Search

خطبات

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 7-2] ចូរយើងមានជំនឿដែលតយុទ្ធ (វិវរណៈ ៧:១-១៧)

ចូរយើងមានជំនឿដែលតយុទ្
(វិវរណៈ ៧:១-១៧)

គ្រីស្ទបរិស័ទសព្វថ្ងៃនេះ ត្រូវតែស្គាល់សេចក្តីពិតនៅក្នុងព្រះគម្ពីរយ៉ាងត្រឹមត្រូវ។ ជាក់ស្តែង តាមរយៈកណ្ឌគម្ពីរវិវរណៈ យើងត្រូវតែមានការយល់ដឹងត្រឹមត្រូវ អំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ហើយរស់នៅ ដោយសេចក្តីជំនឿត្រឹមត្រូវ។
ជាដំបូង យើងត្រូវតែដឹងថា ការលើកឡើងទៅក្នុងពពកនឹងកើតឡើង នៅពាក់កណ្តាលនៃការរងទុក្ខវេទនាដ៏ធំ គឺបន្ទាប់ពីរយៈពេលបីឆ្នាំកន្លះនៃការរងទុក្ខវេទនាប្រាំពីរឆ្នាំបន្តិច។ ដូច្នេះ នៅថ្ងៃចុងក្រោយ ពួកជំនុំ និងពួកបរិសុទ្ធត្រូវតែមានសេចក្តីជំនឿដែលតយុទ្ធ ដើម្បីបំពេញសម្រេចបំណងព្រះហឫទ័យព្រះ ក្នុងការសង្រ្គោះមនុស្សជាតិចេញពីបាប និងប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ ដូចដែលទ្រង់បានរៀបចំផែនការនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ 
ព្រះបានអនុញ្ញាតឲ្យសកម្មភាពរបស់អាទទឹងនឹងព្រះគ្រីស្ទកើតឡើង ដើម្បីបំពេញសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់។ កំឡុងពេលដែលអាទទឹងនឹងព្រះគ្រីស្ទនឹងមានសកម្មភាពខ្លាំងក្លា គឺនៅក្នុងរយៈពេលបីឆ្នាំកន្លះដំបូងនៃគ្រារងទុក្ខវេទនាដ៏ធំ។ ព្រះបានអនុញ្ញាតឲ្យអាទទឹងនឹងព្រះគ្រីស្ទដេញតាមចុងបញ្ចប់របស់វា យ៉ាងខ្លាំងក្លា នៅក្នុងកំឡុងពេលនេះ។ ហេតុអ្វី? គឺដើម្បីបំពេញសម្រេចគោលបំណងដ៏អស្ចារ្យរបស់ទ្រង់សម្រាប់យើង ព្រះត្រូវតែចងសាតាំងនៅក្នុងជង្ហុគដ៏ធំ ហើយដើម្បីធ្វើដូច្នេះបាន ព្រះអម្ចាស់ត្រូវតែយាងត្រឡប់មកផែនដីនេះដោយផ្ទាល់។ នេះហើយជាមូលហេតុដែលព្រះបានអនុញ្ញាតឲ្យអាទទឹងនឹងព្រះគ្រីស្ទ បញ្ចេញសកម្មភាពរបស់វាយ៉ាងខ្លាំងក្លា ក្នុងកំឡុងពេលបីឆ្នាំកន្លះដំបូងនៃគ្រារងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ 
ព្រះបានប្រទានដល់គ្រប់គ្នានូវព្រះបន្ទូលនៃសេចក្តីសង្រ្គោះចេញពីបាប និងជីវិតអស់កល្បជានិច្ច ហើយដើម្បីបំពេញសម្រេចព្រះបន្ទូលនេះ ទ្រង់បានរៀបចំផែនការនៃទុក្ខវេទនាដ៏ធំ។ បទគម្ពីរខាងលើសរសេរថា «ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ»។ ហើយព្រះក៏បានរៀបចំគម្រោងសង្រ្គោះមនុស្ស១៤៤០០នាក់ពីអ៊ីស្រាអែល ចេញពីសេចក្តីវិនាសរបស់ពួកគេផងដែរ ពីព្រោះទ្រង់បានសន្យាជាមួយលោកអ័ប្រាហាំថា ទ្រង់នឹងធ្វើជាព្រះរបស់គាត់ ហើយនឹងធ្វើជាព្រះរបស់ពូជពង្សរបស់គាត់ផង។ ដើម្បីបំពេញសម្រេចសេចក្តីសន្យានេះ ព្រះនឹងប្រទានព្រះគុណនៃសេចក្តីសង្រ្គោះរបស់ទ្រង់ដល់ អ៊ីស្រាអែល ហើយនឹងសង្រ្គោះពូជពង្សរបស់លោកអ័ប្រាហាំចំនួន១៤៤០០០នាក់ នៅគ្រាចុងក្រោយ។ 
ដើម្បីប្រទាននគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីដ៏អស់កល្បជានិច្ចរបស់ទ្រង់ដល់ពួកបរិសុទ្ធ ព្រះពិតជានឹងអនុញ្ញាតឲ្យទុក្ខវេទនាដ៏ធំកើតឡើងនៅលើផែនដីនេះ។ បន្ទាប់ពីអនុញ្ញាតឲ្យកើតមានគ្រានៃ អាទទឹងនឹងព្រះគ្រីស្ទ ក្នុងកំឡុងទុក្ខវេទនាដ៏ធំ ព្រះនឹងចងសាតាំងទុកនៅក្នុងជង្ហុគដ៏ធំ។ មូលហេតុដែលព្រះអនុញ្ញាតឲ្យកើតមានអាទទឹងនឹង ព្រះគ្រីស្ទ និងទុក្ខវេទនាដ៏ធំ គឺដើម្បីបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់ ដែលនឹងសង្រ្គោះអ៊ីស្រាអែល និងប្រទានព្រះគុណនៃជីវិតអស់កល្បជានិច្ចរបស់ទ្រង់ដល់ពួកសាសន៍ដទៃ ដែលនឹងបានពាក់ស បន្ទាប់ពីបានឆ្លងកាត់ទុក្ខវេទនាដ៏ធំ។
ដូច្នេះ ទុក្ខវាទនាដ៏ធំ និងការសោយរាជ្យរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជាតំណាក់កាល ដែលយើងត្រូវតែឆ្លងកាត់យ៉ាងពិតប្រាកដ។ យើងត្រូវតែដឹងថា ការទាំងអស់នេះ ដែលព្រះបានអនុញ្ញាតឲ្យកើតឡើង គឺជាផ្នែកនៃផែនការរបស់ទ្រង់ ដើម្បីសង្រ្គោះយើង និងបំពាក់យើងនៅក្នុងព្រះគុណនៃជីវិតអស់កល្បជានិច្ចរបស់ទ្រង់ នៅក្នុងនគររបស់ព្រះគ្រីស្ទ។ ដូច្នេះ យើងត្រូវតែស្គាល់យ៉ាងច្បាស់លាស់ អំពីគ្រាដែលយើងកំពុងតែរស់នៅក្នុងឥឡូវនេះ ហើយសួរខ្លួនយើងពីប្រភេទជំនឿដែលយើងត្រូវតែ មាន។ សរុបមក ជំនឿរបស់យើងត្រូវតែច្បាស់លាស់ និងប្រាកដប្រជា។ 
យើងជឿលើព្រះបន្ទូលនៃព្រះ។ ហើយយើងក៏ជឿផងដែរថា ព្រះបន្ទូលនេះនឹងត្រូវបានបំពេញសម្រេចទាំងអស់ ទាំងខាងសាច់ឈាម និងទាំងព្រលឹងវិញ្ញាណ។ គ្រានៅសព្វថ្ងៃនេះគឺជាគ្រាដែលកំពុងតែរត់ឆ្ពោះទៅកាន់គ្រាចុងក្រោយ។ កាលណាអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមដ៏ច្រើនរបស់វាលេចមកនៅគ្រាចុងក្រោយ យើងត្រូវតែតយុទ្ធជាមួយពួកវា ដើម្បីការពារជំនឿរបស់យើង ទោះនៅក្នុងតម្លៃនៃការបាត់បង់ជីវិតរបស់យើងនៅក្នុងទុក្ករកម្មក៏ដោយចុះ។ គ្រានេះកំពុងតែខិតមកដល់យើងយ៉ាងឆាប់រហ័សហើយ។ បើសិនយើងជឿលើព្រះបន្ទូល យើងត្រូវតែតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ ដែលជាខ្មាំងសត្រូវដ៏ធំ និងអ្នកដើរតាមរបស់វា។ នេះហើយគឺជាជំនឿដែលតយុទ្ធ។ 
សង្រ្គោះមានន័យថា ប្រយុទ្ធ ប៉ុន្តែខ្ញុំមិនមានន័យថា អំពើហិង្សាខាងសាច់ឈាម ដែលជាការវាយដំ និងកម្ទេចនោះទេ។ ប្រយុទ្ធនៅទីនេះ មានន័យថា ការពារជំនឿ ដោយមិនចុះចាញ់អាទទឹងនឹងព្រះគ្រីស្ទ ដែលជាអ្នកបម្រើរបស់សាតាំង និងដែលប្រឆាំងនឹងដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង។ អស់អ្នកដែលទទួលរងទុក្ករកម្មនៅគ្រាចុងក្រោយ គឺជាអ្នកដែលមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ និងដែលបានរក្សាតាមព្រះបន្ទូលនៃព្រះ។ អ្វីដែលពួកគេធ្វើបន្ទាល់គឺជាព្រះយេស៊ូវ ដែលបានយាងមក តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
តយុទ្ធ គឺត្រូវតែការពារជំនឿនៅក្នុងដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ ដើម្បីការពារដំណឹងល្អនេះ អស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ ត្រូវតែរួបរួមជាមួយពួកបរិសុទ្ធដែលបានកើតជាថ្មីដទៃៗទៀត ដើម្បីចូលទៅក្នុងការតយុទ្ធយ៉ាងក្លាហាន និងការប្តេជ្ញាដ៏ចុះមុតក្នុងការផ្សព្វផ្សាយជំនឿរបស់យើងទៅកាន់អ្នកដទៃ ដើម្បីសង្រ្គោះព្រលឹងរបស់ពួកគេ។ ត្រៀមជាស្រេចក្នុងការតយុទ្ធមានន័យថា ការពារជំនឿរបស់យើង និងសង្រ្គោះព្រលឹងរបស់អ្នកដទៃ ហើយជំនឿរបស់ពួកជំនុំបែបនេះគឺជាផ្លូវទៅកាន់ជ័យជំនះ ដែលផ្គាប់ព្រះហឫទ័យព្រះ។ ដូច្នេះ អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ត្រូវតែរក្សាជំនឿដែលតយុទ្ធជានិច្ច។ 
តើគ្រាសព្វថ្ងៃនេះ ដែលយើងត្រូវតែរស់នៅជាមួយគំនិត និងជំនឿដែលត្រៀមជាស្រេចដើម្បីតយុទ្ធយ៉ាងដូចម្តេចដែរ? ប្រាកដណាស់ គ្រាសព្វថ្ងៃនេះកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន។ «ទ្រឹស្តី» ជាច្រើនអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក និងការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទបានលេចឡើង និងបានបាត់ទៅវិញ ហើយជាមួយគ្នា ជំនឿរបស់មនុស្សក៏បានកំពុងតែផ្លាស់ប្តូរផងដែរ។
នៅមុនពេលទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៨០០ គ្រប់គ្នាបានជឿលើ និងអធិប្បាយគោលលទ្ធិនៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅក្រោយគ្រារងទុក្ខវេទនាដ៏ធំ ដែលបង្រៀនថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញ បន្ទាប់ពីពួកបរិសុទ្ធឆ្លងកាត់គ្រារងទុក្ខវេទនាដ៏ធំ និងថា ការរស់ឡើងវិញ និងការលើកឡើងទៅក្នុងពពកនឹងកើតឡើង នៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ។ ប៉ុន្តែទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំ បង្រៀនផ្ទុយស្រឡះពីទ្រឹស្តីនេះ។ 
ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំបង្រៀនថា អ្នកជឿព្រះយេស៊ូវនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ មុនគ្រារងទុក្ខវេទនាដ៏ធំរយៈពេលបីឆ្នាំកន្លះចាប់ផ្តើម។ ទោះបីជាពីដំបូងមនុស្សជាច្រើនបានបដិសេធទ្រឹស្តីនេះក៏ដោយ ក៏ឥឡូវនេះ គ្រប់គ្នាបានកំពុងតែជឿតាមទ្រឹស្តីនេះ ដោយមានការលើកលែងពីរបី។ ប៉ុន្តែទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំមិនគ្រាន់តែមិនស៊ីគ្នានឹងព្រះបន្ទូលព្រះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាត់ទុកព្រះបន្ទូលព្រះ និងផែនការរបស់ទ្រង់ឥតមានន័យផងដែរ។ ហើយទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំនេះត្រូវបានដាំយ៉ាងរឹងមាំនៅក្នុងគំនិត និងចិត្តរបស់អ្នកដែលមិនយល់ព្រះគម្ពីររួចទៅហើយ។ 
ពួកសាវកនៅសម័យមុន បានបែងចែកគ្រារបស់ព្រះទៅជាពីរ។ គ្រាដំបូងនៃសេចក្តីសង្រ្គោះ ដោយសារសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយគ្រាទីពីរនៃទុក្ខវេទនាដ៏ធំ បន្ទាប់ពីគ្រាទីមួយ។ សាស្ត្រាចារ្យព្រះគម្ពីរសព្វថ្ងៃនេះនិយាយថា ពួកគេយល់ពីគ្រាទីមួយនៃសេចក្តីសង្រ្គោះដោយសារជំនឿនៅក្នុងព្រះយេស៊ូវ ប៉ុន្តែគ្រាទីពីរនៃទុក្ខវេទនាដ៏ធំ ដែលជាគ្រានៃការយាងមករបស់ព្រះគ្រីស្ទ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក គឺជាគ្រាដែលពិបាកយល់ណាស់។ 
គ្រីស្ទបរិស័ទភាគច្រើន ដែលជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំ ដោយមិនយល់ពីពេលវេលា សុទ្ធតែមានជំនឿខុសទាំងអស់។ លទ្ធផលនៃការជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំ គឺជាការធ្វើពុតទាយពីថ្ងៃខែ និងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ អំពីការយាងមករបស់ព្រះគ្រីស្ទ ឬអនុញ្ញាតឲ្យជំនឿរបស់ពួកគេគិតថា ពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពកនៅមុនគ្រារងទុក្ខវេទនាដ៏ធំ។ គ្រីស្ទបិរស័ទយ៉ាងច្រើន បានធ្លាក់ទៅក្នុងភាពសោះអង្គើយខាងវិញ្ញាណ ដោយគិតចំពោះខ្លួនឯងថា «តើអ្នកណាខ្វល់ បើសិនពិភពលោកនេះប្រឈមនឹងទុក្ខវេទនា? ខ្ញុំនឹងត្រូវបានលើកឡើងទៅក្នុងពពកនៅមុនគ្រារងទុក្ខវេទនាដ៏ធំមកដល់ ហើយគ្រប់យ៉ាងនឹងមិនជាបញ្ហាសម្រាប់ខ្ញុំទេ»។ ការយល់ច្រឡំនេះមកពីពួកគេខ្វះការយល់ដឹងត្រឹមត្រូវតាមព្រះគម្ពីរ អំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក។
