Search

उपदेश

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-6] សូមសរសើរតម្កើងព្រះអម្ចាស់ ដែលជា ព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប (រ៉ូម ៧:១៤-៨:២)

(រ៉ូម ៧:១៤-៨:២)
«ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។ ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។»
 
 
មនុស្សគឺជាមនុស្សមានបាប ដែលបានស្នងបាប
 
មនុស្សទាំងអស់ បានស្នងបាបពីអ័ដាម និងអេវ៉ា ហើយបានក្លាយជាពូជនៃបាប។ តាំងពីដំបូង យើងបានកើតមកជាពូជនៃបាប និងបានក្លាយជាមនុស្សមានបាប។ មនុស្សទាំងអស់នៅក្នុងលោកិយនេះ ពិតជាមនុស្សមានបាប ដោយសារព្ធយុកោរបស់ពួកគេ គឺអ័ដាម ទោះបើគ្មានអ្នកណាម្នាក់ចង់ធ្វើជាមនុស្សមានបាបក៏ដោយ។ 
តើបាបតាំងពីកំណើតគឺជាអ្វី? យើងបានស្នងបាបតាំងពីកំណើតពីឪពុកម្តាយរបស់យើង។ យើងបានកើតមកជាមួយបាបនៅក្នុងចិត្តរបស់យើង។ នេះគឺជានិស្ស័យបាបរបស់មនុស្ស ដែលត្រូវបានស្នងពីឪពុកម្តាយរបស់ខ្លួន។ ហើយយើងមានអំពើបាបដប់ពីរប្រភេទ ដែលត្រូវបានស្នងពី អ័ដាម និងអេវ៉ ហើយពួកវាគឺឫសនៅក្នុងចិត្តរបស់យើង ចាប់ពីពេលដែលយើងបានកើតមក។ និស្ស័យដើមរបស់មនុស្សគឺជាបាប។
ដូច្នេះ យើងបានកើតមកជាមួយអំពើបាបទាំងដប់ពីរប្រភេទ។ ហើយយើងត្រូវតែសារភាពថា យើងគឺជាមនុស្សមានបាប ពីព្រោះយើងបានកើតមកជាមួយបាបនៅក្នុងចិត្តរបស់យើង។ មនុស្សម្នាក់បានកើតមកជាមនុស្សមានបាបម្នាក់ ពីព្រោះគាត់មានបាបនៅក្នុងខ្លួនគាត់ តាំងពីដើមដំបូងមកម៉្លេះ ទោះបើគាត់មិនធ្វើបាបសោះនៅក្នុងជីវិតរបស់គាត់ក៏ ដោយ។ គាត់បានក្លាយជាមនុស្សមានបាបម្នាក់ ពីព្រោះគាត់បានកើតមកជាមួយបាបនៅក្នុងចិត្តរបស់គាត់។ ទោះបីជាយើងមិនធ្វើបាបជាមួយសាច់ឈាមក៏ដោយ ក៏យើងនៅតែជាមនុស្សមានបាបដដែល ពីព្រោះព្រះទតមើលខាងក្នុងចិត្តរបស់យើង។ ដូច្នេះ មនុស្សទាំងអស់គឺជាមនុស្សមានបាបនៅចំពោះព្រះ។
 
 
មនុស្សប្រព្រឹត្តអំពើបាបនៃអំពើរំលង
 
មនុស្សជាតិ ក៏ប្រព្រឹត្តអំពើបាបនៃអំពើរំលងផងដែរ។ យើងប្រព្រឹត្តអំពើបាបជាមួយសាច់ឈាម ដែលដុះចេញពីបាបតាំងពីកំណើតពីខាង ក្នុង។ យើងហៅអំពើបាបទាំងនេះថា «អំពើទុច្ចរិត» ឬ «អំពើរំលង»។ អំពើបាបទាំងនេះគឺជាការធ្វើខុសរបស់អកប្បកិរិយាខាងក្រៅរបស់យើង ដែលកើតចេញពីអំពើបាបទាំងដប់ពីរប្រភេទនៅក្នុងចិត្តរបស់យើង។ បាបពីខាងក្នុង ធ្វើឲ្យមនុស្សប្រព្រឹត្តអំពើបាបរំលងច្បាប់ និងក្លាយជាមនុស្សមានបាបទាំងអស់។ មនុស្សម្នាក់ហាក់មិនដូចជាមនុស្សមានបាបម្នាក់ទេ នៅពេលគាត់នៅក្មេង ពីព្រោះបាបមិនសូវចេញមកបានច្បាស់លាស់ពីកូនក្មេងទេ ដូចជាដើមឈើតូចមិនបង្កើតផ្លែរបស់វាដែរ។ ប៉ុន្តែបាបចាប់ផ្តើមចេញមកកាន់តែច្បាស់ទៅៗពីខាងក្នុង នៅពេលយើងកាន់តែមាន វ័យចាស់ ហើយយើងបានដឹងថា យើងគឺជាមនុស្សមានបាប។ យើងហៅអំពើបាបទាំងនេះថា អំពើទុច្ចរិត ឬអំពើរំលង ដែលអកប្បកិរយារបស់យើងប្រព្រឹត្តចេញ។
ព្រះមានបន្ទូលថា ទាំងពីរនេះសុទ្ធតែជាអំពើបាបទាំងអស់។ បាបនៅក្នុងចិត្ត និងអំពើរំលងច្បាប់របស់សាច់ឈាមរបស់យើង គឺសុទ្ធតែជាអំពើបាបទាំងអស់។ ព្រះហៅមនុស្សម្នាក់ថា មនុស្សមានបាបម្នាក់។ អំពើបាបទាំងអស់ត្រូវបូកបញ្ចូលនៅក្នុងអំពើបាបរបស់ចិត្ត និងនៅក្នុងអំពើបាបរបស់អកប្បកិរិយា។ ដូច្នេះ មនុស្សទាំងអស់បានកើតមកជាមនុស្សមានបាប នៅចំពោះព្រះ ទោះបើពួកគេធ្វើបាប តាមរយៈអកប្បកិរិយារបស់ពួកគេ ឬមិនធ្វើបាបក៏ដោយ។
អ្នកមិនជឿទទូចថា មនុស្សបានកើតមកល្អ តាំងពីដំបូង និងថា គ្មានអ្នកណាម្នាក់បានកើតមកអាក្រក់នោះឡើយ។ ប៉ុន្តែស្តេចដាវីឌបានសារភាពទៅចំពោះព្រះថា «ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្តីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ» (ទំនុកដំកើង ៥១:៤-៥)។ បទគម្ពីរនេះមានន័យថា «ទូលបង្គំតែងតែធ្វើបាបដូច្នេះ ពីព្រោះទូលបង្គំគឺជាពូជនៃបាប តាំងពីដំបូងមកម៉្លេះ។ ទូលបង្គំគឺជាមនុស្សមានបាបធ្ងន់ធ្ងរម្នាក់។ ដូច្នេះ បើសិនទ្រង់ដោះអំពើបាបរបស់ទូលបង្គំចេញ នោះទូលបង្គំអាចបានរួចពីអំពើបាបទាំងអស់របស់ទូលបង្គំ និងបានរាប់ជាសុចរិតហើយ។ ប៉ុន្តែបើសិនទ្រង់មិនដោះអំពើបាបរបស់ទូលបង្គំចេញទេ ទូលបង្គំត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ បើសិនទ្រង់មានបន្ទូលថា ទូលបង្គំមានបាប នោះទូលបង្គំមានបាបហើយ។ ប៉ុន្តែទូលបង្គំឥតមានបាបទេ បើសិនទ្រង់មានបន្ទូលថា ទូលបង្គំឥតមានបាបទេ។ ដូច្នេះ គ្រប់យ៉ាងអាស្រ័យលើទ្រង់ និងការជំនុំជម្រះរបស់ទ្រង់»។ 
និយាយដោយម៉ឺងម៉ាត់ នៅចំពោះព្រះ មនុស្សទាំងអស់គឺជាមនុស្សមានបាបទាំងអស់ ពីព្រោះយើងបានស្នងបាបពីឪពុកម្តាយរបស់យើង។ យើងបានកើតមកជាមនុស្សមានបាប ដោយមិនគិតពីអកប្បកិរិយារបស់យើង។ ហើយផ្លូវតែមួយគត់ ដើម្បីគេចចេញពីបាបនេះ គឺត្រូវជឿលើ សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ ការអប់រំសាធារណៈបង្រៀនក្មេងៗយ៉ាងខុសថា «មនុស្សទាំងអស់បានកើតមកជាមួយនិស្ស័យល្អ។ ដូច្នេះ ចូររស់នៅដោយគុណធម៌ ស្របតាមនិស្ស័យល្អរបស់មនុស្សជាតិចុះ។ អ្នកអាចធ្វើល្អបាន បើសិនអ្នកព្យាយាម»។ ពួកគេនិយាយតែអំពីផ្លូវវិជ្ជមានប៉ុណ្ណោះ។ ប៉ុន្តែហេតុអ្វីពួកគេប្រព្រឹត្តអំពើបាបនៅក្នុងចិត្តរបស់ពួកគេ ឬជាមួយសាច់ឈាមរបស់ពួកគេនៅក្នុងសង្គម ឬនៅផ្ទះរបស់ពួកគេ? ពួកគេធ្វើដូច្នេះ ពីព្រោះពួកគេបានកើតមកជាមួយបាប តាំងពីដំបូងមកម៉្លេះ។ មនុស្សជាតិបានកើតមកជាពូជនៃបាប ដែលតែងតែធ្វើបាប ទោះបើពួកគេចង់ធ្វើល្អក៏ដោយ។ ដូច្នេះ នេះបញ្ជាក់ថា យើងបានកើតមកជាមួយបាប។ 
 
 
អ្នកត្រូវតែស្គាល់ពីខ្លួនឯង
 
មនុស្ស តែងតែធ្វើបាបជាមួយសាច់ឈាម ពេញមួយជីវិតរបស់ខ្លួន ពីព្រោះពួកគេបានកើតមកជាមួយបាប។ នេះហើយគឺជានិស្ស័យដើមរបស់មនុស្សជាតិ។ ដូច្នេះ យើងត្រូវតែស្គាល់ពីខ្លួនឯងជាមុនសិន។ លោកសូក្រាតបាននិយាយថា «ចូរស្គាល់ខ្លួនរបស់អ្នក!»។ ហើយព្រះយេស៊ូវបានមានបន្ទូលថា «អ្នកគឺជាមនុស្សមានបាបម្នាក់ ពីព្រោះអ្នកបានចាប់ទុំផ្ទៃនៅក្នុងបាប ហើយបានកើតមកនៅក្នុងអំពើទុច្ចរិត។ ដូច្នេះ អ្នកត្រូវតែទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់អ្នក»។ ចូរស្គាល់ពីខ្លួនឯង។ មនុស្សភាគច្រើនយល់ខុសពីខ្លួនឯង។ មនុស្សស្ទើរទាំងអស់រស់នៅ និងស្លាប់ទៅវិញ ដោយមិនស្គាល់ពីខ្លួនឯងទេ។ មានតែមនុស្សមានប្រាជ្ញាទេ ដែលស្គាល់ពីខ្លួនឯង។ អ្នកដែលស្គាល់ និងជឿតាមសេចក្តីពិតរបស់ព្រះយេស៊ូវ បន្ទាប់ពីបានដឹងថា ពួកគេគឺជាពូជនៃមនុស្សប្រព្រឹត្តអាក្រក់ គឺជាមនុស្សមានប្រាជ្ញាហើយ។ ហើយពួកគេមានសិទ្ធិចូលទៅក្នុងនគរស្ថានសួគ៌បាន។ 
អ្នកដែលមិនស្គាល់ពីខ្លួនឯង បង្រៀនមនុស្សឲ្យប្រព្រឹត្តកំពុត និងមិនធ្វើបាបទៀត។ ពួកគេបង្រៀនមនុស្សមិនឲ្យបញ្ចេញអំពើបាបដែលនៅខាងក្នុង។ អ្នកបង្រៀនសាសនាបង្រៀនពួកគេមិនឲ្យធ្វើបាប និងបញ្ចេញអំពើបាប កាលណាអំពើបាបទាំងនោះព្យាយាមចេញពីខាងក្នុងខ្លួនរបស់ពួកគេ។ ប៉ុន្តែមនុស្សទាំងនេះកំពុងតែធ្វើដំណើរតាមផ្លូវរបស់ពួកគេទៅស្ថាននរកហើយ។ តើពួកគេគឺជាអ្នកណា? ពួកគេគឺជាបាវបម្រើរបស់សាតាំង ដែលជាអ្នកគង្វាលក្លែងក្លាយ។ អ្វីដែលពួកគេបង្រៀនមិនមែនជាអ្វីដែលព្រះអម្ចាស់បានបង្រៀនយើងឡើយ។ ពិតមែនហើយ ព្រះអម្ចាស់មិនបានប្រាប់ឲ្យយើងធ្វើបាបឡើយ។ ប៉ុន្តែទ្រង់ពិតជាប្រាប់យើងថា «អ្នកមានបាប អ្នកគឺជាមនុស្សមានបាប ហើយឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ អ្នកកំពុងតែធ្វើដំណើរទៅរកសេចក្តីវិនាស ដោយសារអំពើបាបរបស់អ្នកហើយ។ ដូច្នេះ អ្នកត្រូវតែបានប្រោសលោះចេញពីអំពើបាប។ ចូរទទួលយកអំណោយទាននៃសេចក្តីសង្រ្គោះ ដែលសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់យើងចុះ ហើយអំពើបាបទាំងអស់របស់អ្នកនឹងត្រូវបានអត់ទោសឲ្យ ហើយអ្នកនឹងទទួលបានជីវិតអស់កល្បជានិច្ច។ ហើយអ្នកនឹងបានធ្វើជាមនុស្សសុចរិត ពួកបរិសុទ្ធ និងកូនរបស់ព្រះ»។ 
 
 
ហេតុអ្វីព្រះបានប្រទានក្រិត្យវិន័យដល់មនុស្សជាតិ?
 
