Search

ការសិក្សាអំពីរោងឧបោសថ

ទ្វារចូលទីលាននៃរោងឧបោសថ

សេចក្តីអធិប្បាយដែលទាក់ទង

· ពណ៌ទ្វារចូលទីលាន រោងឧបោសថ (និក្ខមនំ ២៧:៩-១៩)

ពណ៌ទ្វារចូលទីលាន រោងឧបោសថ
(និក្ខមនំ ២៧:៩-១៩)
«ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ ហើយត្រូវមានសសរ២០ និងជើងលង្ហិន២០ ឯទំពក់សសរ និងគន្លឹះ នោះត្រូវធ្វើពីប្រាក់ នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ និងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ និងជើង១០ ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣ ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣ដូចគ្នា ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ និងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ និងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ និងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។»
 
 
ទ្វារចូលទីលាននៃរោងឧបោសថមានភាពខុសគ្នាច្បាស់លាស់ រវាងសេចក្តីជំនឿរបស់អ្នកដែលបានកើតជាថ្មី និងសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទតែឈ្មោះ៖ សេចក្តីជំនឿទីមួយដឹង និងជឿថា ព្រះបានដោះអំពើបាបទាំងអស់របស់ខ្លួនចេញហើយ ហើយសេចក្តីជំនឿទីពីរជឿដល់ព្រះយេស៊ូវ ដោយផ្អែកលើគំនិតផ្ទាល់ខ្លួន ដែលគ្រាន់តែជាការអនុវត្តបែបសាសនាប៉ុណ្ណោះ។ ប៉ុន្តែអ្នកដែលជឿព្រះតាមបែបសាសនា កំពុងតែចម្រុងចម្រើនយ៉ាងខ្លាំង ខណៈដែលអ្នកដែលកំពុងតែអធិប្បាយសេចក្តីពិតអន់ចិត្ត ដែលមើលឃើញអ្នកដែលមាន សេចក្តីជំនឿខុស កំពុងតែប្រកាសសេចក្តីបង្រៀនខុសឆ្គងរបស់ពួកគេ ហើយកំពុងតែចម្រុងចម្រើន។ ពួកគេអន់ចិត្ត ពីព្រោះពួកគេដឹងយ៉ាងច្បាស់ថា គ្រីស្ទបរិស័ទយ៉ាងច្រើនបានធ្លាក់ចូលទៅក្នុងសាសនានៃការបោកបញ្ឆោត និងការកេងបន្លំនេះ។ 
ខ្ញុំក៏មានការអន់ចិត្តចំពោះការនេះ មួយរយៈពេលដែរ។ ដោយសារខ្ញុំពិតជាបានកើតជាថ្មី ដោយការជួបនឹងសេចក្តីពិត ហើយពិតជាអរព្រះគុណដល់ព្រះ សម្រាប់ការប្រើខ្ញុំជាឧបករណ៍មួយសម្រាប់ព្រះរាជកិច្ចរបស់ទ្រង់ ហើយដោយសារចិត្តរបស់ខ្ញុំមានភាពឆេះឆួលសម្រាប់ការប្រកាសសេចក្តីពិតនៃព្រះទៅកាន់ពិភពលោកទាំងមូល នៅពេលខ្ញុំបានមើលឃើញមនុស្សយ៉ាងច្រើន ដែលកំពុងតែរស់នៅក្នុងជីវិតបែបសាសនា ត្រូវបានបោកបញ្ឆោត ដោយសេចក្តីកុហក ខ្ញុំពិតជាមានសេចក្តីពិបាកចិត្តខ្លាំងណាស់។ 
ទោះបីជាយ៉ាងណា អ្វីដែលច្បាស់លាស់គឺធា ព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ខ្ញុំ ហើយថា ទោះបីជាខ្ញុំមានភាពខ្សោយក៏ដោយ ក៏ចិត្ត របស់ខ្ញុំឥតមានបាបដែរ។ ដូច្នេះ នៅក្នុងចិត្តរបស់ខ្ញុំមានការអរព្រះគុណ ហើយខ្ញុំគ្មានសេចក្តីខ្មាស់ចំពោះដំណឹងល្អដែលខ្ញុំតាមឡើយ។ នៅពេលខ្ញុំប្រកាសដំណឹងល្អនេះទៅកាន់មនុស្សនៅទូទាំងពិភពលោក បើសិនពួកគេស្តាប់តាមព្រះបន្ទូលនៃសេចក្តីពិតនេះ ហើយជឿតាម ពួកគេក៏អាចគ្មានសេចក្តីខ្មាស់ទាំងនៅចំពោះទាំងព្រះ និងទាំងនៅចំពោះមនុស្សផងដែរ ពួកគេនៅពេលពួកគេជឿតាមសេចក្តីពិតនេះ ពួកគេទាំងអស់គ្នាបានធ្វើជាកូនរបស់ព្រះ។ 
ដោយសារសេចក្តីជំនឿ អ្នកក៏ពិតជាអាចទទួលបានព្រះពរដូចគ្នាផងដែរ។ ទោះបីជាអ្នកមិនបានសិក្សាទេវសាស្ត្រក៏ដោយ បើសិអ្នកគ្រាន់តែជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ក៏អ្នកនឹងទទួលបានការអត់ទោសអំពើបាប បានធ្វើជាកូនរបស់ព្រះ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់អ្នកផងដែរ។ ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ អ្នកក៏អាចដើរជាមួយពួកអ្នកបម្រើរបស់ព្រះបានផងដែរ។ ដូច្នេះ នេះគឺជាសេចក្តីពិតដ៏ច្បាសលាស់ ហើយការជឿតាមសេចក្តីពិតនេះគឺជាសេចក្តីជំនឿត្រឹមត្រូវហើយ។ 
ទោះបីជាខ្ញុំកំពុងតែរស់នៅក្នុងលោកិយមួយ ដែលពោរពេញទៅដោយសេចក្តីកុហកក៏ដោយ ដោយសារនៅក្នុងចិត្តរបស់ខ្ញុំ មានសេចក្តីជំនឿត្រឹមត្រូវ ក៏ខ្ញុំអាចបន្តការប្រកាសដំណឹងល្អនៃសេចក្តីពិតនេះ រហូតមកដល់វេលានេះដែរ។ ចាប់តាំងពីខ្ញុំបានចាប់ផ្តើមអធិប្បាយព្រះបន្ទូល ក្រោមប្រធានបទ រោងឧបោសថ ខ្ញុំបានដឹងកាន់តែច្បាស់លាស់អំពីគម្រោងការរបស់ពួកកុហក ហើយខ្ញុំបានស្គាល់សេចក្តីពិតចេញពីសេចក្តីមិនពិត។ នេះគឺជាមូលហេតុដែលខ្ញុំបាន និងកំពុងធ្វើបន្ទាល់ពីសេចក្តីពិតនៃរោងឧបោសថនេះ។ ការធ្វើបន្ទាល់ពីសេចក្តីពិតនៃរោងឧបោសថនេះនាំឲ្យខ្ញុំមានអំណរដ៏ធំ ដែលបានជួយឲ្យមនុស្សអាចស្គាល់សេចក្តីពិតចេញពីសេចក្តីមិនពិត។ 
នៅក្នុងការសរសេរសៀវភៅអំពីរោងឧបោសថនេះ កាតព្វកិច្ចដ៏លំបាកបំផុតសម្រាប់ខ្ញុំ គឺការព្យាយាមដោះស្រាយវាក្យស័ព្ទរបស់វា។ ខ្ញុំបានចំណាយការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយពិនិត្យមើលអត្ថន័យដើមទាំងឡាយ ដើម្បីធ្វើឲ្យប្រាកដថា វាក្យស័ព្ទពិបាកៗដែលទាក់ទងនឹងរោងឧបោសថ នឹងមិនធ្វើឲ្យខ្ញុំផ្ទេរព័ត៌មានខុសទៅអ្នកអាន ឬអ្នកអានទទួលបានព័ត៌មានខុសពីខ្ញុំឡើយ។ ក្រៅពីការយល់ដឹង និងចំណេះដឹងរបស់ខ្ញុំផ្ទាល់ អំពីរោងឧបោសថ ខ្ញុំបានបារម្ភអំពីកាតព្វកិច្ចនេះ ដោយមិនប្រាកដថា ខ្ញុំអាចពន្យល់ពីសារៈសំខាន់នៃរោងឧបោសថបានយ៉ាងច្បាស់លាស់ប៉ុណ្ណា ពីព្រោះខ្ញុំត្រូវពន្យល់ពីបែបបទនៃរោងឧបោសថ និងអត្ថន័យខាងវិញ្ញាណដែលត្រូវបានលាក់កំបាំង ទៅកាន់មនុស្សដែលមានចំណេះដឹងដែលមានកម្រិត។ 
វាពិតជាការប្រសើរ បើសិនមនស្សអាចយល់ និងជឿភ្លាមៗ បន្ទាប់ពីពួកគេបានស្តាប់ឮសេចក្តីពិត។ ប៉ុន្តែទីក្រុងរ៉ូមមិនត្រូវបានសាងសង់ឡើងនៅក្នងរយៈពេលតែមួយថ្ងៃទេ។ ដូចគ្នាដែរ ហើយដូចជានៅក្នុងបញ្ហាទាំងអស់ដែរ ការប្រកាសសេចក្តីពិត និងសេចក្តីជំនឿត្រឹមត្រូវមិនអាចសម្រេចបានក្នុងរយៈពេលតែមួយថ្ងៃទេ ប៉ុន្តែបន្តិចម្តងៗ ខណៈដែលយើងជីកកាន់តែជ្រៅៗទៅដល់ស្នូលបន្តិចម្តងៗ។ ដូច្នេះ ខ្ញុំបានបារម្ភចំពោះការជីកយ៉ាងជ្រៅពេកតាំងពីដើមដំបូង ពីព្រោះមិនមែនគ្រប់គ្នា ដែលនឹងអាចយល់សេចក្តីពិតបានទេ ហើយនេះគឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងការសរសេរសៀវភៅនេះ។ 
ទោះបីជាយ៉ាងណា តាមរយៈជំនួយរបស់ព្រះ ទីបំផុត ខ្ញុំបានសម្រេចបានសៀវភៅនេះ ដោយមិនសូវមានឧបសគ្គច្រើនប៉ុន្មានទេ។ ខ្ញុំពិតជាមានអំណរ និងការអរព្រះគុណ សម្រាប់សៀវភៅនេះ។ តាមរយៈសៀវភៅនេះ ហើយដោយការស្គាល់សេចក្តីពិតចេញពីសេចក្តីកុហក ខ្ញុំនឹងបើកសម្តែងយ៉ាងច្បាស់លាស់ អំពីរបៀបដែលមនុស្សសព្វថ្ងៃនេះដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានសង្រ្គោះ ហើយផ្ទុយទៅវិញ អំពីភាពបែបសាសនា និងភាពឥតប្រយោជន៍នៃសេចក្តីជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អផ្សេងៗទៀត ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ ដូច្នេះ ខ្ញុំអរព្រះគុណដល់ព្រះយ៉ាងខ្លាំង សម្រាប់ការសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ។ 
នៅសព្វថ្ងៃនេះ មានអ្នកដំណឹងល្អនិយមជាច្រើន ដែលអះអាងយ៉ាងឥតលក្ខខណ្ឌថា ពួកគេឥតមានបាប ដោយសារពួកគេគ្រាន់តែជឿដល់ព្រះយេស៊ូវប៉ុណ្ណោះ។ ចិត្តរបស់ពួកគេមានពេញទៅដោយសេចក្តីជំនឿខុសឆ្គង និងគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ ខណៈដែលកំពុងតែសិក្សាអំពីរោងឧបោសថ ខ្ញុំបានយល់កាន់តែច្បាស់លាស់អំពីភាពក្លែងក្លាយ និងភាពឥតប្រយោជន៍នៃសេចក្តីជំនឿរបស់ពួកគេ ហើយដោយសារការយល់នេះ ខ្ញុំអរព្រះគុណកាន់តែខ្លាំង និងអស់ពីចិត្តដល់ព្រះ សម្រាប់សេចក្តីសង្រ្គោះរបស់ខ្ញុំ។ 
 
 
ទ្វារ និងរបងនៃទីលានរោងឧបោសថ
 
ទ្វារ និងរបងនៃទីលានរោងឧបោសថ
ចេញពីបទគម្ពីរមេ យើងអាចស្វែងរកឃើញការពិតថា បណ្តោយនៃទីលានចតុកោណនៃរោងឧបោសថមានប្រវែង ៤៥ ម៉ែត្រ ហើយទទឹងរបស់វាមានប្រវែង ២២.៥ ម៉ែត្រ ពីព្រោះ១ហត្ថស្មើនឹង ០.៤៥ ម៉ែត្រ។ នៅគ្រប់ជ្រុងទាំងអស់នៃទីលានរោងឧបោសថ មានសសរចំនួន៦០ ដែលសសរនីមួយៗមានកម្ពស់ ២.២៥ ម៉ែត្រ ហើយនៅខាងកើត មានទ្វារដែលមានទទឹងប្រវែង ៩ ម៉ែត្រ ហើយមានរនាំងសំពត់ខ្លូតទេសពណ៌នៅលើផ្នែកទាំងអស់ទៀតនៃរបងទាំងមូល (ប្រហែល ១២៦ ម៉ែត្រ ចេញពី ១៣៥ ម៉ែត្រ)។ 
ទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយវាមានបណ្តោយប្រវែង ៩ ម៉ែត្រ និងកម្ពស់ ២.២៥ ម៉ែត្រ។ នៅក្នុងន័យផ្សេង អំបោះបួនខុសៗគ្នាទាំងនេះត្រូវបានត្បាញ ដើម្បីធ្វើជាផ្ទាំងសំពត់ប្រវែង ៩ ម៉ែត្រ និងកម្ពស់ ២.២៥ ម៉ែត្រ។ អំបោះផ្ទៃមេឃត្រូវបានត្បាញជាមុនតាមបណ្តោយ និងទទឹងទៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយបន្ទាប់មក អំបោះពណ៌ស្វាយត្រូវបានត្បាញក្នុងកម្ពស់ ២.២៥ ម៉ែត្រ ហើយបន្ទាប់មក អំបោះពណ៌ក្រហមត្រូវបានត្បាញក្នុងកម្ពស់ ២.២៥ ម៉ែត្រ ហើយជាចុងក្រោយ អំបោះពណ៌សត្រូវបានត្បាញ ទៅជាផ្ទាំងសំពត់ក្រាស់ និងណែនមួយ ដូចជាកម្រាលព្រំ ដែលមានកម្ពស់ ២.២៥ ម៉ែត្រ។ តាមរបៀបនេះ ផ្ទាំងសំពត់មួយដែលត្រូវបានត្បាញឲ្យមានកម្ពស់ ២.២៥ ម៉ែត្រ និងទទឹង ៩ ម៉ែត្រ ត្រូវបានព្យួរនៅលើសសរទាំងបួននៃទីលានរោងឧបោសថខាងកើត។ 
ដូច្នេះ ដើម្បីចូលទៅក្នុងទីលានរោងឧបោសថ មនុស្សត្រូវតែទាញសំពត់ដែលដូចជាកម្រាលព្រំឡើង។ មិនដូចជាទ្វារជាច្រើនទៀត ទ្វាររោងឧបោសថមិនត្រូវបានធ្វើពីឈើឡើយ។ ទោះបីជាសសររបស់វាត្រូវបានធ្វើពីឈើក៏ដោយ ក៏ទ្វារដែលនៅជាប់នឹងសសរទាំងនេះ ត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ដែរ។ 
អ្នកអាចធ្វើដំណើរកំសាន្ត និងទស្សនាការសម្តែងសៀកពីមុន ហើយបានមើលឃើញពីរបៀបគេធ្វើរោងតង់សម្តែងសៀកហើយ។ ទ្វារចូលទីលានរោងឧបោសថមានលក្ខណៈស្រដៀងគ្នានឹងទ្វារប្រភេទនេះដែរ។ ដោយសារទ្វារនេះត្រូវបានធ្វើពីសំពត់ក្រាស់ គេមិនអាចបើកវា ដោយទាញ ឬរុញបានឡើយ ប៉ុន្តែគេទាញវាឡើង ដើម្បីចូលវិញ។ លក្ខណៈនេះមិនសម្រាប់តែទ្វារចូលទីលានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទ្វារចូលទីបរិសុទ្ធ និងទ្វារចូលទីបរិសុទ្ធបំផុតនៅក្នុងរោងឧបោសថផងដែរ។ 
ហេតុអ្វីព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលធ្វើទ្វារចូលទីលានរោងឧបោសថ ទ្វារចូលទីបរិសុទ្ធ និងទ្វារចូលទីបរិសុទ្ធបំផុត ដោយត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ដូច្នេះ? យើត្រូវតែស្វែងយល់យ៉ាងច្បាស់លាស់អំពីបំណងព្រះហឫទ័យព្រះ ដែលនៅពីខាងក្រោយការបង្គាប់នេះ។ កណ្ឌគម្ពីរហេព្រើរប្រាប់យើងថា គ្រប់ការល្អនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាស្រមោលនៃខ្លឹមសារពិតប្រាកដដែលនឹងត្រូវមកដល់ គឺព្រះយេស៊ូវគ្រីស្ទនេះឯង (ហេព្រើរ ១០:១)។ 
ដូចគ្នាដែរ ទ្វារចូលទីលានរោងឧបោសថទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់។ ដូច្នេះ នៅពេលយើងមិនយល់ព្រះគម្ពីរសញ្ញាចាស់ យើងអាចទទួលបានការយល់ដឹងនេះ ដោយការពិនិត្យមើលព្រះគម្ពីរសញ្ញាថ្មីបាន។ បើសិនមិនពិនិត្យមើលខ្លឹមសារពិតប្រាកដ យើងនឹងពិបាកយល់ពីស្រមោលរបស់វាណាស់ ប៉ុន្តែនៅពេលយើងមើលឃើញអ្វី ឬអ្នកណាដែលកំពុងតែបញ្ចេញស្រមោលនោះ យើងអាចដឹងថា វាគឺជាអ្វីហើយ។ យើងទាំងអស់គ្នាត្រូវតែបានស្គាល់យ៉ាងច្បាស់លាស់ថា ព្រះអង្គសង្គ្រោះដែលព្រះបានរៀបចំពីព្រះគម្ពីរសញ្ញាចាស់ គឺពិតជាអ្នកណា ស្គាល់ថា ទ្រង់គឺជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ ហើយជឿថា ព្រះរាជកិច្ចរបស់ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
ដូច្នេះ តើអ្នកណាគឺជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ? តើអ្នកណាបានធ្វើយាងមកធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាប? គ្មានណាក្រៅពីព្រះយេស៊ូវគ្រីស្ទឡើយ។ នៅពេលយើងពិនិត្យមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្រ្គោះរបស់យើង បានយាងមកផែនដីនេះ និងរបៀបដែលទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង យើងអាចស្វែងរកឃើញសេចក្តីពិតថា ទ្រង់បានសង្រ្គោះមនុស្សមានបាប តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
នៅក្នុងការយល់ពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ សម្រាប់មនុស្សមានបាប ការយល់ និងការជឿតាមសេចក្តីពិតដែលមាននៅក្នុងពណ៌នៃទ្វារចូលទីលានរោងឧបោសថ គឺសំខាន់បំផុត។ នៅពេលស្វែងយល់ពីរោងឧបោសថ ចំណុចទីមួយ ដែលយើងត្រូវតែយល់គឺថា ទ្វារចូលទីលានត្រូវបានធ្វើដោយអំបោះចំនួនបួន។ ហើយនៅពេលយើងដោះស្រាយ អាថ៌កំបាំងនៃទ្វារនេះ យើងអាចទទួលបានការយល់ដឹងយ៉ាងច្បាស់លាស់អំពីព្រះរាជកិច្ចទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទបាន។ ដោយការសម្លឹងមើលទ្វារសំពត់ ដែលត្រូវបានត្បាញដោយអំបោះទាំងបួននេះ យើងក៏អាចយល់យ៉ាងច្បាស់លាស់ថា យើងត្រូវតែស្គាល់ និងជឿដល់ព្រះយេស៊ូវ និងសេចក្តីជំនឿប្រភេទណា ដែលពិតជាសេចក្តីជំនឿខុសបានផងដែរ។ 
ទីលានខាងក្រៅនៃរោងឧបោសថ ពិតជារំឮកយើងអំពីក្រោលចៀម មួយ។ ព្រះយេស៊ូវដ៏ជាព្រះមែស៊ីគឺពិតជាទ្វារនៃក្រោលចៀមនៃព្រះ ហើយទ្រង់ក៏បានធ្វើជាអ្នកគង្វាលល្អផងដែរ (យ៉ូហាន ១០:១-៥)។ នៅពេលយើងគិតអំពីសរសរនៅជុំវិញទីលាន យើងពិតជាត្រូវបានរំឮកអំពីព្រះ មែស៊ី ដែលបានធ្វើជាទ្វារ និងអ្នកគង្វាលល្អដល់ចៀមរបស់ទ្រង់ ដែលជាពួកបរិសុទ្ធដែលបានកើតជាថ្មី។ 
តាមធម្មតា អ្នកគង្វាលបោះបង្គោលនៅជុំវិញទ្រង់ចៀម ដើម្បីការពារចៀមរបស់គាត់ ហើយធ្វើទ្វារមួយនៅទីនោះ ហើយតាមរយៈទ្វារនេះ គាត់យាមការពារចៀមរបស់គាត់។ តាមរយៈទ្វារនេះ អ្នកគង្វាលមានទំនាក់ទំនងជិតស្និទ្ធជាមួយចៀមរបស់គាត់ ហើយការពារពួកគេ។ ជាការពិតណាស់ គាត់មិនអនុញ្ញាត្តឲ្យអ្វីដែលមិនមែនជាចៀមរបស់គាត់ ចូលតាមទ្វារនេះឡើយ។ អ្នកគង្វាលស្គាល់ថា ចៀមរបស់គាត់ខុសពីសត្វចចក។ ដូច្នេះហើយបានជាយើងត្រូវការអ្នកគង្វាល។ 
ប៉ុន្តែនៅតែអាចមានចៀមមួយចំនួន ក្នុងចំណោមចៀមនៅក្នុងទ្រុង ដែលកំពុងតែបដិសេធការដឹកនាំរបស់អ្នកគង្វាលដែរ។ ចៀមបែបនេះអាចចូលទៅតាមផ្លូវនៃសេចក្តីស្លាប់ ដោយគិតថា វាគឺជាផ្លូវស្អាតល្អមួយ ខណៈដែលតាមការពិត វាគឺជាផ្លូវដ៏គ្រោះថ្នាក់បំផុតមួយ ពីព្រោះពួកគេបានមិនស្តាប់តាមសម្លេងរបស់អ្នកគង្វាល ហើយបានបដិសេធការដឹកនាំរបស់គាត់។ ចៀមទាំងនេះពិតជាអាចបានរស់នៅ និងមានចំណីគ្រប់គ្រាន់ និងជីវិតល្អប្រសើរពីអ្នកគង្វាលបាន។ តាមការពិត អ្នកគង្វាលរបស់យើងគឺជាព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកធ្វើជាព្រះមែស៊ីរបស់យើង។ 
 

ព្រះយេស៊ូវគ្រីស្ទបានបង្ហាញប្រាប់យើងពីពណ៌ទាំងបួននៃទ្វារចូលទីលានរោងឧបោសថ

ផ្ទាំងសំពត់ដែលត្រូវបានគេព្យួរជាទ្វារទីលានរោងឧបោសថ ត្រូវបានត្បាញដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ អំបោះដែលមានបួនពណ៌ខុសៗគ្នានេះ ត្រូវបានគេប្រើ ដើម្បីធ្វើទ្វាររោងឧបោសថ។ អំបោះទាំងនេះបានធ្វើនិមិត្តរូបនៃព្រះរាជកិច្ចទាំងបួន ដែលព្រះមែស៊ីនឹងត្រូវតែបំពេញសម្រេច ដើម្បីសង្រ្គោះចៀមដែលបាត់បង់ ដែលជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនៅពាសពេញលោកិយនេះ ចេញបាបរបស់ពួកគេ ហើយផ្លាស់ប្រែពួកគេឲ្យទៅជារាស្ត្រដ៏ឥតបាបរបស់ព្រះ ដោយការយាងមកផែនដីនេះ។
បើសិនយើងពិតជាស្គាល់ថា ព្រះមែស៊ីដែលបានយាងមកឯយើង តាមរយៈព្រះរាជកិច្ចទាំងបួនរបស់ទ្រង់គឺជាអ្នកណា នោះសេចក្តីពិតច្បាស់លាស់គឺថា យើងបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយសារសេចជំនឿនេះ បានលះបង់ជីវិតដែលសេសសល់របស់យើងទៅចំពោះការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនឹងចូលទៅស្ថានសួគ៌ តាមរយៈសេចក្តីជំនឿនេះ។ ដូច្នេះ គ្រប់គ្នាត្រូវតែយល់ព្រះបន្ទូលនៃសេចក្តីពិតថា ព្រះមែស៊ីបានយាងមកឯយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
តើអ្នកចង់ទទួលបានការអត់ទោសអំពើបាបរបស់អ្នក ដោយការជឿលើព្រះរាជកិច្ចទាំងបួនរបស់ព្រះមែស៊ីដែរទេ? ដូច្នេះ ចូរយើងរៀនអំពីរោងឧបោសថ។ អ្នកដែលយល់ពីព្រះរាជកិច្ចទាំងបួននេះ ពិតជានឹងបានរាប់ជាសុចរិត ដោយការទទួលបានការអត់ទោសបាប ដែលត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ 
កាលណាបណ្តាជនអ៊ីស្រាអែលសម្លឹងមើលទ្វារចូលទីលានរោងឧបោសថ ដែលត្រូវបានត្បាញ ដោយអំបោះដែលមានពណ៌បួនខុសគ្នា ពួកគេត្រូវតែជឿថា នៅពេលអនាគត ព្រះមែស៊ីពិតជានឹងយាងមក ហើយបំពេញសម្រេចព្រះរាជកិច្ចទាំងបួននេះ។ 
 