លោក Scofield បានបង្កើតទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនពេលគ្រារងទុក្ខវេទនាដ៏ធំ ហើយជាលទ្ធផលគឺថា គំនិតរបស់អស់អ្នកដែលបានជឿតាមទ្រឹស្តីនេះ បានវង្វេងទៅតាមទិសដៅនៃភាពសុខសាន្តរបស់ខ្លួនឯង ហើយគិតថា «យើងនឹងត្រូវបានលើកឡើងទៅក្នុងពពកនៅមុនគ្រារងទុក្ខវេទនាដ៏ធំមកដល់ផែនដីនេះ ហើយដូច្នេះ ចូរយើងខិតខំរស់នៅឲ្យបានសុខសាន្តសម្រាប់ពេលឥឡូវនេះចុះ»។ ដូច្នេះ ជំនឿរបស់ពួកគេបានត្រឡប់ជាខ្ជិលច្រអូស។ 
ប៉ុន្តែតើព្រះគម្ពីរនិយាយអំពីសេចក្តីទុក្ខវេទនាដ៏ធំ និងការលើកឡើងទៅក្នុងពពកយ៉ាងដូចម្តេច? ព្រះគម្ពីរនិយាយអំពីការលើកឡើងទៅក្នុងពពកនៅពាក់ណ្តាលការរងទុក្ខវេទនាដ៏ធំ ហើយទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ ក៏នឹងប្រឈមនឹងការរងទុក្ខ និងការបៀតបៀនពីពួកអាទទឹងនឹងព្រះគ្រីស្ទផងដែរ នៅពេលពួកគេឆ្លងកាត់បីឆ្នាំកន្លះដំបូងនៃការរងទុក្ខវេទនាដ៏ធំ នៅក្នុងគ្រាសេះសម្បុរស្លាំង។ 
ព្រះគម្ពីរប្រាប់យើងថា បន្ទាប់ពីរយៈបីឆ្នាំកន្លះដំបូងនៃការរងទុក្ខវេទនាដ៏ធំ អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់ពួកបរិសុទ្ធ គឺពួកបរិសុទ្ធនឹងត្រូវធ្វើទុក្ករកម្ម។ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា ពួកបរិសុទ្ធទាំងអស់ ទាំងអ្នកដែលត្រូវធ្វើទុក្ករកម្ម និងអ្នកដែលមិនធ្វើ នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញនៅក្នុងរូបកាយឧត្តម ហើយក្នុងពេលជាមួយគ្នា ពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពក។ នៅពេលពួកបរិសុទ្ធត្រូវបានលើកឡើងទៅក្នុងពពក ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំ ពិភពលោកនេះនឹងឈានដល់ទីបញ្ចប់របស់វា ជាមួយនឹងការបង្ហូរគ្រោះកាចនៃចានទាំងប្រាំពីរ។ បន្ទាប់មក ព្រះអម្ចាស់នឹងយាងមកផែនដីនេះ ដើម្បីកាត់ទោសសាតាំង អាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វា។ 
វិវរណៈ ១៣ ប្រាប់យើងថា អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងចុះចូលចំពោះពួកអាទទឹងនឹងព្រះគ្រីស្ទ និងរូបសំណាករបស់វា។ នៅក្នុងន័យផ្សេង មានតែអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតប៉ុណ្ណោះ ដែលនឹងមិនចុះចូលចំពោះពួកអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វា។ អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងចុះចូល និងថ្វាយបង្គំសាតាំង និងរូបសំណាករបស់វា ដោយការបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់ពួកគេ។ 
ដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងថា ពួកបរិសុទ្ធនឹងនៅលើផែនដីនេះ ក្នុងកំឡុងគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ និងថា បន្ទាប់ពីពាក់ កណ្តាលនៃសេចក្តីទុក្ខវេទនាបន្តិច ពួកគេទាំងអស់គ្នានឹងត្រូវបានលើកឡើងទៅក្នុងអាកាស។ ហើយអស់អ្នកដែលចុះចូលចំពោះសាតាំង និងទទួលយកសញ្ញារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ ក្នុងកំឡុងគ្រានៃសេចក្តីវេទនាដ៏ធំប្រាំពីឆ្នាំ នឹងត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលឆេះ ប៉ុន្តែអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត និងដែលមិនចុះចូលចំពោះរូបសំណាក នឹងត្រូវបានលើកឡើងទៅក្នុងពពក នៅពាក់កណ្តាលនៃសេចក្តីទុក្ខវេទនាដ៏ធំ។ 
ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក នឹងកើតឡើងនៅពេលឆ្លងផុតពាក់កណ្តាលនៃរយៈពេលរងទុក្ខវេទនាដ៏ធំតែបន្តិចទេ។ ខ្ញុំនឹងនិយាយអំពីសេចក្តីយោងតាមព្រះគម្ពីរលម្អិត សម្រាប់ពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក នៅក្នុងសៀវភៅភាគទីពីរ ដែលនឹងមានបន្ទាប់ពីសៀវភៅភាគទីមួយនេះ។ មានមនុស្សយ៉ាងច្រើន ដែលដាក់ពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក និយាយអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនៅមុនការរងទុក្ខវេទនាដ៏ធំ យ៉ាងឆាប់ពេក ឬដាក់ពេលវេលាធូរស្រាលពេក ហើយនិយាយអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកក្រោយពេលការរងទុក្ខវេទនាដ៏ធំ។ សាស្ត្រាចារ្យព្រះគម្ពីរមួយចំនួននិយាយអំពីទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលការរងទុក្ខវេទនាដ៏ធំ ខណៈដែលពួកគេមិនជឿពីលទ្ធផលរបស់វាផង ប៉ុន្តែ គ្រីស្ទបរិស័ទជាច្រើនជឿ និងប្រកាន់ខ្ជាប់នឹងទ្រឹស្តីនេះ។ មនុស្សមួយចំនួនថែមទាំងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនទៅកាន់ពួកជំនុំរបស់ខ្លួន ឬរង់ចាំយ៉ាងល្ងិតល្ងង់សម្រាប់ពេលវេលានៃការយាងមករបស់ព្រះគ្រីស្ទ។ 
មួយរយៈមុន សមាជិកនៃនិកាយមួយបានជ្រើសរើសកាលបរិច្ឆេទមួយ ហើយជឿថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញ នៅកាលបរិច្ឆេទ ដែលពួកគេបានជ្រើសរើស។ ដូច្នេះ ពួកគេទាំងអស់គ្នាបានឡើងទៅលើភ្នំ ចងខ្លួនរបស់ពួកគេជាមួយខ្សែពួរ ហើយរង់ចាំការលើកឡើងទៅក្នុងពពករបស់ពួកគេ នៅពាក់កណ្តាលយប់។ ពេលវេលាកន្លងទៅ ព្រះយេស៊ូវមិនបានយាងត្រឡប់មកវិញឡើយ ទោះបើពួកគេខិតខំរង់ចាំយូរយ៉ាងណាក៏ដោយ។ ដូច្នេះ ទីបំផុត ពួកគេបានបោះបង់ការព្យាយាមរបស់ពួកគេចោល ស្រាយខ្លួនពួកគេពីខ្សែពួរ ហើយចុះពីភ្នំមកវិញ ដោយសេចក្តីខ្មាស់អៀន។ គួរឲ្យសោកស្រាយ ការបរាជ័យបែបនេះនៅតែកើតមាននៅក្នុងពិភពគ្រីស្ទបរិស័ទសព្វថ្ងៃនៅឡើយ។ ព្រឹត្តិការណ៍ដ៏ឆ្ងួតលីលាបែបនេះមិនត្រឹមតែកើតមាននៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតមាននៅក្នុងពិភពលោកទាំងមូល នៅអឺរ៉ុប អាមេរិក អាស៊ី គឺនៅគ្រប់ទីកន្លែង។
ដូច្នេះ អ្វីដែលយើងត្រូវតែដឹងយ៉ាងច្បាស់លាស់នោះគឺថា ព្រះនឹងអនុញ្ញាតឲ្យការរងទុក្ខវេទនាដ៏ធំកើតឡើងចំពោះពួកបរិសុទ្ធរបស់ទ្រង់ ពីព្រោះនេះគឺជាផែនការរបស់ព្រះ។ មូលហេតុដែលព្រះអនុញ្ញាតឲ្យការរងទុក្ខវេទនាដ៏ធំកើតឡើងចំពោះពួកបរិសុទ្ធរបស់ទ្រង់ គឺដើម្បីបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់ ដើម្បីបោះសាតាំងទៅក្នុងភ្លើងអស់ កល្បជានិច្ច តាមរយៈការរងទុក្ខវេទនាដ៏ធំ ដើម្បីផ្លាស់ប្តូរផែនដីនេះឲ្យទៅជាពិភពលោកថ្មីមួយ ដោយការបង្កើតនគររបស់ព្រះគ្រីស្ទ រយៈពេលមួយពាន់ឆ្នាំ ដែលពួកបរិសុទ្ធនឹងសោយរាជ្យជាមួយទ្រង់ ហើយដើម្បីប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់អ្នកជឿលើព្រះយេស៊ូវ។ នេះហើយគឺជាបំណងព្រះហឫទ័យព្រះ ដែលបានអនុញ្ញាតឲ្យការរងទុក្ខវេទនាដ៏ធំកើតឡើងចំពោះយើង។ 
ការរងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំមិនទាន់បានចាប់ផ្តើមនៅឡើយទេ។ បើសិនយើងសន្មតថា គ្រោះធម្មជាតិផ្សេងៗ ដែលយើងបានប្រឈមកន្លងមក អាចប្រៀបធៀបនឹងភ្លើងដែលអ្នកពន្លត់អគ្គីភ័យអាចពន្លត់បាន គ្រោះកាចដែលរង់ចាំពិភពលោកនេះនៅក្នុងការរងទុក្ខវេទនាដ៏ធំ មានទំហំធំធេងជាងខ្លាំងណាស់ ដែលជាភ្លើងដែលអាចដុតបំផ្លាញមួយភាគបីនៃព្រៃឈើនៅលើផែនដីនេះបាន។ 
ដើម្បីកុំឲ្យតក់ស្លត់ និងដើម្បីទ្រាំទ្រ នៅពេលគ្រោះធម្មជាតិ និងគ្រោះកាចទាំងនោះវាយប្រហារពិភពលោក អ្នកបម្រើ និងពួកបរិសុទ្ធរបស់ព្រះ ត្រូវតែមានជំនឿដែលតយុទ្ធទាំងអស់គ្នា។ ដោយសារយើងនឹងបន្តនៅលើផែនដីនេះ រហូតដល់ពាក់កណ្តាលការរងទុក្ខវេទនាដ៏ធំ យើងត្រូវតែរស់នៅក្នុងគ្រាចុងក្រោយ ជាមួយជំនឿដែលមិនចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វា។ ជាមួយនឹងការប្តេជ្ញាចិត្តជាទាហានម្នាក់ ដែលចូលទៅក្នុងសង្រ្គាម អ្នកត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅទូទាំងពិភពលោក ដើម្បីសង្រ្គោះព្រលឹងឲ្យបានមួយទៀត រួមទាំងគ្រួសាររបស់អ្នកផង។ 
ពិភពលោកនេះមិនតែងតែមានសន្តិភាពបែបនេះទេ។ ប៉ុន្តែនៅពេលភាពច្របូកច្របល់គ្រប់គ្រងពិភពលោកនេះ ហើយទុក្ខវេទនាហុំព័ទ្ធជីវិតរបស់យើង យើងត្រូវតែរស់នៅក្នុងភាពស្មោះត្រង់ជានិច្ច ហើយជឿថា ព្រះនឹងការពារយើង រហូតដល់ថ្ងៃចុងក្រោយបង្អស់។ សាសនាផ្សេងៗនៅក្នុងលោកិយនេះ និងសាតាំង លួច និងបោកបញ្ឆោតមនុស្ស ដោយពាក្យកុហកគ្រប់ប្រភេទ ហើយចុងក្រោយ ទាញព្រលឹងរបស់ពួកគេឲ្យធ្លាក់ទៅក្នុងស្ថាននរក។
សូម្បីតែឥឡូវនេះ មនុស្សច្រើនរាប់មិនអស់ និងអស់អ្នកដែលនៅក្នុងនិកាយធំៗ ជឿតាមទ្រឹស្តីរបស់លោក Scofield អំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនគ្រារងទុក្ខវេទនាដ៏ធំ កំពុងតែដឹកនាំមនុស្សជាច្រើនផ្សេងទៀតឲ្យវង្វេងទៅតាមជំនឿខុសរបស់ពួកគេ។ អស់អ្នកដែលជឿថា ពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពកមុនគ្រារងទុក្ខវេទនាដ៏ធំមកដល់ មើលឃើញថា ពួកគេមិនចាំបាច់ត្រៀមសេចក្តីជំនឿរបស់ពួកគេ ដើម្បីទ្រាំទ្រជាមួយគ្រារងទុក្ខវេទនាដ៏ធំឡើយ។ ពួកគេគិតថា អ្វីដែលពួកគេត្រូវធ្វើ គឺស្មោះត្រង់នៅក្នុងជីវិតបច្ចុប្បន្នរបស់ពួកគេ ហើយពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពក នៅពេលព្រះអម្ចាស់ហៅ។ ប៉ុន្តែតាមការពិត ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក នឹងកើតឡើង បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះនៃការរងទុក្ខវេទនាដ៏ធំ ហើយពួកគេត្រូវតែត្រៀមជំនឿរបស់ពួកគេសម្រាប់ការរងទុក្ខវេទនាដ៏ធំ ទោះព្រះគ្រីស្ទយាងត្រឡប់មកវិញនៅពេលណាក៏ដោយ។ ដូច្នេះយើងត្រូវតែជឿថា ព្រះនឹងសង្រ្គោះប្រជាជនអ៊ីស្រាអែល និងសាសន៍ដទៃជាច្រើន ក្នុងកំឡុងពេលបីឆ្នាំកន្លះនៃការរងទុក្ខវេទនាដ៏ធំ។ 
