Search

ስብከቶች፤

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-2] ស្នូលនៃសេចក្តីជំនឿរបស់សាវកប៉ុល៖ រួបរួមជាមួយព្រះគ្រីស្ទ បន្ទាប់ពី បានស (រ៉ូម ៧:១-៤)

(រ៉ូម ៧:១-៤)
«ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត ពីព្រោះស្ត្រីណាដែលមានប្តីនៅរស់ នោះជាប់នឹងប្តីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្តីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្តីហើយ ដូច្នេះ កាលប្តីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្តី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្តីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្តី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ។»
 
 
តើអ្នកធ្លាប់ឃើញអំបោះជាប់គ្នាមួយបាច់ដែរទេ? បើសិនអ្នកចង់យល់ពីជំពូកនេះ ដោយមិនយល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលសាវកប៉ុលបានជឿ នោះសេចក្តីជនឿរបស់អ្នកនឹងកាន់តែច្របូកច្របល់ជាងមុនទៅទៀត។ 
សាវប៉ុលនិយាយទៅក្នុងជំពូកនេះថា ដោយសារគ្រប់គ្នាពិតជាមានបាប នៅចំពោះក្រិត្យវិន័យរបស់ព្រះ យើងអាចចូលទៅឯព្រះយេស៊ូវគ្រីស្ទ និងបានកើតជាថ្មីបាន លុះត្រាតែយើងបានស្លាប់ខាងវិញ្ញាណនសិន។
 
 
សេចក្តីពិតដែលសាវកប៉ុលបានដឹង
 
រ៉ូម ៧:៧ ប្រាប់ថា «ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ»។ សាវកប៉ុលបន្តថា «ដ្បិតបើសិនជាក្រឹត្យ វិន័យមិនបានថា [កុំឲ្យលោភ] នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ»។ ហើយគាត់បន្ថែមថា «តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ»។ សាវកប៉ុលបានដឹងថា គាត់បានបំពានបញ្ញត្តទាំង៦១៣របស់ព្រះ។ នៅក្នុងន័យផ្សេង គាត់គឺពិតជាមនុស្សមានបាបធ្ងន់ធ្ងរម្នាក់ ដែលតែងតែធ្វើបាបជានិច្ច ពីព្រោះគាត់គឺជាពូជពង្សរបស់អ័ដាម ជាប់មានបាបនៅក្នុងផ្ទៃម្តាយរបស់គាត់ និងបានកើតមកនៅក្នុងបាប។
គ្រប់គ្នាដែលបានកើតមកនៅក្នុងលោកិយនេះ ធ្វើបាប ចាប់តាំងពីកំណើតរបស់ពួកគេ រហូតដល់ការស្លាប់របស់ពួកគេ។ ដូច្នេះហើយបានជាពួកគេមិនមានសមត្ថភាពអាចគោរពតាមបញ្ញត្តរបស់ព្រះបាន។ តើមនុស្សមានបាបធ្ងន់ធ្ងរទាំងនេះអាចគោរពតាមបញ្ញត្តទាំង៦១៣ និងក្រិត្យវិន័យរបស់ព្រះបានយ៉ាងដូចម្តេច? យើងអាចទៅឯព្រះគ្រីស្ទយេស៊ូវ ដែលសេចក្តីសុចរិតរបស់ព្រះ និងបានសង្រ្គោះចេញពីបាប តាមរយៈទ្រង់បាន លុះត្រាតែយើងទទួលស្គាល់ថា យើងគឺជាមនុស្សមានបាបនៅចំពោះ ក្រិត្យវិន័យរបស់ព្រះ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាសេចក្តីសុចរិតរបស់ព្រះ ហើយទ្រង់ប្រទានសេចក្តីសុចរិតរបស់ព្រះដល់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងត្រូវតែជឿព្រះយេស៊ូវ ពីព្រោះសេចក្តីសុចរិតរបស់ព្រះមាននៅក្នុងទ្រង់។
តើអ្នកស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះដែរទេ? សេចក្តីសុចរិតរបស់ព្រះគឺជាអាថ៌កំបាំង ដែលលាក់ទុកនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អាថ៌កំបាំងនេះមាននៅក្នុងបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់។ ដូច្នេះ តើអ្នកចង់ដឹងពីអាថ៌កំបាំងនេះដែរទេ? បើសិនអ្នកជឿតាមសេចក្តីពិតនេះ អ្នកនឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿរបស់អ្នក។
មុនពេលយើងបានស្គាល់ក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះ យើងហាក់ដូចជាមិនមែនជាមនុស្សមានបាបទេ ទោះបើយើងប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែបន្ទាប់ពីយើងបានចាប់ផ្តើមចូលរួមនៅក្នុងពួកជំនុំ យើងបានដឹងថា យើងពិតជាមានបាបយ៉ាងធ្ងន់ធ្ងរមែន ហើយយើងនឹងឈានទៅដល់សេចក្តីស្លាប់ខាងវិញ្ញាណ ដោយសារតែអំពើបាបនៅក្នុងយើង។ ដូច្នេះ ដើម្បីដឹកនាំព្រលឹងទៅឯព្រះយេស៊ូវគ្រីស្ទ សាវកប៉ុលបាន រំឮកពីអតីតកាលរបស់គាត់ នៅពេលគាត់បានជឿយ៉ាងខុស ដោយការយល់ខុសពីក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះ។ 
នេះគឺជាឧទាហរណ៍មួយ ដែលនឹងជួយអ្នកឲ្យយល់ពីតួនាទីនៃក្រិត្យ វិន័យរបស់ព្រះ។ ឥឡូវនេះ ខ្ញុំកំពុងតែកាន់ព្រះគម្ពីរ។ បើសិនខ្ញុំលាក់អ្វីមួយយ៉ាងសំខាន់ នៅចម្លោះសន្លឹកព្រះគម្ពីរ ហើយនិយាយថា «ចូរកុំព្យាយាមបើកសៀវភៅនេះមើលអ្វីដែលខ្ញុំលាក់ឲ្យសោះ» ហើយបន្ទាប់ពីខ្ញុំដាក់វានៅលើតុ មួយរយៈនោះអ្នកនឹងមានអារម្មណ៍ចង់ដឹងពីអ្វីដែលខ្ញុំលាក់នៅក្នុងព្រះគម្ពីរ ហើយជាលទ្ធផលនៃការចង់ដឹងនេះ អ្នកនឹងបំពានការណែនាំរបស់ខ្ញុំ។ ពេលដែលអ្នកឆ្ងល់អំពីអ្វីដែលខ្ញុំបានលាក់នៅក្នុងព្រះគម្ពីរ អ្នកពិតជានឹងបើកវាមើល។ ប៉ុន្តែបើសិនខ្ញុំមិនបានបង្គាប់អ្នកមិនឲ្យមើលនៅក្នុងព្រះគម្ពីរ នោះអ្នកនឹងមិនមានសេចក្តីល្បួងទេ។ ដូចគ្នាដែរ នៅពេលព្រះបង្គាប់យើង អំពើបាបដែលលាក់នៅក្នុងខ្លួនយើង នឹងចេញមក ដោយអាស្រ័យតាមស្ថានភាព។
ក្រិត្យវិន័យដែលព្រះបានប្រទានដល់មនុស្សជាតិ មានតួនាទីបើក សម្តែងពីបាបនៅក្នុងចិត្តរបស់មនុស្ស។ ទ្រង់មិនបានប្រទានវាមក ដើម្បីឲ្យយើងគោរពតាមនោះឡើយ ប៉ុន្តែដើម្បីសម្តែងពីអំពើបាបរបស់យើង និងធ្វើឲ្យយើងក្លាយជាមនុស្សមានបាប។ ដូច្នេះ យើងទាំងអស់គ្នានឹងវិនាស បើសិនយើងមិនទៅឯព្រះយេស៊ូវគ្រីស្ទ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលមាននៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងគួរតែចងចាំថា តួនាទីរបស់ក្រិត្យ វិន័យ គឺត្រូវនាំយើងទៅឯព្រះគ្រីស្ទ និងជួយឲ្យយើងជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ។
ដូច្នេះហើយបានជាសាវកប៉ុលបានធ្វើបន្ទល់ថា «តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានសាបសូន្យ» (រ៉ូម ៧:៨)។ តាមរយៈក្រិត្យវិន័យរបស់ព្រះ សាវកប៉ុលបានបង្ហាញយើងពីមូលដ្ឋានគ្រឹះនៃបាប។ គាត់បានសារភាពថា ជាមូលដ្ឋានគ្រឹះ ពីមុន គាត់គឺជាមនុស្សមានបាបម្នាក់ ប៉ុន្តែគាត់បានទទួលជីវិតអស់កល្បជានិច្ច ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ 
 
