំពើបាបទាំងអស់របស់យើងពីអតីតកាល បច្ចុប្បន្ន និងអនាគត។ ដូច្នេះ យើងត្រូវតែបញ្ជាក់ពីដំណឹងល្អអំពីសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
អ្នកដែលជឿលើសេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ នឹងបានសង្រ្គោះ។ ហើយអ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះ មិនមានបាបនៅក្នុងចិត្តរបស់ខ្លួនឡើយ។
ទោះបីជាយ៉ាងណា មនុស្សជាច្រើនគិតថា ពួកគេនៅតែមានបាប ពីព្រោះពួកគេមិនបានដឹងថា អំពើបាបទាំងអស់របស់ខ្លួនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចរាល់ទៅហើយ។ ពួកគេបានចាញ់បោកសាតំាង ដែលខ្សិបប្រាប់ពួកគេតាមរយៈគំនិតខាងសាច់ឈាមថា «អ្នកធ្វើបាបជារៀងរាល់ថ្ងៃ។ ដូច្នេះ អ្នកមិនអាចមិនមានបាបបានឡើយ»។
ពួកគេ គ្រាន់តែត្រូវជឿព្រះ ដើម្បីលែងមានបាបប៉ុណ្ណោះ។ ប៉ុន្តែសាតាំងបញ្ឆោតពួកគេឲ្យគិតថា ពួកគេគឺជាមនុស្សមានបាប ពីព្រោះពួកគេនៅតែធ្វើបាប។ គ្មានអ្នកណាម្នាក់មានបាបទៀតទេ បើសិនគាត់ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ដោយសារយើងគឺជាមនុស្សដែលខ្សោយ និងមិនពេញលេញនៅក្នុងលោកិយនេះ យើងមិនអាចនិយាយថា យើងបានរាប់ជាសុចរិត តាមរយៈការប្រព្រឹត្តរបស់យើងបាន ឡើយ។ ប៉ុន្តែយើងអាចនិយាយជាមួយជំនឿបានថា យើងបានសង្រ្គោះ ដោយសេចក្តីពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងវិញ។ កាលណាយើងបានយល់ថា ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ចិត្តរបស់យើងបានញែកជាបរិសុទ្ធ ហើយយើងដឹងយ៉ាងច្បាស់ថា យើងលែងមានបាបទៀតហើយ។
«ខ្ញុំបានសង្រ្គោះហើយ។ អ្នកបានសង្រ្គោះហើយ។ យើងទាំងអស់គ្នាបានសង្រ្គោះហើយ» វាគឺជាអារម្មណ៍ដែលមានអំណរ និងសេចក្តីរីករាយ ដែលរស់នៅជាមួយបំណងប្រាថ្នាចង់អធិប្បាយដំណឹងល្អទៅកាន់មនុស្សទាំងអស់ ហើយដឹងថា យើងត្រូវបានដឹកនាំដោយព្រះវិញ្ញាណ។
យើងដែលជាអ្នកជឿ ពិតជានៅតែធ្វើបាបជារៀងរាល់ថ្ងៃមែន ប៉ុន្តែយើងមិនមានបាបឡើយ។ យើងមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅក្នុងចិត្តរបស់យើង។ ចិត្តរបស់យើង ធ្លាប់តែមានពេញទៅដោយបាប ប៉ុន្តែឥឡូវនេះ យើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវហើយ យើងក៏លែងមានបាបទៀតហើយដែរ។
«ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង» (ហេព្រើរ ១០:១៦)។
ចិត្តរបស់យើង បានរួចពីបាប។ ព្រះយេស៊ូវ បានធ្វើជួយឲ្យយើងអាចបានសង្រ្គោះទំាងស្រុង ដោយបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ សេចក្តីសង្រ្គោះចេញពីបាបកើតចេញពីជំនឿលើព្រះបន្ទូលព្រះ។
អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង មិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបានឡើយ
នៅពេលយើងធ្វើបាប តើយើងក្លាយជាមនុស្សមានបាប ម្តងទៀតទេ?
