Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 3-2] សេចក្តីសង្រ្គោះចេញពីអំពើបាប តាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ (រ៉ូម ៣:១-៣១)

(រ៉ូម ៣:១-៣១)
«ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា [ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់] ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា [គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយ ត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើ អណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ] រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយ សារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាម ក្រឹត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។» 
 
 
សេចក្តីដែលមិនជឿរបស់មនុស្សមិនអាចធ្វើឲ្យសេចក្តីសង្រ្គោះរបស់ព្រះទៅជាឥតការបានឡើយ
 
សាវកប៉ុល និយាយថា ព្រះមិនបានប្រទានការបំពេញសម្រេចនៃ ក្រិត្យវិន័យ និងសេចក្តីប្រោសលោះនៃព្រះគុណព្រះដល់យើង តាមរយៈការប្រព្រឹត្តរបស់យើងឡើយ ប៉ុន្តែតាមរយៈសេចក្តីជំនឿវិញ។ ហើយយើងបានសង្រ្គោះចេញពីបាបរបស់យើង និងបានរាប់ជាសុចរិត តាមរយៈសេចក្តីសង្រ្គោះរបស់ព្រះ។ «ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ» (រ៉ូម ៣:១-៤)។ 
ផលប្រយោជន៍របស់សាសន៍យូដាគឺថា ព្រះបានប្រទានព្រះបន្ទូលទ្រង់ទៅឲ្យពួកគេ។ ពួកគេបានរស់នៅ ដោយស្តាប់ឮព្រះបន្ទូលទ្រង់ពីពួកព្ធយុកោរបស់ពួកគេ។ ហើយដោយសារព្រះបានប្រគល់ព្រះបន្ទូលទ្រង់ទៅឲ្យពួកគេ ហើយពួកគេត្រូវបន្តប្រកាសព្រះបន្ទូលទៅកាន់អ្នកដទៃទៀត ពួកគេបានគិតថា ពួកគេបានល្អប្រសើរជាងពួកសាសន៍ដទៃ។ ប៉ុន្តែព្រះគម្ពីរនិយាយថា ព្រះបានបោះបង់ចោលសាសន៍យូដា ពីព្រោះពួកគេមិនបានជឿលើព្រះយេស៊ូវ ដែលបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេឡើយ។
សាវកប៉ុលនិយាយថា «នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ!»។ សេចក្តីដែលមិនជឿរបស់មនុស្ស មិនអាចធ្វើឲ្យសេចក្តីសង្រ្គោះរបស់ព្រះទៅជាមិនកើតការបានឡើយ។ «សេចក្តីជំនឿជឿដល់ព្រះ» មានន័យថា «សេចក្តីស្មោះត្រង់របស់ព្រះ»។ គាត់មានន័យថា សេចក្តីស្មោះត្រង់របស់ព្រះ និងសេចក្តីសង្រ្គោះចេញពីអំពើបាប មិនអាចទៅជាមិនកើតការបានឡើយ ទោះបើសាសន៍យូដាមិនជឿក៏ដោយ។ ព្រះបន្ទូលសន្យារបស់ព្រះថា «ទ្រង់សង្រ្គោះអ្នកណាដែលជឿ» មិនប្រែប្រួលឡើយ ទោះបើពួកគេមិនជឿក៏ដោយ។
ប្រសិនបើសាសន៍យូដាមិនជឿ ពួកសាសន៍ដទៃនឹងជឿវិញ។ ព្រះមានបន្ទូលថា អ្នកណាដែលជឿ នឹងបានសង្រ្គោះចេញពីអំពើបាប។ ដូច្នេះ ព្រះបានបោះបង់សាសន៍យូដាចោល ពីព្រោះពួកគេមិនបានជឿថា ព្រះបន្ទូលនៃសេចក្តីពិតត្រូវបានបំពេញសម្រេចតាមសេចក្តីសន្យារបស់ព្រះ ទោះបើព្រះបានប្រគល់ព្រះបន្ទូលទ្រង់ទៅឲ្យពួកគេក៏ដោយ។
សាវកប៉ុលបញ្ជាក់ថា ព្រះបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់។ ហើយទ្រង់មានបន្ទូលថា ទ្រង់បានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយបានបំពេញសម្រេចវា ដោយការបញ្ជូនព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ មកក្នុងលោកិយនេះ។ មនុស្សមួយចំនួនជឿតាមដំណឹងល្អរបស់ព្រះ ប៉ុន្តែមនុស្សមួយចំនួនទៀតមិនជឿឡើយ។ ដូច្នេះ អ្នកណាដែលជឿ ទទួលបានព្រះពរនៃការបានធ្វើជាកូនរបស់ព្រះ ដូចដែលទ្រង់បានសន្យា។ ហើយព្រះពររបស់ព្រះមិនប្រែប្រួលឡើយ ទោះបើមនុស្សជាច្រើនមិនជឿក៏ដោយ។
 
 
អ្នកណាដែលជឿលើសេចក្តីពិត អាចទទួលបានសេចក្តីស្រឡាញ់ ដ៏អស្ចារ្យរបស់ទ្រង់បាន
 
អ្នកណា ដែលស្តាប់ឮព្រះបន្ទូលនៃសេចក្តីពិត និងជឿតាម អាចទទួលបានសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះបាន ប៉ុន្តែអ្នកមិនជឿអះអាងថា ព្រះគឺជាអ្នកកុហកវិញ។ តាមការពិត ព្រះបានបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់រួចហើយ ប៉ុន្តែអ្នកមិនជឿត្រូវបានកាត់ចេញពី សេចក្តីសង្រ្គោះរបស់ព្រះវិញ ពីព្រោះពួកគេមិនជឿលើព្រះគុណនៃការអត់ទោសអំពើបាប។
សាវកប៉ុលនិយាយថា «នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ!»។ ព្រះបានមានបន្ទូលសន្យាម្តង ហើយបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះ និងសិរីល្អរបស់ទ្រង់ដល់មនុស្សទាំងអស់ ដោយស្មោះត្រង់។
តើព្រះគម្ពីរហៅអំណោយទានរបស់ព្រះយ៉ាងដូចម្តេច? ព្រះគម្ពីរនិយាយថា ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ឲ្យយាងមក ហើយបានប្រទានព្រះគុណដល់អ្នកដែលជឿលើការអត់ទោសអំពើបាប តាមរយៈព្រះរាជបុត្រានៃទ្រង់ ឲ្យបានធ្វើជាកូនរបស់ទ្រង់។ នៅមុនកំណើតលោកិយ ទ្រង់បានរៀបចំផែនការថា ទ្រង់នឹងប្រទានដល់មនុស្សជាតិនូវសិរីល្អនៃការបានធ្វើជាកូនរបស់ទ្រង់ និងសេចក្តីសង្រ្គោះចេញពីបាប តាមរយៈសេចក្តីសុចរិតរបស់ព្រះ។ ហើយទ្រង់បានបំពេញសម្រេចផែនការនេះ យ៉ាងស្មោះត្រង់។ ដូច្នេះ ដោយយោងតាមព្រះបន្ទូលព្រះ អ្នកជឿទទួលបានព្រះពរ ប៉ុន្តែនឹងត្រូវព្រះបន្ទូលព្រះកាត់ទោសវិញ។
អ្នកមិនជឿពិតជាសមនឹងធ្លាក់ទៅក្នុងស្ថាននរកហើយ។ ព្រះបានបង្កើតច្បាប់មួយ ដើម្បីឲ្យយើងអាចបានសង្រ្គោះ ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលទ្រង់។ ទ្រង់ក៏មានបន្ទូលផងដែរថា សេចក្តីស្មោះត្រង់របស់ព្រះនឹងមិនទៅជាឥតបានការទេ ទោះបើមនុស្សមិនជឿក៏ដោយ។ យើងទទួលបានព្រះពរ ដោយការទទួលយកសេចក្តីស្មោះត្រង់នៃសេចក្តីសង្រ្គោះរបស់ព្រះ។ ព្រះមានបន្ទូលថា «សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា [ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់]» (រ៉ូម ៣:៤)។ 
មនុស្សទាំងអស់គឺជាអ្នកកុហក ប៉ុន្តែព្រះស្មោះត្រង់។ ហេតុអ្វី? ពីព្រោះព្រះមានបន្ទូលថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់»។ ព្រះមានបន្ទូលថា ទ្រង់សន្យាជាមុន និងប្រទានពរដល់អ្នកដែលនឹងទទួលបានព្រះពរ និងដាក់បណ្តាសាដល់អ្នកដែលនឹងត្រូវបណ្តាសា។ ដូច្នេះ វាអាស្រ័យទាំងស្រុងលើព្រះ ក្នុងការប្រទានពរដល់អ្នកជឿ និងដាក់បណ្តាសារដល់អ្នកមិនជឿ។ ព្រះមានបន្ទូលថា «សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ»។
«ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់។» ទ្រង់មានបន្ទូលថា ទ្រង់នឹងសង្រ្គោះមនុស្ស ដោយសារព្រះបន្ទូលទ្រង់។ ព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាម គង់នៅក្នុងចំណោមយើង និងសង្រ្គោះយើង។ ដូច្នេះ ព្រះអម្ចាស់បានរាប់មនុស្សជាសុចរិត តាមរយៈព្រះបន្ទូលទ្រង់។
ព្រះអម្ចាស់បានយកឈ្នះសាតាំង ដោយព្រះបន្ទូលព្រះ ដែលត្រូវបានកត់ទុកនៅក្នុងព្រះគម្ពីរ។ ទ្រង់សុចរិត យុត្តិធម៌ និងស្មោះត្រង់នៅចំពោះអង្គទ្រង់ផ្ទាល់ សាតាំង និងវិញ្ញាណទាំងអស់ ពីព្រោះទ្រង់បានបំពេញសម្រេចអ្វីដែលទ្រង់បានសន្យាហើយ។ ប៉ុន្តែមនុស្សជាតិមិនស្មោះត្រង់ឡើយ គឺពួកគេផ្លាស់ប្តូរឥរិយាបថយ៉ាងលឿន កាលណាពួកគេមិនទទួលបានផលប្រយោជន៍។ ផ្ទុយទៅវិញ ព្រះមិនដែលបំពានសេចក្តីសន្យារបស់ទ្រង់ម្តងណាឡើយ។ ដូច្នេះ សាវកប៉ុលនិយាយថា សេចក្តីជំនឿរបស់យើងគួរតែផ្អែកលើព្រះបន្ទូលព្រះ។ 
 