 ខ.១៤ ប្រាប់យើងថា «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ នេះសំដៅទៅលើទុក្ករកម្ម។ ទុក្ករកម្មមាន័យថា ការស្លាប់សម្រាប់ការងារសុចរិត ស្របតាមជំនឿរបស់ខ្លួន។ ជំនឿដែលត្រឹមត្រូវបំផុតសម្រាប់ពួកបរិសុទ្ធដែលបានសង្រ្គោះចេញពីបាបហើយ គឺត្រូវជឿតាមដំណឹងល្អដែលបង្រៀនថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយត្រូវរក្សាជំនឿនេះជានិច្ច។ ប៉ុន្តែសាតាំងតែងតែព្យាយាមកម្ទេចជំនឿរបស់ពួកបរិសុទ្ធ។ ដូច្នេះ យើងត្រូវតែធ្វើសង្រ្គាមនៃជំនឿប្រឆាំងនឹងវាវិញ។ 
បើសិនយើងចុះចូលជាមួយសាតាំងនៅក្នុងការតយុទ្ធនេះ យើងនឹងធ្វើជាអ្នកបម្រើរបស់អារក្ស ហើយនឹងត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរកជាមួយវាហើយ ប៉ុន្តែបើសិនយើងតយុទ្ធ និងការពារជំនឿរបស់យើង ទោះក្នុងតម្លៃណាក៏ដោយនៅក្នុងជីវិតរបស់យើង យើងនឹងហ៊ានធ្វើទុក្ករកម្ម ហើយចូលទៅក្នុងនគរព្រះ ដោយសារជំនឿអំពីទុក្ករកម្មនេះ។ ដោយសារយើងកំពុងតែប្រយុទ្ធនៅក្នុងសង្រ្គាមនៃជំនឿ ដើម្បីការពារជំនឿរបស់យើង សេចក្តីស្លាប់របស់យើងនឹងបានជាសុចរិត និងពេញដោយសិរីល្អ។
ដូច្នេះ យើងត្រូវតែមានជំនឿដែលតយុទ្ធសម្រាប់ការងារសុចរិត។ យើងត្រូវតែជឿថា យើងប្រឡូកនៅក្នុងសង្រ្គាមមួយ ដើម្បីជាប្រយោជន៍សម្រាប់សេចក្តីសង្រ្គោះរបស់ព្រលឹងរបស់អ្នកដទៃ ហើយយើងត្រូវតែការពារជំនឿរបស់យើង រហូតដល់ទទួលជ័យជំនះនៅទីបំផុត ដើម្បីបញ្ជូនព្រលឹងទាំងនេះទៅស្ថានសួគ៌។ រហូតដល់យើងទទួលបានមកុដជ័យជំនះ យើងត្រូវតែយកឈ្នះសាតាំង នៅក្នុងសង្រ្គាមជាមួយវា ដោយប្រើដាវនៃព្រះបន្ទូលរបស់ព្រះអម្ចាស់របស់យើង។ 
មនុស្សកើតមកតែម្តង ហើយពួកគេស្លាប់ទៅវិញតែម្តង។ ទោះបីជាវិទ្យាសាស្ត្រវេជ្ជៈសាស្ត្របានរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ នៅទីបំផុត មនុស្សគ្រប់គ្នានៅតែស្លាប់ដដែល។ ទោះបីជាមនុស្សស្លាប់នៅអាយុ១០ឆ្នាំ ឬ៨០ឆ្នាំក៏ដោយ ក៏ពួកគេទាំងអស់គ្នានឹងត្រូវប្រឈមនឹងការជំនុំជម្រះបាបពីព្រះដែរ។ អស់អ្នកដែលស្លាប់ ដោយមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់ប្រទានឲ្យ កំឡុងពេលពួកគេរស់នៅលើផែនដីនេះ នឹងប្រឈមនឹងការជំនុំជម្រះ និងការកាត់ទោសបោះទម្លាក់ទៅក្នុងភ្លើងអស់កល្បជានិច្ច។ ទោះបីជាអំពើបាបទាំងអស់របស់ពួកគេត្រូវបានលាងសម្អាត ដោយទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ និងបានសដូចជាព្រិលក៏ដោយ ដោយសារមិនមានការអត់ទោសចំពោះអំពើបាបរបស់ពួកគេ ដែលមិនជឿតាមសេចក្តីពិតនេះ ពួកគេនឹងត្រូវកាត់ទោសសម្រាប់អំពើបាបទាំងអស់ ដែលពួកគេបានប្រព្រឹត្តនៅចំពោះព្រះ និងមនុស្ស នៅពេលពួកគេរស់នៅលើផែនដីនេះ។
ដើម្បីបានរួចពីការកាត់ទោសទម្លាក់ទៅក្នុងភ្លើងនរក នៅចំពោះព្រះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ ដើម្បីប្រោសលោះយើងចេញពីអំពើបាបទាំងអស់របស់ យើង។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលធួននឹងអំពើបាបទាំងអស់របស់យើង គឺខុសពីដំណឹងល្អដែលជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ។ ខ្ញុំតែងតែអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជានិច្ច។ មានតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះទេ ទើបយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងព្រះពរនៃការបានធ្វើជាកូនរបស់ព្រះបាន។ នៅពេលយើងជឿលើព្រះយេស៊ូវ យើងមិនត្រូវជឿតាមដំណឹងល្អខុសឆ្គង ដែលជឿតែព្រះលោហិតនៅឈើឆ្កាងប៉ុណ្ណោះ ហើយយើងក៏ត្រូវតែនៅឲ្យឆ្ងាយពីដំណឹងល្អនេះដែរ។ 
ព្រះគម្ពីរសញ្ញាចាស់និយាយអំពីដំណឹងល្អពិត ដោយការដាក់ដៃលើ និងចានក្លាំ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះបន្ទូលព្រះប្រាប់យើងថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួល។ ចានក្លាំនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មី សំដៅទៅលើជំនឿតែមួយតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង គឺតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ គ្មានអ្នកណាម្នាក់អាចបានសង្រ្គោះបានឡើយ បើសិនមិនតាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ។ 
យើងត្រូវតែរស់នៅ ដោយសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់យើងឈានទៅដល់ពាក់កណ្តាលនៃ សេចក្តីទុក្ខវេទនាដ៏ធំ។ យើងត្រូវតែស្គាល់សម័យនេះ ហើយរស់នៅក្នុងថ្ងៃចុងក្រោយនេះ តាមដែលព្រះចង់បាន គឺប្រកាសនគរព្រះ និងនាំដំណឹងល្អទៅដល់មនុស្សទាំងអស់។ ព្រះអម្ចាស់បានប្រាប់យើងថា មនុស្សជា ច្រើក៏នឹងបានសង្រ្គោះ ក្នុងកំឡុងថ្ងៃចុងក្រោយនេះដែរ។
រុក្ខជាតិតែបន្តិចបន្ទួចទេ ដែលអាចដុះនៅវាលរហោស្ថានបាន ពីព្រោះទីនោះគ្មានទឹក ហើយមានតែដីខ្សាច់ និងពន្លឺថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែទោះបីជានៅក្នុងវាលរហោស្ថានដាច់ស្រយាលបែបនេះ ដែលមានតែដី និងដីខ្សាច់ក៏ដោយ ក៏នៅពេលភ្លៀងនាំទឹកមក រុក្ខជាតិអាចដុះ ចេញផ្កា និងផ្លែបាន ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះដែរ។ វាលរហោស្ថានខ្វះទឹក គ្រាប់រុក្ខជាតិកប់នៅក្រោមដីខ្សាច់ មិនអាចដុះបាន ប៉ុន្តែវាមិនទាន់ងាប់ទេ គឺវានៅរស់រង់ចាំទឹកភ្លៀងមកដល់។ ហើយកាលណាសំណើមជ្រាបទៅដល់គ្រាប់រុក្ខជាតិស្ងួត វានឹងដុះមួយរំពេច។ គ្រាប់រុក្ខជាតិរីកក្នុង រយៈពេលមួយថ្ងៃ ដុះឡើងនៅថ្ងៃបន្ទាប់ ហើយចេញផ្កា និងមានផ្លែនៅថ្ងៃទីបី។ ហើយនៅថ្ងៃចុងក្រោយ រុក្ខជាតិទាំងនេះជ្រុះគ្រាប់នៅលើដី ហើយគ្រាប់ដែលរឹងលាក់ខ្លួននៅក្រោមដីខ្សាច់ម្តងទៀត។ 
ដូចដែលរុក្ខជាតិនៅវាលរហោស្ថាន ដែលហាក់ដូចជាមិនអាចរស់ រីកដុះពន្លកបាន នៅតែអាចរីកដុះបាន កាលណាមានការផ្គត់ផ្គង់ទឹក យើងក៏ជឿផងដែរថា នៅគ្រាចុងក្រោយ នឹងមានព្រលឹងជាច្រើននៅទូទាំងពិភពដែលជាវាលរហោស្ថាន ដែលរីកដុះឡើង និងបង្កើតផលផ្លែ បើសិនពួកគេមានទំនាក់ទំនងជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សូម្បីតែបន្តិច។ យើងជឿថា នៅពេលគ្រោះកាចនៃត្រែទាំងប្រាំពីរមកដល់ មនុស្សជាច្រើនដែលបានស្តាប់ឮអំពីគ្រារងទុក្ខវេទនាដ៏ធំពីមុន តាមរយៈព្រះបន្ទូល នឹងស្គាល់ដំណឹងល្អដែលបានដាំនៅក្នុងពួកគេ រក្សាដំណឹងល្អនេះហើយរីកចម្រើនមួយរំពេចនៅក្នុងជំនឿនៃទុក្ករកម្ម។ 
ដូច្នេះ នៅពេលអ្នក និងខ្ញុំត្រូវប្រឈមនឹងទុក្ករកម្ម ដើម្បីការពារជំនឿរបស់យើង នឹងមានអ្នកជឿជាច្រើនផ្សេងទៀតលេចឡើង ដូចជារុក្ខជាតិនៅវាលរហោស្ថានរីកដុះភ្លាមៗនៅលើដីស្ងួតដែរ។ ពួកគេនឹងចូលរួមជាមួយយើងនៅក្នុងទុក្ករកម្ម ដើម្បីបដិសេធការទទួលយកសញ្ញា និងថ្វាយបង្គំរូបព្រះ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងកំពុងតែប្រកាសនៅពេលនេះ នឹងជួយឲ្យមនុស្សជាច្រើនរីកចម្រើនជំនឿរបស់ពួកគេនៅក្នុងរយៈដ៏ខ្លីមួយ ដើម្បីប្រឈមនឹងទុក្ករកម្ម ហើយនឹងប្រែក្លាយពួកគេឲ្យទៅជាអ្នកបម្រើការងាររបស់ព្រះ ដែលនឹងតយុទ្ធជាមួយសាតាំង។ 
ចាប់ពីក្មេងៗដល់មនុស្សចាស់ យើងទាំងអស់គ្នាគឺជាទាហានរបស់ព្រះអម្ចាស់។ ដើម្បីតែងតែត្រៀមចិត្តរបស់យើងសម្រាប់សង្រ្គាម យើងត្រូវតែរស់នៅជាមួយជំនឿត្រឹមត្រូវ មិនចាញ់បោកសេចក្តីកុហកណាមួយ ហើយយើងត្រូវតែធ្វើជារាស្ត្ររបស់ព្រះគ្រីស្ទ។ យើងដែលឈ្នះសង្រ្គាម ព្រះនឹងប្រទានមកុដជោគជ័យ និងរង្វាន់ដ៏អស្ចារ្យ។ ដូច្នេះ យើងត្រូវតែប្រើជីវិតរបស់យើង ដម្បីបម្រើកិច្ចការសុចរិតរបស់ព្រះ ជាមួយជំនឿដែលតយុទ្ធនឹងសាតាំង សេចក្តីកុហកទាំងអស់របស់វា និងសេចក្តីអាក្រក់ទាំងអស់របស់លោកិយនេះ។ 
 

ក្នុងគ្រារងទុក្ខវេទនាដ៏ធំ ព្រះនឹងប្រទានឲ្យយើងនូវជំនឿក្លាហាន

កាលណាគ្រាសេះសម្បុរស្លាំងមកដល់ ព្រះនឹងប្រទានឲ្យយើងនូវសញ្ញារបស់វា។ ខ.១ និយាយថា «ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ»។ ខ្យល់នៅទីនេះ សំដៅទៅលើខ្យល់នៃការរងទុក្ខវេទនាដ៏ធំ ដែលព្រះនឹងបណ្តាលឲ្យកើតឡើង។ វិវរណ៖ ៧:១-៨ ប្រាប់យើងថា ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែល ព្រះនឹងបោះត្រាពួកគេ ហើយទប់ខ្យល់មួយរយៈពេលខ្លី។ ប៉ុន្តែកាលណាពេលវេលាមកដល់ គឺគ្រាសេះខ្មៅដែលជាគ្រាអត់ឃ្លានក្នុងចំណោមគ្រាទាំងប្រាំពីររបស់ព្រះ កន្លងផុតទៅ ព្រះនឹងចាប់ផ្តើមគ្រាសេះសម្បុរស្លាំង។ បន្ទាប់មក ខ្យល់ទាំងបួននៃផែនដីនឹងត្រូវបានបង្កើតឡើង ដើម្បីនាំខ្យល់នៃការរងទុក្ខវេទនាដ៏ធំមកលើផែនដីនេះ។
កាលណាដល់ពេលចាប់ផ្តើមគ្រាសេះសម្បុរស្លាំង ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងចាប់ផ្តើមបក់ ហើយសាសន៍អ៊ីស្រាអែលជាច្រើននាក់នឹងត្រូវបានសម្លាប់ ហើយសាសន៍ដទៃជាច្រើន រួមទាំងយើងផងដែរ ក៏នឹងត្រូវបានសម្លាប់។ កាលណាគ្រាសេះសម្បុរស្លាំងនេះមកដល់ គ្រារងទុក្ខវេទនាដ៏ធំនឹងចាប់ផ្តើមកើតឡើង ដោយចៀសមិនផុតឡើយ។ 
ដោយសារឥឡូវនេះគឺជាគ្រាសេះខ្មៅ ខ្យល់នៃគ្រោះអត់ឃ្លានកំពុងតែបក់នៅទូទាំងពិភពលោកនេះ។ កាលណាគ្រានេះកន្លងផុតទៅ គ្រាសេះសម្បុរស្លាំងនឹងចាប់ផ្តើម ដើម្បីនាំមកនូវខ្យល់នៃការរងទុក្ខវេទនាដ៏ធំ។ ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនេះកំណត់ការចាប់ផ្តើមពេញលេញនៃការរងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ នៅពេលព្រះនាំការរងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំមកកាន់ពិភពលោកនេះជាលើកដំបូង ចាប់តាំងពីការបង្កបង្កើតសកលលោករបស់ទ្រង់ និងការចាប់ផ្តើមប្រវត្តិសាស្ត្រមនុស្សជាតិ គឺកាលណាខ្យល់នៃការរងទុក្ខវេទនាដ៏ធំបក់ នៅពេលចាប់ ផ្តើមគ្រាសេះសម្បុរស្លាំង គ្រប់យ៉ាងនឹងត្រូវបញ្ចប់ ហើយគ្រប់យ៉ាងក៏នឹងត្រូវបានកែជាថ្មី និងចាប់ផ្តើមម្តងទៀតផងដែរ។
យើងត្រូវតែដឹងថា កាលណាគ្រាសេះសម្បុរស្លាំងមកដល់ គ្រារងទុក្ខវេទនាដ៏ធំក៏ចាប់ផ្តើមផងដែរ។ ខណៈដែលអ្នកដឹកនាំនៅទូទាំងពិភពលោកនេះ រួបរួមគ្នា អ្នកនយោបាយមួយចំនួននឹងដណ្តើមយកអំណាច ផ្តាច់ការ ហើយអស់អ្នកដែលមិនស្តាប់បង្គាប់តាមច្បាប់ និងបញ្ជារបស់ពួកគេ នឹងត្រូវបានបោះចូលទៅក្នុងការរងទុក្ខវេទនាដ៏ធំ និងសេចក្តីស្លាប់។ មនុស្សនឹងរស់នៅយ៉ាងលំបាក នៅក្នុងគ្រាសេះសម្បុរស្លាំង ពីព្រោះពួកគេនឹងប្រឈមនឹងទុក្ខលំបាកដ៏ធំពីគ្រោះធម្មជាតិផ្សេងៗ ដែលបណ្តាល មកពីគ្រោះកាចនៃត្រែទាំងប្រាំពីរ ប៉ុន្តែទន្ទឹមនឹងទុក្ខលំបាកនេះ ក៏មានស្ថានភាពនយោបាយដែលមានការគំរាមកំហែងយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែសូម្បីតែនៅក្នុងស្ថានភាពបែបនេះក៏ដោយ ក៏ព្រះនឹងបន្តធ្វើការ នៅក្នុងចំណោមមនុស្ស ដើម្បីដឹកនាំសាសន៍ដទៃមួយហ្វូងធំទៅកាន់សេចក្តីសង្រ្គោះរបស់ពួកគេផងដែរ។ 
