Search

ការសិក្សាអំពីរោងឧបោសថ

គំរបរោងឧបោសថ

គំរបរោងឧបោសថ 1
 
គំរបទីមួយនៃរោងឧបោសថត្រូវបានធ្វើពីការត្បាញអំបោះខ្លូតទេសយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីន តាមរចនានៃពួកជាងមានស្នាដៃ។ វាបើកសម្តែងថា ព្រះមែស៊ីនឹងយាងមក តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីសង្រ្គោះអស់អ្នកដែលជឿដល់ទ្រង់ ចេញពីអំពើបាប និងទោសរបស់ពួកគេ។
 
 
គំរបរោងឧបោសថ 2
គំរបទីពីរនៃរោងឧបោសថត្រូវបានធ្វើពីរោមពពែ។ នេះប្រាប់យើងថា ព្រះមែស៊ីនឹងយាងមក ដើម្បីរាប់មនុស្សជាតិជាសុចរិត ដោយការរំដោះពួកគេចេញពីអំពើបាបរបស់ពួកគេ និងទោសនៃអំពើបាបទាំងនេះ។
 
គំរបរោងឧបោសថ 3

គំរបទីបីនៃរោងឧបោសថត្រូវបានធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ ក្រហម។ នេះបើកសម្តែងថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ទទួលផ្ទុកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់រាស្ត្ររបស់ទ្រង់។
 
គំរបរោងឧបោសថ 4

គំរបទីបួននៃរោងឧបោសថត្រូវបានធ្វើពីស្បែកផ្សោត។ នេះបង្ហាញយើងពីរូបភាពនៃព្រះយេស៊ូវ ដែលបានបន្ទាបអង្គទ្រង់ចុះដល់កម្រិតមនុស្សជាតិ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។