Search

خطبات

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-3] សំបុត្រទៅកាន់ពួកជំនុំក្រុងស្នឺន៉ា (វិវរណៈ ២:៨-១១)

សំបុត្រទៅកាន់ពួកជំនុំក្រុងស្នឺន៉ា
(វិវរណៈ ២:៨-១១)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់សេចក្តីទុក្ខលំបាក និង សេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្តីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។»
 

ការកាត់ស្រាយ

ខ.៨៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។»
ពួកជំនុំក្រុងស្នឺន៉ា ត្រូវបានបង្កើតឡើង ខណៈដែលសាវកប៉ុលកំពុងតែដឹកនាំពួកជំនុំក្រុងអេភេសូរ។ យោងតាមបទគម្ពីរខាងលើ សមាជិកនៃពួកជំនុំនេះមានភាពក្រីក្រ ដោយសារតែសេចក្តីជំនឿរបស់ពួកគេត្រូវបានបៀតបៀន ដោយពួកយូដា នៅក្នុងសហគមន៍របស់ពួកគេ។ តាមរយៈទុក្ករកម្មរបស់លោកប៉ូលីខាព ដែលជាអ្នកគ្រប់គ្រងម្នាក់នៅសម័យពួក ព្ធយុកោពួកជំនុំ យើងអាចមើលឃើញពីរបៀបដែលពួកយូដាបានបៀតបៀនពួកជំនុំនេះបាន។ ពួកបរិសុទ្ធនៃពួកជំនុំដំបូងបានប្រឈមនឹងការបៀតបៀនជាបន្តបន្ទាប់ ពីអ្នកជឿដែលជាសាសន៍យូដា ដែលបានបដិសេធព្រះយេស៊ូវជាព្រះមែស៊ីរបស់ពួកគេ។ 
ពួកជំនុំក្រុងស្នឺន៉ា ត្រូវបានបង្កើតឡើង ដោយសាវកប៉ុល។ ដោយនិយាយថា «ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ» សាវកយ៉ូហានកំពុងតែសំដៅទៅលើព្រះ ដែលបានបង្កើតចក្រវាលនេះឡើង។ ព្រះអម្ចាស់របស់យើង ដែលបានប្រសូតមក តាម រយៈក្រមុំព្រហ្មចារី នាងម៉ារា បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន និងបានទទួលការជំនុំជម្រះសម្រាប់អំពើបាបទាំងនេះ ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ បន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ហើយកំពុងតែគង់នៅខាងស្តាំព្រះវរបិតា។ ព្រះយេស៊ូវមានបន្ទូលទៅកាន់ទេវតានៃពួកជំនុំរបស់ព្រះ ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង និងព្រះដ៏មានអំណាចព្រះចេស្តា។ 

ខ.៩៖ «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្តីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ។» 
ព្រះអម្ចាស់ បានស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់ទាំងអស់ ដែលពួកជំនុំក្រុងស្មឺន៉ាកំពុងតែប្រឈម។ ទោះបីជាវាគឺជាពួកជំនុំក្រីក្រខាងទ្រព្យសម្បត្តិក៏ដោយ ក៏ពួកជំនុំក្រុងស្មឺន៉ាមានទ្រព្យសម្បត្តិខាងវិញ្ញាណដែរ។ មានសាសន៍យូដាជាច្រើនបានរស់នៅក្រុងស្មឺន៉ា ដែលព្រះបានហៅពួកគេថា «ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ»។ ពួកយូដាទាំងនេះប្រគល់ខ្លួនរបស់ពួកគេទៅឲ្យសាតាំងប្រើប្រាស់ ដើម្បីអនុវត្តគោលបំណងរបស់វា។ ដូច្នេះហើយបានជាពួកគេបានក្លាយជាឧបសគ្គ និងការបៀតបៀនដល់ពួកជំនុំរបស់ព្រះ និងការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេបានជឿថា មានតែពួកគេប៉ុណ្ណោះ ទើបជាសាសន៍យូដាពិតប្រាកដ និងថា មានតែពួកគេប៉ុណ្ណោះ ទើបជាពូជពង្សរបស់លោកអ័ប្រាហាំ។ ប៉ុន្តែតាមការពិត ពួកគេបានបដិសេធព្រះនៃពួក ព្ធយុកោរបស់ខ្លួនទៅវិញ។ ដោយទទួលរងការបៀតបៀនយ៉ាងធ្ងន់ធ្ងរពីពួកយូដាទាំងនេះ ពួកជំនុំក្រុងស្មឺន៉ាមានភាពក្រីក្រ ប៉ុន្តែវានៅតែជាពួកជំនុំមួយ ដែលមានទ្រព្យសម្បត្តិហូរហៀរខាងវិញ្ញាណ។ 