 
សេចក្តីទុច្ចរិតរបស់យើងសម្តែងពីសេចក្តីសុចរិតរបស់ព្រះ
 
រ៉ូម ៣:៥ និយាយថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក)»។ មនុស្សទាំងអស់ទុច្ចរិត ប៉ុន្តែយើងនឹងនិយាយយ៉ាងដូចម្តេច បើសិនសេចក្តីទុច្ចរិតរបស់ពួកគេសម្តែងពីសេចក្តីសុចិរតនៃសេចក្តីសង្រ្គោះរបស់ព្រះ? ហើយតើយើងនឹងនិយាយយ៉ាងដូចម្តេច បើសិនអំពើបាបរបស់យើងសម្តែងពីសេចក្តីសុចរិតរបស់ព្រះ?
សេចក្តីសុចរិតរបស់ព្រះសម្តែងឲ្យឃើញកាន់ច្បាស់ ដោយសារតែសេចក្តីទុច្ចរិត និងអំពើបាបរបស់យើង។ ព្រះពិតជាស្មោះត្រង់មែន ហើយទ្រង់គឺជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ ព្រះអង្គសង្រ្គោះ និងព្រះដ៏ពិត ដែលបានសន្យានឹងសង្រ្គោះយើង ដោយព្រះបន្ទូលទ្រង់ ហើយបានបំពេញសម្រេចអ្វីដែលទ្រង់បានសន្យា។ តើយើងនឹងនិយាយយ៉ាងដូចម្តេច បើសិនសេចក្តីសុចរិតរបស់ព្រះបានសម្តែងឲ្យឃើញ ដោយសារភាពខ្សោយរបស់យើង? ភាពខ្សោយរបស់យើងសម្តែងឃើញសេចក្តីសុចរិតរបស់ព្រះកាន់តែច្បាស់ ពីព្រោះយើងបន្តធ្វើបាប រហូតដល់យើងស្លាប់។
តើយើងអាចដឹងថា ព្រះគឺជាព្រះអម្ចាស់នៃសេចក្តីស្រឡាញ់បានយ៉ាងដូចម្តេច? យើងដឹង ដោយសារតែភាពខ្សោយរបស់យើង។ សេចក្តីស្រឡាញ់របស់ព្រះត្រូវបានសម្តែងឲ្យឃើញ ដោយសារយើង ពីព្រោះយើងធ្វើបាប រហូតដល់ថ្ងៃយើងស្លាប់។ ព្រះអម្ចាស់មានបន្ទូលថា ទ្រង់បានលាងសម្អាតអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ សេចក្តីស្រឡាញ់របស់ព្រះនឹងមិនគ្រប់លក្ខណ៍ទេ បើសិនទ្រង់បានស្រឡាញ់តែមនុស្សល្អដែលមិនធ្វើបាប។ ប៉ុន្តែចេញពីសេចក្តីស្រឡាញ់ពិតប្រាកដរបស់ទ្រង់ ដែលទ្រង់ទទួលយកយើង ដែលជាមនុស្សមានបាប និងមិនគួរឲ្យស្រឡាញ់។ 
យើងដែលជាមនុស្សជាតិ ទុច្ចរិត និងក្បត់ព្រះ។ យើងមិនជឿលើទ្រង់ ហើយយើងមិនគួរឲ្យស្រឡាញ់នៅចំពោះព្រះឡើយ។ មនុស្សមានបាបគឺជាអ្នកដែលធ្វើតែអាក្រក់ប៉ុណ្ណោះ ប៉ុន្តែព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាប និងអំពើរំលងទាំងអស់របស់យើង បានបំពេញសម្រេចសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើងវិញ។
ព្រះមានបន្ទូលថា តាមរយៈសេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ទ្រង់ ទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ឲ្យយាងមកសង្រ្គោះយើងចេញពីបណ្តាសា និងសេចក្តីងងឹតរបស់សាតាំង ខណៈដែលមនុស្សជាតិកំពុងតែធ្វើបាប ហើយនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារការបោកបញ្ឆោតរបស់សាតាំង។ នេះហើយគឺជាសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះ។ 
សាវកប៉ុលនិយាយថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច?» គំនិតរបស់អ្នកជឿ និងអ្នកមិនជឿត្រូវបានបែងចែកនៅក្នុងបទគម្ពីរនេះ។ អ្នកមិនជឿព្យាយាមធ្វើល្អ ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលព្រះពរពីព្រះ។ ប៉ុន្តែសាវកប៉ុលបញ្ជាក់ផ្ទុយពីនេះថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច?» សាវកប៉ុលនិយាយថា យើងដែលជាមនុស្សជាតិ មិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបានឡើយ ប៉ុន្តែយើងគិតតែបន្តធ្វើបាបនៅចំពោះទ្រង់តែប៉ុណ្ណោះ ហើយថា សេចក្តីអាក្រក់របស់យើងសម្តែងពីសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះ វិញ។ បាទ វាគឺជាការពិតហើយ។ មនុស្សជាតិទាំងអស់គឺអាក្រក់ និងមិនអាចបានរាប់ជាសុចរិតបានឡើយ ប៉ុន្តែព្រះអម្ចាស់បានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
 
 
យើងបានសង្រ្គោះ ដោយសារសេចក្តីសុចរិតរបស់ព្រះ
 
សាវកប៉ុល និយាយថា មនុស្សជាតិមិនអាចបានរាប់ជាសុចរិតបានឡើយ ហើយបានជាប់អន្ទាក់នៃអំពើបាប។ ប៉ុន្តែព្រះអម្ចាស់បានស្រឡាញ់ និងសង្រ្គោះមនុស្សមានបាបបែបនេះចេញពីអំពើបាបរបស់ពួកគេ។ យើងពិតជាត្រូវការសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ទ្រង់ ពីព្រោះយើងមិនអាចចៀសរួចពីការធ្វើបាបជារៀងរាល់ថ្ងៃបានឡើយ។ ដូច្នេះ យើងបានសង្រ្គោះ ដោយសារសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវ ព្រះគុណដ៏ឥតគិតថ្លៃរបស់ទ្រង់ និងអំណោយទាននៃសេចក្តីសង្រ្គោះ តាម រយៈព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។
សាវកប៉ុលនិយាយថា ការបានសង្រ្គោះរបស់គាត់គឺអាស្រ័យលើ សេចក្តីសុចរិតរបស់ព្រះ។ អ្វីដែលព្រះបានធ្វើ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ បង្ហាញពីសេចក្តីសុចរិតរបស់ទ្រង់។ ហើយគាត់និយាយថា ការជឿតាមដំណឹងល្អ សង្រ្គោះគាត់។ សេចក្តីសុចរិតរបស់ព្រះបាន សម្តែងឲ្យឃើញនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សេចក្តីសង្រ្គោះរបស់យើងអាស្រ័យលើព្រះរាជកិច្ចដ៏សុចរិត ដែលព្រះបានធ្វើសម្រាប់យើង។ ដូច្នេះ មនុស្សមានបាបបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយសារសេចក្តីជំនឿ។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មីវិញ គិតថា ពួកគេគួរតែខិតខំប្រព្រឹត្តល្អ ដើម្បីឲ្យពួកគេអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។
សាវកប៉ុលមិនមានន័យថា យើងអាចធ្វើការអាក្រក់ដោយសេរីឡើយ ប៉ុន្តែមនុស្សនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះពួកគេព្យាយាមធ្វើការល្អ ដោយមិនព្រមទទួលយកសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ ពួកគេត្រូវតែប្រែចិត្ត និងជឿលើសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យពួកគេ ដើម្បីបានរួចពីការធ្លាក់ទៅក្នុងស្ថាននរក។
តើអ្នកណាអាចធ្វើការល្អនៅចំពោះព្រះបាន? មិនមានឡើយ។ ដូច្នេះ តើមនុស្សមានបាបម្នាក់អាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបានយ៉ាងដូចម្តេច? គាត់ត្រូវតែផ្លាស់ប្តូរគំនិតរបស់គាត់។ សាវកប៉ុលនិយាយថា គាត់បានសង្រ្គោះ ដោយសារសេចក្តីជំនឿ។ ប៉ុន្តែតើមនុស្សគិតយ៉ាងដូចម្តេចវិញ? ពួកគេគិតថា ពួកគេអាចបានសង្រ្គោះ ដោយការធ្វើការល្អ។ ដូច្នេះហើយបានជាពួកគេមិនអាចបានសង្រ្គោះ។ អ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការជឿលើព្រះយេស៊ូវ និងមានការអត់ទោសទាំងស្រុងសម្រាប់អំពើបាប អួតតែពីសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា អ្នកដែលមិនបានកើតជាថ្មី ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ គិតថា ពួកគេអាចចូលនគរស្ថានសួគ៌បាន ដោយការប្រព្រឹត្តល្អ ហើយពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរក បើសិនពួកគេមិនប្រព្រឹត្តល្អ។ សេចក្តីជំនឿរបស់ពួកគេគឺខុស។ ប៉ុន្តែសេចក្តីជំនឿរបស់សាវកប៉ុល គឺដូចគ្នានឹងសេចក្តីជំនឿរបស់អ្នកដែលបានកើតជាថ្មីដែរ។ ទោះបីជាពួកគេជឿព្រះយេស៊ូវក៏ដោយ អ្នកដែលមិនបានកើតជាថ្មី មានជំនឿខុស ពីព្រោះពួកគេព្យាយាមបន្ថែមការប្រព្រឹត្តរបស់ពួកគេនៅក្នុងជំនឿរបស់ពួកគេ។ យើងមិនបានសង្រ្គោះ ដោយការបន្ថែមការប្រព្រឹត្តល្អរបស់យើងទៅក្នុងសេចក្តីជំនឿរបស់យើងឡើយ ប៉ុន្តែដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងវិញ។ 
 