សាវកប៉ុល បាននិយាយថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត» (រ៉ូម ៥:២០)។ ព្រះបានប្រទានក្រិត្យវិន័យ ដើម្បីសម្តែងឲ្យឃើញថា យើងមានបាបកាន់តែធ្ងន់ធ្ងរ (រ៉ូម ៧:៣)។ ទ្រង់បានប្រទានក្រិត្យវិន័យដល់មនុស្សមានបាប ដើម្បីឲ្យពួកគេបានស្គាល់ច្បាស់ពីអំពើបាបរបស់ពួកគេ។
ព្រះបានប្រទានក្រិត្យវិន័យដល់ជនជាតិអ៊ីស្រាអែល នៅពេលកូនចៅរបស់យ៉ាកុបបានរស់នៅក្នុងវាលរហោស្ថាន បន្ទាប់ពីបានចាកចេញពីស្រុកអេស៊ីព្ទ។ ទ្រង់បានប្រទានបញ្ញត្តទាំង៦១៣។ ហេតុអ្វីព្រះបានប្រទានក្រិត្យវិន័យដល់មនុស្សជាតិ? ទីមួយ ពីព្រោះទ្រង់ចង់ឲ្យពួកគេទទួលស្គាល់អំពើបាបរបស់ពួកគេ ពីព្រោះពួកគេមិនបានស្គាល់ពីអំពើបាបរបស់ពួកគេឡើយ ហើយទីពីរ ពីព្រោះពួកគេបានកើតមកជាមួយបាប។ 
ក្រិត្យវិន័យទាំងដប់ប្រការបង្ហាញពីលក្ខណៈរបស់មនុស្សមានបាប។ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ...។ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។ កុំឲ្យលួចប្លន់ឲ្យសោះ។ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ» (និក្ខមនំ ២០:៣-១៧)។ 
ព្រះបានប្រទានក្រិត្យវិន័យដល់យើង ហើយតាមរយៈវា ទ្រង់បានបង្រៀនយើងអំពីបាបប្រភេទណា ដែលយើងមាននៅក្នុងចិត្តរបស់យើង។ ព្រះបានបង្រៀនយើងថា យើងគឺជាមនុស្សមានបាបទាំងស្រុង នៅចំពោះព្រះ ហើយទ្រង់បានធ្វើឲ្យយើងបានដឹងពីការពិតថា យើងគឺជាមនុស្សមានបាប ពីព្រោះយើងមិនអាចគោរពតាមក្រិត្យវិន័យបានទេ។
តើមនុស្សម្នាក់អាចគោរពតាមក្រិត្យវិន័យរបស់ព្រះបានទេ? នៅពេលព្រះបានប្រាប់ជនជាតិអ៊ីស្រាអែល និងសាសន៍ដទៃ កុំឲ្យមានព្រះឯណាទៀតនៅចំពោះទ្រង់ឲ្យសោះ ទ្រង់ចង់ធ្វើឲ្យពួកគេបានដឹងថា ពួកគេគឺជាមនុស្សមានបាបតាំងពីដំបូង ដែលមិនអាចគោរពតាមសូម្បីតែក្រិត្យ វិន័យទីមួយផង។ តាមរយៈក្រិត្យវិន័យ ពួកគេបានដឹងថា ពួកគេបានស្រឡាញ់ស្នាព្រះហស្តដទៃទៀតជាងព្រះអាទិកររបស់ខ្លួន។ ហើយពួកគេបានដឹងថា ពួកគេបានបញ្ចេញព្រះនាមនៃព្រះជាអសារឥតការ ពួកគេបានបង្កើត និងបម្រើរូបព្រះផ្សេងៗ ដែលព្រះស្អប់ និងថា ពួកគេមិនបានសម្រាកទេ នៅពេលព្រះបានប្រទានសេចក្តីសម្រាកដល់ពួកគេ។ ហើយពួកគេក៏បានដឹងផងដែរថា ពួកគេមិនបានគោរពឪពុកម្តាយរបស់ពួកគេ ពួកគេបានកាប់សម្លាប់ កំផិត និងអំពើរំលងច្បាប់ទាំងឡាយ ដែលព្រះបានប្រាប់ពួកគេមិនឲ្យប្រព្រឹត្ត។ សរុបមក ពួកគេមិនអាចគោរពតាមក្រិត្យវិន័យរបស់ព្រះបានឡើយ។
 
 
ក្រិត្យវិន័យមានអំណាចលើអ្នកដែលអំពើបាបរបស់ខ្លួន មិនត្រូវបានអត់ទោសឲ្យ
 
ឥឡូវនេះ តើអ្នកយល់ពីមូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យដល់យើងដែរទេ? ជាដំបូង ព្រះបានប្រទានក្រិត្យវិន័យដល់អ្នកដែលមិនបានកើតជាថ្មី។ «ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត» (រ៉ូម ៧:១)។ ព្រះបានប្រទានក្រិត្យវិន័យដល់អ្នកដែលបានស្នងបាប ពីពួកព្ធយុកោរបស់ពួកគេ និងមិនបានកើតជាថ្មី ដើម្បីធ្វើឲ្យពួកគេថ្ងូរនៅក្រោមបាប។ ក្រិត្យវន័យមានអំណាចគ្រប់គ្រងលើពួកគេ ដរាបណាពួកគេនៅរស់។ ពូជពង្សទាំងអស់របស់អ័ដាមមានអំពើបាបទាំងដប់ពីរប្រភេទនៅក្នុងចិត្ត។ ព្រះបានប្រទានក្រិត្យវិន័យដល់អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន ហើយទ្រង់បានប្រាប់ពួកគេថា ពួកកេមានអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យពួកគេ ស្លាប់។ ដូច្នេះ កាលណាអំពើបាបនៃការកាប់សម្លាប់ ឬសេចក្តីកំផិតចេញពីមកពីយើង និងធ្វើឲ្យយើងធ្វើបាប ក្រិត្យវិន័យប្រាប់យើងថា «ព្រះបានប្រាប់អ្នកមិនឲ្យប្រព្រឹត្តសេចក្តីកំផិតទេ។ ប៉ុន្តែអ្នកបានប្រព្រឹត្តសេចក្តីកំផិតម្តងទៀតហើយ។ ដូច្នេះ អ្នកគឺជាមនុស្សមានបាបម្នាក់។ ហើយព្រះបានប្រាប់អ្នកមិនឲ្យសម្លាប់ ប៉ុន្តែអ្នកបានសម្លាប់ ដោយសេចក្តីស្អប់របស់អ្នក។ អ្នកគឺជាមនុស្សមានបាបម្នាក់ ដែលសម្លាប់ និងផិត។ ហើយព្រះបានប្រាប់អ្នកមិនឲ្យលួច ប៉ុន្តែអ្នកបានលួចម្តងទៀតហើយ។ ដូច្នេះ អ្នកគឺជាចោរម្នាក់»។ ដូច្នេះ បាបមាននៅកន្លែងណាដែលមានក្រិត្យវិន័យ។
ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យ វិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត»។ ក្រិត្យវិន័យមានអំណាចគ្រប់គ្រងលើអ្នកដែលអំពើបាបរបស់ខ្លួនមិនត្រូវបានអត់ទោសឲ្យ។ សម្រាប់សាសន៍ដទៃ ដែលមិនស្គាល់ពីក្រិត្យ វិន័យរបស់ព្រះ បញ្ញាចិត្តរបស់ពួកគេត្រឡប់ជាក្រិត្យវិន័យចំពោះពួក គេវិញ។ នៅពេលពួកគេប្រព្រឹត្តអាក្រក់ បញ្ញាចិត្តរបស់ពួកគេប្រាប់ពួកគេថា ពួកគេបានធ្វើបាបហើយ។ ដូចគ្នាដែរ បញ្ញាចិត្តរបស់អ្នកមិនជឿមាន តួនាទីជាក្រិត្យវិន័យដល់ពួកគេ ហើយពួកគេស្គាល់អំពើបាប តាមរយៈបញ្ញាចិត្តរបស់ពួកគេ (រ៉ូម ២:១៥)។ 
ហេតុអ្វីអ្នកមិនបម្រើព្រះអាទិករ នៅពេលបញ្ញាចិត្តរបស់អ្នកប្រាប់អ្នកថា មានព្រះអាទិករ? ហេតុអ្វីអ្នកមិនស្វែងរកព្រះ? ហើយហេតុអ្វីអ្នកបញ្ឆោតចិត្តរបស់ខ្លួន? អ្នកគួរតែខ្មាស់អៀនចំពោះអំពើបាបរបស់អ្នក ហើយខ្លាចអ្នកដទៃនឹងដឹងពីអំពើបាបរបស់អ្នក។ ប៉ុន្តែមនុស្សមានបាបដែលមិនទទួលទទួលស្គាល់ព្រះ និងបញ្ឆោតខ្លួនឯង មិនខ្មាស់ឡើយ។ 
យើងខ្មាស់ខ្លួនឯង នៅពេលយើងសម្លឹងមើលមេឃ ផែនដី អ្នកដទៃ ឬស្នាព្រះហស្តដទៃទៀត បើសិនយើងមានបាប។ ព្រះបានប្រទានដល់មនុស្សជាតិនូវបញ្ញាចិត្ត និងច្បាប់នៃបញ្ញាចិត្ត ដើម្បីបង្ហាញពីបាប។ ប៉ុន្តែពួកគេភាគច្រើនរស់នៅ ដោយមិនមានព្រះ ធ្វើពុតនៅចំពោះព្រះ និងរស់នៅតាមតែចិត្តរបស់ខ្លួន។ ដូច្នេះសាវកប៉ុលរំឮកពួកគេឲ្យយកចិត្តទុកដាក់ចំពោះក្រិត្យវិន័យថា «ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត»។ មនុស្សម្នាក់ត្រូវតែបានកើតពីរដង ម្តងជាមនុស្សមានបាបម្នាក់ និងម្តងទៀតជាអ្នកដែលបានកើតជាថ្មី ដោយសារព្រះគុណនៃសេចក្តីប្រោសលោះរបស់ព្រះ ដើម្បីរស់នៅក្នុងនាមជាមនុស្សសុចរិតម្នាក់។ 
សាវកប៉ុល បានពន្យល់ពីរបៀបដែលព្រះអម្ចាស់បានសង្រ្គោះយើងចេញពីបណ្តាសានៃអំណាចនៃបាបដូចតទៅ៖ «ពីព្រោះស្ត្រីណាដែលមានប្តីនៅរស់ នោះជាប់នឹងប្តីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្តីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្តីហើយ ដូច្នេះ កាលប្តីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្តី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្តីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្តី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ» (រ៉ូម ៧:២-៣)។ 
ប្រសិនបើស្ត្រីរៀបការហើយមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកដទៃ គាត់មានឈ្មោះថា ស្ត្រីកំផិត។ ប៉ុន្តែបើសិនប្តីរបស់គាត់បានស្លាប់ហើយ ហើយគាត់រៀបការជាមួយបុរសម្នាក់ទៀត គាត់មិនខុសឡើយ។ វាគឺដូចគ្នាទៅនឹងសេចក្តីសង្រ្គោះរបស់យើងចេញពីអំណាចនៃបាបដែរ។ បាបមានអំណាចគ្រប់គ្រងលើពូជពង្សទាំងអស់របស់អ័ដាម ដែលអំពើបាបរបស់ខ្លួនមិនត្រូវបានអត់ទោសឲ្យ។ វាប្រាប់ពួកគេថា «អ្នកគឺជាមនុស្សមានបាប»។ ដូច្នេះ ពួកគេសារភាពពីភាពមានបាបរបស់ពួកគេនៅក្រោមក្រិត្យវិន័យថា «ខ្ញុំនឹងធ្លាក់ទៅស្ថាននរក។ ខ្ញុំគឺជាមនុស្សមានបាបម្នាក់។ ហើយខ្ញុំសមនឹងធ្លាក់ទៅស្ថាននរកហើយ ដោយសារតែឈ្នួលនៃអំពើបាបរបស់ខ្ញុំ»។ ប៉ុន្តែបើសិនយើងបានស្លាប់ខាងឯក្រិត្យវិន័យ តាមរយៈរូបកាយរបស់ព្រះគ្រីស្ទហើយ ក្រិត្យវិន័យលែងមានអំណាចគ្រប់គ្រងលើយើងហើយ ពីព្រោះរូបកាយចាស់របស់យើងបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះគ្រីស្ទ ដោយការទទួលបុណ្យជ្រមុជទៅក្នុងទ្រង់រួចហើយ។ 
 