ទេ យើងមិនក្លាយជា មនុស្សមានបាបម្តងទៀតឡើយ
នៅពេលយើងមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ មិនថាយើងអធិស្ឋានសម្រាប់ការអត់ទោសជាញឹកញាប់យ៉ាងណាទេ យើងនៅតែមានបាបនៅក្នុងចិត្តរបស់យើងដដែល។ ប៉ុន្តែនៅពេលយើងជឿលើដំណឹងល្អពិត អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាត។
«អ្នកដូចជាស្រស់ថ្លា និងមានអំណរយ៉ាងខ្លាំង នៅប៉ុន្មានថ្ងៃនេះ។»
«អ្នកដឹងទេ ខ្ញុំលែងបាបនៅក្នុងចិត្តរបស់ខ្ញុំទៀតហើយ។»
«ពិតមែនឬ? ឥឡូវនេះ ខ្ញុំគិតថា អ្នកអាចធ្វើបាបច្រើនតាមដែលអ្នកចង់។»
«អ្នកដឹងទេ មនុស្សពិតជានៅតែធ្វើបាប។ នេះគឺជានិស្ស័យរបស់មនុស្ស។ ប៉ុន្តែព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងនោះ នៅលើឈើឆ្កាងរួចរាល់ហើយ។ សម្រាប់គោលបំណងនេះ ខ្ញុំបានថ្វាយជីវិតរបស់ខ្ញុំសម្រាប់ការបម្រើដំណឹងល្អនៅក្នុងពួកជំនុំ។ រ៉ូម ៦ និយាយថា យើងទាំងអស់គ្នាគួរតែរស់នៅតាមរបៀបនេះ។ ដោយសារខ្ញុំលែងមានបាបនៅក្នុងចិត្តរបស់ខ្ញុំទៀតហើយ ខ្ញុំចង់ធ្វើការងារសុចរិត។ យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយអធិប្បាយដំណឹងល្អទៅកាន់លោកិយទាំងមូល! នៅពេលយើងជឿព្រះយេស៊ូវ ដែលជាព្រះអម្ចាស់នៃសេចក្តីប្រោសលោះរបស់យើង យើងមិនអាចក្លាយជាមនុស្សមានបាបម្តងទៀតទេ។ យើងត្រូវតែជឿលើសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ខ្ញុំអរព្រះគុណដល់ព្រះយ៉ាងខ្លាំងក្រៃលែងសម្រាប់ជីវិតរបស់ខ្ញុំ!»
តើអ្នកណាទទួលបានព្រះវិញ្ញាណ?
តើលោកយ៉ូហាន-បាទ្ទីស បានធ្វើបន្ទាល់អ្វីពីព្រះយេស៊ូវ?
គាត់បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលបានដោះបាបរបស់មនុស្សលោក ទាំងអំពើបាបនៅអតីតកាល បច្ចុប្បន្ន និងអនាគត និងទាំងបាបតាំងពីកំណើតផង
អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ពិតជាទទួលបានសេចក្តីសង្រ្គោះ។ តើយើងទទួលបានព្រះវិញ្ញាណដោយរបៀបណា? កិច្ចការ ២:៣៨-៣៩ ផ្តល់ចម្លើយដល់យើងថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវ គ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណា ដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ»។
ទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវគ្រីស្ទ មានន័យថា ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបានសង្រ្គោះ។ ហើយបន្ទាប់មក ព្រះនឹងប្រទានអំណោទានជាព្រះវិញ្ញាណដល់យើង។
ទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវគ្រីស្ទ ក៏មានន័យផងដែរថា បានញែកជាបិរសុទ្ធ ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទ។ នៅពេលយើងមានជំនឿបែបនេះ យើងបានសង្រ្គោះ និងបានរាប់ជាសុចរិត។ អ្នកជឿបានត្រឡប់ជាសដូចជាព្រិល តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
«នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ។» នៅពេលយើងជឿយ៉ាងមំាមួនថា អំពើបាបទំាងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់បានទទួលរងការកាត់ទោសសម្រាប់អំពើបាបទាំងនោះ ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ចិត្តរបស់យើងត្រូវបានស្អាត។ ហើយជីវិតថ្មីរបស់យើងចាប់ផ្តើម នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ហើយទទួលបានអំណោយទានជាព្រះវិញ្ញាណ និងបានធ្វើជាកូនរបស់ព្រះ។
«អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ យើងគួរតែស្គាល់ពីអត្ថន័យពិតនៃការទទួលរងទណ្ឌកម្មរបស់ព្រះអម្ចាស់ នៅលើឈើឆ្កាង។ សេចក្តីពិតគឺថា ព្រះយេស៊ូវបានលុបអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីប្រទានសេចក្តីប្រោសលោះដល់យើងដែលជឿលើសេចក្តីពិតនេះ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ប្រោសយើងឲ្យរួច
តើអ្នកណាទទួលបានព្រះវិញ្ញាណ?
អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង
ការធួននឹងអំពើបាប តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ តំណាងឲ្យបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាស្នូលនៃទំនាយទាំងអស់ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ដៃគូរបស់ការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ អំពើបាបទាំងអស់របស់លោកិយ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដូចដែលអំពើបាបរបស់ជនជាតិអ៊ីស្រាអែល ត្រូវបានផ្ទេរទៅលើពពែដែលត្រូវបំបរបង់ តាមរយៈការដាក់ដៃលើផងដែរ។
តើយើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងដែរឬទេ? បាទ យើងត្រូវតែជឿ! យើងត្រូវតែជឿសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ បើសិនយើងមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អំពើបាបរបស់យើងមិនអាចត្រូវបានផ្ទេរទៅលើទ្រង់បានឡើយ។ ដូច្នេះ យើងត្រូវតែជឿ ដើម្បីធ្វើឲ្យសេចក្តីសង្រ្គោះរបស់យើងបានពេញលេញ និងបានរាប់ជាសុចរិត។
ព្រះយេស៊ូវ បានសង្រ្គោះមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ តាមរបៀបសុចរិត និងត្រឹមត្រូវបំផុត ដោយបុណ្យជ្រមុជរបស់ទ្រង់ ពីព្រោះមិនមានរបៀបណាត្រឹមត្រូវជាងនេះ ឡើយ។ ដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាដំណើរការផ្ទេរអំពើបាបរបស់យើងទៅលើទ្រង់ យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីឲ្យចិត្តរបស់យើងបានស្អាតពីអំពើបាបជារៀងរហូត។
យើង ក៏គួរតែជឿផងដែរថា ព្រះលោហិតរបស់ព្រះយេស៊ូវគឺជាការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង។ ដូច្នេះ អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានសង្រ្គោះចេញពីអំពើបាប។
យើង ត្រូវតែជឿបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដើម្បីបានចូលទៅនគរស្ថានសួគ៌។ ហើយនេះគឺជាផ្លូវតែមួយគត់ ដែលយើងអាចបានសង្រ្គោះចេញពីអំពើបាប ហើយបនារួចពីការកាត់ទោស។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្នាទៅវិញទៅមក។ ពួកវាគឺជាទំពក់ និងខ្សែទាក់ទងគ្នារវាងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកយ៉ូហាន-បាទ្ទីសបានមកមុនព្រះយេស៊ូវរយៈពេល៦ខែ។ ហើយនៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ វាគឺជា «ជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ» (ម៉ាកុស ១:១)។ ដំណឹងល្អចាប់ផ្តើម នៅពេលដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
ព័ន្ធកិច្ចនៃសេចក្តីសង្រ្គោះរបស់មនុស្សជាតិ គឺត្រូវបានអនុវត្តតាមព្រឹត្តិការណ៍បន្តបន្ទាប់គ្នាមួយ៖ កំណើតរបស់ព្រះយេស៊ូវ បុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់។ កាលណាយើងដឹង យល់ និងជឿលើដំណើរការនៃសេចក្តីសង្រ្គោះ នៅក្នុងព្រឹត្តិការណ៍បន្តបន្ទាប់គ្នា យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាការចាប់ផ្តើមនៃដំណឹងល្អ ខណៈដែលព្រះលោហិតនៅលើឈើឆ្កាងគឺជាការបញ្ចប់នៃដំណឹងល្អ។
«នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ» (ម៉ាកុស ១:១)។ យើងមិនអាចលុបកិច្ចការសុចរិតណាមួយរបស់ទ្រង់៖ បុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ការយាងត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់ និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ទ្រង់ ពីដំណឹងល្អរបស់ព្រះរាជបុត្រានៃព្រះបានឡើយ។
ព្រះយេស៊ូវ បានយាងមកលោកិយនេះជាសាច់ឈាម ហើយលាងសម្អាតអំពើបាបទាំងអស់របស់មនុស្ស ដោយបុណ្យជ្រមុជរបស់ទ្រង់។ នេះហើយគឺជាការចាប់ផ្តើមនៃដំណឹងល្អពីស្ថានសួគ៌។ ហើយបើសិនសូម្បីតែកិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងនេះបាត់បង់ ដំណឹងល្អពីស្ថានសួគ៌ក៏នឹងមិនបានពេញលេញដែរ។
ដូច្នេះ បើសិនមនុស្សមា្នក់ចង់បានកើតជាថ្មី គាត់ត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងព្រះលោហិតទ្រង់។ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនមិនជឿសេចក្តីពិតនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ។ ពួកគេគិតថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រាន់តែជាពិធីសាសនាមួយប៉ុណ្ណោះ។ ប៉ុន្តែនេះពិតជា ទស្សនៈខុសឆ្គងបំផុតមួយ។ អ្នកណាដែលជឿព្រះយេស៊ូវ ក៏ត្រូវតែជឿទាំងបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ផងដែរ។
អំពើបាបរបស់យើង ពិតជាមិនអាចត្រូវបានលាងសម្អាត ដោយការអធិស្ឋានសុំការអត់ទោសបានឡើយ។ អំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទីស្ទ។ គ្មានរបៀបណាផ្សេងទៀត សម្រាប់ទ្រង់ទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ឡើយ។
យើង ត្រូវតែបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌។ មិនអាចមានសេចក្តីប្រោសលោះ ដោយមិនមានទឹកនៃបុណ្យជ្រមុជ ព្រះលោហិតនៅលើឈើឆ្កាង និងព្រះវិញ្ញាណបានឡើយ។ ហើយមានតែអ្នកដែលបានកើតជាថ្មីទេ ទើបអាចមើលឃើញព្រះ ដូចដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេមនៅក្នុង យ៉ូហាន ៣:៥។ ដូច្នេះ សេចក្តីសង្រ្គោះពិតប្រាកដមានសម្រាប់យើង លុះត្រាតែយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
តើយើងអាចបានសង្រ្គោះដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានដែរឬទេ?