កាលណាខ្យល់នៃការរងទុក្ខវេទនាដ៏ធំបក់មកនៅក្នុងគ្រាសេះសម្បុរស្លាំង សេចក្តីសង្ឃឹមមានតែនៅក្នុងកន្លែងមួយគត់។ ដូចដែលព្រះបន្ទូលប្រាប់យើងថា «សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង» សេចក្តីសង្ឃឹមតែមួយនេះមាននៅក្នុងព្រះវរបិតារបស់យើង និងព្រះយេស៊ូវគ្រីស្ទ។ កាលណាខ្យល់នៃការរងទុក្ខវេទនាដ៏ធំបក់មក អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកលើផែនដីនេះ បង្រួបបង្រួមផ្នែកនយោបាយ និងសង្គមទាំងអស់ ចាប់ពីសេដ្ឋកិច្ច ដល់វប្បធម៌ និងសាសនា ដើម្បីធ្វើបូរណកម្មសកល។ ទុក្ខវេទនាមានន័យថា ការឆ្លងកាត់ការបៀតបៀនដ៏កាចសាហាវ។ នេះហើយគឺជាខ្យល់ដែលនឹងបក់មក។ ហើយគ្រប់ការទាំងនេះនឹងកើតឡើងមួយរំពេចតែម្តង។ 
ខ្យល់នៃការធ្វើបូរណកម្មសេដ្ឋកិច្ចកំពុងតែបក់មកលើពិភពលោកសព្វថ្ងៃនេះហើយ។ មានចលនាដ៏ខ្លាំងមួយដើម្បីពាណិជ្ជកម្មសេរី ដែលលុបបំបាត់ការយកពន្ធទំនិញនាំចេញនាំចូល ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មជាច្រើន។ នៅក្រោមប្រព័ន្ធការពារពាណិជ្ជកម្ម វាធ្លាប់តែមានការលំបាកសម្រាប់ផលិតផលរបស់ប្រទេសមួយ ក្នុងការរក្សាការប្រកួតប្រជែងតម្លៃនៅក្នុងប្រទេសមួយទៀត ពីព្រោះគេត្រូវយកពន្ធសម្រាប់ដំណើរការនាំចេញនាំចូល ដែលធ្វើឲ្យតម្លៃរបស់ពួកគេឡើងខ្ពស់ ទោះបើតម្លៃដើមនៃការនាំចេញទាបយ៉ាងណាក៏ដោយ។
ប៉ុន្តែការយកពន្ធបែបនេះកំពុងតែត្រូវបានលុបបំបាត់ហើយ។ គំរូល្អមួយមាននៅក្នុងទ្វីបអឺរ៉ុប ដែលការយកពន្ធទំនិញនាំចេញនាំចូលត្រូវបានលុបចោល។ ជាក់ស្តែង ក្នុងចំណោមប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) លែងមានការយកពន្ធទំនិញទៀតហើយ។ នេះគឺជាការចាប់ ផ្តើមនៃការធ្វើបូរណកម្មដ៏ធំជាងមួយ ដែលនឹងកើតឡើង ដែលគូសបញ្ជាក់ពីការលេចមកនូវការរូបរួមខាងវប្បធម៌ និងនយោបាយ។ នេះគឺជាការអភិវឌ្ឍន៍ដ៏អស្ចារ្យមួយ។ បើសិនមិនមានការយកពន្ធទេ ប្រទេសមួយអាចលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសមួយណាក៏បានដែរ។ នេះជាការវិវត្តន៍ជាមូលដ្ឋានគ្រឹះមួយនៃកត្តាសេដ្ឋកិច្ចសកល។ បើសិនសហភាពអឺរ៉ុបអនុវត្តការធ្វើបូរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបានជោគជ័យ នោះការធ្វើ បូរណកម្មសេដ្ឋកិច្ចសកលក៏នឹងកាន់តែជោគជ័យទៅទៀតផង។ 
ថ្មីៗនេះ ប្រទេសកូរ៉េ ចិន និងជប៉ុន បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់កម្ចីជាបន្ទាន់ដល់គ្នាទៅវិញទៅមក ក្នុងករណីបើមានវិបត្តិសេដ្ឋកិច្ចនៅទ្វីបអាស៊ីនៅពេលអនាគត ដូចជាវិបត្តិសេដ្ឋកិច្ចមួយដែលបានវាយប្រហារតំបន់ក្នុងឆ្នាំ១៩៩៧។ នៅក្នុងវិបត្តិសេដ្ឋកិច្ចអាស៊ីក្នុងឆ្នាំ១៩៩៧ ការផ្គត់ផ្គង់ហិរញ្ញវត្ថុត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក។ ប៉ុន្តែជាមួយកិច្ចព្រមព្រៀងនេះ ប្រទេសពាក់ព័ន្ធទាំងបីបានប្តេជ្ញាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្នាទៅវិញទៅមក បើសិនប្រទេសហត្ថលេខីណាមួយប្រឈមនឹងវិបត្តិផ្នែករូបិយវត្ថុ ឬសេដ្ឋកិច្ច។ នេះមានន័យថា ការបង្កើតសម័្ពន្ធមិត្តសេដ្ឋកិច្ច។ ដូចដែលប្រទេសនៅអឺរ៉ុបបានលុបបំបាត់ការយកពន្ធ និងធ្វើបូរណកម្មសេដ្ឋកិច្ច តាមរយៈសហភាពអឺរ៉ុប ដើម្បីស្វែងរកសេចក្តីចម្រុងចម្រើនកាន់តែខ្លាំង សម្រាប់ប្រទេសជាសមាជិករបស់ខ្លួន ប្រទេសទាំងបីនៅអាស៊ីក៏កំពុងតែដាក់ធនធានរបស់ពួកគេរួមគ្នាផងដែរ។ ហើយទីបំផុត ការធ្វើបូរណកម្មរបស់ប្រទេសនីមួយៗ និងការអភិវឌ្ឍន៍ អង្គការរបស់ខ្លួន នឹងនាំទៅដល់ការធ្វើបូរណកម្មនយោបាយ។
ការធ្វើបូរណកម្មសេដ្ឋកិច្ច តាមរយៈការលុបការយកពន្ធចេញ មានន័យថា ការធ្វើបូរណកម្មលំនាំដើមនៃប្រទេសនីមួយឲ្យទៅជាអង្គភាពដែលមានអំណាចលើសលុបមួយ។ កាលណាគ្រោះធម្មជាតិនៃគ្រោះកាចទាំងប្រាំពីរវាយប្រហារ ហើយភាពវឹកវរកើតឡើងពេញពិភពលោក អ្នកតំណាងនៃស្ថាប័ន និងអង្គការអន្តរជាតិទាំងនោះនឹងរួបរួមគ្នាជ្រើសរើសអ្នកដឹកនាំផ្តាច់ការម្នាក់។ នៅក្នុងន័យផ្សេង ពួកគេនឹងព្យាយាមធ្វើឲ្យពិភពលោកដែលវឹកវរមានសណ្តាប់ធ្នាប់ ដោយការរៀបចំពិភពលោកនេះឲ្យក្លាយទៅជាអង្គភាពនយោបាយតែមួយ និងការលើកអ្នកដឹកនាំផ្តាច់ម្នាក់ឡើងមកដឹកនាំ។ 
ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងបក់មក នៅចំកណ្តាលនៃដំណើរការនេះ។ ជំនួសឲ្យការគោរពសិទ្ធិបុគ្គល ការរំលោភសិទ្ធិរបស់មនុស្សមួយចំនួនតូច សម្រាប់ជាប្រយោជន៍ដល់មនុស្សមួយចំនួនធំ នឹងអាចទទួលយកបាន និងរំពឹងចង់បាន។ ខ្យល់នេះនឹងបក់មក កាលណាគ្រាសេះសម្បុរស្លាំងមកដល់។ មូលដ្ឋានគ្រឹះសម្រាប់ព្រឹត្តិការណ៍ទាំងនេះ មានក្នុងកំឡុងគ្រាសេះខ្មៅ ហើយព្រឹត្តិការណ៍ជាក់ស្តែងនឹងកើតឡើង នៅក្នុងគ្រាសេះសម្បុរស្លាំង។ 
នៅពេលប្រទេសកូរ៉េត្រូវបានវាយប្រហារ ដោយវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៧ នៅក្រោមការរក្សាទ្រព្យពីអង្គមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) វាបានធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ តម្លៃអចលនទ្រព្យបានធ្លាក់ចុះ មនុស្សបានបាត់បង់ការងាររបស់ពួកគេ ក្នុងពេលតែមួយយប់ ហើយមនុស្សថ្នាក់កណ្តាលត្រូវបានបង្ខំឲ្យចេញទៅតាមផ្លូវ។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះបានក្លាយជារឿងធម្មតា នៅទូទាំងពិភពលោក ដែលគ្មានថ្ងៃណា ដែលយើងមិនស្តាប់ឮពីវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសមួយទៀតឡើយ។ ខ្យល់នេះគឺជាខ្យល់នៃភាពអត់ឃ្លាន។ យើងនៅក្នុងគ្រានៃភាពអត់ឃ្លាននេះ ដែលជាគ្រាមួយ ដែលជីវិតរបស់អ្នកត្រឡប់ជាឥតតម្លៃ បើសិនអ្នកមិនមានប្រាក់។ ក្នុងពេលអនាគតដ៏ខ្លី បន្ទាប់ពីខ្យល់នៃភាពអត់ឃ្លាននេះ នឹងមានខ្យល់នៃការរងទុក្ខវេទនាដ៏ធំ ដែលបក់មកយ៉ាងពេញទំហឹង។ 
ព្រះបានទប់ខ្យល់ទាំងបួនទិសនៃផែនដី មួយរយៈពេល ហើយបានបោះត្រាមនុស្ស១៤៤០០០នាក់ក្នុងចំណោមសាសន៍អ៊ីស្រាអែល។ បន្ទាប់ពីបានការពារពួកគេមិនឲ្យរងគ្រោះ ទ្រង់បានប្រលែងខ្យល់នៃការរងទុក្ខវេទនាដ៏ធំឲ្យបក់មក។ ហើយកាលខ្យល់នេះបក់ចេញពីដៃរបស់ពួកទេវតា ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងបក់មក។ ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងបង្រួបបង្រួមពិភពលោក ខណៈអាទទឹងនឹងព្រះគ្រីស្ទលេចមក ហើយវានឹងក្លាយទៅជាការគ្រប់គ្រងរបស់សាតាំង ដែលត្រូវឆ្លងកាត់គ្រោះធម្មជាតិដ៏ធំរយៈពេលប្រាំពីរឆ្នាំ ដោយសារគ្រោះកាចនៃត្រែទាំងប្រាំពីរ។ ហើយបន្ទាប់ពីគ្រោះកាចនៃត្រែទាំងប្រាំពីរនេះ នឹងមានគ្រោះកាចនៃចានទាំងប្រាំពីរ។
ក្នុងកំឡុងគ្រានៃការគ្រប់គ្រងបែបផ្តាច់ការរបស់អាទទឹងនឹងព្រះគ្រីស្ទ និងគ្រានៃការបាត់បង់សេរីភាពនៃជំនឿ គ្រោះទុរ្ភិក្ស និងការអត់ឃ្លាននឹងឈានដល់កម្រិតអាក្រក់បំផុតរបស់វា ហើយបង្ខំមនុស្សឲ្យរស់រានមានជីវិត ដោយសារតែការផ្គត់ផ្គង់អាហាររបស់រដ្ឋាភិបាលតែមួយប៉ុណ្ណោះ។ គ្រប់គ្នានៅក្នុងពិភពលោកនេះ នឹងប្រឈមនឹងគ្រាបែបនេះ។ ព្រះបន្ទូលនៅក្នុង វិវរណៈ ៧ ប្រាប់យើងអំពីរូបភាពសង្ខេបនៃហេតុការណ៍ទាំងអស់នេះ ដែលនឹងមកដល់។
មានអ្វីផ្សេងទៀត ដែលរង់ចាំយើងនៅក្នុងគ្រានេះ? គ្រាសេះសម្បុរស្លាំងក៏នឹងមកដល់ នៅពេលមានទុក្ករកម្មនៃជនជាតិអ៊ីស្រាអែល និងសាសន៍ដទៃយ៉ាងច្រើនរាប់មិនអស់ផងដែរ។ នៅពេលគ្រារងទុក្ខវេទនាដ៏ធំមកដល់ មានតែសេចក្តីសង្ឃឹមតែមួយគត់ ដែលនៅសល់។ ខ.១០ ប្រាប់យើងថា «គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ នៅក្នុងន័យផ្សេង សេចក្តីសង្រ្គោះរបស់យើងមានតែនៅក្នុងព្រះរបស់យើង ដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះ។ ដូចដែលយើងមើលឃើញពីជំពូក៤ថា បល្ល័ង្កមួយត្រូវបានរៀបចំសម្រាប់ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺជាព្រះយេស៊ូវគ្រីស្ទ ដែលមិនខ្សោយ តែជាព្រះរាជបុត្រានៃព្រះ ដែលជាព្រះដ៏មានអំណាចព្រះចេស្តា និងចៅក្រមនៃមនុស្សទាំងអស់។ 
 ព្រះវរបិតានៅតែគង់នៅលើបល្ល័ង្ករបស់ទ្រង់ដដែល។ ដូច្នេះ នៅពេលយើងនិយាយអំពីព្រះត្រៃឯក ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺដូចតែគ្នាទេ។ ដូច្នេះ សរុបមក សេចក្តីសង្រ្គោះរបស់យើងជារបស់ព្រះ និងកូនចៀម ដែលជាព្រះយេស៊ូវរបស់យើង។ 
តើយើងអាចស្វែងរកសេចក្តីសង្ឃឹមមកពីណា នៅពេលទុក្ខវេទនាដ៏ធំមកដល់? នៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមក ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំ វានឹងបង្កើតរូបសំណាកមួយឲ្យដូចរូបវា ហើយគំរាមសម្លាប់អ្នកដែលបដិសេធមិនថ្វាយបង្គំរូបសំណាកនេះ រួមទាំងអ្នកដែលមិនទទួលយកសញ្ញាសម្គាល់របស់វានៅលើដៃ ឬថ្ងាសផង (វិវរណៈ ១៣)។ 
នៅក្នុងន័យបរិស្ថាន ស្ថានភាពធម្មជាតិក៏នឹងឈានទៅដល់កម្រិតអាក្រក់បំផុតរបស់វាផងដែរ នៅពេលភ្លើង និងព្រិលធ្លាក់ពីមេឃ រញ្ជួយដីវាយប្រហារ ហើយមានគ្រោះកាចជាច្រើនជាបន្តបន្ទាប់ទៀត។ គ្មានកន្លែងណាមួយនៅលើផែនដីនេះ ដែលមិនរងការវាយប្រហារពីគ្រោះកាចទាំងនេះឡើយ។ នៅក្នុងស្ថានភាពបរិស្ថានដ៏អាក្រក់បំផុតនេះ ដែលផែនដីរញ្ជួយប្រេះបែក ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយបាត់បង់ពន្លឺរបស់ពួកវាហើយសមុទ្រ និងទន្លេរីងស្ងួត ដោយសារតែគ្រោះកាច ស្ថានភាពនយោបាយក៏នឹងដល់កម្រិតអាក្រក់បំផុតរបស់វាដែរ។ ហើយអាទទឹងនឹងព្រះគ្រីស្ទនឹងសោយរាជ្យ ជាមួយនឹងអំណាចដ៏ផ្តាច់ការបំផុតរបស់វា ពីព្រោះវាមានអំណាចផ្តាច់ការ ហើយដាក់អ្នកដឹកនាំទាំងអស់ផ្សេងទៀតនៅលើពិភពលោកនេះ ឲ្យនៅក្រោមអំណាចគ្រប់គ្រងរបស់វា។ 
 

ហេតុអ្វីអាទទឹងនឹងព្រះគ្រីស្ទលេចមក?

