រចនាសម័្ពន្ធរោងឧបោសថ
សសរនៃទីលាននៃរោងឧបោសថរាងចតុកោណកែង និងមានបណ្តោយប្រវែង១០០ហត្ថ។ នៅក្នុងព្រះគម្ពីរ ១ហត្ថគឺជាប្រវែងពីកែងដៃរហូតដល់ចុងម្រាមដៃ គឺប្រហែល៤៥សង់ទីម៉ែត្រ (១.៥ហ្វីត)។ ដូច្នេះ សសរនៃទីលាននៃរោងឧបោសថរាងចតុកោណកែង មានបណ្តោយប្រវែង១០០ហត្ថ ស្មើនឹង៤៥ម៉ែត្រ (១៥០ហ្វីត) ហើយទទឹងរបស់វាមានប្រវែង៥០ហត្ថ ដែលស្មើនឹង២២ម៉ែត្រ (៥.៧៥ហ្វីត)។
រោងឧបោសថត្រូវបានបែងចែកជាទីលាន និងរោងឧបោសថ ដែលជាតំណាក់នៃព្រះ។ នៅក្នុងតំណាក់នៃព្រះ មានផ្នែកតូចមួយ ដែលហៅថា ទីបរិសុទ្ធ។ ទីបរិសុទ្ធមានគំរបបួនផ្សេងៗពីគ្នា៖ គំរបត្បាញពីអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គំរបធ្វើពីរោមពពែ គំរបធ្វើពីរោមចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងគំរបធ្វើពីស្បែកផ្សោត។
នៅខាងកើតរោងឧបោសថមានទ្វារចូលត្បាញពីអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅពេលចូលទៅតាមទ្វារនេះ យើងនឹងមើលឃើញអាសនាតង្វាយដុត និងចានក្លាំ។ ហើយនៅពេលយើងដើរកាត់ចានក្លាំ យើងនឹងមើលឃើញរោងឧបោសថតែម្តង ដែលត្រូវបានបែងចែកជាទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត ដែលដាក់ហិបសញ្ញារបស់ព្រះ។ សសរនៃទីលាននៃរោងឧបោសថត្រូវបានធ្វើឡើងជាមួយសសរ៦០ ដែលធ្វើពីអំបោះខ្លូតទេសពណ៌សវេញយ៉ាងខ្មាញ់។ ម៉្យាងវិញទៀត រោងឧបោសថ ត្រូវបានធ្វើឡើង ដោយសសរ៩ និងក្តារ៤៨។