 
សេចក្តីជំនឿ និងការទួញសោករបស់សាវកប៉ុល
 
សាវកប៉ុល បាននិយាយថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៤-២៥)។ 
សាវកប៉ុលបានទទួលស្គាល់ការពិតថា ទោះបីជាគាត់បានទទួល សេចក្តីសុចរិតរបស់ព្រះហើយក៏ដោយ ក៏គាត់នៅតែធ្វើបាបដែរ។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះពិតជាចាំបាច់មិនសម្រាប់តែគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សទាំងអស់ទៀតផងដែរ។ យើងគួរតែទទួលសេចក្តីសុចរិតរបស់ព្រះ ដោយការស្គាល់ និងជឿយ៉ាងត្រឹមត្រូវលើអាថ៌កំបាំង ដែលលាក់ទុកនៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយអ្នក និងខ្ញុំគួរតែស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលមាននៅក្នុងបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ពីព្រោះមានតែធ្វើដូច្នេះទេ ទើបព្រលឹង និងសាច់ឈាមរបស់យើង ដែលតែងតែធ្វើបាប អាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន។ យើងមិនត្រូវភ្លេចការពិតថា បុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។
អ្នកដែលមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ នៅតែជាមនុស្សមានបាប រហូតដល់ទីបំផុត ទោះបើពួកគេព្យាយាមគោរពតាមក្រិត្យវិន័យយ៉ាងណាក៏ដោយ។ យើងត្រូវតែដឹងថា ក្រិត្យវិន័យរបស់ព្រះមិនត្រូវបានប្រទានមក ដើម្បីឲ្យយើងគោរពតាមទេ។ ប៉ុន្តែអ្នកក្រិត្យវិន័យនិយមមិនដឹងថា អាថ៌កំបាំងនៃសេចក្តីប្រោសលោះមាននៅក្នុង «បុណ្យជ្រមុជ» ដែលព្រះយេស៊ូវបានទទួល ជាមួយនឹងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ។ ជាលទ្ធផល ពួកគេយល់ខុសពីក្រិត្យវិន័យរបស់ព្រះ ដោយគិតថា ពួកគេត្រូវតែគោរពតាមក្រិត្យវិន័យ។ ដូច្នេះហើយបានជាពួកគេនៅតែរស់នៅក្នុងភាពច្របូកច្របល់ជានិច្ច។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើង តាមរយៈក្រិត្យវិន័យ និងរស់នៅ ដោយអាងសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយយើងមិនត្រូវទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ដើម្បីដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើងឡើយ។ ផ្ទុយទៅវិញ យើងត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទបានសម្រេចបាន។ នៅក្នុងន័យផ្សេង យើងត្រូវរៀនអរព្រះគុណដល់ព្រះអម្ចាស់របស់យើង ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ 
ហេតុនេះហើយ ដោយសម្លឹងមើលសាច់ឈាមរបស់ខ្លួន សាវកប៉ុលបានថ្ងូរថា «វេទនាណាស់ខ្ញុំ» ប៉ុន្តែគាត់នៅតែអរព្រះគុណដល់ព្រះ តាម រយៈព្រះយេស៊ូវគ្រីស្ទដដែល។ មូលហេតុដែលសាវកប៉ុលបានសារភាពដូច្នេះគឺថា កាលណាគាត់កាន់តែធ្វើបាប បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ កាន់តែពេញ លេញ។ យើងក៏អាចស្រែកដោយអំណរ និងជ័យជំនះផងដែរ ពីព្រោះយើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ទោះបើយើងមានជីវិតលំបាកនៅចន្លោះអំណាចនៃសាច់ឈាម និងអំណាចនៃសេចក្តីសុចរិតរបស់ព្រះក៏ដោយ។ សេចក្តីជំនឿរបស់សាវក ប៉ុល គឺជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នេះហើយគឺជារបៀបដែលសាវកប៉ុលបានរស់នៅក្នុងសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ហើយដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ គាត់អាចក្លាយជាមនុស្សម្នាក់ ដែលបានថ្វាយការសរសើរតម្កើងដល់ទ្រង់បាន។ 
នៅក្នុង រ៉ូម ៧ សាវកប៉ុលនិយាយអំពីស្ថានភាពវេទនារបស់គាត់នៅក្នុងអតីតកាល ដែលផ្ទុយពីសេចក្តីជំនឿថ្មីដែលមានជ័យជំនះរបស់គាត់លើសេចក្តីសុចរិតរបស់ព្រះ។ ជ័យជំនះនៃសេចក្តីជំនឿរបស់សាវកប៉ុលកើតឡើង ដោយសារតែគាត់ជឿលើសេចក្តីសុចរិតរបស់ព្រះនេះ។
«ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត» (រ៉ូម ៧:១)។ 
ចំណុចកំពូលនៃជំពូក៧នេះ មាននៅក្នុងខ.២៤ និង ២៥។ សាវក ប៉ុលបានសរសេរថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួ សេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ»។
នៅក្នុង រ៉ូម ៦ សាវកប៉ុលបាននិយាយអំពីសេចក្តីជំនឿ ដែលដឹកនាំយើងឲ្យស្លាប់ និងរស់ឡើងវិញនៅក្នុងការរួបរួមជាមួយព្រះគ្រីស្ទ។ ដោយការបង្រួបបង្រួមខ្លួនយើងជាមួយបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង យើងអាចទទួលបានសេចក្តីជំនឿនេះ។ 
សាវកប៉ុលបានដឹងថា គាត់គឺជាមនុស្សវេទនាម្នាក់ ដែលមានសាច់ឈាមមិនពេញលេញ ដែលនាំឲ្យគាត់បំពានក្រិត្យវិន័យរបស់ព្រះ មិនត្រឹមតែមុនពេលគាត់បានជួបព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយផងដែរ។ ដូច្នេះ គាត់បានទួញសោកថា «តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?»។ បន្ទាប់មក គាត់បានសន្និដ្ឋានថា គាត់អាចបានសង្រ្គោះចេញពីតួសេចក្តីស្លាប់នេះបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយនិយាយថា «ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ គាត់បានរួចពីអំពើបាបរបស់សាច់ឈាម និងគំនិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះគ្រីស្ទ និងការបានរួបរួមជាទ្រង់។
ការសារភាពចុងក្រោយរបស់សាវកប៉ុលគឺថា «ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៥)។ ហើយនៅដើមជំពូក៨ គាត់បានសារភាពថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ» (រ៉ូម ៨:១-២)។ 
កាលពីដំបូង មានអំណាចពីរ ដែលព្រះបានប្រទានឲ្យ៖ អំណាចនៃបាប និងអំណាចនៃព្រះវិញ្ញាណនៃជីវិត។ អំណាចនៃព្រះវិញ្ញាណនៃជីវិតបានសង្រ្គោះសាវកប៉ុលចេញពីអំណាចនៃបាប និងសេចក្តីស្លាប់។ នេះមានន័យថា ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបានដោះអំពើបាបទាំងអស់របស់គាត់ចេញ គាត់បានរួបរួមខ្លួនគាត់ជាមួយព្រះយេស៊ូវ និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់គាត់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែមានសេចក្តីជំនឿ ដែលបង្រួបបង្រួមយើងជាមួយបុណ្យជ្រមុជរបស់ព្រះអម្ចាស់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ 
សាវកប៉ុលបានសារភាពនៅក្នុង រ៉ូម ៧ ថា ពីមុន គាត់ត្រូវបានកាត់ទោសដោយក្រិត្យវិន័យ ប៉ុន្តែតាមរយៈព្រះយេស៊ូវគ្រីស្ទ គាត់បានសង្រ្គោះចេញពីទោសនេះហើយ។ ដូច្នេះ គាត់អាចបម្រើព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលបានគង់នៅក្នុងគាត់បាន។
 