សាតាំង នឹងប្រគល់អំណាចរបស់វាដល់អាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងគោលបំណងដើម្បីបំពេញសម្រេចសេចក្តីប្រាថ្នាចុងក្រោយរបស់វា គឺដើម្បីបំពេញតាមបំណងចិត្តរបស់វា ក្នុងការឲ្យមនុស្សហៅខ្លួនវាជាព្រះ និងលើកតម្កើងខ្ពស់ជាងព្រះដ៏ពិត។ ប៉ុន្តែសាតាំងខ្លួនឯងដឹងថា សេចក្តីប្រាថ្នានេះនឹងមិនបានសម្រេចឡើយ។ ប៉ុន្តែសម្រាប់ពេលវេលាចុងក្រោយ វានឹងព្យាយាមឲ្យមនុស្សជាតិលើកតម្កើងវា ហើយសម្លាប់អស់អ្នកដែលមិនស្តាប់បង្គាប់វា។ នេះគឺជាទុក្ខវេទនាដ៏អាក្រក់បំផុត ដែលនឹងត្រូវធ្លាក់លើពួកបរិសុទ្ធ។ នៅគ្រានេះ ពួកបរិសុទ្ធនឹងមិនមានជម្រើសអ្វីក្រៅពីត្រូវស្លាប់ឡើយ ពីព្រោះព្រះអង្គតែមួយ ដែលពួកគេអាចទុកចិត្ត និងដាក់សេចក្តីសង្ឃឹមលើបាន គឺជាព្រះនៃសេចក្តីសង្រ្គោះរបស់យើង ដែលជាព្រះយេស៊ូវគ្រីស្ទដែលបានសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងអាចពឹងអាស្រ័យលើព្រះអង្គតែមួយគត់ ហើយមានតែការជឿលើទ្រង់ប៉ុណ្ណោះ ដែលយើងអាចបានសង្រ្គោះចេញពីសេចក្តីស្លាប់ នៅគណ្តាលគ្រោះកាច និងទុក្ខវេទនាទាំងនេះបាន។
នៅគ្រាចុងក្រោយទាំងនេះ សេចក្តីសង្ឃឹមតែមួយរបស់យើងគឺនៅលើ «សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ ដោយសារការជឿលើព្រះរបស់យើង ពួកបរិសុទ្ធនឹងត្រូវធ្វើទុក្ករកម្ម ហើយដោយសារជំនឿរបស់យើងពួកគេលើទ្រង់ ពួកគេអាចបានសង្រ្គោះចេញពីគ្រោះកាច និងសេចក្តីស្លាប់បាន។ ដូច្នេះ វិវរណៈ ៧ ផ្តល់ឲ្យយើងនូវសេចក្តីសង្ខេបនៃគ្រប់ការទាំងអស់ ដែលនឹងកើតឡើង ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។
ចូរយើងបន្តជាមួយនឹងព្រឹត្តិការណ៍ ដែលខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងផ្តល់ឲ្យ។ ខ.៩-១០ ប្រាប់យើងថា «ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ នៅពេលសួរពីហ្វូងមនុស្សដ៏ធំពីគ្រប់ពូជ និងភាសា ដែលពាក់អាវសវែង និងសរសើរតម្កើងព្រះអម្ចាស់ ចាស់ទុំម្នាក់ក្នុងចំណោម២៤នាក់បានឆ្លើយថា «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។
នេះប្រាប់យើងថា ចំនួនមនុស្សច្រើនរាប់មិនអស់នឹងបានសង្រ្គោះ នៅក្នុងគ្រារងទុក្ខវេទនាដ៏ធំ ខណៈដែលទុក្ករបុគ្គលច្រើនរាប់មិនអស់នឹងលេចចេញពីគ្រប់ទាំងជាតិសាសន៍ ពូជអំបូរ និងភាសា។ នៅក្នុងន័យផ្សេង នឹងមានអ្នកដែលជឿ និងទទួលយកព្រះជាព្រះអង្គសង្រ្គោះតែមួយរបស់ពួកគេយ៉ាងច្រើនរាប់មិនអស់ ចេញពីគ្រោះកាច និងទុក្ខវេទនាដ៏ធំទាំងអស់។ និយាយរួម វាមានន័យថា សេចក្តីសង្រ្គោះមាននៅក្នុងព្រះត្រៃឯកតែប៉ុណ្ណោះ។
ដោយសារព្រះបានប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយដោយសារយើងជឿតាមដំណឹងល្អនេះ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមក និងគំរាមឲ្យយើងចុះចូល និងហៅវាថាជាព្រះ យើងនឹងមិនចុះចាញ់វាឡើយ។ លើសពីនេះ ទោះបីជាយើងមួយចំនួនត្រូវចុះចាញ់ អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏មិនមានការធានាសម្រាប់ការរួចខ្លួនរបស់ពួកគេដែរ ពីព្រោះពួកគេនឹងត្រូវតែឆ្លងកាត់គ្រោះកាច អធិមត្តិនិយមរបស់សាតាំង។ គ្មានការធានាអ្វីទាំងអស់ នៅគ្រានេះ។ 
ដូច្នេះ យើងគ្មានជម្រើសអ្វីផ្សេង ក្រៅពីត្រូវតែជឿលើព្រះ ដែលបានសង្រ្គោះយើងតែប៉ុណ្ណោះ។ យើងនឹងប្រឈមនឹងទុក្ករកម្មរបស់យើង ដោយក្លាហាន ដោយការជឿលើព្រះ ដែលនឹងប្រទានដល់យើងនូវនគររាជ្យមួយពាន់ឆ្នាំនិងផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ ពីព្រោះទ្រង់នឹងប្រោសយើងឲ្យរស់ពីស្លាប់ លើកយើងឡើងទៅក្នុងពពក និងប្រទានដល់យើងនូវគ្រប់ទាំងសិរីល្អ និងព្រះពរនៃផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះហើយបានជានឹងមានហ្វូងមនុស្សដ៏ធំ ដែលពាក់អាវសវែង និងបានស្អាត ដោយឈាមរបស់កូនចៀម។ 
ពិតជានឹងមានទុក្ករបុគ្គលជាច្រើន ដែលនឹងស្លាប់សម្រាប់ជំនឿរបស់ពួកគេនៅក្នុងព្រះ។ ពួកបរិសុទ្ធ និងអស់អ្នកដែលធ្វើទុក្ករកម្មក្នុងកំឡុងពេលនេះ ដែលមកពីគ្រប់ទាំងជាតិសាសន៍នៅក្នុងពិភពលោក នឹងលះបង់ជីវិតរបស់ពួកគេសម្រាប់ជំនឿរបស់ពួកគេនៅក្នុងព្រះ។ អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងកំពុងតែប្រកាសនៅពេលនេះ នឹងទទួលការធ្វើទុក្ករកម្ម ដោយការជឿលើព្រះថា ទ្រង់នឹងសង្រ្គោះពួកគេចេញពីសេចក្តីតក់ស្លត់ទាំងអស់នៃទុក្ខវេទនា និងគ្រោះកាច។ ប៉ុន្តែ មានតែព្រះប៉ុណ្ណោះ ដែលអាចសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យភ័យខ្លាចទាំងនេះបាន។ 
ខ្ញុំកំពុងតែប្រាប់អ្នកអំពីព្រឹត្តិការណ៍សំខាន់ៗទាំងអស់ ដែលនឹងកើតឡើង ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ កាលណាខ្យល់នៃការរងទុក្ខវេទនាដ៏ធំបក់មកលើផែនដីនេះ នឹងគ្មានសង្ឃឹមណាមួយនៅសល់សម្រាប់មនុស្សឡើយ។ ហើយពិភពលោកនេះនឹងលែងមានទៀតហើយ ពីព្រោះផ្ទៃមេឃ និងផែនដីនេះរលាយបាត់ទៅ នៅពេលក្រាំងត្រូវបានមូរទុក។
បន្ទាប់មក ព្រះនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយសោយរាជ្យជាមួយទុក្ករបុគ្គលដែលមានជំនឿ រយៈពេលមួយពាន់ឆ្នាំ ហើយនៅពេលរាជ្យមួយពាន់ឆ្នាំចប់ ទ្រង់នឹងនាំពួកគេនៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ទ្រង់។ មានតែព្រះរបស់យើងតែមួយប៉ុណ្ណោះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដែលនឹងសង្រ្គោះយើងចេញពីសេចក្តីស្លាប់ និងសេចក្តីវិនាសនៃទុក្ខវេទនាដ៏ធំ និងដែលប្រទានសេចក្តីសង្ឃឹមដល់ យើង។ កាលណាគ្រានៃទុក្ករកម្មមកដល់ អ្នក និងខ្ញុំ រួមទាំងមនុស្សនៅទូទាំងពិភពលោក ដែលបានស្តាប់ឮ និងជឿតាមដំណឹងល្អ ក៏នឹងហ៊ានធ្វើទុក្ករកម្មដោយក្លាហាន ពីព្រោះពួកគេជឿលើព្រះដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ យើងនឹងធ្វើទុក្ករកម្មរបស់យើង ជាមួយនឹងជំនឿដ៏ក្លាហាន និងនៅក្នុងសេចក្តីសង្ឃឹម។ ព្រះដែលនឹងសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យខ្លាច និងទុក្ខវេទនាទាំងអស់ គឺជាព្រះដែលគង់នៅលើបល្ល័ង្ក។ 
ដូច្នេះ យើងមិនអាចធ្វើទុក្ករកម្ម ដោយមិនជឿថា ព្រះដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ក៏ជាព្រះដែលនឹងសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យខ្លាចទាំងនេះបានឡើយ។ ទុក្ករបុគ្គលនៅគ្រានេះគឺជាអ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀម។ ប៉ុន្តែអស់អ្នកដែលមិនមានឈ្មោះកត់នៅក្នុងបញ្ជីជីវិតនេះ ពិតជាមិនហ៊ានធ្វើទុក្ករកម្មបានឡើយ។ 
ដំណឹងល្អនេះត្រូវបានប្រកាស នៅទូទាំងពិភពលោក យ៉ាងពិតប្រាកដ ហើយមនុស្សគ្រប់គ្នាពិតជានឹងស្តាប់ឮ និងយល់ពីដំណឹងល្អនេះ។ ដោយសារឥឡូវនេះ យើងកំពុងតែប្រកាសដំណឹងល្អនេះ ដោយឥតឈប់ឈរ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណកំពុងតែត្រូវបានធ្វើបន្ទាល់ពី នៅទូទាំងពិភពលោក។ កាលណាការរងទុក្ខវេទនាដ៏ធំមកដល់ មានព្រលឹងជាច្រើននៅក្នុងពិភពលោកនេះ នឹងដាក់សេចក្តីសង្ឃឹមរបស់ពួកគេទៅលើកូនចៀមតែមួយប៉ុណ្ណោះ ហើយជឿលើព្រះ ទោះបើពួកគេត្រូវបាត់បង់ជីវិត និងប្រឈមនឹងទុក្ករកម្មក៏ដោយ។ ហើយមនុស្សនឹងត្រូវបន្តប្រកាស
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យអ្នកជឿមានឈ្មោះកត់នៅក្នុងបញ្ជីជីវិត។ 
អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងហ៊ានធ្វើទុក្ករកម្ម នៅគ្រាចុងក្រោយ។ វិវរណៈ ១៣:៨ ប្រាប់យើងថា «ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ»។ នេះគឺជាសេចក្តីពិតដាច់ខាត ដែលអស់អ្នកដែលមិនមានឈ្មោះកត់នៅក្នុងបញ្ជីជីវិត នឹងចុះចូលជាមួយសត្វនោះដោយគ្មានការលើកលែង។ 
មានតែព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាប៉ុណ្ណោះ ដែលអាចសង្រ្គោះយើងចេញពីការរងទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយបាន។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង។ ខ្ញុំជឿថា យើងបានសង្រ្គោះ ដោយសារព្រះ ហើយទោះបើយើងត្រូវស្លាប់ ដោយសារទ្រង់ក៏ដោយ ក៏ព្រះនឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ លើកយើងឡើងទៅក្នុងពពក កែគ្រប់យ៉ាងនៅលើផែនដីនេះជាថ្មី ហើយអនុញ្ញាតឲ្យយើងរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ទ្រង់ដែរ។ 
គ្រាសេះសម្បុរស្លាំង ដែលមានការបំផ្លិចបំផ្លាញពីខ្យល់នៃការរងទុក្ខវេទនាដ៏ធំនេះ កំពុងតែមកដល់យើងយ៉ាងឆាប់ហើយ។ គ្រាសេះខ្មៅកំពុងតែកន្លងទៅយ៉ាងឆាប់រហ័ស។ កាលណាគ្រាសេះខ្មៅកន្លងផុតទៅ គ្រាសេះសម្បុរស្លាំងចាប់ផ្តើម។ ចាប់ពីពេលនោះតទៅ ពិភពលោកទាំងមូលនឹងធ្លាក់ចូលទៅក្នុងការរងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ មានរយៈពេលប្រាំពីរឆ្នាំគត់ ការរងទុក្ខវេទនាដ៏ធំនេះពិតជានឹងត្រូវបានបំពេញសម្រេច ពីព្រោះវាគឺជាផែនការរបស់ព្រះ។
ចូរយើងចាត់ទុកថា ពេលវេលានៃការរងទុក្ខដ៏ធំពិតជាបានចាប់ផ្តើមហើយ។ ដើមឈើ និងស្មៅនៅជុំវិញយើង និងនៅទូទាំងពិភពលោកត្រូវឆេះខ្ទេច មេឃមានពេញដោយផ្សែង ពពកខ្មៅក្រាស់បាំងព្រះអាទិត្យ ដែលធ្វើឲ្យផែនដីងងឹតទាំងពេលថ្ងៃ មនុស្សកំពុងតែស្លាប់នៅគ្រប់ទីកន្លែង ហើយយើងថែមទាំងឮសម្លេងមនុស្សដែលកំពុងតែដេញពីក្រោយយើងទៀតផង។ តើយើងនឹងទុកចិត្តលើអ្នកណា? តើអ្នកនឹងទុកចិត្តលើព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងដែលបានសន្យាថា ទ្រង់នឹងប្រោសទុក្ករបុគ្គលដែលមិនចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទឲ្យរស់ឡើងវិញ និងថា ទ្រង់នឹងយាងត្រឡប់មកផែនដីនេះម្តងទៀត ដើម្បីប្រោសយើងឲ្យរស់ឡើងវិញ និងលើកយើងឡើងទៅក្នុងពពក ហើយថា ទ្រង់នឹងនាំយើងទៅកាន់ផ្ទៃមេឃថ្មី និងផែនដីថ្មី ឬអ្នកនឹងមិនទុកចិត្តលើទ្រង់? ពិតមែនហើយយើងនឹងទុកចិត្តលើព្រះ! ព្រះគឺជា សេចក្តីសង្ឃឹមតែមួយគត់របស់យើង! ទោះបីជាការថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទ ឬការពឹងផ្អេកលើខ្លួនយើងក៏ដោយ ក៏មិនអាចជួយសង្រ្គោះយើងបានដែរ។ ទោះបីជាការលាក់ខ្លួននៅក្នុងរូងភ្នំ ឬការចាកចេញពីផែនដីនេះទៅកាន់ស្ថានីយ៍អាវកាសក៏ដោយ ក៏មិនអាចជួយសង្រ្គោះយើងបានដែរ គឺគ្មានអ្វីអាចជួយសង្រ្គោះបានយើងឡើយ ក្រៅតែពីព្រះតែមួយអង្គគត់ប៉ុណ្ណោះ!
កាលណាផ្កាយដុះកន្ទុយប៉ះទង្គិចនឹងផែនដី កម្ទេចទាំងអស់នឹងធ្លាក់មកលើផែនដី ហើយបំផ្លាញផែនដីទាំងមូល។ គ្រប់យ៉ាងដែលព្រះបានបង្កើតពីដំបូង នឹងត្រូវបានបំផ្លាញចោល។ បន្ទាប់មក សេចក្តីសង្ឃឹមពិតប្រាកដនឹងលេចចេញនៅក្នុងចិត្តរបស់យើង។ នៅក្នុងស្ថានភាពអស់សង្ឃឹមបែបនេះ តើយើងអាចដាក់សេចក្តីសង្ឃឹមរបស់យើងទៅលើអ្នកណាបាន? ព្រះតែមួយអង្គគត់ ដែលយើងអាចសម្លឹងទៅកាន់ និងស្វែងរកសង្ឃឹមបាន ពីព្រោះគ្មានអ្នកណាក្រៅតែពីព្រះឡើយ ដែលបានសង្រ្គោះយើងទាំងអស់គ្នា!
ដោយសារយើងបានសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអរព្រះគុណ និងសរសើរតម្កើងព្រះសម្រាប់សេចក្តីសង្រ្គោះនេះ។ ប៉ុន្តែនៅពេលការរងទុក្ខវេទនាដ៏ធំមកដល់ យើងក៏នឹងអរព្រះគុណ និងសរសើរតម្កើងព្រះ ជាមួយនឹងគ្រប់យ៉ាងដែលយើងមាន សម្រាប់ការសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យភ័យខ្លាច និងសេចក្តីស្លាប់ផងដែរ។ មានតែព្រះមួយអង្គគត់ ដែលអាចសង្រ្គោះយើងចេញពីកណ្តាប់ដៃរបស់អាទទឹងនឹងព្រះគ្រីស្ទបាន គឺមានតែព្រះមួយអង្គគត់។ ដោយសារយើងដាក់ជំនឿ និងសេចក្តីសង្ឃឹមរបស់យើងទៅលើព្រះ និងដោយសារយើងជឿ និងសង្ឃឹមថា ព្រះនឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ ហើយអនុញ្ញាតឲ្យយើងបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលពេញដោយសុភមង្គលពិតប្រាកដ យើងអាចទ្រាំទ្រ និងយកឈ្នះទុក្ខវេទនាទាំងអស់ដែលនឹងមកដល់បាន។ 
ពេលវេលានឹងមកដល់ នៅពេលអាទទឹងនឹងព្រះគ្រីស្ទនឹងអូសយើងទៅមុខរូបសំណាករបស់វា ហើយបញ្ជាយើងថា «ចូរថ្វាយបង្គំរូបសំណាកនេះ ហើយហៅអញថាជាព្រះភ្លាម។ ព្រះយេស៊ូវមិនមែនជាព្រះទេ។ អញទើបជាព្រះ ដែលនឹងជួយសង្រ្គោះឯង»។ នៅពេលអាទទឹងនឹងនឹងព្រះ គ្រីស្ទបញ្ជាឲ្យយើងថ្វាយបង្គំវា យើងអាចភ័យតក់ស្លត់ ដែលយើងដែលបានកើតជាថ្មី មិនអាចថ្វាយបង្គំរូបសំណាកនេះបានជាដាច់ខាត។ ហេតុអ្វី? ពីព្រោះបន្ទាប់ពីបង្ខំយើងឲ្យទទួលយកសញ្ញារបស់វា អាទទឹងនឹងព្រះគ្រីស្ទនឹងយកយើងធ្វើជាបាវបម្រើរបស់វា ប្រើយើងឲ្យសម្លាប់មនុស្ស ហើយទីបំផុត វាក៏នឹងសម្លាប់យើងផងដែរ។ 
ពេលវេលានឹងមកដល់ នៅពេលអាទទឹងនឹងព្រះគ្រីស្ទនឹងឈរឡើង ប្រកាសថា ខ្លួនវាគឺជាព្រះ។ ពេលវេលានេះមិនយូរប៉ុន្មានទេ នៅពេល អាទទឹងនឹងព្រះគ្រីស្ទនឹងសាងសង់រូបសំណាកឲ្យដូចជារូបវា បញ្ជាឲ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកនេះហៅវាថាជាព្រះ និងបង្កើតក្រុមអ្នកចម្រៀង ដើម្បីច្រៀងសរសើរតម្កើងវា។ បើសិនពេលនោះមាន សន្តិភាព ហើយធម្មជាតិនៅល្អធម្មតា មនុស្សអាចគិតថា ពិភពលោកថ្មីមួយបានលេចមកហើយ។ ប៉ុន្តែនៅពេលនោះ នឹងមានព្រៃឈើឆេះអស់ ព្រះអាទិត្យរលាយបាត់ទៅ ផែនដីងងឹង មនុស្សស្រែកទ្រហ៊ោយំ ខណៈពួកគេកំពុងតែស្លាប់ ហើយសម្រាម និងសាកសពដែលឆេះតែពាក់ កណ្តាលនៅពាសពេញផ្លូវ។ ដូច្នេះ យើងទាំងអស់គ្នាមិនអាចធ្វើតាមបញ្ជារបស់អាទទឹងនឹងព្រះគ្រីស្ទ ក្នុងការថ្វាយបង្គំរូបសំណាករបស់វា និងហៅវាថាជាព្រះបានឡើយ។ អ្នកជឿដែលបានកើតជាថ្មីទាំងអស់ នឹងដឹងនៅពេលនោះថា វាគឺពិតជាអាទទឹងនឹងព្រះគ្រីស្ទ ដែលព្រះបន្ទូលព្រះបានទាយទុកជាយូរមកហើយ។ 
ព្រះវិញ្ញាណបរិសុទ្ធក៏បង្រៀនយើងផងដែរ។ ទ្រង់ប្រទានចិត្តដែលមិនដែលចុះចាញ់ដល់យើង។ ទ្រង់ប្រទានចិត្តក្លាហានដល់យើង ដែលនិយាយថា «សម្លាប់ខ្ញុំចុះ ប៉ុន្តែបើសិនខ្ញុំស្លាប់ ព្រះអម្ចាស់នឹងសងសឹកសម្រាប់ខ្ញុំ ហើយទ្រង់នឹងប្រោសខ្ញុំឲ្យរស់ពីស្លាប់ឡើងវិញជាប្រាកដ»។ យើងជឿថា ដោយសារព្រះអម្ចាស់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី យើងក៏នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញផងដែរ។ ហើយព្រះអម្ចាស់នឹងលើកយើងឡើងទៅក្នុងពពកយ៉ាងពិតប្រាកដ។ 
 

មនុស្សសុចរិតនឹងមិនដែលចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទឡើយ

អស់អ្នកដែលបានស្តាប់ឮព្រះបន្ទូលសន្យាថា ព្រះនឹងបំផ្លាញពិភពលោកទីមួយ ហើយបង្កើតនគររាជ្យមួយពាន់ឆ្នាំ ដើម្បីឲ្យមនុស្សសុចរិតសោយរាជ្យរយៈពេលមួយពាន់ឆ្នាំ និងអ្នកដែលបានកើតជាថ្មី ដោយការជឿលើព្រះបន្ទូលសន្យានេះ នឹងមិនចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទឡើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ពួកគេ ហើយទ្រង់ធ្វើឲ្យពួកគេដឹងពីគ្រប់យ៉ាង។ ប៉ុន្តែអស់អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ នឹងសុំអង្វរឲ្យបានរួចជីវិតរបស់ខ្លួន ហើយចុះចូលជាមួយសាតាំង ដោយភ័យខ្លាចថា ពួកគេនឹងបាត់បង់ជីវិត បើសិនពួកគេបដិសេធមិនដើរតាមអំណាចគ្រប់គ្រងរបស់វា។ ដូច្នេះ នៅពេលគ្រប់គ្នាភ័យខ្លាចសេចក្តីស្លាប់ និងធ្វើជាបាវបម្រើរបស់វា មានតែអ្នកដែលបានកើតជាថ្មីប៉ុណ្ណោះ ដែលបានរួចពីការភ័យខ្លាចសេចក្តីស្លាប់នេះ ហើយទទួលយកទុក្ករកម្មរបស់ពួកគេយ៉ាងក្លាហាន និងភ្លឺដូចជាព្រះអាទិត្យរះ។
អ្នកដែលបានកើតជាថ្មី អាចធ្វើដូច្នេះបាន ពីព្រោះពួកគេមានសេចក្តីសង្ឃឹមថា ពួកគេនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ និងទទួលបានរូបកាយថ្មី។ ដូច្នេះហើយបានជាអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធគង់ក្នុងចិត្ត មិនគ្រាន់តែមិនខ្លាចសេចក្តីស្លាប់ប៉ុណ្ណោះទេ តែពួកគេក៏នឹងក្រោកឡើងទាស់ប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ ហើយផ្តួលរំលំវា ដោយពាក្យដ៏ក្លាហានចេញពីព្រះវិញ្ញាណបរិសុទ្ធផងដែរ។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងខកចិត្ត នៅពេលពួកបរិសុទ្ធប្រកាសទៅកាន់វាថា «ហេតុអ្វីឯងហ៊ានហៅខ្លួនឯងជាព្រះដូច្នេះ?»។ ឯងត្រូវបាន បណ្តេញចេញពីស្ថានសួគ៌ម្តងហើយ ហើយក្នុងពេលដ៏ឆាប់ អ្នកក៏នឹងត្រូវបានបណ្តេញចេញពីផែនដីដែរ! ឥឡូវនេះ ពេលវេលារបស់ឯងត្រូវបានកំណត់រួចហើយ! មិនតិចទេ តែចំនួនមនុស្សដ៏ច្រើនរាប់មិនអស់ពីគ្រប់ទាំងជាតិសាស៍ក្នុងពិភពលោក នឹងលេចមក ហើយទាស់ប្រឆាំងនឹង អាទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់ពួកគេចោលទាំងអស់។ នៅពេលនេះ ពួកបរិសុទ្ធនឹងមិនចុះចាញ់ឡើយ ទោះបើពួកគេត្រូវបានគេសម្លាប់ក៏ដោយ។ ដោយសារព្រះបន្ទូលព្រះប្រាប់យើងថា «សេចក្តីសង្រ្គោះរបស់យើងជារបស់ព្រះដែលគង់នៅលើបល្ល័ង្ក និងកូនចៀម!» យើងនឹងស្លាប់នៅក្នុងសង្ឃឹម ហើយជំនឿដ៏មុតមាំរបស់យើងហូរចេញពីព្រះវិញ្ញាណបរិសុទ្ធ។
កណ្ឌគម្ពីរកិច្ចការធ្វើបន្ទាល់ថា នៅពេលលោកស្ទេផានត្រូវបានចោលសម្លាប់នឹងដុំថ្ម គាត់បានងើយមើលទៅលើមេឃ ហើយបានឃើញបល្ល័ង្ករបស់ព្រះ ហើយព្រះយេស៊ូវកំពុងគង់នៅខាងស្តាំព្រះ រងចាំទទួលគាត់។ សូម្បីតែពេលគាត់កំពុងតែស្លាប់ លោកស្ទេផានបានអធិស្ឋានសម្រាប់ការអត់ទោសដល់អ្នកដែលកំពុងចោលគាត់នឹងដុំថ្មដែរ ដូចជាព្រះយេស៊ូវបានទូលសូមការអត់ទោសដល់អ្នកដែលបានឆ្កាងទ្រង់ផងដែរ។ 
ដូចជាលោកស្ទេផានដែរ ពួកបរិសុទ្ធដែលធ្វើទុក្ករកម្មនៅគ្រាចុងក្រោយ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ នឹងក្លាហានសម្រាប់ជំនឿរបស់ខ្លួន។ ទោះបីជាពួកគេហាក់ដូចជាភ័យ និងខ្សោយជំនឿក៏ដោយ ក៏អស់អ្នកដែលស្តាប់ឮព្រះបន្ទូល នេះនឹងមានជំនឿក្លាហាន កាលណាពេលវេលាមកដល់។ 
ចូរកុំភ័យខ្លាច។ គ្មានអ្វីដែលត្រូវភ័យខ្លាចឡើយ ពីព្រោះការទាំងអស់នេះ ចាប់ពីការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ ដល់ខ្យល់នៃការរងទុក្ខវេទនាដ៏ធំ នឹងកើតឡើងបាន ដោយសារតែមានការអនុញ្ញាតរបស់ព្រះ និងនៅក្នុងផែនការរបស់ទ្រង់ ដូចដែល វិវរណៈ ៦ បង្ហាញប្រាប់យើងប៉ុណ្ណោះ។ 
ទុក្ករកម្មមិនកើតឡើង ដោយសារតែកម្លាំងសាច់ឈាមផ្ទាល់ខ្លួនរបស់យើងឡើយ។ វាកើតឡើងបាន ដោយសារតែអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនិងជំនឿរបស់យើងនៅក្នុងសេចក្តីពិតប៉ុណ្ណោះ។ នៅក្នុងន័យផ្សេង យើងអាចធ្វើទុក្ករកម្មបាន ដោយការជឿលើព្រះ ព្រះបន្ទូលសន្យារបស់ទ្រង់ និងនៅលើការពិតថា ព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តាគឺជាព្រះរបស់យើង។ 
ឥឡូវនេះ អ្នកត្រូវតែដឹងថា ទុក្ករកម្មដែលព្រះបានអនុញ្ញាតឲ្យកើតឡើងចំពោះយើង នៅក្នុងគ្រាទាំងប្រាំពីរនៃផែនការរបស់ទ្រង់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទាំងអស់។ ចូរយើងកុំគិតអំពីទុក្ករកម្ម នៅក្រៅផែនការរបស់ព្រះសម្រាប់យើង តាមគំនិតរបស់យើងឲ្យសោះ ប៉ុន្តែចូរយើងជឿលើវានៅក្នុងចិត្តរបស់យើង ស្របតាំងបំណងព្រះហឫទ័យព្រះចុះ។ ចូរយើងជឿតាមព្រះបន្ទូលព្រះថា កាលណាពេលវេលាមកដល់សម្រាប់ទុក្ករកម្មរបស់យើង ព្រះនឹងប្រទានកម្លាំងកាន់តែខ្លាំងដល់យើង ដើម្បីទ្រាំទ្រនឹងវាហើយ។ 
នៅគ្រប់ទីកន្លែង មានអ្នកដឹកនាំផ្តាច់ម្នាក់។ អ្នកដែលបានកើតជាថ្មី នៅក្រោមការដឹកនាំរបស់ព្រះ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី នៅក្រោមអំណាចរបស់វិញ្ញាណសាតាំង។ កាលណាគ្រាចុងក្រោយមកដល់ អ្នកដែលបានកើតជាថ្មី ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះ នឹងទទួលបានកម្លាំងពីទ្រង់ ដើម្បីទ្រាំទ្រនឹងទុក្ខលំបាក និងទុក្ខវេទនាទាំងអស់។ ផ្ទុយទៅវិញ អ្នកដែលសាតាំងគ្រប់គ្រង នឹងគ្មានជម្រើសអ្វីក្រៅពីដើរតាមបំណងរបស់សាតាំង ទោះបើពួកគេចង់ ឬមិនចង់ ពីព្រោះពួកគេនៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។
ប៉ុន្តែតើអំណាចរបស់អ្នកណាពិតជាខ្លាំងជាង? យើងទទួលព្រះពរ ឬទទួលបណ្តាសារ វាអាស្រ័យលើអំណាចរបស់អ្នកណាខ្លាំងជាង រវាងព្រះ និងសាតាំង។ អ្នកណាបានសង្រ្គោះនៅគ្រាចុងក្រោយ អាស្រ័យលើអ្នកណា ដែលយើងជឿ និងតាម ហើយពាក្យសម្តីរបស់អ្នកណា ដែលយើងទុកចិត្ត។ អស់អ្នកដែលបានជឿលើព្រះ និងព្រះបន្ទូលទ្រង់ នឹងទទួលបានការការពារ ជីវិតអស់កល្បជានិច្ច ដោយសិទ្ធិ និងអំណាចព្រះចេស្តារបស់ទ្រង់។ ប៉ុន្តែអស់អ្នកដែលបានស្តាប់តាមពាក្យរបស់សាតាំង និងចុះចូលជាមួយវា នឹងត្រូវបានបោះចូលទៅក្នុងស្ថាននរក ជាមួយនឹងវា ដែលមិនមានអំណាចអ្វី ដើម្បីសង្រ្គោះពួកគេចេញពីស្ថាននរក។ ដូច្នេះហើយបានជាព្រះបានប្រទានព្រះបន្ទូលដល់យើង តាមរយៈ វិវរណៈ ១-៧។
ចាប់ពីជំពូក៨ កណ្ឌវិវរណៈកត់ត្រាលម្អិតអំពីអ្វីដែលនឹងកើតឡើង ក្នុងកំឡុងគ្រាសេះសម្បុរស្លាំង។ ជាដំបូង គ្រោះកាចនៃត្រែទាំងប្រាំពីរនឹងធ្លាក់មកលើផែនដី។ ចូរយើងពិនិត្យមើលគ្រោះកាចទីមួយ ដែលមាននៅក្នុងខ.៧៖ «ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង»។ នៅក្នុងគ្រោះកាចនៃត្រែទីមួយ ដែលមានព្រិល និងភ្លើងលាយដោយឈាម នឹងធ្លាក់មកលើផែនដី។ នេះមិនមែនជាលើកទីមួយទេ ដែលភ្លើងធ្លាក់មកលើផែនដី ចាប់តាំងពីផែនដីបានប៉ះទង្គិចនឹងផ្កាយដុះកន្ទុយ និងបាតុភូតអាកាសធាតុ បីបួនដងរួចមកហើយ។ 
កន្លងមក មិនមានគ្រោះធម្មជាតិណាមួយអាចនាំសេចក្តីវិនាសដល់ពិភពលោកទាំងមូលឡើយ ប៉ុន្តែកាលណាគ្រាសេះសម្បុរស្លាំងមកដល់ ខ្យល់នៃការរងទុក្ខវេទនាដ៏ធំនឹងបំផ្លាញផែនដីនេះទាំងស្រុងតែម្តង។ កាលណាខ្យល់នេះមកដល់ដូចជាខ្យល់ព្យុះ ហើយបំផ្លាញធម្មជាតិ ភ្លើងនឹងធ្លាក់មកលើផែនដីនេះ ហើយដុតកម្ទេចដើមឈើមួយភាគបី និងស្មៅទាំងអស់ ហើយគ្រប់គ្នានឹងប្រញាប់ចេញទៅពន្លត់ភ្លើងនេះ។
ព្រះបន្ទូលព្រះប្រាប់យើងថា បន្ទាប់ពីព្រៃឈើក្នុងពិភពលោកឆេះ ដោយសារគ្រោះកាចទីមួយ ភ្នំដ៏ធំមួយដែលឆេះ នឹងធ្លាក់ទៅក្នុងសមុទ្រ ដែលទំនងជាផ្កាយដុះកន្ទុយ។ ចំណុចនេះមានការបរិយាយបន្ថែមទៀតនៅក្នុងគ្រោះកាចទីបី៖ «ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក»។ នៅក្នុងន័យផ្សេង ផ្កាយដុះកន្ទុយមួយនឹងប៉ះទង្គិចជាមួយផែនដី។ នៅក្នុងខ្សែភាពយន្តមួយ ដែលមានចំណងជើងថា Deep Impact ដែលមានផ្កាយដុះកន្ទុយមួយធ្លាក់ចូលសមុទ្រ ហើយបង្កើតជាការរញ្ជួយរលកសមុទ្ធដ៏ធំ។ ចំណែកគ្រោះកាចទីបីវិញ ក៏នឹងនាំមកនូវគ្រោះមហន្តរាយស្រដៀងនេះផងដែរ។ នៅក្នុងខ្សែភាពយន្តនេះ គ្រោះមហន្តរាយហាក់ដូចជាមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែបាតុភូតអាកាសដែលវាយប្រហារកន្លែងផ្សេងៗនៅលើផែនដីនេះ នឹងនាំមកនូវការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ផែនដីនេះ។ ការរញ្ជួយរលកសមុទ្រនឹងសម្លាប់មួយភាគបីនៃសត្វដែលនៅក្នុងសមុទ្រ និងមួយភាគបីនៃកប៉ាល់។