ខ.១០៖ «កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង។» 
ព្រះបានប្រាប់ពួកជំនុំក្រុងស្មឺន៉ាថា «កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ» ហើយទ្រង់ក៏បានប្រាប់ពួកគេផងដែរថា «ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ»។ ហើយទ្រង់បានសន្យាថា ទ្រង់នឹងប្រទានឲ្យពួកគេនូវ «មកុដនៃជីវិត»។ ព្រះអម្ចាស់បានជ្រាបជាមុនថា សាតាំងនឹងគំរាមកំហែងដល់ពួកបរិសុទ្ធមួយនៅក្នុងពួកជំនុំក្រុងស្មឺន៉ា និងព្យាយាមបំផ្លាញសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះហើយបានជាទ្រង់បានសន្យាថា បើសិនពួកគេនៅតែស្មោះត្រង់ដរាបដល់ស្លាប់ ទ្រង់នឹងប្រទានមកុដជីវិតដល់ពួកគេ។ 
តាមរយៈបទគម្ពីរនេះ ព្រះអម្ចាស់កំពុងតែប្រាប់យើងថា អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ដែលរស់នៅថ្ងៃចុងក្រោយ ក៏នឹងត្រូវទទួលរងការបៀតបៀនពីសាតាំង និងអ្នកដើរតាមរបស់វាផងដែរ។ ប៉ុន្តែយើងនៅតែមានកម្លាំង ដើម្បីបន្តស្មោះត្រង់ចំពោះព្រះ រហូតដល់ស្លាប់ ពីព្រោះយើងទទួលបានកម្លាំងយ៉ាងបរិបូរនេះ ពីសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសេចក្តីសង្ឃឹមរបស់យើងសម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានសន្យាប្រទានដល់យើង។ 

ខ.១១៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។»
អ្នកជឿនៅថ្ងៃចុងក្រោយ នឹងចូលរួមនៅក្នុងការតយុទ្ធជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលទាស់ប្រឆាំងនឹងព្រះ។ ព្រះប្រាប់យើងថា អ្នកដែលមានសេចក្តីសង្ឃឹមសម្រាប់ដំណឹងល្អពិត និងស្ថានសួគ៌ នឹងយកឈ្នះ ដោយសារសេចក្តីជំនឿរបស់ពួកគេ។ ដោយបានប្រទានព្រះបន្ទូលនៃសេចក្តីពិត និងសេចក្តីជំនឿរបស់ទ្រង់ដល់យើង ព្រះបានជួយឲ្យអ្នកជឿទាំងអស់អាចយកឈ្នះលើសត្រូវរបស់ទ្រង់បាន។ សំណួរសំខាន់បំផុតគឺថា តើយើងនឹងឈរនៅខាងព្រះ និងអ្នកបម្រើរបស់ទ្រង់ដែរឬទេ?
រ៉ូម ៨:១៨ ប្រាប់យើងថា «ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ»។ ការបៀតបៀនរបស់ពួកអាទទឹងនឹងព្រះ គ្រីស្ទមកលើយើង នឹងមានតែមួយរយៈខ្លីប៉ុណ្ណោះ គឺប្រហែលជា១០ថ្ងៃ។ ដោយការទុកចិត្តព្រះ អ្នកអាចឈរយ៉ាងរឹងមាំនៅក្នុងការរងទុក្ខដែលមាន រយៈដ៏ខ្លីនេះ យកឈ្នះលើពួកអាទទឹងនឹងព្រះគ្រីស្ទ និងថ្វាយសិរីល្អដល់ព្រះ ហើយទទួលបាននគរដ៏អស់កល្បជានិច្ចរបស់ទ្រង់ជារង្វាន់របស់ អ្នក។ ព្រះបានប្រទានកម្លាំងដល់ពួកបរិសុទ្ធ ដើម្បីយកឈ្នះការតយុទ្ធជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ។ 
ដូច្នេះ ចូរយើងទាំងអស់គ្នាយកឈ្នះលើពួកអាទទឹងនឹងព្រះគ្រីស្ទ ដោយសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយចូរយើងទាំងអស់គ្នាជួបគ្នាម្តងទៀត នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដើម្បីរស់នៅជាមួយព្រះអម្ចាស់ ជារៀងរហូតទៅ។ នៅទីនេះ សេចក្តីស្លាប់ទីមួយសំដៅទៅលើការស្លាប់ខាងរូបកាយ ហើយសេចក្តីស្លាប់ទីពីរសំដៅទៅលើការស្លាប់ខាងវិញ្ញាណ នៅក្នុងទណ្ឌកម្មស្ថាននរកដ៏អស់កល្បជានិច្ច។ សម្រាប់ពួកបរិសុទ្ធ មានទុក្ករកម្ម និងការស្លាប់ខាងរូបកាយ ប៉ុន្តែឥតមានការស្លាប់ខាងវិញ្ញាណឡើយ។
ខ្ញុំ សូមអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានសិរីល្អ និងកិត្តិយសនៃទុក្ករកម្មដល់យើង ដែលជាអ្នកជឿនៅថ្ងៃចុងក្រោយនេះ ដូចដែលទ្រង់បានប្រទានដល់ទុក្ករបុគ្គលនៅសម័យពួកជំនុំដំបូងដែរ។