 
មនុស្សសុចរិតមិនអាចធ្វើបាប ដោយសេរីបានឡើយ
 
«ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច?» ព្រះគម្ពីរនិយាយថា សេចក្តីទុច្ចរិតរបស់យើងគ្រាន់តែសម្តែងឲ្យឃើញពីសេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ព្រះប៉ុណ្ណោះ។ ព្រះគម្ពីរក៏និយាយផងដែរថា «ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ» (រ៉ូម ៣:៧-៨)។ ឈ្មោះរបស់អ្នកមិនជឿត្រូវបានកត់ទុកនៅក្នុងសៀវភៅជំនុំជម្រះ ហើយពួកគេនឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង។ ដូច្នេះ ពួកគេត្រូវតែប្រែចិត្ត និងជឿលើសេចក្តីសង្រ្គោះ ដែលទឹក និងព្រះលោហិតបានសម្រេចបាន។
សាវកប៉ុលនិយាយថា «តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ទេ មិនមែនឡើយ»។ មនុស្សបដិសេធថា វាមិនត្រឹមត្រូវទេ ដែលព្រះទម្លាក់សេចក្តីក្រោធមកលើអ្នកមិនជឿ ហើយបញ្ជូនពួកគេទៅស្ថាននរក ដោយសារតែពួកគេមិនជឿថា ព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេរួចហើយ។ ប៉ុន្តែសាវកប៉ុលនិយាយថា «តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ?»។ ដូច្នេះ ព្រះមិនអយុត្តិធម៌ទេ ដែលអ្នកមិនជឿត្រូវទៅស្ថាននរក ដោយសារតែពួកគេមិនជឿតាមសេចក្តីពិត។
រ៉ូម ៣:៧ និយាយថា «ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត?»។ បន្ទាប់មក មនុស្សអាចនិយាយថា «យ៉ាងដូចម្តេច? តើអ្នកនឹងធ្វើបាប ដោយសេរី ពីព្រោះតែអ្នកមានការអត់ទោសម្រាប់អំពើបាបហើយឬ? តើអ្នកនឹងកុហកទៀត ពីព្រោះតែអ្នកបានសង្រ្គោះ ដោយសារសេចក្តីសុចរិតរបស់ព្រះឬ? ហើយតើអ្នកនឹងធ្វើបាបបន្ថែមទៀត ដោយសេរីឬ? ប៉ុន្តែព្រះគម្ពីរនិយាយថា ពួកគេធ្វើដូច្នេះ ដោយមានចិត្តអាក្រក់ គឺមិនស្គាល់ពី សេចក្តីសង្រ្គោះរបស់ព្រះ និងមិនជឿលើសេចក្តីស្រឡាញ់របស់ទ្រង់ទេ។
ដូច្នេះ សាវកប៉ុលនិយាយថា សេចក្តីពិតរបស់ព្រះចម្រើនឡើង សម្រាប់ជាសិរីល្អរបស់ទ្រង់ ដោយសារភាពមានបាប និងសេចក្តីកុហករបស់យើង។ ប៉ុន្តែមនុស្សបានបដិសេធសាវកប៉ុល ដោយគំនិតផ្ទាល់ខ្លួនរបស់ពួកគេថា «អ្នកអាចប្រព្រឹត្តអំពើបាបច្រើនថែមទៀត បើសិនអ្នកជឿថា អ្នកបានសង្រ្គោះ ដោយសារជំនឿ មិនដោយសារការប្រព្រឹត្ត»។ មនុស្សធ្វើបាប កាលណាខ្លួនមានបំណងធ្វើបាប ហើយក៏ធ្វើបាបដែរ ទោះបើខ្លួនមិនមានបំណងធ្វើបាប ពីព្រោះពួកគេបានកើតមកជាមនុស្សមានបាបទៅហើយ។ ជាធម្មតា ដើមប៉ោមបង្កើតផ្លែប៉ោម។ ព្រះគម្ពីរនិយាយថា តាមនិស្ស័យ មនុស្សបានកើតមកមានបាប ហើយនឹងបន្តធ្វើបាបជារៀង រហូត។ ទោះបីជាយ៉ាងណា ព្រះអម្ចាស់បានសង្រ្គោះមនុស្សមានបាបយ៉ាងនេះ ដោយសេចក្តីសុចរិតរបស់ទ្រង់ ហើយពួកគេអាចបានសង្រ្គោះបាន ដោយការទទួលយកសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់។
«ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ» (រ៉ូម ៣:៨)។ អ្នកដែលចាញ់បោកពួកគ្រូខុសឆ្គង ខណៈដែលសន្មត់ថា ពួកគេជឿព្រះយេស៊ូវ គិតតាមរបៀបនេះ។ សំបុត្រទៅកាន់ពួកក្រុងរ៉ូមត្រូវបានសរសេរឡើង ដោយសាវកប៉ុល ប្រហែលជា២០០០ឆ្នាំកន្លងទៅ។ នៅសម័យនោះ មនុស្សជាច្រើនបានគិតតាមរបៀបនេះ ដូចដែលអ្នកមិនជឿនៅសម័យនេះគិតដែរ។ អ្នកជឿខុសឆ្គងគិតដូចជាអ្នកមិនជឿនៅសម័យសាវកប៉ុលបានគិតដែរ។ ពួកគេនិយាយថា «តើអ្នកនឹងធ្វើបាបកាន់តែច្រើនដោយសេរីឬ បើសិនអ្នកមានការអត់ទោសអំពើបាប ឥតមានបាប និងដឹងថា អំពើបាបនៅពេលអនាគតរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ?»។
អ្នកមិនជឿប្រព្រឹត្តតាមគំនិតសាច់ឈាមដែលឥតជំនឿ និងមិនអាចចូលទៅក្នុងសេចក្តីពិតនៃសេចក្តីសង្រ្គោះរបស់ព្រះបានទេ ដោយសារតែគំនិតសាច់ឈាមដែលខុសរបស់ខ្លួន។ ត្រឹមត្រូវហើយ សូម្បីតែមនុស្សសុចរិតក៏ធ្វើបាបដែរ បន្ទាប់ពីទទួលបានការអត់ទោសអំពើបាបហើយ ប៉ុន្តែមានកំណត់។ ព្រះគម្ពីរនិយាយថា មនុស្សមានបានបន្តធ្វើបាប ដោយមិនដឹងថា វាគឺជាអំពើបាបទេ មុនពេលពួកគេបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែព្រះគម្ពីរនិយាយថា មនុស្សសុចរិតមិនអាចធ្វើបាបតាមចិត្តបានទេ ពីព្រោះពួកគេនៅក្រោមការគ្រប់គ្រងរបស់ព្រះ។ 
មនុស្សខ្លះបានប្រាប់សាវកប៉ុលថា «តើអ្នកនឹងមិនធ្វើការអាក្រក់ ដើម្បីឲ្យការល្អបានកើនឡើង ពីព្រោះព្រះបានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នករួចហើយឬ? អ្នកគួរតែធ្វើការអាក្រក់កាន់តែច្រើន ដើម្បី សម្តែងឲ្យឃើញកាន់ច្បាស់ពីសេចក្តីសុចរិតរបស់ព្រះ»។ សាវកប៉ុលនិយាយថា ទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។ គាត់មានន័យថា ពួកគេសមនឹងទទួលបានការជំនុំជម្រះ និងធ្លាក់ទៅក្នុងស្ថាននរក។ ហេតុអ្វី? ពីព្រោះពួកគេមិនពឹងផ្អែកលើសេចក្តីជំនឿទេ ប៉ុន្តែលើការប្រព្រឹត្តរបស់ខ្លួនវិញ។ 
 
 
សេចក្តីសុចរិតរបស់ព្រះមិនដែលទៅជាមិនកើតការឡើយ
 
សាវកប៉ុល និយាយថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី»។ តើការមិនជឿរបស់ពួកគេនឹងធ្វើឲ្យសេចក្តីសង្រ្គោះរបស់ព្រះទៅជាមិនកើតការ ដោយសារតែពួកគេមិនជឿលើសេចក្តីសង្រ្គោះរបស់ព្រះឬ? មនុស្សបានសង្រ្គោះ បើសិនពួកគេជឿ ប៉ុន្តែពួកគេបាត់បង់ព្រះគុណនៃការអត់ទោសអំពើបាប បើសិនពួកគេមិនជឿវិញ។ សេចក្តីសុចរិតរបស់ព្រះគង់វង្សនៅជារៀងរហូត។ តើអ្នកយល់ទេ? អ្នកដែលទៅស្ថាននរក ស្ម័គ្រចិត្តទៅស្ថាននរក ពីព្រោះពួកគេបានជ្រើសរើសមិនជឿ។ ព្រះរាជកិច្ចរបស់ព្រះ និងព្រះគុណនៃសេចក្តីសង្រ្គោះចេញពីបាប មិនទៅជាមិនកើតការឡើយ ប៉ុន្តែគង់វង្សនៅជារៀងរហូត។ 
សេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ មិនមានអ្វីទាក់ទងគ្នានឹងការប្រព្រឹត្តរបស់មនុស្ស ដែលផ្អែកលើការប្រព្រឹត្តតាមក្រិត្យវិន័យឡើយ ប៉ុន្តែវាមានទំនាក់ទំនងជាមួយតែអ្នកដែលជឿប៉ុណ្ណោះ។ អ្នកជឿបានសង្រ្គោះ ដោយសារសេចក្តីពិតរបស់ព្រះ ប៉ុន្តែអ្នកមិនជឿនឹងធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះពួកគេមិនបានសង្រ្គោះ ដោយការបដិសេធសេចក្តីពិតរបស់ទ្រង់។ ព្រះបានបញ្ជូន «ថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្ត» (អេសាយ ៨:១៤) ។ អ្នកណាដែលជឿព្រះយេស៊ូវ បានរាប់ជាសុចរិត និងមានជីវិតអស់កល្បជានិច្ច ទោះបើគាត់អាក្រក់ក៏ដោយ។ ប៉ុន្តែអ្នកណាដែលមិនជឿព្រះយេស៊ូវ នឹងធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែឈ្នួលនៃអំពើបាប ទោះបើពួកគេល្អក៏ដោយ។ ព្រះយេស៊ូវគឺជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់អ្នកដែលមិនជឿលើសេចក្តីអត់ទោសអំពើបាប។ 
 
 
មិនមានមនុស្សសុចរិតណាម្នាក់ ដែលមានបាបឡើយ
 
សាវកប៉ុល និយាយអំពីជំនឿដែលបានសង្រ្គោះ ទៅកាន់អ្នកដែលធ្វើពុតជាប្រព្រឹត្តល្អ។ មនុស្សចាត់ទុកកណ្ឌគម្ពីររ៉ូមជាព្រះបន្ទូលព្រះ ដែលប្រាប់អំពីសេចក្តីជំនឿ។ មនុស្សមួយចំនួនឆ្ងល់អំពីអ្នកដែលចាត់ទុកខ្លួនឯងជាសុចរិត។ តាមការពិត អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានព្រះយេស៊ូវអត់ទោសឲ្យ បានរាប់ជាសុចរិតហើយ ពីព្រោះអំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោសឲ្យរួចហើយ។ «ព្រះយេស៊ូវស្មោះត្រង់» មានន័យថា «ទ្រង់បានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ យ៉ាងស្មោះត្រង់។ មនុស្សមួយចំនួននិយាយថា ពួកគេគឺជាមនុស្សមានបាប «ដែលបានសង្រ្គោះ» ប៉ុន្តែមិនអាចមានមនុស្សបែបនេះនៅចំពោះបានឡើយ។ បន្ទាប់ពីបានសង្រ្គោះចេញពីអំពើបាបហើយ តើមនុស្សម្នាក់អាចនៅតែជាមនុស្សមានបាបម្នាក់ទៀតបានយ៉ាងដូចម្តេច? យើងបានសង្រ្គោះ បើសិនព្រះយេស៊ូវបានសង្រ្គោះយើង ហើយយើងគឺជាមនុស្សមានបាប បើសិនព្រះយេស៊ូវមិនបានសង្រ្គោះយើង។ មិនមាន «ចំណុច កណ្តាល» នៅក្នុងសេចក្តីសង្រ្គោះឡើយ។
តើមានមនុស្សសុចរិតណាម្នាក់ដែលមានបាបដែរឬទេ? ទេ មិនមានឡើយ។ មនុស្សម្នាក់គឺជាមនុស្សមានបាប បើសិនគាត់មានបាប ប៉ុន្តែគាត់សុចរិត និងឥតបាប បើសិនគាត់ជឿព្រះយេស៊ូវ។ តើយើងអាចដោះស្រាយចំពោះបញ្ហាអំពើបាបប្រចាំថ្ងៃ និងអនាគតបានយ៉ាងដូចម្តេច? មនុស្សគិតថា ពួកគេនៅតែជាមនុស្សមានបាប ពីព្រោះពួកគេធ្វើបាបជារៀងរាល់ថ្ងៃ ហើយនឹងបន្តធ្វើបាប រហូតដល់ពេលពួកគេស្លាប់។ ប៉ុន្តែយើងបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អ ដែលនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយចេញ រួមទាំងអំពើបាបនៅពេលអនាគតផង នៅក្នុងទន្លេយ័រដាន់ និងបានសុគតនៅលើឈើឆ្កាង។
«មនុស្សសុចរិតម្នាក់ដែលមានបាប» គឺមិនត្រឹមត្រូវឡើយ។ តើវាត្រឹមត្រូវទេ ដែលគិតថា មនុស្សម្នាក់នៅតែជាប់បំណុលទៀត នៅពេលគាត់បានសងបំណុលនោះរួចហើយ? ឧបមាថា មានបុរសម្នាក់ ដែលមានប្រាក់យ៉ាងច្រើន ប៉ុន្តែកូនប្រុសរបស់គាត់មានទម្លាប់អាក្រក់ទិញជំពាក់ស្ករគ្រាប់ពីហាងទាំងអស់នៅក្នុងទីក្រុង រហូតដល់គាត់ធំដឹងក្តី។ ប៉ុន្តែឪពុកដែលជាអ្នកមានរបស់គាត់ បានសងប្រាក់គ្រប់គ្រាន់ ដែលលើសពីបំណុលអស់មួយជីវិតរបស់កូនប្រុសរបស់គាត់ ទៅដល់ហាងទាំងអស់ជាមុន។ ដូច្នេះ គាត់មិនអាចជាអ្នកជាប់បំណុលម្នាក់បានឡើយ ទោះបើគាត់នៅតែសប្បាយនឹងការញ៉ាំស្ករគ្រាប់ជារៀងរាល់ថ្ងៃ រហូតដល់គាត់ស្លាប់ ដោយមិនសងប្រាក់គេក៏ដោយ។
ព្រះអម្ចាស់បានសង្រ្គោះយើង ដោយសេចក្តីសុចរិតនៃការទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តែម្តងជាសម្រេច នៅក្នុងទន្លេយ័រដាន់ គឺទ្រង់បានសង្រ្គោះយើងទាំងស្រុងតែម្តង។ ដូច្នេះ យើងមិនអាចក្លាយជាអ្នកមានបាបម្តងទៀតបានជាដាច់ខាត ទោះបើយើងនៅតែខ្សោយក៏ដោយ។ ព្រះមានបន្ទូលថា យើងបានរាប់ជាសុចរិត បើសិនយើងមិនបដិសេធអ្វីដែលទ្រង់បានធ្វើសម្រាប់យើងទេ។
 