សេចក្តីពិតដែលមនុស្សមានបាបគ្រប់គ្នាត្រូវតែជឿតាម

ដែលយើងបានពិនិត្យមើលរនាំងសំពត់ពណ៌សនៃរោងឧបោសថ យើងបានទទួលទទួលស្គាល់សេចក្តីត្រូវការរបស់យើង សម្រាប់ព្រះអង្គសង្រ្គោះ ដោយការដឹងថា ព្រះពិតជាបរិសុទ្ធបំផុត។ គ្រប់គ្នាដែលស្គាល់ពីភាពបរិសុទ្ធរបស់ព្រះ ត្រូវតែទទួលស្គាល់ថា «ឱព្រះអង្គអើយ ទូលបង្គំទទួលស្គាល់ថា ទូលបង្គំត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ទូលបង្គំ ពីព្រោះទូលបង្គំគឺជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរម្នាក់»។ តាមរយៈការសម្លឹងមើលភាពស្អាត និងភាពអស្ចារ្យរបស់សំពត់ពណ៌សដែលគ្របពីលើសសរទីលាន មនុស្សនឹងទទួលស្គាល់ថា នៅក្នុងចិត្តរបស់ពួកគេមានបាប ហើយបានដឹងថា ពួកគេពិតជាមិនសមនឹងរស់នៅជាមួយព្រះឡើយ។ កាលណាមនុស្សដែលមានចិត្តមិនសុចរិត ព្យាយាមចូលទៅចំពោះព្រះ អំពើបាបរបស់ពួកគេតែងតែសម្តែងចេញមកជានិច្ច។ ដូច្នេះ មនុស្សស្ទាក់ស្ទើរនឹងក្នុងការចូលទៅចំពោះព្រះ ពីព្រោះពួកគេខ្លាចថា អំពើបាបរបស់ពួកគេសម្តែងចេញមក។ 
ប៉ុន្តែនៅពេលមនុស្សមានបាបបែបនេះបានដឹងថា ព្រះអង្គសង្រ្គោះរបស់ពួកគេបានដោះស្រាយបញ្ហាបាបរបស់ពួកគេ ដោយអំបោះពណ៌ផ្ទៃមេឃ និងពណ៌ក្រហមរបស់ទ្រង់ហើយ ពួកគេអាចមានទំនុកចិត្តចូលទៅចំពោះព្រះបាន ជាមួយនឹងចិត្តជឿជាក់លើសេចក្តីសង្រ្គោះ និងសេចក្តីសង្ឃឹមនៅក្នុងចិត្តរបស់ពួកគេ។ 
សេចក្តីពិតទាំងបួន យ៉ាងត្រូវបានសម្តែងនៅក្នុងទ្វារចូលទីលានរោងឧបោសថ ប្រាប់យើងថា ព្រះមែស៊ីបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកដែលយល់យ៉ាងច្បាស់លាស់ និងជឿតាម សេចក្តីពិតនៃពណ៌ទាំងបួននៃទ្វារចូលទីលានរោងឧបោសថ អាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ចបាន។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ដែលជាសេចក្តីពិតថា ព្រះគ្រីស្ទពិតជាបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺជាសេចក្តីសង្រ្គោះ ដូចគ្នានឹងពណ៌ទាំងបួននៃទ្វារចូលទីលានរោងឧបោសថដែរ។ 
អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ពិតជាបង្ហាញប្រាប់យើងអំពីព្រះរាជកិច្ចរបស់ព្រះ មែស៊ី ដែលបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ។ សេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យមនុស្សជាតិ ត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន ពិតជាទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប្រាកដមែន។ 
អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ពិតជាបង្ហាញប្រាប់យើងអំពីព្រះរាជកិច្ចរបស់ព្រះ មែស៊ី ដែលបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ។ សេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យមនុស្សជាតិ ត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងនេះ។ អ្នកដែលមាននៅក្នុងចិត្ត ត្រូវបានអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ ដោយការជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
សាសនាយ៉ាងច្រើនរាប់មិនអស់ បានលេចមកនៅក្នុងលោកិយនេះ។ សាសនាលោកិយទាំងនេះបានបង្កើតគោលលទ្ធិផ្ទាល់ខ្លួន ដោយគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្រៀនមនុស្សឲ្យព្យាយាមឈានទៅដល់ភាពបរិសុទ្ធ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ ដែលបានលាងសម្អាតអំពើបាបរបស់ខ្លួន តាមរយៈសាសនាលោកិយទាំងនេះឡើយ។ មូលហេតុគឺថា ពួកគេបានបង្កើត និងជឿតាមគោលលទ្ធិនៃសេចក្តីសង្រ្គោះផ្ទាល់ខ្លួន ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែគ្រប់គ្នាគឺជាមនុស្សមានបាប ដែលមិនអាចត្រឡប់ជាបរិសុទ្ធ ដោយខ្លួនឯងបានឡើយ ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណា ដើម្បីគេចចេញពីនិស្ស័យបាបរបស់ខ្លួនក៏ដោយ គឺគ្មានអ្នកណាម្នាក់ ដែលអាចធ្វើដូច្នេះបានឡើយ។ ដូច្នេះហើយបានជាគ្រប់គ្នាពិតជាត្រូវការព្រះអង្គសង្រ្គោះដែលអាចសង្រ្គោះខ្លួនចេញពីអំពើបាប។ គ្រប់គ្នាត្រូវការព្រះយេស៊ូវ។ អ្នកត្រូវតែដឹងថា មនុស្សជាតិមិនមានព្រះអង្គសង្រ្គោះពិតប្រាកដ ក្រៅពីព្រះយេស៊ូវគ្រីស្ទឡើយ។
ដោយសារក្រិត្យវិន័យរបស់ព្រះមិនអនុញ្ញាតឲ្យមនុស្សមានបាបចូលទៅក្នុងតំណាក់នៃព្រះ យើងត្រូវតែដឹង និងជឿថា ព្រះមែស៊ីពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញមែន។
ដំណឹងល្អ ដែលបានអត់ទោសដល់អំពើបាបរបស់មនុស្សជាតិ តែម្តងជាសម្រេច គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ ការដាក់សេចក្តីជំនឿរបស់ខ្លួនលើគោលលទ្ធិសាសនាលោកិយ នឹងគ្រាន់តែដឹកនាំខ្លួនទៅក្នុងទុក្ខលំបាកដ៏ធំនៃអំពើបាបរបស់ខ្លួនប៉ុណ្ណោះ ពីព្រោះព្រះដ៏បរិសុទ្ធរបស់យើងតែងតែកាត់ទោសអំពើរំលងនីមួយៗរបស់មនុស្សមានបាបជានិច្ច។
សេចក្តីពិតដែលត្រូវបានបើកសម្តែង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ត្រូវបានបំពេញសម្រេច ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅសម័យព្រះគម្ពីរសញ្ញាថ្មី។ តើអ្នកធ្លាប់បានស្តាប់ឮអ្នកណាម្នាក់អះអាងថា ទ្វារចូលទីលានរោងឧបោសថត្រូវបានធ្វើឡើង ដោយអំបោះពណ៌ក្រហមតែមួយមុខ ឬដោយអំបោះពណ៌ស្វាយ និងពណ៌ក្រហមតែមួយមុខដែរទេ? បើសិនដូច្នេះ ឥឡូវនេះ អ្នកត្រូវតែដឹងចាប់ពីពេលនេះតទៅថា ទ្វារចូលទីលានរោងឧបោសថពិតជាត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ព្រះបានបង្គាប់យ៉ាងច្បាស់លាស់ ឲ្យសាសន៍អ៊ីស្រាអែលធ្វើទ្វារចូលទីលានរោងឧបោសថ ដោយផ្ទាំងសំពត់ដែលត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។
ប៉ុន្តែដោយសារមនុស្សជាច្រើនបានគិតយ៉ាងខុសថា ទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ក្រហមតែមួយមុខ ពួកគេមិនអាចដោះស្រាយអាថ៌កំបាំងនៃព្រះរាជកិច្ចទាំងបួនពិតប្រាកដរបស់ព្រះអម្ចាស់បានឡើយ។ ដោយហេតុនេះ ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេដដែល ទោះបើពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ។ ឥឡូវនេះ ចូរដឹងថា ព្រះគ្រីស្ទបានដោះអំពើបាបទាំងអស់របស់អ្នកចេញរួចហើយ តាមរយៈព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់របស់ទ្រង់។ ព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះដែលត្រូវបានបំពេញសម្រេច ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នេះ ពិតជាបានសង្រ្គោះអ្នកទាំងស្រុងចេញពីអំពើបាបរបស់អ្នកមែន។ អ្នកត្រូវតែដឹងថា ព្រះយេស៊ូវបានដោះអំពើបាបរបស់អ្នកចេញ តាមរយៈព្រះរាជកិច្ចទាំងបួននេះ។ ការបង្កើតខ្នាតគំរូនៃការអត់ទោសបាបផ្ទាល់ខ្លួន ខណៈដែលនៅតែមិនយល់ពីសេចក្តីពិតនេះ គឺពិតជាកំហុសមួយហើយ។
ទោះបីជាពួកគេនៅតែមិនយល់ពីអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថក៏ដោយ ក៏មនុស្សមួយចំនួនអះអាងយ៉ាងខុសថា មនុស្សអាចបានសង្រ្គោះយ៉ាងឥតលក្ខខណ្ឌបាន ដោយគ្រាន់តែជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះប៉ុណ្ណោះ។ តាមការពិត នៅពេលយើងសួរអ្នកដឹកនាំសហគមន៍គ្រីស្ទបរិស័ទអំពីព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវ យើងបានដឹងថា ពួកគេជាច្រើនមិនស្គាល់ព្រះរាជកិច្ចទាំងបួននេះឡើយ។ ពួកគេនិយាយថា ពួកគេជឿលើព្រះរាជកិច្ចនៃអំបោះពណ៌ក្រហមតែមួយប៉ុណ្ណោះ។ បើសិនពួកគេជឿលើការមួយទៀត ពួកគេអាចនិយាយបានថា ពួកគេក៏ជឿលើព្រះរាជកិច្ចនៃអំបោះពណ៌ស្វាយផងដែរ។ ទោះបីជាយ៉ាងណា ព្រះអម្ចាស់របស់យើងពិតជាបានបំពេញកាតព្វកិច្ចទាំងអស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដូច្នេះ យើងត្រូវតែជឿថា ព្រះអម្ចាស់បានអនុវត្តព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងបួនរបស់ទ្រង់សម្រាប់យើង។ អ្នកណាដែលមានចិត្តចង់ស្គាល់សេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ នៅទ្វារចូលទីលានរោងឧបោសថ ពិតជាអាចស្គាល់ និងជឿតាមសេចក្តីពិតនេះបាន។ 
«តើខ្ញុំគួរតែយល់ពីអត្ថន័យពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ដោយរបៀបណា?! បើសិនអ្នកសួរសំណួរទៅកាន់នរណាម្នាក់ ដែលស្វែងរកសេចក្តីពិតអំពីសំពត់ខ្លូតទេស និងអំបោះទាំងនេះ គាត់អាចបន្ទោសអ្នកវិញថា «អ្នកមិនត្រូវព្យាយាមយល់ព្រះគម្ពីរជ្រាលជ្រៅ និងលម្អិតពេកទេ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នក» ហើយគាត់អាចព្រងើយកន្តើយចំពោះការចង់ដឹងរបស់អ្នក។ ដូច្នេះ មនុស្សជាច្រើនអាចបាត់បង់ការចង់ដឹងចង់យល់របស់ខ្លួនអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ហើយអ្នកនឹងមិនបានជួបព្រះមែស៊ី ដែលត្រូវបានបើកសម្តែងយ៉ាងលម្អិត តាមរយៈទ្វារចូលទីលានរោងឧបោសថឡើយ។ 
ជាការពិតណាស់ អ្នកដែលព្យាយាមជួបព្រះមែស៊ី ដោយមិនយល់ពីតួនាទីនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ គឺជាអ្នកសាសនានិយមដែលគ្រាន់តែជឿ និងចាត់ទុកជំនឿគ្រីស្ទបរិស័ទជាសាសនាលោកិយមួយប៉ុណ្ណោះ។ ដើម្បីចូលទៅក្នុងតំណាក់នៃព្រះ យើងត្រូវតែយល់យ៉ាងត្រឹមត្រូវអំពីសេចក្តីពិតនៃព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងបួន ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ។ ហើយអ្នកដែលបានស្វែងរកឃើញសេចក្តីពិតនេះហើយ ត្រូវតែដឹងថា ព្រះអម្ចាស់បានបំពេញសម្រេចព្រះរាជកិច្ចទាំងបួននេះរួចរាល់ហើយ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅសម័យព្រះគម្ពីរសញ្ញាថ្មី។ 
ព្រះបានបង្គាប់ឲ្យលោកម៉ូសេត្បាញទ្វារទីលានរោងឧបោសថជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដូច្នេះ តើវាមានអត្ថន័យខាងវិញ្ញាណយ៉ាងដូចម្តេច? ពណ៌នីមួយៗនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងពណ៌សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលគេប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ គឺជាព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលទ្រង់បានបំពេញសម្រេចសម្រាប់យើង ដើម្បីដោះអំពើបាបរបស់យើងចេញ។ អំបោះ និងសំពត់ខ្លូតទេសទាំងនេះ ពិតជាទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ ដូច្នេះ អ្នកដែលយកចិត្តទុកដាក់ចំពោះ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចជឿ និងទទួលស្គាល់ការអត់ទោសបាបដ៏អស់កល្ប ជានិច្ចរបស់ខ្លួនជាព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវ។ 
ដូច្នេះ ការមិនព្យាយាមស្វែងយល់ និងការព្រងើយកន្តើយចំពោះ សេចក្តីពិតដែលមាននៅក្នុងពណ៌នៃអំបោពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺជាការបង្ហាញពីការព្រងើយកន្តើយទាំងស្រុងរបស់មនុស្សចំពោះព្រះមែស៊ី ហើយស្មើនឹងការធ្វើជាខ្មាំសត្រូវដែលទាស់ប្រឆាំងនឹង ទ្រង់។ តាមការពិត មនុស្សជាច្រើននៅតែព្រងើយកន្តើយចំពោះសេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយកំពុងតែប្រែក្លាយជំនឿគ្រីស្ទ បរិស័ទឲ្យទៅជាសាសនាលោកិយមួយ។ បើសិនមនុស្សទាំងនេះចាត់ទុកព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ជាសេចក្តីឥតប្រយោជន៍ នោះវាគឺជា ភស្តុតាងបញ្ជាក់ថា ពួកគេគឺជាផលផ្លែនៃអ្នកសាសនាលោកិយនិយម ដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទហើយ។ ទោះបីជាយ៉ាងណា នៅតែមានសេចក្តីសង្ឃឹមសម្រាប់យើង ពីព្រោះនៅក្នុងលោកិយនេះ មនុស្សជាច្រើនកំពុងតែស្វែងកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
កាលណាមនុស្សយល់ពីសេចក្តីពិតខាងវិញ្ញាណ នៃការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងទ្វារចូលទីលានរោងឧបោសថ ពួកគេអាចទទួលបានព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌បាន។ ដោយសារ សេចក្តីជំនឿនេះតម្រូវថា មនុស្សត្រូវតែដឹង និងជឿ ដើម្បីជួបព្រះមែស៊ី នោះយើងត្រូវតែមានសេចក្តីជំនឿនេះជារៀងរហូត។ បើសិនអ្នកពិតជា គ្រីស្ទបរិស័ទម្នាក់មែន អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះសេចក្តីពិតនេះ។ 
អ្នកណាដែលចង់ចូលទៅក្នុងតំណាក់នៃព្រះ ត្រូវតែស្វែងរកឲ្យឃើញនូវសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយសរសើរតម្កើងព្រះតាមបែបដូច្នោះចុះ។ 
 

ព្រះមែស៊ីដែលបានយាងមកធ្វើជាអ្នកបំពេញសម្រេច បទទំនាយ

ព្រះបានទាយតាមរយៈព្រះបន្ទូលទ្រង់ថា ព្រះមែស៊ីនឹងប្រសូតមក តាមរយៈរូបកាយនាងក្រមុំព្រហ្មចារីម្នាក់។ អេសាយ ៧:១៤ និយាយថា «ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល»។ ហើយ មីកា ៥:១ និយាយថា ព្រះមែស៊ីនឹងប្រសូតមកនៅក្នុងភូមិបេថ្លេហិម៖ «តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក»។ ដូច្នេះ ព្រះមែស៊ីពិតជាបានយាងមកផែនដីនេះ ដូចដែលព្រះបន្ទូលក្នុងព្រះគម្ពីរសញ្ញាចាស់បានទាយមែន។ ទ្រង់បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ហើយបានបំពេញសម្រេចបទទំនាយ ស្របតាមព្រះបន្ទូល។ 
ដូច្នេះ តើនៅចំណុចណានៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលព្រះមែស៊ីបានយាងមក? តើព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះនៅពេលណា? ទ្រង់បានយាងមកផែនដីនេះ ក្នុងកំឡុងរាជ្យនៃអធិរាជចក្រភពរ៉ូម៉ាំង អូគូស្ទ (Augustus) (២៧មុនគ.ស - ១៤គ.ស)។ ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាង។ 
ព្រះយេស៊ូវបានយាងមកធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សជាតិ នៅពេលអ៊ីស្រាអែលបានធ្លាក់ទៅក្រោមអណានិគមរបស់ចក្រភពរ៉ូម៉ាំង និងនៅពេលអធិរាជអូគូស្ទកំពុងតែសោយរាជ្យ។ ដោយសារអ៊ីស្រាអែលស្ថិតនៅក្រោមអណានិគមរបស់រ៉ូម៉ាំង អ៊ីស្រាអែលត្រូវតែគោរពតាមព្រះរាជ ក្រិត្យរបស់ចក្រភពរ៉ូម៉ាំង។ នៅពេលនេះ អធិរាជអូគូស្ទបានចេញព្រះរាជ ក្រិត្យថា គ្រប់គ្នានៅក្នុងចក្រភពរ៉ូម៉ាំងទាំងមូលត្រូវតែវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើជំរឿន។ បន្ទាប់ពីបានចេញព្រះរាជ ក្រិត្យនេះ ជំនឿនេះបានចាប់ផ្តើមដំណើរមួយរំពេច។ ដោយសារជំនឿនេះត្រូវចុះបញ្ជីមនុស្សគ្រប់រូប ដែលកំពុងតែរស់នៅក្នុងចក្រភព រួមទាំងអ្នកដែលរស់នៅក្នុងអ៊ីស្រាអែលផង សាសន៍អ៊ីស្រាអែលទាំងអស់ត្រូវតែវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ ចាប់ពីវេលានេះ ព្រះយេស៊ូវ គ្រីស្ទបាន និងកំពុងបំពេញព្រះរាជកិច្ចនៅក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។ 
 

ចូរពិនិត្យមើលការបំពេញសម្រេចនៃព្រះបន្ទូលនៅក្នុង ព្រះគម្ពីរសញ្ញាចាស់

នៅពេលនោះ នៅក្នុងទឹកដីស្រុកយូដា ព្រះមែស៊ីបានចាប់ទុំផ្ទៃរបស់នាងក្រមុំព្រហ្មចារីម៉ារារួចហើយ។ នាងម៉ារានេះគឺជាគូដណ្តឹងរបស់លោកយ៉ូសែប។ ទាំងនាងម៉ារា និងលោកយ៉ូសែបមកពីពូជអំបូរយូដា ដូចដែលព្រះបានទាយថា ក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល ស្តេចនឹងបន្តប្រសូតចេញមកពីពូជអំបូរយូដាតែមួយប៉ុណ្ណោះ។ 
ដូច្នេះ នៅពេលអធិរាជចក្រភពរ៉ូម៉ាំងអូគូស្ទបានបញ្ជាឲ្យចាប់ផ្តើមធ្វើជំរឿន នាងម៉ារាពីពូជអំបូរយូដា បានមានគភ៌រួចទៅហើយ។ នៅពេលវេលាប្រសូតបុត្ររបស់នាងបានជិតមកដល់ ហើយនាងហៀបនឹងប្រសូតបុត្រ នាងត្រូវតែទៅស្រុកកំណើតរបស់លោកយ៉ូសែប ដើម្បីចុះបញ្ជីជំរឿន តាមព្រះរាជក្រិត្យរបស់អធិរាជ។ ដូច្នេះ នាងម៉ារាបានធ្វើដំណើរទៅភូមិបេថ្លេហិមជាមួយលោកយ៉ូសែប ដោយនាងរំពឹងថា នឹងប្រសូតបុត្រគ្រប់ពេលវេលាទាំងអស់។ នៅពេលនាងម៉ារាបានឈឺសម្រាលបុត្រ ពួកគេត្រូវតែស្វែងរកបន្ទប់មួយសម្រាប់នាង ប៉ុន្តែពួកគេមិនអាចស្វែងរកបានបន្ទប់បាននៅក្នុងស្រុកនោះបានឡើយ។ ដូច្នេះ ពួកគេត្រូវតែប្រើកន្លែងទំនេរមួយសម្រាប់ពួកគេ។ ប៉ុន្តែទីបំផុត ពួកគេត្រូវប្រើក្រោលសត្វ។ 
នៅក្នុងសតវត្សទី១ ព្រះយេស៊ូវបានប្រសូតមក ហើយគេបានដាក់ទ្រង់នៅក្នុងស្នូកចំណីសត្វ។ ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់។ ព្រះអង្គសង្រ្គោះរបស់មនុស្សជាតិបានយាងមកកន្លែងដែលសត្វរស់នៅ។ នេះមានន័យថា ព្រះយេស៊ូវបានប្រសូតមកនៅក្នុងកន្លែងទាបថោកបំផុត ដើម្បីធ្វើជាព្រះមែស៊ីរបស់យើង ហើយគ្រប់ការទាំងនេះត្រូវបានព្រះកំណត់ និងរៀបចំផែនការ នៅមុនកំណើតលោកិយទៅទៀត។ ទោះបីជាមនុស្សអាចបានដឹងថា ព្រះយ៉ាវេរុញប្រវត្តិសាស្ត្ររបស់មនុស្សជាតិឲ្យទៅមុខក៏ដោយ ក៏គ្មានអ្នកណាម្នាក់ ដែលអាចបានដឹងថា ព្រះទ្រង់ផ្ទាល់ពិតជានឹងយាងមកផែនដីនេះ ដើម្បីសង្រ្គោះពួកគេឡើយ។ ដូច្នេះ ព្រះបានធ្វើឲ្យគ្រប់គ្នាបានដឹងថា ទ្រង់នឹងសង្រ្គោះពួកគេ ដោយការបន្ទាបអង្គទ្រង់មកប្រសូតនៅលើផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាបរបស់ពួកគេ។ 
ដូច្នេះ ហេតុអ្វីព្រះយេស៊ូវបានប្រសូតមកនៅក្នុងភូមិបេថ្លេហិម? យើងក៏អាចឆ្ងល់ផងដែរ ពីមូលហេតុដែលទ្រង់ត្រូវតែប្រសូតមកនៅក្នុងក្រោលសត្វដូច្នេះ និងពីមូលហេតុដែលទ្រង់ប្រសូតមកនៅក្រោមអាណានិគមរបស់ចក្រភពរ៉ូម៉ាំងដូច្នេះ? ប៉ុន្តែយើងអាចស្វែងយល់ភ្លាមៗបានថា គ្រប់ការទាំងនេះបានកើតឡើង នៅក្រោមទិព្វញ្ញាណប្រកបដោយព្រះ ទ័យទុកដាក់បំផុតរបស់ទ្រង់ ក្នុងការសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ 
នៅពេលលោកយ៉ូសែប និងនាងម៉ារាបានចុះបញ្ជីធ្វើជំរឿននៅស្រុកកំណើតរបស់ពួកគេ ពួកគេត្រូវតែផ្តល់ភស្តុតាងបញ្ជាក់ថា ពួកគេពិតជា មកពីស្រុកនេះមែន ហើយចុះបញ្ជីអត្តសញ្ញាណត្រឹមត្រូវរបស់ពួកគេ។ ពួកគេអាចចុះបញ្ជីជំរឿនបាន លុះត្រាតែពួកគេអាចផ្តល់ភស្តុតាងចាំបាច់ ដើម្បីបញ្ជាក់ថា ព្ធយុកោរបស់ពួកគេពិតបានរស់នៅក្នុងភូមិបេថ្លេហិមជាច្រើនជំនាន់មកហើយ។ ដូច្នេះ ពួកគេត្រូវតែបង្ហាញថា ព្ធយុកោរបស់ពួកគេគឺជាអ្នកណា ហើយបានរស់នៅក្នុងគ្រួសាររបស់អ្នកណា ហើយកត់ត្រាសេចក្តីលម្អិតទាំងអស់អំពីវង្សត្រកូលរបស់ពួកគេសម្រាប់ជំរឿននេះ។ ដោយសារពួកគេមិនអាចបំភ្លៃ ឬលុបបំបាត់ព័ត៌មានទាំងនេះ តាមរបៀបកំណត់ត្រាជាប្រវត្តិសាស្ត្រនូវអត្តសញ្ញាណរបស់លោកយ៉ូសែប និងនាងម៉ារា ព្រះបានធ្វើឲ្យប្រាកដច្បាស់ថា ប្រវត្តិសាស្ត្ររបស់មនុស្សក៏នឹងធ្វើបន្ទាល់ពីកំណើតរបស់ព្រះយេស៊ូវដែរ (ម៉ាថាយ ១:១-១៦; លូកា ៣:២៣-៣៨)។ គ្រប់ការទាំងនេះសុទ្ធតែជាព្រះរាជកិច្ចរបស់ព្រះ ដើម្បីបំពេញសម្រេចព្រះបន្ទូលទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
មីកា ៥:១ និយាយថា «តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក»។ ដែលថ្ងៃកំណើតបានមកដល់ ហើយព្រះអង្គសង្រ្គោះបានប្រសូតនៅក្នុងស្រុកបេថ្លេហិម ដូចដែលបានទាយមែន ដោយធ្វើឲ្យយ៉ូសែប និងម៉ារាមកដល់ស្រុកនេះ មានន័យថា ព្រះបានបំពេញព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីបំពេញសម្រេចបទទំនាយរបស់ពួកហោរារបស់ទ្រង់។ នេះគឺពិតជាផែនការសម្រេចបានរបស់ព្រះ ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ។ ដែលព្រះយេស៊ូវត្រូវតែប្រសូតនៅក្នុងភូមិបេថ្លេហិមដ៏តូចមួយនេះ គឺដើម្បីបំពេញសម្រេចព្រះបន្ទូលទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
រយៈពេលរាប់រយឆ្នាំ មុនពេលព្រះយេស៊ូវគ្រីស្ទប្រសូតមកនៅក្នុងភូមិបេថ្លេហិមដ៏តូចមួយ ព្រះបានប្រទានព្រះបន្ទូលទំនាយរបស់ទ្រង់ តាមរយៈហោរាមីការបស់ទ្រង់ ដូចដែលយើងបានដកស្រង់ខាងលើ (មីកា ៥:១)។ ហើយហោរាអេសាយក៏បានទាយ៧០០ឆ្នាំ មុនការយាងមកដល់របស់ព្រះអម្ចាស់របស់យើង ពីរបៀបដែលព្រះមែស៊ីនឹងយាងមកឯរាស្ត្ររបស់ទ្រង់ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាបផងដែរ (អេសាយ ៥៣)។ ហើយដោយសារព្រះយេស៊ូវគ្រីស្ទពិតជាបានប្រសូតមកនៅក្នុងភូមិបេថ្លេហិមពិតប្រាកដមែន ដូចដែលព្រះបានទាយ តាម រយៈហោរាមីកា ទ្រង់តែងតែបំពេញសម្រេចព្រះបន្ទូលទំនាយទាំងអស់របស់ទ្រង់ជានិច្ច។ 
បទទំនាយនេះត្រូវបានបំពេញសម្រេចជាការពិតក្នុងប្រវត្តិសាស្ត្រមួយ នៅពេលនាងម៉ារា និងលោកយ៉ូសែបបានឡើងទៅឯស្រុកកំណើតរបស់ពួកគេ ដើម្បីចុះបញ្ជីជំរឿន។ ព្រះបានបំពេញសម្រេចព្រះបន្ទូលទ្រង់ ដោយការធ្វើឲ្យប្រាកដច្បាស់ថា ពេលវេលាសម្រាប់ទារកប្រសូត នឹងមកដល់ នៅពេលនាងម៉ារាមកដល់ភូមិបេថ្លេហិម ដើម្បីឲ្យនាងគ្មានជម្រើសអ្វីក្រៅពីត្រូវប្រសូតបុត្រនៅក្នុងស្រុកនេះ។ 
នៅទីនេះ យើងយល់ថា ព្រះរបស់យើងគឺជាព្រះដែលប្រទានព្រះបន្ទូលទំនាយរបស់ទ្រង់មកកាន់យើង ហើយបំពេញសម្រេចតាមព្រះបន្ទូលទាំងអស់នោះ។ ចេញពីនេះ យើងអាចយល់បានថា «សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់» ត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ បង្ហាញឲ្យឃើញពីភាពបរិសុទ្ធ និងភាពពេញលេញនៃព្រះបន្ទូលព្រះ។ ព្រះបានរៀបចំផែនការយ៉ាងលម្អិត ដើម្បីសង្រ្គោះមនុស្សជាតិ នៅមុនការបង្កបង្កើតទៅទៀត ហើយទ្រង់បានបំពេញសម្រេចផែនការនេះយ៉ាងពិតប្រាកដ តាមព្រះបន្ទូលទំនាយរបស់ទ្រង់។ 
ដូច្នេះ យើងអាចដឹងថា ព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺពិតជាព្រះបន្ទូលព្រះ ហើយថា ព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏ជាព្រះបន្ទូលព្រះផងដែរ។ ហើយយើងក៏អាចដឹង និងជឿផងដែរថា ព្រះពិតជាគ្រប់គ្រង និងរុញប្រវត្តិសាស្ត្រទាំងអស់នៃចក្រវាឡ និងផែនដីទាំង មូល។ នៅក្នុងន័យផ្សេង យើងអាចដឹងថា ដូចដែលព្រះបានបង្កើត ចក្រវាឡទាំងមូលនេះ ទ្រង់ក៏បានបង្ហាញប្រាប់យើងថា ទ្រង់សោយរាជ្យលើមនុស្សទាំងអស់ ប្រវត្តិសាស្ត្រទាំងអស់ និងស្ថានភាពទាំងអស់របស់គ្រប់គ្នា។ ដូច្នេះ ព្រះបង្ហាញប្រាប់យើងថា គ្មានអ្វីដែលអាចកើតឡើងបានឡើយ បើសិនទ្រង់មិនអនុញ្ញាតនោះ។ 
នៅពេលទារកយេស៊ូវប្រសូតមកក្នុងផែនដីនេះ ទ្រង់ត្រូវតែប្រសូតនៅក្នុងក្រោលសត្វ ពីព្រោះផ្ទះសំណាក់មិនមានបន្ទប់ទំនេរឡើយ។ ហើយទ្រង់ផ្ទាល់ពិតជាបានប្រសូតមកនៅក្នុងភូមិបេថ្លេហិមប្រាកដមែន។ ដូច្នេះ យើងត្រូវតេដឹងថា ការទាំងអស់នេះគឺជាការសម្រេចបានដ៏អស្ចារ្យនៃព្រះបន្ទូលទំនាយនៅក្នុងទិព្វញ្ញាណ ដែលស្របតាមសេចក្តីស្មោះត្រង់របស់ទ្រង់។ 
ដូច្នេះ យើងត្រូវតែជឿថា ព្រះអង្គដែលរុញប្រវត្តិសាស្ត្រនៃសាកលលោកនេះ គឺជាព្រះរបស់យើង និងជាព្រះអង្គសង្រ្កោះដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ សេចក្តីពិតនេះគឺជាព្រះបន្ទូលព្រះដែលបង្ហាញប្រាប់យើងថា ទ្រង់គ្រប់គ្រងលើគ្រប់ទាំងអស់ ពីព្រោះព្រះ គឺជាព្រះអម្ចាស់នៃគ្រប់ទាំងអស់។ 
ដូច្នេះ ឥឡូវនេះ យើងមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថា កំណើតរបស់ព្រះយេស៊ូវនៅក្នុងស្រុកបេថ្លេហិមដ៏តូចមួយ មិនមែនជារឿងចៃដន្យ ឬអ្វីមួយដែលគេបង្កើតឡើងតាមតែចិត្ត ដោយការនិយាយបំផ្លើសពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរនោះឡើយ។ នេះគឺជាអ្វីដេលព្រះទ្រង់ផ្ទាល់បានមានបន្ទូល ហើយវាក៏ជាអ្វីដែលព្រះទ្រង់ផ្ទាល់បានបំពេញសម្រេច តាមរយៈព្រះយេស៊ូវផងដែរ។ 
យើងត្រូវតែដឹង និងជឿតាមសេចក្តីពិតនេះ។ យើងត្រូវតែទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្តរបស់យើង ហើយជឿថា សេចក្តីសង្រ្គោះរបស់ព្រះមែស៊ីគឺជាសេចក្តីពិតដែលត្រូវបានបំពេញសម្រេច ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ព្រះបានបង្ហាញប្រាប់យើងថា ការអត់ទោសបាបក៏មិនមែនជាអ្វីមួយ ដែលត្រូវបានបំពេញសម្រេចដោយចៃដន្យនោះដែរ ប៉ុន្តែវាត្រូវបានបំពេញសម្រេច តាមរយៈព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវ ដែលទិព្វញ្ញាណរបស់ព្រះបានរៀបចំទុកជាមុន។ 
លើសពីនេះ នេះក៏បង្ហាញថា ជំនឿគ្រីស្ទបរិស័ទមិនមែនជាសាសនាណាមួយនៅក្នុងលោកិយនេះឡើយ។ ស្ថាបនិកនៃសាសនាលោកិយគឺតែងតែស្លាប់ ប៉ុន្តែស្ថាបនិកនៃជំនឿគ្រីស្ទបរិស័ទគឺជាព្រះអង្គសង្រ្គោះយេស៊ូវរបស់យើង ហើយព្រះបានបង្ហាញប្រាប់យើងថា សេចក្តីពិតនៃជំនឿគ្រីស្ទបរិស័ទចាប់ផ្តើមពីការពិតថា ព្រះអង្គសង្រ្គោះរបស់យើងនេះគឺជាព្រះទ្រង់ផ្ទាល់។ នៅក្នុងន័យផ្សេង ព្រះកំពុងតែធ្វើបន្ទាល់មកកាន់យើងថា ជំនឿគ្រីស្ទបរិស័ទដែលយើងជឿតាម មិនមែនជាសាសនាលោកិយមួយឡើយ។ មិនដូចសាសនាលោកិយទាំងអស់ទេ ជំនឿគ្រីស្ទ បរិស័ទត្រូវបានបង្កើតឡើងនៅលើព្រះគុណរបស់ព្រះទាំងអស់។ ដូច ដែល រ៉ូម ១១:៣៦ ប្រាប់យើងថា «ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច» ទ្រង់បានប្រទានឲ្យយើងនូវព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះ ជាព្រះអង្គសង្រ្គោះរបស់យើង ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណសម្រាប់ការអត់ទោសបាប ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនគរស្ថានសួគ៌។ ដូច្នេះ យើងត្រូវតែយល់ និងជឿនៅក្នុងចិត្តថា យើងគួរតែកោតខ្លាច និងស្តាប់បង្គាប់ព្រះ និងព្រះបន្ទូលទ្រង់ ដោយអស់ពីចិត្តរបស់យើង។ 
កំណើតរបស់ព្រះមែស៊ីនៅលើផែនដីនេះ គឺស្របតាមផែនការសង្រ្គោះរបស់ព្រះវរបិតា តាំងពីមុនកំណើតលោកិយនេះមកម៉្លេះ។ ទ្រង់បានរៀបចំផែនការរបស់ទ្រង់យ៉ាងគ្រប់លក្ខណ៍ សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ព្រះបានអនុញ្ញាតឲ្យយើងយល់យ៉ាងច្បាស់លាស់ថា សេចក្តីពិតនេះគឺជាខ្លឹមសារពិតប្រាកដនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដូច្នេះ យើងត្រូវតែទទួលសេចក្តីសង្រ្គោះដែលបានមកដល់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជាការអត់ទោសដល់អំពើបាបរបស់យើង ហើយជឿដូច្នេះ។ តាមរយៈសេចក្តីជំនឿនេះហើយ ដែលអ្នក និងខ្ញុំអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន។ យើងត្រូវតែជឿថា សេចក្តីពិតនៃពណ៌ទាំងបួននេះ ក៏ត្រូវបានធ្វើឲ្យពេញលេញ ដោយសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ 
 