តើព្រះយេស៊ូវបានធ្វើជា ព្រះអង្គសង្រ្គោះរបស់យើង ដោយរបៀបណា?
ដោយការទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់
បើសិនយើងលុបបំបាត់ចេញពីព័ន្ធកិច្ចជាសាធារណៈរបស់ព្រះអម្ចាស់ នូវការពិតថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ឬមើលរំលងភាពបរិសុទ្ធរបស់ព្រះយេស៊ូវ ដែលបានប្រសូតមកតាមនាងក្រមុំព្រហ្មចារីម៉ារា ឬព្រងើយកន្តើយមិនជឿលើឈើឆ្កាងរបស់ព្រះយេស៊ូវ នោះជំនឿគ្រីស្ទបរិស័ទនឹងក្លាយជាសាសនាដែលគ្មានអ្វីជាមូលដ្ឋានមួយ ដែលដឹកនាំអ្នកជឿឲ្យសូត្រថា «សូមអត់ទោសដល់ទូលបង្គផង សូមអត់ទោសដល់ទូលបង្គផង សូមអត់ទោសដល់ទូលបង្គផង» ដូចពុទ្ធបរិស័ទធ្វើនៅក្នុងវត្តអារ៉ាមរបស់ពួកគេដែរ។
លុបបុណ្យជ្រមុជរបស់ព្រះយេស៊ូចេញ មានន័យថា អំពើបាបរបស់យើងមិនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវទេ។ ហើយជំនឿរបស់យើងក៏គ្មានតម្លៃ និងធ្វើឲ្យយើងមិនខុសពីកូនបំណុលម្នាក់ដែលអះអាងថា គាត់បានសងបំណុលទាំងស្រុងហើយ ប៉ុន្តែតាមការពិត គាត់មិនបានសងអ្វីទាំងអស់។ វានឹងធ្វើឲ្យយើងទាំងអស់គ្នាក្លាយជាអ្នកកុហក។ បើសិនកូនបំណុលបាននិយាយថា គាត់បានសងបំណុលទាំងអស់ហើយ ប៉ុន្តែតាមការពិត គាត់មិនបានសងអ្វីទាំងអស់ នោះគាត់នឹងនៅតែជាកូនបំណុលម្នាក់ដដែល ហើយបញ្ញាចិត្តរបស់គាត់ក៏ប្រាប់គាត់ដូច្នោះដែរ។
ព្រះយេស៊ូវ បានលាងសម្អាតអ្នកជឿឲ្យបានស្អាតដោយទឹកនៃបុណ្យជ្រមុជរបស់ទ្រង់ ហើយបានយកពួកគេធ្វើជាកូនរបស់ព្រះ។ ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈលោកយ៉ូហាន-បាទ្ទីស ដើម្បីឲ្យអ្នកជឿទាំងអស់អាចបានញែកជាបរិសុទ្ធ។ នៅពេលយើងដឹង និងជឿសេចក្តីពិតនះ ចិត្តរបស់យើងបានស្អាតជារៀងរហូត។
យើង អរព្រះគុណសម្រាប់ព្រះគុណរបស់ទ្រង់។ លូកា ២:១៤ និយាយថា «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»។ ជំនឿរបស់យើងលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ នាំមកឲ្យយើងនូវសេចក្តីសង្រ្គោះពេញលេញ និងយកយើងធ្វើជាកូនរបស់ព្រះ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ បានសង្រ្គោះយើង ហើយអស់អ្នកដែលជឿលើកិច្ចការទាំងពីរនេះ ក៏បានសង្រ្គោះផងដែរ។
យើង មិនអាចលុបអ្វីមួយចេញពីកិច្ចការរបស់ទ្រង់បាន ឡើយ។ មនុស្សមួយចំនួន ជឿតែព្រះលោហិត ដោយនិយាយថា សាវកប៉ុលមិនបានអួតអ្វី ក្រៅតែពីឈើឆ្កាងឡើយ។ ប៉ុន្តែបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងឈើឆ្កាងរបស់ទ្រង់ផងដែរ។
យើង អាចមើលឃើញនៅក្នុង រ៉ូម ៦ ថា សាវកប៉ុលបានទទួលបុណ្យជ្រមុជនៅក្នុងព្រះគ្រីស្ទ ហើយបានស្លាប់ជាមួយព្រះគ្រីស្ទ។ ហើយគាត់ក៏បាននិយាយផងដែរនៅក្នុង កាឡាទី ២:២០ ថា «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។
ហើយនៅក្នុង កាឡាទី ៣:២៧-២៩ ថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង»។
ទទួលបុណ្យជ្រមុជនៅក្នុងព្រះគ្រីស្ទ មានន័យថា ជឿលើកិច្ចការទាំងអស់ ដែលទ្រង់បានធ្វើនៅក្នុងលោកិយនេះ គឺបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ គឺត្រូវជឿលើសេចក្តីពិតថា ព្រះយេស៊ូវបាន លុបអំពើបាបទាំងអស់របស់យើងចេញរួចរាល់ទៅហើយ តាំងពីជាង២០០០ឆ្នំាកន្លងទៅ។ ដូច្នេះ មិនមានផ្លូវណាផ្សេងទៀត ដែលអាចនាំសេចក្តីសង្រ្គោះមកឲ្យយើងបានសោះឡើយ។
