តុតាំងនំប៉័ង
តុតាំងនំប៉័ង ដែលជាសម្ភារៈមួយនៅក្នុងរោងឧបោសថ ត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាសសុទ្ធ។ វាមានបណ្តោយប្រវែង ២ហត្ថ (៩០សង់ទីម៉ែត្រ ឬ ៣ហ្វីត) ទទឹងប្រវែង ១ហត្ថ (៤៥សង់ទីម៉ែត្រ ឬ ១.៥ហ្វីត) និងកម្ពស់ ១.៥ហត្ថ (៦៧.៥សង់ទីម៉ែត្រ ឬ ២.២ហ្វីត)។ នៅលើតុតាំងនំប៉័ង តែងតែមានដាក់នំប៉័ងដប់ពីរដុំជានិច្ច ហើយមានតែពួកសង្ឃប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនេះបាន (លេវីវិន័យ ២៤:៥-៩)។
តុតាំងនំប៉័ងមានលក្ខណៈផ្សេងៗ៖ វាមានកែមដែលមានកម្ពស់១ទះនៅជុំវិញ កែមមាសត្រូវបានដាក់នៅជុំវិញកែមនេះ ក្រវិលមាសចំនួនបួនត្រូវបានដាក់នៅជ្រុងទាំងបួន ហើយក្រវិលមាសទាំងបួនត្រូវបានស៊ក ដោយឈើសែងដែលធ្វើពីឈើនាងនួននិងស្រោបមាស។ សម្ភារៈនៅលើតុនេះមាន ថាស ថ្ពិល ប៉ាន់ និងពែង ដែលសុទ្ធតែធ្វើពីមាសទាំងអស់។
និក្ខមនំ ៣៧:១១-១២ ប្រាប់យើងថា «ក៏ស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើកែមមាសនៅជុំវិញដែរ»។ តុតាំងនំប៉័ងនៅក្នុងទីបរិសុទ្ធនៃតំណាក់នៃព្រះ មានកែមមួយដែលមានកម្ពស់១ទះ និងមានកែមមាសនៅជុំវិញ។ ហេតុអ្វីព្រះបានបង្គាប់ឲ្យម៉ូសេដាក់កែមបែបនេះ? កែមដែលមានកម្ពស់១ទះនេះ លានចេញប្រហែល១០សង់ទីម៉ែត្រ (៣.៩អ៊ិញ) ដើម្បីការពារកុំឲ្យធ្លាក់នំប៉័ងពីលើតុ។
មានតែសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចបរិភោគនំប៉័ងនៅលើតុតាំងនំប៉័ងបាន។ យើងក៏ត្រូវតែធ្វើជាអ្នកដែលអាចបរិភោគនំប៉័ងនេះខាងវិញ្ញាណផងដែរ។ មានតែអ្នកដែលបានសង្រ្គោះចេញពីបាប និងទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ឬមានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចបរិភោគនំប៉័ងនេះបាន។