ទ្វារចូលទីលាននៃរោងឧបោសថ
សម្ភារៈប្រើសម្រាប់ទ្វារចូលទីលាននៃរោងឧបោសថគឺជាអំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ទ្វារនេះមានកម្ពស់២.២៥ម៉ត្រ (៧.៤ហ្វីត) និងទទឹងប្រវែង៩ម៉ែត្រ (៣០ហ្វីត)។ វាគឺជាផ្ទាំងសំពត់អំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលគេព្យួរនៅលើសសរចំនួន៤។ ដូច្នេះ កាលណាមនុស្សព្យាយាមចូលទៅក្នុងទីលាននៃរោងឧបោសថ គេអាចមើលឃើញទ្វារចូលនេះបានយ៉ាងងាយ។
អំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាសម្ភារៈប្រើសម្រាប់ទ្វារចូលទីលាននៃរោងឧបោសថ បើកសម្តែងថា ព្រះនឹងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈកិច្ចការទាំងបួនរបស់ព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់។
ទីមួយ តើអំបោះពណ៌ខៀវបង្ហាញយើងអំពីអ្វី? វាបង្ហាញយើងអំពីផ្នែកមួយនៃសេចក្តីពិតអំពីព្រះយេស៊ូវ ដែលបានធ្វើជាព្រះមែស៊ីពិតប្រាកដដល់មនុស្សមានបាប ដោយបានយាងមកផែនដីនេះ និងទទួលផ្ទុកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ តាមការពិត បុណ្យជ្រមុជនេះ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន នៅទន្លេយ័រដាន់ គឺជាសេចក្តីពិតថា ព្រះយេស៊ូវទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ ព្រះយេស៊ូវពិតជាបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ ដាក់នៅលើស្មារបស់ទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាតំណាងនៃមនុស្សជាតិទាំងមូល។ ដោយសារអំពើបាបរបស់មនុស្សទាំងអស់ត្រូវបានផ្ទេរទៅលើព្រះសិរសារបស់ព្រះយេស៊ូវ អ្នកដែលជឿតាមសេចក្តីពិតនេះ ឥតមានបាបនៅក្នុងចិត្តរបស់ពួកគេឡើយ។
ទីពីរ តើអ្វីគឺជាអត្ថន័យពិតប្រាកដនៃអំបោះពណ៌ស្វាយចូលទៅតាមទ្វារចូលទៅទីលាននៃរោងឧបោសថ? វាប្រាប់យើងថា ព្រះយេស៊ូវគឺពិតជាស្តេចលើសអស់ទាំងស្តេច។ តាមការពិត ព្រះយេស៊ូវមិនមែនជាស្នាព្រះហស្តឡើយ ប៉ុន្តែជាព្រះអាទិករដែលបានបង្កើតចក្រវាលនេះ និងជាព្រះមែស៊ីពិតប្រាកដ ដែលបានយាងមកផែនដីនេះ។ ទ្រង់បានយាងមកផែនដីនេះរួចហើយ ក្នុងនាមជាព្រះមែស៊ី និងនៅក្នុងរូបភាពជាមនុស្ស។ ហើយតាមរយៈការទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះនៅលើរូបអង្គទ្រង់ផ្ទាល់ ពីបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងតាមរយៈការសុគតជាយញ្ញបូជា និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានសង្រ្គោះរាស្ត្រទាំងអស់របស់ទ្រង់ ដែលបានទទួលស្គាល់ កោតខ្លាច និងជឿលើព្រះមែស៊ីរបស់ពួកគេ ចេញពីអំពើបាបទាំងអស់ និងការជំនុំជម្រះបាប។
តាមការពិត ព្រះយេស៊ូវគឺជាព្រះ និងព្រះមែស៊ីដ៏ដាច់ខាតរបស់យើង។ ទ្រង់គឺជាព្រះអង្គសង្រ្គោះដ៏ដាច់ខាត។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងដោយសារការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវមិនគ្រាន់តែបានលាងសម្អាតអំពើបាបទាំងអស់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលការជំនុំជម្រះបាបជំនួសយើងផងដែរ។
ទីបី អំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិតដែលព្រះយេស៊ូវបានបង្ហូរនៅលើឈើឆ្កាង ហើយវាមានន័យថា ព្រះគ្រីស្ទបានប្រទានជីវិតថ្មីដល់យើងដែលជឿ។ សេចក្តីពិតនៃអំបោះពណ៌ក្រហមនេះ ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែបានទទួលយកការជំនុំជម្រះបាបរបស់យើង ដោយការទទួលផ្ទុកលអំពើបាបរបស់លោកិយនេះ ដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហានប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានប្រទានជីវិតថ្មីដល់យើង ដោយការប្រទានសេចក្តីជំនឿដែល ផ្តល់ជីវិតដល់យើងដែលបានស្លាប់ខាងឯបាបហើយ។ ព្រះយេស៊ូវពិតជាបានប្រទានជីវិតថ្មីដល់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។
ដូច្នេះ តើអំបោះខ្លួតទេសវិញយ៉ាងខ្មាញ់មានន័យយ៉ាងដូចម្តេចដែរ? វាបង្ហាញថា ព្រះបានបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់អំពីសេចក្តីសង្រ្គោះ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយវាប្រាប់យើងថា នៅពេលព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ ដាក់នៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់យើង នៅលើឈើឆ្កាង នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះ ដែលព្រះបានសន្យាចំពោះសាសន៍អ៊ីស្រាអែល និងយើង ដោយព្រះបន្ទូលនៃសម័្ពន្ធមេត្រីរបស់ទ្រង់។
ព្រះយ៉ាវ៉េបានមានបន្ទូលនៅក្នុង អេសាយ ១:១៨ «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ ហើយប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគ្រប់គ្រងរបៀបថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ ដែលអំពើបាបរបស់ពួកអ៊ីស្រាអែលត្រូវបានផ្ទេរទៅលើកូនចៀមយញ្ញបូជា ដោយការដាក់ដៃលើ គឺជាសេចក្តីសន្យារបស់ព្រះដល់សាសន៍អ៊ីស្រាអែល និងយើង។ នេះគឺជាការបើកសម្តែងពីសេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះ ចេញពីអំពើបាបប្រចាំថ្ងៃ និងប្រចាំឆ្នាំរបស់ពួកគេ តាមរយៈកូនចៀមនៃព្រះនៅពេលអនាគត។
នេះក៏ជាទីសម្គាល់នៃព្រះមែស៊ីដែលត្រូវយាងមកផងដែរ។ ដូច្នេះ នៅសម័យព្រះគម្ពីរសញ្ញាថ្មី នៅពេលព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច ដោយការទទួលបុណ្យជរមុជរបស់ទ្រង់ ស្របតាមរបៀបនៃព្រះគម្ពីរសញ្ញាចាស់ វាគឺជាការបំពេញសម្រេចសម័្ពន្ធមេត្រីរបស់ព្រះ។ តាមរយៈការប្រទានដល់យើងនូវព្រះបន្ទូលនៃសេចក្តីសន្យាទាំងអស់ ព្រះបានបង្ហាញប្រាប់យើងថា ទ្រង់ពិតជាបានបំពេញសម្រេចសេចក្តីសន្យាទាំងនោះរួចហើយ គឺតាមដែលទ្រង់បានសន្យាទាំងស្រុង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវបើកសម្តែងពីសេចក្តីពិតនេះថា ព្រះនៃសម្ព័ន្ធមេត្រីបានបំពេញសម្រេចគ្រប់ទាំងសម្ព័ន្ធមេត្រីរបស់ទ្រង់។