 
សេចក្តីពិតដែលសាវកប៉ុលបានដឹង
 
សាវកប៉ុល បានសារភាពថា «តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ» (រ៉ូម ៧:៧)។ គាត់មិនអាចបានដឹងពីសេចក្តីលោភបានទេ បើសិនក្រិត្យវិន័យមិននិយាយថា «កុំឲ្យលោភឲ្យសោះ»។ គាត់បានពន្យល់ពីទំនាក់ទំនងរវាងក្រិត្យវិន័យ និងបាបថា «តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ»។ នេះមានន័យថា ចិត្តរបស់មនុស្សពេញដោយបាប។ ចាប់ពីវេលាដែលមនុស្សចាប់ទុំផ្ទៃម្តាយមក ពួកគេមានបាប និងបានកើតមកជាមួយអំពើបាបទាំងដប់ពីរប្រភេទ។
អំពើបាបទាំងដប់ពីរប្រភេទនេះគឺ សេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត។ គ្រប់គ្នាប្រព្រឹត្តអំពើបាបទាំងនេះ រហូតដល់ពួកគេស្លាប់។ បើសិនមនុស្សបានកើតមកក្នុងលោកិយនេះជាមួយនឹងអំពើបាបទាំងដប់ពីរប្រភេទនេះ តើពួកគេអាចគោរពតាមក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះបានយ៉ាងដូចម្តេច? វេលាដែលយើងស្តាប់ឮព្រះបន្ទូលនៃក្រិត្យវិន័យ និងបញ្ញត្តប្រាប់យើងពីអ្វីដែលយើង «គួរធ្វើ» ឬ «មិនគួរធ្វើ» បាបចាប់ផ្តើមធ្វើការនៅក្នុងយើងភ្លាម។
នៅពេលយើងមិនស្គាល់ក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះ អំពើបាបនៅក្នុងយើងដេកលក់យ៉ាងស្ងៀមស្ងាត់។ ប៉ុន្តែបន្ទាប់ពីយើងបានស្តាប់ឮបញ្ញត្ត ដែលប្រាប់យើងពីអ្វីដែលយើងត្រូវធ្វើ និងអ្វីដែលយើងមិនត្រូវធ្វើ អំពើបាបទាំងនេះចេញមក និងធ្វើឲ្យយើងប្រព្រឹត្តអំពើបាបកាន់តែច្រើន។
អ្នកដែលមិនបានកើតជាថ្មី ឬមិនយល់ និងជឿតាមសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណ មានបាបនៅក្នុងខ្លួន។ បាបនេះនឹងបង្កើតអំពើបាបកាន់តែច្រើន ដោយសារពាក្យនៃក្រិត្យវិន័យ។ ក្រិត្យវិន័យដែលប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ គឺដូចជាអ្នកហ្វឹកហាត់ម្នាក់ព្យាយាមបង្សាំងបាបអញ្ចឹង។ ប៉ុន្តែបាបមិនស្តាប់បង្គាប់ និងទាស់ប្រឆាំងនឹងបញ្ញត្តរបស់ព្រះ។ នៅពេលមនុស្សមានបាបម្នាក់ស្តាប់ឮបញ្ញត្ត អំពើបាបនៅក្នុងខ្លួនរបស់គាត់ត្រឡប់ទៅជាសកម្មក្នុងការនាំគាត់ ឲ្យប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើង។
តាមរយៈក្រិត្យវិន័យទាំងដប់ប្រការ យើងអាចមើលឃើញថា យើងមានបាបនៅខាងក្នុងយើង។ ដូច្នេះ តួនាទីរបស់ក្រិត្យវិន័យ គឺត្រូវបើក សម្តែងពីអំពើបាបនៅក្នុងចិត្តរបស់យើង ធ្វើឲ្យយើងដឹងថា ក្រិត្យវិន័យរបស់ព្រះបរិសុទ្ធ និងជួយឲ្យយើងដឹងពីភាពមានបាបរបស់យើង។ តាមមូលដ្ឋានគ្រឹះរបស់យើង យើងបានកើតមកជាមួយសេចក្តីលោភចង់បានគ្រប់យ៉ាងដែលព្រះបានបង្កើតមក រួមទាំងទ្រព្យសម្បត្តិ ឬដៃគូ ដែលមិនមែនជារបស់យើងផង។ ដូច្នេះ ក្រិត្យវិន័យដែលនិយាយថា «កុំឲ្យលោភឲ្យសោះ» ប្រាប់យើងថា យើងបានកើតមកជាមនុស្សមានបាប និងត្រូវធ្លាក់ទៅក្នុងស្ថាននករ ចាប់ពីថ្ងៃដែលយើងកើតមក។ ហើយវាក៏បង្ហាញប្រាប់យើងផងដែរ អំពីផែនការសម្រាប់ព្រះអង្គសង្រ្គោះ ដែលនឹងយាងមកបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។
ដូច្នេះហើយបានជាសាវកប៉ុលបានសារភាពថា បាបបានឆក់ឱកាសពីក្រិត្យវិន័យ ដើម្បីបង្កើតបំណងអាក្រក់គ្រប់ប្រភេទនៅក្នុងគាត់។ គាត់បានដឹងថា គាត់គឺជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរ ដែលបានបំពានក្រិត្យវិន័យបរិសុទ្ធរបស់ព្រះ ពីព្រោះគាត់បានកើតមកមានបាប និងនៅជាមួយបាប មុនពេលគាត់បានជឿលើសេចក្តីសុចរិតរបស់ព្រះ។
នៅពេលយើងពិនិត្យមើលជំពូក៧ យើងមើលឃើញថា សាវកប៉ុលមានជីវិតខាងវិញ្ញាណយ៉ាងខ្លាំង ការយល់ដឹងទូលំទូលាយអំពីព្រះគម្ពីរ និងបទពិសោធន៍ និងការយល់ដឹងខាងវិញ្ញាណយ៉ាងទូលំទូលាយ។ តាម រយៈក្រិត្យវិន័យ គាត់បានដឹងយ៉ាងច្បាស់លាស់ថា មានបាបនៅក្នុងគាត់ ដែលឆក់យកឱកាសពីក្រិត្យវិន័យ ដើម្បីបង្កើតបំណងចិត្តអាក្រក់គ្រប់ប្រភេទនៅក្នុងខ្លួនគាត់។ គាត់បានដឹងថា ក្រិត្យវិន័យរបស់ព្រះមានតួនាទីក្នុងការបើកសម្តែងឲ្យឃើញពីអំពើបាបនៅក្នុងគាត់។ ខណៈដែលអំពើបាបនៅតែបន្តមាន គាត់ក៏បានសារភាពផងដែរថា ក្រិត្យវិន័យដែលត្រូវនាំមកនូវជីវិត នាំគាត់នៅឯសេចក្តីស្លាប់វិញ។
តើសេចក្តីជំនឿរបស់អ្នកយ៉ាងដូចម្តេចដែរ? តើវាដូចជាសេចក្តីជំនឿរបស់សាវកប៉ុលដែរទេ? តើមិនមានបាបនៅក្នុងចិត្តរបស់អ្នក ទោះបើអ្នកជឿ ឬមិនជឿព្រះយេស៊ូវក៏ដោយឬ? បើសិនដូច្នេះ វាមានន័យថា អ្នកនៅតែមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ មិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដើម្បីទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់អ្នក។ ដូច្នេះ តើអ្នកទទួលស្គាល់ការពិតទាំងនេះដែរទេ? បើសិនអ្នកទទួលស្គាល់ ចូរជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះចុះ។ បន្ទាប់មក អ្នកនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក និងទទួលបានសេចក្តីសុចរិតរបស់ព្រះ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់នៅជាមួយអ្នក។ ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
បាបបានបញ្ឆោតសាវកប៉ុល ដោយឆក់ឱកាសពីក្រិត្យវិន័យ
 