 
មនុស្សមិនអាចជឿតាមដំណឹងល្អ និងបានកើតជាថ្មី ដោយសារគំនិតខាងសាច់ឈាមបានឡើយ
 
គ្រីស្ទបរិស័ទ ដែលចាត់ទុកខ្លួនឯងជា «មនុស្សមានបាប» ដែលបានសង្រ្គោះ មានការគិតតាមសាច់ឈាម។ ប៉ុន្តែដើម្បីគិតខាងវិញ្ញាណបាន យើងត្រូវជឿតាមព្រះបន្ទូលព្រះ។ គំនិតខាងសាច់ឈាមគឺជាគំនិត និងប្រាជ្ញារបស់មនុស្ស។ ហើយសាច់ឈាមនៅតែបន្តធ្វើបាបជានិច្ច ប៉ុន្តែយើងអាចបានរាប់ជាសុចរិតបាន ដោយការជឿតាមបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។ ព្រះគម្ពីរនិយាយថា យើងមិនអាចបានរាប់ជាសុចរិត និងបានញែកជាបរិសុទ្ធ ដោយព្យាយាមមិនធ្វើបាបបានឡើយ។
តើមនុស្សអាចចូលទៅក្នុងនគរស្ថានសួគ៌ ដោយការក្លាយជាមនុស្សបរិសុទ្ធម្នាក់ដែលមិនដែលធ្វើបាប បន្ទាប់ពីជឿព្រះយេស៊ូវបានដែរទេ? តើអាចមានសេចក្តីសង្រ្គោះតែម្តងជាសម្រេចដែរទេ? ហើយតើមនុស្សមានបាបពិតជាបានរាប់ជាសុចរិត ដោយសារព្រះគុណនៃការអត់ទោសអំពើបាបឬ? អ្នកមិនអាចបានរាប់ជាសុចរិត ដោយសារគំនិតខាងសាច់ឈាមរបស់អ្នកបានឡើយ ពីព្រោះសាច់ឈាមមិនអាចបានរាប់ជាសុចរិតបានឡើយ ហើយវាចង់ស៊ីអ្វីមួយ កាលណាវាឃ្លាន។
សាច់ឈាមមិនអាចបានញែកជាបរិសុទ្ធបានឡើយ ពីព្រោះសាច់ឈាមមានតម្រេក និងសេចក្តីប៉ងប្រាថ្នា។ ដូច្នេះ យើងបានរាប់ជាសុចិរត ដោយការជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវវិញ។ តើយើងអាចចូលនគរស្ថានសួគ៌ ដោយការមិនធ្វើបាបសោះ ឬការលាងសម្អាតខ្លួនឯងឲ្យបានសដូចជាព្រិលបានដែរទេ? នេះគឺជាគំនិតដែលមានអំណួតរបស់មនុស្សជាតិ ដែលមានតម្រេក និងសេចក្តីប៉ងប្រាថ្នា ចង់បានញែកជាបរិសុទ្ធ ដោយការព្យាយាមមិនធ្វើបាបសោះ។ ប៉ុន្តែការនេះពិតជាមិនអាចកើតឡើងបានឡើយ។
មនុស្សមិនអាចជឿតាមដំណឹងល្អ និងបានកើតជាថ្មីបានទ ពីព្រោះពួកគេប្រើគំនិតខាងសាច់ឈាមរបស់ពួកគេ ដើម្បីគិតអំពីជំនឿ។ ព្រះយេស៊ូវបានមានបន្ទូលថា «របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ» (យ៉ូហាន ៣:៦)។ 
មនុស្សមិនអាចបានរាប់ជាសុចរិត ដោយសារគំនិតខាងសាច់ឈាមបានឡើយ។ អ្នកអាចគិតផងដែរថា វាមិនអាចទេ ពីព្រោះអ្នកនឹងធ្វើបាបនៅថ្ងៃស្អែក ទោះបើអ្នកបានប្រែចិត្ត និងជឿព្រះយេស៊ូវយ៉ាងមាំមួននៅថ្ងៃនេះក៏ដោយ។ ហើយអ្នកអាចគិតថា «ខ្ញុំមិនអាចនិយាយបានថា ខ្ញុំឥតមានបាបទេ ពីព្រោះនៅតែបន្តធ្វើបាប សូម្បីតែឥឡូវនេះ»។ ដូច្នេះ តើអ្នកអាចបានរាប់ជាសុចរិត ដោយសារគំនិតខាងសាច់ឈាមបានដែរទេ។ ទេ អ្នកមិនអាចបានញែកជាបរិសុទ្ធ ដោយសារសាច់ឈាមបានឡើយ។
 
 
ទោះបីជាយ៉ាងណា ព្រះអាចរាប់យើងជាសុចរិតបាន
 
ទោះបីជាយ៉ាងណា មនុស្សជាតិមិនអាចសង្រ្គោះខ្លួនឯងបានឡើយ ប៉ុន្តែព្រះពិតជាអាចសង្រ្គោះយើងទាំងស្រុងបាន។ ព្រះអាចសម្អាតបញ្ញាចិត្តរបស់យើង ហើយជួយឲ្យយើងសារភាពថា យើងបានរាប់ជាសុចរិត និងថា ទ្រង់គឺជាព្រះវរបិតា និងព្រះអង្គសង្រ្គោះរបស់យើង។ អ្នកត្រូវតែដឹងថា ជំនឿចាប់ផ្តើមពីការជឿតាមព្រះបន្ទូលដ៏ពិត ដោយចិត្តរបស់អ្នក គឺវាចាប់ផ្តើមពីព្រះបន្ទូលនៃសេចក្តីពិត គឺយើងបានរាប់ជាសុចរិត ដោយការជឿដោយចិត្តតាមព្រះបន្ទូលដ៏ពិត។ ប៉ុន្តែយើងមិនអាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តរបស់សាច់ឈាមបានឡើយ។
ប៉ុន្តែ អ្នកដែលមិនបានកើតជាថ្មី មិនអាចរំដោះខ្លួនឯងចេញពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ ពីព្រោះពួកគេបានជាប់គាំងនៅក្នុងគំនិតរបស់ពួកគេហើយ។ ហើយពួកគេមិនអាចនិយាយបានថា ពួកគេបានរាប់ជាសុរិតបានទេ ពីព្រោះពួកគេគិតតាមសាច់ឈាម។ ផ្ទុយទៅវិញ សេចក្តីជំនឿចាប់ផ្តើមពីការស្គាល់សេចក្តីពិតនៃព្រះបន្ទូលព្រះ ហើយយើងអាចនិយាយបានថា យើងបានរាប់ជាសុចរិត។ បើសិនអ្នកពិតជាចង់បានកើតជាថ្មីមែន អ្នកពិតជាអាចបានកើតជាថ្មី ដោយការស្តាប់ឮព្រះបន្ទូលដ៏ពិត តាមរយៈមនុស្សដែលបានកើតជាថ្មី ពីព្រោះព្រះវិញ្ញាណនៅក្នុងមនុស្សដែលបានកើតជាថ្មី ចង់ធ្វើការជាមួយសេចក្តីពិត និង «ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ» (១កូរិនថូស ២:១០)។ មនុស្សអាចបានកើតជាថ្មីបាន នៅពេលពួកគេស្តាប់ឮព្រះបន្ទូលព្រះ តាមរយៈមនុស្សសុចរិត ពីព្រោះព្រះវិញ្ញាណគង់នៅក្នុងមនុស្សសុចរិត ដែលបានកើតជាថ្មី។ ខ្ញុំចង់ឲ្យអ្នកចងចាំការពិតនេះនៅក្នុងគំនិតរបស់អ្នក។ អ្នកត្រូវតែជួបជាមួយមនុស្សសុចរិត ដែលបានកើតជាថ្មី បើសិនអ្នកចង់ទទួលបានព្រះគុណនៃការបានកើតជាថ្មីមែន។ 
លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺអ៊ីស្មាអែល និងអ៊ីសាក។ អ៊ីស្មាអែលបានកើតពីស្ត្រីជាបាវបម្រើម្នាក់។ ហើយអ៊ីស្មាអែលមានអាយុ១៤ឆ្នាំទៅហើយ នៅពេលអ៊ីសាកកើតមក។ អ៊ីស្មាអែលបានបៀតបៀនដល់អ៊ីសាក ដែលបានកើតពីស្ត្រីអ្នកជាម្នាក់ ឈ្មោះថា សារ៉ា ហើយគាត់មានសិទ្ធិទទួលបានមរតកពីឪពុក។ 
អ៊ីសាកមានសិទ្ធិទទួលបានមរតកពីឪពុក ទោះបើអ៊ីស្មាអែលមានសាច់ឈាមធំ និងខ្លាំងជាងគាត់ក៏ដោយ។ ហេតុអ្វី? ពីព្រោះអ៊ីសាកបានកើតមកតាមព្រះបន្ទូលព្រះ។ សេចក្តីជំនឿតាមគំនិតរបស់មនុស្សគឺដូចជាវិមានខ្សាច់អញ្ចឹង។ ប៉ុន្តែមនុស្សអាចបានកើតជាថ្មីបាន លុះត្រាតែពួកគេរៀនពី និងជឿលើសេចក្តីពិតនៃព្រះបន្ទូលព្រះ។
«ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា [គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង]» (រ៉ូម ៣:៩-១០)។ តើបទគម្ពីរនេះមានន័យយ៉ាងដូចម្តេច? តើបទគម្ពីរនេះបញ្ជាក់អំពីស្ថានភាពរបស់មនុស្សជាតិ មុនពេលបានកើតជាថ្មី ឬបន្ទាប់ពីបានកើតជាថ្មី? យើងទាំងអស់គ្នាគឺជាមនុស្សមានបាប មុនពេលយើងបានកើតជាថ្មី។ «គ្មានអ្នកណាសុចរិតសោះ» គឺជាស្ថានភាពរបស់មនុស្សជាតិ មុនពេលព្រះយេស៊ូវដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ មនុស្សមិនអាចបានញែកជាបរិសុទ្ធ ដោយមិនមានជំនឿលើព្រះយេស៊ូវបានឡើយ។
ពាក្យថា «ការបានញែកជាបិរសុទ្ធបន្តិចម្តងៗ» បានចេញមកពីពួកអ្នកថ្វាយបង្គំរូបព្រះនៅក្នុងសាសនាផ្សេងៗ។ ព្រះគម្ពីរនិយាយថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»។ តើមនុស្សម្នាក់អាចបានញែកជាបរិសុទ្ធ ដោយការហ្វឹកហ្វឺនខ្លួនឯងបានយ៉ាងដូចម្តេច? មនុស្សជាតិមិនអាចបានរាប់ជាសុចរិត ដោយខ្លួនឯងបានឡើយ។ គ្មានអ្នកណាម្នាក់ ដែលនឹងបានរាប់ជាសុចរិត ឬបានរាប់ជាសុចរិត ដោយខ្លួនឯងបានឡើយ។ ប៉ុន្តែយើងអាចបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលព្រះ។ ព្រះគម្ពីរនិយាយថា «គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ» (រ៉ូម ៣:១១)។ 
 