យើងបានសង្រ្គោះដោយព្រះ នៅពេលយើងជឿបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង
តើអំពើបាបរបស់យើង អាចត្រូវបានលាងសម្អាត ដោយគ្រាន់តែអធិស្ឋានសុំ សេចក្តីអត់ទោសបានដែរឬទេ?
ទេ។ សេចក្តីអត់ទោសអំពើបាប មកតាមរយៈជំនឿថា អំពើបាបទាំងអស់ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន-បាទ្ទីសហើយ
«ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បាន សង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។
«ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៧)។ ជំនឿរបស់យើង ដឹកនំាយើងឲ្យទទួលបុណ្យជ្រមុជនៅក្នុងព្រះគ្រីស្ទ ប្រដាប់កាយដោយព្រះគ្រីស្ទ ហើយបានធ្វើជាកូនរបស់ព្រះ។ នៅពេលព្រះយេស៊ូវបានយាងមកលោកិយនេះ និងបានទទួលបុណ្យជ្រមុជ អំពើបាបទាំងអស់របស់យើង និងអំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។
ជំនឿរបស់យើង បានធ្វើឲ្យយើងតែមួយជាមួយព្រះគ្រីស្ទ។ យើងបានស្លាប់ នៅពេលទ្រង់បានសុគត ហើយយើងមានរស់ឡើងវិញ នៅពេលទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ឥឡូវនេះ ដោយសារយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ការយាង ត្រឡប់ទៅស្ថានសួគ៌វិញរបស់ទ្រង់ និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ទ្រង់ យើងអាចចូលទៅរស់នៅក្នុងនគរស្ថានសួគ៌អស់កល្បជានិច្ចបាន។
នៅពេលមនុស្សជឿលើព្រះលោហិតតែមួយមុខគត់ ពួកគេត្រូវរងទុក្ខជាមួយបាបដែលនៅតែមាននៅក្នុងចិត្តរបស់ខ្លួន។ ហេតុអ្វី? ពីព្រោះពួកគេស្គាល់ និងជឿលើអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ និងបានសម្អាតចិត្តដែលមានបាបរបស់ពួកគេឲ្យបានស្អាត និងសដូចជាព្រិលជារៀងរហូតទេ។
តើអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នកដែរឬទេ? សូមជឿលើសេចក្តីពិតដែលមិនចេះប្រួលប្រែនេះចុះ។ បើសិនមិនមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ជំនឿរបស់អ្នកគឺអសារឥតការហើយ។ បើសិនគ្មានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ អ្នកមិនអាចបានសង្គ្រោះចេញពីអំពើបាបរបស់អ្នកទេ ពីព្រោះអ្នកមានសេចក្តីស្រឡាញ់តែម្ខាង។
អស់អ្នកដែលជឿលើឈើឆ្កាងតែមួយមុខនិយាយថា «ព្រះយេស៊ូវគឺជាព្រះ អម្ចាស់របស់ខ្ញុំ និងជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ដែលបានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំ។ ទ្រង់បានរស់ពីសុគតឡើងវិញ ហើយបានធ្វើបន្ទល់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់អស់រយៈពេល៤០ថ្ងៃ មុនពេលទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា។ ខ្ញុំជឿថា ទ្រង់នឹងយាងមកម្តងទៀត ដើម្បីវិនិច្ឆ័យយើង ហើយខ្ញុំអធិស្ឋានថា ព្រះយេស៊ូវនឹងផ្លាស់ប្តូរខ្ញុំទាំងស្រុង ដើម្បីឲ្យខ្ញុំអាចជួបទ្រង់បាន។ ឱព្រះយេស៊ូវជាទីស្រឡាញ់របស់ខ្ញុំ និងព្រះអម្ចាស់របស់ខ្ញុំ»។