កាលណាខ្យល់នៃការរងទុក្ខវេទនានេះចាប់ផ្តើមបក់មក យើងនឹងដឹងពីការមកដល់នៃគ្រាសេះសម្បុរស្លាំង។ នៅពេលអនាគត នៅពេលអ្នក ស្តាប់ឮព័ត៌មានទាន់ហេតុការណ៍នៅលើទូរទស្សន៍ថា ភ្លើងកំពុងតែធ្លាក់ពីមេឃ និងថា ព្រៃឈើមួយភាគបីក្នុងពិភពលោកត្រូវឆេះទៅជាផ្សែង អ្នកគួរតែដឹងថា ទីបំផុត ពេលវេលានោះបានមកដល់ហើយ។ ហើយនៅពេលអ្នកស្តាប់ឮថា រដ្ឋាភិបាលចាត់ចែងឲ្យគ្រប់គ្នា ទាំងក្មេង និងមនុស្សចាស់ ចេញទៅពន្លត់ភ្លើង អ្នកគួរតែដឹងថា ទីបំផុត ការចាប់ផ្តើមនៃទីបញ្ចប់បានមកដល់ហើយ។
សម្រាប់យើងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សេចក្តីសង្ឃឹមនៃសេចក្តីសង្រ្គោះ ដែលនឹងរំដោះយើងចេញពីគ្រោះកាចទាំងនេះ មាននៅក្នុងព្រះដ៏មានគ្រប់អំណាចព្រះចេស្តាតែប៉ុណ្ណោះ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទសម្លាប់យើង យើងនឹងត្រូវធ្វើទុក្ករកម្ម ពីព្រោះយើងមិនមានអំណាចខាងលោកិយនេះ ដើម្បីតទល់នឹងវាឡើយ ប៉ុន្តែយើងនឹងទទួលយកទុក្ករកម្មដោយអំណរ។ ព្រះនឹងប្រោសយើងដែលទទួលយកទុក្ករកម្មដោយជំនឿ ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំ ហើយព្រះអម្ចាស់នឹងធ្វើជាអ្នកគង្វាលរបស់យើង ហើយដឹកនាំយើងទៅកាន់ទន្លេនៃទឹកជីវិត។
ព្រះបានបង្កើតនគរព្រះ ដែលជាកន្លែងដែលយើងនឹងមិនរងទុក្ខ ឬស្រេក ឬត្រូវកម្តៅថ្ងៃទៀតឡើយ ហើយទ្រង់នឹងនាំយើងទៅដល់ទីនោះ។ ព្រះបន្ទូលប្រាប់យើងថា ព្រះនឹងគង់នៅជាមួយយើងនៅក្នុងនគរនេះ កំសាន្តចិត្តយើង ជូតទឹកភ្នែករបស់យើងចេញ ហើយអនុញ្ញាតឲ្យយើងរស់នៅក្នុងសិរីល្អជារៀងរហូត ដើម្បីកុំយើងត្រូវរងទុក្ខម្តងទៀត។ 
 

ចូរឈរយ៉ាងរឹងមាំនៅលើព្រះបន្ទូលសន្យា

នៅពេលខ្ញុំទុកចិត្តលើព្រះគម្ពីរ ចិត្តរបស់ខ្ញុំបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងមានសង្ឃឹម ហើយខ្ញុំដឹងថា ព្រះតែមួយអង្គគត់ ដែលអាចសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យរន្ធត់ទាំងនេះបាន។ «ព្រះ អម្ចាស់យេស៊ូវអើយ សូមយាងមក!» ខ្ញុំជឿលើព្រះអម្ចាស់របស់យើង។ ខ្ញុំជឿថា ទ្រង់នឹងសង្រ្គោះខ្ញុំចេញពីទុក្ខវេទនាដ៏ធំនេះ ដូចដែលទ្រង់បានសង្រ្គោះខ្ញុំចេញពីអំពើបាបទាំងអស់របស់ខ្ញុំដែរ។ ហើយខ្ញុំជឿថា ទ្រង់ក៏នឹងសង្រ្គោះពួកបរិសុទ្ធផ្សេងៗទៀតផងដែរ។ ខ្ញុំជឿថា សូម្បីតែនៅមុនគ្រាចុងក្រោយក៏ដោយ ក៏សេចក្តីសង្រ្គោះរបស់ខ្ញុំជារបស់ព្រះរបស់យើង ដែលគង់នៅលើបល្ល័ង្ក និងកូនចៀមដែរ ហើយខ្ញុំជឿថា សេចក្តីសង្រ្គោះរបស់អ្នកក៏មាននៅក្នុងព្រះផងដែរ។ 
នៅពេលខាងមុខ ពិភពលោកនេះនឹងពេញទៅដោយគ្រោះកាច និងគ្រោះធម្មជាតិ នៅពេលការរងទុក្ខវេទនាដ៏ធំមកដល់។ ប៉ុន្តែទោះបីជាពិភពលោកនេះត្រឡប់ទៅជាអាក្រក់យ៉ាងណាក៏ដោយ ខ្ញុំជឿថា ព្រះរបស់យើងនឹងសង្រ្គោះយើងចេញពីទុក្ខវេទនា គ្រោះកាច និងការបៀតបៀនពីខ្មាំងសត្រូវរបស់យើង ពីព្រោះព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយបានប្រទានសិទ្ធិឲ្យយើងធ្វើជាកូនរបស់ទ្រង់ គឺទ្រង់បានធ្វើឲ្យយើងបានដូច្នោះឯង។ 
អស់អ្នកដែលមិនបានកើតជាថ្មី ត្រូវវេទនាខ្លាំងជាងយើងទៅទៀត។ នៅពេលគ្រប់យ៉ាងកំពុងតែឆេះខ្ទេចខ្ទី ហើយមានភាពច្របូកច្របល់ និងភាពវឹកវរ បើសិនគ្មានព្រះដែលយើងអាចទុកចិត្តទាំងស្រុងបានទេ នោះយើងនឹងវេទនាយ៉ាងណាទៅ។ មនុស្សមួយចំនួនពិតជានឹងពឹងផ្អែកលើសាសនារបស់ពួកគេ ទោះបើវាគឹជាពុទ្ធសាសនា ឬអ៊ីស្លាមសាសនាក៏ដោយ ប៉ុន្តែពួកគេនឹងមិនអាចស្វែងរកសេចក្តីសង្ឃឹមនៅក្នុងសាសនាទាំងនោះបានឡើយ គឺមានតែក្តីអស់សង្ឃឹម និងការខកចិត្តទេ ដែលនៅរង់ចាំពួកគេ។ នឹងមានមនុស្សជាច្រើន ដែលត្រូវប្រឈមនឹងសេចក្តីស្លាប់របស់ខ្លួន នៅក្នុងសេចក្តីអស់សង្ឃឹមដូច្នេះ។ ហើយយើងក៏នឹងប្រឈមនឹងភាពវឹកវរ និងទុក្ខវេទនា ដូចជាមនុស្សទាំងនេះផងដែរ ប៉ុន្តែចិត្តរបស់យើងខុសពីចិត្តរបស់ពួកគេ។ យើងដែលត្រៀមជំនឿរបស់យើងរួចជាស្រេចនៅពេលនេះ ខុសពីមនុស្សដទៃៗទៀត ពីព្រោះព្រះបានធ្វើឲ្យយើងត្រឡប់ជាឥតបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ។ 
យ៉ូហាន ១:១២ ប្រាប់យើងថា «គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ»។ នៅក្នុងន័យផ្សេង ព្រះបានបោះត្រាយើង ជាមួយនឹងសិទ្ធិធ្វើជាកូនរបស់ទ្រង់ ដោយប្រាប់យើងថា «ឯងគឺជាកូនរបស់អញ»។ នេះហើយគឺជាសិទ្ធិដ៏អស្ចារ្យ និងពេញដោយសិរីល្អ ដែលទ្រង់បានប្រទានឲ្យយើង គឺយើងជាកូនរបស់ព្រះ។ នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើនៅមានបាបនៅក្នុងចិត្តរបស់យើងទៀតទេ? ពិតជាគ្មានឡើយ! តើយើងបានធ្វើជាកូនរបស់ព្រះដែរទេ? ពិតមែនហើយ! បើសិនកូនរបស់ព្រះខ្វះការយល់ដឹងអំពីបទគម្ពីរ និងបានកំហុសជាច្រើន តើព្រះក្នុងនាមជាឪពុក នឹងមិនការពារពួកគេដែរឬ? ទ្រង់ពិតជាការពារពួកគេ! ដូចដែលឪពុកម្តាយយកចិត្តទុកដាក់ និងថែរក្សាកូនៗរបស់ខ្លួន ដែលខ្វះចំណេះដឹង ព្រះក៏ប្រទានកម្លាំង និងការការពារកាន់តែខ្លាំងដល់យើងទាំងអស់គ្នាដែលខ្សោយផងដែរ។
កាលណាភាពច្របូកច្របល់ និងភាពវឹកវរកើតឡើង ខណៈដែល អាទទឹងនឹងព្រះគ្រីស្ទលេចមក ព្រះនឹងរក្សាកូនៗរបស់ទ្រង់ឲ្យនៅតែខ្លាំង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយប្រទានឲ្យពួកគេនូវជំនឿ សង្ឃឹម និងភាពក្លាហាន។ ដោយសារទ្រង់នឹងប្រទានភាពក្លាហានដល់យើង យើងនឹងមិនខ្លាចឡើយ។ គ្មានអ្វីដែលត្រូវខ្លាច លើកលែងតែសេចក្តីភ័យខ្លាច ដែលកើតឡើងនៅក្នុងចិត្តរបស់យើងទេ។ មនុស្សអាចចៀសផុតពីអ្វីដែលកើតឡើងនៅជុំវិញខ្លួនបាន ដោយរត់ចេញពីវា ប៉ុន្តែសេចក្តីភ័យខ្លាចនៅក្នុងចិត្តរបស់ពួកគេមិនអាចរលត់បាត់បានឡើយ ទោះបើពួកគេរត់គេចទៅដល់ទីណាក៏ដោយ។ ទោះបីជាលាក់ខ្លួននៅក្នុងបន្ទប់គេង ឬបន្ទប់ក្រោមដី ឬត្រង់សេក៏ដោយ ក៏ពួកគេមិនអាចរត់គេចពីសេចក្តីភ័យខ្លាច ដែលនៅជាប់ក្នុងចិត្តរបស់ពួកគេបានឡើយ។
ផ្ទុយទៅវិញ ចិត្តរបស់ពួកបរិសុទ្ធមិនភ័យខ្លាចចំពោះសេចក្តីស្លាប់ឡើយ តែពួកគេអាចប្រឈមនឹងទុក្ករកម្ម ដោយក្លាហាន និងនិយាយទៅកាន់ខ្លួនឯងថា «ទីបំផុត ពេលវេលាកំណត់បានមកដល់ហើយ។ វាគឺជាពេលវេលសម្រាប់ការយាងមករបស់ព្រះអម្ចាស់! ទ្រង់នឹងលើកយើងឡើងទៅ ក្នុងពេលដ៏ឆាប់!»។ នេះជាពេលដែលការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក នឹងកើតឡើង មិនមែននៅថ្ងៃធម្មតានោះទេ តែជាពេលដែលផែនដីមួយភាគបីត្រូវឆេះទៅជាផ្សែង។ ប៉ុន្តែមុនពេលការរងទុក្ខវេទនាកាន់តែអាក្រក់ជាង ព្រះនឹងលើកពួកបរិសុទ្ធឡើងទៅក្នុងពពក។
ឥឡូវនេះ តើអ្នកជឿថា ព្រះពិតជាបានកំណត់គ្រាទាំងប្រាំពីរសម្រាប់អ្នកដែរទេ? វិវរណៈ ៦ ប្រាប់យើងថា ទ្រង់ពិតជាបានធ្វើដូច្នេះមែន។ ដោយសារព្រះបានកំណត់ការនេះ ទ្រង់នឹងទម្លាក់គ្រប់យ៉ាងមកលើពួកបរិសុទ្ធ ដូចដែលបានកត់ត្រាទុក។ ដូច្នេះ អស់អ្នកដែលត្រូវបានធួននឹងអំពើបាបរបស់ខ្លួន ពិតជាមានព្រះពរដ៏ធំហើយ ប៉ុន្តែអស់អ្នកដែលនៅស្ទាក់ស្ទើរ និងមិនជឿតាមដំណឹងល្អ នឹងមានវាសនាដ៏អាក្រក់ហើយ គឺធ្លាក់ទៅក្នុងស្ថាននរក។ ព្រះប្រាប់យើងថា គ្រោះកាចទាំងនោះនឹងមកដល់នៅពេលខាងមុខ ហើយកាលណាគ្រោះកាចទាំងនេះកន្លងផុតទៅ អ្នកដែលមិនបានកើតជាថ្មី នឹងត្រូវបានបោះទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច។ ដូច្នេះហើយបានជាព្រះបានប្រទានពិភពលោកដែលមានសន្តិភាពនៅពេលនេះ និងប្រគល់ដំណឹងល្អរបស់ទ្រង់ដល់យើងនៅក្នុងពេលនេះ។
ព្រះបានយាងមកផែនដីនេះ កាលពីជាង២០០០ឆ្នាំមុន មកយកនិស្ស័យជាមនុស្ស។ សម្រាប់ជាប្រយោជន៍ដល់យើង ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង ទ្រង់បានសង្រ្គោះយើង ហើយបានប្រទានព្រះពររបស់ទ្រង់ ដែលអនុញ្ញាតឲ្យយើងបានសង្រ្គោះ ដោយការជឿលើព្រះ និងសេចក្តីសង្រ្គោះរបស់ទ្រង់។ នេះហើយគឺជាព្រះគុណរបស់ព្រះ។ នេះហើយគឺជាដំណឹងល្អ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងការជំនុំជម្រះរបស់ព្រះ ដោយការបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះទៅកាន់យើង ការផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់ និងការកាត់ទោសទ្រង់ជំនួសយើង។ ឥឡូវនេះ ដោយការជឿលើការពិតនេះ យើងបាននៅក្នុងព្រះគុណរបស់ព្រះ ហើយទទួលបានជីវិតអស់កល្ប ជានិច្ចពីទ្រង់។ ហើយដោយសារយើងជឿលើការពិតនេះ យើងបានធ្វើជាកូនរបស់ព្រះ ហើយដោយសារយើងបានធ្វើជាកូនរបស់ព្រះ ទ្រង់នឹងលើកយើងឡើង និងការពារយើង នៅពេលទុក្ខវេទនាដ៏ធំនៅថ្ងៃចុងក្រោយឈានដល់កម្រិតអាក្រក់បំផុត។
នៅពេលនេះ កូនរបស់ព្រះ និងកូនរបស់សាតាំង នឹងត្រូវតែបែងចែកឲ្យដាច់ស្រឡះពីគ្នា។ ពួកគេមានភាពខុសគ្នាដាច់ស្រឡះ។ យើងនឹងនិយាយអំពីចំណុចនេះបន្ថែមទៀត នៅពេលក្រោយ។ ឥឡូវនេះ អ្វីដែលអ្នកត្រូវតែចងចាំគឺថា កាលណាទុក្ខវេទនាដ៏ធំមកដល់យើង ហើយយើងត្រូវទទួលទុក្ករកម្ម យើងនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅនៅចំពោះព្រះ។ ទោះបីជាមនុស្សជឿលើការពិតនេះ ឬមិនជឿក៏ដោយ ក៏ហេតុការណ៍នេះពិតជានឹងកើតឡើង ពីព្រោះព្រះបានមានបន្ទូលថា ទ្រង់នឹងនាំខ្យល់មកធ្វើឲ្យហេតុការណ៍ទាំងអស់នេះកើតឡើង។
ខ.១ ប្រាប់យើងថា «ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ»។ ព្រះកំពុងតែទប់ខ្យល់ទាំងនេះ ដើម្បីកុំឲ្យវាបក់មកនៅពេលនេះ។ នៅក្នុងន័យផ្សេង នេះមានន័យថា កាលណាព្រះអនុញ្ញាត ខ្យល់ទាំងនេះនឹងបក់មកពីទិសទាំងបួននៃផែនដីភ្លាម។ កាលណាព្រះអនុញ្ញាត ពួកទេវតារបស់ព្រះនឹងប្រលែងខ្យល់ទាំងនេះនៅក្នុងគ្រាសេះសម្បុរស្លាំង។ ដូច្នេះ កាលណាខ្យល់នៃការរងទុក្ខវេទនាដ៏ធំចាប់ផ្តើមបក់មក ដែលនឹងនាំមកនូវសង្រ្គាម និងគ្រោះធម្មជាតិដល់គ្រប់ទីកន្លែងក្នុងពិភពលោក គ្រប់គ្នានឹងនៅចំកណ្តាលនៃទុក្ខវេទនា។ ប៉ុន្តែមកដល់ពេលនេះ ព្រះបានទប់ខ្យល់ទាំងនេះសិន។
ប្រទេសផ្សេងៗនៅទូទាំងពិភពលោក កំពុងវិនិយោគយ៉ាងខ្លាំងទៅលើអាវុធ។ ពេលវេលាអាចមកដល់ នៅពេលប្រទេសមហាអំណាចត្រូវតែលះបង់៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GNP) របស់ពួកគេទៅលើការចំណាយលើកងទ័ព។ សូម្បីតែឥឡូវនេះ ធនធានយ៉ាងច្រើនត្រូវបានចំណាយលើកងទ័ព នៅក្នុងគោលបំណងអភិវឌ្ឍអាវុធដ៏គ្រោះថ្នាក់ថ្មីៗយ៉ាងច្រើន។ កាលណាសេដ្ឋកិច្ចរីកចម្រើន ថវិកាដែលលើស នឹងត្រូវបានចំណាយលើការអភិវឌ្ឍន៍អាវុធ។ 
ជាក់ស្តែង ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងតែខិតខំអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដែលគេហៅថា «ផែនការសង្រ្គាមអាវកាស» (Star War Plan)។ កាលណាប្រព័ន្ធនេះត្រូវបានបង្កើតឡើងពេញលេញ សង្រ្គាមនឹងមិនគ្រាន់តែកើតឡើងនៅលើផែនដីប៉ុណ្ណោះទេ តែក៏នឹងកើតឡើងនៅក្នុងអាវកាសផងដែរ ដោយមានផ្កាយរណបបំពាក់ដោយមីស៊ីលផ្លោងពីខាងក្រៅអាកាសចុះមក។ បន្ទាប់មក សង្រ្គាមអាវកាសគឺជាសង្រ្គាមថ្មីស្រឡាងមួយ ដែលគ្រប់គ្នាធ្វើ។ ប៉ុន្តែឥឡូវនេះ សំណួរសួរថា តើអ្នកណានឹងបង្កើតអាវុធបែបនេះ គ្រប់គ្រងអាវកាសសម្រាប់កម្លាំងទ័ពបានមុនគេ?