 

ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់របស់ទ្រង់


ព្រះរាជកិច្ចដែលព្រះយេស៊ូវគ្រីស្ទបានបំពេញ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ មានបួនយ៉ាង៖ អំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ស្វាយ (ព្រះយេស៊ូវជាស្តេចលើសអស់ទាំងស្តេច និងជាព្រះផ្ទាល់) អំបោះពណ៌ក្រហម (ព្រះលោហិតរបស់ព្រះយេស៊ូវ) និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ (ការបំពេញសម្រេចនៃសេចក្តីសង្រ្គោះចេញពីបាប សម្រាប់មនុស្សមានបាប តាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី)។ ព្រះយេស៊ូវពិតជាបានធ្វើជាព្រះអង្គសង្រ្គោះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ប្រាកដមែន។ 
យើងត្រូវតែដឹងថា បើសិនយើងមិនជឿថា ព្រះយេស៊ូវដែលបានយាងមកឯយើង តាមរយៈទឹក និងព្រះវិញ្ញាណ បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈអំបោះផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះ) អំបោះពណ៌ក្រហម (ព្រះលោហិតរបស់ព្រះយេស៊ូវ) និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ (ព្រះយេស៊ូវដែលបានបំពេញសម្រេចសេចក្តីសង្រ្គោះ តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី) ទេ នោះយើងមិនអាចបានសង្រ្គោះចេញពីអំពើបាប និងទោសទាំងអស់របស់យើងបានឡើយ។ ដូច្នេះ បើសិនមិនសង្រ្គោះយើងចេញពីអំពើបាប និងទោសរបស់យើងទេ ព្រះ អម្ចាស់របស់យើងមិនអាចបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើងបានឡើយ។ 
យើងត្រូវតែយល់ខាងវិញ្ញាណ អំពីមូលហេតុដែលរនាំងនៃទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ទ្វារចូលទីលានរោងឧបោសថត្រូវបានធ្វើពីទ្វារចូលទីលានរោងឧបោសថ ដើម្បីឲ្យគ្រប់គ្នាអាចស្គាល់វាយ៉ាងច្បាស់លាស់ ហើយចូលទៅតាមវាយ៉ាងងាយស្រួលបាន។ តាមរយៈទ្វារនេះ ព្រះបានអនុញ្ញាតឲ្យគ្រប់គ្នាចូលទៅក្នុងតំណាក់ដ៏ភ្លឺចែងចាំងរបស់ទ្រង់។ 
រោងឧបោសថផ្ទាល់គឺជាតំណាក់ដ៏ភ្លឺចែងចាំងរបស់ព្រះ។ គ្មានអ្នកណាម្នាក់ ដែលចង់ចូលទៅក្នុងតំណាក់នៃព្រះ អាចចូលបាន ដោយមិនយល់ពីសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលមាននៅក្នុងរបង និងទ្វារនៃទីលានរោងឧបោសថបានឡើយ។ ព្រះបានមានបន្ទូលថា អ្នកដែលព្រងើយកន្តើយចំពោះភាពបរិសុទ្ធនៃរនាំងសំពត់ពណ៌ស នៅក្នុងរោងឧបោសថ និង មិនចូលទៅក្នុងរោងឧបោសថ តាមទ្វារ ប៉ុន្តែឡើងតាមផ្លូវផ្សេងវិញ សុទ្ធតែជាចោរ និងចោរប្លន់ទាំងអស់។ ទ្វារនៃសេចក្តីសង្រ្គោះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ១០)។ 
នៅពេលព្រះគម្ពីរនិយាយថា ទ្វារត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រះកំពុងតែបង្ហាញយើងយ៉ាងច្បាស់លាស់ថា តាមរយៈព្រះបន្ទូលពិតរបស់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាព្រះរាជបុត្រានៃព្រះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះ យើងអាចយល់ពីសេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់បានហើយ។ យើងត្រូវតែជឿថា ព្រះបានអនុញ្ញាតឲ្យយើងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកសង្រ្គោះយើងចេញពីការជំនុំជម្រះអំពើបាបរបស់លោកិយនេះ ហើយថា ទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់មនុស្សរួចហើយ តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ 
យើងត្រូវតែអាចយល់យ៉ាងច្បាស់លាស់ ពីមូលហេតុដែលទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងនេះ។ តើអំបោះពណ៌ផ្ទៃមេឃប្រាប់យើងអំពីអ្វី? ហើយតើអំបោះពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ប្រាប់យើងអំពីអ្វី? នៅពេលយើងយល់ពីផែនការរបស់ព្រះ យើងក៏អាចយល់ផងដែរថា ព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ សុទ្ធតែជាផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់យើង និងសេចក្តីពិតនៃជីវិតអស់កល្បជានិច្ច ហើយដូច្នេះ យើងអាចចូលទៅក្នុងនគររបស់ទ្រង់ តាមរយៈសេចក្តីជំនឿរបស់យើងលើការអត់ទោសបាបបាន។ 
នៅពេលយើងនិយាយថា យើងយល់ និងជឿតាមអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម វាមានន័យថា យើងយល់យ៉ាងច្បាស់លាស់ អំពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះមែស៊ីគឺជាអ្នកណា សេចក្តីអាថ៌កំបាំងទាំងអស់នៃប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ សរុបមក សេចក្តីពិតដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថ ពិតជាមានសារៈសំខាន់ចំពោះអ្នកជឿទាំងអស់ ដែលខិតខំស្វែងរកសេចក្តីពិត ដើម្បីបានសង្រ្គោះអស់កល្បជានិច្ច។ 
វាហាក់ដូចជាមនុស្សជាច្រើន អាចយល់យ៉ាងច្បាស់លាស់អំពីរោងឧបោសថ ប៉ុន្តែតាមការពិត ពួកគេពិតជាមិនអាចយល់បានឡើយ។ មនុស្សល្ងង់ខ្លៅអំពីអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានត្បាញធ្វើជាទ្វារចូលទីលានរោងឧបោសថ។ ដោយសារមនុស្សពិបាកយល់អំពីសេចក្តីអាថ៌កំបាំង នៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នេះ មនុស្សជាច្រើនមានបំណងចិត្តពិតប្រាកដក្នុងការរៀន និងជឿតាមសេចក្តីពិតនេះ។ ទោះបីជាយ៉ាងណា ដោយសារមិនមែនគ្រប់គ្នាសុទ្ធតែអាចសេចក្តីអាថ៌កំបាំងនេះបាន មនុស្សជាច្រើនបានកាត់ស្រាយវាយ៉ាងខុស ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ តាមការពិត អ្នកដឹកនាំសាសនាជាច្រើនបានកាត់ស្រាយ និងយល់យ៉ាងខុសអំពីសេចក្តីពិតនេះ តាមរបៀបដែលពួកគេចូលចិត្ត គឺគ្រាន់តែប្រើវាសម្រាប់ការសន្និដ្ឋានបែបសាសនារបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែព្រះលែងអាចអនុញ្ញាតឲ្យគ្រីស្ទ បរិស័ទបន្តចាញ់បោកពួកអ្នកកុហកទាំងនេះទៀតហើយ។ ដូច្នេះ ទ្រង់ត្រូវតែពន្យល់យ៉ាងច្បាស់លាស់ អំពីអត្ថន័យនៃសចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលគេប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ ហើយដូច្នេះ សង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
១យ៉ូហាន ៥:៥-៨ និយាយថា «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះ វរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ»។ បទគម្ពីរនេះនិយាយយ៉ាងច្បាស់លាស់ថា ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសង្រ្គោះយើង តាមរយៈការបង្ហូរព្រះលោហិតទ្រង់។ ដោយហេតុនេះ ទ្វារចូលទីលានរោងឧបោសថសុទ្ធតែត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងអស់។ 
ទីមួយ តើអំបោះពណ៌ផ្ទៃមេឃបង្ហាញប្រាប់យើងពីអ្វី? វាបង្ហាញប្រាប់យើងពីផ្នែកមួយនៃសេចក្តីពិតអំពីព្រះយេស៊ូវ ដែលបានធ្វើជាព្រះ មែស៊ីពិតប្រាកដរបស់មនុស្សមានបាប ដោយការយាងមកផែនដីនេះ និងការទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលយកបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន។ តាមពិត បុណ្យជ្រមុជនេះ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន នៅទន្លេយ័រដាន់ គឺជាសេចក្តីពិតអំពីព្រះយេស៊ូវទទួលយកអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ ទ្រង់ពិតជាបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើស្មារបស់ទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទាំងមូល។ ដោយសារអំពើបាបរបស់មនុស្សជាតិទាំងមូល ត្រូវបានផ្ទេរទៅលើសិរសារបស់ព្រះគ្រីស្ទផ្ទាល់ អ្នកដែលជឿតាមសេចក្តីពិតនេះ ឥតមានបាបនៅក្នុងចិត្តរបស់ខ្លួនឡើយ។ 
ទីពីរ តើអ្វីគឺជាអត្ថន័យពិតប្រាកដនៃអំបោះពណ៌ស្វាយនៅក្នុងទ្វារចូលទីលានរោងឧបោសថ? វាប្រាប់យើងថា ព្រះយេស៊ូវគឺពិតជាស្តេចលើសអស់ទាំងស្តេច។ តាមការពិត ព្រះយេស៊ូវពិតជាបានបង្កើត ចក្រវាឡនេះ ជាព្រះអាទិករផ្ទាល់ មិនមែនជាស្នាព្រះហស្ត ហើយជាព្រះមែស៊ីពិតប្រាកដ ដែលបានយាងមកផែនដីនេះ។ ទ្រង់ដ៏ជាព្រះមែស៊ីពិតជាបានយាងមកផែនដីនេះរួចហើយ ក្នុងនាមជាមនុស្សម្នាក់។ ហើយដោយការទទួលយកអំពើបាបទាំងអស់របស់លោកិយេនះ ដាក់លើអង្គទ្រង់ផ្ទាល់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយដោយការសុគតជាតង្វាយយញ្ញបូជា និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានសង្រ្គោះរាស្ត្រទាំងអស់របស់ទ្រង់ ដែលបានទទួលស្គាល់ កោតខ្លាច និងជឿដល់ព្រះមែស៊ីរបស់ពួកគេ ចេញពីអំពើបាប និងទោសនៃបាបទាំងអស់របស់ពួកគេ។ 
ព្រះយេស៊ូវគឺពិតជាព្រះដ៏ពិត និងព្រះមែស៊ីដ៏ពិតរបស់យើងប្រាកដមែន។ ហើយទ្រង់គឺជាព្រះអាទិករដ៏ពិត។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ដោយការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់មិនគ្រាន់តែបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលយកការជំនុំជម្រះបាបជំនួសយើងផងដែរ។ 
ទីបី អំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិតដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង ហើយអត្ថន័យរបស់វាគឺថា ព្រះគ្រីស្ទបានប្រទានជីវិតថ្មីដល់យើងដែលជឿ។ សេចក្តីពិតនៃអំបោះពណ៌ក្រហមនេះប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែបាននទទួលយកការជំនុំជម្រះអំពើបាបរបស់យើង ដោយការទទួលយកអំពើបាបរបស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហានប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានប្រទានជីវិតថ្មីដល់អ្នកជឿ ដោយការប្រទានសេចក្តីជំនឿដែលផ្តល់ជីវិត ដល់អ្នកដែលបានស្លាប់ខាងឯបាបហើយ។ ព្រះយេស៊ូវពិតជាបានប្រទានជីវិតថ្មី ដល់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ 
ដូច្នេះ តើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់គឺជាអ្វី? វាបើកសម្តែងថា តាមរយៈព្រះគម្ពីរសញ្ញាថ្មី ព្រះបានបំពេញសម្រេចសេចក្តីសន្យាពីសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ហើយវាប្រាប់យើងថា នៅពេលព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គ្រង់ តាមរយៈបុណ្យជ្រមុជ ហើយបានទទួលយកទោសនៃអំពើបាបរបស់យើងនៅលើឈើឆ្កាង នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះ ដែលព្រះបានសន្យាជាមួយសាសន៍អ៊ីស្រាអែល និងយើង តាមរយៈព្រះបន្ទូលសម្ព័ន្ធមេត្រីរបស់ទ្រង់។ 
ព្រះយ៉ាវេមានបន្ទូលនៅក្នុង អេសាយ ១:១៨ ថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ ហើយប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគ្រប់គ្រងលើរបៀបថ្វាយតង្វាយយញ្ញបូជានៅក្នុងរោងឧបោសថ ដែលអំពើបាបរបស់បណ្តាជនអ៊ីស្រាអែលត្រូវតែផ្ទេរទៅលើកូនចៀមយញ្ញបូជា តាមរយៈការដាក់ដៃលើ ក៏ជាសេចក្តីសន្យាដែលព្រះបានធ្វើចំពោះសាសន៍អ៊ីស្រាអែល និងយើងផងដែរ។ នេះគឺជាការបើកសម្តែងពីសេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះចេញពីអំពើបាបប្រចាំថ្ងៃ និងអំពើបាបប្រចាំឆ្នាំរបស់ពួកគេ តាមរយៈកូនចៀមនៃព្រះនៅពេលអនាគត។ 
នេះក៏ជាសញ្ញានៃព្រះមែស៊ីដែលត្រូវបានទាយថា នឹងយាងមកផងដែរ។ ដូច្នេះ នៅសម័យព្រះគម្ពីរថ្មី នៅពេលព្រះយេស៊ូវគ្រីស្ទបានទទួលអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តែម្តងជាសម្រេច ដោយការទទួលយកបុណ្យជ្រមុជ តាមរបៀបនៃព្រះគម្ពីរសញ្ញាចាស់ វាគឺជាការបំពេញសម្រេចនៃសម្ព័ន្ធមេត្រីរបស់ព្រះ។ តាមរយៈការប្រទានព្រះបន្ទូលសន្យាទាំងអស់របស់ទ្រង់ដល់យើង ព្រះបានបង្ហាញប្រាប់យើងថា ទ្រង់ពិតបានបំពេញសម្រេចសេចក្តីសន្យាទាំងនោះ តាមដែលទ្រង់បានសន្យាប្រាកដមែន។ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលបង្ហាញឲ្យឃើញពីសេចក្តីពិតថា ព្រះនៃសម្ព័ន្ធមេត្រីបានបំពេញសម្រេចគ្រប់ទាំង សម្ព័ន្ធមេត្រីរបស់ទ្រង់។ 
 


ព្រះយេស៊ូវដែលបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ


ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន? មូលហេតុគឺថា ទ្រង់ត្រូវទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ ហើយត្រូវទទួលយកការជំនុំជម្រះបាបជំនួសយើង។ ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិទាំងមូលចេញ ហើយដើម្បីធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានយាងទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិត និងបានសុគតនៅលើឈើឆ្កាង។ ដោយបានធ្វើដូច្នោះ ទ្រង់មិនគ្រាន់តែបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលយកការជំនុំជម្រះអំពើបាបទាំងអស់ជំនួសយើងផងដែរ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង។ អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទ្រង់បាននាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង។ ដោយសារព្រះគ្រីស្ទបានផ្ទុកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយដោយសារទ្រង់បាននាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង ទើបទ្រង់អាចរងទុក្ខ បង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាងជំនួសយើងបាន។
អេសាយ ៥៣:៥ និយាយថា «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ តាមរយៈបុណ្យជ្រមុជរបស់ព្រះអម្ចាស់ បាបតាំងពីកំណើតរបស់យើង ដែលយើងបានស្នងពីព្ធយុកោអ័ដាមរបស់យើង និងអំពើបាបជាក់ស្តែងដែលយើងប្រព្រឹត្តពេញក្នុងជីវិត ត្រូវបានផ្ទេរទៅលើទ្រង់ទាំងអស់។ ហើយទ្រង់បានទទួលយកការកាត់ទោសអំពើបាបទាំងនេះ។ ដូច្នេះ ដោយបានយាងមកឯយើង តាមរយៈទឹក និងព្រះលោហិត ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ (១យ៉ូហាន ៥:៥-៨)។ 
ដូច្នេះ តើព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះ និងព្រះមែស៊ី ដែលបានទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានដោះអំពើបាបទាំងនេះចេញ គឺជាអ្នកណា? លោកុប្បត្តិ ១:១ និយាយថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»។ តើព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានបង្កើតចក្រវាឡនេះ ដោយព្រះបន្ទូលទ្រង់ គឺជាអ្នកណា? ទ្រង់គឺជាព្រះមែស៊ីរបស់មនុស្សមានបាប ដែលបានយាងមក ដោយទឹកនៃបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ជាព្រះអង្គដែលបានយាងមកធ្វើជាព្រះអង្គសង្រ្គោះ ដែលបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ។ តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ ព្រះយេស៊ុវបានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង។ ព្រះអម្ចាស់របស់យើងបានយាងមកឯយើង ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងនេះជំនួសយើង។ 
តាមការពិត ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះទ្រង់ផ្ទាល់ ពីព្រោះព្រះមែស៊ីគឺពិតជាព្រះរបស់យើង។ ព្រះនាម «យេស៊ូវ» មានន័យថា «ព្រះអង្គសង្រ្គោះដែលនឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ឲ្យរួចពីអំពើបាប» (ម៉ាថាយ ១:២១)។ ហើយព្រះនាម «គ្រីស្ទ» ជាភាសាក្រិកគឺ «Basileus» ដែលមានន័យថា «ស្តេចលើសអស់ទាំងស្តេច»។ ដូច្នេះ ព្រះយេស៊ូវគឺជាព្រះអាទិករ ដែលបានបង្កើតចក្រវាឡទាំងមូល ព្រះអង្គដែលគ្រប់គ្រងលើគ្រប់ទាំងអស់ ព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប និង ស្តេចលើសអស់ទាំងស្តេច ដែលកាត់ទោសសាតាំង។ 
ព្រះដ៏ដាច់ខាតនេះពិតជាបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់។ ដោយសារយើងដែលជាស្នាព្រះហស្តរបស់ទ្រង់ផ្ទាល់ បានធ្លាក់ទៅក្នុងបាប ហើយត្រូវវិនាស ដោយសារតែភាពខ្សោយរបស់យើង ស្តេចលើសអស់ទាំងស្តេចនេះបានសន្យានឹងយើងថា ទ្រង់នឹងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយដើម្បីបំពេញសម្រេចសេចក្តីសន្យានេះ ទ្រង់បានយាងមកឯយើង។ ហើយដើម្បីយកយើងធ្វើជារាស្ត្រដែលឥតបាប និងគ្រប់លក្ខណ៍របស់ព្រះ ព្រះអម្ចាស់ទ្រង់ផ្ទាល់បានយាងមកឯយើង ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ 
ព្រះមែស៊ីដែលជាព្រះអាទិករ ពិតជាបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានទទួលយកអំពើទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន នៅទន្លេយ័រដាន់ប្រាកដមែន។ ហើយតាមរយៈការសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលយកការកាត់ទោសអំពើបាបជំនួសយើង។ ដោយសារព្រះយេស៊ូវគឺពិតជាព្រះមែស៊ីសម្រាប់យើង ដោយសារទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់នៃជីវិត យើងអាចទទួលបានជីវិតថ្មីដ៏អស់កល្បជានិច្ច ដោយការជឿដល់ទ្រង់។ ដូច្នេះ ព្រះមែស៊ីពិតជាបានធ្វើជាព្រះរបស់យើងប្រាកដមែន។ ដោយហេតុនេះ ទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ពីព្រោះវាគឺជាសេចក្តីអាំថ៌កំបាំងនៃទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះយើងចេញពីអំពីអំពើបាបរបស់អស់របស់យើង និងការជំនុំជម្រះអំពើបាបរបស់យើង។ 
សេចក្តីពិតថា ព្រះអម្ចាស់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង មិនមានភាពស្រពិចស្រពិលទេ។ ព្រះអម្ចាស់មិនបានសន្យានឹងយើងអំពីសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយមិនច្បាស់លាស់នោះឡើយ ដោយមិនបានបំពេញសម្រេចវាយ៉ាងគ្រប់លក្ខណ៍ និងដោយមិនទទួលយកសេចក្តីជំនឿរបស់អ្នកដែលជឿដល់ទ្រង់ តាមតែព្រះទ័យទ្រង់នោះឡើយ។ ប៉ុន្តែទ្រង់ពិតជាបានសន្យានឹងយើងអំពីសេចក្តីពិតដ៏រឹងមាំរបស់ទ្រង់ថា ទ្រង់ពិតជានឹងសង្រ្គោះយើង តាមរយៈទឹក និងព្រះលោហិតប្រាកដមែន។ ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់អ្នកដែលជឿយ៉ាងខុសលើទ្រង់ថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ 
ពួកគ្រួក្លែងក្លាយទទូចថា ពួកគេពិតជាបានធ្វើឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងព្រះនាមព្រះយេស៊ូវ បានដេញអារក្ស ដោយនូវព្រះនាមទ្រង់ ហើយបានធ្វើការអស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់។ ប៉ុន្តែព្រះបានមានបន្ទូលទៅកាន់ពួកគេនៅក្នុង ម៉ាថាយ ៧:២៣ ថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ នេះប្រាប់យើងថា ក្នុងចំណោមគ្រីស្ទបរិស័ទ ពិតជាមានមនុស្សជាច្រើន ដែលនៅតែមានបាប ដែលនឹងទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ពួកគេ នៅថ្ងៃជំនុំជម្រះ ហើយបន្ទាប់មក ត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរក។ 
តាមការពិត មានគ្រីស្ទបរិស័ទជាច្រើន ដែលសារភាពយ៉ាងច្បាស់លាស់ថា «ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង។ ហើយព្រះយេស៊ូវបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ចេញពីអំពើបាបទាំងអស់របស់យើង»។ ប៉ុន្តែទន្ទឹមនឹងការអះអាងបែបនេះ ពួកគេពិតជាមិនទាំងព្យាយាមរៀនថា ព្រះមែស៊ីពិតជាបានទទួលអំពើបាបរបស់ពួកគេ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់ពិតជាទទួលយកអំពើបាប និងទោសនៃអំពើបាបរបស់ពួកកេ ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាងផង។ មនុស្សទាំងនេះនឹងចូលទៅចំពោះព្រះ ខណៈដែលខ្លួននៅតែមានបាប ពីព្រោះពួកគេគ្រាន់តែជឿតែមាត់ប៉ុណ្ណោះ ដូចជាការអនុវត្តតាមសាសនាលោកិយមួយអញ្ចឹង។
ដូច្នេះ ដោយសារពួកគេមិនជឿតាមសេចក្តីពិត ដែលព្រះអម្ចាស់បានមានបន្ទូលថា «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» ពួកគេមិនត្រូវបានទទួលយក ដោយព្រះអម្ចាស់ឡើយ។ ទោះបីជាមនុស្សជឿដល់ព្រះយេស៊ូវ ឬមិនជឿ អ្នកដែលមានបាបនៅក្នុងចិត្ត មិនអាចចូលទៅក្នុងនគរព្រះដែលឥតមានបាបបានឡើយ ពីព្រោះពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅទីនោះ។ ដូច្នេះ ពួកគេត្រូវប្រាកដច្បាស់ថា ពួកគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅស្ថានសួគ៌បាន លុះត្រាតែពួកគេជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ខណៈដែលពួកគេកំពុងតែរស់នៅលើផែនដីនេះ។ ការធ្វើទ្វារចូលទីលានរោងឧបោសថ ដោយការត្បាញរនាំងរបស់វាជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ គឺជា ទិព្វញ្ញាណរបស់ព្រះមែស៊ី។ ដូច្នេះ អ្នកដែលកំពុងតែធ្វើដំណើរទៅកាន់ស្ថាននរក ដោយសារតែបាប ត្រូវតែជឿតាមសេចក្តីពិតនេះ។
ដោយសារមនុស្សទាំងនេះមិនយល់ពីសេចក្តីពិត ហើយដោយសារពួកគេជឿដល់ព្រះយេស៊ូវ ដោយចំណេះដឹងខុសរបស់ពួកគេផ្ទាល់ ពួកគេនៅតែមានបាបដដែល។ ពួកគេនៅតែមានបាប ពីព្រោះពួកគេបានគិតអំពីព្រះអង្គសង្រ្គោះតាមគំនិតរបស់ពួកគេ ហើយបានបង្កើតគោលលទ្ធិនៃ សេចក្តីសង្រ្គោះរបស់ពួកគេផ្ទាល់ ដោយផ្អែកលើគំនិតទាំងនេះ ហើយជឿថា សេចក្តីសង្រ្គោះកើតឡើង តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈការថ្វាយការអធិស្ឋានលន់តួអំពើបាបទៅកាន់ព្រះ និងការព្យាយាមឈានទៅដល់ការញែកជាបរិសុទ្ធបន្តិចម្តងៗរបស់ពួកគេ។ 
មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលអះអាងថា ពួកគេជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេ ប៉ុន្តែពួកគេពិតជាមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ឡើយ។ មានមនុស្សជាច្រើននៅក្នងលោកិយនេះ ដែលមិនជឿ និងទទួលស្គាល់អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាសេចក្តីសង្រ្គោះរបស់ពួកគេ ប៉ុន្តែបែរជាគិតថា ពួកគេអាចចូលទៅនគរបរិសុទ្ធរបស់ព្រះបាន ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះ ទោះបើពួកគេនៅតែមានបាបក្តី។ 
 