ពួកគេ ទូលសុំសេចក្តីអត់ទោសចំពោះអំពើបាបរបស់ខ្លួន ហើយសង្ឃឹមថានឹងលែងមានបាបទៀត ប៉ុន្តែពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ដដែល។ ខ្ញុំស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែខ្ញុំមានបាបនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយថា «ឱកូនកម្លោះរបស់ទូលបង្គអើយ! សូមយាងមកឯទូលបង្គំ» ពីព្រោះខ្ញុំមានបាប ហើយមិនអាចប្រាកដចំពោះសេចក្តីសង្រ្គោះរបស់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ព្រះយេស៊ូវនឹងយាងមក នៅពេលខ្ញុំបានត្រៀមខ្លួនរួចជាស្រេច និងបន្ទាប់ពីខ្ញុំអធិស្ឋាន និងលន់តួយ៉ាងខ្លាំងក្លា។ ខ្ញុំស្រឡាញ់ព្រះយេស៊ូវដោយអស់ពីចិត្ត ប៉ុន្តែមិនហ៊ានប្រឈមជាមួយទ្រង់ឡើយ ដោយព្រោះតែអំពើបាបនៅក្នុងចិត្តរបស់ខ្ញុំ»។
បើសិនព្រះយេស៊ូវត្រូវសួរមនុស្សបែបនេះថា «ហេតុអ្វីអ្នកគិតថា អ្នកមិនពេញលេញ?»។
ពួកគេ នឹងឆ្លើយថា «ឱព្រះអម្ចាស់! ទូលបង្គំដឹងថា ទូលបង្គំមិនសុចរិតទេ ពីព្រោះទូលបង្គំធ្វើបាបជារៀងរាល់ថ្ងៃ។ ដូច្នេះ សូមសង្រ្គោះទូលបង្គំ ដូចជាទ្រង់សង្រ្គោះមនុស្សមានបាបដែរផង»។
ពួកគេ មិនដឹងថា ព្រះដែលជាព្រះអាទិករ និងចៅក្រម នឹងមិនទទួលយកមនុស្សមានបាប និងពួកគេធ្វើជាកូនរបស់ទ្រង់ឡើយ។
កូនកម្លោះ បានយាងមក ហើយដោះស្រាយបញ្ហាអំពើបាបទាំងអស់សម្រាប់កូនក្រមុំ ប៉ុន្តែដោយសារកូនក្រមុំមិនបានដឹងពីការពិត នាងនឹងត្រូវរងទុក្ខ។ នៅពេលយើងចាត់ទុកខ្លួនឯងជាមនុស្សមានបាប ពីព្រោះយើងបានធ្វើបាបខាងសាច់ឈាម យើងមិនមានជំនឿលើព្រះឡើយ។ ហើយនៅពេលយើងមិនដឹង និងយល់ពីសេចក្តីពិតនៃព្រះបន្ទូលទេ បាបនៅក្នុងចិត្តរបស់យើងនឹងបន្តកើនឡើងជានិច្ច។
ហេតុអ្វីមនុស្សមួយចំនួនរងទុក្ខជាមួយ បាបដែលនៅក្នុងចិត្តរបស់ខ្លួន?
ពីព្រោះពួកគេមិនដឹង និងមិនជឿអត្ថន័យនៃ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះ អំពើបាបទាំងអស់របស់ខ្លួនចេញ
កូនកម្លោះ បានដោះអំពើបាបរបស់លោកិយនេះចេញ។ នៅកន្លែងណា? នៅទន្លេយ័រដាន់ នៅពេលទ្រង់បានទទួលបុណ្យ ជ្រមុជ។ អស់អ្នកដែលមិនជឿសេចក្តីពិតនេះ នៅតែជាមនុស្សមានបាប និងនៅតែជាកូនក្រមុំដែលខូច។
កូនកម្លោះ សួរកូនក្រមុំថា «តើអ្នកអាចស្រឡាញ់ខ្ញុំយ៉ាងដូចម្តេចបាន បើសិនអ្នកមិនមែនជាកូនក្រមុំរបស់ខ្ញុំផង? មុនពេលហៅខ្ញុំជាកូនកម្លោះរបស់អ្នក អំពើបាបទាំងអស់របស់អ្នកត្រូវតែបានលាងសម្អាតចេញសិន»។
តើយើងអាចបានសង្រ្គោះ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានដែរឬទែ? ទេ! យើងត្រូវបានបង្កើតឡើង នៅក្នុងរូបភាពនៃព្រះ បានជាយើងស្វែងរកយុត្តិធម៌នៅក្នុងចិត្តរបស់យើង ហើយបញ្ញាចិត្តក៏របស់យើងព្យាយាមឲ្យបានសុចរិតផងដែរ។ ប៉ុន្តែយើងមិនអាចចាត់ទុកខ្លួនឯងថាឥតមានបាបទេ បើសិនចិត្តរបស់យើងមិនត្រូវបានលាងសម្អាត។ នៅពេលយើងទទួលយក និងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ យើងពិតជាអាចនិយាយថា យើងមិនមានបាបទៀតទេ ហើយយើងសុចរិត។
បញ្ញាចិត្តរបស់យើង មិនអាចបានញែកជាបរិសុទ្ធឡើយ បើសិនយើងចាត់ទុកខ្លួនឯងថាឥតមានបាប ដែលតាមការពិត យើងនៅតែមានបាបនៅក្នុងចិត្តនោះ។ ព្រះ មិនដែលកុហក ហើយទ្រង់ក៏មិនអាចទទួលយកយើង នៅក្នុងស្ថានភាពបែបនេះបានដែរ។