 
រូបកាយចាស់របស់យើងបានស្លាប់ហើយ
 
ព្រះអម្ចាស់របស់យើង បានថែរក្សាប្តីចាស់របស់យើង ហើយទ្រង់បានជួយយើងឲ្យបានរៀបការជាមួយទ្រង់។ «យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ» (រ៉ូម ៧:៤)។ ព្រះបានប្រទានក្រិត្យវិន័យដល់មនុស្សជាតិ ដែលបានកើតមកជាមួយបាប ដោយសារតែពួកព្ធយុកោតែមួយរបស់ពួកគេ គឺអ័ដាម ដើម្បីសម្តែងឲ្យឃើញបាបកាន់តែខ្លាំងនៅក្នុងពួកគេ។ ទ្រង់បានធ្វើឲ្យពួកគេរស់នៅក្រោមការជំនុំជម្រះរបស់ព្រះ ប៉ុន្តែទ្រង់បានសង្រ្គោះពួកគេ ដោយសាររូបកាយរបស់ព្រះគ្រីស្ទវិញ។ ព្រះយេស៊ូវគ្រីស្ទបានសុគតជំនួសយើង។ បើសិនយោងតាមក្រិត្យវិន័យ តើយើងមិនសមនឹងធ្លាក់ទៅស្ថាននរកទេឬ? ត្រឹមត្រូវហើយ។ ទោះបីជាយ៉ាងណា ព្រះអម្ចាស់ត្រូវបានបញ្ជូនមកក្នុងលោកិយនេះ បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ បានសុគតនៅលើឈើឆ្កាង បានទទួលការជំនុំជម្រះ និងបណ្តាសា ដោយសេចក្តីក្រោធនៃក្រិត្យវិន័យជំនួសយើង។ តាមរយៈទង្វើទាំងនេះតែមួយគត់ ដែលយើងអាចបានសង្រ្គោះ និងបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អនេះ។ 
អ្នកដែលមិនបានកើតជាថ្មី ត្រូវតែធ្លាក់ទៅស្ថាននរក។ ពួកគេគួរតែជឿដល់ព្រះយេស៊ូវ និងបានសង្រ្គោះ។ យើងត្រូវតែស្លាប់ម្តងជាមួយព្រះយេស៊ូវគ្រីស្ទ។ បើសិនរូបកាយចាស់របស់យើងមិនស្លាប់ម្តងទេ យើងមិនអាចធ្វើជាស្នាព្រះហស្តថ្មី និងចូលនគរស្ថានសួគ៌បានឡើយ។ ហើយបើសិនរូបកាយចាស់របស់យើងមិនត្រូវបានកាត់ទោសតាមក្រិត្យវិន័យ តាម រយៈសេចក្តីជំនឿដែលរួបរួមរបស់យើងនៅក្នុងព្រះយេស៊ូវទេ យើងត្រូវតែទទួលការកាត់ទោស និងធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ អស់អ្នកដែលមិនបានកើតជាថ្មី នឹងធ្លាក់ទៅស្ថាននរក។
អ្នកដែើមិនជឿមានជីវិតល្អប្រសើរ និងមានគ្រប់យ៉ាង ប៉ុន្តែពួកគេមិនខ្វល់ពីទណ្ឌកម្មដ៏អស់កល្បជានិច្ចឡើយ។ មនុស្សទាំងអស់គួរតែទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបពីព្រះអម្ចាស់យេស៊ូវ ខណៈដែលពួកគេកំពុងតែរស់នៅលើផែនដីនេះ។ រូបកាយចាស់ទាំងអស់ត្រូវតែស្លាប់ម្តងជាមួយព្រះយេស៊ូវ តាមរយៈសេចក្តីជំនឿ ពីព្រោះយើងមិនអាចបានកើតជាថ្មីទេ បន្ទាប់ពីយើងចាកចេញពីលោកិយនេះហើយ។ យើងត្រូវតែបានស្លាប់ម្តង និងបានសង្រ្គោះចេញពីអំពោះបាបរបស់យើង ដោយសារសេចក្តីជំនឿរបស់យើងនៅក្នុងព្រះយេស៊ូវ។ តាមរយៈអ្នកណា? តាមរយៈរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ ដោយរបៀបណា? ដោយការជឿថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ។ តើអ្នកបានស្លាប់ហើយឬនៅ? តើមានអ្នកដែលមិនទាន់បានស្លាប់ទេ? អ្នកអាចឆ្ងល់ថា «តើខ្ញុំអាចបានស្លាប់ដោយរបៀបណា? ហើយបើសិនខ្ញុំបានស្លាប់ហើយ តើខ្ញុំអាចនៅរស់ឥឡូវនេះបានដោយរបៀបណា?»។ នេះគឺជាអាថ៌កំបាំង ដែលគ្មានសាសនាណាមួយអាចដោះស្រាយបានឡើយ។ 
មានតែអ្នកដែលបានកើតជាថ្មីប៉ុណ្ណោះ ទើបអាចនិយាយបានថា រូបកាយចាស់របស់ពួកគេបានស្លាប់ជាមួយព្រះយេស៊ូវរួចហើយ។ មនុស្សមានបាបអាចបានកើតជាថ្មីបាន ហើយរូបកាយរបស់ពួកគេអាចបានស្លាប់បាន លុះត្រាតែពួកគេស្តាប់តាមព្រះបន្ទូលព្រះពីអ្នកដែលបានកើតជាថ្មី។ ហើយតាមរយៈដូច្នេះ ពួកគេអាចធ្វើជាអ្នកបម្រើរបស់ព្រះបាន។ មនុស្សទាំងអស់ត្រូវតែស្តាប់ព្រះបន្ទូលព្រះពីអ្នកដែលបានកើតជាថ្មី។ អ្នកមិនអាចបានកើតជាថ្មីបានឡើយ បើសិនអ្នកព្រងើយកន្តើយចំពោះសេចក្តីបង្រៀនរបស់ពួកគេ។ សូម្បីតែសាវកប៉ុលក៏មិនអាចបានកើតជាថ្មី ដោយមិនមានព្រះគ្រីស្ទដែរ ទោះបើគាត់បានរៀនព្រះបន្ទូលព្រះពីលោក កាម៉ាលាល ដែលគ្រូក្រិត្យវិន័យល្បីល្បាញម្នាក់នៅសម័យនោះក៏ដោយ។ យើងពិតជាអរព្រះគុណខ្លាំងណាស់! យើងអាចបង្កើតផលផ្លែនៃសេចក្តីសុចរិតរបស់ព្រះបាន ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានរស់ពីសុគតឡើងវិញ នៅពេលយើងបានស្លាប់ តាមរយៈរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ ដោយសារសេចក្តីជំនឿ។ ដូច្នេះ យើងអាចបង្កើតផលផ្លែទាំងប្រាំបួនរបស់ព្រះវិញ្ញាណបរិសុទ្ធបានហើយ។
 
 
សេចក្តីរំជួលរបស់អំពើបាបនៅក្នុងអវយវៈរបស់យើងកំពុងតែធ្វើការបង្កើតផលផ្លែទៅរកសេចក្តីស្លាប់
 
«ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់» (រ៉ូម ៧:៥)។ «កាលយើងនៅខាងសាច់ឈាមនៅឡើយ» មានន័យថា «មុនពេលយើងបានកើតជាថ្មី»។ សេចក្តីរំជួលរបស់អំពើបាបនៅក្នុងអវយវៈរបស់យើងកំពុងតែធ្វើការបង្កើតផលផ្លែទៅរកសេចក្តីស្លាប់ នៅពេលយើងមិនមានសេចក្តីជំនឿ តាមរយៈរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅពេលនោះ សេចក្តីរំជួលរបស់អំពើបាបតែងតែធ្វើការជានិច្ច នៅក្នុងអវយវៈរបស់យើង។ មានអំពើបាបទាំងដប់ពីរប្រភេទនៅក្នុងចិត្តរបស់យើង។ នៅក្នុងន័យផ្សេង នេះមានន័យថា មានបំពង់បង្ហូរដប់ពីរប្រភេទនៅក្នុងចិត្តរបស់យើង។ ជាឧទាហរណ៍ នៅថ្ងៃនេះ អំពើបាបនៃសេចក្តីកំផិតអាចធ្វើឲ្យរញ្ជួយដល់ចិត្ត ហើយចេញមកតាមបំពង់បង្ហូររបស់វា។ ចិត្តបញ្ជាទៅក្បាលថា «សេចក្តីកំផិតចេញមកតាមបំពង់បង្ហូររបស់វា ហើយវាប្រាប់ខ្ញុំឲ្យប្រព្រឹត្តសេចក្តីកំផិត»។ បន្ទាប់មក ក្បាលឆ្លើយថា «យល់ព្រម។ ខ្ញុំនឹងបញ្ជាដៃ និងជើងឲ្យអនុវត្តភ្លាម។ ចូរស្តាប់ ដៃ និងជើង ធ្វើតាមអ្នកចង់ធ្វើចុះ។ ឲ្យឆាប់ឡើង!»។ ក្បាលបញ្ជាដល់អវយវៈរបស់ខ្លួនឲ្យទៅកន្លែងដែលសាច់ឈាមប្រព្រឹត្តសេចក្តីកំផិត។ បន្ទាប់មក រូបកាយក៏ទៅ និងធ្វើតាមក្បាលបញ្ជា។ ដូចគ្នាដែរ នៅពេលអំពើបាបនៃការកាប់សម្លាប់ចេញពីបំពង់បង្ហូររបស់វា វាធ្វើឲ្យចិត្តរញ្ជួយ ហើយចិត្តធ្វើឲ្យក្បាលខឹងនឹងមនុស្សម្នាក់។ បន្ទាប់មក ក្បាលបញ្ជាដល់រូបកាយឲ្យត្រៀមខ្លួនជាស្រេច ដើម្បីសម្លាប់មនុស្សម្នាក់នោះ។ ដូច្នេះ បាបធ្វើការនៅក្នុងអវយវៈរបស់យើងតាមរបៀបនេះ។
ដូច្នេះហើយបានជាយើងគួរតែទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់យើង។ បើសិនយើងមិនមានសេចក្តីអត់ទោសសម្រាប់អំពើបាបទេ យើងមិនធ្វើតាមតែចិត្តរបស់យើងបញ្ជាហើយ ទោះបើយើងមិនចង់ធ្វើក៏ដោយ។ គ្រប់គ្នាគួរតែបានកើតជាថ្មី តាមរយៈដំណឹងល្អពិត។ មនុស្សម្នាក់អាចត្រឡប់ជាពេញលេញ នៅពេលគាត់បានកើតជាថ្មី ដូចដែលដង្កូវក្លាយជាសត្វរៃដែរ។ គ្រូគង្វាលពិតជាអាចបម្រើព្រះអម្ចាស់បាន លុះត្រាតែពួកគេបានកើតជាថ្មីសិន។ មុនពេលបានកើតជាថ្មី ពួកគេអាចនិយាយបានថា «ពួកបរិសុទ្ធជាទីស្រឡាញ់ អ្នករាល់គ្នាត្រូវតែធ្វើល្អ»។ នេះប្រៀបដូចជាប្រាប់អ្នកជម្ងឺឲ្យព្យាបាលខ្លួនឯងអញ្ចឹង។ ពួកគេទទូចឲ្យក្រុមជំនុំលាងសម្អាតចិត្តរបស់ពួកគេ ដោយខ្លួនឯង ទោះបើពួកគេខ្លួនឯងមិនដឹងពីរបៀបសម្អាតចិត្តដែលបានបាបរបស់ពួកគេផង។
សេចក្តីរំជួលរបស់អំពើបាបនៅក្នុងអវយវៈរបស់យើង កំពុងតែធ្វើការបង្កើតផលផ្លែទៅរកសេចក្តីស្លាប់។ តើមនុស្សម្នាក់ប្រព្រឹត្តអំពើបាប ដោយសារគាត់ចង់ធ្វើបាបឬ? យើងប្រព្រឹត្តអំពើបាប ក្នុងនាមជាបាវបម្រើរបស់បាប ពីព្រោះយើងបានកើតមកជាមួយបាប អំពើបាបទាំងអស់របស់យើងមិនទាន់ត្រូវបានដោះចេញ ហើយយើងមិនទាន់បានស្លាប់ ដោយសាររូបកាយរបស់ព្រះយេស៊ូវគ្រីស្ទទេ។ យើងធ្វើបាប ទោះបើយើងស្អប់ការធ្វើបាបក៏ដោយ។ ដូច្នេះ គ្រប់គ្នាត្រូវតែទទួលបានសេចក្តី អត់ទោសសម្រាប់អំពើបាប។
វាប្រសើរជាងសម្រាប់គ្រូគង្វាលដែលអំពើបាបរបស់ខ្លួនមិនទាន់ត្រូវបានដោះចេញ ឈប់បម្រើព្រះអម្ចាស់ ហើយទៅដាំស្ពៃក្តោបចិនវិញ។ ខ្ញុំលើកទឹកចិត្តពួកគេឲ្យធ្វើដូច្នេះ។ វាប្រសើរជាងសម្រាប់ពួកគេ ដែលធ្វើដូចនេះ ជាជាងកុហក និងបោកបញ្ឆោតមនុស្សឲ្យដាក់តង្វាយសម្រាប់ខ្លួន ហើយធាត់ដូចជាជ្រូក។
ប្រសិនបើមនុស្សម្នាក់មិនទាន់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនទេ អំពើបាប និងសេចក្តីរំជួលនៅក្នុងអវយវៈរបស់ពួកគេកំពុងតែធ្វើការបង្កើតផលផ្លែទៅរកសេចក្តីស្លាប់ហើយ។ ប៉ុន្តែយើងអាចបម្រើព្រះអម្ចាស់ នៅក្រោមព្រះគុណ ដោយការទទួលបានព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីអំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញ។ ប៉ុន្តែយើងមិនអាចបម្រើព្រះអម្ចាស់ នៅក្រោមក្រិត្យវិន័យបានឡើយ។ ដូច្នេះ ព្រះ អម្ចាស់របស់យើងប្រាប់យើងថា «តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ» (រ៉ូម ៧:៦)។ 
 