ភាពស៊ីគ្នារវាងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី

ព្រះប្រាប់យើងនៅក្នុង អេសាយ ៣៤:១៦ ថា គ្រប់ទាំងព្រះបន្ទូលព្រះសុទ្ធតែមានគូ។ នៅក្នុងន័យផ្សេង ព្រះបន្ទូលព្រះស៊ីគ្នាទាំងអស់។ ព្រះបានមានបន្ទូលឲ្យយើងពិនិត្យមើលថា ព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ស៊ីគ្នាជាមួយព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ ឬយ៉ាងណា។ អ្វីដែលត្រូវបានកត់ត្រាទៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានព្រះបន្ទូលគូរបស់វានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ឧទាហរណ៍ កន្លែងដែលសាសន៍អ៊ីស្រាអែលបានផ្ទេរអំពើបាបរបស់ពួកគេ ទៅលើកូនចៀមយញ្ញបូជា ដោយការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស៊ីគ្នាជាមួយព្រះគម្ពីរសញ្ញាថ្មី នៅកន្លែងដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើអង្គទ្រង់។ 
តាមរយៈទឹក និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយយញ្ញបូជា និងព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។ ហើយបើសិនទ្រង់មិនបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ នោះទ្រង់ពិតជាមិនចាំបាច់សុគតនៅលើឈើឆ្កាងឡើង។ ព្រះអម្ចាស់របស់យើងពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយនេះគឺជាព្រះបន្ទូលសន្យារបស់ព្រះថា ព្រះអម្ចាស់របស់យើងនឹងយាងមកឯយើង តាមរយៈព្រះបន្ទូលនេះ ហើយលាងសម្អាតអំពើបាបដ៏ក្រហមឆ្អៅរបស់យើង ហើយធ្វើឲ្យអំពើបាបទាំងនេះបានសដូចជាព្រិល។ 
តាមការពិត មុនពេលយល់ពីសេចក្តីពិតនេះ យើងបានមានពោរពេញទៅដោយអំពើបាបយ៉ាងច្រើនរាប់មិនអស់។ ដូច្នេះ យើងគ្មានអ្វីអួតនៅចំពោះព្រះឡើយ។ យើងមិនគ្រាន់តែគ្មានអ្វីអួតនៅចំពោះព្រះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏គ្មានទំនុកចិត្តអ្វីទាំងអស់នៅចំពោះទ្រង់ផងដែរ។ នៅក្នុងន័យផ្សេង គ្មានអ្វីដែលអាចជួយយើងឲ្យធ្វើពុតជាឆ្លាតវ័យបានឡើយ។ នៅចំពោះព្រះ អ្វីដេលយើងអាចនិយាយបានគឺថា «ព្រះករុណា ទ្រង់ពិតជាត្រឹមត្រូវហើយ»។ 
បើសិនព្រះមានបន្ទូលថា «អ្នកគឺជាគ្រាប់ពូជនៃសេចក្តីរំលង ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក» អ្នកត្រូវឆ្លើយតបថា «ព្រះករុណា ទ្រង់មានបន្ទូលត្រឹមត្រូវហើយ។ សូមសង្រ្គោះទូលបង្គំផង»។
«ខ្ញុំបានសង្រ្គោះអ្នកតាមរបៀបនេះរួចហើយ គឺតាមរយៈទឹក ឈាម និងព្រះវិញ្ញាណ។»
«ព្រះករុណា ព្រះអម្ចាស់! ទូលបង្គំជឿហើយ!»
គ្រប់ពេលវេលា យើងគ្រាន់តែអាចនិយាយថា «ព្រះករុណា» ប៉ុណ្ណោះ។ នៅពេលឈរនៅចំពោះព្រះ យើងមិនអាចនិយាយទៅកាន់ទ្រង់ថា «ទូលបង្គំបានធ្វើនេះ និងបានធ្វើនោះ។ ទូលបង្គំបានបម្រើពួកជំនុំរបស់ទូលបង្គមបានយ៉ាងល្អ។ ទូលបង្គំពិតជាបានជឿដល់ព្រះយេស៊ូវ ដោយអស់ពីចិត្ត។ ទូលបង្គំបានការពារសចក្តីជំនឿរបស់ទូលបង្គំ ដោយសេចក្តីក្លាហាន ដែលគ្មានអ្នកណាផ្សេងអាចនឹកស្មានដល់ផង!»។ 
តើព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយរបៀបណា? ទ្រង់បានបង្ហាញប្រាប់យើងថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយតាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់ដោះអំពើបាបរបស់យើងចេញ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដោយការយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ការទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន និងទទួលយកអំពើបាបទាំងអស់ និងទោសនៃអំពើបាបទាំងនេះ ដោយការសម្រក់ព្រះលោហិតនៅលើឈើឆ្កាង។ 
តាមរយៈការទទួលបុណ្យជ្រមុជ ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើទ្រង់ តែម្តងជាសម្រេច (ម៉ាថាយ ៣:១៥)។ អំពើបាបខាងលោកិយទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើស្មារបស់ព្រះយេស៊ូវ។ ដូច្នេះ បន្ទាប់ពីបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជហើយ ទ្រង់បាននាំអំពើបាបទាំងនេះទៅឯឈើឆ្កាង បានជាប់ឆ្កាង បានបង្ហូរព្រះលោហិតទ្រង់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ ពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញប្រាកដមែន។ ដូច្នេះ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ 
សេចក្តីសុចរិតរបស់ព្រះ ដែលយើងបានទទួល គឺជាសេចក្តីសុចរិត ដែលតម្រូវឲ្យយើងជឿដល់ព្រះយេស៊ូវគ្រីស្ទនេះ ដែលបានយាងមកផែនដីនេះ តាមរយៈទឹក ឈាម និងព្រះវិញ្ញាណ។ នេះហើយគឺជាសេចក្តីសង្រ្គោះ ដែលយើងបានទទួលពីព្រះ មិនមែនជាអ្វីមួយ ដែលយើងទទួលបានដោយខ្លួនឯងទេ។ យើងគ្មានអ្វីដែលត្រូវអួតនៅចំពោះព្រះឡើយ។ 
តាមការពិត យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ នៅក្នុងន័យផ្សេង យើងដែលជាមនុស្សមានបាប ពិតជាទទួលបានការអត់ទោសបាប ដោយសារការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានសម្រក់សម្រាប់យើង។ បើសិនព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ រ៉ាប់រង៧០ភាគរយនៃសេចក្តីសង្រ្គោះរបស់យើង ហើយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើងមិនធ្វើបាបរ៉ាប់រង៣០ភាគរយដែលនៅសល់ ដើម្បីឲ្យយើងបានញែកជាបរិសុទ្ធបន្តិចម្តងៗ ហើយសេចក្តីសង្រ្គោះរបស់យើងបានពេញលេញបន្តិចម្តងៗ នោះយើងពិតជាត្រូវតែនៅពេញមួយយប់ ដើម្បីអធិស្ឋានយ៉ាងខ្លាំងក្លា ចំណាយពេលរាល់ថ្ងៃ ដើម្បីថ្វាយការអធិស្ឋានលន់តួអំពើបាប បម្រើសហគមន៍ ឬព្យាយាមធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបានហើយ!
ប៉ុន្តែសាវកប៉ុលបាននិយាយនៅក្នុងកណ្ឌគម្ពីររ៉ូមថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៧:២៤-៨:១)។ ដូចដែលសាវកប៉ុលបានសារភាព យើងក៏ត្រូវតែជឿដល់ព្រះយេស៊ូវ ដូចជាគាត់បានជឿផងដែរ។ ព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងយ៉ាងពេញលេញ និង១០០ភាគរយ ចេញពីរូបកាយដែលតែងតែស្លាប់នេះ។ ដូច្នេះ តើអ្នកណាអាចកាត់ទោសយើងបាន? គ្មានអ្នកណាអាចកាត់ទោសយើងបានឡើយ ពីព្រោះព្រះយេស៊ូវ គ្រីស្ទបានសង្រ្គោះយើង១០០ភាគរយរួចហើយ ទោះបើយើងមានភាពមិនពេញលេញក៏ដោយ។ 
 

អ្នក និងខ្ញុំក៏ជាពួកផារ៉ាស៊ីខាងវិញ្ញាណដែរ

អ្នករាល់គ្នាមួយចំនួនអាចបានស្គាល់ និងជឿដល់ព្រះយេស៊ូវតែបន្តិច អស់រយៈពេលជាយូរមកហើយ។ នៅក្នុងន័យផ្សេង អ្នកបានជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នក មុនពេលអ្នកបានជួបដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយខ្ញុំផ្ទាល់ក៏បានធ្វើជាគ្រីស្ទ បរិស័ទម្នាក់ ដោយមិនបានកើតជាថ្មី អស់រយៈពេលដប់ឆ្នាំផងដែរ។ 
កាលយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើងពីដំបូង វាគឺជាបទពិសោធន៍ដ៏រំភើបរីករាយមួយរបស់យើង។ ហើយការចាប់ផ្តើមនេះមានពេញដោយក្តីរំភើបរីករាយ ដែលយើងបានគិតថា យើងបានសង្រ្គោះដោយឥតលក្ខខណ្ឌ ដោយគ្រាន់តែជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើងប៉ុណ្ណោះ ទោះបើពួកគេនៅតែមិនស្គាល់ សេចក្តីពីតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមក៏ដោយ។ 
កាលខ្ញុំជឿដល់ព្រះយេស៊ូវពីដំបូង ចិត្តរបស់ខ្ញុំពិតជាមានពេញដោយអំណរ។ ដូច្នេះ ខ្ញុំបានសប្បាយរីករាយយ៉ាងខ្លាំង កាលខ្ញុំបានជឿដល់ព្រះយេស៊ូវពីដំបូង ប៉ុន្តែបន្ទាប់ពីរយៈពេលប្រាំឆ្នាំ ខ្ញុំបានពិនិត្យមើលខ្លួនឯង ហើយខ្ញុំមើលឃើញថា ខ្ញុំនៅតែបន្តជាប់មានអំពើបាប ដែលខ្ញុំបានប្រព្រឹត្តជានិច្ច ហើយទទួលស្គាល់ថា ខ្ញុំនៅមិនទាន់មានសេរីភាពទេ។ តើអ្នកគិតថា ខ្ញុំបានប្រព្រឹត្តអំពើបាប ឬមិនបានប្រព្រឹត្តទាល់តែសោះ ក្នុងរយៈពេលប្រាំឆ្នាំដំបូងនៃជីវិតគ្រីស្ទបរិស័ទរបស់ខ្ញុំ? ទោះបីជាអ្នកជឿខ្ញុំ ឬមិនជឿក៏ដោយ បាទ ខ្ញុំពិតជាបានប្រព្រឹត្តអំពើបាបប្រាកដមែន។ ក្នុងកំឡុងពេលនេះ កាលខ្ញុំមិនទាន់បានស្គាល់សេចក្តីពិត ខ្ញុំរងទុក្ខគ្រប់ពេល ដែលខ្ញុំប្រព្រឹត្តអំពើបាប ហើយដើម្បីគេចចេញពីការរងទុក្ខនេះ ខ្ញុំត្រូវតែថ្វាយការអធិស្ឋានលន់តួអំពើបាបជាច្រើនដង ហើយថែមទាំងតមអាហារសម្រាប់ រយៈពេលបីថ្ងៃទៀតផង។ បន្ទាប់មក បន្ទុកនៅក្នុងចិត្តរបស់ខ្ញុំហាក់ដូចជាបានធូរស្រាលបន្តិច ហើយអនុញ្ញាតឲ្យខ្ញុំសរសើរតម្កើងព្រះ។ «♫ព្រះគុណអស្ចារ្យ! ♫សូរស័ព្ទពីរោះ ដែលបានសង្រ្គោះមនុស្សយ៉ាងដូចខ្ញុំ!♫» ប៉ុន្តែបន្ទាប់ពីនេះ ខ្ញុំត្រូវប្រព្រឹត្តអំពើបាបម្តងទៀត។ ដោយសារខ្ញុំមានកំហុសយ៉ាងច្រើន ហើយមានពេញដោយកន្លែងដែលបន្ទោសបាប ជារៀងរាល់ថ្ងៃ ខ្ញុំអធិស្ឋាន ទោះបើខ្ញុំស្អប់ខ្លួនឯង ដែលធ្វើដូច្នេះក្តី។ សូម្បីតែម្តង ក៏ខ្ញុំមិនអាចដោះស្រាយបញ្ហាបាបរបស់ខ្ញុំបានដែរ។ 
នៅក្នុងស្ថានភាពទាំងនេះ រយៈពេលប្រាំឆ្នាំបានកន្លងផុតទៅ ហើយនៅពេលខ្ញុំបានធ្វើជាគ្រីស្ទបរិស័ទម្នាក់អស់រយៈពេលដប់ឆ្នាំ មួយរំពេច ខ្ញុំបានមានការភ្ញាក់ផ្អើល ដែលបានដឹងថា ខ្ញុំបានប្រព្រឹត្តអំពើបាបយ៉ាងច្រើនរាប់មិនអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ដែលសម្លឹងមើលខ្លួនឯងប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃដូច្នេះ ខ្ញុំបានពិបាកចិត្ត និងមានទុក្ខព្រួយយ៉ាងខ្លាំង។ ហើយនៅពេលខ្ញុំឈរនៅចំពោះក្រិត្យវិន័យ ខ្ញុំបានដឹងថា ខ្ញុំពិតជាមានបាបខ្លាំងណាស់។ ហើយខ្ញុំកាន់តែពិបាកឈរនៅចំពោះព្រះ ហើយខ្ញុំត្រូវក្លាយជាមនុស្សមានបាបម្នាក់ ដែលមិនទាំងអាចអះអាងនៅក្នុងបញ្ញាចិត្តដ៏ជ្រះថ្លាថា ខ្ញុំស្គាល់ និងជឿដល់ព្រះយេស៊ូវយ៉ាងខ្លាំក្លា ផង។ ដូច្នេះ ក្នុងរយៈពេលដប់ឆ្នាំនៃភាពជាគ្រីស្ទបរិស័ទរបស់ខ្ញុំ ខ្ញុំត្រូវតែសារភាពភាពមានបាបរបស់ខ្ញុំទៅចំពោះខ្លួនខ្ញុំ។
កាលខ្ញុំបានជឿដល់ព្រះយេស៊ូវពីដំបូង ខ្ញុំពិតជាបានគិតថា ខ្ញុំគឺជា គ្រីស្ទបរិស័ទដ៏ល្អម្នាក់។ ប៉ុន្តែខណៈដែលពេលវេលាកន្លងទៅ ខ្ញុំគ្រាន់តែបានដឹងកាន់តែច្បាស់ឡើងៗថា ខ្ញុំពិតជាគ្មានអ្វីអួតនៅចំពោះព្រះឡើយ។ ហើយខ្ញុំបានទទួលស្គាល់ថា «ខ្ញុំគឺពិតជាផារ៉ាស៊ីម្នាក់ប្រាកដហើយ។ ពួកផារ៉ាស៊ីគ្រាន់តែមាននៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែខ្លួនខ្ញុំក៏ជាផារ៉ាស៊ីម្នាក់នៅសម័យនេះផងដែរ!»។
ពួកផារ៉ាស៊ីគឺជាប្រភេទមនុស្សដែលធ្វើពុតជាបរិសុទ្ធ។ ជារៀងរាល់ថ្ងៃអាទិត្យ នៅតាមផ្លូវទៅពួកជំនុំ ជាមួយព្រះគម្ពីរនៅនឹងខ្លួន ពួកគេស្រែកទៅកាន់គ្រីស្ទបរិស័ទដទៃទៀតថា «អារុណសួស្តី! ហាលេលូយ៉ា!»។ ហើយនៅពេលពួកគេកំពុងតែថ្វាយបង្គំ គ្រប់ពេលដែលពួកគេស្តាប់ឮអ្នកណាម្នាក់និយាយអំពីឈើឆ្កាង ពួកគេយំ។ ហើយខ្ញុំផ្ទាល់ក៏បានសម្រក់ទឹកភ្នែកជាច្រើនផងដែរ កាលណាគិតអំពីព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំបានគិតថា នេះគឺជាអត្ថន័យនៃការថ្វាយការថ្វាយបង្គំ។ ប៉ុន្តែខណៈដែលកំពុងតែរស់នៅលោកិយនេះ ទីបំផុត គ្រប់គ្នាបានយល់ពីខ្លួនឯងថា ពួកគេតែងតែបន្តប្រព្រឹត្តអំពើបាបមួយទៅអំពើបាបមួយទៀតជានិច្ច។ ដូច្នេះ ម្តងទៀត មនុស្សខិតខំថ្វាយការអធិស្ឋានលន់តួអំពើបាប។ ពួកគេពិតជាអាចមានអារម្មណ៍ល្អប្រសើរបានមួយរយៈប្រាកដមែន ប៉ុន្តែមិនយូរមិនឆាប់ ពួកគេលែងមានការអធិស្ឋានលន់តួអំពើបាបទៀតហើយ ពីព្រោះមានអំពើបាបយ៉ាងច្រើនរាប់មិនអស់ ដែលពួកគេបានប្រព្រឹត្ត។ មនុស្សមួយចំនួនថែមទាំងនិយាយភាសាដទៃ ហើយមើលឃើញនិមិត្តក្រោយមកទៀត ប៉ុន្តែការទាំងនេះឥតប្រយោជន៍ទទេ។ មិនថាពួកគេបានប៉ុនប៉ងព្យាយាមខ្លាំងយ៉ាងណាទេ វាឥតមានប្រយោជន៍សម្រាប់ពួកគេ ដើម្បីដោះស្រាយបញ្ហាអំពើបាបនៅក្នុងចិត្តរបស់ពួកគេទេ។ 
បើសិននៅទីបំផុត ពួកគេបានដឹងថា ពួកគេគឺពិតជាមនុស្សឥតតម្លៃនៅចំពោះព្រះ ហើយទទួលស្គាល់ថា ដោយសារអំពើបាបរបស់ពួកគេ ពួកគេត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ពួកគេនៅតែអាចទទួលបានព្រះពរ ទោះបើការដឹងខ្លួននេះយឺតពេលក៏ដោយ។ តាមការពិត កាលណាយើងបានជឿដល់ព្រះយេស៊ូវកាន់តែយូរ យើងកាន់តែដឹងច្បាស់ថា យើងគឺពិតជាមនុស្សមានបាបដ៏អាក្រក់។ ប៉ុន្តែពួកផារ៉ាស៊ីពូកែលាក់បាំងរឿងនេះខ្លាំងណាស់។ ពួកគេពូកែខ្លាំងណាស់ខាងការលាក់បាំងអំពើបាបនៅក្នុងចិត្តរបស់ពួកគេ ហើយធ្វើពុតថា ពួកគេទទួលបានការកោរសរសើរពីអ្នកដទៃសម្រាប់សេចក្តីគោរពចំពោះព្រះជាម្ចាស់របស់ពួកគេ។
អ្នកសាសនានិយមនៅក្នុងលោកិយនេះផ្តល់តម្លៃយ៉ាងខ្ពស់ ដល់គ្នាទៅវិញទៅមក។ ប៉ុន្តែក្រៅពីការទទួលស្គាល់ និងការគោរពផ្តល់តម្លៃយ៉ាងខ្ពស់យ៉ាងណា ដែលពួកគេទទួលបានពីគ្នាទៅវិញទៅមក នៅពេលពួកគេឈរនៅចំពោះព្រះ ពួកគេគ្រាន់តែជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ។ 
កាលយើងមិនទាន់សេចក្តីពិត យើងក៏ធ្លាប់បានថ្វាយការអធិស្ឋានលន់តួអំពើបាបយ៉ាងឧស្សាហ៍ផងដែរ។ ប៉ុន្តែបបន្ទាប់ពីមួយរយៈពេល យើងមានការនឿយហត់ ហើយដូច្នេះ យើងត្រូវបែរមកអធិស្ឋានថា «ឱព្រះអម្ចាស់អើយ សូមធ្វើអ្វីដែលទ្រង់ចង់ធ្វើចុះ។ ទូលបង្គំមានអំពើបាបយ៉ាងច្រើន។ ទូលបង្គំបានធ្វើបាបម្តងទៀតហើយ។ ឥឡូវនេះ ទូលបង្គំមានសេចក្តីខ្មាស់យ៉ាងពន់ពេក ដែលរៀបរាប់ពីអំពើបាបទាំងនោះទូលទ្រង់»។ ទោះបីជាវាគួរឲ្យខ្មាស់ក៏ដោយ ដោយដារយើងដឹងថា ព្រះនឹងសព្វព្រះហឫទ័យ កាលណាយើងសារភាពអំពើបាបរបស់យើង ហើយថាទ្រង់នឹងអត់ទោសដល់អំពើបាបរបស់យើង ដោយសេចក្តីសុចរិតរបស់ទ្រង់ ហើយលាងសម្អាតយើងចេញពីគ្រប់ទាំងសេចក្តីទុច្ចរិត ក៏យើងបានបន្តអធិស្ឋានទៅកាន់ទ្រង់ដែរថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាបហើយ។ សូមអត់ទោសដល់ទូលបង្គំផង!»។ ប៉ុន្តែអំពើបាបរបស់យើងនៅតែមាននៅក្នុងចិត្តរបស់យើងដដែល។ 
កាលណាមនុស្សឱនក្បាលអធិស្ឋានទៅកាន់ព្រះ បញ្ញាចិត្តរបស់ពួកគេរំឮកពួកគេអំពីអំពើបាបរបស់ពួកគេ ហើយក៏លេបចិត្តរបស់ពួកគេបាត់ទៅ។ បញ្ញាចិត្តរបស់យើងធ្វើទុក្ខចិត្តរបស់យើង ដោយប្រាប់យើងថា «ដែលឯងបានប្រព្រឹត្តអំពើបាបយ៉ាងច្រើនបែបនេះ តើអ្នកហ៊ានអធិស្ឋានទៅកាន់ព្រះទៀតឬ?»។ 
ដូច្នេះ បន្ទាប់ពីមួយរយៈពេល ដោយសារយើងពិតជាគ្មានអ្វីផ្សេងទៀត ដើម្បីអធិស្ឋាន នោះយើងគ្រាន់តែស្រែកយំថា «ឱព្រះអម្ចាស់ៗ»។ ហើយជាច្រើនដង យើងបានមើលឃើញខ្លួនយើងឡើងទៅឯភ្នំមួយ ហើយស្រែកហៅព្រះនាមរបស់ព្រះអម្ចាស់។ ដើម្បីគេចចេញពីការខ្មាស់អៀនចំពោះមនុស្សដែលមើលឃើញ យើងបានឡើងទៅលើភ្នំមួយ នៅពេលយប់ជ្រៅ បានចូលទៅក្នុងរូងមួយនៅទីនោះ ហើយបានស្រែកយំហៅព្រះនាមរបស់ព្រះអម្ចាស់។ ប៉ុន្តែសកម្មភាពនេះក៏គ្រាន់តែជាការលួងលោមខ្លួនយើងប៉ុណ្ណោះ ហើយអំពើបាបរបស់យើងនៅតែមាននៅក្នុងយើងដដែល។ 
យើងក៏ហត់នឹងរម្ងាប់បញ្ញាចិត្តរបស់យើង ដោយប្រាប់ខ្លួនយើងថា យើងលែងមានបាបទៀតហើយ «ព្រះអង្គមានពេញដោយសេចក្តីមេត្តាករុណា ដែលទ្រង់បានដោះអំពើបាបរបស់ខ្ញុំចេញ។ ខ្ញុំបានអធិស្ឋានតមសម្រាប់រយៈពេលបីថ្ងៃ។ លើសពីនេះ ខ្ញុំគិតថា ខ្ញុំមិនបានធ្វើបាបច្រើន ឡើយ។ ដូច្នេះ តើព្រះដ៏ពេញដោយសេចក្តីមេត្តាករុណារបស់យើងនឹងមិនអត់ទោសដល់ខ្ញុំទេឬ?»។ 
ប៉ុន្តែតើយើងពិតជាអាចបញ្ឆោតខ្លួនយើង ទោះបើយើងត្រូវសរសើរតម្កើងព្រះសម្រាប់សេចក្តីមេត្តាករុណារបស់ទ្រង់បានឬ? តើយើងអាចបញ្ឆោតចិត្តរបស់យើងផ្ទាល់ នៅពេលយើងនៅតែមានបាបនៅចំពោះព្រះបានយ៉ាងដូចម្តេច? យើងមិនអាចធ្វើដូច្នេះបានឡើយ! មិនថាយើងមានតួនាទីជាអ្នកដឹកនាំខ្ពស់យ៉ាងណានៅក្នុងពួកជំនុំរបស់យើង ហើយមិនថាយើងមានការកោតសរសើរខ្លាំងយ៉ាងណាពីអ្នកដទៃ ដរាបណាយើងនៅតែបន្តធ្វើបាប ហើយមិនអាចបានរួចពីអំពើបាបទាំងនេះបានឡើយ ហើយដូច្នេះ យើងត្រូវធ្វើជាមនុស្សកំពុតម្នាក់ហើយ។
បំណងចិត្តដែលមានបាប បានបន្តលេចឡើងនៅក្នុងចិត្តរបស់យើងជានិច្ច។ ទោះបីជាយើងបាននិយាយអំពីព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងយ៉ាងច្រើនដងរាប់មិនអស់ក៏ដោយ ទោះបីជាយើងបានសម្រក់ទឹកភ្នែកជាច្រើន ដោយគ្រាន់តែការគិតអំពីព្រះលោហិតទ្រង់នៅលើឈើឆ្កាងក៏ដោយ ហើយទោះបីជាយើងបានធ្វើជាគ្រីស្ទបរិស័ទល្អក៏ដោយ ក៏យើងនៅតែមានបាបដដែល រហូតដល់យើងបានជួយដំណឹងល្អដ៏គ្រប់លក្ខណ៍អំពីទឹក និងព្រះវិញ្ញាណ។ ទោះបីជាយើងរស់នៅស្របតាមពិធីសាសនាទាំងអស់របស់ជំនឿគ្រីស្ទបរិស័ទក៏ដោយ ក៏យើងនៅតែមានបាបដែរ។ នេះហើយគឺជាសាសនារបស់ពួកផារ៉ាស៊ី។ នៅតែមានមនុស្សជាច្រើននៅលើផែនដីនេះ ដែលមានសេចក្តីជំនឿប្រភេទនេះ ហើយពួកគេក៏មាននៅក្នុងសហគមន៍គ្រីស្ទបរិស័ទរបស់យើងផងដែរ។ 
 


អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


មុនពេលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នាសុទ្ធតែមានបាបនៅក្នុងចិត្តរបស់យើង។ មុនពេលយើងជឿតាមសេចក្តិពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ បញ្ញាចិត្តរបស់យើងមានបាប។ និយាយយ៉ាងស្មោះត្រង់ យើងទាំងអស់គ្នាសុទ្ធតែមានបាបនៅចំពោះព្រះ ហើយយើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបទាំងនេះ ពីព្រោះព្រះគម្ពីរប្រាប់យើងថា «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់»។ ដូច្នេះ យើងបានរងទុក្ខយ៉ាងខ្លាំង ដោយសារអំពើបាបរបស់យើង។ ហើយយើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរកទាំងខាងសាច់ឈាម និងទាំងខាងវិញ្ញាណផង ដោយសារការជំនុំជម្រះរបស់យើងសម្រាប់អំពើបាបរបស់យើង។ 
យើងបានផ្លាស់ប្រែមនុស្សជាច្រើន ឲ្យជឿតាមជំនឿគ្រីស្ទបរិស័ទ ហើយបានបង្រៀនពួកគេ។ ប៉ុន្តែយើងបានធ្វើការ ខណៈដែលយើងមិនទាំងអាចលាងសម្អាតបញ្ញាចិត្តរបស់យើងផ្ទាល់ផង។ យើងមិនអាចបដិសេធការពិតនេះនៅចំពោះព្រះបានឡើយ។ យើងបានទទួលស្គាល់នៅចំពោះព្រះថា ចិត្តរបស់យើងមានបាប ហើយថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ 
ពីមុន ខ្ញុំតែងតែមានសំណួរដែលគ្មានដំណោះស្រាយមួយ៖ «ហេតុអ្វីព្រះអម្ចាស់របស់យើងត្រូវទទួលបុណ្យជ្រមុជ នៅពេលទ្រង់យាងមកផែនដីនេះ?»។ ខ្ញុំចង់ស្វែងយល់ពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។ ហេតុអ្វី ហើយសម្រាប់គោលបំណងអ្វី ដែលព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជដូច្នេះ? ខ្ញុំអាចយល់បានថា បុណ្យជ្រមុជទឹករបស់ខ្ញុំផ្ទាល់គឺជាសញ្ញានៃសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវ ប៉ុន្តែខ្ញុំមិនអាចយល់អ្វីសោះ អំពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស។ ហេតុអ្វីទ្រង់បានទទួលបុណ្យជ្រមុជ? ហេតុអ្វី?
ដូច្នេះ ខ្ញុំបានសួរអ្នកដឹកនាំមួយចំនួនក្នុងសហគមន៍គ្រីស្ទបរិស័ទថា «លោកគ្រូ ខ្ញុំមានសំណួរមួយ។ តើខ្ញុំអាចសួរលោកគ្រូបានទេ?»។ ពួកគេបានប្រាប់ឲ្យខ្ញុំសួរសំណួរនេះដល់ពួកគេ ហើយដូច្នេះ ខ្ញុំបានសួរពួកគេថា «សំណួរអំពីព្រះគម្ពីរ។ យើងមើលឃើញយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវពិតជាបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ប៉ុន្តែខ្ញុំមិនយល់អំពីមូលហេតុដែលទ្រង់បានទទួលបុណ្យជ្រមុជ។ តើលោកគ្រូដឹងថា មូលហេតុអ្វីដែរទេ? បន្ទាប់មក ពួកគេបានញញឹម ហើយនិយាយមកកាន់ខ្ញុំថា «រឿងហ្នឹង ក៏អ្នកមិនដឹងដែរឬ? វាគឺជារឿងដែល ក្មេងៗនៅក្នុងថ្នាក់រៀនថ្ងៃអាទិត្យរបស់យើងដឹង! រឿងនេះមាននៅក្នុង អត្ថបទគម្ពីរដើម ហើយនៅក្នុងវចនានុក្រមព្រះគម្ពីរផងដែរ។ តើព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជ ដើម្បីដឹកនាំយើង ដោយគំរូមួយ ហើយដើម្បីបង្ហាញប្រាប់យើពីការបន្ទាបខ្លួនរបស់ទ្រង់ទេឬ?»។ ដូច្នេះ ខ្ញុំបាននិយាយថា «ប៉ុន្តែលោកគ្រូ បើសិនចម្លើយមានភាពសាមញ្ញយ៉ាងនេះ សូម្បីតែក្មេងនៅក្នុងថ្នាក់រៀនថ្ងៃអាទិត្យរបស់យើងក៏ដឹងដែរ។ ខ្ញុំបាន ពិនិត្យមើលទាំងអត្ថបទគម្ពីដើម និងទាំងប្រវត្តិសាស្ត្រ ប៉ុន្តែបុណ្យជ្រមុជនេះមិនមានន័យដូច្នេះទេ។ តើមិនមានមូលហេតុមួយដែលព្រះយេស៊ូវពិតជាត្រូវទទួលបុណ្យជ្រមុជរបស់លោកយ៉ូហានទេឬ?»។ 
ខ្ញុំបានបន្តសួរពួកគាត់។ ខ្ញុំបានចាប់ផ្តើមស្រាវជ្រាវរកចម្លើយ បន្ទាប់ពីខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទម្នាក់។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីចំណាយពេលរាប់ឆ្នាំ ដើម្បីស្រាវជ្រាវយកចម្លើយសម្រាប់សំណួរនេះ។ ខ្ញុំបាន ពិនិត្យមើលគ្រប់ទាំងឯកសាររបស់បណ្ឌិតៗអំពីសំណួរនេះ។ ហើយទោះបីជាខ្ញុំបានស្រាវជ្រាវ បានសួរ និងបានពិនិត្យមើលគ្រប់ទីកន្លែងក៏ដោយ ក៏គ្មានកន្លែងណា ដែលខ្ញុំអាចស្វែងរកឃើញអ្វីមួយ ដែលពន្យល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវយ៉ាងត្រឹមត្រូវបានឡើយ។ ខ្ញុំបានតស៊ូស្វែងយល់ពីចម្លើយចុងក្រោយ រហូតដល់ព្រះអម្ចាស់បានបំភ្លឺខ្ញុំឲ្យឃើញដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ 
ខណៈដែលខ្ញុំកំពុងតែឆ្ងល់ដោះស្រាយមិនចេញ អំពីបញ្ហាបុណ្យជ្រមុជរបស់ព្រះ ខ្ញុំបានមានឱកាសពិនិត្យមើល ម៉ាថាយ ៣:១៣-១៧៖ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេ យ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ 
ទីបំផុត តាមរយៈការអានបទគម្ពីរនេះ ខ្ញុំបានយល់ថា «វាគឺដូច្នេះសោះ! មូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជ គឺពីព្រោះទ្រង់គឺជាតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់! នេះគឺជាសេចក្តីពិតនៃ សេចក្តីសង្រ្គោះរបស់ទ្រង់ ដែលលាក់កំបាំងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់!
លោកយ៉ូហាន-បាទ្ទីស គឺពិតជាហោរាអេលីយ៉ានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះបានសន្យាបញ្ជូនមក។ ព្រះបានមានបន្ទូលនៅក្នុង ម៉ាឡាគី ៤:៥ ថា ទ្រង់នឹងបញ្ជូនហោរាអេលីយ៉ាមក នៅមុនថ្ងៃនៃការជំនុំជម្រះ ហើយ ម៉ាថាយ ១១:១៤ ប្រាប់យើងថា ហោរាអេលីយ៉ាដែលទ្រង់បានសន្យាបញ្ជូនមកឯយើង គឺពិតជាលោកយ៉ូហាន-បាទ្ទីសនេះហើយ។ ដូច្នេះ ខ្ញុំបានស្វែងយល់អំពីហោរាអេលីយ៉ា ប៉ុន្តែខ្ញុំនៅតែមិនប្រាកដច្បាស់អំពីមូលហេតុដែលព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ បន្ទាប់មក ខ្ញុំបានពិនិត្យមើល ម៉ាថាយ ១៣:១៣-១៧ ម្តងទៀត «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ...កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម...នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ បន្ទាប់មក ខ្ញុំបានដោះស្រាយការសង្ស័យទាំងអស់របស់ខ្ញុំ។ «ដើម្បីធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិត» ទ្រង់ពិតជាបានទទួលបុណ្យជ្រមុជរបស់ទ្រង់ប្រាកដមែន។ ព្រះយេស៊ូវពិតជាបានបំពេញសម្រេចព្រះរាជកិច្ចសុចរិតនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ប្រាកដមែន។ 
បុណ្យជ្រមុជដូចគ្នានឹងការដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលដៃត្រូវបានដាក់លើក្បាលរបស់តង្វាយយញ្ញបូជា ស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។ សម្រាប់មនុស្សមានបាប ត្រូវនាំតង្វាយយញ្ញបូជាទាំងនេះមកឯអាសនាតង្វាយដុត ដើម្បីដាក់ដៃលើវា ហើយសារភាព និងផ្ទេរអំពើបាបរបស់យើងទៅលើតង្វាយយញ្ញបូជា សម្រាប់សម្តេចសង្ឃ ត្រូវសារភាពអំពើបាប និងផ្ទេរទាំងអស់របស់បណ្តាជនអ៊ីស្រាអែលទៅលើតង្វាយយញ្ញបូជា សម្រាប់បណ្តាជនអ៊ីស្រាអែល និងខ្លួនគាត់ផង ហើយសម្រាប់ព្រះយេស៊ូវ ត្រូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺគ្រប់ការទាំងនេះសុទ្ធតែស៊ីគ្នាទាំងអស់។ ទីបំផុត ខ្ញុំបានដឹងថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ (ការដាក់ដៃលើ) ក្នុងគោលបំណងដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ ដាក់លើអង្គទ្រង់ ហើយដោះអំពើបាបរបស់មនុស្សគ្រប់គ្នាចេញ។ 
ដូច្នេះ ខ្ញុំបានពិនិត្យមើលអត្ថបទគម្ពីរដើម។ ខ្ញុំបានពិនិត្យមើលពីរបៀបដែលឃ្លាថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» ត្រូវបានសរសេរជាភាសាក្រិក «Ἄφες ἄρτι, οὕτως γὰρ πρέπον ἐστὶν ἡμῖν πληρῶσαι πᾶσαν δικαιοσύνην»។ នៅក្នុងឃ្លានេះ «ដ្បិតគួរឲ្យ» និង «សេចក្តីសុចរិត» ស្មើគ្នានឹងពាក្យថា «hoo’-tos gar (οὕτως γὰρ)» និង «dikaiosune (δικαιοσύνην)» ក្នុងភាសាក្រិក។ ពាក្យដំបូងមានន័យថា «តាមរបៀបនេះ» «យ៉ាងត្រឹមត្រូវ» «តាមវិធីសាស្ត្រនេះតែប៉ុណ្ណោះ» «ភាពត្រឹមត្រូវបំផុត» ឬ «តាមគំរូនេះ»។ ហើយពាក្យបន្ទាប់មានន័យថា «សេចក្តីសុចរិត ការរាប់ជាសុចរិត ឬយុត្តិធម៌ដែលព្រះអាចទទួលយកបាន»។ 
វាបានប្រាប់យើងថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ។ វាបានប្រាប់យើងថា ព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដោយការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតទ្រង់។ នៅក្នុងន័យផ្សេង វាមានន័យថា ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ ទ្រង់។ ចម្ងល់ទាំងអស់របស់យើងត្រូវបានដោះស្រាយហើយ ពីព្រោះឥឡូវនេះ យើងបានយល់ពីអត្ថន័យពិតប្រាកដនៃអ្វីដែលបានធ្វើឲ្យើងមានការងឿងឆ្ងល់ និងភាពច្របូកច្របល់យ៉ាងខ្លាំង។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់បានយាងទៅឯឈើឆ្កាង ហើយបានសុគតនៅទីនោះ ទុកជាការជំនុំជម្រះអំពើបាបទាំងនេះ។ នេះនេះគឺជាសេចក្តីពិតដែលមាននៅក្នុងដំណឹល្អអំពីទឹក និងព្រះវិញ្ញាណ។
យើងដែលបានកើតជាថ្មី បានយល់ថា បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺជាព្រះរាជកិច្ចដ៏ចាំបាច់បំផុតសម្រាប់សេចក្តីសង្រ្គោះរបស់យើង ហើយថា ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ អ្នកក៏ត្រូវតែយល់ពីសេចក្តីពិតដូចគ្នាផងដែរ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានតែយល់ និងជឿតាមសេចក្តីពិតទាំងនេះទេ ដែលព្រលឹងរបស់អ្នកអាចទទួលបានពន្លឺ។ 
តាមការពិត យើងមិនអាចភ្លេចពីថ្ងៃដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហានបានឡើយ។ ហើយយើងមិនអាចភ្លេចថ្ងៃដែលយើងបានដឹងថា អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានផ្ទេរទៅព្រះយេស៊ូវឡើយ។ យើងបានមើលឃើញភាពផ្លាស់ប្តូរ ដែលបានកើតឡើងនៅក្នុងចិត្តរបស់យើង ដោយការយល់របស់យើងអំពីសេចក្តីពិតនេះ។ សេចក្តីពិតនេះមានពេញនៅក្នុងចិត្តរបស់យើង ដូចជារលកបក់បោកនៅក្នុងទន្លេអញ្ចឹង។ ដោយបានចាក់ទម្លុះភាពងងឹត ពន្លឺដ៏ភ្លឺចែងចាំងនៃព្រឹកព្រលឹមបានចូលមកក្នុងយើង ហើយអនុញ្ញាតឲ្យយើងស្គាល់ពី សេចក្តីពិតនៃសេចក្តីសង្រ្គោះ។
 


បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ផ្ទេរអំពើបាបរបស់លោកិយនេះទៅលើទ្រង់


បន្ទាប់ពីបានអាន ម៉ាថាយ ៣:១៣-១៧ ហើយ ខ្ញុំមិនអាចនិយាយ សូម្បីតែមួយពាក្យ អស់រយៈពេលជាយូរ។ ទោះបីជាតាមការពិត ខ្ញុំមានបាបក៏ដោយ ក៏ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជរបស់ទ្រង់ ហើយបានមានបន្ទូលថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» ដែរ។ ដូច្នេះ មូលហេតុដែលទ្រង់ត្រូវតែសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង (អំបោះពណ៌ក្រហម) គឺជាបុណ្យជ្រមុជរបស់ទ្រង់ (អំបោះពណ៌ផ្ទៃមេឃ)។ ព្រះយេស៊ូវនេះគឺជាព្រះទ្រង់ផ្ទាល់ (អំបោះពណ៌ស្វាយ)។ ហើយតាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី (សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់) ទ្រង់បានបង្រៀនយើងអំពីសេចក្តីពិតនៃសេចក្តីសង្រ្គោះពិតប្រាកដ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង។ 
«ដូច្នេះ តើយើងនៅតែមានបាបទៀតឬ? នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន អំពើបាបរបស់មនុស្សគ្រប់រូបត្រូវបានផ្ទេរទៅលើទ្រង់។ តើអំពើបាបរបស់យើងមិនត្រូវបានផ្ទេរទៅលើទ្រង់ទេឬ? តើអំពើបាបដែលយើងបានមានរួចហើយ នៅពេលយើងនៅក្នុងផ្ទៃម្តាយរបស់យើងនៅឡើយ គឺជាអំពើបាបរបស់លោកិយនេះឬទេ? ចុះអំពើបាបដែលយើងបានប្រព្រឹត្ត កាលយើងមានអាយុដប់ឆ្នាំ តើយ៉ាងដូចម្តេចដែរ? តើអំពើបាបទាំងនោះមិនមែនជាអំពើបាបរបស់លោកិយនេះទេឬ? ចុះអំពើបាបដែលយើងបានប្រព្រឹត្ត កាលយើងនៅវ័យក្មេង តើយ៉ាងដូចម្តេចដែរ? តើអំពើបាបទាំងនោះមិនមែនជាអំពើបាបរបស់លោកិយនេះទេឬ?»
យើងត្រូវតែសួរខ្លួនឯងនូវសំណួរទាំងនេះ ដើម្បីធ្វើឲ្យប្រាកដច្បាស់ថា យើងកំពុងតែដើរនៅលើផ្លូវត្រឹមត្រូវ។ ដូច្នេះ សេចក្តីជំនឿគឺជាការធ្វើឲ្យប្រាកដច្បាស់ថា យើងកំពុងតែឈរនៅលើផ្លូវត្រឹមត្រូវ ជាមួយព្រះបន្ទូលព្រះ។ អំពើបាបដែលយើងបានប្រព្រឹត្តនៅក្នុងភាពវ័យក្មេងរបស់យើង គឺជាអំពើបាបរបស់លោកិយនេះ ហើយអំពើបាបដែលយើងបានប្រព្រឹត្ត កាលយើងមានវ័យជំទង់ ក៏ជាអំពើបាបរបស់លោកិយនេះដែរ។គ្រប់ទាំងអំពើបាបដែលយើងប្រព្រឹត្តពេញក្នុងជីវិតរបស់យើង រួមទាំងអំពើបាបនៅក្នុងភាពពេញវ័យរបស់យើងផង គឺជាអំពើបាបរបស់លោកិយនេះទាំងអស់។ អំពើបាបទាំងអស់នោះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ មែនទេ? ពិតប្រាកដហើយ! ព្រះគម្ពីរកត់ត្រាថា ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបរបស់យើង និងអំពើបាបរបស់មនុស្សគ្រប់រូបនៅក្នុងលោកិយនេះផងដែរ។ ដូច្នេះ យើងបានដឹងថា «អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ។ ដូច្នេះ តើយើងនៅតែមានបាបទៀតឬ? ទេ យើងលែងមានបាបនៅក្នុងយើងទៀតហើយ!»។ 
ដោយសារព្រះយេស៊ូវពិតជាបានទទួលបុណ្យជ្រមុជ ពីលោក យ៉ូហាន-បាទ្ទីស ទើបគាត់បានធ្វើបន្ទាល់ថា «នុះហ្ន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សគ្រប់រូប ដែលរស់នៅលើផែនដីនេះ ចាប់ពីការចាប់ផ្តើមនៃមនុស្សជាតិ រហូតដល់ចុងបញ្ចប់នៃមនុស្សជាតិ។ អំពើបាបទាំងអស់ដែលគ្រប់គ្នាធ្លាប់បានប្រព្រឹត្តពេញក្នុងជីវិតទាំងមូល ហើយសូម្បីតែអំពើបាបរបស់កូនរបស់មនុស្សគ្រប់គ្នា ក៏ព្រះយេស៊ូវបានដោះចេញទាំងអស់ដែរ។ មិនថាផែនដីនេះនឹងគង់នៅបានយូរប៉ុណ្ណាទេ ទោះបើរាប់ពាន់ឆ្នាំ ឬរាប់ម៉ឺនឆ្នាំក៏ដោយ ក៏ព្រះអម្ចាស់បានទទួលយកអំពើបាបរបស់មនុស្សនៃផែនដីនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានផ្ទុកអំពើបាបទាំងនេះនៅលើស្មារបស់ទ្រង់ ហើយនាំទៅឯឈើឆ្កាង បានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានទទួលយកការជំនុំជម្រះបាបជំនួសយើងដែរ។ នេះហើយគឺជាសេចក្តីពិតដែលយើងបានយល់ និងស្គាល់។ 
ដោយសារយើងដែលបានកើតជាថ្មី ពិតជាបានដឹងថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានធ្វើជាព្រះអង្គសង្រ្គោះ ហើយដោយសារយើងបានជឿដូច្នេះ នោះយើងទទួលបានចម្លើយសម្រាប់សំណួរទាំងអស់របស់យើង។
តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ ដោយហេតុនេះ ព្រះគម្ពីរនិយាយអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នៅលើទ្វារចូលទីលានរោងឧបោសថ ហើយប្រាប់យើងនៅក្នុង ១យ៉ូហាន ៥:៤-៦ ថា ព្រះយេស៊ូវបានយាងមកឯយើងមិនគ្រាន់តែតាមរយៈទឹកប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈទឹក និងឈាម។ ដូច្នេះ យើងបានដឹងថា «ដូច្នេះ នេះគឺជាមូលហេតុដែលព្រះគម្ពីរប្រាប់យើងថា ព្រះអង្គសង្រ្គោះយេស៊ូវរបស់យើងបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ដោយការទទួលបុណ្យជ្រមុជរបស់ទ្រង់។ នេះគឺជាសេចក្តីពិត! ទោះបីជាយ៉ាងណា អ្នកដឹកនាំ គ្រីស្ទបរិស័ទមិនបានបង្រៀនយើងអំពីសេចក្តីពិតនេះឡើយ ពីព្រោះពួកគេទាំងអស់គ្នាមិនយល់ពីសេចក្តីពិតឡើយ!»។ 
យើងអាចត្រឡប់ជាឥតបាបបាន លុះត្រាតែសេចក្តីពិតរបស់ព្រះអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រាប់យើងថា យើងឥតបាប។ គ្មានអ្នកណាអាចសម្រេចសេចក្តីសង្រ្គោះរបស់ព្រលឹងរបស់អ្នកដទៃបានឡើយ។ ដូច្នេះ ពាក្យសម្តីល្អពីអ្នកដទៃគ្មានប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់យើងឡើយ។ ទោះបីជាមនុស្សនិយាយថា យើងគឺជាគ្រីស្ទបរិស័ទល្អម្នាក់ ឬគ្រីស្ទបរិស័ទល្អបំផុតម្នាក់ក៏ដោយ ក៏ពាក្យសម្តីទាំងនេះមិនអាចបង្កើតសេចក្តីសង្រ្គោះចេញពីបាបសម្រាប់យើងដែរ។ ដែលយើងអាចត្រឡប់ជាឥតបាបបាន មិនអាស្រ័យលើការយល់ព្រមរបស់មនុស្សទេ ប៉ុន្តែលុះត្រាតែព្រះបន្ទូលព្រះប្រាប់យើងថា ព្រះគ្រីស្ទបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់រួចហើយ។ 
ព្រះបន្ទូលព្រះប្រាប់យើថា ព្រះយេស៊ូវមិនគ្រាន់តែដោះអំពើបាបរបស់ខ្ញុំចេញប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដោះអំពើបាបរបស់អ្នកចេញផងដែរ។ ព្រះបន្ទូលព្រះប្រាប់យើងថា ដោយសារព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះ មែស៊ី បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិទាំងមូលចេញ យើងទាំងអស់គ្នានឹងទទួលបានការអត់ទោសបាប បើសិនយើងគ្រាន់តែជឿប៉ុណ្ណោះ។ នេះគឺជារបៀបដែលយើងអាចចូលទៅតាមទ្វារចូលទីលានរោងឧបោសថបាន ដោយការទទួលបានការអត់ទោសបាប តាមរយៈទឹក និងព្រះវិញ្ញាណ។ 
 


តើអ្វីគឺជាសេចក្តីជំនឿដ៏គ្រប់លក្ខណ៍?


ទ្វារចូលទីលានរោងឧបោស ត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ គ្រប់គ្នាត្រូវតែមានសេចក្តីជំនឿដ៏គ្រប់លក្ខណ៍នេះ ដែលជឿថា ព្រះ អម្ចាស់របស់យើងបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ កាលណាយើងជឿថា ព្រះអម្ចាស់បានប្រសូតជាមនុស្សម្នាក់មកលើផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង នោះយើងទាំងអស់គ្នាអាចធ្វើជាកូនរបស់ព្រះបាន។ ទោះបីជាការប្រព្រឹត្តរបស់យើងមិនគ្រប់លក្ខណ៍ក៏ដោយ ហើយទោះបីជាសាច់ឈាមរបស់យើងឥតមានតម្លៃក៏ដោយ ក៏តាមរយៈការជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ យើងបានត្រឡប់ជាឥតបាបដែរ។ ដូច្នេះ ដើម្បីបានរាប់ជាសុចរិត លុះត្រាតែដោយសារសេចក្តីជំនឿ។ តាមរយៈការជឿលើសេចក្តីសង្រ្គោះ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ យើងបានទទួលសេចក្តីសុចរិតរបស់ព្រះ។ សរុបមក តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងបានធ្វើជាកូនរបស់ព្រះ។
អ្នករាល់គ្នាមួយចំនួនអាចនៅតែមិនទាន់យល់យ៉ាងច្បាស់លាស់នៅឡើយ។ បើដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តអានសៀវភៅនេះ ឬចូលរួមនៅក្នុងពួកជំនុំព្រះ។ កន្លងមក យើងបានពិភាក្សាអំពីផ្នែកទូទៅនៃរោងឧបោសថតែប៉ុណ្ណោះ ប៉ុន្តែកាលណាអ្នកចាប់ផ្តើមអានការពន្យល់លម្អិត អ្នកទាំងអស់គ្នានឹងអាចឈានទៅដល់ការយល់ដឹងពេញលេញអំពីរោងឧបោសថ។ វាមានភាពងាយស្រួលណាស់ថា សូម្បីតែក្មេងម្នាក់ ក៏អាចយល់បានដែរ។ 
បើសិនមនុស្សយកការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះយេស៊ូវធ្វើជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់ពួកគេ នោះពួកគេនឹងមិនបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេឡើយ ទោះបើពួកគេជឿដល់ព្រះយេស៊ូវបានយូរ រហូតដល់មួយពាន់ឆ្នាំ ឬមួយម៉ឺនឆ្នាំទៅមុខទៀតក៏ដោយ។ ពួកគេនឹងនៅតែមានបាបជារៀងរាល់ថ្ងៃ។ ពួកគេនឹងយំជារៀងរាល់ថ្ងៃ ពីព្រោះពួកគេមិនអាចគេចចេញពីបណ្តាសានៃអំពើបាបរបស់ពួកគេបានឡើយ។ កាលណាស្ថានភាពចាប់ផ្តើមល្អប្រសើរសម្រាប់ពួកគេ មនុស្សទាំងនេះគិតថា ព្រះកំពុងតែជួយពួកគេហើយ។ ប៉ុន្តែកាលណាស្ថានភាពត្រឡប់ជាអាក្រក់តែបន្តិច ពួកគេឆ្ងល់ថា «តើវាមកពីខ្ញុំមិនបានថ្វាយតង្វាយមួយភាគដប់ឬ? ឬវាមកពីខ្ញុំមិនបានដល់ព្រះវិហារកាលពី ថ្ងៃអាទិត្យមុនឬ? ខ្ញុំបានធ្វើបាប ហើយមិនបានបម្រើព្រះយ៉ាងល្អ ហើយខ្ញុំគិតថា ទ្រង់កំពុងតែរុញខ្ញុំឲ្យធ្វើការទាំងនេះហើយ»។ តាមរបៀបនេះ ពួកគេត្រូវស្លាប់នៅក្នុងក្រិត្យវិន័យ ពីព្រោះបទគម្ពីរប្រាប់យើងថា «ក្រិត្យវិន័យនាំមកនូវសេចក្តីក្រោធ» (រ៉ូម ៤:១៥)។ 
ដើម្បីមានសេចក្តីជំនឿដ៏គ្រប់លក្ខណ៍ យើងត្រូវតែយល់យ៉ាងច្បាស់លាស់ និងជឿលើព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកឯយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ យើងត្រូវតែយល់ពីសេចក្តីពិត ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង។ លុះត្រាតែយើងមានការយល់ដឹងច្បាស់លាស់ អំពីសេចក្តីពិតទាំងបួន ហើយជឿតាមវា ទើបយើងអាចមានសចក្តីជំនឿដ៏គ្រប់លក្ខណ៍នៅចំពោះព្រះបាន ហើយយើងពិតជាអាចធ្វើជាកូនដ៏គ្រប់លក្ខណ៍របស់ទ្រង់បាន។ ដោយសារយើងបានត្រឡប់ជាឥតបាប ដោយសារការជឿលើព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវ យើងតែងតែជាមនុស្សសុចរិតឥតបាបជានិច្ច ដោយមិនចាំបាច់តយុទ្ធដោះខ្លួនយើងឥ្យរួចពីចំណងនៃបាបផង គឺយើងគឺជាមនុស្សនៃសេចក្តីជំនឿដែលឥតបាប ដោយមិនចាំបាច់ប្រើអំណាចឆន្ទះរបស់យើងផង ហើយយើងគឺជាកូនដ៏គ្រប់លក្ខណ៍របស់ព្រះ ដែលអំពើបាបត្រូវបានលាងសម្អាតឲ្យបានសដូចជាព្រិល ដោយមិនចាំបាច់មានការប្រព្រឹត្តល្អ និងការខិតខំព្យាយាមផ្ទាល់ខ្លួនផង។ 
ដូចជាទារកដែលកំពុងតែលេង និងសម្រាកយ៉ាងសុខសាន្ត ក្រោមការឃ្លាំមើលរបស់ឪពុកម្តាយដែរ ដោយការជឿតាមសេចក្តីពិតនេះ យើងក៏ពិតជាមានសេចក្តីសុខសាន្ត និងសេចក្តីស្ងប់ស្ងាត់នៅក្នុងចិត្តរបស់យើង នៅចំពោះព្រះនេត្រដ៏ពោរពេញដោយសេចក្តីមេត្តាករុណារបស់ព្រះវរបិតាផងដែរ។ ទោះបីជាទង្វើរបស់យើងអាចមិនគ្រប់លក្ខណ៍ក៏ដោយ ក៏អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវជឿលើព្រះរាជកិច្ចរបស់ព្រះអម្ចាស់ដែរ ពីព្រោះកាលណាអ្នកកាន់តែមិនគ្រប់លក្ខណ៍ អ្នកនឹងកាន់តែទទួលបានសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់។ 
តើអ្នកកំពុងតែស្រែកទាមទារចង់បានការអត់ទោសអំពើបាបរបស់អ្នក ប៉ុន្តែនៅតែមិនអាចមានសេចក្តីជំនឿដែលជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ឬ? ឥឡូវនេះ អ្នកដែលស្គាល់សេចក្តីពិតនេះ មិនចាំបាច់ស្រែកទាមទារចង់បានការអត់ទោសបាបទេ ប៉ុន្តែគ្រាន់តែជឿដោយស្ងាត់ស្ងៀមប៉ុណ្ណោះ។ អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយសារសេចក្តីជំនឿ គឺជាអ្នកដែលពិតជាស្គាល់ និងជឿដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកឯយើង តាមរយៈទឹក ឈាម និងព្រះវិញ្ញាណ។ ពួកគេមិនបម្រើព្រះ ដោយចិត្តមិនស្មោះត្រង់ទេ ប៉ុន្តែពួកគេស្រឡាញ់ និងបម្រើទ្រង់ ដោយសេចក្តីជំនឿរបស់ពួកគេជាមុន។ ដោយសារយើងជឿ ព្រះប្រទានអ្នកស្តាប់ដល់យើង ហើយដើរជាមួយយើង។ ដោយសារយើងជឿដល់ទ្រង់ ទ្រង់ជួយយើង។ ហើយដោយសារយើងជឿដល់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិត យើងបានធ្វើជាអ្នកបម្រើរបស់ព្រះ ដែលបម្រើព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់។ 
ឥឡូវនេះ យើងទាំងអស់គ្នាត្រូវតែស្គាល់សេចក្តីពិត ដែលព្រះបានធ្វើទ្វារនៃសេចក្តីសង្រ្គោះរបស់យើងនៅក្នុងទីលានខាងក្រៅនៃរោងឧបោសថ ដោយត្បាញវាជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ក្នុងគោលបំណងដើម្បីប្រទានឲ្យយើង នូវសេចក្តីសង្រ្គោះនៃការអត់ទោសបាបដ៏គ្រប់លក្ខណ៍។ ព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវបានយាងមកឯយើង តាមរយៈទឹក ឈាម និងព្រះវិញ្ញាណ ហើយថា ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់នៃទ្វារចូលទីលានរោងឧបោសថ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះអម្ចាស់របស់យើងបានធ្វើជាទ្វារនៃសេចក្តីសង្រ្គោះចេញពីបាបរបស់យើង។ យើងត្រូវតែជឿ ហើយជឿម្តងទៀតលើព្រះរាជកិច្ចទាំងបួនរបស់ព្រះមែស៊ី ដែលពិតជាបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
 

បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺជាខ្លឹមសារពិតប្រាកដនៃអំបោះពណ៌ផ្ទៃមេឃនៅទ្វារចូលទីលានរោងឧបោសថ
ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវចូរយើងត្រឡប់ទៅកាន់ ម៉ាថាយ ៣:១៣-១៧ ម្តងទៀត៖ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេ យ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ កាលព្រះយេស៊ូវទទួលបុណ្យជ្រមុជ គឺមានរយៈពេល៣០ឆ្នាំ បន្ទាប់ពីទ្រង់បានប្រសូតពីនាងក្រមុំព្រហ្មចារីម៉ារាមក។ ពាក្យថា «នោះ» នៅទីនេះ សំដៅទៅលើពេលវេលាដែលទាំងលោកយ៉ូហាន និងទាំងព្រះយេស៊ូវមានព្រះជន្ម៣០ឆ្នាំ។ 
លោកយ៉ូហាន-បាទ្ទីស ដែលបានកើតមករយៈពេល៦ខែ មុនព្រះយេស៊ូវ គឺជាតំណងនៃមនុស្សជាតិនៅលើផែនដីនេះ ដែលកំពុងតែធ្វើបុណ្យជ្រមុជនៃការប្រែចិត្តឲ្យពួកគេ (ម៉ាថាយ ៣:១១; ១១:១១)។ នៅពេលព្រះយេស៊ូវមានព្រះជន្ម៣០ព្រះវស្សា ទ្រង់បានយាងមកឯលោក យ៉ូហាននេះ ដែលកំពុងតែថ្វើបុណ្យជ្រមុជឲ្យមនុស្ស នៅឯទន្លេយ័រដាន់ ដើម្បីទទួលបុណ្យជ្រមុជ។ ប៉ុន្តែលោកយ៉ូហានបានព្យាយាមឃាត់ទ្រង់ថា «គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ » បន្ទាប់មក ព្រះយេស៊ូវបានឆ្លើយតបថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាង»។ បន្ទាប់មក លោកយ៉ូហានក៏បនាធ្វើតាមទ្រង់ ហើយព្រះយេស៊ូវក៏បានទទួលបុណ្យជ្រមុជពីគាត់។ ព្រះគម្ពីរក៏កត់ត្រាផងដែរថា កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជរួចហើយ មេឃក៏បានរបើក ហើយមានសម្លេងចេញមកថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ 
នៅក្នុង ម៉ាថាយ ៣:១៥ ព្រះយេស៊ូវប្រាប់យើងអំពីមូលហេតុដែលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ សេចក្តីពិតនេះសំដៅទៅលើអំបោះពណ៌ផ្ទៃមេឃនៅទីលានរោងឧបោសថ៖ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាង»។ គោលបំណងនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន- បាទ្ទីស គឺដើម្បីអត់ទោសដល់អំពើរំលងរបស់មនុស្សមានបាប តាមរយ់ព្រះរាជកិច្ចរបស់ទ្រង់ ដែលត្រូវតែបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃ ពណ៌ស្វាយ និងពណ៌ក្រហម «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំង សេចក្តីសុចរិតយ៉ាង»។ 
ការដែលព្រះយេស៊ូវគ្រីស្ទទទួលយកអំពើបាបរបស់មនុស្សគ្រប់រូបដាក់លើអង្គអ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស គឺជាសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ និងការបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះសម្រាប់មនុស្សមានបាបទាំងអស់។ យ៉ូហាន ៣:១៦ និយាយថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ ដើម្បីកុំឲ្យយើងត្រូវទទួលទោសសម្រាប់អំពើបាបរបស់យើង។ ដោយហេតុនេះ ព្រះយេស៊ូវបានទទួលយកគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ និងអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដ្បិតគួរឲ្យទ្រង់ធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាង។
តើអ្វីគឺជា «គ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ»? បទគម្ពីរខាងលើប្រាប់យើងយ៉ាងច្បាស់លាស់ថា មូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស គឺដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះវរបិតា។ 
នៅទីនេះ យើងត្រូវស្វែងយល់យ៉ាងច្បាស់លាស់ពីអត្ថន័យនៃគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ «គ្រប់ទាំងសេចក្តីសុចរិត» សំដៅទៅលើការពិតថា តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើទ្រង់ តែម្តងជាសម្រេច។ ដោយសារគោលបំណងនៃកំណើតរបស់ទ្រង់ គឺដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ បុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន គឺពិតជាព្រះរាជកិច្ចដ៏សុចរិតហើយ។ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ទ្រង់ត្រូវតែបំពេញសម្រេចព្រះរាជកិច្ចដ៏សុចរិត ដែលដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ គឺត្រូវតែបំពេញសម្រេចសេចក្តីសង្រ្គោះសម្រាប់មនុស្សជាតិ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាវិធីសាស្ត្រចាំបាច់ ដោយព្រះប្រើ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ព្រះបានកំណត់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា ដើម្បីដោះអំពើបាបរបស់យើងចេញ ទ្រង់នឹងលើកលោកយ៉ូហាន-បាទ្ទីសឡើងជាតំណាងនៃមនុស្សជាតិ បង្គាប់ឲ្យគាត់ធ្វើបុណ្យជ្រមុជថ្វាយព្រះរាជបុត្រាទ្រង់ ហើយដូច្នេះ ផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះរាជបុត្រាទ្រង់។ នេះគឺជាពិតជាព្រះរាជកិច្ចនៃសេចក្តីមេត្តាករុណារបស់ព្រះ។ ដោយសារព្រះបានស្រឡាញ់យើងយ៉ាងខ្លាំង ទ្រង់បានបង្គាប់ឲ្យព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ហើយដើម្បីបំពេញសម្រេចព្រះរាជកិច្ចដ៏សុចរិតនៃការដោះអំពើបាបរបស់យើងចេញ។ ដោយហេតុនេះ កាលព្រះបានទទួលបុណ្យជ្រមុជ ហើយយាងឡើងពីទឹកចិញ ព្រះបានមានបន្ទូលថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ នៅក្នុងន័យផ្សេង ព្រះវរបិតាបានមានបន្ទូលថា «តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះរាជបុត្រារបស់អញបានទទួលយកអំពើបាបទាំងអស់របស់ឯងរាល់គ្នាដាក់លើអង្គទ្រង់»។ 
នៅក្នុងន័យផ្សេង ព្រះយេស៊ូវគ្រីស្ទបានយងាមកផែនដីនេះ ហើយតាមរយៈវិធីសាស្ត្រនៃការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់យើងទៅក្នុងអង្គទ្រង់តែម្តងជាសម្រេច តាមរបៀបដ៏ត្រឹមត្រូវបំផុត ហើយដូច្នេះ បានធ្វើជាតង្វាយយញ្ញបូជា ដើម្បីដោះអំពើបាបរបស់យើងចេញ។ 
ដោយសារព្រះរាជបុត្រានៃព្រះបានទទួលបុណ្យជ្រមុជ សម្រាប់យើង ហើយដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ ទើបទ្រង់បាននាំអំពើបាបទាំងនេះទៅឯឈើឆ្កាង បានបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះដល់យើងទាំងអស់គ្នា។ នៅក្នុងន័យផ្សេង ព្រះបានសង្រ្គោះយើងដែលជឿ ដោយការទទួលបុណ្យជ្រមុជសម្រាប់អំពើបាបរបស់យើង ការលះបង់ព្រះជន្មទ្រង់ដោយព្រះលោហិតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហើយបន្ទាប់ពីបានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ឥឡូវនេះ ទ្រង់គង់នៅខាងស្តាំបល្ល័ង្កនៃព្រះវរបិតា ហើយកាលណាពេលវេលារបស់ទ្រង់មកដល់ ទ្រង់ប្រាកដជានឹងយាងត្រឡប់មកវិញជាមិនខាន។ សេចក្តីពិតនេះហើយគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងស្នូលនៃសេចក្តីសង្រ្គោះ។ 
និក្ខមនំ ២៧:១៦ កត់ត្រាអំពីទ្វារចូលទីលានរោងឧបោសថថា «ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ»។ ដូច្នេះ ទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ នេះប្រាប់យើងអំពីសេចក្តីពិតថា យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយការជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ។
អំបោះពណ៌ផ្ទៃមេឃ ដែលត្រូវបានត្បាញទៅក្នុងទ្វារចូលទីលានរោងឧបោសថ សំដៅទៅលើការពិតថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ។ 
អំបោះពណ៌ស្វាយ ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទដែលបានទទួលបុណ្យជ្រមុជសម្រាប់អំពើបាបរបស់យើង គឺជាព្រះអាទិករទ្រង់ផ្ទាល់ ដែលបានបង្កើតចក្រវាឡនេះ និងគ្រប់យ៉ាងនៅក្នុងវា ហើយជាព្រះអម្ចាស់របស់អ្នក និងខ្ញុំ។ ពណ៌ស្វាយគឺជាពណ៌របស់ស្តេច (យ៉ូហាន ១៩:២-៣) ហើយដូច្នេះ វាប្រាប់យើងថា ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច និងជាព្រះអម្ចាស់លើគ្រប់ទាំងអស់។ ចំណែកពាក្យថា «ព្រះគ្រីស្ទ» មានន័យថា «អ្នកដែលទទួលបានការចាក់ប្រេងតាំង» ហើយមានតែស្តេច សង្ឃ និងហោរាតែប៉ុណ្ណោះ ដែលអាចទទួលបានការចាក់ប្រេងតាំងនេះ។ ដូច្នេះ ទោះបីជាព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ក៏ដោយ ក៏អត្តសញ្ញាណពិតប្រាកដរបស់ទ្រង់គឺជាស្តេចលើសអស់ទាំងស្តេចដែរ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវគឺជាព្រះអម្ចាស់ និងព្រះអាទិករ ដែលបានបង្កើតចក្រវាឡនេះ។ ព្រះយេស៊ូវគឺជាព្រះដ៏មានគ្រប់ព្រះចេស្តាដោយទ្រង់ផ្ទាល់ ហើយជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះវរបិតា។ 
អំបោះពណ៌ក្រហម ដែលត្រូវបានត្បាញទៅក្នុងទ្វារចូលទីលានរោងឧបោសថ សំដៅទៅលើយញ្ញបូជាដែលស្តេចលើសអស់ទាំងស្តេចនេះបានថ្វាយទៅកាន់ព្រះ បន្ទាប់ពីទ្រង់បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ និងបានទទួលយកអំពើបាបរបស់យើង ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានបង្ហូរព្រះលោហិតទ្រង់ និងបានសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវគ្រីស្ទបានសងថ្លៃឈ្នួលនៃអំពើបាបជំនួសយើង ដោយការទទួលបុណ្យជ្រមុជ ការបង្ហូរព្រះលោហិតទ្រង់ និងការថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាសម្រាប់យើង។ ដូច្នេះ អំបោះពណ៌ក្រហមបង្ហាញពីតង្វាយយញ្ញបូជានៃព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។
ជាចុងក្រោយ សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ សំដៅទៅលើព្រះបន្ទូលជិតស្និទ្ធរបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ព្រះគម្ពីរប្រាប់យើងអំពីសេចក្តីសង្រ្គោះរបស់យើង តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ចេញពីព្រះគម្ពីរសញ្ញាចាស់ ព្រះបានសន្យាថា ទ្រង់នឹងយាងមកឯយើង ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាប ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចដែលទ្រង់បានសន្យា ព្រះយេស៊ូវគ្រីស្ទដែលជាព្រះទ្រង់ផ្ទាល់ ពិតជាបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជា សម្រាប់អំពើបាបរបស់យើងប្រាកដមែន។ 
តាមរយៈអំបោះផ្ទៃមេឃ ព្រះបានបើកសម្តែងព្រះបន្ទូលថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយបានទទួលយកអំពើបាបទាំងនេះដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយតាមរយៈអំបោះពណ៌ស្វាយ ទ្រង់បានបើកសម្តែងថា ព្រះអង្គដែលបានទទួលបុណ្យជ្រមុជនេះគឺពិតជាព្រះទ្រង់ផ្ទាល់។ ហើយតាមរយៈអំបោះពណ៌ក្រហម ព្រះបានបើកសម្តែងថា ទ្រង់បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង ដោយការយាងមកផែនដីនេះ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះ ទទួលបុណ្យជ្រមុជ នាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង និងការបង្ហូរព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់។ 
ម៉្យាងវិញទៀត ដោយសារសេចក្តីសង្រ្គោះនេះបានមក ដោយសារព្រះបន្ទូលសេចក្តីសន្យារបស់ព្រះចេញពីព្រះគម្ពីរសញ្ញាចាស់ ទើបត្រូវបានបើកសម្តែង តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដោយហេតុនេះ ទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ នៅពេលយើងសម្លឹងមើលទ្វារចូលទីលានរោងឧបោសថ ទ្វារនេះបើក សម្តែង និងបង្ហាញប្រាប់យើងយ៉ាងច្បាស់លាស់ អំពីរបៀបដែលព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយបានយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿលើអត្ថន័យខាងវិញ្ញាណនៃអំបោះទាំងបួន ដែលគេបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ។
នៅពេលនិយាយអំពីពណ៌នៃទ្វារចូលទីលានរោងឧបោសថ ជាដំបូង ព្រះគម្ពីរនិយាយអំពីអំបោះពណ៌ផ្ទៃមេឃ។ ជាទូទៅ យើងគិតអំពីលំដាប់លំដោយនៃអំបោះពណ៌ស្វាយ ពណ៌ផ្ទៃមេឃ និងពណ៌ក្រហម ប៉ុន្តែព្រះគម្ពីរពិតជាបានចុះបញ្ជីតាមលំដាប់លំដោយនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នេះបង្ហាញប្រាប់យើងអំពីសារៈសំខាន់នៃអំបោះពណ៌ផ្ទៃមេឃ។ នៅពេលព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមកផែនដីនេះ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង បើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជពីលោកយ៉ូហានទេ នោះយើងមិនបានស្អាតចេញពីអំពើបាបរបស់យើងបានឡើយ។ ដោយហេតុនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយទាំងមូលនេះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានសុគតនៅលើឈើឆ្កាង ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ 
ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃចក្រវាឡនេះ ដែលបានបង្កើតរបស់សព្វសារពើ ហើយទ្រង់គឺជាព្រះរបស់យើង។ ទ្រង់គឺជាព្រះទ្រង់ផ្ទាល់ ដែលបានបង្កើតយើងឲ្យមានជីវិតនៅលើផែនដីនេះ ដែលបានប្រទានជីវិតថ្មីដល់យើង និងដែលគ្រប់គ្រងលើជីវិតរបស់យើង។ ដើម្បីឲ្យទ្រង់សង្រ្គោះយើងចេញពីអំពើបាបរបស់យើង ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជពីតំណាងនៃមនុស្សជាតិ ដើម្បីទទួលអំពើបាបទាំងអស់របស់យើងដាក់លើអង្គ ទ្រង់។ នៅក្នុងន័យផ្សេង ដោយសារទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទើបព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតប្រាកដរបស់យើង។ 
ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើទ្រង់ ទ្រង់បានទទួលបុណ្យជ្រមុជ។ បើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជជាមុនទេ ព្រះគ្រីស្ទនឹងមិនអាចសុគតនៅលើឈើឆ្កាងបានឡើយ។ ដោយហេតុនេះ ទ្វារចូលទីលានរោងឧបោសថកំពុងតែបង្ហាញប្រាប់យើងយ៉ាងច្បាស់លាស់ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង គឺវិធីសាស្ត្រច្បាស់លាស់នៃ សេចក្តីសង្រ្គោះរបស់ទ្រង់
ពណ៌នៃទ្វារចូលទីលានរោងឧបោសថប្រាប់យើងថា ព្រះយេស៊ូវ គ្រីស្ទនឹងយាងមកផែនដីនេះ ទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន និងសុគតនៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង ទ្រង់នឹងដោះស្រាយអំពើបាបទាំងអស់របស់យើង ដោយអង្គទ្រង់ផ្ទាល់។ នៅពេលទ្រង់ទទួលបានបុណ្យជ្រមុជ ទ្វារស្ថានសួគ៌របើក ហើយព្រះវរបិតាមានបន្ទូលថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះរបស់យើង ប៉ុន្តែទ្រង់ក៏ជាព្រះរាជបុត្រានៃព្រះ ដែលជាព្រះអាទិករបង្កើតសកលលោកនេះ ដោយព្រះបន្ទូលទ្រង់ផង ដែរ។ ក្នុងនាមជាព្រះដ៏បរិសុទ្ធ ព្រះយេស៊ូវអាចផ្ទុកអំពើបាបទាំងអស់របស់យើងនៅក្នុងអង្គទ្រង់ ដើម្បីឲ្យទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតប្រាកដរបស់យើង។
ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្កើតចក្រវាឡទាំងមូល ហើយគ្រប់គ្រងលើវា បានបង្ហាញប្រាប់យើងអំពីសេចក្តីសង្រ្គោះចេញពីអំពើបាបច្បាស់លាស់របស់យើង។ ដោយសារព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបរបស់យើងចេញ ទើបអ្នក និងខ្ញុំបានសង្រ្គោះយ៉ាងពិតប្រាកដ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអាទិករ ដែលគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់យើង ដែលបានបង្កើតចក្រវាឡទាំងមូលនេះ និងដែលបានធ្វើឲ្យពួគព្ធយុកោរបស់យើង និងមនុស្សជាតិទាំងមូលមានជីវិតនៅលើផែនដីនេះ។ ទ្រង់គឺជាខ្លឹមសារពិតប្រាកដនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ 
ព្រះទ្រង់ផ្ទាល់បានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយយញ្ញបូជាសម្រាប់មនុស្សមានបាប។ ព្រះយេស៊ូវដែលបានសង្រ្គោះយើងនេះ គឺជាព្រះ ព្រះដ៏មានគ្រប់ទាំងព្រះចេស្តា និងព្រះដ៏ពេញដោយសេចក្តីមេត្តា ករុណា។ ដោយសារព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ហើយដូច្នេះ ទ្រង់បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ និងបានសុគត។ ដូចដែលបានបើកសម្តែងនៅក្នុងទ្វារចូលទីលានរោងឧបោសថ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាតង្វាយយញ្ញបូជារបស់យើងផ្ទាល់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ 
ដោយហេតុនេះ មិនត្រឹមតែទ្វារចូលទីលានរោងឧបោសថប៉ុណ្ណោះទេ ប៉ុន្តែក៏ទ្វារចូលទីបរិសុទ្ធ ទ្វារចូលទីបរិសុទ្ធបំផុត និងដំបូលតំណាក់នៃព្រះផងដែរ សុទ្ធតែត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទាំងអស់។  ដោយសារព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជសម្រាប់អ្នក ទើបអ្នក និងខ្ញុំបានស្អាតពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមបុណ្យជ្រមុជរបស់ទ្រង់។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ហើយសេចក្តីសុចរិតនេះត្រូវបានសម្រេចបាន ដោយការទទួលយកអំពើបាបរបស់មនុស្សទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ អ្វីដែលយើងត្រូវតែធ្វើ គឺដឹង និងជឿថា អំពើបាបទាំងអស់របស់យើងក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវនៅគ្រានោះផងដែរ។ 
ទោះបីជាយ៉ាងណា មានគ្រីស្ទបរិស័ទយ៉ាងច្រើន ដែលជឿដល់ទ្រង់យ៉ាងខុស និងតាមតែចិត្តរបស់ពួកគេ។ ពួកគេមានភាពមានះខ្លាំងពេក ដែលមិនព្រមបោះបង់សេចក្តីជំនឿតាមសាសនាដែលទទឹងច្បាប់របស់ពួកគេ និងការទាស់ប្រឆាំងរបស់ពួកគេចំពោះព្រះតាំងពីដំបូងមក។ យើងត្រូវតែជឿដល់ទ្រង់ តាមរបៀបនៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យយើង។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត» (យ៉ូហាន ១៤:៦)។ ទ្រង់កំពុងតែប្រាប់យើងថា «ខ្ញុំគឺជាផ្លូវ ដែលនាំអ្នកទៅឯស្ថានសួគ៌។ ខ្ញុំគឺជាអ្នកគង្វាល ផ្លូវ និងសេចក្តីពិត។ ហើយខ្ញុំពិតជាជីវិតដែលសង្រ្គោះអ្នក»។ តាមរយៈការសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអម្ចាស់នៃជីវិតថ្មីរបស់យើង។ 
 

នៅពេលយើងជឿដល់ព្រះយេស៊ូវ តើយើងគួរតែយល់ និងជឿដល់ទ្រង់តាមរបៀបណា?

យើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន លុះត្រាតែយើងជឿតាមរបៀបត្រឹមត្រូវ ដែលទ្រង់បានយាងមកផែនដីនេះ ហើយបានសង្រ្គោះយើង។ ពាក្យថា «សេចក្តីជំនឿ» មានន័យថា «ពឹងផ្អែកលើ» «ប្រកាន់ខ្ជាប់តាម» និង «ប្រគល់ឲ្យ»។ ជាទូទៅ មនុស្សចាស់ពឹងផ្អែកលើកូនចៅរបស់ពួកគេ នៅពេលពួកគេមានវ័យចាស់ខ្លាំង ពីព្រោះពួកគេដឹងថា ពួកគេពិបាករស់នៅដោយខ្លួនឯង។ ដូចគ្នាដែរ មូលហេតុដែលយើងរស់នៅ ដោយការថ្វាយខ្លួនយើងទៅកាន់ព្រះ គឺដោយសារយើងមិនអាចដោះអំពើបាបរបស់យើងចេញដោយខ្លួនឯងបានឡើយ។ ទោះបីជាយើងព្យាយាមមិនធ្វើបាបក៏ដោយ ក៏យើងនៅតែត្រូវរស់នៅក្នុងជីវិតដែលតែងតែធ្វើបាបជានិច្ចដែរ។ ដូច្នេះ ដោយសារយើងមិនអាចរំដោះខ្លួនយើងចេញពីអំពើបាបរបស់យើងទើបយើងជឿដល់ព្រះ ហើយដាក់ការទុកចិត្តរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះរបស់យើង ដោយការជឿតាមអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ 
ដោយហេតុនេះ នៅពេលយើងជឿដល់ព្រះយេស៊ូវ និងស្វែងរក សេចក្តីសង្រ្គោះរបស់យើង ជាដំបូង យើងត្រូវតែយល់ពីប្រភេទនៃសេចក្តីជំនឿត្រឹមត្រូវ។ រយៈពេលជាង២០០០ឆ្នាំកន្លងទៅ ព្រះយេស៊ូវយាងមកផែនដីនេះ ដើម្បីសង្រ្គោះអ្នក និងខ្ញុំ គឺមនុស្សម្នាក់ៗនៅក្នុងលោកិយនេះ ចេញពីអំពើបាបរបស់យើង។ នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយដូច្នេះ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿតាមសេចក្តីពិតនេះ។ យើងត្រូវតែជឿថា ព្រះយេស៊ូវមិនគ្រាន់តែបានទទួលយកអំពើបាបរបស់អ្នក និងអំពើបាបរបស់ខ្ញុំដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ទោះអំពើបាបពីអតីតកាល បច្ចុប្បន្ន និងអនាគតផងដែរ។ 
ទោះបីជាយ៉ាងណា មនុស្សជាច្រើនកំពុងតែព្រងើយកន្តើយចំពោះសេចក្តីពិតថា មិនត្រឹមតែអំពើបាបទាំងអស់របស់លោកិយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏អំពើបាបទាំងអស់របស់ពួកគេផ្ទាល់ផងដែរ ដែលត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ហើយនៅតែបន្តជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ។ ដោយហេតុនេះ ពួកគេទាំងអស់គ្នាមិនអាចយល់ថា សេចក្តីជំនឿមួយណាត្រឹមត្រូវនោះបានឡើយ ទោះបើពួកគេមើលឃើញទ្វារទាំងអស់ នៅក្នុងរោងឧបោសថត្រូវបានត្បាញជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ក៏ដោយ។ 
នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង ទ្រង់មិនបានសង្រ្គោះយើងតាមរបៀបមិនយកព្រះទ័យទុកដាក់ និងមិនទទួលខុសត្រូវនោះឡើយ។ ដោយសារទ្រង់ពិតជាបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានទទួលយកទោសនៃអំពើបាបរបស់យើង តាមរយៈការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ទើបអ្នក និងខ្ញុំបានសង្រ្គោះយ៉ាងពេញលេញ។ នេះហើយគឺជារបៀបដែលព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះមនុស្សជាតិទាំងមូល។ ដូច្នេះហើយបានជាព្រះអម្ចាស់របស់យើងបានមានបន្ទូលថា «ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។ 
នៅពេលយើងនិយាយថា យើងជឿដល់ព្រះយេស៊ូវ យើងមិនជឿលើបុគ្គលិកលក្ខណៈរបស់ទ្រង់ ឬលើសព្វានុភាពរបស់ទ្រង់តែប៉ុណ្ណោះទេ។ ប៉ុន្តែក្រៅពីការពិតថា ទ្រង់គឺជាព្រះ យើងបានសង្រ្គោះ ដោយការជឿថា ព្រះគ្រីស្ទបានយាងមកផែនដីនេះ បានទទួលយកអំពើបាបទាំងអស់របស់អ្នក និងខ្ញុំ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាងជំនួសយើង។ នៅពេលយើងសម្លឹងមើលសេចក្តីសង្រ្គោះដែលមាននៅក្នុងរោងឧបោសថ យើងមើលឃើញយ៉ាងច្បាស់លាស់ថា អ្វីគឺជាសេចក្តីជំនឿត្រឹមត្រូវ ដែលយើងត្រូវតែមាន នៅពេលយើងប្រកាសជឿដល់ព្រះយេស៊ូវ។ 
នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ដោយទន្ទិញយ៉ាងឥតឈប់ឈរថា «♫តើអ្នកនឹងបានរួចពីបន្ទុកបាបដែរទេ? មានអំណាចនៅក្នុងឈាម អំណាចនៅក្នុងឈាម♫» ហើយស្រែកយ៉ាងល្ងិតល្ងង់នៅក្នុងភាពឆេះឆួលរបស់ពួកគេថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំជឿ!»។ ទោះបីជាពួកគេជឿដល់ព្រះយេស៊ូវយ៉ាងឧស្សាហ៍ក៏ដោយ ក៏ពួកគេមិនអាចបានរួចពីអំពើបាបរបស់ពួកគេ ដោយគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខបានដែរ។ 
ដោយសារយើងមិនអាចបានរួចពីអំពើបាបពេញមួយជីវិតរបស់យើងបាន យើងពិតជាត្រូវការព្រះអង្គសង្រ្គោះ ហើយព្រះអង្គសង្រ្គោះនេះគឺពិតជាព្រះយេស៊ូវគ្រីស្ទនេះហើយ។ ព្រះយេស៊ូវគ្រីស្ទដែលបានយាងមក ដើម្បីសង្រ្គោះអ្នក និងខ្ញុំ គឺជាព្រះអង្គសង្រ្គោះ ស្តេចលើសអស់ទាំងស្តេច ព្រះអាទិករដែលបានបង្កើតចក្រវាឡទាំងមូល និងគ្រប់យ៉ាងនៅក្នុងវា និងព្រះអម្ចាស់នៃជីវិតរបស់យើង។ ទ្រង់បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានលាងសម្អាតអំពើបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង។ យើងបានសង្រ្គោះ ដោយការជឿ និងទទួលស្គាល់ព្រះយេស៊ូវ គ្រីស្ទ ដែលបានទទួលយកទោសនៃអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ ជាព្រះអង្គសង្រ្គោះរបស់យើង។ នេះហើយគឺជាអ្វីដែលទ្វារចូលទីលានកំពុងតែបង្ហាញយើងយ៉ាងច្បាស់លាស់។ 
 