ព្រះ បានប្រាប់ឲ្យម៉ូសេធ្វើជំរឿនជនជាតិអ៊ីស្រាអែល ដើម្បីរាប់ចំនួនពួកគេ ហើយបង់ថ្លៃលោះដល់ទ្រង់សម្រាប់ជីវិតរបស់ពួកគេ។ ទាំងអ្នកមាន និងអ្នកក្រ ត្រូវតែបង់ប្រាំកាក់ គឺមិនអាចលើស ឬខ្វះ ហើយគ្រប់គ្នាត្រូវតែបង់ថ្លៃលោះនេះ។
ដូច្នេះ តើមនុស្សម្នាក់អាចបានញែកជាបរិសុទ្ធបានយ៉ាងដូចម្តេច បើសិនគាត់មិនជឿព្រះយេស៊ុវ ដែលបានបង់ថ្លៃលោះសម្រាប់ជីវិតរបស់គាត់? គាត់នៅតែបន្តមានបាបនៅក្នុងចិត្តរបស់ខ្លួន។
នៅពេលយើងជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ យើងមានបាបនៅក្នុងចិត្តរបស់យើង ហើយត្រូវតែសារភាពថា យើងគឺជាមនុស្សមានបាប។ ប៉ុន្តែនៅពេលយើងជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ យើងអាចនិយាយថា យើងមិនមានបាបទៀតទេ ហើយសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ចជារបស់យើង។
ការប្រមាថព្រះវិញ្ញាណ
តើអំពើអ្វីដែលកាត់ទោស មនុស្សឲ្យធ្លាក់ស្ថាននរក?
អំពើបាបប្រឆាំងនឹងព្រះវិញ្ញាណ ឬមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ
រ៉ូម ១:១៧ និយាយថា «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង»។ សេចក្តីសុចរិតរបស់ព្រះ ត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អថា ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ គឺជាអំណាចនៃដំណឹងល្អ។ ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបរបស់យើង តែម្តងជាសម្រេច។
ជឿ មានន័យថា សេចក្តីសង្រ្គោះ ហើយមិនជឿ មានន័យថា ស្ថាននរកដ៏អស់កល្បជានិច្ច។ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ បានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវ ឲ្យមកក្នុងលោកិយនេះ ហើយបានអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជសម្រាប់ការធួននឹងបាបរបស់យើង។ ដូច្នេះ អ្នកដែលជឿលើទ្រង់ អាចបានស្អាតពីអំពើរំលងទាំងអស់របស់ខ្លួន។
អំពើបាបតែមួយ ដែលនៅសល់នៅក្នុងលោកិយនេះ គឺជាអំពើបាបដែលមិនជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ការមិនជឿ គឺជាការប្រមាថដល់ព្រះវិញ្ញាណ និងជាអំពើបាបមួយ ដែលព្រះនឹងកាត់ទោសទម្លាក់ទៅក្នុងស្ថាននរក។ នេះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុតមួយ។ អ្នកណាដែលប្រព្រឹត្តអំពើបាបមួយនេះ ត្រូវតែប្រែចិត្ត ហើយបានសង្រ្គោះ ដោយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ បើសិនមិនដូច្នោះ អ្នកនឹងត្រូវវិនាសជារៀងរហូត។
តើអ្នកបានសង្រ្គោះ ដោយសេចក្តីបន្ទាល់នៃសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ដែរឬទេ? តើអ្នកបានទទួលសេចក្តីបន្ទាល់របស់លោកយ៉ូហាន នៅក្នុង យ៉ូហាន ១:២៩ ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» ដែរឬទេ? ហើយតើអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដូចដែលបានសរសេរនៅក្នុង ហេព្រើរ ១០:១៨ ថា «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» ដែរឬទេ?