 
ក្រិត្យវិន័យធ្វើឲ្យអំពើបាបរបស់យើងកាន់តែមានសភាពធ្ងន់ធ្ងរ
 
«ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានសាបសូន្យ តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង» (រ៉ូម ៧:៧-១៣)។ 
សាវកប៉ុលបាននិយាយថា ព្រះបានប្រទានក្រិត្យវិន័យមក ដើម្បីធ្វើឲ្យអំពើបាបរបស់យើងកាន់តែមានសភាពធ្ងន់ធ្ងរ។ ហើយគាត់ក៏បាននិយាយផងដែរថា «ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ» (រ៉ូម ៣:២០)។ ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើនកំពុងតែព្យាយាមរស់នៅតាមក្រិត្យវិន័យ ដោយដេញតាមសេចក្តីសុចរិតរបស់ក្រិត្យវិន័យ។ ហើយគ្រូគង្វាលជាច្រើន ដែលមិនបានកើតជាថ្មី ប្រាកដក្នុងចិត្តថា មនុស្សត្រឡប់ទៅជាឈឺ នៅពេលពួកគេមិនស្តាប់តាមក្រិត្យវិន័យ ហើយពួកគេអាចជាសះស្បើយពីជម្ងឺនោះបាន នៅពេលពួកគេរស់នៅតាមក្រិត្យវិន័យវិញ។ 
តើយើងពិតជាអាចសន្និដ្ឋានបានទេថា ការមិនស្តាប់តាមក្រិត្យវិន័យរបស់យើងបណ្តាលឲ្យយើងមានជម្ងឺផ្សេងៗ? គ្រីស្ទបរិស័ទជាច្រើន ក៏ដូចជាអ្នកដឹកនាំ និងអ្នកដើរតាមរបស់ពួកគេផងដែរ គិតថា គ្រប់យ៉ាងមិនល្អទេ ពីព្រោះពួកគេមិនបានរស់នៅតាមក្រិត្យវិន័យ ហើយពួកគេឈឺ ដោយសារតែអំពើបាបរបស់ពួកគេ។ ដូច្នេះ ពួកគេខ្លាចអំពើបាប និងទួញយំជារៀងរាល់ថ្ងៃ។ ប្រហែលជាពួកគេអាចបន្ថែមបទគម្ពីរមួយទៀតទៅក្នុងព្រះគម្ពីរ ដែលនិយាយថា «ចូរទួញយំឲ្យខ្លាំង។ ចូរទួញយំដោយឥតឈប់ឈរ។» ទោះបើព្រះគម្ពីរប្រាប់យើងឲ្យ «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ» (១ថែស្សាឡូនីច ៥:១៦-១៨) ក៏ដោយ។ ប៉ុន្តែគ្រូគង្វាលក្លែងក្លាយបង្រៀនមនុស្សឲ្យទួញយំកាន់តែខ្លាំង និងដោយឥតឈប់ឈរ រហូតដល់ស្នាមជ្រួញលើផ្ទៃមុខរបស់ពួកគេបង្ហាញពីសេចក្តីជំនឿរបស់ពួកគេ។ 
អ្នកដែលមានជំនឿបែបក្រិត្យវិន័យនិយម អះអាងថា អ្នកទួញយំមានសេចក្តីជំនឿរឹងមាំ។ គ្រូគង្វាលក្លែងក្លាយ ដែលមិនបានកើតជាថ្មី តែងតាំងស្ត្រីដែលទួញយំយ៉ាងខ្លាំងជាគ្រូជំនួយកំពូល ហើយបុរសដែលពូកែទួញយំជាចាស់ទុំ។ ចូរកុំទួញយំនៅក្នុងពួកជំនុំ ប៉ុន្តែទួញយំនៅឯផ្ទះវិញ បើសិនអ្នកពិតជាចង់ទួញយំ។ មិនពិតឡើយ! ហេតុអ្វីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង? ដើម្បីធ្វើឲ្យយើងក្លាយជាទារកដែលយំ? មិនពិតឡើយ! ព្រះយេស៊ូវបានដោះទុក្ខសោក បណ្តាសា ជម្ងឺ និងការឈឺចាប់ទាំងអស់របស់យើងចេញ តែម្តងជាសម្រេច ដើម្បីឲ្យការសុគតនៅលើឈើឆ្កាងរបស់ទ្រង់អាចធ្វើឲ្យយើងឈប់ទួញយំទៀត ហើយរស់នៅដោយអំណរវិញ។ ដូច្នេះ ហេតុអ្វីអ្នកទួញយំ? យើងនឹងត្រូវតែបញ្ជូនពួកគេ ត្រឡប់ទៅផ្ទះវិញ បើសិនពួកគេព្យាយាមទួញយំនៅក្នុងពួកជំនុំព្រះដែលបានកើតជាថ្មីរបស់យើង។
 
 
តើអ្វីគឺជាភាពខុសគ្នារវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី?
 
ក្រិត្យវិន័យ គឺបរិសុទ្ធ និងមិនចេះខុសឡើយ។ វាសុចរិត ប៉ុន្តែយើងទាំងអស់គ្នាមិនសុចរិតសោះ។ យើងផ្ទុយពីក្រិត្យវិន័យ ពីព្រោះយើងបានកើតមកជាមួយបាប ក្នុងនាមជាពូជពង្សរបស់អ័ដាម។ ហើយយើងធ្វើអ្វីដែលយើងមិនគួរធ្វើ និងមិនអាចធ្វើអ្វីដែលយើងគួរតែធ្វើបានឡើយ។ ដូច្នេះ ក្រិត្យវិន័យធ្វើឲ្យយើងមានបាបកាន់តែធ្ងន់ធ្ងរ។
«ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:១៤-២៤)។
នៅមុនបទគម្ពីរនេះ សាវកប៉ុលនិយាយថា យើងទាំងអស់គ្នា រួមទាំងគាត់ផងដែរ គួរតែត្រូវបានកាត់ទោសម្តង ដោយសារក្រិត្យវិន័យ។ មានតែអ្នកដែលបានទទួលសេចក្តីក្រោធ និងការជំនុំជម្រះទាំងអស់របស់ក្រិត្យ វិន័យ តាមរយៈរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបអាចបង្កើតផលផ្លែនៃសេចក្តីសុចរិតសម្រាប់ព្រះបាន។ ហើយគាត់ក៏បាននិយាយផងដែរថា គ្មានការល្អនៅក្នុងគាត់ទេ និងថា អ្នកដែលមិនបានកើតជាថ្មី តែងតែធ្វើបាបជានិច្ច។ ហើយអ្នកដែលបានកើតជាថ្មី ក៏តែងតែធ្វើបាបដូចគ្នាផងដែរ។ ប៉ុន្តែមានភាពខុសគ្នាស្រឡះមួយ រវាងអ្នកទាំងពីរ។ អ្នកដែលបានកើតជាថ្មី មានទាំងសាច់ឈាម និងព្រះវិញ្ញាណ គឺមានបំណងចិត្តពីរនៅក្នុងពួកគេ។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មានតែសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមប៉ុណ្ណោះ ហើយពួកគេចង់តែធ្វើបាបប៉ុណ្ណោះ។ ដូច្នេះ គ្រប់យ៉ាងដែលពួកគេយកចិត្តទុកដាក់អំពី គឺពួកគេបន្តប្រព្រឹត្តអំពើបាប តាមរបៀបល្អមើល។ នេះហើយគឺជាគោលដៅនៃជីវិតរបស់អ្នកដែលមិនបានកើតជាថ្មី។
បាបធ្វើឲ្យមនុស្សប្រព្រឹត្តអំពើបាប។ រ៉ូម ៧:២០ និយាយថា «ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ»។ តើមានបាបនៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មីទេ? ទេ។ តើមានបាបនៅក្នុងចិត្តរបស់អ្នកដែលមិនបានកើតជាថ្មីទេ? មាន! បើសិនអ្នកមានបាបនៅក្នុងចិត្ត បាបធ្វើការនៅក្នុងសាច់ឈាម ហើយបានធ្វើឲ្យអ្នកប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើយ។ «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ។» មនុស្សជាតិតែងតែប្រព្រឹត្តអំពើបាបពេញមួយជីវិតរបស់យើង ពីព្រោះយើងបានកើតមកជាមួយបាប។ 
អ្នកដែលបានកើតជាថ្មី អាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបានដោយឯកឯង។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មិនអាចបង្កើតផលផ្លែបែបនេះបានឡើយ។ ពួកគេមិនមានសេចក្តីមេត្តាករុណាដល់អ្នកដទៃទេ។ ពួកគេខ្លះថែមទាំងសម្លាប់កូនរបស់ពួកគេទៀតផង បើសិនកូនរបស់ពួកគេមិនស្តាប់បង្គាប់តាមពួកគេ។ ភាពកាចសាហាវចេញពីចិត្តរបស់ពួកគេ ហើយសម្លាប់កូនរបស់ពួកគេនៅក្នុងចិត្តរបស់ពួកគេ នៅពេលកូនរបស់ពួកគេមិនស្តាប់បង្គាប់តាមពួកគេ។ ទោះបីជាពួកគេមិនសម្លាប់កូនរបស់ពួកគេ ដោយជាក់ស្តែងក៏ដោយ ក៏ពួកគេសម្លាប់កូនរបស់ពួកគេដោយចិត្ត ជាច្រើនដងរាប់មិនអស់ដែរ។ 
តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយនៅទីនេះទេ? ប៉ុន្តែមនុស្សសុចរិតមិនអាចធ្វើបែបនេះបានឡើយ។ ពួកគេអាចឈ្លោះប្រកែកគ្នា ប៉ុន្តែពួកគេនឹងមិនមានចិត្តដ៏ឃោរឃៅបែបនេះ ដូចជាអ្នកដទៃមានឡើយ។
ផ្ទុយទៅវិញ មនុស្សសុចរិតចង់មានសេចក្តីអាណិតអាសូរដល់មនុស្ស សូម្បីតែជាមួយអ្នកដែលឈ្លោះប្រកែកជាមួយពួកគេ ដោយសារគំនិតខុសគ្នាផង។ «យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច។» មនុស្សជាតិចង់ធ្វើល្អ ពីព្រោះយើងត្រូវបានបង្កើតមកនៅក្នុងរូបអង្គនៃព្រះ។ ប៉ុន្តែដោយសារអំពើបាបនៅតែមាននៅក្នុងចិត្តរបស់យើង មានតែការអាក្រក់ប៉ុណ្ណោះ ដែលចេញពីចិត្តរបស់យើង។
គ្រីស្ទបរិស័ទដែលមិនបានកើតជាថ្មី និយាយជាមួយគ្នាទៅវិញទៅមកថា «ខ្ញុំពិតជាចង់ធ្វើល្អខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើដូច្នេះបានឡើយ»។ ពួកគេត្រូវតែដឹងថា ពួកគេមិនអាចធ្វើដូច្នេះបាន ពីព្រោះពួកគេគឺជាមនុស្សមានបាប ដែលមិនទាន់បានសង្រ្គោះនៅឡើយទេ។ ពួកគេមិនអាចធ្វើល្អ ពីព្រោះពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេ។ មនុស្សដែលបានកើតជាថ្មី មានទាំងបំណងចិត្តរបស់ព្រះវិញ្ញាណ និងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មិនមានព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះហើយគឺជាភាពខុសគ្នាយ៉ាងសំខាន់ ដែលបែងចែកអ្នកដែលបានកើតជាថ្មី ពីអ្នកដែលមិនបានកើតជាថ្មី។
សាវកប៉ុលនិយាយអំពីស្ថានភាពដែលមិនបានកើតជាថ្មីរបស់គាត់នៅក្នុងជំពូក៧។ ដោយពន្យល់ពីក្រិត្យវិន័យចេញពី រ៉ូម ៧:១ បន្ទាប់មក គាត់និយាយថា គាត់មិនអាចធ្វើការល្អ ដែលគាត់ចង់ធ្វើនោះបានឡើយ ប៉ុន្តែគាត់បានធ្វើការអាក្រក់ ដែលគាត់មិនចង់ធ្វើទៅវិញ។ នៅក្នុងន័យផ្សេង សាវកប៉ុលមិនមានបំណងចង់ធ្វើបាបទេ ប៉ុន្តែគាត់ចង់តែធ្វើការល្អ វិញ។ ទោះបីជាយ៉ាងណា គាត់អាចធ្វើតែអ្វីដែលគាត់មិនចង់ធ្វើ ហើយមិនអាចធ្វើអ្វីដែលគាត់ចង់ធ្វើនោះបានឡើយ។ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?» គាត់ទួញសោកចំពោះស្ថានភាពបែបនេះ ប៉ុន្តែភ្លាមនោះ គាត់សរសើរតម្កើងព្រះអម្ចាស់ថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ!»។ 
តើអ្នកយល់ពីអត្ថន័យនេះដែរទេ? យើងដែលជាអ្នកដែលបានកើតជាថ្មី អាចយល់ពីសម្តីរបស់សាវកប៉ុលបាន ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មិនអាចយល់ពីវាបានឡើយ។ សត្វដង្កូវដែលមិនធ្លាប់ធ្វើជាសត្វរៃ មិនអាចយល់ពីអ្វីដែលសត្វរៃនិយាយថា «ក្នុងមួយថ្ងៃ ខ្ញុំច្រៀងចម្រៀងនៅលើដើមឈើអស់រយៈពេលបីបួនម៉ោង។ ខ្យល់អាកាសពិតជាស្រស់ស្រាយខ្លាំងណាស់!» បានឡើយ។ ដង្កូវមិនអាចយល់ពីអ្វីដែលសត្វរៃនិយាយទេ ប៉ុន្តែសត្វរៃស្គាល់ខ្យល់នោះគឺជាអ្វី។
ដោយសារសាវកប៉ុលបានកើតជាថ្មី គាត់អាចពន្យល់យ៉ាងច្បាស់លាស់អំពីភាពខុសគ្នារវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី។ គាត់និយាយថា ព្រះអង្គសង្រ្គោះដែលបានសង្រ្គោះគាត់ គឺជាព្រះយេស៊ូវគ្រីស្ទ។ តើព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងទេ? ទ្រង់ពិតជាបានសង្រ្គោះយើង! «ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។»
អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញ បម្រើក្រិត្យវិន័យរបស់ព្រះ ដោយគំនិតរបស់ពួកគេ។ ដូច្នេះ តើពួកគេបម្រើអ្វី ដោយសាច់ឈាមរបស់ពួកគេ? ពួកគេបម្រើច្បាប់របស់អំពើបាប ដោយសាច់ឈាមរបស់ពួកគេ។ សាច់ឈាមចូលចិត្តធ្វើបាប ពីព្រោះវាមិនទាន់បានផ្លាស់ប្រែនៅ ឡើយ។ សាច់ឈាមចង់បានកិច្ចការខាងសាច់ឈាម ហើយព្រះវិញ្ញាណចង់បានកិច្ចការរបស់ព្រះវិញ្ញាណ។ ដូច្នេះ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញ អាច និងចង់ដើរតាមព្រះអម្ចាស់ ពីព្រោះឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ។ ប៉ុន្តែអ្នកដែលអំពើបាបរបស់ខ្លួនមិនត្រូវបានដោះចេញ តែងតែដើរតាមបាប ដោយគំនិត និងសាច់ឈាមរបស់ពួកគេ។ អ្នកដែលបានកើតជាថ្មី ដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញ អាចដើរតាមព្រះ ដោយគំនិតរបស់ពួកគេ ទោះបើសាច់ឈាមរបស់ពួកគេដើរតាមបាបក៏ដោយ។ 
 