សាវកប៉ុល បាននិយាយថា «ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង» (រ៉ូម ៧:១០-១១)។ នៅក្នុងន័យផ្សេង បាបបានបញ្ឆោតសាវកប៉ុល ដោយការទាញយកប្រយោជន៍ពីក្រិត្យវិន័យ។ សាវកប៉ុលបានជឿថា ក្រិត្យវិន័យពិតជាល្អ និងត្រឹមត្រូវ ប៉ុន្តែបាបទាំងដប់ពីរប្រភេទនៅរស់ និងពុះកញ្រ្ជោលនៅក្នុងចិត្តរបស់គាត់។ នេះមានន័យថា គាត់ត្រូវបានបាបបញ្ឆោត ដោយសារគាត់មិនអាចយល់ពីគោលបំណងនៃក្រិត្យវិន័យរបស់ព្រះ។
ជាដំបូង សាវកប៉ុលបានគិតថា ព្រះបានប្រទានក្រិត្យវិន័យ ឲ្យគាត់គោរពតាម។ ប៉ុន្តែក្រោយមក គាត់បានដឹងថា ព្រះប្រទានក្រិត្យវិន័យមក មិនដើម្បីឲ្យមនុស្សគោរពតាមទេ ប៉ុន្តែដើម្បីសម្តែងពីអំពើបាបនៅក្នុងចិត្តរបស់មនុស្សវិញ ជាមួយសេចក្តីបរិសុទ្ធរបស់ទ្រង់ ហើយធ្វើឲ្យអ្នកមិនជឿត្រូវទទួលការជំនុំជម្រះពីព្រះ។ នេះគឺជារបៀបដែលសាវកប៉ុលបានគិតថា គាត់ត្រូវបានបញ្ឆោត ដោយបាប ពីព្រោះគាត់មិនបានស្គាល់ក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះបានយ៉ាងត្រឹមត្រូវទេ។ នៅសព្វថ្ងៃនេះ មនុស្សភាគច្រើនក៏ចាញ់បញ្ឆោតតាមរបៀបនេះផងដែរ។
យើងត្រូវតែដឹងថា មូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យ និងបញ្ញត្តដល់យើង គឺមិនសម្រាប់ឲ្យយើងគោរពតាមទេ ប៉ុន្តែសម្រាប់ឲ្យយើងបានដឹងពីអំពើបាបរបស់យើង និងទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ ប៉ុន្តែដោយសារយើងព្យាយាមរស់នៅតាមក្រិត្យវិន័យ ជាមួយអំពើបាបរបស់យើង យើងនឹងត្រូវបើកសម្តែងឲ្យឃើញពីនិស្ស័យបាបរបស់យើង។
ដូច្នេះ តាមរយៈក្រិត្យវិន័យដែលបរិសុទ្ធ មនុស្សមានបាបម្នាក់មិនមានអំណាច និងសមត្ថភាព ដើម្បីរស់នៅក្នុងជីវិតបរិសុទ្ធមួយបាន ឡើយ។ គាត់នៅតែជាមនុស្សមានបាបម្នាក់ ដែលនឹងត្រូវបានបញ្ជូនទៅស្ថាននរក ដោយសារក្រិត្យវិន័យ។ ប៉ុន្តែមនុស្សមានបាបដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅតែគិតថា ព្រះបានប្រទានក្រិត្យ វិន័យមក សម្រាប់ឲ្យពួកគេគោរពតាម។ ដូច្នេះ ពួកគេរក្សាការព្យាយាមគោរពតាមក្រិត្យវិន័យ ប៉ុន្តែពួកគេនឹងបញ្ឆោតខ្លួនឯង ហើយធ្លាក់ទៅក្នុងសេចក្តីវិនាសនៅទីបំផុត។
អ្នកដែលមិនបានកើតជាថ្មី ដោយនៅតែមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ ប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក ព្យាយាមទទួលបានការអត់ទោស តាមរយៈការថ្វាយការអធិស្ឋានប្រែចិត្ត។ ប៉ុន្តែនៅទីបំផុត ពួកគេបានដឹងថា ពួកគេបានយល់ខុសពីគោលបំណងនៃក្រិត្យវិន័យរបស់ព្រះ ហើយបានបញ្ឆោតខ្លួនឯង។ តាមរយៈក្រិត្យវិន័យ បាបឆក់យកឱកាស ដើម្បីបញ្ឆោតពួកគេ។ ក្រិត្យវិន័យរបស់ព្រះគឺបរិសុទ្ធ ប៉ុន្តែអំពើបាបនៅក្នុងពួកគេ ដឹកនាំពួកគេទៅរកសេចក្តីស្លាប់។ 
សាវកប៉ុលបាននិយាយថា «ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង» (រ៉ូម ៧:១២-១៣)។ អ្នកដែលយល់ពីសេចក្តីពិតនេះ ដឹងថាខ្លួនត្រូវការសេចក្តីសុចរិតរបស់ព្រះ ហើយជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺពិតជាសេចក្តីពិតមែន។ មនុស្សម្នាក់ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏ជឿលើសេចក្តីសុចរិតរបស់ព្រះផងដែរ។ ដូច្នេះ ចូរយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង និងទទួលបានសេចក្តីបរិសុទ្ធរបស់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានទទួលព្រះពរពីដំណឹងល្អនេះ។ 
 
 
តើគំនិត និងសាច់ឈាមរបស់សាវកប៉ុលមានលក្ខណៈយ៉ាងដូចម្តេច?
 