 
គ្រប់គ្នាបានបែរចេញ
 
«គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង» (រ៉ូម ៣:១២)។ តើមនុស្សជាតិមានប្រយោជន៍នៅចំពោះព្រះដែរទេ? អស់អ្នកដែលមិនបានកើតជាថ្មី មិនមានប្រយោជន៍នៅចំពោះព្រះឡើយ។ តើពួកគេមិនប្រើម្រាមដៃចង្អុលទៅលើមេឃ ដើម្បីទាស់ប្រឆាំង និងដាក់ បណ្តាសាដល់ព្រះ ដោយខឹងនឹងទ្រង់ ដែលមិនបានបញ្ជូនទឹកភ្លៀងដល់ពួកគេទេឬ? 
ព្រះបានមានបន្ទូលថា «គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា»។ តើមនុស្សម្នាក់ដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន អាចថ្វាយសិរីល្អដល់ព្រះបានយ៉ាងដូចម្តេច? តើមនុស្សមានបាបដែលមិនអាចដោះស្រាយបញ្ហាបាបរបស់ខ្លួនបាន អាចសរសើរតម្កើងព្រះបានយ៉ាងដូចម្តេច? ហើយតើមនុស្សមានបាបម្នាក់សរសើរតម្កើងព្រះ អម្ចាស់បានយ៉ាងដូចម្តេច? ដូច្នេះ មនុស្សមានបាបមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ 
មានព័ន្ធកិច្ចសរសើរតម្កើងជាច្រើន នៅសព្វថ្ងៃនេះ។ មនុស្សមានបាបធ្លាប់បាននិពន្ធបទចម្រៀងដំណឹងល្អជាច្រើន ដោយបានដកស្រង់បទគម្ពីរនៅក្នុងកណ្ឌវិវរណៈ។ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ៥:១៣)។ ព្រះអម្ចាស់សមនឹងទទួលបានការសរសើរតម្កើងពិតមែនហើយ ប៉ុន្តែមានតែមនុស្សសុចរិតទេ ទើបអាចសរសើរតម្កើងព្រះបាន។ តើអ្នកគិតថា ព្រះសព្វព្រះទ័យទទួលយកការសរសើរតម្កើងរបស់មនុស្សមានបាបឬ? ការសរសើរតម្កើងរបស់មនុស្សមានគឺជាដូចជាតង្វាយរបស់កាអ៊ីនអញ្ចឹងដែរ។ ទោះបីជាពួកគេគិតថា ពួកគេសរសើរតម្កើងព្រះអម្ចាស់ក៏ដោយ ក៏ការសរសើរតម្កើងរបស់ពួកគេឥតប្រយោជន៍ ដែលស្រែកច្រៀងទៅកាន់ផ្ទៃមេឃទទេដែរ។ ហេតុអ្វី? ពីព្រោះព្រះមិនសព្វព្រះទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏មិនដែល ស្តាប់សេចក្តីអធិស្ឋានរបស់មនុស្សមានបាបដែរ (អេសាយ ៥៩:១-២)។ 
ព្រះគម្ពីរនិយាយថា គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ទៅជាឥតប្រយោជន៍ទាំងអស់។ ពាក្យថា «គ្រប់គ្នាបានបែរចេញ» មានន័យថា ពួកគេបានជឿតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយបដិសេធព្រះបន្ទូលព្រះ។ ការវិនិច្ឆ័យត្រឹមត្រូវត្រូវបានធ្វើឡើង តាមរយៈព្រះបន្ទូលព្រះ ពីព្រោះមនុស្សមិនអាចវិនិច្ឆ័យបានទេ ហើយមានតែព្រះទេ ដែលអាចវិនិច្ឆ័យបានយ៉ាងយុត្តិធម៌។ ពាក្យថា «គ្រប់គ្នាបានបែរចេញ» មានន័យថា ពួកគេបានបែរទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេតែងតែនិយាយថា «ខ្ញុំគិតដូច្នេះ ហើយខ្ញុំក៏ជឿដូច្នេះដែរ»។ អស់អ្នកដែលមិនបោះបង់ចោលគំនិតផ្ទាល់ខ្លួន បែរទៅរកគំនិតផ្ទាល់ខ្លួន ហើយមិនត្រឡប់មកឯព្រះបន្ទូលព្រះវិញទេ។ 
អ្នកដែលមិនបានកើតជាថ្មី គិតថា ពួកគេគឺជាចៅក្រមខ្លួនឯង ហើយព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរក៏មិនសំខាន់សម្រាប់ពួកគេដែរ។ ពួកគេ ផ្តោតតែលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយវិនិច្ឆ័យអ្វីដែលពួកគេយល់ថា ត្រឹមត្រូវ ឬខុស ដោយនិយាយថា «ខ្ញុំគិតដូច្នេះ ហើយខ្ញុំក៏ជឿដូច្នេះ ដែរ។ ហើយនោះមិនត្រឹមត្រូវតាមអ្វីដែលខ្ញុំកំពុងតែគិតនោះឡើយ»។ តើពួកគេអាចស្វែងរកសេចក្តីពិតបានយ៉ាងដូចម្តេច? ព្រះនិយាយថា មនុស្សទាំងអស់បានបែរចេញទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែយើងមិនត្រូវបែរចេញទៅតាមគំនិតផ្ទាល់ខ្លួនរបស់យើងឡើយ ហើយយើងត្រូវតែបានសង្រ្គោះ តាមរបៀបសុចរិតវិញ គឺយើងត្រូវតែអនុញ្ញាតឲ្យព្រះបន្ទូលដ៏ពិតវិនិច្ឆ័យយើង។ ដូច្នេះ តើសេចក្តីសុចរិតគឺជាអ្វី?
 
 
យើងត្រូវតែបានកើតជាថ្មី ដោយសារព្រះបន្ទូលព្រះ
 
សេចក្តីសុចរិត គឺជាព្រះបន្ទូលព្រះ ដែលជាសេចក្តីពិត។ ព្រះបន្ទូលព្រះគឺជាកាំភ្លើងធំ ដែលសំដៅទៅលើ «ខ្សែវាស់»។ យើងត្រូវតែដឹងថា ព្រះបន្ទូលព្រះគឺជាលក្ខណៈវិនិច្ឆ័យមួយ ឬគោលមួយ។ «កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ» (យ៉ូហាន ១:១)។ តើអ្នកណាគង់នៅជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ? ទ្រង់គឺជាព្រះ និងព្រះបន្ទូល។ ហើយព្រះបន្ទូលគឺជាព្រះ។ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង និងជាស្តេចលើសអស់ទាំងស្តេច គឺជាព្រះបន្ទូល និងព្រះរបស់យើង។ 
ព្រះគម្ពីរសរសរថា ព្រះបន្ទូលបាននៅជាមួយព្រះ តាំងពីដំបូង។ តើអ្នកណាបាននៅជាមួយព្រះ? ព្រះបន្ទូល។ ដូច្នេះ ព្រះបន្ទូលគឺជាព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ និងព្រះរបស់យើង។ ហើយព្រះបន្ទូលព្រះខុសគ្នាពីគំនិតផ្ទាល់ខ្លួនរបស់យើង ពីព្រោះព្រះបន្ទូលគឺជាព្រះ។ ដូច្នេះ វាគឺជាសេចក្តីចំកួតមួយ ដែលមនុស្សម្នាក់ព្យាយាមយល់ព្រះបន្ទូលព្រះ ដោយគំនិតខាងសាច់ឈាមរបស់ខ្លួន។
ដូច្នេះ ព្រះអាចប្រើមនុស្សម្នាក់ដែលឈរខាងខ្ជាប់ខ្ជួននៅក្នុងព្រះបន្ទូលទ្រង់ និងសេចក្តីជំនឿបាន ពីព្រោះគាត់ស្មោះត្រង់ និងមានប្រយោជន៍ចំពោះព្រះ ហើយព្រះប្រទានដល់គាត់។
តើមនុស្សអាចធ្វើអ្វីដែលល្អដែរទេ? ព្រះបន្ទូល ដែលជាព្រះ ប្រាប់ថា គ្មានអ្នកណាម្នាក់សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង។ ប៉ុន្តែមនុស្សមួយចំនួនគិតថា «ហាក់ដូចជាមានមនុស្សម្នាក់ដែលធ្វើល្អ»។ តាមការពិត មនុស្សសម្តែងសេចក្តីកំពុតនៅចំពោះព្រះ។ យើងត្រូវតែដឹងថា យើងមិនមានសេចក្តីសុចរិតណាឡើយ មុនពេលយើងបានកើតជាថ្មី។
មនុស្សជាតិទាំងមូលបោះបោរប្រឆាំងនឹងព្រះ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក និងព្រះ ដោយធ្វើពុកជាបរិសុទ្ធ ល្អ និងមានក្តីមេត្តា។ ការដែលពួកគេធ្វើពុតជាល្អ គឺជាការទាស់ប្រឆាំងនឹងព្រះហើយ ពីព្រោះមានតែព្រះមួយអង្គគត់ ដែលល្អ។ បើសិនមនុស្សធ្វើពុតជាល្អ ដោយមិនបានកើតជាថ្មី និងជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះ នោះមនុស្សកំពុងតែទាស់ប្រឆាំងនឹងសេចក្តីពិតរបស់ទ្រង់ហើយ។
តើអ្នកគិតថា ព្រះនឹងវិនិច្ឆ័យតែអ្នកដែលមានបាបធ្ងន់ធ្ងរប៉ុណ្ណោះឬ? អ្នកណាដែលមិនបានកើតជាថ្មី ទោះបើគាត់គឺជាគ្រីស្ទបរិស័ទក៏ដោយ ក៏មិនអាចរួចពីសេចក្តីក្រោធរបស់ទ្រង់បានឡើយ។ ដូច្នេះ ចូរបោះបង់ចោលរបៀបរស់នៅដែលធ្វើពុតរបស់អ្នក ហើយបែរមកស្តាប់តាមព្រះបន្ទូលព្រះវិញចុះ។ ចូរបានកើតជាថ្មី នោះអ្នកនឹងបានរួចពីការជំនុំជម្រះរបស់ព្រះជាពិត។
តើអ្នកធ្លាប់បានជួបមនុស្សអាក្រក់ម្នាក់ ដែលមានគំនិតចង់ធ្វើល្អនៅក្នុងចំណោមអ្នកដែលមិនបានកើតជាថ្មីដែរទេ? មនុស្សពិតជាមានគំនិតចង់ធ្វើល្អខ្លាំងណាស់។ តើអ្នកណាបានបង្រៀនការនេះ? សាតាំង។ តាមនិស្ស័យរបស់មនុស្ស យើងមិនអាចធ្វើល្អបានឡើយ។ ប៉ុន្តែយើងមិនអាចមានជីវិតល្អបាន មុនពេលអំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញនៅចំពោះព្រះ។ ដូច្នេះ តើព្រះប្រាប់ឲ្យយើងធ្វើបាបដោយសេរីឬ? ទេ។ ព្រះប្រាប់យើងឲ្យទទួលការអត់ទោសអំពើបាប ពីព្រោះយើងបានជាប់មានបាបរួចទៅហើយ មុនពេលយើងបានកើតមក ហើយយើងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ព្រះចង់ឲ្យយើងទាំងអស់ទទួលយកព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដើម្បីឲ្យយើងអាចបានសង្រ្គោះបាន។ 
 