 
អំណាចនៃព្រះវិញ្ញាណនៃជីវិតនៅក្នុងព្រះគ្រីស្ទយេស៊ូវបានធ្វើឲ្យយើងបានរួចពីអំពើបាបរបស់អំពើបាប និងសេចក្តីស្លាប់
 
ឥឡូវនេះ ចូរយើងរំលង រ៉ូម ៨:១ សិន។ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញ ដោយការជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ លែងត្រូវបានកាត់ទោស ដោយសារក្រិត្យវិន័យរបស់ព្រះទៀតហើយ ទោះបើពួកគេបានកើតមកជាមនុស្សមានបាបក៏ដោយ។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ» (រ៉ូម ៨:១-២)។
ដូច្នេះ ឥឡូវនេះ គ្មានទោសសោះ សម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ គ្មានទោសសោះ! អ្នកដែលបានកើតជាថ្មី ឥតមានបាបទេ ហើយក៏មិនមានការជំនុំជម្រះលើពួកគេដែរ។ ឥតមានបាបនៅក្នុងចិត្តរបស់ពួកគេឡើយ ពីព្រោះអំណាចរបស់ព្រះវិញ្ញាណនៃជីវិតនៅក្នុងព្រះ គ្រីស្ទយេស៊ូវ បានធ្វើពួកគេបានរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ព្រះអម្ចាស់របស់យើងគឺជាប្រភពនៃជីវិត ហើយធ្វើជាកូនចៀមនៃព្រះ បានចាប់ទុំផ្ទៃ ដោយសារព្រះវិញ្ញាណបរិសុទ្ធ និងបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់។ ហើយទ្រង់បានទទួលយកការជំនុំជម្រះជំនួសយើង ដោយការសុគតនៅលើឈើឆ្កាង។ តាមរយៈអំពើទាំងនេះ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញទាំងស្រុង។ 
ដូច្នេះ តើយើងត្រូវតែស្លាប់ម្តងទៀត ដោយសារអំពើបាបរបស់យើងឬ? តើយើងមានអ្វីដែលត្រូវទទួលការជំនុំជម្រះឬ? ហើយតើយើងមានបាបនៅក្នុងយើងទេ បើសិនអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ? ទេ មិនមានឡើយ! យើងនឹងត្រូវទទួលការជំនុំជម្រះអ្វីសោះឡើយ ពីព្រោះព្រះ អម្ចាស់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ បានសុគតជំនួសយើង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់រួចហើយ។ 
សេចក្តីសង្រ្គោះរបស់ព្រះរំដោះយើងចេញពីការជំនុំជម្រះរបស់ទ្រង់ ខណៈដែលក្រិត្យវិន័យបង្កើតសេចក្តីក្រោធវិញ។ «ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។» សេចក្តីក្រោធរបស់ព្រះសម្តែងមកកាន់អ្នកដែលមានបាប ហើយព្រះបញ្ជូនពួកគេទៅស្ថាននរក។ ប៉ុន្តែព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំណាចរបស់អំពើបាប និង សេចក្តីស្លាប់ ដោយការទទួលយកអំពើបាបទាំងអស់ពីចិត្តរបស់យើង។ ទ្រង់បានធ្វើឲ្យអ្នកជឿ ដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ចេញពីបាប។ ដូច្នេះ តើអំពើបាបរបស់អ្នកត្រូវបានដោះចេញហើយឬនៅ? 
«ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តី កំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្តីក្រឹត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ» (រ៉ូម ៨:៣-៤)។
នៅទីនេះ ព្រះអម្ចាស់ប្រាប់យើងយ៉ាងច្បាស់លាស់ថា សាច់ឈាមខ្សោយ និងមិនអាចស្តាប់តាមសេចក្តីតម្រូវរបស់ក្រិត្យវិន័យបានឡើយ។ ក្រិត្យវិន័យរបស់ព្រះបរិសុទ្ធ និងគ្រប់លក្ខណ៍ ប៉ុន្តែដោយសារសាច់ឈាមរបស់យើងខ្សោយខ្លាំងពេក យើងមិនអាចរស់នៅតាមវាបានឡើយ។ ក្រិត្យវិន័យរបស់ព្រះតម្រូវឲ្យយើងបានគ្រប់លក្ខណ៍ និងមានការស្តាប់បង្គាប់ពេញលេញ ប៉ុន្តែសាច់ឈាមរបស់យើងមិនរស់នៅតាមសេចក្តីតម្រូវទាំងអស់របស់ក្រិត្យវិន័យបានឡើយ ដោយសារតែភាពខ្សោយរបស់វា។ ដូច្នេះ ក្រិត្យវិន័យបង្កើតសេចក្តីក្រោធមកលើយើ ង។ប៉ុន្តែតើព្រះយេស៊ូវមានប្រយោជន៍អ្វី បើសិនយើងនឹងទទួលការជំនុំជម្រះទៀត?
ព្រះបានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់មក ដើម្បីសង្រ្គោះ យើង។ ទ្រង់បានប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់យើង ដោយការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក។ «ការទោសអំពើបាបនៅក្នុងសាច់ ឈាម។» ព្រះបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដើម្បីឲ្យសេចក្តីតម្រូវសុចរិតនៃក្រិត្យវិន័យត្រូវបានបំពេញសម្រេច នៅក្នុងយើង ដែលមិនដើរតាមសាច់ឈាម ប៉ុន្តែតាមព្រះវិញ្ញាណវិញ។ ដូច្នេះ អំពើបាបរបស់យើងត្រូវបានដោះចេញ ដោយសារជំនឿចេញពីចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ គឺអំពើបាបរបស់យើងត្រូវបានដោះចេញ នៅពេលយើងទទួលស្គាល់អ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង។ 
 
 
អ្នកដែលរស់នៅតាមព្រះវិញ្ញាណ និងអ្នកដែលរស់នៅតាមសាច់ឈាម
 
មានគ្រីស្ទបរិស័ទពីរប្រភេទ៖ អ្នកដែលដើរតាមគំនិតផ្ទាល់ខ្លួន និងអ្នកដែលដើរតាមព្រះបន្ទូលនៃសេចក្តីពិត។ អ្នកដែលដើរតាមព្រះបន្ទូលនៃសេចក្តីពិត អាចបានសង្រ្គោះ និងបានរាប់ជាសុចរិត ខណៈដែលអ្នកដែលដើរតាមគំនិតផ្ទាល់ខ្លួន នឹងត្រូវវិនាស។
«ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ» (រ៉ូម ៨:៥-៦)។
«កិច្ចការរបស់សាច់ឈាម» គឺត្រូវលាងសម្អាតខ្លួនខាងក្រៅ។ ហើយអ្នកដែលធ្វើដូច្នេះ បោះបង់ព្រះគម្ពីរចោល និងទៅពួកជំនុំជារៀងរាល់ថ្ងៃ ដោយសេចក្តីឧស្សាហ៍ ទោះបើពួកគេអាក្រក់ និងឈ្លោះជាមួយប្រពន្ធរបស់ពួកជំនុំនៅផ្ទះក៏ដោយ។
«សួស្តី! តើអ្នកសុខសប្បាយជាទេ?»
«រីករាយដែលបានជួបអ្នក។»
ពួកគេនិយាយថា «អាម៉ែន» ជាច្រើនដង នៅពេលគ្រូគង្វាលរបស់ពួកគេអធិប្បាយ តាមរបៀបមេត្តាករុណា និងនៅក្នុងសម្លេងបរិសុទ្ធ។ ពួកគេចេញពីកម្មវិធីថ្វាយបង្គំ យ៉ាងសុភាព ប៉ុន្តែនៅពេលពួកគេឃ្លាតឆ្ងាយពីពួកជំនុំ ពួកគេផ្លាស់ប្តូរយ៉ាងលឿន។
«តើព្រះបន្ទូលបាននិយាយមកកាន់ខ្ញុំយ៉ាងដូចម្តេច? ខ្ញុំមិនអាចចងចាំបានឡើយ។ តោះ យើងទៅផឹក។!
ពួកគេគឺជាទេវតានៃពួកជំនុំ ប៉ុន្តែពួកគេក្លាយជាមនុស្សខាងសាច់ឈាមជាមួយរំពេច នៅពេលពួកគេនៅឆ្ងាយពីពួកជំនុំ។
ដូច្នេះ មនុស្សមានបាបគួរតែអធិស្ឋានទៅកាន់ព្រះថា «ព្រះជាម្ចាស់ សូមសង្រ្គោះទូលបង្គំ ដែលជាមនុស្សវេទនានេះផង។ ទូលបង្គំមិនអាចចូលទៅក្នុងស្ថានសួគ៌បានឡើយ ហើយទូលបង្គំនឹងធ្លាក់ទៅក្នុងស្ថាននរក បើសិនទ្រង់មិនសង្រ្គោះទូលបង្គំទេ។ ប៉ុន្តែបើសិនទ្រង់លាងសម្អាតអំពើបាបទាំងអស់របស់ទូលបង្គំ ដែលទូលប្រព្រឹត្តរហូតដល់ស្លាប់ ទូលបង្គំអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយសេចក្តីជំនឿ»។ ពួកគេត្រូវតែពឹងផ្អែកលើព្រះទាំងស្រុង។
អ្នកជឿម្នាក់ៗអាចទទួលបានសេចក្តីប្រោសលោះ ចេញពីអំពើបាបរបស់ខ្លួន និងមានជីវិតខាងវិញ្ញាណបាន នៅពេលពួកគេដើរតាមព្រះបន្ទូលព្រះ។ «តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ»។ បើសិនយើងគិត និងជឿតាមសេចក្តីពិតរបស់ព្រះ យើងមានសេចក្តីសុខសាន្ត។ «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ» (រ៉ូម ៨:៧-៨)។ អ្នកដែលអំពើបាបរបស់ខ្លួនមិនត្រូវបានដោះចេញ និងនៅតែរស់នៅក្នុងសាច់ឈាម មិនអាចផ្គាប់ព្រះហឫទ័យព្រះបានឡើយ។
«តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ» (រ៉ូម ៨:៩)។ មនុស្សយល់ច្រឡំចំពោះបទគម្ពីរនេះ ពីព្រោះសាវកប៉ុលនៅក្នុងពាក្យខាងវិញ្ញាណដ៏ជ្រាលជ្រៅ។ អ្នកដែលមិនបានកើតជាថ្មី យល់ច្រឡំចំពោះ រ៉ូម ៧ និង ៨ គឺពួកគេមិនអាចយល់ផ្នែកនេះនៅក្នុងព្រះគម្ពីរបានឡើយ។ ប៉ុន្តែយើងដែលជាអ្នកបានកើតជាថ្មី មិននៅក្នុងសាច់ឈាម និងមិនរស់នៅសម្រាប់សាច់ឈាមទេ។
ចូរអានយ៉ាងយកចិត្តទុកដាក់ នូវអ្វីដែលសាវកប៉ុលនិយាយនៅក្នុងបទគម្ពីរខាងលើនេះ។ តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកឬ? បើសិនអ្នកណាម្នាក់មិនមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ គាត់មិនមែនជារបស់ទ្រង់ឡើយ។ ហើយបើសិនមិនមែនជារបស់ទ្រង់ទេ វាមានន័យថា គាត់គឺជារបស់សាតាំង និងជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។
«ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះ សេចក្តីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា» (រ៉ូម ៨:១០-១១)។ អាម៉ែន។
ព្រះអម្ចាស់បានចាប់ទុំផ្ទៃម្តាយ ដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានបញ្ជូនមកផែនដីនេះ នៅក្នុងរូបភាពជាសាច់ឈាម ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ។ ទ្រង់បានយាងចូលទៅគង់ក្នុងចិត្តរបស់អ្នកជឿទាំងអស់ ដែលជឿលើសេចក្តីប្រោសលោះចេញពីអំពើ បាប។ ហើយព្រះវិញ្ញាណយាងចូលទៅក្នុងចិត្ត ដើម្បីបញ្ជាក់ថា ព្រះ អម្ចាស់យេស៊ូវពិតជាបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ហើយព្រះក៏នឹងប្រទានជីវិតដល់សាច់ឈាមរបស់យើងផងដែរ នៅពេលព្រះយេស៊ូវយាងមកផែនដីនេះម្តងទៀត។ «ព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។»
 