សាវកប៉ុល បានពេញដោយព្រះវិញ្ញាណ និងមានការយល់ដឹងស៊ីជម្រៅអំពីព្រះបន្ទូលព្រះ។ ប៉ុន្តែ គាត់បាននិយាយពីសាច់ឈាមរបស់គាត់ថា «ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ» (រ៉ូម ៧:១៤-១៧)។ គាត់បាននិយាយថា គាត់បានប្រព្រឹត្តអំពើបាប ពីព្រោះគាត់មានសាច់ ឈាម។ ដោយសារគាត់បានកើតមកមានបាប គាត់បានមើលឃើញខ្លួនឯងកំពុងតែដេញតាមសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម ទោះបើគាត់ចង់ធ្វើការល្អក៏ដោយ។
ដូច្នេះ សាវកប៉ុលបានដឹងថា «ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង» (រ៉ូម ៧:២២-២៣)។ ដូច្នេះហើយបានជាគាត់បានទួញសោកចំពោះសាច់ឈាមរបស់គាត់ថា «វេទនាណាស់ខ្ញុំ» (រ៉ូម ៧:២៤)។ សូម្បីតែបន្ទាប់ពីសាវកប៉ុលបានកើតជាថ្មីហើយក៏ដោយ ក៏គាត់នៅតែពិបាកចិត្តដែរ ពីព្រោះសេចក្តីអាក្រក់មាននៅក្នុងខ្លួនគាត់ ទោះបើគាត់ចង់ធ្វើការល្អក៏ ដោយ។ នៅពេលសាវកប៉ុលបាននិយាយថា សេចក្តីអាក្រក់នៅក្នុងខ្លួនគាត់ គាត់កំពុងតែសំដៅទៅលើសាច់ឈាមរបស់គាត់។ នៅក្នុងអវយវៈរបស់គាត់ គាត់បានមើលឃើញអំណាចមួយទៀត ដែលទាស់ប្រឆាំងនឹងអំណាចនៃព្រះវិញ្ញាណ ហើយធ្វើឲ្យគាត់ចាញ់សាច់ឈាមរបស់គាត់ និងនាំគាត់ឲ្យប្រព្រឹត្តអំពើបាប។ គាត់គ្រាន់តែអាចទទួលស្គាល់ថា គាត់ត្រូវតែទទួលការជំនុំជម្រះ ពីព្រោះគាត់បានមើលឃើញថា សាច់ឈាមរបស់គាត់កំពុងតែគ្រប់គ្រងឲ្យធ្វើបាប។ ដោយសារសាវកប៉ុលក៏មានសាច់ឈាមដែរ គាត់បានទួញសោកចំពោះអំពើបាប ដែលបានចេញពីសាច់ឈាមរបស់គាត់មក។
ដូច្នេះហើយបានជាគាត់បានស្រែកថា «វេទនាណាស់ខ្ញុំ!»។ ប៉ុន្តែគាត់ក៏បានអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទផងដែរ សម្រាប់ការបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ នេះដោយសារតែគាត់បានជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីប្រទានការអត់ទោសអំពើបាបដល់មនុស្សជាតិទាំង មូលហើយ។ គាត់អាចអរព្រះគុណ ដោយអស់ពីចិត្ត ពីព្រោះគាត់មានជំនឿ ដែលបានបង្រួបបង្រួមគាត់ជាមួយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។
សាវកប៉ុលបានដឹងថា នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ អំពើបាបទាំងអស់របស់គាត់ រួមទាំងអំពើបាបរបស់លោកិយនេះផង ត្រូវផ្ទេរទៅលើព្រះយេស៊ូវ តែម្តងជាសម្រេច។ ហើយគាត់បានដឹងផងដែរថា នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង យើងទាំងអស់គ្នាក៏បានស្លាប់ខាងឯងបាបផងដែរ។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿដែលបង្រួបបង្រួមយើងជាមួយសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។ តើចិត្តរបស់អ្នកបានរួបរួមជាមួយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទហើយឬនៅ? នៅក្នុងន័យផ្សេង តើអ្នកបានបង្រួបបង្រួមចិត្តរបស់អ្នកជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះហើយឬនៅ? យើងត្រូវតែមានសេចក្តីជំនឿដែលបង្រួបបង្រួមយើងនៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ វាសំខាន់ខ្លាំងណាស់សម្រាប់យើង ដែលមានសេចក្តីជំនឿដែលបង្រួបបង្រួម ពីព្រោះការរួបរួមជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺត្រូវរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ។
រ៉ូម ៦:៣ និយាយថា « តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ»។ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ យើងក៏បានទទួលបុណ្យជ្រមុជជាមួយទ្រង់ ដែលមានន័យថា យើងបានរួបរួមនៅក្នុងការសុគតរបស់ព្រះអម្ចាស់របស់ យើង។ ដោយការទទួលបុណ្យជ្រមុជជាមួយគ្នា និងដោយសារសេចក្តីជំនឿ យើងបានទទួលបុណ្យជ្រមុជខាងវិញ្ញាណទៅក្នុងសេចក្តីស្លាប់របស់ទ្រង់ហើយ។ បានរួបរួមជាមួយព្រះអម្ចាស់ មានន័យថា បានរួបរួមជាមួយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានស្លាប់ជាមួយទ្រង់នៅក្នុងការសុគតរបស់ទ្រង់។
ដូច្នេះ យើងត្រូវតែជឿ និងបានជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ បើសិនអ្នកមិនទាន់បានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានសេចក្តីសុចរិតរបស់ព្រះទេ អ្នកមិនបានរួបរួមជាមួយបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវទេ។ ហើយសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងឲ្យឃើញនៅក្នុងដំណឹងល្អនេះ។
ប្រសិនបើចិត្តរបស់យើងមិនបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងទេ សេចក្តីជំនឿរបស់យើងគ្រាន់តែជាទ្រឹស្តីដែលឥតប្រយោជន៍ប៉ុណ្ណោះ។ ដូច្នេះ ចូររួបរួមខ្លួនរបស់អ្នកជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយជឿតាមចុះ។ នេះហើយគឺជារបៀបដែលយើងគួរតែជឿតាម។ សេចក្តីជំនឿតាមទ្រឹស្តីគឺឥតប្រយោជន៍ទេ។ ឧទាហរណ៍ ទោះបីជាផ្ទះមួយស្អាតក៏ដោយ ប៉ុន្តែវាមិនមែនជារបស់អ្នក តើវាមានប្រយោជន៍អ្វី? ដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះមកធ្វើជារបស់យើង យើងត្រូវតែដឹងថា គោលបំណងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺដើម្បីលាងសម្អាតអំពើបាបរបស់យើង និងថា ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺសម្រាប់ការស្លាប់របស់សាច់ឈាមរបស់យើង។ តាមរយៈ សេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ ដែលព្រះអម្ចាស់បានបំពេញសម្រេច យើងត្រូវតែបានប្រោសលោះ តែម្តងជាសម្រេច ហើយដើរនៅក្នុងជីវិតថ្មី។
ដូច្នេះ តាមរយៈសេចក្តីជំនឿរបស់អ្នក ដែលបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង សេចក្តីសុចរិតរបស់ព្រះពិតជាក្លាយជារបស់អ្នកហើយ។ យើងត្រូវតែរួបរួម
ជាមួយបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវ ពីព្រោះបើសិនយើងមិនរួបរួមទេ សេចក្តីជំនឿរបស់យើងនឹងឥតមានន័យ។
«វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។ នេះមិនគ្រាន់តែជាការទួញសោករបស់សាប៉ុលតែម្នាក់ទេ ប៉ុន្តែក៏ជាការទួញសោករបស់អ្នក និងខ្ញុំ រួមទាំងអស់អ្នកដែលនៅដាច់ពីព្រះគ្រីស្ទផងដែរ។ ទ្រង់ដែលនឹងសង្រ្គោះយើងចេញពីទុក្ខវេទនានេះ គឺជាព្រះយេស៊ូវ ហើយយើងបានសង្រ្គោះ ដោយការជឿលើព្រះអម្ចាស់ ដែលបានទទួលបុណ្យជ្រមុជ សុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញសម្រាប់យើងតែប៉ុណ្ណោះ។
សាវកប៉ុលបាននិយាយថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ នេះបង្ហាញថា គាត់បានរួបរួមជាមួយព្រះអម្ចាស់ហើយ។ យើងត្រូវតែជឿថា បើសិនយើងបានរួបរួមជាមួយ និងមានជំនឿលើព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាប តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ យើងនឹងទទួលបានការអត់ទោស និងជីវិតអស់កល្បជានិច្ច។ ហើយអំពើបាបទាំងអស់របស់អ្នកនឹងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដោយចិត្តដែលរួបរួម។ អ្នកនឹងបានស្លាប់ និងរស់ឡើងវិញជាមួយទ្រង់ បន្ទាប់ពីមានជំនឿរួបរួមជាមួយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
ព្រះយេស៊ូវបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដីនេះ នៅពេលទ្រង់មានព្រះជន្ម៣០វស្សា។ កិច្ចការទីមួយដែលទ្រង់បានធ្វើនៅក្នុងព័ន្ធកិច្ច គឺលាងសម្អាតអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ហេតុអ្វីទ្រង់ទទួលបុណ្យជ្រមុជ? គឺដើម្បីឲ្យទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់មនុស្សជាតិនៅលើអង្គទ្រង់។ ដូច្នេះ នៅពេលយើងបានរួបរួមចិត្តរបស់យើង ជាមួយសេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវបានបំពេញសម្រេចបាន អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ គឺអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយត្រូវបានលាងសម្អាតចេញ តែម្តងជាសម្រេច។ 
ព្រះអម្ចាស់ពិតជាបានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជ ដើម្បីផ្ទុកអំពើបាបទាំងអស់របស់យើង និងបានសុគត ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះ។ នៅមុនពេលទ្រង់ទទួលបុណ្យជ្រមុជ ព្រះយេស៊ូវមានបន្ទូលទៅកាន់លោកយ៉ូហានថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ «គ្រប់ទាំងសេចក្តីសុចរិត» សំដៅទៅលើការទទួលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក និងការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ផងដែរ។ តើសេចក្តីសុចរិតរបស់ព្រះគឺអ្វី? យោងតាមសេចក្តីសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់ គឺជាសេចក្តីសុចរិតរបស់ទ្រង់ហើយ។ មូលហេតុដែលព្រះយេស៊ូវបានយាងមកផែនដីនេះ ក្នុងរូបភាពជាមនុស្ស និងទទួលបុណ្យជ្រមុជ គឺដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សដាក់លើអង្គទ្រង់ ហើយលាងសម្អាតអំពើបាបទាំងនោះ។
ហេតុអ្វីលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ? គឺដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដោយការទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ។ យើងដែលបានទទួលបុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទយេស៊ូវហើយ ក៏បានទទួលបុណ្យជ្រមុជទៅក្នុងការសុគតរបស់ទ្រង់ផងដែរ ហើយឥឡូវនេះ យើងដើរនៅក្នុងជីវិតថ្មីមួយ ពីព្រោះទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដើម្បីមានជំនឿលើសេចក្តីសុចរិតរបស់ព្រះ គឺត្រូវជឿ និងរួបរួមចិត្តរបស់យើងជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ យើងចំាបាច់ត្រូវតែជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ ហើយបានកប់ជាមួយទ្រង់ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង ពីព្រោះយើងបានរួបរួមជាមួយទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ យើងចាំបាច់ត្រូវតែរួបរួមចិត្តរបស់យើងជាមួយព្រះអម្ចាស់ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ បន្ទាប់ពីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ។ យើងអាចអរព្រះគុណដល់ព្រះបាន ពីព្រោះយើងទាំងអស់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង ដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។
ការរួបរួមជាមួយព្រះយេស៊ូវ ដោយសេចក្តីជំនឿ គឺចាំបាច់ខ្លាំងណាស់ សូម្បីតែបន្ទាប់ពីយើងបានទទួលសេចក្តីសុចរិតរបស់ព្រះ តាម រយៈសេចក្តីប្រោសលោះហើយក៏ដោយ។ បន្ទាប់ពីបានទទួលសេចក្តីប្រោសលោះ សេចក្តីជំនឿរបស់យើងអាច.....។ ប៉ុន្តែបើសិនយើងរួបរួមចិត្តរបស់យើងជាមួយសេចក្តីសុចរិតរបស់ព្រះអម្ចាស់ ចិត្តរបស់យើងនឹងរស់នៅជាមួយព្រះអម្ចាស់ តែបើសិនយើងមិនរួបរួមទេ យើងនឹងមិនពាក់ព័ន្ធជាមួយនឹងទ្រង់ ហើយឃ្លាតឆ្ងាយពីទ្រង់ហើយ។ ដូច្នេះ យើងត្រូវតែរួបរួមជាមួយព្រះបន្ទូលរបស់ព្រះអម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះ ដោយសារសេចក្តីជំនឿ។
 
 
បើសិនយើងមានសេចក្តីជំនឿលើការរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង យើងគឺជា គ្រីស្ទបរិស័ទដែលបានរួបរួមជាមួយព្រះអម្ចាស់ហើយ
 