 
សាតាំងតែងតែនិយាយកុហក តាមរយៈអ្នកមិនជឿ
 
«បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» (រ៉ូម ៣:១៣-១៨)។
«គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត។» មនុស្សទាំងអស់ពូកែកុហកខ្លាំងណាស់។ ព្រះនិយាយអំពីសាតាំងថា «កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង» (យ៉ូហនា ៨:៤៤)។ អស់អ្នកដែលមិនបានកើតជាថ្មី និយាយថា «ខ្ញុំពិតជានិយាយការពិតមែន» ប៉ុន្តែការនិយាយរបស់ពួកគេសុទ្ធតែជាការកហុកទាំងអស់។
អស់អ្នកដែលបញ្ជាក់ថា ការនិយាយរបស់ខ្លួនគឺជាការពិត គឺជាអ្នកកុហក។ តើអ្នកធ្លាប់បានឃើញអ្នកបោកប្រាស់ម្នាក់និយាយថា «ខ្ញុំគឺជាមនុស្សកុហកម្នាក់ ហើយខ្ញុំគឺជាអ្នកបោកប្រាស់ម្នាក់» ដែរទេ នៅពេលពួកគេព្យាយាមបោកអ្នកដទៃ? ពួកគេនិយាយដូចជាការពិតអញ្ចឹង ដោយលួងលោមថា «សូមឲ្យខ្ញុំប្រាប់រឿងមួយដល់អ្នក។ បើសិនអ្នកវិនិយោគប្រាក់របស់អ្នកលើជំនួញនេះ អ្នកនឹងចំណេញប្រាក់យ៉ាងច្រើន។ បើសិនអ្នក វិនិយោគប្រាក់មួយលានដុល្លារ អ្នកអាចចំណេញបានដើមទុនវិញក្នុងពេលដ៏ឆាប់ ហើយអ្នកនឹងចំណេញបានដល់ដប់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ។ នេះគឺជាការវិនិយោគដ៏អស្ចារ្យមួយ។ តើអ្នកចង់វិនិយោគដែរឬទេ?»។ អស់អ្នកដែលមិនបានកើតជាថ្មី តែងតែបោកបញ្ឆោត ដោយអណ្តាតរបស់ពួកគេ។ 
នៅពេលសាតាំងនិយាយកុហក វានិយាយចេញពីប្រភពរបស់វា។ គ្រូអធិប្បាយម្នាក់ដែលមិនបានកើតជាថ្មី តែងតែនិយាយកុហក។ គាត់អះអាងថា មនុស្សអាចក្លាយជាអ្នកមានបាប បើសិនពួកគេថ្វាយតង្វាយមួយភាគដប់យ៉ាងច្រើន។ តើមានបទគម្ពីរណាដែលនិយាយថា មនុស្សម្នាក់អាចក្លាយជាអ្នកមាន បើសិនគាត់បានធ្វើជាចាស់ទុំម្នាក់ដែរទេ? ហេតុអ្វីមនុស្សព្យាយាមធ្វើជាចាស់ទុំ? ពួកគេព្យាយាមធ្វើជាចាស់ទុំ ពីព្រោះត្រូវបានដឹកនាំឲ្យជឿថា បើសិនពួកគេបានធ្វើជាចាស់ទុំ ព្រះនឹងប្រទានព្រះពរខាងសាច់ឈាមដល់ពួកគេ។ ពួកគេបានចាញ់បោកគេ ពីព្រោះពួកគេជឿថា ពួកគេអាចទទួលបានព្រះគុណនៃទ្រព្យសម្បត្តិ បើសិនពួកគេបានធ្វើជាចាស់ទុំ។ ដូច្នេះ ពួកគេត្រូវជាប់អន្ទាក់នៃការបោកបញ្ឆោត។
តើអ្នកបានធ្វើជាចាស់ទុំ ដោយសារការបោកបញ្ឆោតនេះឬ? មនុស្សជាច្រើនបានរស់នៅដូចជាអ្នកសូមទាន បន្ទាប់ពីបានធ្វើជាចាស់ទុំហើយ។ ខ្ញុំស្គាល់ពួកគេជាច្រើននាក់។ ពួកហោរាក្លែងក្លាយដែលមិនបានកើតជាថ្មី តែងតាំងអ្នកមានធ្វើជាចាស់ទុំនៅក្នុងពួកជំនុំរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះពួកគេចង់ឲ្យពួកចាស់ទុំផ្តល់វិភាគទានដ៏ច្រើន ដល់ពួកជំនុំរបស់ពួកគេ។ ពេលខ្លះ ពួកគេតែងតាំងអ្នកក្រធ្វើជាចាស់ទុំ ពីព្រោះពួកគេចង់ធ្វើឲ្យពួកគេក្លាយជាអ្នកដើរតាមដែលខ្វាក់។
សុភាសិតមួយ ដែលនិយាយថា «ព្រះនឹងប្រទានទ្រព្យសម្បត្តិដ៏ច្រើន ដល់អ្នកដែលបានធ្វើជាចាស់ទុំ» គឺជាសេចក្តីភូតភរ ពីព្រោះមិនមានការលើកឡើងដូច្នេះនៅក្នុងព្រះគម្ពីរឡើយ។ ព្រះគម្ពីរនិយាយថា អ្នកបម្រើរបស់ព្រះនឹងត្រូវបានគេបៀតបៀន មិនមែនទទួលបានព្រះគុណនៃទ្រព្យសម្បត្តិឡើយ។ ព្រះអម្ចាស់មានបន្ទូលថា «ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង» (ម៉ាថាយ ៦:៣៣)។ 
ព្រះគម្ពីរនិយាយថា «ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន»។ មនុស្សជាតិពិតជាមានពិសពស់ហនុមានមែន។ តើអ្នកដែលមិនបានកើតជាថ្មី និយាយយ៉ាងដូចម្តេចទៅក្នុងកាន់មនុស្សសុចរិត? ពួកគេដាក់បណ្តាសាមនុស្សសុចរិត ហើយនិយាយដូចជាពស់ហនុមាន អញ្ចឹង។ ព្រះគម្ពីរនិយាយថា «ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»។ 
 
 
តើអ្វីគឺគោលបំណងនៃក្រិត្យវិន័យ?
 
ឃ្លាថា «ដូចមានសេចក្តីចែងទុកមកថា» គឺជាសេចក្តីដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់។ សាវកប៉ុលបានដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់ជាច្រើនដង។ គាត់បាននិយាយថា «ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»។ ខ្ញុំអាណិតដល់អ្នកដែលនឹងធ្លាក់ទៅក្នុងស្ថាននរក ដោយមិនស្គាល់ផ្លូវនៃការបានកើតជាថ្មី។
រ៉ូម ៣:១៩ និយាយថា «រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ»។ យោងតាមក្រិត្យវិន័យ ព្រះមានសេចក្តីក្រោធ។ មូលហេតុដែលសាវកប៉ុលនិយាយថា «ឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ» គឺថា ព្រះបានប្រទានក្រិត្យវិន័យដល់អ្នកដែលមិនបានកើតជាថ្មី ដែលមិនស្គាល់បាប និងមិនចាត់ទុកបាបជាបាប ដើម្បីឲ្យពួកគេបានដឹង ខ្លួន។ ព្រះមិនបានប្រទានក្រិត្យវិន័យដល់យើង ហើយបង្គាប់ឲ្យយើងប្រព្រឹត្តតាមនោះទេ។ ដូច្នេះ តើព្រះមានបន្ទូលថា ទ្រង់បានបំផ្លាញ ក្រិត្យវិន័យចោលឬ? ទេ មិនដូច្នោះឡើយ។ តាមរយៈលោកម៉ូសេ ទ្រង់បានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងបានស្គាល់ពីអំពើបាបរបស់យើង គឺទ្រង់មិនបានប្រទានក្រិត្យវិន័យដល់យើង ហើយបង្គាប់ឲ្យយើងប្រព្រឹត្តតាមនោះទេ។ ដូច្នេះ ក្រិត្យវិន័យរបស់ព្រះមានតួនាទីក្នុងការបង្រៀនយើងថា យើងពិតជាបាបមែន។
 
 
គ្មានអ្នកណាម្នាក់អាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តតាម ក្រិត្យវិន័យបានឡើយ
 