បើសិនសម្លឹងមកការអភិវឌ្ឍន៍ទាំងនេះ យើងអាចដឹងថា កាលណាព្រះអនុញ្ញាត ហើយកាលណាគ្រោះកាចដ៏គួរឲ្យខ្លាចធ្លាក់មកលើផែនដីនេះ អ្នកដឹកនាំផ្តាច់ដែលត្រូវបានទាយទុក នឹងលេចមកយ៉ាងឆាប់។ ប៉ុន្តែការទាំងអស់នេះអាចកើតឡើងបាន លុះត្រាតែព្រះអនុញ្ញាត។ ទោះបីជាពិភពលោកនឹងមានទុក្ខលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏យើងជឿថា ព្រះនឹងធ្វើជាអ្នកគង្វាលរបស់យើង ដឹកនាំយើងទៅឯប្រភពទឹករស់ ហើយជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់យើង។ ដូច្នេះហើយបានជាអ្នកដែលបានសង្រ្គោះ ទទួលបានព្រះពរយ៉ាងបរិបូរ។ 
នៅពេលអ្នកជឿលើព្រះយេស៊ូវ អ្នកមិនអាចជឿលើទ្រង់ តាមអារម្មណ៍របស់អ្នកបានឡើយ។ ជំនឿពិតប្រាកដគឺជាជំនឿរបស់អ្នកដែលជឿតាមព្រះបន្ទូលព្រះ។ 
វិវរណៈ ៧:១៤ ប្រាប់យើងថា «ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម» មានន័យថា ពួកគេបានធ្វើទុក្ករកម្មសម្រាប់ជំនឿរបស់ពួកគេនៅក្នុងព្រះអម្ចាស់។ ចូរប្រយ័ត្នក្នុងការកាត់ស្រាយខនេះ។ វាមិនសំដៅទៅលើការបានសង្រ្គោះ ដោយការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខទេ។
អ្វីដែលអ្នកត្រូវតែដឹងគឺថា អស់អ្នកដែលមិនមានព្រះវិញ្ញាណបិរសុទ្ធគង់នៅក្នុងចិត្ត មិនមែនជាកូនរបស់ព្រះទេ ហើយថា អស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអស់អ្នកដែលមិនជឿតាមដំណឹងល្អអ្វីទាំងអស់។ មានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចទទួលយកទុក្ករកម្មរបស់ខ្លួន យកឈ្នះលើទុក្ខវេទនាដ៏ធំ និងថ្វាយសិរីល្អដល់ព្រះអម្ចាស់បាន។ 
ដោយសារយើងជឿលើព្រះ នៅពេលគ្រានៃទុក្ខវេទនា និងការរងទុក្ខមកដល់ យើងនឹងមិនបាត់បង់ជំនឿរបស់យើង ឬចុះចូលជាមួយសាតាំងឡើយ ប៉ុន្តែយើងទទួលយកទុក្ករកម្មរបស់យើង ដោយសេចក្តីក្លាហាន និងកម្លាំងមកពីព្រះ។ ព្រះអម្ចាស់នឹងប្រោសយើងឲ្យរស់ឡើងវិញ និងការពារយើង។ កូនចៀមនឹងធ្វើជាអ្នកគង្វាលរបស់យើង ហើយបោសសម្អាតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់យើង ហើយយើងនឹងលែងឃ្លាន ឬស្រេក ឬក្តៅ ឬរងទុក្ខដោយសារអ្វីទៀតហើយ។ ហេតុអ្វី? ពីព្រោះព្រះនឹងបំបាត់ការរងទុក្ខជារៀងរហូត ពីព្រោះយើងបានឆ្លងកាត់គ្រារងទុក្ខវេទនាដ៏ធំរួចរាល់ហើយ។ នេះហើយគឺជាស្ថានសួគ៌ដ៏អស្ចារ្យរបស់ព្រះ។ ដោយសារវាគឺជាកន្លែងដ៏អស្ចារ្យដូច្នេះ អ្វីៗទាំងអស់នៅទីនោះល្អ មនុស្សហៅវាថា ស្ថានបរមសុខ ឬស្ថានសួគ៌។
ស្ថានបរមសុខគឺជាកន្លែងនៃអំណរអស់កល្បជានិច្ច។ នៅក្នុងព្រះពុទ្ធសាសនា ស្ថានបរមសុខត្រូវបានរក្សាទុកសម្រាប់តែអ្នកណាដែលបានក្លាយជាព្រះមួយអង្គតែប៉ុណ្ណោះ ដែលនោះគឺជាព្រះពុទ្ធ។ ប៉ុន្តែតើពិតជាមានអ្នកណាម្នាក់ ដែលអាចក្លាយជាព្រះពុទ្ធ និងក្លាយជាព្រះមួយអង្គបានមែនឬ? ពិតជាមិនអាចឡើយ! ព្រះពុទ្ធផ្ទាល់បាននិយាយនៅលើគ្រែស្លាប់របស់ខ្លួនថា «ចូរក្លាយជាព្រះមួយអង្គ ពីព្រោះមានតែការក្លាយជាព្រះទេ ដែលអ្នកអាចគេចចេញសេចក្តីតក់ស្លត់ទាំងអស់របស់លោកិយនេះបាន»។ ប៉ុន្តែវាមនុស្សគ្រប់គ្នាពិតជាមិនអាចគេចចេញពីបាប និងយកឈ្នះលើសេចក្តីស្លាប់ ដោយខ្លួនឯងបានឡើយ។ ព្រះពុទ្ធផ្ទាល់បានបរាជ័យ ហើយគ្រប់គ្នាក៏បរាជ័យដែរ។ ព្រះបន្ទូលប្រាប់យើងថា «ហើយគ្មានសេចក្តី សង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបាន សង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ សេចក្តីសង្រ្គោះរបស់យើងត្រូវបានប្រទានមក ដោយព្រះតែប៉ុណ្ណោះ ដែលជាព្រះយេស៊ូវគ្រីស្ទ ដែលបានបង្កើតសកលលោក និងយើង។ សេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ដែលក៏នឹងសង្រ្គោះយើងចេញពីគ្រោះកាចដ៏គួរឲ្យភ័យខ្លាចទាំងអស់ផងដែរ គឺជាអ្វីដែលព្រះកំពុងតែបង្រៀនយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ 
ស្ថានសួគ៌គឺជាកន្លែងដ៏អស្ចារ្យបំផុតមួយ។ តើអ្នកចង់រស់នៅយ៉ាងសប្បាយរីករាយ ជាមួយនឹងកិត្តិយស និងសិរីល្អជារៀងរហូតដែរទេ? តើអ្នកចង់បានការទទួលស្គាល់ថា អ្នកមានតម្លៃ និងរស់នៅក្នុងសុភមង្គលដ៏អស់កល្បជានិច្ចដែរទេ? តើអ្នកចង់រស់នៅក្នុងភាពឥតខ្ចោះ ភាពបរិបូរ និងមិនខ្វះអ្វីសោះដែរទេ? ស្ថានសួគ៌ដែលព្រះនឹងហៅយើងទៅរស់នៅ គឺជាកន្លែងបែបដូច្នេះហើយ។ ស្ថានសួគ៌មិនខ្វះអ្វីសោះឡើយ ហើយអ្នកនឹងមិនក្តៅ ឈឺ និងស្រក់ទឹកភ្នែកទៀតឡើយ។
នៅពេលព្រះយេស៊ូវជាប់ឆ្កាង ទ្រង់បានប្រាប់ចោរប្លន់ដែលជាប់ឆ្កាងក្បែរទ្រង់ថា «ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយខ្ញុំ»។ «ស្ថានបរមសុខ» មានន័យត្រង់ថា សួននៃអំណរ។ វាគឺជាកន្លែងមួយ ដែលផ្តល់គ្រប់ទាំងអំណរ និងសុភមង្គល។ អ្វីដែលធ្វើឲ្យយើងសប្បាយរីករាយនៅផែនដីនេះ មានហូរហៀរនៅស្ថានសួគ៌ ដែលទ្រង់នឹងហៅយើងឲ្យទៅរស់នៅ។ ដូច្នេះ ចូរជឿសេចក្តីពិតនេះ ហើយយកស្ថានសួគ៌ ស្ថានបរមសុខ ឬនគរព្រះនេះធ្វើជារបស់អ្នកចុះ។ នគរព្រះល្អ និងគ្រប់លក្ខណ៍ ពីព្រោះមិនមានភាពមិនគ្រប់លក្ខណ៍នៅលើផែនដីនេះនៅក្នុងនគរព្រះឡើយ។ 
ដោយសារព្រះមានគ្រប់ទាំងអំណាចព្រះចេស្តា ទ្រង់នឹងប្រទាននគររបស់ទ្រង់ដល់យើង។ ដោយសារព្រះអម្ចាស់របស់យើងគឺជាព្រះដ៏មានគ្រប់អំណាចព្រះចេស្តា ទ្រង់នឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ ហើយមិនអនុញ្ញាតឲ្យពួកគេរងទុក្ខ ឬស្រក់ទឹកភ្នែកម្តងទៀតឡើយ។ ទ្រង់នឹងនាំយើងទៅកាន់ប្រភពទឹករស់ និងជីវិតអស់ សុភមង្គល និងអំណរដ៏អស់កល្បជានិច្ច។ ខ្ញុំជឿថា ការទាំងអស់នេះនឹងកើតឡើងជាពិតប្រាកដ ពីព្រោះទ្រង់មានអំណាចព្រះចេស្តាគ្រប់ទាំងអស់។
បើសិនព្រះដែលបានសង្រ្គោះយើង មិនមានអំណាចព្រះចេស្តា នោះយើងក៏នឹងមិនមានអំណាចអ្វីដែរ។ ប៉ុន្តែទ្រង់បានអំណាចព្រះចេស្តាដាច់ខាត ទ្រង់បានធ្វើឲ្យយើងលែងមានបាបទៀត ហើយទ្រង់បានហៅយើងជាពួកបរិសុទ្ធរបស់ទ្រង់។
មិនជាបញ្ហាទេ ដែលយើងមានជីវិតបែបនេះណានៅលើផែនដីនេះ។ ដោយសារយើងគឺជាកូនៗរបស់ព្រះ និងមានអំណាចរបស់ស្តេចលើអស់ទាំងស្តេច ទោះបើជីវិតរបស់យើងអាក្រក់ជាងអស់អ្នកដែលមិនបានកើតជាថ្មីក៏ដោយ ក៏កាលណាគ្រាសេះសម្បុរស្លាំងមកដល់ ហើយព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់ពិតជានឹងលើកយើងឡើង ហើយអនុញ្ញាតឲ្យយើងរស់នៅក្នុងស្ថានបរមសុខរបស់ទ្រង់ជាមិនខានដែរ។ យើងនឹងសោយរាជ្យ ដោយអំណាចខ្លាំងក្លាបំផុត ហើយយើងនឹងមិនខ្វះខាតអ្វីឡើយ ដែលសូម្បីតែពួកទេវតាក៏នឹងធ្វើជាអ្នកបម្រើរបស់យើងដែរ។ ពួកបរិសុទ្ធនឹងរស់នៅជារៀងរហូតនៅក្នុងគ្រប់ទាំងសិរីល្អ។ 
ពួកបរិសុទ្ធនឹងមិនស្លាប់ម្តងទៀតឡើយ។ នេះគឺជាអ្វីដែលសាសនាទាំងអស់ស្រមៃចង់បាន គឺរស់នៅ សោយរាជ្យ និងចូលទៅក្នុងស្ថានសួគ៌អស់កល្បជានិច្ច។ ព្រះពរនេះមិនគ្រាន់តែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែព្រះក៏បានប្រទានវាដល់អ្នកផងដែរ។ 
ខ្ញុំជឿថា កាលណាពេលវេលាមកដល់ ព្រះនឹងបង្កខ្យល់នៃសេចក្តីទុក្ខវេទនា ហើយកាលណាខ្យល់នៃសេចក្តីទុក្ខវេទនានេះបក់ ទ្រង់នឹងពង្រឹងយើងឲ្យអាចតយុទ្ធជាមួយអារក្សបាន ហើយជាចុងក្រោយ លើកយើងឡើងទៅជាមួយទ្រង់។ ហើយខ្ញុំក៏ជឿផងដែរថា ទ្រង់នឹងអនុញ្ញាតឲ្យយើងរស់នៅក្នុងសេចក្តីសុខសាន្ត ជារៀងរហូតតទៅ។ 
តើព្រះមិនបានសន្យាអំពីការទាំងនេះទេឬ? ទ្រង់ពិតជាបានសន្យាហើយ! ទ្រង់បានប្រាប់យើងថា «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:១-៣)។ នេះហើយគឺជាអ្វីដែលព្រះអម្ចាស់របស់យើងបានសន្យាជាមួយយើង។ ហើយគ្រប់ទាំងព្រះបន្ទូលព្រះនៅក្នុង វិវរណៈ ២០-២២ សុទ្ធតែជាព្រះបន្ទូលសន្យារបស់ទ្រង់សម្រាប់យើងទាំងអស់។