ដើម្បីជឿលើសេចក្តីសុចរិតរបស់ព្រះ គឺត្រូវរួបរួមជាមួយព្រះអម្ចាស់ និងមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ទ្រង់។ គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង គួរតែបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ។ នេះហើយគឺជារបៀបដែលយើងគួរតែរស់នៅ។ បើសិនយើងមិនរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់ទេ យើងនឹងក្លាយជាទាសកររបស់សាច់ឈាមរបស់យើង និងស្លាប់ ប៉ុន្តែកាលណាយើងរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ អំពើបាបទាំងអស់របស់យើងនឹងត្រូវបានអត់ទោសឲ្យ។ លុះត្រាតែយើងបានរួបរួមចិត្តរបស់យើងជាមួយសេចក្តីសុចរិតរបស់ព្រះអម្ចាស់ ទើបយើងក្លាយជាអ្នកបម្រើរបស់ព្រះ។ ហើយការងារទាំងអស់របស់ព្រះនឹងបានពាក់ព័ន្ធជាមួយយើង ហើយការងារ និងអំណាចរបស់ព្រះនឹងក្លាយជារបស់យើង។ ប៉ុន្តែបើសិនយើងមិនរួបរួមជាមួយទ្រង់ទេ យើងនឹងនៅតែមិនពាក់ព័ន្ធជាមួយនឹងសេចក្តីសុចរិតរបស់ទ្រង់។
យើងក៏មិនពេញលេញ និងខ្សោយនៅក្នុងសាច់ឈាម ដូចជាសាវកប៉ុលផងដែរ។ ដូច្នេះ យើងត្រូវតែរួបរួមចិត្តរបស់យើងជាមួយសេចក្តីសុចរិតរបស់ព្រះ។ យើងត្រូវតែរួបរួម និងជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគត ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ នេះគឺជាសេចក្តីជំនឿ ដែលគាប់ដល់ព្រះហឫទ័យព្រះ និងនាំមកនូវព្រះពរដល់រូបកាយ និងព្រលឹងរបស់យើង។ បើសិនយើងជឿលើសេចក្តីទ្រាំទ្ររបស់ព្រះអម្ចាស់ ដោយចិត្តដែលរួបរួមរបស់យើងនៅក្នុងសេចក្តីជំនឿ ព្រះពរទាំងអស់ពីស្ថានសួគ៌នឹងក្លាយជារបស់យើង។ ដូច្នេះហើយបានជាយើងត្រូវតែបានរួបរួមជាមួយទ្រង់។ 
ម៉្យាងវិញទៀត បើសិនយើងមិនបានរួបរួមចិត្តរបស់យើងជាមួយ សេចក្តីសុចរិតរបស់ព្រះទេ យើងមិនអាចបម្រើព្រះបានឡើយ។ ហើយ គ្រីស្ទបរិស័ទដែលមិនបានរួបរួមចិត្តរបស់ខ្លួន ជាមួយសេចក្តីសុចរិតរបស់ព្រះ ស្រឡាញ់គុណតម្លៃរបស់លោកិយ ជាងអ្វីៗទាំងអស់ ហើយពួកគេក៏មិនខុសគ្នានឹងអ្នកមិនជឿនៅក្នុងលោកិយនេះដែរ។ ពួកគេស្គាល់ពីគុណតម្លៃនៃសេចក្តីសុចរិត លុះត្រាតែអ្វីដែលពួកគេស្រឡាញ់ស្មើនឹងជីវិត ត្រូវបានដកចេញ។ ទ្រព្យសម្បត្តិមិនមានតម្លៃ ឬអំណាច ដើម្បីគ្រប់គ្រងលើជីវិតរបស់មនុស្សឡើយ។ មានតែសេចក្តីសុចរិតរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលផ្តល់ឲ្យយើងនូវសេចក្តីអត់ទោសសម្រាប់អំពើបាប ជីវិតអស់កល្ប ជានិច្ច និងព្រះពរ។ ទ្រព្យសម្បត្តិមិនមានតម្លៃស្មើនឹងជីវិតរបស់យើង ឡើយ។ យើងត្រូវតែដឹងថា បើសិនយើង និងអ្នកជិតខាងរបស់យើងបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ យើងទាំងអស់គ្នានឹងបានរស់នៅ។
ចិត្តរបស់យើងត្រូវតែរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះអម្ចាស់។ យើងត្រូវតែរស់នៅ ដោយសារសេចក្តីជំនឿ និងបានរួបរួមចិត្តរបស់យើងជាមួយព្រះគ្រីស្ទ។ សេចក្តីជំនឿដែលបង្រួបបង្រួមចិត្តរបស់យើងជាមួយសេចក្តីសុចរិតរបស់ព្រះ គឺជាសេចក្តីជំនឿត្រឹមត្រូវ។ នៅក្នុងជំពូក៧ សាវកប៉ុលបាននិយាយជាចុងក្រោយថា យើងគួរតែរស់នៅក្នុងការរួបរួមខាងវិញ្ញាណជាមួយព្រះអម្ចាស់។
តើអ្នកធ្លាប់បានមើលឃើញអ្នកណាម្នាក់ ដែលបានក្លាយជាអ្នកបម្រើរបស់ព្រះ ដោយមិនមានចិត្តរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់ដែរទេ? អត់មានទេ! តើអ្នកធ្លាប់បានមើលឃើញអ្នកណាម្នាក់ ដែលចាត់ទុកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាចាំបាច់សម្រាប់ការអត់ទោសអំពើបាប ដោយមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះដែរទេ? អត់មានទេ! មិនថាយើងស្គាល់ និងយល់ពីព្រះគម្ពីរច្រើនយ៉ាងណាទេ បើសិនយើងមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ និងជឿថា យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ នោះ សេចក្តីជំនឿរបស់យើងគឺឥតប្រយោជន៍ហើយ។ 
ទោះបីជាយើងបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប និងបានចូលរួមក្នុងពួកជំនុំក៏ដោយ បើសិនយើងមិនបានរួបរួមជាសេចក្តីសុចរិតរបស់ព្រះទេ នោះយើងគឺជាមនុស្សមានបាប ដែលមិនមានចំណែកនៅក្នុងផែនការរបស់ព្រះឡើយ។ ហើយទោះបីជាយើងនិយាយថា យើងជឿលើព្រះក៏ដោយ ក៏យើងនឹងដាច់ចេញពីព្រះអម្ចាស់ដែរ បើសិនយើងមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ បើសិនយើងបានសង្រ្គោះ និងត្រូវបានដឹកនាំដោយព្រះគ្រីស្ទ។
តើអ្នកបានទទួលសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីអត់សម្រាប់អំពើបាបទាំងអស់របស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយឬនៅ? តើអ្នកបម្រើក្រិត្យវិន័យរបស់ព្រះ ដោយគំនិត ហើយសាច់ឈាមរបស់អ្នកបម្រើអំណាចនៃបាបជារៀងរាល់ថ្ងៃ ដូចជាសាវកប៉ុលឬ? យើងត្រូវតែបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ គ្រប់ពេលវេលា។ តើមានអ្វីនឹងកើតឡើង បើសិនយើងមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ? យើងនឹងត្រូវវិនាស។ ប៉ុន្តែអ្នកដែលបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ នឹងមានជីវិតដែលរួបរួមជាមួយពួកជំនុំរបស់ព្រះ។
ការជឿលើសេចក្តីសុចរិតរបស់ព្រះ មានន័យថា ត្រូវបានរួបរួមជាមួយពួកជំនុំ និងអ្នកបម្រើរបស់ព្រះ។ យើងអាចបន្តរស់នៅ ដោយសារសេចក្តីជំនឿបាន នៅពេលយើងបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ ជារៀងរាល់ថ្ងៃ។ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ត្រូវតែបានរួបរួមជាមួយពួកជំនុំរបស់ព្រះ ជារៀងរាល់ថ្ងៃ។ ដោយសារសាច់ឈាមតែងតែចង់បម្រើអំណាចនៃបាប យើងត្រូវតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះ និងរស់នៅ ដោយ សេចក្តីជំនឿជានិច្ច។ យើងអាចបានរួបរួមជាមួយព្រះអម្ចាស់បាន បើសិនយើងរក្សាការសញ្ជឹងគិត និងផ្តោតលើសេចក្តីសុចរិតរបស់ព្រះ។
យើងដែលជាអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ គួរតែបានរួបរួមជាមួយពួកជំនុំ និងអ្នកបម្រើរបស់ព្រះ ជារៀងរាល់ថ្ងៃ។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែនឹកចាំពីសេចក្តីសុចរិតរបស់ព្រះជានិច្ច។ យើងត្រូវតែគិតអំពីពួកជំនុំ និងរួបរួមជាមួយពួកជំនុំរបស់ព្រះ ជារៀងរាល់ថ្ងៃ។ យើងត្រូវតែសញ្ជឹងគិតពីការពិតថា ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលអំពើបាបទាំងអស់របស់យើងហើយ។ កាលណាយើងបានរួបរួមជាមួយសេចក្តីជំនឿនេះ និងសេចក្តីសុចរិតរបស់ព្រះ យើងនឹងមានសន្តិភាពពីព្រះ ហើយអ្នកនឹងបានកែជាថ្មីឡើង មានពរ និងអំណាចពីទ្រង់។ 
ដូច្នេះ ចូរបង្រួបបង្រួមខ្លួនអ្នកជាមួយសេចក្តីសុចរិតរបស់ព្រះចុះ ហើយអ្នកនឹងទទួលបានកម្លាំងថ្មី។ ឥឡូវនេះ ចូរបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងសេចក្តីសុចរិតរបស់ព្រះ ហើយអំពើបាបរបស់អ្នកនឹងត្រូវបានដោះចេញ។ ចូរបានរួបរួមជាមួយការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង នោះអ្នកក៏នឹងបានស្លាប់ជាមួយទ្រង់ផងដែរ។ សរុបមក នៅពេលអ្នកបានរួបរួមជាមួយព្រះគ្រីស្ទនៅក្នុងចិត្តរបស់អ្នក អ្នកនឹងបានស្លាប់ ហើយរស់ឡើងវិញជាមួយព្រះគ្រីស្ទ និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក។