ព្រះ ទទួលស្គាល់អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ នៅក្នុងចិត្តរបស់ពួកគេ។ ព្រះ យកពួកគេធ្វើជាកូនរបស់ទ្រង់។ ហើយអស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ បានសង្រ្គោះ តាម រយៈសេចក្តីស្រឡាញ់សុចរិតរបស់ព្រះយេស៊ូវ។
អ្នកដែលព្រះបានបញ្ជូន និយាយព្រះបន្ទូលព្រះ ប៉ុន្តែអ្នកដែលជារបស់លោកិយនេះ និងមិនត្រូវបានបញ្ជូនដោយព្រះទេ អធិប្បាយតាមតែគំនិតរបស់ខ្លួនវិញ។ មនុស្សជាច្រើននៅលើផែនដីនេះ ប្រកាសព្រះបន្ទូលព្រះ ហើយអ្នកដែលព្រះបានបញ្ជូន និយាយអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
ប៉ុន្តែអ្នកដែលអធិប្បាយពាក្យរបស់ខ្លួន គ្រាន់តែបញ្ជាក់ពីគំនិតរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេនិយាយថា «យើងបានសង្រ្គោះចេញពីបាបតាំងពីកំណើត ប៉ុន្តែគ្រប់គ្នាត្រូវតែប្រែចិត្តចេញពីអំពើបាបប្រចាំថ្ងៃរបស់ខ្លួន គឺយើងត្រូវតែបានញែកជាបរិសុទ្ធម្តងបន្តិចៗ»។
ប៉ុន្តែតើមនុស្សម្នាក់អាចបានញែកជាបរិសុទ្ធដោយខ្លួនឯងបានដែរឬទេ? តើយើងអាចបានញែកជាបរិសុទ្ធ ដោយកំឡាំងនៃបុណ្យកុសលរបស់ខ្លួន និងតាមរយៈការខិតខំព្យាយាមរបសខ្លួនដែរឬទេ? ហើយតើយើងបានញែកជាបរិសុទ្ធ ដោយព្រោះព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ឬដោយព្រោះយើងបានខិតខំទទួលបានសេចក្តីសង្រ្គោះដោយខ្លួនឯង?
ជំនឿពិតប្រាកដ គឺជាអ្វីដែលញែកយើងជាបរិសុទ្ធ។ តើយើងអាចធ្វើឲ្យធ្យូងមួយដុំក្លាយជាស ដោយការលាងសម្អាតវាចំនួនមួយពាន់ដងបានដែរឬទេ? តើយើងអាចធ្វើឲ្យស្បែកខ្មៅក្លាយជាស ដោយទឹកក្បុងបានដែរឬទេ? ទេ ចំនួនសាប៊ូ និងទឹកក្បុងមិនអាចលាងសម្អាតអំពើបាបរបស់យើងបានឡើយ ហើយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើងគឺដូចជាកកន្ទបកខ្វក់មួយអញ្ចឹង។ ដូច្នេះ តើយើងបានរាប់ជាសុចរិត ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ឬដោយការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ?
ជំនឿពិតប្រាកដ ចេញមកពីទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងមិនអាចទទួលបានសេចក្តីសង្រ្គោះ ដោយសារតែការប្រព្រឹត្តរបស់យើងបានឡើយ។ មានតែជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ទេ ទើបរំដោះយើងចេញពីបាប ហើយរាប់យើងជាសុចរិតបាន។
ព្រះវរិបតា បានប្រគល់មនុស្សទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះរាជបុត្រាទ្រង់ ហើយអ្នកដែលជឿលើទ្រង់ នឹងទទួលបានជីវិតអស់កល្បជានិច្ច។ ជឿលើព្រះរាជបុត្រា មានន័យថា ជឿលើ សេចក្តីប្រោសលោះតាមរយៈបុណ្យជ្រមុជ និងព្រះលោហិត។ អ្នកណាដែលជឿលើសេចក្តីពិតនេះ នឹងមានជីវិតអស់កល្បជានិច្ច ហើយបានធ្វើជាកូនរបស់ព្រះ ហើយអ្នកណាដែលបានសង្រ្គោះ រស់នៅអស់កល្បជានិច្ចនៅខាងស្តាំព្រះហស្តរបស់ព្រះ។
ជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងភាពតែមួយជាមួយព្រះ ក៏ជាជំនឿលើព្រះវិញ្ញាណផងដែរ។ ព្រះបន្ទូលនៃ សេចក្តីពិត នាំឲ្យយើងបានកើតជាថ្មី។ យើងបានសង្រ្គោះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
ដូច្នេះ ចូរមានជំនឿចុះ។ ជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ គឺជាការទទួលបានសេចក្តីប្រោសលោះ។ ចូរមានជំនឿលើដំណឹងល្អពិត ហើយទទួលបានការអត់ទោសអំពើបាបចុះ។