រ៉ូម ៣:២០ និយាយថា «ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»។ គ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដឹងថា សាច់ឈាមមិនអាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។ សាវកប៉ុល និងអ្នកបម្រើព្រះទាំងអស់និយាយថា «សាច់ឈាមមិនអាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ»។ គ្មានអ្នកណាម្នាក់ ដែលអាចរក្សាតាមក្រិត្យវិន័យ ហើយនឹងរក្សាតាមក្រិត្យវិន័យនៅពេលអនាគតបានឡើយ។ ដូច្នេះ យើងត្រូវតែសារភាពថា យើងមិនអាចបានរាប់ជាសុចរិត ដោយការប្រព្រឹត្តតាមក្រិត្យវិន័យឡើយ គឺការប្រព្រឹត្តមិនអាចធ្វើឲ្យយើងបានរាប់ជាសុចរិតបានឡើយ។ 
សាវកប៉ុលបានដឹង និងជឿតាមការពិតនេះ។ តើយើងអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តតាមក្រិត្យបានដែរទេ? តើក្រិត្យវិន័យអាចរាប់យើងជាសុចរិតបានដែរទេ? នៅពេលអ្នកអានព្រះគម្ពីរ តើអ្នកគិតថាត្រឹមត្រូវទេ ដែលជឿថា សាច់ឈាមរបស់យើងផ្លាស់ប្តូររហូតបានរាប់ជាសុចរិត និងចូលទៅក្នុងនគរព្រះបាន ដោយការប្រព្រឹត្តល្អ បន្ទាប់ពីបានជឿព្រះយេស៊ូវហើយ? ទេ នេះគឺជាសេចក្តីមិនពិតឡើយ។ ការពិតថា មនុស្សអាចចូលទៅក្នុងព្រះបាន ដោយការផ្លាស់ប្រែបន្តិចម្តងៗ ដើម្បីបានរាប់ជាសុចរិត គឺជាសេចក្តីកុហក។ មនុស្សទាំងអស់ដែលមិនបានកើតជាថ្មី ស្ថិតនៅក្រោមក្រិត្យវិន័យ ពីព្រោះពួកគេគិតថា ពួកគេត្រូវតែធ្វើតាមព្រះបន្ទូលព្រះ ដោយការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយវាធ្វើឲ្យពួកគេព្យាយាមរក្សាក្រិត្យវិន័យ និងអធិស្ឋានសុំការអត់ទោសអំពើបាបជារៀងរាល់ថ្ងៃ។ ដូច្នេះ បញ្ហានៅត្រង់ការដាក់ចុចគន្លឹះដំបូងគេតាមរបៀបខុសរបស់ពួកគេ។ ក្រិត្យវិន័យជួយឲ្យយើងស្គាល់ពីភាពជាមនុស្សមានបាបរបស់យើង។ ហើយវាគឺជាជំនឿខុសឆ្គង ដែលជឿថា ការព្យាយាមរបស់មនុស្ស ដើម្បីធ្វើតាមក្រិត្យវិន័យ ដើម្បីបានរាប់ជាសុចរិត។ ជំនឿនេះចេញមកពីភាពល្ងង់ខ្លៅ សាច់ឈាម និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលទាស់ប្រឆាំងនឹងសេចក្តីពិតនៃសេចក្តីសង្រ្គោះ។
គោលលទ្ធិនៃការញែកជាបរិសុទ្ធ ដែលនិយាយថា យើងផ្លាស់ប្តូរបន្តិចម្តងៗ ដើម្បីបានរាប់ជាសុចរិត ក៏បានចេញពីសាសនាលោកិយ ផ្សេងៗនៅក្នុងលោកិយនេះដែរ។ ព្រះពុទ្ធសាសនាក៏មានគោលលទ្ធិនៃ និពាន្វ ដែលស្រដៀងគ្នានឹងគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗរបស់គ្រីស្ទបរិស័ទដែរ។ មនុស្សជាច្រើននិយាយថា សាច់ឈាមរបស់ពួកគេកាន់តែអាចញែកជាបរិសុទ្ធទៅៗ ហើយជាចុងក្រៅ ពួកគេអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ ប៉ុន្តែសេចក្តីពិតគឺថា ព្រះអម្ចាស់បានញែកវិញ្ញាណរបស់យើងជាបរិសុទ្ធ តែម្តងជាសម្រេចរួចហើយ។ 
សូម្បីតែមនុស្សសុចរិត ក៏មិនអាចបានញែកជាបរិសុទ្ធ ដោយសារសាច់ឈាមបានដែរ។ អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចបានញែកជាបរិសុទ្ធបានឡើយ។ កាលណាពួកគេកាន់តែព្យាយាមធ្វើល្អ ពួកគេក្លាយជាមនុស្សមានបាបកាន់តែធ្ងន់ធ្ងរ ពីព្រោះពួកគេមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ជារឿយៗ ភាពអាក្រក់ និងកខ្វក់ចេញមកពីពួកគេ ហើយធ្វើឲ្យពួកគេកខ្វក់ ទោះបើពួកគេព្យាយាមលាងសម្អាតខ្លួនខាងក្រៅយ៉ាងណាក៏ដោយ ពីព្រោះពួកគេមានពេញដោយបាបនៅក្នុងចិត្ត។ នេះហើយគឺជាអត្ថិភាពពិតប្រាកដរបស់មនុស្សមានបាបម្នាក់។
លក្ខណៈនេះ ផ្ទុយពីអ្នកដែលមានការអត់ទោសសម្រាប់អំពើបាបទាំងអស់។ ពួកគេអាចមានជីវិតសុចរិតបាន ទោះបើពួកគេនៅតែធ្វើបាប ជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ។ មនុស្សមានបាបដែលបានកើតមកជាមួយបាប បញ្ចេញបាបពេញមួយជីវិតរបស់ពួកគេ ពីព្រោះបាបចេញពីខាងក្នុងពួកគេ ដើម្បីប្រឆាំងនឹងឆន្ទះរបស់ពួកគេ។ ពួកគេគ្មានជម្រើសអ្វីទេ ក្រៅតែពីទទួលការចាក់ថ្នាំព្យាបាល ដែលអាចដោះអំពើបាបរបស់ពួកគេ តែម្តងជាសម្រេច។ ពួកគេអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបាន ដោយការស្តាប់ឮព្រះបន្ទូលអំពីការអត់ទោសអំពើបាប។ ដូច្នេះ ខ្ញុំចង់ឲ្យអ្នកបានស្តាប់ព្រះបន្ទូលអំពីការបានកើតជាថ្មី ហើយទទួលបានការអត់ទោសអំពើបាប។ 
តើអ្នកណាអាចរស់នៅតាមក្រិត្យវិន័យបានយ៉ាងស្រុង? តើអ្នកណាអារស់នៅតាមក្រិត្យវិន័យបានទាំងស្រុង ទោះបើគាត់បានកើតជាថ្មីក៏ដោយ? គ្មានអ្នកណាម្នាក់ធ្វើបានឡើយ។ គម្ពីររ៉ូមប្រាប់យើងថា «ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»។ វាគឺសាមញ្ញយ៉ាងនេះឯង។ អ័ដាម និងអេវ៉ាត្រូវបានសាតាំងបោកបញ្ឆោត នៅសម័យឥតមានទោស ហើយបានធ្លាក់ទៅក្នុងបាប។ ហើយបាបបានរាលដាលទៅដល់ពូជពង្សរបស់ពួកគេ ដែលមិនស្គាល់ព្រះបន្ទូលព្រះ។ ពួកគេមិនបានដឹងថា ពួកគេបានកើតមកជាមនុស្សមានបាបទេ ទោះបើពួកគេបានស្នងបាបក៏ដោយ។
បន្ទាប់ពីសម័យលោកអ័ប្រាហាំ និងយ៉ាកុប ជនជាតិអ៊ីស្រាអែលបានភ្លេចពីសេចក្តីជំនឿ និងភាពមានបាបរបស់ខ្លួន ទោះបើព្ធយុកោអ័ប្រាហាំរបស់ខ្លួនបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿក៏ដោយ។ ដូច្នេះ ព្រះបានប្រទានក្រិត្យវិន័យដល់ពួកគេ ដើម្បីធ្វើឲ្យពួកគេបានស្គាល់ពីបាប និងចង់ឲ្យពួកគេទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមសេចក្តីសន្យារបស់ទ្រង់។ តើអ្នកជឿលើការពិតនេះដែរទេ?
 
 
ប៉ុន្តែឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្តីសុចរិតរបស់ព្រះ បានលេចមកហើយ
 
រ៉ូម ៣:២១ និយាយថា «ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ»។ សាវកប៉ុលបាននិយាយថា ក្រៅពី ក្រិត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានលេចមកហើយ។ ពាក្យថា «ដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង» ចង់សំដៅលើព្រះគម្ពីរសញ្ញាចាស់។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានលេចមក តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជា។ ដំណឹងល្អសម្តែងពីសេចក្តីសុចរិត ដែលដឹកនាំយើងឲ្យទទួលបានការអត់ទោសអំពើបាប តាមរយៈតង្វាយលោះបាប។
រ៉ូម ៣:២២ និយាយថា «គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ»។ សេចក្តីជំនឿរបស់យើងស្ថិតនៅក្នុងចិត្តរបស់យើង ហើយព្រះយេស៊ូវគឺជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង។ ហេព្រើរ ១២:២ និយាយថា «ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង»។ មេផ្តើម និងមេសម្រេចសេចក្តីជំនឿគឺជាព្រះយេស៊ូវ ហើយយើងជឿតាមព្រះបន្ទូលដ៏ពិត ដែលជាព្រះ។ យើងត្រូវតែរៀន និងជឿតាមព្រះបន្ទូលដ៏ពិតនៅក្នុងព្រះគម្ពីរ ពីអ្នកបម្រើដែលបានកើតជាថ្មី ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ និងរស់នៅដោយសារសេចក្តីជំនឿ។ យើងត្រូវតែជឿព្រះយេស៊ូវ ដោយចិត្តរបស់យើង។
ព្រះមានបន្ទូលថា «គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ»។ ដូច្នេះ យើងបានរាប់ជាសុចរិត ដោយការជឿតាមព្រះបន្ទូលដ៏ពិត ដោយចិត្តរបស់យើង ហើយមានការធានាពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ ដោយការប្រកាសប្រាប់ ដោយមាត់របស់យើង។ យើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់យើងបានឡើយ។ ដូច្នេះ យើងអរព្រះគុណដល់ព្រះអម្ចាស់ និងពួកជំនុំរបស់ព្រះតែប៉ុណ្ណោះ។
តើអ្នកធ្លាប់បានជាប់នៅក្នុងការប្រព្រឹត្តរបស់អ្នក ទោះបើអំពើបាបទាំងអស់របស់អ្នកត្រូវបានដោះចេញហើយដែរទេ? អ្នកបានរាប់ជាសុចរិត ដោយមិនគិតពីភាពខ្សោយខាងសាច់ឈាមរបស់អ្នកឡើយ បើសិនអ្នកជឿដល់ព្រះ ដោយចិត្តរបស់អ្នក។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ពីព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់អ្នកថា «អ្នកបានរាប់ជាសុចរិតហើយ» ពីព្រោះទ្រង់ដឹកនាំយើងឲ្យយល់ព្រះបន្ទូលដ៏ពិត នៅពេលយើងស្តាប់ឮ។ តើអ្នកបានសង្រ្គោះ ដោយសារជំនឿ បន្ទាប់ពីបានស្តាប់ឮព្រះបន្ទូលព្រះឬ?
«គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ»។ ដូច្នេះ អ្នកណាដែលរៀន និងជឿតាមព្រះបន្ទូលព្រះ ដែលជាសេចក្តីពិត បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។
 
 
ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ ចាប់ពីដើមដំបូងដល់ចុងបញ្ចប់នៃលោកិយនេះ
 