តើមានអ្វីកើតឡើង បើសិនយើងមិនបានរួបរួមជាមួយព្រះគ្រីស្ទ? យើងនឹងច្របូកច្របល់ ហើយសួរថា «ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ?»។ ភាពខុសគ្នាតែមួយគត់ រវាងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីគឺថា ព្រះគម្ពីរសញ្ញាចាស់និយាយអំពីការដាក់ដៃលើ ហើយព្រះគម្ពីរសញ្ញាថ្មីនិយាយអំពីបុណ្យជ្រមុជ។ ដូច្នេះឬ? តើវាមានន័យយ៉ាងដូចម្តេច?»។ សេចក្តីជំនឿដែលផ្អែកលើចំណេះដឹង និងទ្រឹស្តី មិនមែនជា សេចក្តីជំនឿពិតប្រាកដទេ ហើយទីបំផុត វាដឹកនាំអ្នកជឿឲ្យវង្វេង និងដាច់ឆ្ងាយពីព្រះ។ 
អ្នកដែលជឿតាមរបៀបនេះ គឺដូចជាសិស្សម្នាក់ដែលទទួលបានតែចំណេះដឹងពីគ្រូរបស់ខ្លួនប៉ុណ្ណោះ។ បើសិនសិស្សពិតជាគោរពគ្រូរបស់ខ្លួនមែន គាត់ក៏នឹងរៀនពីអត្តចរិតល្អ ភាពជាអ្នកដឹកនាំ ឬបុគ្គលិក លក្ខណៈល្អពីគ្រូរបស់ខ្លួនផងដែរ។ ដូច្នេះ យើងមិនគួរតែចាត់ទុកព្រះបន្ទូលព្រះជាចំណេះដឹងមួយទេ ប៉ុន្តែយើងគួរតែរៀនពីបុគ្គលិកលក្ខណៈ សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងយុត្តិធម៌របស់ទ្រង់។ យើងគួរតែបោះបង់ចោលគំនិតនៃការព្យាយាមរៀនពីព្រះបន្ទូលទ្រង់ ដែលគ្រាន់តែជាចំណេះដឹងមួយ ប៉ុន្តែយើងគួរតែបានរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់វិញ។ ការបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ ដឹកនាំអ្នកជឿឲ្យទទួលបានជីវិតពិតប្រាកដ។ ដូច្នេះ ចូរបានរួបរួមជាមួយព្រះអម្ចាស់ចុះ! សេចក្តីជំនឿដែលរួបរួមមួយ គឺជាសេចក្តីពិតពិតប្រាកដ ប៉ុន្តែសេចក្តីជំនឿដែលផ្អែកលើចំណេះដឹង និងទ្រឹស្តី មិនមែនជាសេចក្តីជំនឿដែលរួបរួមទេ ប៉ុន្តែជាសេចក្តីជំនឿរាក់កំផែលវិញ។
ទំនុកតម្កើងមួយច្រៀងថា «សេចក្តីមេត្តាករុណារបស់ព្រះ គឺដូចជា មហាសមុទ្រធំធេងដែលវាស់មិនបាន»។ នៅពេលចិត្តរបស់យើងបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ នឹងមានសន្តិភាពធំធេង និងវាស់មិនបាន ដូចជាសេចក្តីមេត្តាករុណារបស់ព្រះ ដែលផ្តល់ឲ្យយើងនូវសេចក្តីសុចរិតរបស់ទ្រង់អញ្ចឹង។ ប៉ុន្តែសេចក្តីជំនឿដែលផ្អែកលើចំណេះដឹង និងទ្រឹស្តី គឺដូចជាទឹករាក់កំផែល។ បើសិនសមុទ្ររាក់ នឹងបែកពពុះយ៉ាងងាយ ប៉ុន្តែនៅពេលទឹកសមុទ្រជ្រៅ នឹងមានរលកពណ៌ខៀវយ៉ាងស្រស់ស្អាតវិញ។ ប៉ុន្តែនៅក្នុងទឹករាក់ នៅពេលរលកបោកនឹងច្រាំង វាកក បាក់បែក បែកពពុះ និងរប៉ាត់រប៉ាយ។ ដូច្នេះ សេចក្តីជំនឿរបស់អ្នកដែលមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ គឺដូចជារលកនៅក្នុងទឹករាក់។ 
ចិត្តរបស់អ្នកដែលបានរួបរួមជាមួយព្រះបន្ទូលព្រះ គឺមានជម្រៅជ្រៅ ផ្តោតលើព្រះអម្ចាស់ ខ្ជាប់ខ្ជួន និងមិនរង្គោះរង្គើទៅតាមកាលៈទេសៈទាំងឡាយឡើយ។ ចិត្តរបស់ពួកគេដើរតាមបំណងព្រះហឫទ័យរបស់ព្រះដ៏ខ្ពស់បំផុត។ ប៉ុន្តែចិត្តរបស់អ្នកដែលមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់ ងាយនឹងរង្គោះរង្គើណាស់ សូម្បីតែនៅពេលប្រឈមនឹងបញ្ហាតូចតាចបំផុតក៏ដោយ។
ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿដែលរួបរួមជាមួយព្រះអម្ចាស់ និងព្រះបន្ទូល។ យើងមិនត្រូវរង្គោះរង្គើ ដោយសារបញ្ហាតូចតាចនោះទេ។ អ្នកដែលបានរួបរួមជាមួយព្រះអម្ចាស់ បានទទួលបុណ្យជ្រមុជជាមួយព្រះគ្រីស្ទ បានស្លាប់ជាមួយទ្រង់ និងបានរស់ពីស្លាប់ឡើងវិញជាមួយទ្រង់រួចហើយ។ ដោយសារយើងលែងជារបស់លោកិយនេះទៀតហើយ យើងត្រូវតែបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ដែលបានទទួលយើងធ្វើជាអ្នកបម្រើនៃសេចក្តីសុចរិត។ 
ប្រសិនបើយើងបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ យើងនឹងតែងតែមានសន្តិភាព អំណរ និងបានពេញដោយកម្លាំង ពីព្រោះកម្លាំងរបស់ព្រះអម្ចាស់គឺជាកម្លាំងរបស់យើង។ ដោយសារអំណាច និងព្រះពររបស់ទ្រង់គឺជារបស់យើង យើងនឹងរស់នៅជាមួយនឹងព្រះពរដ៏ធំធេង។ បើសិនយើងបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដោយសារសេចក្តីជំនឿ នោះអំណាចទាំងអស់របស់ទ្រង់នឹងក្លាយជារបស់យើង។ 
ដូច្នេះ ចូរបានរួបរួមចិត្តរបស់យើងជាមួយព្រះអម្ចាស់ចុះ។ បើសិនអ្នកបានរួបរួមជាមួយព្រះអម្ចាស់ អ្នកក៏នឹងបានរួបរួមជាមួយពួកជំនុំរបស់ព្រះផងដែរ។ ហើយអ្នកដែលបានរួបរួមជាមួយព្រះ នឹងបានរួបរួមជាមួយគ្នាទៅវិញទៅមក ដោយមានទំនាក់ទំនងល្អជាមួយគ្នា បំពេញការងាររបស់ទ្រង់ជាមួយគ្នា និងរីកចម្រើននៅក្នុងសេចក្តីជំនឿជាមួយគ្នា។
ប៉ុន្តែបើសិនយើងមិនបានរួបរួមជាមួយព្រះគ្រីស្ទ យើងនឹងបាត់បង់គ្រប់យ៉ាងវិញ។ ទោះបីជាសេចក្តីជំនឿរបស់យើងតូចយ៉ាងណាក៏ដោយ ក៏ព្រះបានអត់ទោសដល់អំពើបាបរបស់យើង តែម្តងជាសម្រេចរួចទៅហើយដែរ។ យើងគួរតែបានរួបរួមជាមួយសេចក្តីពិតនេះ ជារៀងរាល់ថ្ងៃ ទោះបើយើងនៅតែមានភាពខ្សោយក៏ដោយ។ មានតែសេចក្តីជំនឿដែលរួបរួមប៉ុណ្ណោះ ដែលធ្វើឲ្យយើងរស់នៅ និងអរព្រះគុណដល់ព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទបាន។
កាលណាយើងបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះអម្ចាស់ យើងទទួលបានកម្លាំងថ្មី ហើយចិត្តរបស់យើងបានខ្ជាប់ខ្ជួន។ ចិត្តរបស់យើងត្រឡប់ទៅជាសុចរិត នៅពេលយើងបានរួបរួមជាមួយព្រះបន្ទូលព្រះ។ យើងមិនអាចទទួលបានការប្តេជ្ញា ដើម្បីបម្រើព្រះអម្ចាស់ ដោយការដើរតាមគំនិតផ្ទាល់ខ្លួនរបស់យើងឡើយ។ នៅពេលយើងបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ សេចក្តីជំនឿរបស់យើងនឹងរីកចម្រើន និងខ្ជាប់ខ្ជួនជាមួយព្រះគម្ពីរ។ 
យើងត្រូវតែបានរួបរួមចិត្តរបស់យើងជាមួយព្រះអម្ចាស់។ មានតែសេចក្តីជំនឿដែលរួបរួមជាមួយទ្រង់ទេ ដែលជាសេចក្តីជំនឿពិតប្រាកដ ហើយសេចក្តីជំនឿដែលមិនរួបរួមគឺជាសេចក្តីជំនឿក្លែងក្លាយ។
យើងអរព្រះគុណដល់ព្រះ សម្រាប់ការអនុញ្ញាតឲ្យយើងបានរួបរួមសេចក្តីជំនឿរបស់យើងជាមួយព្រះអម្ចាស់ ដោយការប្រទានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងត្រូវតែបានរួបរួមចិត្តរបស់យើងជាមួយទ្រង់ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃចុងក្រោយ នៅពេលយើងនឹងជួបព្រះអម្ចាស់ម្តងទៀត។ ដូច្នេះ ចូរយើងបានរួបរួមជាមួយទ្រង់។
យើងត្រូវបានរួបរួមចិត្តរបស់យើងជាមួយព្រះ ពីព្រោះយើងខ្សោយនៅចំពោះទ្រង់។ សាវកប៉ុលក៏បានរួបរួមជាមួយព្រះ និងបានសង្រ្គោះចេញពីអំពើបាបរបស់គាត់ផងដែរ។ គាត់បានក្លាយជាអ្នកបម្រើដ៏មានតម្លៃរបស់ព្រះ ដែលបានប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ដោយស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានប្រទានឲ្យ ដោយព្រះយេស៊ូវគ្រីស្ទ ដែលជាសេចក្តីសុចរិតរបស់ព្រះ។ ដោយសារយើងខ្សោយ និងបម្រើក្រិត្យវិន័យរបស់ព្រះ ដោយគំនិតរបស់យើង ហើយបម្រើអំណាចនៃបាប ដោយសាច់ឈាមរបស់យើង យើងត្រូវតែបានរួបរួមជាមួយព្រះអម្ចាស់។ 
ឥឡូវនេះ តើអ្នកបានរៀនអំពីសេចក្តីជំនឿដែលបានរួបរួមជាមួយ សេចក្តីសុចរិតរបស់ព្រះយេស៊ូវដែរទេ? ហើយតើសេចក្តីជំនឿរបស់អ្នកបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរទេ? ឥឡូវនេះ គឺជាពេលវេលាសម្រាប់អ្នកមានសេចក្តីជំនឿ ដែលបានរួបរួមជាមួយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះហើយ។ អ្នកដែលសេចក្តីជំនឿរបស់ខ្លួនមិនបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ បានបរាជ័យនៅក្នុងសេចក្តីជំនឿ សេចក្តីសង្រ្គោះ និងជីវិតរបស់ពួកគេហើយ។ 
ដូច្នេះ សេចក្តីសុចរិតរបស់ព្រះអម្ចាស់គឺជាសេចក្តីតម្រូវដាច់ខាតសម្រាប់ការបានសង្រ្គោះរបស់អ្នក។ ការបានរួបរួមជាមួយព្រះអម្ចាស់ គឺជាព្រះពរ ដែលដឹកនាំយើងទាំងអស់គ្នាឲ្យទទួលបានសេចក្តីអត់ទោសអំពើបាប និងបានធ្វើជាកូនរបស់ព្រះ។ ដូច្នេះ ចូរទទួលយកសេចក្តីសុចរិតរបស់ព្រះ ដោយការបានរួបរួមជាមួយ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ចុះ ហើយសេចក្តីសុចរិតរបស់ទ្រង់នឹងក្លាយជារបស់អ្នក ហើយអ្នកនឹងតែងតែមានព្រះពររបស់ព្រះជានិច្ច។ 
 