 
ព្រះវិញ្ញាណធ្វើបន្ទាល់ទៅកាន់វិញ្ញាណរបស់យើងថា យើងគឺជាកូនរបស់ព្រះ
 
យើង ត្រូវតែរស់នៅ ដោយសេចក្តីជំនឿលើព្រះ និងដោយព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីយើងបានកើតជាថ្មីហើយ។ «ដូច្នេះ បងប្អូនអើយ យើងមានសេចក្តីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ» (រ៉ូម ៨:១២-១៧)។ យើងស្រែកថា «ឱអ័ប្បា ព្រះ វរបិតាអើយ» ពីព្រោះយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ មិនមែនវិញ្ញាណដែលជាប់ចំណង និងភ័យខ្លាចឡើយ។
«ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។» ទីមួយ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ថា យើងបានទទួលការអត់ទោសសម្រាប់អំពើបាប តាមរយៈព្រះបន្ទូលដ៏រឹងមាំរបស់ព្រះ ហើយ។ ហើយសេចក្តីបន្ទាល់ទីពីរគឺថា យើងឥតមានបាបទេ គឺយើងបានសង្រ្គោះហើយ។ ព្រះវិញ្ញាណបានធ្វើដូច្នេះ នៅក្នុងចិត្តរបស់អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញហើយ។ «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង» (រ៉ូម ៣:១០)។ នេះគឺជាការពិត ប៉ុន្តែនេះគឺនៅមុនពេលព្រះបានសង្រ្គោះយើងទេ។ នៅក្រោមបទគម្ពីរនេះ មានសេចក្តីដែលសរសេរថា យើងបាន «បានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូ» (រ៉ូម ៣:២៤)។ ហើយក៏ សរសេរផងដែរថា ព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ថា យើងគឺជាកូនរបស់ព្រះ។ ព្រះវិញ្ញាណយាងមកយើង នៅពេលយើងទទួលស្គាល់នៅក្នុងចិត្តនូវអ្វីដែលព្រះបានធ្វើសម្រាប់យើង ប៉ុន្តែបើសិនយើងមិនជឿទេ ព្រះវិញ្ញាណមិនគង់នៅក្នុងយើងឡើយ។ បើសិនយើងទទួលយកអ្វីដែលព្រះបានធ្វើសម្រាប់យើង ទុកនៅក្នុងចិត្ត ព្រះវិញ្ញាណធ្វើបន្ទាល់ថា «អ្នកសុចរិត ហើយអ្នកគឺជាកូនរបស់ខ្ញុំ។ អ្នកសុចរិត ហើយអ្នកគឺជារាស្ត្ររបស់ខ្ញុំ»។ «បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។» វាពិតជាត្រឹមត្រូវទាំងស្រុង ដែលកូនរបស់ព្រះរងទុក្ខជាមួយព្រះអម្ចាស់ ហើយក៏បានតំកើងឡើងជាមួយទ្រង់ដែរ។ អ្នកដែលមានព្រះវិញ្ញាណ ព្រះវិញ្ញាណដឹកនាំ ហើយមានសង្ឃឹមសម្រាប់ការចូលទៅក្នុងនគរស្ថានសួគ៌។ 
 
 
យើងរស់នៅក្នុងសេចក្តីសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ ទោះបើយើងប្រឈមនឹង ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះក៏ដោយ
 
ចូរ យើងត្រឡប់ទៅអាន រ៉ូម ៨:១៨-២៥ ឡើងវិញ។ «ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់»។
យើងគឺជាផលផ្លែដំបូងរបស់ព្រះវិញ្ញាណ។ យើងដែលបានកើតជាថ្មីហើយ គឺជាផលផ្លែដំបូងនៃការរស់ឡើងវិញ។ ហើយយើងនឹងមានចំណែកនៅក្នុងការរស់ឡើងលើកដំបូង។ ព្រះយេស៊ូវគ្រីស្ទគឺជាផលផ្លែដំបូងនៃការរស់ឡើងវិញ ហើយគឺជាអ្នកដែលនៅជាប់ជាមួយទ្រង់។ អ្នកដែលជារបស់ព្រះគ្រីស្ទ មានចំណែកនៅក្នុងការរស់ឡើងវិញដំបូង ហើយបន្ទាប់មក ចុងបញ្ចប់នឹងមកដល់។ ប៉ុន្តែមនុស្សទុច្ចរិតនឹងមានចំណែកនៅក្នុងការរស់ឡើងវិញលើកទីពីរ ដើម្បីទទួលការជំនុំជម្រះ។ ដូច្នេះហើយបានជាសាវកប៉ុលនិយាយថា «រាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ»។ តាមរយៈសីរីល្អនៅទីនេះ គាត់កំពុងតែសំដៅទៅលើនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ យើងទាំងអស់គ្នានឹងបានផ្លាស់ប្រែ កាលណាថ្ងៃនោះបានមកដល់។ កូនរបស់ព្រះនឹងរស់ពីស្លាប់ឡើងវិញ ហើយពួកគេម្នាក់ៗនឹងទទួលបានជីវិតអស់កល្បជានិច្ចពីព្រះអម្ចាស់។ សាច់ឈាមពិតជានឹងរស់ឡើងវិញ (ព្រលឹងរបស់យើងបានរស់ពីស្លាប់ឡើងវិញរួចហើយ»។ ព្រះនឹងកែគ្រប់យ៉ាងជាថ្មីឡើងវិញ ហើយមនុស្សសុចរិតនឹងរស់នៅជាស្តេច យ៉ាងមានអំណរ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។
ស្នាព្រះហស្តទាំងអស់រង់ចាំការបើកសម្តែងរបស់កូនព្រះ។ ស្នាព្រះហស្តនឹងបានផ្លាស់ប្រែ នៅពេលយើងផ្លាស់ប្រែ។ ហើយនឹងលែងមានការឈឺចាប់ សេចក្តីលំបាក ឬសេចក្តីស្លាប់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំទៀតហើយ។ ប៉ុន្តែហេតុអ្វីយើងថ្ងូរនៅពេលនេះ? ពីព្រោះសាច់ឈាមរបស់យើងនៅខ្សោយនៅឡើយ។ តើព្រលឹងរបស់យើងថ្ងូរសម្រាប់អ្វី? សម្រាប់សេចក្តីប្រោសលោះនៃរូបកាយរបស់យើង។
«មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់» (រ៉ូម ៨:២៣-២៥)។ 
យើងកំពុងតែទន្ទឹងរង់ចាំដល់ការបានធ្វើជាកូនចិញ្ចឹម ពីព្រោះយើងបានសង្រ្គោះនៅក្នុងសេចក្តីសង្ឃឹមនេះ។ អំពើបាបរបស់យើងត្រូវបានដោះចេញទាំងស្រុងហើយ ហើយយើងនឹងចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។។ យើងនឹងមិនវិនាសឡើយ ទោះបើលោកិយនេះឈានដល់ទីបញ្ចប់របស់វាយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ។ ព្រះ អម្ចាស់របស់យើងនឹងយាងមកលោកិយនេះ ម្តងទៀត នៅចុងបញ្ចប់នៃលោកិយនេះ។ ហើយទ្រង់នឹងធ្វើឲ្យគ្រប់យ៉ាងបានថ្មីឡើងវិញ ហើយនឹងប្រទានសាច់ឈាមដែលផ្លាស់ប្រែដល់មនុស្សសុចរិត។ ទ្រង់នឹងធ្វើឲ្យពួកគេបានសោយរាជ្យអស់រយៈពេលមួយពាន់ឆ្នាំជាមួយទ្រង់។ 
ចុងបញ្ចប់នៃលោកិយនេះ គឺជាសេចក្តីអស់សង្ឃឹមរបស់មនុស្សមានបាប ប៉ុន្តែជាសេចក្តីសង្ឃឹមថ្មីសម្រាប់មនុស្សសុចរិតវិញ។ សាវកប៉ុលសង្ឃឹមសម្រាប់ចុងបញ្ចប់នៃលោកិយនេះ។ តើអ្នកកំពុងតែថ្ងូរ និងរង់ចាំសេចក្តីប្រោសលោះសម្រាប់រូបកាយរបស់អ្នកឬ? ហើយតើព្រះវិញ្ញាណក៏កំពុងតែថ្ងូរផងដែរឬ? យើងនឹងបានផ្លាស់ប្រែទៅជារូបកាយខាងវិញ្ញាណ ដូចជារូបកាយរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដែរ ដែលឥតមានការឈឺចាប់ និងសេចក្តីខ្សោយ។
 
 
ព្រះវិញ្ញាណបរិសុទ្ធជួយមនុស្សសុចរិតឲ្យមានសេចក្តីជំនឿ
 
ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងឲ្យមានសេចក្តីជំនឿ។ តើយើងសង្ឃឹមចង់បានអ្វីដែលយើងមើលឃើញឬ? ទេ យើងសង្ឃឹមចង់បានអ្វីដែលយើងមិនមើលឃើញ។ «ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ» (រ៉ូម ៨:២៦-២៧)។
តើព្រះវិញ្ញាណពិតជាចង់បានអ្វីនៅក្នុងយើង? តើទ្រង់ជួយយើងឲ្យធ្វើអ្វី? ហើយតើយើងសង្ឃឹមចង់បានអ្វី? យើងសង្ឃឹមចង់បាន «ផ្ទៃមេឃថ្មី និងផែនដីថ្មី» (២ពេត្រុស ៣:១៣) ដែលជានគរស្ថានសួគ៌។ យើងនឿយហត់ ហើយមិនចង់រស់នៅក្នុងលោកិយដែលវិនាសនេះទៀតឡើយ។ យើងសង្ឃឹមចង់បានថ្ងៃនៃព្រះអម្ចាស់ ដែលយើងនឹងរស់នៅ ដោយអំណរ សន្តិភាព និងសេចក្តីស្រឡាញ់ ជាមួយព្រះអម្ចាស់យេស៊ូវរបស់យើង។
ដូច្នេះ ព្រះវិញ្ញាណថ្ងូរ និងទូលអង្វរសម្រាប់យើង ដែលកំពុងតែរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី។ និយាយដោយស្មោះត្រង់ យើងដែលជាមនុស្សសុចរិត មិនមានសេចក្តីរីករាយនៅក្នុងលោកិយនេះទេ លើកលែងតែ ការលេងបាល់ទាត់យូរៗម្តង ជាមួយអ្នកបម្រើព្រះដទៃទៀតប៉ុណ្ណោះ។ យើងរស់នៅលើផែនដីនេះ ពីព្រោះយើងចាប់អារម្មណ៍លើការប្រកាសដំណឹងល្អ។ ប៉ុន្តែសម្រាប់មហាបេសកកម្មនេះ មនុស្សសុចរិតនឹងមិនមានហេតុផលណា សម្រាប់ការនៅក្នុងលោកិយនេះទេ។ 
 
 
ព្រះធ្វើឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់អ្នកដែលបានកើតជាថ្មី ដែលស្រឡាញ់ទ្រង់
 