រ៉ូម ៣:២៣-២៥ និយាយថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលក្នុងព្រះគ្រីស្ទយេស៊ូវ
ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។ 
ព្រះគម្ពីរនិយាយថា មនុស្សទាំងអស់បានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។ យើងទទួលបានសេចក្តីអត់ទោសអំពើបាប និងបានរាប់ជាសុចរិត ដោយសារព្រះគុណ និងសេចក្តីស្រឡាញ់ដ៏ឥតគិតថ្លៃរបស់ព្រះ ខណៈមនុស្សមានបាបនឹងធ្លាក់ទៅក្នុងស្ថាននរក។ ហើយយើងបានទទួលសិរីល្អរបស់ព្រះ និងបានរាប់ជាសុចរិត ដោយសារជំនឿ ពីព្រោះព្រះបានតាំងព្រះយេស៊ូវធ្វើជាទីសន្តោសប្រោស ដោយព្រះលោហិតរបស់ទ្រង់។
ខ.២៥ និង ២៦ និយាយថា «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ នៅទីនេះ ពាក្យថា «បានតាំង» មានន័យថា ព្រះបានបញ្ជូនព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃទ្រង់ ឲ្យយាងមកធ្វើជាទីសន្តោសប្រោស សម្រាប់ការអត់ទោសអំពើបាបរបស់លោកិយទាំងមូល។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយសារបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់គឺជាអាល់ហ្វា និងអូមេហ្គា។ ចូរយើងគិតអំពីដើមដំបូង និងចុងបញ្ចប់នៃផែនដីនេះ។ ព្រះបានសង្រ្គោះយើង ដោយសារសេចក្តីជំនឿ ដែលបានលាងសម្អាតអំពើបាបទាំងអស់ ចាប់ពីដើមដំបូងដល់ចុងបញ្ចប់នៃផែនដីនេះ ហើយព្រះបានតាំងព្រះយេស៊ូវធ្វើជាទីន្តោសប្រោស តាមរយៈសេចក្តីជំនឿលើសេចក្តីពិតនេះ។ វាមិនចាំរហូតដល់ខ្ញុំបានជឿតាមដំណឹងល្អទេ ដែលខ្ញុំបានដឹងពីព្រះបន្ទូលថា «សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម»។ 
អំពើបាបទាំងអស់របស់យើង ត្រូវបានដោះចេញ នៅពេលយើងជឿតាមព្រះបន្ទូលថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ យើងបានទទួលការអត់ទោសអំពើបាប តែម្តងជាសម្រេច ប៉ុន្តែសាច់ឈាមរបស់យើងនៅតែធ្វើបាបដដែល។ សាច់ឈាមធ្វើបាប ដោយសារតែភាពខ្សោយរបស់យើង ប៉ុន្តែព្រះគម្ពីរនិយាយថា «ទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើមទេ»។ នៅចំពោះព្រះ អំពើបាបរបស់សាច់ឈាម ទាំងឥឡូវនេះ និងពេលអនាគត គឺជាអំពើបាបពីមុនទាំងអស់។
ហេតុអ្វី? ព្រះបានយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវធ្វើជាចំណុចចាប់ផ្តើមចាំបាច់នៃសេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះ នៅចំពោះព្រះ អំពើបាបរបស់សាច់ឈាមនាពេលបច្ចុប្បន្ន គឺជាអំពើបាបពីអតីតកាល ពីព្រោះការអត់ទោសអំពើបាបត្រូវបានបំពេញសម្រេច តែម្តងជាសម្រេច ដោយព្រះយេស៊ូវយេស៊ូវរួចរាល់ហើយ។ អំពើបាបនាពេលបច្ចុប្បន្នត្រូវបានលាងសម្អាតចេញអស់រួចទៅហើយ។ ឃ្លាថា «ទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើមទេ» មានន័យថា «ទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបរបស់លោកិយនេះរួចរាល់ហើយ»។ ដូច្នេះ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានអត់ទោសឲ្យ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវរួចទៅហើយ។ 
ព្រះបានដោះអំពើបាបទាំងអស់ ដែលមនុស្សបានប្រព្រឹត្តពីដើមដំបូង រហូតដល់ចុងបញ្ចប់នៃផែនដីនេះរួចរាល់ហើយ។ ដូច្នេះ អំពើបាបទាំងអស់សុទ្ធតែជាអំពើបាបពីមុននៅចំពោះព្រះ។ មនុស្សនៅក្នុងលោកិយនេះ ប្រព្រឹត្តអំពើបាប ដែលព្រះរាជបុត្រានៃព្រះបានលាងសម្អាតរួចទៅហើយ។ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបនៅក្នុងឆ្នាំនេះ តាំងពីជាង២០០០ឆ្នាំមុនរួចទៅហើយ។ តើអ្នកយល់ពីការនេះទេ?
ព្រះបានដោះអំពើបាបរបស់លោកិយនេះចេញរួចហើយ រួមទាំងអំពើបាបរបស់អ្នក និងខ្ញុំផង។ តើអ្នកមើលឃើញអ្វីដែលខ្ញុំចង់មានន័យទេ។ បើសិនអ្នកមិនយល់ទេ អ្នកអាចច្របូកច្របល់ នៅពេលអ្នកប្រកាសដំណឹងល្អទៅកាន់អ្នកដទៃ។ ឃ្លាថា «ទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើមទេ» មានន័យថា ទ្រង់បានដោះអំពើបាបទាំងអស់ចេញ តាំងពីជាង២០០០ឆ្នាំមុនមកម៉្លេះ។ អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានជំនុំជម្រះរួចហើយ ពីព្រោះព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងបានសុគតនៅលើឈើឆ្កាង។ ព្រះបានផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ ពីព្រោះទ្រង់បានបញ្ជូនព្រះយេស៊ូវមកផែនដីនេះ ដើម្បីរាប់មនុស្សទាំងអស់ជាសុចរិត តែម្តងជាសម្រេច។ ដូច្នេះ ព្រះមិនប្រកាសទោសចំពោះអំពើបាប ដែលមនុស្សទាំងអស់នៅលើផែនដីនេះបានប្រព្រឹត្តទេ ហើយទ្រង់បានដោះវាចេញ ដោយសារសេចក្តីជំនឿរបស់ពួកគេលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។
តើអ្នកយល់អ្វីដែលសាវកប៉ុលចង់មានន័យដែរទេ? វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលបានសង្រ្គោះហើយ។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី នឹងធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះពួកគេព្រងើយកន្តើយចំពោះសេចក្តីពិតនេះ។ ដូច្នេះ យើងត្រូវតែស្តាប់ និងយល់យ៉ាងត្រឹមត្រូវអំពីព្រះបន្ទូល ពីព្រោះវាសំខាន់ខ្លាំងណាស់សម្រាប់ជំនឿរបស់យើង និងការប្រកាសដំណឹងល្អរបស់យើងទៅកាន់អ្នកដទៃ។ 
 
 
ដូច្នេះ តើការអួតនៅឯណា?
 
ព្រះគម្ពីរ និយាយថា «សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម»។ ព្រះបង្រៀនថា អំពើបាបពីមុនត្រូវបានលាងសម្អាតរួចទៅហើយ ពីព្រោះព្រះបានបញ្ជូនព្រះយេស៊ូវឲ្យយាងមក ដើម្បីធ្វើជាទីសន្តោស ប្រោស។ ដូច្នេះ យើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ។
ខ.២៦ និយាយថា «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ «នៅជាន់ឥឡូវនេះ ព្រះបានប្រទានជីវិតអស់កល្បជានិច្ចដល់លោកិយនេះ ដើម្បីឲ្យលោកិយនេះមិនត្រូវវិនាស។ នៅជាន់ឥឡូវនេះ ព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យយាងមក ដើម្បីសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ និងបំពេញសម្រេចអ្វីដែលទ្រង់បានសន្យា។ ហើយព្រះអម្ចាស់បានសម្តែងឲ្យឃើញពីសេចក្តីសុចរិតរបស់ព្រះ។ ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ឲ្យយាងមក ដើម្បីទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈសេចក្តីពិតនៃសេចក្តីសង្រ្គោះ។
ព្រះអម្ចាស់បានយាងមកឯមនុស្សមានបាប ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ ព្រះទ្រង់សុចរិត ហើយទ្រង់បានលុបបំបាត់អំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ ដោយសារយើងជឿព្រះយេស៊ូវ ដោយចិត្តរបស់យើង យើងឥតមានបាបទៀតទេ។ ដូច្នេះ អ្នកដែលជឿព្រះយេស៊ូវយ៉ាងស្មោះត្រង់ ឥតមានបាបទេ ពីព្រោះទ្រង់បានលាងសម្អាតពួកគេ និងបានសង្រ្គោះរបស់ពួកគេចេញពីអំពើបាបនៅពេលអនាគតរបស់ពួកគេ។ 
រ៉ូម ៣:២៧-៣១ និយាយថា «ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ»។ 
ឃ្លាថា «យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ» មានន័យថា យើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់យើងបានឡើយ ពីព្រោះយើងមិនគ្រប់លក្ខណ៍ និងខ្សោយ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក នៅចំពោះក្រិត្យវិន័យ។ ប៉ុន្តែព្រះបន្ទូលព្រះបានរាប់យើងជាសុចរិត និងគ្រប់លក្ខណ៍ ពីព្រោះយើងបានសង្រ្គោះ ដោយសារព្រះបន្ទូលទ្រង់។ ព្រះអម្ចាស់ប្រាប់យើងថា សាច់ឈាមរបស់យើងនៅតែមិនគ្រប់លក្ខណ៍ បន្ទាប់ពីយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ប៉ុន្តែទ្រង់បានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង ហើយយើងអាចចូលទៅជិតព្រះបាន ដោយការជឿថា ព្រះយេស៊ូវបានសង្រ្គោះយើងហើយ។
«ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ។» យើងត្រូវតែស្គាល់ និងយល់ពីក្រិត្យវិន័យ ដែលព្រះបានបង្កើតឡើង ហើយក្រិត្យវិន័យស្ថិតស្ថេរនៅអស់កល្បជានិច្ចនៅក្នុងនគររបស់ទ្រង់។ ព្រះមានបន្ទូលថា «តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ»។ តើអ្នកយល់ទេ? ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ យើងបានសង្រ្គោះ នៅពេលយើងជឿតាមសេចក្តីពិត។ ដូច្នេះ យើងត្រូវតែចងចាំថា ការប្រព្រឹត្តតាមក្រិត្យវិន័យមិនអាចសង្រ្គោះយើងបានឡើយ។ 
នៅក្នុង រ៉ូម ៣ ព្រះមានបន្ទូលអំពីច្បាប់ខាងសេចក្តីជំនឿ តាមរយៈសាវកប៉ុល។ ព្រះមានបន្ទូលថា «សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី?» (រ៉ូម ៣:៣)។ អ្នកជឿឈរបានយ៉ាងមាំមួន ដោយសារសេចក្តីជំនឿ ប៉ុន្តែអ្នកមិនជឿដួលចុះ វិញ។ ហើយអ្នកដែលមិនជំនឿពេញលេញតាមដំណឹងល្អអំពីសេចក្តីពិត នឹងទៅស្ថាននរក ទោះបើពួកគេគិតថា ពួកគេជឿព្រះយេស៊ូវក៏ដោយ។ 
 
 
ព្រះបានសង្រ្គោះយើងទាំងអស់គ្នាយ៉ាងឥតខ្ចោះ ចេញពីអំពើបាបទាំងអស់
 
ព្រះ បានបង្កើតក្រិត្យវិន័យរបស់ទ្រង់ ដើម្បីឲ្យអ្នកដែលជឿតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នឹងជំពប់ដោយសារក្រិត្យវិន័យខាងសេចក្តីជំនឿ។ ប៉ុន្តែព្រះបានសង្រ្គោះយើងទាំងអស់យ៉ាងឥតខ្ចោះ ចេញពីអំពើបាបរបស់យើងហើយ។ រ៉ូម ៣ និយាយអំពីក្រិត្យវិន័យខាងសេចក្តីជំនឿ។ យើងបានសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលដ៏ពិត ហើយយើងទទួលបាននគរស្ថានសួគ៌ជាមរតក និងមានសន្តិភាព ដោយសារសេចក្តីជំនឿ។ ប៉ុន្តែអ្នកមិនជឿមិនអាចមានសន្តិភាពបានឡើយ។ ហេតុអ្វី? ពួកគេទទួលការជំនុំជម្រះ ដោយសារក្រិត្យវិន័យនៃសេចក្តីពិតរបស់ព្រះ ពីព្រោះពួកគេមិនបានទទួលយកព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះ។ ដូច្នេះ សេចក្តីសង្រ្គោះចេញពីសេចក្តីស្រឡាញ់របស់ព្រះ ហើយយើងបានសង្រ្គោះ ដោយការស្គាល់សេចក្តីពិត និងការជឿដោយចិត្តលើអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង។ តើអ្នកយល់ទេ?
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដែលប្រទានដល់យើងនូវសេចក្តីជំនឿ និងពួកជំនុំរបស់ទ្រង់នៅលើផែនដីនេះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលប្រទានដល់យើងនូវសេចក្តីពិតនេះ សេចក្តីជំនឿ និងព្រះបន្ទូល ដែលសាវកប៉ុលទទួលបានដែរ និងដែលបានបើកសម្តែងឲ្យឃើញពីអាថ៌កំបាំងនៃការអត់ទោសអំពើបាបដល់ពួកជំនុំរបស់ទ្រង់។ ហើយខ្ញុំសូមសរសើរតម្កើងទ្រង់ ដោយអស់ពីដួងចិត្តរបស់ខ្ញុំ។ 
យើងអរព្រះគុណដល់ព្រះអម្ចាស់ ពីព្រោះទ្រង់បានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ យើងពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរកមែន បើសិនយើងមិនមានសេចក្តីជំនឿនេះ និងពួកជំនុំរបស់ទ្រង់។ ហើយតាមនិស្ស័យរបស់យើង យើងគឺជាមនុស្សមានបាប ដែលមិនអាចបានសង្រ្គោះបានឡើយ ប៉ុន្តែយើងបានជឿលើសេចក្តីសុចរិត ដោយចិត្តរបស់យើង។ ដូច្នេះ យើងបានធ្វើជាកូនរបស់ទ្រង់ ដោយការជឿដោយចិត្តលើសេចក្តីសុចរិត ហើយបានសង្រ្គោះ ដោយសារមាត់ប្រកាសប្រាប់ (រ៉ូម ១០:១០)។