មនុស្សដែលជឿដល់ព្រះយេស៊ូវតាមបែបសាសនា

នៅសព្វថ្ងៃនេះ មនុស្សអះអាងថា ពួកគេអាចបានសង្រ្គោះ ដោយគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ ការអះអាងទទេនេះ គឺគ្រាន់តែជាការបង្ហាញពីសេចក្តីជំនឿបែបសាសនារបស់ពួកគេប៉ុណ្ណោះ។ មនុស្សទាំងនេះនិយាយថា «កាលណាខ្ញុំថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ខ្ញុំទៅកាន់ព្រះ ព្រះវិញ្ញណមានបន្ទូលមកកាន់ខ្ញុំនៅក្នុងចិត្តរបស់ខ្ញុំថា [កូនអើយ ឪពុកបានអត់ទោសដល់អំពើបាបរបស់កូនរួចហើយ]។ ខ្ញុំពិតជាអរព្រះគុណយ៉ាងខ្លាំង ដែលខ្ញុំបានស្តាប់ឮព្រះសូរសៀងរបស់ទ្រង់!»។ ពួកគេធ្វើការអះអាងបែបនេះថា សេចក្តីជំនឿនេះគឺជាទីបន្ទាល់នៃសេចក្តីជំនឿរបស់ពួកគេ។ 
ប៉ុន្តែសេចក្តីសង្រ្គោះរបស់យើងមិនកើតមាន តាមរយៈអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងបាន។ ប៉ុន្តែយើងបានសង្រ្គោះ តាមរយៈទំហំទាំងមូលនៃបុគ្គលិកលក្ខណៈរបស់យើង៖ ចំណេះដឹង អារម្មណ៍ និងឆន្ទះ។ នៅក្នុងន័យផ្សេង យើងត្រូវតែបានសង្រ្កោះ ដោយការយល់ពីរបៀបដែលព្រះអង្គសង្រ្គោះរបស់យើងបានសង្រ្គោះយើង ហើយបន្ទាប់មក ជឿតាម។ ប៉ុន្តែសាសនាវិញ យ៉ាងដូចម្តេចដែរ? តើសាសនាគឺជាអ្វី? សាសនាគឺជា ស្ថាប័នរបស់មនុស្ស ដែលផ្អែកលើគំនិតរបស់មនុស្សផ្ទាល់។ 
ជាយូរមកហើយ នៅក្នុងគ្រួសាររបស់ខ្ញុំ ម្តាយរបស់ខ្ញុំគឺជាចុងភៅ។ ខ្ញុំធ្លាប់បានធ្វើជាជំនួយការរបស់គាត់ ដើរតាមគាត់ពេញក្នុងផ្ទះបាយ ដោយសួរពីអ្វីដែលខ្ញុំអាចជួយគាត់បាន គឺដូចជាយ៉ាកុបពីព្រះគម្ពីរដែរ។ នៅពេលម្តាយរបស់ខ្ញុំរវល់នៅក្នុងផ្ទះបាប ដើម្បីរៀបចំអាហារ ខ្ញុំរវល់រៀបចំតុនៅក្នុងបន្ទប់បរិភោគអាហារ។ ម្តាយរបស់ខ្ញុំ និងខ្ញុំធ្លាប់បានធ្វើមុខម្ហូបរួមគ្នាមួយយ៉ាងឆ្ងាញ់ពិសា។ នៅពេលក្រោកពីដំណេកនៅពេលព្រឹក យើងបង្កាត់ភ្លើង រៀបចំតុ ហើយបន្ទាប់ពីបិរភោគអាហារហើយ បោសកម្រាលឥដ្ឋផ្ទះបាយ ដោយអំបោស។ យើងបញ្ចប់គ្រប់ទាំងកិច្ចការពេលព្រឹក ដោយអំបោសមួយនេះ។
នៅសម័យនោះ នេះមិនមែនជាទិដ្ឋភាពចម្លែកមួយនៅក្នុងប្រទេស កូរ៉េទេ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនោះគឺថា អំបោសនេះដែលត្រូវបានប្រើដើម្បីសម្អាតកម្រាលឥដ្ឋផ្ទះបាយ នឹងប្រែក្លាយមួយរំពេចទៅជាព្រះមួយអង្គ ដែលទំនងជានឹងប្រទានគ្រប់យ៉ាងដែលយើងសុំ។ នៅក្នុងន័យផ្សេង មានមនុស្សដែលពិតជាបានអធិស្ឋានទៅកាន់អំបោសចាស់នេះ។ ជារឿយៗ ភាពមិនសមហេតុផលមាននៅក្នុងជីវិតរបស់យើង ប៉ុន្តែលើសពីនេះ កាលណាមានអ្នកណាគ្រោះអ្វីមួយនៅក្នុងគ្រួសារ ឬនៅក្នុងភូមិ យើងធ្លាប់បានអញ្ជើញធ្មប់មកធ្វើមន្តអាគម។ ដោយសារនៅពេលនោះ មនុស្សមានជំនឿពហុទេវនិយម និងជឿថា ព្រះទាំងឡាយគង់នៅគ្រប់ទីកន្លែង មិនគ្រាន់តែអំបោសនេះដែលគេប្រើបោសសម្អាតកម្រាលឥដ្ឋផ្ទះបាយប៉ុណ្ណោះទេ ដែលអាចប្រែក្លាយទៅជាព្រះមួយអង្គបាន ប៉ុន្តែសូម្បីតែបន្ទះថ្មដ៏ធំឆ្លាក់ឈ្មោះរបស់ដូនតារបស់ពួកគេនៅលើភ្នំ ឬគ្រប់យ៉ាងផ្សេងទៀតដែលពួកគេមើលឃើញនឹងភ្នែក ក៏អាចប្រែក្លាយទៅជាព្រះមួយអង្គបានផងដែរ។ 
នៅសម័យនេះ ដោយពេលវេលាកន្លែងផុតទៅ មនុស្សបានបោះបង់ចោលបន្តិចម្តងៗនូវគំនិតចំកួតបែបនេះ ប៉ុន្តែនៅសម័យនោះ មនុស្សបានជឿថា គ្រប់យ៉ាងអាចប្រែក្លាយទៅជាព្រះមួយអង្គបាន។ ដូច្នេះ មុខរបរកាក់កបបំផុតនៅសម័យនោះគឺជាធ្មប់នោះឯង។ ខ្ញុំនៅចងចាំថា ខ្ញុំធ្លាប់បានមើលឃើញធ្មប់សូត្រមន្តអាគមនដែលមិនអាចយល់បាន ខណៈដែលកំពុងតែធ្វើអំពើមន្តអាគម។ ខ្ញុំធ្លាប់បានសូត្រតាមធ្មប់ថា «អាប្រាកាដាប្រា អាប្រាកាដាប្រា ចូរឲ្យមានពន្លឺថ្ងៃ ចូរឲ្យមានពន្លឺថ្ងៃ គ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់ខ្ញុំ កាលណាមានពន្លឺថ្ងៃ។ ធុងល្ពៅបានបែក ដោយសារតែខ្វះចិត្តជឿស៊ប់។ អាប្រាកាដាប្រា អាប្រាកាដាប្រា»។ តាមការពិត ខ្ញុំមិនបានយល់ពីអ្វីដែលពួកគេនិយាយទេ។ 
នៅពេលអំពើធ្មប់បែបនេះត្រូវបានសម្តែង នៅក្នុងផ្ទះរបស់អ្នកជិតខាងណាម្នាក់ មនុស្សគ្រប់គ្នាពីភូមិទាំងមូលធ្លាប់បានទៅប្រមូលផ្តុំគ្នាមើលការសម្តែងនោះ។ ការបង្ហាញពិធីអំពើធ្មប់នេះបានចាប់ផ្តើម កាលណាក្រដាសប្រាក់ត្រូវបានញាត់ចូលទៅក្នុងក្បាលជ្រូកស្លាប់មួយ ដែលញញឹមដោយឥតមូលហេតុ។ តើក្រដាសប្រាក់ប៉ុន្មានសន្លឹកត្រូវញាត់ចូលក្បាលជ្រូកនោះ ដើម្បីកំណត់អំពើមន្តអាគម និងអំណាចរបស់ធ្មប់នោះ? ធ្មប់នេះនឹងបន្តពេញមួយយប់ រហូតដល់ថ្ងៃត្រង់។ 
ក្នុងចំណោមមនុស្សវ័យចំណាស់ដែលខ្ញុំស្គាល់ មានមនុស្សម្នាក់ ដែលអះអាងថា គាត់មានព្រលឹងខ្មោចព្រហ្មចារីសណ្ឋិត។ គាត់ធ្លាប់បានអះអាងថា គាត់អាចដេញវិញ្ញាណអាក្រក់ទាំងអស់បាន ពីព្រោះគាត់មានព្រលឹងខ្មោចព្រហ្មចារីសណ្ឋិត។ ព្រលឹងខ្មោចព្រហ្មចារីអាចមានអំណាចខ្លាំងជាងព្រលឹងខ្មោចផ្សេងៗទៀត។ គាត់បាននិយាយថា បើសិនគាត់ត្រូវប្រឈមនឹងវិញ្ញាណអាក្រក់ដែលមានអំណាចជាង គាត់ផ្ទាល់អាចត្រូវបានវិញ្ញាណនោះច្របាច់ក ជាជាងគាត់អាចដេញវិញ្ញាណអាក្រក់នេះចេញ ប៉ុន្តែគាត់បានអះអាងថា គាត់អាចដេញវិញ្ញាណអាក្រក់ទាំងអស់បាន។ ាគាត់គឺជាគ្រូមន្តអាគម។ 
គាត់បានចំណាយពេលវេលារបស់គាត់ យ៉ាងធម្មតា ដូចមនុស្សដទៃទៀតដែរ។ ប៉ុន្តែកាលណាមានគេសឲ្យគាត់សម្តែងមន្តអាគមរបស់គាត់ គាត់ផ្លាស់ប្តូរសំលៀកបំពាក់មន្តអាគមរបស់គាត់ ហើយសម្តែងមន្ត អាគម។ ដោយសារចិត្តរបស់មនុស្សត្រូវបានគ្រប់គ្រង ដោយគំនិតដែលគ្មានមូលដ្ឋានត្រឹមត្រូវ ទើបពួកគេដើរតាមសាសនាបុរាណបែបនេះ ដែលមិនទាក់ទងនឹងព្រះបន្ទូលព្រះ ហើយទីបំផុត ពួកគេត្រូវជឿតាមអំពើឆ្កួតលីលា និងគួរឲ្យអាម៉ាស់គ្រប់ប្រភេទ។ 
នៅក្នុងន័យផ្សេង មនុស្សបានបង្កើតសាសនាផ្ទាល់ខ្លួនរបស់ពួកគេ។ ដូចនៅក្នុងរឿងខាងលើ ពួកគេបានច្នៃប្រឌិតព្រះផ្សេងៗរបស់ពួកគេ ដោយខ្លួនឯង។ ដោយសារមនុស្សមាននិស្ស័យបែបនេះ ទោះបើពួកគេគឺជាគ្រីស្ទបរិស័ទក៏ដោយ កាលណាស្តាប់ឮថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងជំនួសពួកគេ ពួកគេអាចក្តុកក្តួលអារម្មណ៍បានយ៉ាងងាយ ហើយទីបំផុត ពួកគេត្រូវជឿដល់ទ្រង់យ៉ាងស៊ប់ និងយ៉ាងល្ងិតល្ងង់។ ហើយកាលណាគេប្រាប់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអាទិករដែលបានបង្កើតចក្រវាឡទាំងមូលនេះ ពួកគេស្រឡាញ់ សេចក្តីពិតនេះ ហើយម្តងទៀត ពួកគេត្រូវជឿដោយឥតលក្ខខណ្ឌ។ ហើយពួកគេក៏ចូលចិត្តស្តាប់ឮថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ បើសិនមិនមកតាមខ្ញុំទេ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» ហើយម្តងទៀត ពួកគេត្រូវជឿតាមដោយឥតលក្ខខណ្ឌ និងការយល់ដឹងត្រឹមត្រូវ។ ដោយសារគ្មានព្រះបន្ទូលព្រះណាមួយ ដែលមានកំហុស សូម្បីតែនៅពេលពួកគេស្តាប់ឮព្រះបន្ទូលល្អជាលើកដំបូង ក៏អ្វីដែលពួកគេនិយាយគឺថា ពួកគេគ្រាន់តែស្រឡាញ់ព្រះយេស៊ូវប៉ុណ្ណោះដែរ។ 
ប៉ុន្តែព្រះយេស៊ូវនឹងយាងមកកាត់ទោសមនុស្សទាំងនេះ ដែលនៅតែមានបាបនៅក្នុងចិត្ត ទោះបើពួកគេប្រកាសជឿដល់ព្រះយេស៊ូវក៏ដោយ។ ទ្រង់ក៏នឹងយាងមកនាំអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅឯស្ថានសួគ៌ផងដែរ។ មនុស្សភាគច្រើនដែលមិនស្គាល់សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជឿដល់ព្រះយេស៊ូវ ដោយផ្អែកលើគំនិតផ្ទាល់ខ្លួន នឹងបានដឹងថា ក្នុងរយៈពេលប្រហែល១០ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមជីវិតបែបសាសនារបស់ពួកគេ ដែលពួកគេគឺពិតជាមនុស្សមានបាប ដែលមិនអាចរស់នៅស្របតាមក្រិត្យវិន័យរបស់ព្រះ។ 
ហើយខ្ញុំផ្ទាល់ក៏ធ្លាប់បានជឿដល់ព្រះយេស៊ូវតាមតែចិត្តផងដែរ។ ខ្ញុំធ្លាប់បានច្រៀងសរសើរតម្កើងគ្រប់ពេលវេលា ដោយមានពេញដោយអំណរ ដែលបានជួបនឹងព្រះគ្រីស្ទ។ ប៉ុន្តែបន្ទាប់ពីស្គាល់ព្រះយេស៊ូវ ខ្ញុំបានយល់ពីក្រិត្យវិន័យ ហើយបន្ទាប់ពីយល់ពីក្រិត្យវិន័យ ខ្ញុំបានស្គាល់ពីអំពើបាបរបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានយល់ពីអំពើបាបរបស់ខ្ញុំ ខ្ញុំបានដឹងថា នឹងមានការជំនុំជម្រះបាបដ៏អស់កល្បជានិច្ច ហើយជាលទ្ធផល នឹងមានការរងទុក្ខនៃបាប។
ដូច្នេះ ដើម្បីដោះស្រាយការរងទុក្ខនៃបាបនេះ ខ្ញុំបានថ្វាយការអធិស្ឋានលន់តួអំពើបាបយ៉ាងស្មោះត្រង់។ ទោះបីជាយ៉ាងណា សេចក្តីជំនឿបែបនេះ គឺគ្រាន់តែជាសេចក្តីជំនឿដែលគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ ដែលមនុស្សអធិស្ឋាន ដើម្បីឲ្យព្រះប្រទានពរដល់គ្រប់ការទាំងអស់របស់ពួកគេប៉ុណ្ណោះ។ ដោយសារចិត្តរបស់ខ្ញុំបានរងទុក្ខ បន្ទាប់ពីបានស្គាល់ ក្រិត្យវិន័យ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះបន្ទូលព្រះ ហើយបានស្គាល់អំពើបាបរបស់ខ្ញុំ ខ្ញុំបានគិតថា ខ្ញុំត្រូវតែថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ខ្ញុំ ហើយការអធិស្ឋានលន់តួអំពើបាបនេះពិតជាបានផ្តល់ភាពធូរស្បើយដល់អារម្មណ៍ខ្លះដែរ។ ប៉ុន្តែបាបនៅតែមាននៅក្នុងបញ្ញាចិត្តរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា ព្រលឹងរបស់ខ្ញុំនៅតែជាប់ក្នុងចំណងបាបនៅឡើយ ហើយខ្ញុំបានបន្តរងទុក្ខតាមរបៀបនេះ។
តាមរបៀបនេះ មិនដោយសារខ្ញុំបានជាប់នៅក្នុងអំពើបាបរបស់ខ្ញុំទេ ដែលខ្ញុំបានជឿ និងស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែដោយសារខ្ញុំបានជឿដល់ព្រះយេស៊ូវ ទើបខ្ញុំបានស្គាល់ពីអំពើបាបរបស់ខ្ញុំ ហើយបន្ទាប់ពីខ្ញុំបានស្គាល់ពីអំពើបាបរបស់ខ្ញុំនេះហើយ ដែលការរងទុក្ខបានមកឯខ្ញុំ។ ខ្ញុំថែមទាំងបានគិតថា «ខ្ញុំត្រូវតែបានជឿដល់ព្រះយេស៊ូវ តាំងពីយូរណាស់មកហើយ» ហើយត្រូវស្តាយក្រោយ ដែលខ្ញុំបានស្គាល់ និងជឿព្រះយេស៊ូវលឿនពេកនៅក្នុងយុវភាពរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនអាចឈប់ជឿដល់ព្រះយេស៊ូវបានឡើយ។ ហើយដូច្នេះ ដើម្បីដោះខ្លួនចេញពីចំណងបាបនេះ ខ្ញុំបានថ្វាយការអធិស្ឋានលន់តួអំពើបាប ប៉ុន្តែវាគ្មានប្រយោជន៍អ្វីសោះ ពីព្រោះការអធិស្ឋានទាំងនេះមិនមានលទ្ធភាពដោះស្រាយបញ្ហាបាបរបស់ខ្ញុំបានឡើយ។ 
មនុស្សធម្មតាមិនដឹងពីអំពើបាបអ្វីខ្លះ ដែលពួកគេបានប្រព្រឹត្តឡើយ ទោះបើពួកគេកំពុងតែប្រព្រឹត្តទាំងនោះក្តី ប៉ុន្តែនៅពេលពួកគេចាប់ផ្តើមចូលរួមក្នុងពួកជំនុំ ពួកគេស្តាប់ឮពីក្រិត្យវិន័យ ហើយស្គាល់ពីអំពើបាបរបស់ពួកគេ ហើយដូច្នេះ ពួកគេជាប់គាំងនៅក្នុងអំពើបាបរបស់ពួកគេ។ បន្ទាប់មក ពួកគេព្យាយាមដោះស្រាយបញ្ហាអំពើបាបរបស់ពួកគេជាមួយ ដោយការថ្វាយការអធិស្ឋានលន់តួអំពើបាប តាមអារម្មណ៍របស់ពួកគេ ប៉ុន្តែកាលណាពេលវេលាកាន់តែកន្លងទៅ ពួកគេកាន់តែយល់ថា ពួកគេជាប់នៅក្នុងអំពើបាបរបស់ពួកគេ ហើយពួកគេត្រូវតែទទួលបានការអត់ទោសម្រាប់អំពើបាបទាំងនោះ។ 
ទោះបីជាពួកគេថ្វាយការអធិស្ឋានលន់តួអំពើបាបយ៉ាងច្រើនក៏ដោយ ក៏កាលណាពួកគេកាន់តែអធិស្ឋាន ពួកគេកាន់តែដឹងថា អំពើបាបរបស់ពួកគេមិនបាត់បង់ទៅណាឡើយ ហើយលេចមក និងរំឮកពួកគេកាន់តែខ្លាំងអំពីវត្តមានរបស់វា។ ចាប់ពីតំណាក់កាលនេះតទៅ ជីវិតសាសនារបស់មនុស្សបែបនេះមានការឈឺចាប់ ហើយបន្តរងទុក្ខយ៉ាងខ្លាំង។ ពួកគេឆ្ងល់ថា «កាលខ្ញុំបានជឿពីដំបូង ខ្ញុំមានអារម្មណ៍ល្អណាស់ ប៉ុន្តែឥឡូវនេះ ហេតុអ្វីខ្ញុំមានអារម្មណ៍កាន់តែអាក្រក់ជាងប្រាំទៅដប់ឆ្នាំមុនម៉្លេះ? ហេតុអ្វីខ្ញុំរងទុក្ខកាន់តែខ្លាំងបែបនេះ?»។ ពួកគេបានដឹងថា សូម្បីតែចិត្តជឿជាក់អំពីសេចក្តីសង្រ្គោះរបស់ពួកគេដែលមានភាពរឹងមាំពីមុន ក៏លែងមានទៀតដែរ។ ដោយគិតថា ពួកគេត្រឡប់ជាមានបាប បន្ទាប់ពីជឿដល់ព្រះយេស៊ូវ ពួកគេខិតខំយកគោលលទ្ធិគ្រប់ប្រភេទមកធ្វើឲ្យស៊ីគ្នានឹងសេចក្តីជំនឿរបស់ពួកគេ ហើយទីបំផុត ពួកគេត្រូវក្លាយជាអ្នកសាសនានិយម។ 
ដោយសារមនុស្សទាំងនេះមិនយល់ពីសេចក្តីពិត ដែលព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ទើបពួកគេត្រូវក្លាយខ្លួនជាអ្នកសាសនានិយម។ ទោះបីជាពួកគេប្រកាសថា ពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ ពួកគេនៅតែរងទុក្ខដដែល ពីព្រោះចិត្តរបស់ពួកគេគ្មានសន្តិភាពឡើយ។ មនុស្សបែបនេះថែមទាំងមិនអាចផ្លាស់ប្តូរទៅជឿដល់ព្រះផ្សេងទៀតបានផង ពីព្រោះបើសិនពួកគេព្យាយាមផ្លាស់ប្តូរ ពួកគេដឹងរួចហើយថា ការជឿអ្វីផ្សេងក្រៅពីព្រះទ្រង់ផ្ទាល់គឺជាការប្រព្រឹត្តការថ្វាយបង្គំរូបព្រះ។ ដោយសារពួកគេដឹងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រាតែមួយរបស់ព្រះ ទ្រង់តែមួយគឺជាព្រះ ហើយទ្រង់តែមួយជាព្រះអង្គសង្រ្គោះរបស់ពួកគេ ពួកគេមិនអាចជឿដល់ព្រះណាផ្សេងទៀតបានឡើយ។ ប៉ុន្តែដោយសារពួកគេមិនយល់ពីសេចក្តីពិត ពួកគេរស់នៅក្នុងការរងទុក្ខ ហើយអំពើបាបរបស់ពួកគេតែងតែធ្វើទុក្ខដល់ពួកគេជានិច្ច។ 
ដោយហេតុនេះ ពួកគេត្រូវតែស្គាល់ និងជឿដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមក តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ គ្រីស្ទបរិស័ទទាំងនេះ ដែលត្រូវក្លាយខ្លួនទៅជាអ្នកសាសនានិយម ក៏ដឹងផងដែរថា ព្រះយេស៊ូវគឺជាស្តេច និងបានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយថា ព្រះបន្ទូលនៅក្នុងព្រះគម្ពីរគឺជាព្រះបន្ទូលព្រះផងដែរ។ 
ទោះបីជាយ៉ាងណា អ្វីដែលពួកគេមិនដឹងគឺថា ព្រះយេស៊ូវមិនគ្រាន់តែបានទទួលយកអំពើបាបរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ផងដែរ។ ហើយការមិនដឹងនេះគឺជាមូលហេតុដែលពួកគេនៅតែជាមនុស្សមានបាប ទោះបើពួកគេប្រកាសសេចក្តីជំនឿក៏ដោយ ហើយពួកគេនឹងត្រូវទៅកន្លែងមួយ ដែលត្រៀមសម្រាប់មនុស្សមានបាប។ ដោយសារគ្រីស្ទបរិស័ទបែបសាសនានិយមទាំងនោះមិនស្គាល់ពីរបៀបពិតប្រាកដ ដែលព្រះយេស៊ូវបានដោះស្រាយបញ្ហាអំពើបាបរបស់ពួកគេ ពួកគេជឿលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយជាលទ្ធផល សេចក្តីពិតមិនស៊ីគ្នានឹងអ្វីដែលពួកគេជឿឡើយ ដូចជាមនុស្សខ្វាក់ម្នាក់ព្យាយាមប្រាប់ពីដំរីមួយក្បាល ដោយការប៉ះផ្នែកទាំងឡាយនៃខ្លួនរបស់ដំរីនោះ។ ដូច្នេះហើយបានជាពួកគេមិនដឹងអ្វីសោះ ដែលខុសជាមួយសេចក្តីជំនឿរបស់ពួកគេ ហើយដូច្នេះ ពួកគេត្រូវមានភាពច្របូកច្របល់ម្តងទៀត។ 
 

តើនឹងមានរឿងអ្វីកើតឡើងចំពោះយើង បើសិនយើងមិនជឿតាមសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ?