ចូរ យើងអាន រ៉ូម ៨:២៨-៣០។ «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។»
សាវកប៉ុលនិយាយនៅក្នុង រ៉ូម ៨:២៨ ថា «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ បទគម្ពីរនេះសំខាន់ខ្លាំង ណាស់។ មនុស្សជាច្រើនគិតថា «ហេតុអ្វីខ្ញុំបានកើតមក? ព្រះគួរតែបានបង្កើតខ្ញុំនៅក្នុងកន្លែងមួយ ដែលមិនមានសាតាំង ហើយទ្រង់គួរតែអនុញ្ញាតឲ្យខ្ញុំរស់នៅក្នុងនគរស្ថានសួគ៌តាំងពីដំបូងមកម៉្លេះ។ ហេតុអ្វីទ្រង់បានបង្កើតខ្ញុំដូច្នេះ?»។ មនុស្សមួយចំនួន ដែលបានកើតមកនៅក្នុង ស្ថានភាពអាក្រក់ មានកំហឹងចំពោះឪពុកម្តាយ និងព្រះ។ «ហេតុអ្វីអ្នកធ្វើឲ្យខ្ញុំបានកើតមកនៅក្នុងការរងទុក្ខយ៉ាងនេះ?»
បទគម្ពីរនេះផ្តល់ដល់យើងនូវចម្លើយត្រឹមត្រូវសម្រាប់សំណួរនេះ។ យើងបានកើតមកជាស្នព្រះហស្តរបស់ព្រះ។ តើត្រឹមត្រូវទេ? យើងគឺជាស្នាព្រះហស្តរបស់ទ្រង់។ ព្រះបានបង្កើតយើងមកនៅក្នុងរូបអង្គទ្រង់ ដែលដូចជាទ្រង់ ប៉ុន្តែយើងនៅតែជាស្នាព្រះហស្តរបស់ទ្រង់ដដែល។ មានគោលបំណងមួយ ដែលព្រះបានដាក់យើងនៅក្នុងលោកិយនេះ។ ព្រះគម្ពីរនិយាយថា «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ ដោយសារតែបាបតាំងពីកំណើត ដែលយើងបានស្នងពី អ័ដាម និងអេវ៉ា ដែលបានចាញ់បញ្ឆោតរបស់សាតាំង យើងបានកើតមកជាមនុស្សមានបាប និងត្រូវរងទុក្ខ។ ប៉ុន្តែព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទសម្រាប់យើង ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ តាមរយៈសេចក្តីជំនឿ។ នេះហើយគឺជាគោលបំណងនៃការដែលទ្រង់បង្កើតយើមក។ ទ្រង់ក៏សព្វព្រះទ័យប្រទានដល់យើងនូវជីវិតពោរពេញដោយអំណរ និងអស់កល្ប ជានិច្ចផងដែរ ជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតានៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ 
«តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។» បំណងព្រះហឫទ័យព្រះសម្រាប់យើង ត្រូវបានបំពេញសម្រេចទាំងអស់ នៅពេលអំពើបាបរបស់យើងត្រូវបានដោះចេញ។ តើត្រឹមត្រូវទេ? តើយើងមិនគួរតែមានអំណរ ដែលយើងបានកើតមកនៅក្នុងលោកិយនេះទេឬ? នៅពេលយើងគិតអំពីសិរីល្អ ដែលយើងនឹងទទួលបាននៅពេលអនាគត យើងពិតជាមានអំណរសម្រាប់ជីវិតនៅក្នុងលោកិយនេះ។ ប៉ុន្តែមនុស្សភាគច្រើនមិនមានអំណរទេ ហើយនេះដោយសារតែពួកគេបដិសេធសេចក្តីស្រឡាញ់របស់ព្រះ។ 
តើអ្នកដឹងដែរទេថា ហេតុអ្វីមានអំពើបាប និងជម្ងឺទាំងឡាយ និងហេតុអ្វីមនុស្សអាក្រក់ហាក់ដូចជាសុខស្រួល ហើយអ្នកដែលព្យាយាមធ្វើល្អ ហាក់ដូចជារងទុក្ខដូច្នេះ? ពីព្រោះនៅពេលយើងរងទុក្ខ យើងនឹងស្វែងរកព្រះ ជួបជាមួយទ្រង់ និងធ្វើជាកូនរបស់ទ្រង់ ដោយការទទួលយក សេចក្តីអត់ទោសសម្រាប់អំពើបាប។ ព្រះអនុញ្ញាតឲ្យមនុស្សអាក្រក់នៅតែរស់នៅក្នុងលោកិយនេះ ដើម្បីធ្វើឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់ សេចក្តីល្អដល់អ្នកដែលស្រឡាញ់ទ្រង់។ 
ចូរកុំគិតដូច្នេះថា «ខ្ញុំមិនដឹងពីមូលហេតុដែលព្រះបានបង្កើតខ្ញុំយ៉ាងដូច្នេះទេ។ ហេតុអ្វីព្រះបានអនុញ្ញាតឲ្យខ្ញុំបានកើតមកនៅក្នុងគ្រួសារក្រីក្រ និងរងទុក្ខដូច្នេះ?»។ ព្រះអនុញ្ញាតឲ្យយើងបានកើតមកនៅក្នុងលោកិយនេះ ក្រោមការសោយរាជ្យរបស់សាតាំង និងក្រិត្យវិន័យ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ និងធ្វើឲ្យយើងបានរស់នៅជាស្តេចអស់កល្បជានិច្ច ជាមួយព្រះអម្ចាស់នៅក្នុងនគររបស់ព្រះ។ គ្រប់ការទាំងអស់បានផ្សំគ្នា សម្រាប់សេចក្តីល្អ ហើយព្រះបានយកយើងធ្វើជាកូនរបស់ទ្រង់។ នេះហើយគឺជាគោលបំណងនៃការបង្កើតយើងមកនៅក្នុងរបៀបនេះ។ យើងមិនមានអ្វីត្រូវរអ៊ូរទាំចំពោះព្រះទេ។ «ហេតុអ្វីទ្រង់បានបង្កើតខ្ញុំយ៉ាងដូច្នេះ? ហេតុអ្វីខ្ញុំដូច្នេះ?» បំណងព្រះហឫទ័យល្អរបស់ព្រះត្រូវបានបំពេញសម្រេច តាមរយៈទុក្ខលំបាកទាំងនេះ។
ចូរកុំរអ៊ូរទាំអំពីការរងទុក្ខរបស់អ្នក។ ហើយចូរកុំច្រៀងចម្រៀង ទុតិដ្ឋិនិយមអំពីជីវិតរបស់អ្នកទៀត។ «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ» (ហេព្រើរ ៩:២៧)។ មានព្រះគុណនៃសេចក្តីសង្រ្គោះរបស់ព្រះ នៅចន្លោះកំណើតរបស់មនុស្ស និងការជំនុំជម្រះ។ យើងជឿដល់ព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញ ដោយសារព្រះគុណព្រះ ហើយយើងនឹងសោយរាជ្យអស់កល្បជានិច្ច នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ យើងត្រូវបានហៅថា «ម្ចាស់នៃស្នាព្រះហស្តទាំងអស់»។ ឥឡូវនេះ តើអ្នកយល់ពីមូលហេតុដែលព្រះបានធ្វើឲ្យអ្នករងទុក្ខដែរទេ? ទ្រង់បានប្រទានទុក្ខលំបាក និងសេចក្តីវេទនាដល់យើង ដើម្បីប្រទានពរឲ្យយើងបានធ្វើជាកូនរបស់ទ្រង់ ដោយនាំយើងត្រឡប់មកឯព្រះវិញ។ 
 
 
ព្រះបានតម្រូវឲ្យយើងបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់
 
យើង មិនចាំបាច់ចំណាយពេលច្រើនទេ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាប បានសង្រ្គោះចេញពីការជំនុំជម្រះរបស់ព្រះ និងបានរាប់ជាសុចរិត។ យើងបានរាប់ជាសុចរិត តែម្តងជាសម្រេច ហើយយើងអាចនៅតែជាកូនរបស់ព្រះ ដោយសារសេចក្តីជំនឿជានិច្ច។ សេចក្តីសង្រ្គោះរបស់ព្រះមិនមែនជាលទ្ធផលនៃដំណើរការយូរអង្វែងនៃការញែកជាបរិសុទ្ធរបស់យើងឡើយ។ ព្រះបានសង្រ្គោះយើង តែម្តងជាសម្រេច ហើយបានរាប់យើងជាសុចរិតតែម្តងគត់។
«ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ» (រ៉ូម ៨:២៩-៣០)។ 
តាមរយៈបទគម្ពីរនេះ មនុស្សជាច្រើនផ្អែកលើ «គោលលទ្ធិទាំងប្រាំរបស់លោកកាល់វីន។ ប៉ុន្តែពួកគេខុសហើយ។ នៅទីនេះ សាវកប៉ុលនិយាយថា «ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់»។ ព្រះបានបង្កើតយើង ហើយទ្រង់បានតម្រូវយើងឲ្យបានកើតមកនៅក្នុងលោកិយនេះ តាមផែនការរបស់ទ្រង់ និងបានធ្វើជាកូនទ្រង់នៅក្នុងព្រះយេស៊ូវ។ ឲ្យបានត្រឡប់ដូចជារូបអង្គរបស់អ្នកណា? ដើម្បីបានត្រឡប់ដូចជារូបអង្គរបស់ព្រះ និងរូបអង្គរបស់ព្រះរាជបុត្រាទ្រង់។
យោងតាមបំណងព្រះហឫទ័យល្អរបស់ទ្រង់ ព្រះបានអនុញ្ញាតឲ្យយើងបានកើតមក ហើយទទួលយកយើងធ្វើជាកូនរបស់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានសន្យានឹងបញ្ជូនព្រះរាជបុត្រានៃទ្រង់ ដើម្បីធ្វើឲ្យយើងបានធ្វើជាកូនរបស់ទ្រង់ ដោយបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់។ នៅពេលយើងគឺជាមនុស្សមានបាប ដែលជាពូជពង្សរបស់អ័ដាម ព្រះបានហៅយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។ ទ្រង់បានហៅយើង បន្ទាប់ពីទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ ដើម្បីរាប់យើងជាសុចរិត ដោយសារសេចក្តីជំនឿរបស់យើង។ 
 
 
ព្រះបានរាប់យើងជាសុចរិត ហើយទ្រង់បានប្រទានសិរីល្អដល់យើង
 
ព្រះ បានហៅមនុស្សមានបាប ហើយបានរាប់ពួកគេជាសុចរិត តែម្តងជាសម្រេច។ យើងបានរាប់ជាសុចរិត តែម្តងជាសម្រេច ដោយការជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះ មិនដោយការបានញែកជាបរិសុទ្ធបន្តិចម្តងៗ ដូចដែលទេវវិទូអះអាងនោះឡើយ។ ព្រះហៅមនុស្សមានបាប ហើយរាប់ពួកគេជាសុចរិត។ នេះហើយគឺជាមូលហេតុដែលទ្រង់ហៅមនុស្សមានបាប។
«ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត។» អ្នកណាដែលព្រះបានហៅ និងជឿលើអ្វីដែលព្រះយេស៊ូវបានធ្វើ បានរាប់ជាសុចរិត។ យើងពិតជាមានបាប ក្នុងនាមជាពូជពង្សរបស់អ័ដាមពីមុន ប៉ុន្តែអំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញហើយ នៅពេលយើងជឿលើសេចក្តីពិតថា ព្រះយេស៊ូវពិតជាបានដោះអំពើបាបទាំងអស់ចេញមែន។ ដូច្នេះ តើអ្នកមានបាបដែរទេ? ពិតជាមិនមានទេ! យើងលែងមានបាបនៅក្នុងចិត្តរបស់យើងទៀតហើយ។ «ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត។»
មនុស្សសុចរិតគឺជាអ្នកដែលបានធ្វើជាកូនរបស់ព្រះ។ ប៉ុន្តែវាមិនពិតទេដែលថា យើងបានធ្វើជាកូនរបស់ព្រះជាដំណាក់កាល មួយជំហាន ម្តងៗ។ ផ្ទុយទៅវិញ យើងបានទទួលសិរីល្អជាកូនរបស់ព្រះ ដោយសារសេចក្តីប្រោសលោះរបស់ទ្រង់ តែម្តងជាសម្រេច។
«ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត។» ព្រះបានយកយើងធ្វើជាកូនរបស់ទ្រង់។ ខ្ញុំមិនយល់ពីមូលហេតុដែល គ្រីស្ទបរិស័ទជាច្រើនជឿលើ «ជំហានទាំងប្រាំទៅកាន់សេចក្តីសង្រ្គោះ» ទេ។ សេចក្តីសង្រ្គោះ និងការបានធ្វើជាកូនរបស់ព្រះត្រូវបានកើតឡើង តែម្តងជាសម្រេច។ យើងគ្រាន់តែត្រូវចំណាយពេលចូលរួមនៅក្នុងការរស់ឡើងវិញនៃរូបកាយរបស់យើងប៉ុណ្ណោះ ពីព្រោះយើងត្រូវតែរង់ចាំការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះអម្ចាស់ ប៉ុន្តែយើងទទួលបានសេចក្តីសង្រ្គោះចេញពីបាបភ្លាមៗ បន្ទាប់ពីយើងជឿ។ យើងអាចមាន សេចក្តីប្រោសលោះជានិច្ច នៅពេលឆ្លើយតបចំពោះព្រះបន្ទូលអំពីការអត់ទោសអំពើបាប ដែលព្រះបានប្រទានដល់យើង និងទទួលយកអ្វីដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើង។ «សូមអរព្រះគុណដល់ព្រះអម្ចាស់។ ហាលេលូយ៉ា! អាម៉ែន! ទូលបង្គំបានសង្រ្គោះហើយ ពីព្រោះទ្រង់បាន សង្រ្កោះទូលបង្គំហើយ។ ទូលបង្គំនឹងមិនអាចបានសង្រ្គោះទេ បើសិនទ្រង់មិនបានលាងសម្អាតអំពើបាបទាំងអស់របស់ទូលបង្គំ។ ដូច្នេះ សូម អរព្រះគុណដល់ព្រះអម្ចាស់! ហាលេលូយ៉ា!» នេះហើយគឺជារបៀបដែលអំពើបាបរបស់យើងត្រូវបានដោះចេញ។
សេចក្តីប្រោសលោះមិនតម្រូវឲ្យមានការប្រព្រឹត្ត និងពេលវេលារបស់យើងឡើយ។ ការប្រព្រឹត្តរបស់យើងមិនមានតួនាទី សូម្បីតែ០.១ភាគរយ នៅក្នុងសេចក្តីប្រោសលោះរបស់យើងទេ។ អ្នកជឿតាមគោលលទ្ធិរបស់លោកកាល់វីន និយាយថា មនុស្សបានរាប់ជាសុចរិត ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌។ ដូចដែលដង្កូវមួយមិនអាចរត់បាន១០០ម៉ែត្រនៅក្នុង១វិនាទី មនុស្សក៏មិនអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តរបស់ខ្លួនទេ ទោះបើពួកគេព្យាយាមធ្វើល្អ ឬព្យាយាមគោរពតាមក្រិត្យវិន័យខ្លាំងយ៉ាងណាក៏ដោយ។ 
ដង្កូវនៅតែជាដង្កូវដដែល ទោះបើវាខិតខំលាងសម្អាតខ្លួន និងតុបតែងខ្លួនស្អាតយ៉ាងណាក៏ដោយ។ ដូចគ្នាដែរ ដរាបណាមនុស្សមានបាបនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ពួកគេនៅតែជាមនុស្សមានបាបដដែល ទោះបើពួកគេមើលទៅហាក់ដូចជាល្អយ៉ាងណាក៏ដោយ។ 
តើមនុស្សមានបាបម្នាក់អាចបានរាប់ជាសុចរិតទាំងស្រុង ដោយការបានញែកជាបរិសុទ្ធបន្តិចម្តងៗបានយ៉ាងដូចម្តេច? ហើយតើសាច់ឈាមបានប្រសើរឡើង ទៅតាមពេលវេលាឬ? ទេ សាច់ឈាមមិនគោរពដល់ព្រះទេ ហើយកាលណាវាកាន់តែមានវ័យចាស់ វាកាន់តែអាក្រក់។ ប៉ុន្តែព្រះគម្ពីរនិយាយថា «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ បទគម្ពីរនេះរៀបជាជួរនូវអ្វីដែលកើតឡើងភ្លាមៗ ដោយសារព្រះគុណរបស់ព្រះ។ វាមិននិយាយថា មនុស្សទទួលបានសេចក្តីប្រោសលោះ និងការរាប់ជាសុចរិតជាដំណាក់កាលៗនោះទេ។ ដូច្នេះ មនុស្សអាចបានរាប់ជាសុចរិត តែម្តងជាសម្រេច ដោយសារសេចក្តីជំនឿលើព្រះអម្ចាស់ មិនបន្តិចម្តងៗឡើយ។ 
ដោយមិនដឹងថា ខ្លួនកំពុងតែធ្វើអ្វីនោះទេ ទេវវិទូជាច្រើនជឿតាមទ្រឹស្តីមិនសមហេតុផលផ្សេងៗ ហើយបញ្ជូនមនុស្សទៅកាន់ស្ថាននរក។ ព្រះបានសន្យានឹងប្រទានសេចក្តីប្រោសលោះដល់យើង ហើយបានហៅយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ បានរាប់ជាសុចរិត និងបានប្រទានសិរីល្អដល់អ្នកដែលឆ្លើយតបនឹងការហៅរបស់ទ្រង់។ «ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:២)។ តើព្រះបានលើកតម្កើងយើងដែរទេ? ពិតហើយ! តើយើងអាចទទួលបានសិរីល្អ ដោយការប្រព្រឹត្តល្អ និងការព្យាយាមដែរទេ? ហើយតើយើងត្រូវតែព្យាយាមកាន់តែខ្លាំងៗ ដើម្បីបានរាប់ជាសុចរិតឬ? ទេ! យើងបានរាប់ជាសុចរិតរួចទៅ ហើយ តាមរយៈសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ 
 