 
សូមអរព្រះគុណដល់ព្រះសម្រាប់ព្រះយេស៊ូវគ្រីស្ទ!
 
សាវកប៉ុល បាននិយាយថា គាត់បានអរព្រះគុណដល់ព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់របស់យើង។ គាត់បានអរព្រះគុណដល់ព្រះ សម្រាប់សេចក្តីសុចរិតរបស់ព្រះ ដែលគាត់បានទទួល ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ សូម្បីតែបន្ទាប់ពីគាត់បានជឿលើសេចក្តីសុចរិតរបស់ព្រះហើយ ក៏គាត់ត្រូវបម្រើក្រិត្យវិន័យរបស់ព្រះ ដោយគំនិតរបស់គាត់ និងច្បាប់នៃបាប ដោយសាច់ឈាមរបស់គាត់ដែរ។ ប៉ុន្តែដោយសារគាត់បានជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយអស់អំពីចិត្ត ចិត្តរបស់គាត់ឥតមានបាបឡើយ។
សាវកប៉ុលបានសារភាពថា ក្រិត្យវិន័យបានកាត់ទោសគាត់នៅក្នុងព្រះយេស៊ូវគ្រីស្ទរួចហើយ ហើយគាត់បានសង្រ្គោះចេញពីបាប តាមរយៈសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយគាត់ក៏បាននិយាយផងដែរថា អ្នកដែលប្រឈមនឹងសេចក្តីក្រោធរបស់ព្រះ និងទណ្ឌកម្មនៃក្រិត្យ វិន័យរបស់ទ្រង់ នឹងនៅតែអាចបង្កើតផលផ្លែនៃសេចក្តីសង្រ្គោះបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្ត។ នៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មី មានការដើរតាមព្រះវិញ្ញាណបរិសុទ្ធ និងការដើរតាមសាច់ឈាម។ ប៉ុន្តែអ្នកដែលមិនបានកើតជាថ្មី មានតែសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមប៉ុណ្ណោះ។ ដូច្នេះ មនុស្សមានបាបប៉ងចង់ធ្វើ បាប។ ហើយលើសពីនេះ តាមរយៈនិស្ស័យបាប ពួកគេព្យាយាមធ្វើឲ្យអំពើបាបរបស់ពួកគេបានល្អគួរឲ្យគយគន់នៅចំពោះអ្នកដទៃ។
គ្រូជំនួយ និងចាស់ទុំដែលមិនបានកើតជាថ្មី និយាយថា «ខ្ញុំចង់រស់នៅប្រកបដោយគុណធម៌ ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអ្វីវាពិបាកយ៉ាងនេះទេ»។ យើងត្រូវតែពិចារណាអំពីមូលហេតុដែលពួកគេមិនអាចរស់នៅតាមរបៀបនេះបាន។ នេះដោយសារតែពួកគេគឺជាមនុស្សមានបាប ដែលមិនទាន់បានទទួលសេចក្តីសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ នៅក្នុងចិត្តរបស់ពួកគេ មានបាប ពីព្រោះមិនមានសេចក្តីសុចរិតរបស់ព្រះនៅក្នុងពួកគេឡើយ។ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មី ឥតមានបាបទេ មានតែសេចក្តីសុចរិតរបស់ព្រះ និងព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។
នៅពេលសាវកប៉ុលមានបាបនៅក្នុងចិត្តរបស់គាត់ គាត់បានទួញសោកថា «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:១៩; ២៤-២៥)។ នេះមានន័យថា គាត់បានទទួលសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់គាត់ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះរួចហើយ។
នៅក្នុងជំពូក៧ សាវកប៉ុលព្យាយាមនិយាយថា នៅពេលគាត់មានភាពឆេះឆួលខាងសាសនា ដោយមិនមានការបានកើតជាថ្មី គាត់មិនទាន់បានស្គាល់ពីតួនាទីរបស់ក្រិត្យវិន័យឡើយ។ ប៉ុន្តែគាត់បាននិយាយថា ព្រះអង្គដែលបានសង្រ្គោះគាត់ចេញពីសេចក្តីវេទនានោះ គឺជាព្រះយេស៊ូវ គ្រីស្ទ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ អ្នកណាដែលជឿថា ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដើម្បីសង្រ្គោះយើងចេញពីបាប នឹងបានសង្រ្គោះជាពិត។ 
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ បម្រើក្រិត្យវិន័យរបស់ព្រះ ដោយគំនិត ប៉ុន្តែបម្រើអំណាចនៃបាប ដោយសាច់ឈាម។ សាច់ឈាមរបស់ពួកគេនៅតែរេទៅរកបាប ពីព្រោះវាមិនទាន់បានផ្លាស់ប្រែនៅឡើយ ទោះបើពួកគេបានកើតជាថ្មីហើយក៏ដោយ។ សាច់ឈាមចង់ធ្វើបាប ប៉ុន្តែគំនិតដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ចង់ដើរតាមសេចក្តីសុចរិតរបស់ព្រះ។ ម៉្យាងវិញទៀត អ្នកដែលមិនទាន់ទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប នឹងត្រូវបានសាច់ឈាម និងគំនិតដឹកនាំឲ្យធ្វើបាប ពីព្រោះនៅក្នុងជម្រៅចិត្តរបស់ពួកគេមានបាប។ ប៉ុន្តែអ្នកដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដើរតាមសេចក្តីសុចរិតរបស់ព្រះវិញ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ហើយសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់យើង និងដឹកនាំយើងឲ្យជឿលើសេចក្តីសុចរិតនេះ។