តើនឹងមានរឿងអ្វីកើតឡើង បើសិនយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ប៉ុន្តែដកអំបោះពណ៌ផ្ទៃមេឃនៅលើទ្វារចូលទីលានរោងឧបោសថចេញ? នៅពេលព្រះបានបង្គាប់ឲ្យធ្វើទ្វារចូលទីលានរោងឧបោសថ ដោយការត្បាញវាជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ តើទ្រង់នឹងគិតយ៉ាងដូចម្តេច បើសិនលោកម៉ូសេបែរជាបានប្រាប់សាសន៍ អ៊ីស្រាអែលឲ្យធ្វើទ្វារ ដោយអំបោះពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់? ហើយតើសាសន៍អ៊ីស្រាអែលធ្វើទ្វារតាមរបៀបនេះដែរទេ? តើព្រះបានទទួលយកវាជាទ្វាររោងឧបោសថរបស់ទ្រង់ដែរទេ? ទ្រង់នឹងមិនទទួលយកវាតាមរបៀបនេះឡើយ។ ដោយសារព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលធ្វើទ្វាររោងឧបោសថជាមួយអំបោះបួនដែលមានពណ៌បួនខុសៗគ្នា ទ្រង់នឹងមិនហៅវាជាទ្វាររោងឧបោសថរបស់ទ្រង់ឡើយ។ គ្មានអំបោះណាមួយក្នុងចំណោមអំបោះទាំងបួននេះ អាចត្រូវបានគេដកចេញបានឡើយ។ 
គេត្រូវតែត្បាញទ្វារចូលទីលានរោងឧបោសថជាមួយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដោយសារព្រះយេស៊ូវដ៏ជាព្រះទ្រង់ផ្ទាល់ បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានលាងសម្អាតអំពើបាបរបស់យើងចេញ ដើម្បីឲ្យយើងបានស្អាតដូចជាព្រិល នោះយើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន លុះត្រាតែយើងទុកចិត្ត និងជឿដល់ព្រះយេស៊ូវគ្រីស្ទនេះ។ ពណ៌នៃទ្វារចូលទីលានរោងឧបោសថប្រាប់យើង អំពីរបៀបដែលយើងត្រូវតែជឿដល់ព្រះយេស៊ូវ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់យើង។ អ្នកដែលជឿតាមសេចក្តីពិតដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថនេះ សុទ្ធតែបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនហើយ។ ពួកគេបានទទួលការអត់ទោសអំពើបាប ហើយបានសស្អាតដូចជាព្រិល។ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបរបស់អ្នក និងខ្ញុំ បំផ្លាស់បំប្រែយើងឲ្យបានសស្អាតដូចជាព្រិល។ ដូច្នេះ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតប្រាកដរបស់អ្នក និងខ្ញុំ។ 
នេះហើយគឺជាសេចក្តីពិត ដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថ។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនៅសម័យនេះ ដែលមិនជឿលើអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ទោះបើពួកគេសារភាពជឿលើអំបោះពណ៌ក្រហម និងពណ៌ស្វាយ និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ក្តី។ 
សម្រាប់ការស្រាវជ្រាវបឋមសម្រាប់សៀវភៅនេះ ខ្ញុំបានទៅឯបណ្ណាគារគ្រីស្ទបរិស័ទមួយ។ នៅទីនោះ ខ្ញុំបានរកឃើញសៀវភៅមួយចំនួនអំពីរោងឧបោសថ ដែលត្រូវបាននិពន្ធ ដោយអ្នកដឹកនាំគ្រីស្ទបិរស័ទល្បីល្បាញបំផុតមួយចំនួន។ ទោះបីជាយ៉ាងណា ពួកគេមួយចំនួនមិនទាំងនិយាយអំពីទ្វារចូលទីលានរោងឧបោសថផង ខណៈដែលអ្នកដទៃទៀតធ្វើការអះអាងដែលគ្មានមូលដ្ឋានថា «តើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ប្រាប់យើងអំពីអ្វី?» ពណ៌ផ្ទៃមេឃគឺជាពណ៌របស់មេឃ ហើយដូច្នេះ វាប្រាប់យើថា ព្រះយេស៊ូវគឺជាព្រះ។ អំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិតដ៏មានតម្លៃដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង នៅពេលទ្រង់យាងមកផែនដីនេះ។ ហើយពណ៌ស្វាយប្រាប់យើងថា ទ្រង់គឺជាស្តេច»។ 
ការកាត់ស្រាយបែបនេះពិតជាខុសហើយ។ តាមរយៈអំបោះពណ៌ស្វាយ យើងបានដឹងថា ព្រះយេស៊ូវគឺជាព្រះ។ នៅពេលព្រះបានប្រាប់យើងតាមរយៈអំបោះពណ៌ស្វាយរួចហើយថា ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច និងព្រះអម្ចាស់លើសអស់ទាំងព្រះអម្ចាស់ ហេតុអ្វីទ្រង់នឹងមានបន្ទូលអំពីការពិតនេះជាមួយអំបោះពណ៌ផ្ទៃមេឃម្តងទៀត? ដោយសារមនុស្សទាំងនេះមិនយល់ពីសេចក្តីអាថ៌កំបាំង នៃអំបោះពណ៌ផ្ទៃមេឃ ទើបពួកគេមិនបានកាត់ស្រាយវាយ៉ាងត្រឹមត្រូវ។
ដោយសារពួកគេស្គាល់តែព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ ពួកគេដាក់ការផ្តោតយ៉ាងខ្លាំងទៅលើអំបោះពណ៌ក្រហម។ នៅពេលយើងមើលឃើញគំនូររបស់ពួកគេអំពីទ្វារចូលទីលានរោងឧបោសថ យើងមើលឃើញថា វាមានពេញដោយពណ៌ស និងពណ៌ក្រហម។ នៅពេលពណ៌ទាំងបួននៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ត្រូវតែបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងទ្វារចូលទីលានរោងឧបោសថ គំនូររបស់ពួកគេគ្រាន់តែបង្ហាញអំបោះពណ៌ស និងពណ៌ក្រហម ជាមួយអំបោះពណ៌ស្វាយខ្លះ ប៉ុន្តែគ្មានអំបោះពណ៌ផ្ទៃមេឃសោះ។ 
ឥឡូវនេះ មានមនុស្សយ៉ាងច្រើននៅក្នុងលោកិយនេះ ដែលនិយាយអំពីសេចក្តីជំនឿខុសបែបនេះ ដោយមិនទាំងយល់ពីសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃផង។ មានមនុស្សយ៉ាងច្រើននៅសម័យនេះ ដែលអះអាងថា ពួកគេបានសង្រ្គោះ ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ ទោះបើពួកគេមិនទាំងយល់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តែម្តងជា សម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីទទួលយកទោសជំនួសយើងផង។ ចិត្តរបស់មនុស្សទាំងនេះតែងតែមានបាបជានិច្ច។ សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងពេលអនាគត រហូតដល់ពួកគេស្លាប់ ពួកគេនៅតែរងទុក្ខ ដោយសារពួកគេមិនអាចបានរួចពីភាពមានបាបរបស់ពួកគេបានឡើយ។ ដូច្នេះ មនុស្សមួយចំនួនសារភាពថា «ខ្ញុំគឺជាមនុស្សមានបាបម្នាក់នៅចំពោះព្រះ រហូតដល់ខ្ញុំស្លាប់»។ ប៉ុន្តែតើនេះគឺពិតជាសេចក្តីជំនឿត្រឹមត្រូវឬ ដែលពួកគេនៅតែជាមនុស្សមានបាបរហូតដល់ថ្ងៃពួកគេស្លាប់ ទោះបើពួកគេជឿដល់ព្រះយេស៊ូវក្តី?
បន្ទាប់ពីជឿដល់ព្រះយេស៊ូវ តើនៅពេលណាដែលយើងបានរាប់ជាសុចរិត? តើស្ថានសួគ៌មិនមែនជាកន្លែងមួយ ដែលត្រៀមសម្រាប់អ្នកដែលត្រឡប់ជាឥតមានបាប ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេឬ? ស្ថានសួគ៌គឺពិតជាកន្លែងមួយសម្រាប់មនុស្សសុចរិត មិនមែនសម្រាប់មនុស្សមានបាបឡើយ។ មានតែមនុស្សសុចរិតដែលបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបរបស់ខ្លួន និងដែលបាន ត្រឡប់ជាឥតមានបាបប៉ុណ្ណោះ ដែលអាចចូលស្ថានសួគ៌បាន។ 
អ្នកដែលអះអាងថា ខ្លួនឯងគឺជាមនុស្សមានបាប រហូតដល់ថ្ងៃស្លាប់ ខណៈដែលជឿដល់ព្រះយេស៊ូវ គ្មានចិត្តជឿជាក់អំពីសេចក្តីសង្រ្គោះរបស់ខ្លួនឡើយ ទោះបើពួកគេបានសារភាពជឿដល់ទ្រង់ជាច្រើនដងក្តី ពីព្រោះពួកគេមិនយល់ពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ទោះបីជាពួកគេជឿ និងអធិស្ឋានទៅកាន់ព្រះយេស៊ូវក៏ដោយ ក៏ពួកគេគ្មានចិត្តជឿជាក់ថា ការអធិស្ឋានរបស់ពួកគេនឹងទទួលបានការឆ្លើយតបដែរ។ ហើយទោះបីជាពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ ក៏ព្រះមិនស្រឡាញ់ ឬជួយពួកគេដែរ។ ពួកគេអាចមានអារម្មណ៍ថា ពួកគេទទួលបានសេចក្តីស្រឡាញ់ នៅពេលពួកគេបង្ហាញភក្តីភាពរបស់ពួកគេ ប៉ុន្តែនៅពេលពួកគេបាត់បង់ភក្តីភាពរបស់ពួកគេ ពួកគេមានអារម្មណ៍ថា ព្រះបោះបង់ពួកគេចោល ឬទ្រង់បានស្អប់ពួកគេ។ ពួកគេគិតថា ព្រះស្រឡាញ់ពួកគេ ហើយប្រទានពរដល់ពួកគេ លុះត្រាតែពួកគេថ្វាយតង្វាយ និងភក្តីភាពរបស់ពួកគេទៅកាន់ទ្រង់ ហើយថា ទ្រង់លែងស្រឡាញ់ពួកគេទៀតហើយ នៅពេលពួកគេមិនបានថ្វាយតង្វាយទៅកាន់ទ្រង់។ នៅពេលពួកគេប្រឈមនឹងទុក្ខលំបាក ពួកគេគិតថា ព្រះស្អប់ពួកគេ មិនអាចយល់ពីមូលហេតុដែលពួកគេត្រូវតែប្រឈមនឹងទុក្ខលំបាកទាំងនោះ ហើយទីបំផុត ពួកគេត្រូវបន្ទោសទ្រង់សម្រាប់ទុក្ខលំបាកទាំងនោះ ហើយលែងជឿដល់ទ្រង់ទៀតទៅ។ 
នៅទីបំផុត ការទុកចិត្តរវាងមនុស្សបែបនេះ និងព្រះត្រូវបែកបាក់។ ដោយសារសេចក្តីជំនឿរបស់ពួកគេគឺជាផលិតផលចេញពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ សេចក្តីជំនឿនេះកើតឡើងតាមតែចិត្ត មានគ្រោះថ្នាក់ និងខុសឆ្គង។ កាលណាយើងចូលទៅចំពោះព្រះ យើងត្រូវតែចូលទៅជាមួយសេចក្តីជំនឿរបស់យើង ដែលជឿយ៉ាងច្បាស់លាស់តាមសេចក្តីពិតថា តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើង ដែលត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់យើង។ នៅចំពោះព្រះបន្ទូលព្រះ និងព្រះបន្ទូលនៃក្រិត្យ វិន័យ នៅចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជាមួយនឹងបញ្ញាចិត្តរបស់យើងផងដេរ យើងត្រូវតែទទួលស្គាល់យ៉ាងច្បាស់លាស់ថា យើងគឺជាមនុស្សដែលត្រូវធ្លាក់ទៅស្ថាននរក ដោយគ្មានការលើកលែង។ លុះត្រាតែយើងដឹង រៀន ជឿ និងទុកចិត្តលើនិស្ស័យពិតរបស់មនុស្សជាតិ និងរបៀបដែលព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ទើបយើងទាំងអស់គ្នាអាចបានដឹងថា ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើងរួចហើយបាន។ 
 

លុះត្រាតែមានសេចក្តីជំនឿត្រឹមត្រូវ ទើបយើងអាចទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះ

ដូច្នេះ អ្នក និងខ្ញុំត្រូវតែជឿថា យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ មិនដោយការប្រព្រឹត្តល្អរបស់យើងឡើយ។ ហើយយើងត្រូវយល់ និងជឿថា ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវគ្រីស្ទបានយាងមកឯយើង នៅក្នុងសេចក្តីពិតទាំងបួន។ ទ្រង់បានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា ទ្រង់នឹងយាងមកជាព្រះមែស៊ី ហើយដូចដែលបានសន្យាដូច្នេះ ទ្រង់ពិតជាបានយាងមកផែនដីនេះ ហើយតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានទទួលយកអំពើបាបរបស់យើង និងអំពើបាបរបស់មនុស្សជាតិទាំងមូលដាក់លើអង្គទ្រង់ តែម្តងជាសម្រេច។ បន្ទាប់មក ទ្រង់បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានបង្ហូរព្រះលោហិត និងបានសុគតនៅលើឈើឆ្កាង បន្ទាប់ពីទ្រង់មានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ បន្ទាប់ពីបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ទ្រង់បានធ្វើបន្ទាល់សម្រាប់៤០ថ្ងៃទៀត ហើយបានយាងឡើងទៅខាងស្តាំ បល្ល័ង្កនៃព្រះវិញ ដោយសន្យាថា ទ្រង់នឹងយាងត្រឡប់មកវិញ។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតទាំងនេះ។ 
«ខ្ញុំបានសង្រ្គោះអ្នកទាំងស្រុង តាមរយៈព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ របស់ខ្ញុំ។ ហើយខ្ញុំនឹងត្រឡប់មកវិញ ដើម្បីទទួលយកអ្នកដែលជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះនេះ។ ហើយខ្ញុំក៏នឹងប្រទានសិទ្ធិឲ្យពួកគេបានធ្វើជាកូនរបស់ព្រះផងដែរ។ សម្រាប់អ្នកដែលជឿតាមសេចក្តីពិតនេះនៅក្នុងចិត្ត ខ្ញុំនឹងលាងសម្អាតអំពើបាបរបស់ពួកគេ ហើយធ្វើឲ្យពួកគេបានសដូចជាព្រិល ខ្ញុំនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ហើយខ្ញុំនឹងយកពួកគេធ្វើជាកូនរបស់ព្រះ។» នេះហើយគឺជាអ្វីដែលព្រះអម្ចាស់បានប្រាប់យើង។ 
យើងត្រូវតែជឿតាមព្រះបន្ទូលនេះ។ ព្រះអម្ចាស់របស់យើងបានបំពេញសម្រេចតាមសេចក្តីសន្យាទាំងនេះរួចហើយ ហើយទ្រង់ពិតជាកំពុងតែធ្វើការនៅក្នុងជីវិតរបស់មនុស្សនៅលើផែនដីនេះ។ ទ្រង់ការពារអ្នកដែលជឿតាមសេចក្តីពិត ហើយធ្វើបន្ទាល់សម្រាប់ពួកគេ។ នេះហើយគឺជារបៀបដែលយើងបានសង្រ្គោះ តាមរយៈព្រះរាជកិច្ចនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះអម្ចាស់ បានរស់នៅក្នុងព្រះគុណ ការការពារ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយរស់នៅក្នុងជីវិតសុចរិត។ ដោយទ្រង់បានសង្រ្គោះយើង ទើបយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយសារសេចក្តីជំនឿ។ 
កាលណាសៀវភៅពីរោងឧបោសថនេះ ត្រូវបានបកប្រែទៅជាភាសាទាំងអស់នៅក្នុងពិភពលោកទាំងមូល ខ្ញុំប្រាកដច្បាស់ថា មនុស្សនៅក្នុងលោកិយទាំងមូល នឹងបានសង្រ្គោះចេញពីអំពើបាបរបស់ពកគេ ដោយសារសេចក្តីជំនឿរបស់ពួកគេតាមសេចក្តីពិត។ អ្នកដែលអះអាងថា ការអត់ទោសបាបកើតឡើង ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខគត់ នឹងលែងអាចអះអាងដូច្នេះទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងបានដឹងថា ការអះអាងរបស់ពួកគេខុស។ ពួកគេនឹងលែងអាចប្រកាន់តាមអ្វីមួយដែលខុស ហើយអះអាងថា វាគឺជាសេចក្តីសង្រ្គោះទៀត ហើយ។ ពួកគេនឹងមិនអាចនិយាយថា ពួកគេអាចបានសង្រ្គោះ ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខទៀតហើយ។ 
នៅក្នុងទ្វារចូលទីលានរោងឧបោសថ មានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលច្បាស់លាស់អំពីសេចក្តីសង្រ្គោះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ដោយសារនេះគឺជាព្រះបន្ទូលព្រះ ដែលបានសន្យា និងទាយចេញពីព្រះគម្ពីរសញ្ញាចាស់ ហើយដោយសារព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយការបំពេញសម្រេចសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង នោះយើងទាំងអស់គ្នាអាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ចបាន បើសិនយើងគ្រាន់តែជឿលើអំណោយទាននៃ សេចក្តីសង្រ្គោះនេះ ដោយអំណរ និងការអរព្រះគុណប៉ុណ្ណោះ។
នេះគឺជាព្រះបន្ទូលដែលងាយស្រួល និងគ្រប់លក្ខណ៍ ប៉ុន្តែវាក៏ជា សេចក្តីពិតដែរ ដែលយើងមិនអាចយល់ ដោយចំណេះដឹងទាំងអស់នៃចក្រវាឡទាំងនេះបានឡើយ បើសិនយើងមិនមានសេចក្តីជំនឿត្រឹមត្រូវតាមព្រះបន្ទូលទ្រង់។ ដោយហេតុនេះ យើងត្រូវតែជឿតាមព្រះបន្ទូល តាមដែលទ្រង់បានមានបន្ទូល។ ដោយសារវាគឺជាសេចក្តីពិតដ៏មានតម្លៃមួយ ដែលយើងមិនព្រងើយកន្តើយបាន អ្នក និងខ្ញុំត្រូវតែជឿតាមដំណឹងល្អអំពីទឹកទឹក និងព្រះវិញ្ញាណ។ តាមរយៈការបង្រៀនយើងអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលមាននៅក្នុងរោងឧបោសថ យ៉ាងងាយស្រួល និងដោយឥតគិតថ្លៃ ព្រះបានអនុញ្ញាតឲ្យយើងទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះដ៏មានតម្លៃនេះ ដោយសារសេចក្តីជំនឿ។ 
អ្នក និងខ្ញុំ ដែលជឿតាមសេចក្តីពិតនេះ យើងទាំងអស់គ្នាថ្វាយការអរព្រះគុណដល់ព្រះ សម្រាប់សេចក្តីស្រឡាញ់នៃសេចក្តីពិតរបស់ទ្រង់។ ប៉ុន្តែមានមនុស្សជាច្រើន ដែលនៅតែព្រងើយកន្តើយចំពោះសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយកំពុងតែបង្រៀន និងដឹកនាំមនុស្សទៅតាមផ្លូវខុសរបស់ពួកគេ។ យើងក៏ចង់ប្រកាសសេចក្តីពិតនេះទៅកាន់ពួកគេផងដែរ។ យើងប្រកាសដំណឹងល្អអំពីសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណនេះទៅកាន់អ្នកដែលមានចិត្តរងទុក្ខ ដោយសារការមិនស្គាល់សេចក្តីពិត ពីព្រោះយើងចង់ឲ្យពួកគេបានរួចពីអំពើបាបរបស់ពួកគេ ហើយចូលទៅតាមទ្វារនៃសេចក្តីសង្រ្គោះ។ នៅពេលយើងប្រកាសសេចក្តីពិតនៃរោងឧបោសថ អ្នកដែលជឿតាមសេចក្តីពិតនេះ នឹងបានសង្រ្គោះ ប៉ុន្តែអ្នកដែលមិនជឿតាម នឹងទទួលទោសសម្រាប់អំពើបាបរបស់ពួកគេ។ បើសិនយើងបានសម្រេចចិត្តជឿដល់ព្រះយេស៊ូវ យើងត្រូវតែជឿដល់ទ្រង់ ដោយការស្គាល់សេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
គ្មានអ្នកណាស្គាល់សេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម តាំងពីដំបូងទេ។ ព្រះបានប្រាប់យើងថា «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ តើសេចក្តីពិតនេះគឺជាអ្វី? សេចក្តីពិតនេះគឺជាដំណឹងល្អពិតប្រាកដ (អេភេសូរ ១:១៣) ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ក្រហម។ ការស្គាល់យ៉ាងត្រឹមត្រូវពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងការជឿតាមអំបោះទាំងនេះគឺជាសេចក្តីជំនឿត្រឹមត្រូវតាមសេចក្តីពិតនេះ។ 
ហេតុអ្វីបានព្រះមានបន្ទូលថា សេចក្តីពិតនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច? តើអ្នកបានសង្រ្គោះចេញពីអំពើបាបរបស់អ្នកដោយរបៀបណា? ដោយការជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម តើអ្នកគ្រាន់តែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកប៉ុណ្ណោះ តែព្រះវិញ្ញាណបរិសុទ្ធមិនបានគង់នៅក្នុងចិត្តរបស់អ្នកទេឬ? តើអំពើបាបរបស់អ្នកពិតជាត្រូវបានដោះចេញពីចិត្ត និងបញ្ញាចិត្តរបស់ដែរទេ? តើអ្នកពិតជាជឿ និងអាចសារភាពចេញពីជម្រៅចិត្តរបស់អ្នកថា ព្រះគឺពិតជាព្រះវរបិតារបស់អ្នកដែរទេ? ដោយសារព្រះទទួលស្គាល់អ្នកណាដែលឥតមានបាបតែប៉ុណ្ណោះ ជាកូនរបស់ព្រះ ទ្រង់ទទួលស្គាល់តែសេចក្តីជំនឿរបស់អ្នកដែលយល់ និងជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលត្រូវបានត្បាញទៅក្នុងទ្វារចូលទីលានរោងឧបោសថប៉ុណ្ណោះ។ មនុស្សមានបាបមិនមែនជាកូនរបស់ព្រះឡើយ ប៉ុន្តែកូនរបស់ព្រះវរបិតាគឺជាអ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញណ ដែលជាដំណឹងល្អតែមួយគត់ ដែលព្រះបានប្រទានឲ្យយើងប៉ុណ្ណោះ។ 
ទោះបីជាយើងប្រឈមនឹងឧបសគ្គ ទុក្ខលំបាក និងការរងទុក្ខជាច្រើន ខណៈដែលយើងកំពុងតែរស់ក្នុងលោកិយនេះក៏ដោយ ក៏យើងនៅតែមានអំណរដែរ ពីព្រោះព្រះគង់នៅជាមួយយើង។ ទោះបីជាយើងមិនពេញលេញក៏ដោយ ក៏យើងកំពុងតែរស់នៅក្នុងជីវិតដែលមានព្រះពរ ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ និងប្រកាសទៅកាន់លោកិយទាំងមូលនូវដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលផ្តល់សេចក្តីសុចរិតរបស់ព្រះដល់យើង។ 
ខ្ញុំអរព្រះគុណដល់ព្រះយ៉ាងខ្លាំងបំផុត សម្រាប់អំបោះអំបោះផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ពេលដំបូងដែលខ្ញុំបានជឿដល់ព្រះយេស៊ូវ ទោះបើខ្ញុំជឿយ៉ាងស្មោះត្រង់យ៉ាងណាក៏ដោយ ចិត្តរបស់ខ្ញុំនៅតែមានបាប ហើយខ្ញុំរងទុក្ខយ៉ាងខ្លាំង ដោយសារតែបញ្ហាបាបនេះ។ ទោះបីជាខ្ញុំបានប្រកាសជឿដល់ព្រះយេស៊ូវយ៉ាងស្មោះត្រង់យ៉ាងណាក៏ដោយ ក៏បាបនៅតែមាននៅក្នុងបញ្ញាចិត្តរបស់ជានិច្ចដែរ។ មនុស្សអាចដឹងថា ខ្លួនមានបាប ឬឥតមានបាបនៅចំពោះព្រះ ដោយការពិនិត្យមើលបញ្ញាចិត្តរបស់ ខ្លួន។ នៅក្នុងន័យផ្សេង អ្នកដែលនៅតែមានបាបនៅក្នុងបញ្ញាចិត្តរបស់ខ្លួន គឺជាអ្នកដែលមិនអាចទទួលបានការអត់ទោសបាប។ បើសិនបញ្ញាចិត្តរបស់ពួកគេមានអំពើបាបដ៏តូចបំផុត នេះគឺជាភស្តុតាងបញ្ជាក់ថា ពួកគេមិនទាន់បានទទួលការអត់ទោសបាបឡើយ។
ទោះបីជាយ៉ាងណា នៅពេលខ្ញុំមិនអាចយល់អ្វីទាំងអស់អំពីសេចក្តីពិត ដែលនឹងដោះស្រាយបញ្ហាអំពើបាបទាំងអស់របស់ខ្ញុំបាន ហើយនៅពេលសំណួរ និងចម្ងល់គ្រប់ប្រភេទលេចឡើងនៅក្នុងចិត្តរបស់ខ្ញុំ ព្រះបានជួយខ្ញុំ តាមរយៈព្រះបន្ទូលទ្រង់អំពីអំបោះអំបោះផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ព្រះបន្ទូលនេះ មានៅក្នុងបទគម្ពីរចេញពីកណ្ឌដំណឹងល្អម៉ាថាយ ដែលយើងបានអានកាលពីមុន។ ខណៈដែលកំពុងតែអាន ម៉ាថាយ ៣:១៣-១៧ ខ្ញុំបានមកបទគម្ពីរ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើ សំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ បន្ទាប់មក ខ្ញុំបានយល់ និងជឿថា នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ ហើយងើបឡើងពីទឹកវិញ ព្រះបានធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ទ្រង់ ហើយគ្រប់ទាំងសេចក្តីសុចរិតត្រូវបានបំពេញសម្រេច ខណៈដែលអំពើបាបទាំងអស់ត្រូវបានដោះចេញ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ 
នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន អំពើបាបទាំងអស់របស់ខ្ញុំពិតជាត្រូវបានផ្ទេរទៅលើទ្រង់ ហើយត្រូវបានដោះចេញតែម្តងជាសម្រេចនៅលើឈើឆ្កាង។ វេលាដែលខ្ញុំបានយល់ និងជឿលើមូលហេតុនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ បញ្ហា និងសំណួរទាំងអស់អំពីអំពើបាបរបស់ខ្ញុំទទួលបានចម្លើយ ខណៈដែលអំពើបាបទាំងអស់របស់ខ្ញុំត្រូវបានដោះចេញពីខ្ញុំតែម្តងជាសម្រេច។ ខ្ញុំអរព្រះគុណយ៉ាងខ្លាំង សម្រាប់សេចក្តីពិតនៃការអត់ទោសបាបនេះ ពីព្រោះការពិតថា ខ្ញុំបានទទួលការអត់ទោសបាបនេះ ដោយការយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលពិតរបស់ព្រះ។ 
ព្រះអម្ចាស់បានយាងមកឯខ្ញុំ តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ហើយខ្ញុំបានទទួលការអត់ទោសម្រាប់អំពើបាបរបស់ខ្ញុំ តាមរយៈព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណនេះ ដោយការជឿតាមនៅក្នុងចិត្តរបស់ខ្ញុំ។ ចាប់ពីវេលានោះមក តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ខ្ញុំបាន និងកំពុងធ្វើបន្ទាល់ពីដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទៅកាន់មនុស្សជាច្រើន ហើយសូម្បីតែនៅពេលនេះ ខ្ញុំកំពុងតែបន្តប្រកាសសេចក្តីពិត និងសេចក្តីអាថ៌កំបាំងនៃ សេចក្តីសង្រ្គោះនេះ។ ដំណឹងល្អពិតប្រាកដមិនមែនជាអ្វីមួយ ដែលត្រូវបានបង្កើតឡើង ដោយគំនិតផ្ទាល់ខ្លួន គោលលទ្ធិ ឬបទពិសោធន៍ខាងអារម្មណ៍របស់មនុស្សឡើយ។ 
តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រះអម្ចាស់របស់យើងបានដោះអំពើបាបរបស់យើងចេញ។ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គ្រប់គ្នានៅក្នុងលោកិយទាំងមូលនឹងបានយល់យ៉ាងច្បាស់លាស់ពីសេចក្តីពិតនៃសេចក្តីសង្រ្គោះ ហើយទទួលស្គាល់ថា សេចក្តីពិតនេះគឺពិតជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះក៏ជាសេចក្តីពិតដែលមនុស្សត្រូវការជាចាំបាច់ នៅក្នុងសម័យថ្ងៃចុងក្រោយនេះ។ មនុស្សយ៉ាងច្រើនរាប់មិនអស់នឹងបែរមកជឿតាមសេចក្តីពិតនេះ។ 
សម័យសព្វថ្ងៃនេះគឺជាសម័យមួយ ដែលសេចក្តីសុចរិតរបស់មនុស្សកំពុងតែបាក់បែក ហើយសេចក្តីអាក្រក់របស់ពួកគេកំពុងតែមានពេញ ប្រៀប។ កាលណាស្ថានភាពជុំវិញធ្លាក់ចុះ មនុស្សនឹងខ្ជាក់សេចក្តីអាក្រក់ទាំងអស់ដែលជាប់នៅក្នុងចិត្តរបស់ពួកគេចេញមក។ ទោះបីជាយ៉ាងណា ព្រះអម្ចាស់របស់យើងបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង តាមរយៈដំណឹលង្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមរួចហើយ។ នេះគឺពិតជាព្រះដ៏មានតម្លៃបំផុត ដែលយើងត្រូវតែអរព្រះគុណដល់ព្រះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់របស់យើង សម្រាប់សេចក្តីសង្រ្គោះពិតប្រាកដនេះ ពីព្រោះខ្ញុំកំពុងតែមានពេញដោយអំណរ និងសុភមង្គល។ 
ឥឡូវនេះ លោកិយនេះកំពុងតែឆ្ពោះទៅកាន់ថ្ងៃចុងក្រោយ ដែលព្រះបានប្រាប់ជាមុនហើយ ហើយវាបានចូលទៅក្នុងសម័យថ្ងៃចុងក្រោយនេះរួចទៅហើយ។ នៅក្នុងសម័យបែបនេះ នៅពេលមនុស្សកាន់តេតិចទៅៗបម្រើព្រះដោយស្មោះត្រង់ ហើយនៅពេលសូម្បីតែសេចក្តីជំនឿរបស់អ្នកជឿក៏ខ្សោយដែរ នោះបើសិនអ្នកព្យាយាមលះបង់ខ្លួនអ្នកទៅចំពោះអ្វីផ្សេងពីសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ អ្នកនឹងត្រូវបញ្ចប់ដោយរបួសនៅក្នុងចិត្តរបស់អ្នកជាមិនខាន។ នៅពេលកំពុងតែបម្រើព្រះ អ្នកនឹងខកចិត្ត បើសិនអ្នកមិនជឿតាមដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ពីព្រោះវានឹងមិនផ្តល់អត្ថន័យអ្វីសោះនៅក្នុងចិត្តរបស់អ្នក ឬផលផ្លែពិតប្រាកដណាមួយឡើយ។ 
ដោយសារសេចក្តីពិតនៃដំណឹងល្អ អំពីពណ៌ទាំងបួននៃរោងឧបោសថ គឺអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺជា សេចក្តីពិតច្បាស់លាស់ នោះវាគឺជាដំណឹងល្អតែមួយគត់សម្រាប់លោកិយដ៏ងងឹតនេះ។ ដែលយើងរស់នៅក្នុងជីវិត ដែលបានទទួលការអត់ទោសអំពើបាបរបស់យើង ដោយការយល់ និងជឿតាមសេចក្តីពិតដែលមាននៅក្នុងរោងឧបោសថ គឺជាព្រះពរដ៏មានតម្លៃបំផុតមួយ អំណោយទានដ៏មានតម្លៃបំផុតមួយ និងសុភមង្គលដ៏អស្ចារ្យសម្រាប់យើង។ 
ដោយសារអ្នកដែលយល់ និងជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលត្រូវបានបង្ហាញនៅក្នុងទ្វារចូលទីលានរោងឧបោសថ កំពុងតែបម្រើសេចក្តីពិត មិនមែនសេចក្តីកុហក នៅក្នុងចិត្តរបស់ពួកគេមានអំណរដ៏ធំជារៀងរហូត។ 
តើអ្នកក៏យល់ និងជឿតាមសេចក្តីពិតដែលមាននៅក្នុងទ្វារចូលទីលានរោងឧបោសថផងដែរឬ? អ្នកត្រូវតែយល់ពីសេចក្តីពិតនេះ ហើយអ្នកត្រូវតែជឿតាមសេចក្តីពិតនេះ។