 
គ្មានអ្វីអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ
 
បើសិនព្រះនៅខាងយើង តើអ្នកណាអាចទាស់ប្រឆាំងនឹងយើងបាន? គ្មានទេ។ «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី ដូចមានសេចក្តីចែងទុកមកថា [យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់] គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពី សេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ» (៨:៣១-៣៩)។ 
គ្មានអ្វីអាចបំបែកយើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន ឡើយ។ គ្មានអ្នកណាអាចធ្វើឲ្យយើងដែលជាមនុស្សសុចរិត ត្រឡប់ទៅជាមនុស្សមានបាបម្តងទៀតបានឡើយ។ គ្មានអ្នកណាអាចរារាំងអ្នកដែលបានធ្វើជាកូនរបស់ព្រះ និងដែលរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌បានឡើយ។ តើទុក្ខវេទនាអាចធ្វើឲ្យយើងត្រឡប់ទៅជាមនុស្សមានបាបម្តងទៀតបានទេ? តើទុក្ខព្រួយអាចធ្វើឲ្យយើងត្រឡប់ទៅជាមនុស្សមានបាបម្តងទៀតបានទេ? តើការបៀតបៀនអាចធ្វើឲ្យយើងត្រឡប់ទៅជាមនុស្សមានបាបម្តងទៀតបានទេ? ហើយតើសេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវ អាចធ្វើឲ្យយើងត្រឡប់ទៅជាមនុស្សមានបាបម្តងទៀតបានទេ? «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង?» ព្រះប្រទាននគរស្ថានសួគ៌ដល់យើងហើយ។ ទ្រង់ប្រទានគ្រប់ទាំងអស់ដល់យើង ដោយឥតគិតថ្លៃ ពីព្រោះទ្រង់មិនបានសំចៃទុកព្រះរាជបុត្រាទ្រង់ ដើម្បីសង្រ្គោះយើងឡើយ។ ដូច្នេះ បើសិនព្រះបានស្ម័គ្រព្រះទ័យលះបង់យ៉ាងធំធេងសម្រាប់យើងហើយ ហេតុអ្វីទ្រង់នឹងមិនយកយើងធ្វើជាកូនរបស់ទ្រង់?
 
 
សេចក្តីប្រោសលោះដែលព្រះប្រទានដល់យើងគឺជា...
 
ព្រះ មានបន្ទូលថា ដើម្បីបានប្រោសលោះចេញពីអំពើបាបរបស់យើង ជាដំបូង យើងត្រូវតែទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនមកក្នុងសាច់ឈាម ស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ ទីពីរ យើងត្រូវតែទទួលស្គាល់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់។ ទីបី យើងត្រូវតែជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់យើង ហើយជាចុងក្រោយ យើងត្រូវតែជឿថា ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ យើងមិនអាចបានសង្រ្គោះទេ បើសិនយើងមិនជឿលើសេចក្តីតម្រូវណាមួយខាងលើ។
អ្នកដែលមិនជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ ឬថា ទ្រង់គឺជាព្រះ និងព្រះអាទិករ ត្រូវបានកាត់ចេញពីសេចក្តីសង្រ្គោះរបស់ព្រះ។ បើសិនគាត់បដិសេធភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ គាត់នឹងក្លាយជាកូនរបស់សាតាំងវិញ។ ហើយអ្នកដែលបដិសេធការពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ក៏មិនអាចបានសង្រ្គោះដែរ។ ពួកគេមិនអាចបានសង្រ្គោះនៅក្នុងចិត្តរបស់ពួកគេទេ ទោះបើពួកគេជឿព្រះយេស៊ូវដោយគំនិតរបស់ពួកគេក៏ដោយ។ ប៉ុន្តែពួកគេនឹងធ្លាក់ទៅស្ថាននរក ទោះបើពួកគេស្គាល់ព្រះយេស៊ូវក៏ដោយ។ ព្រះយេស៊ូវគ្រីស្ទបានសុគតជំនួសយើង ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់បានសុគត ដោយសារអំពើបាបរបស់យើង មិនដោយសារអំពើបាបរបស់ទ្រង់ឡើយ។ បន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីរាប់អស់អ្នកដែលជឿ ហើយប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ។ 
 
 
យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់
 
មកដល់ពេលនេះ ខ្ញុំបានអធិប្បាយអំពីជំពូក៧ ដែលទាក់ទងនឹងជំពូក៨។ ជំពូក៧និយាយថា អ្នកដែលមានបាប មិនអាចធ្វើល្អបាន ឡើយ។ ប៉ុន្តែជំពូក៨និយាយថា ឥឡូវនេះ ឥតមានទោសសម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវទេ និងថា សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ រាប់យើងជាឥតបាប។ ដោយសារយើងនៅតែខ្សោយ និងមិនអាចរស់នៅតាមបំណងព្រះហឫទ័យព្រះបានឡើយ ទើបព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ហើយទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ខណៈដែលយើងនៅជាមនុស្សមានបាបនៅឡើយ។ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង និងបានរាប់ជាសុចរិត ដោយសារព្រះយេស៊ូវគ្រីស្ទ។ នេះហើយគឺជាសេចក្តីពិត ដែលសាវកប៉ុលបង្រៀននៅក្នុងជំពូក៧ និង៨។
«ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ។» ឥឡូវនេះ យើងឥតមានបាបទេ។ តើអ្នកនៅក្នុងព្រះយេស៊ូវគ្រីស្ទឬ? ហើយតើអ្នកទទួលស្គាល់អ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់អ្នកដែរទេ? ដូចដែលសាវកប៉ុលបានប្រោសលោះចេញពីអំពើបាបរបស់គាត់ អំពើបាបទាំងអស់របស់យើងក៏ត្រូវបានដោះចេញផងដែរ ដោយសារសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ។ យើងបានប្រោសលោះ ដោយការជឿលើបុណ្យជ្រមុជ ព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ បើសិនមនុស្សម្នាក់បដិសេធមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ ហើយបើសិនគាត់ទទូចថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីគ្រាន់តែបង្ហាញពីសេចក្តីសុភាពរាបសាររបស់ទ្រង់ដល់យើងប៉ុណ្ណោះ នោះគាត់នឹងត្រូវបញ្ជូនទៅស្ថាននរកហើយ។ ដូច្នេះ ចូរកុំល្ងីល្ងើនៅចំពោះព្រះបន្ទូលព្រះឲ្យសោះ។ នៅពេលសាវកប៉ុលបាននិយាយយ៉ាងច្រើនអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ តើគ្រូគង្វាល និងអ្នកដឹកនាំអាចព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានយ៉ាងដូចម្តេច? តើពួកគេអាចព្រងើយកន្តើយចំពោះសេចក្តីជំនឿរបស់សាវកប៉ុល ដែលជាម្នាក់ក្នុងចំណោមឪពុកនៃសេចក្តីជំនឿបានយ៉ាងដូចម្តេច? ហើយតើពួកគេអាចព្រងើយកន្តើយចំពោះសេចក្តីបង្រៀនរបស់អ្នកបម្រើព្រះ ដែលអង្គទ្រង់ផ្ទាល់បានតែងតាំងជាសាវកម្នាក់បានយ៉ាងដូចម្តេច?
ប្រសិនបើយើងចង់ប្រកាសពីព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែប្រកាសតាមអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ ហើយយើងត្រូវតែជឿតាមព្រះគម្ពីរ។ ព្រះអម្ចាស់ប្រាប់ថា «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣១-៣២)។ អ្នក និងខ្ញុំបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដូចជាសាវកប៉ុលដែរ។
តើនៅពេលណាអំពើបាបរបស់អ្នកត្រូវបានផ្ទេរទៅលើរូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ? នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន- បាទ្ទីស។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកយ៉ូហានថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ នៅទីនេះ «ដ្បិតគួរឲ្យ» គឺជា «hoo’-tos gar» ក្នុងភាសាក្រិក ដែលមានន័យថា «តាមរបៀបនេះ» «ត្រឹមត្រូវបំផុត» ឬ «គ្មានរបៀបណាផ្សេងទៀតឡើយ»។ ពាក្យនេះបង្ហាញថា ព្រះយេស៊ូវត្រូវតែទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន។ បុណ្យជ្រមុជមានន័យថា «ត្រូវបានលាងសម្អាត»។ ដោយសារអំពើបាបទាំងអស់នៅក្នុងចិត្តរបស់យើងត្រូវតែបានលាងសម្អាតចេញ អំពើបាបរបស់យើងត្រូវតែបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ។ 
ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់យើង បានសុគតនៅលើឈើឆ្កាងជំនួសយើង និងត្រូវបានកប់ជាមួយយើង។ ដូច្នេះ សាវកប៉ុលបានប្រកាសថា «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត» (កាឡាទី ២:២០)។ តើយើងអាចបានបានស្លាប់នៅលើឈើឆ្កាងយ៉ាងដូចម្តេច បើសិនព្រះយេស៊ូវគឺជាអង្គដែលត្រូវសុគតនៅលើឈើឆ្កាង? យើងបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះគ្រីស្ទ ពីព្រោះយើងជឿថា ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះ។
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះខ្ញុំចេញពីអំពើបាបទាំងអស់របស់ខ្ញុំ។ យើងអាចប្រកាសដំណឹងល្អដោយក្លាហានបាន ពីព្រោះព្រះយេស៊ូវបានរាប់យើងជាសុចរិតហើយ។ ហើយខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការសង្រ្គោះយើង ដែលមានសាច់ឈាមខ្សោយ និងខ្វះមិនដល់សិរីល្អនៃទ្រង់ ចេញពីអំពើបាបរបស់យើង។